គុណនាម

'ការជក់បារីនាំឲរាងកាយចុះស្គមនិងខ្សោយកម្លាំង។

គុណនាមគឺជាពាក្យទាំងឡាយណាដែលបញ្ជាក់លក្ខណឲ្យនាម។  EX: ខ្ពស់ ខ្មៅ ទាប ថ្លៃ ល្អ 

គុណ​នាម ប្រក្រតី

មាន​តួនាទី​សម្រាប់ចង្អុល​បង្ហាញ សភាព​លក្ខណៈ ឬ គុណ​ភាព​របស់​មនុស្ស សត្វ និង វត្ថុ។ គុណ​នាម​ប្រក្រតី​ជា​ធាតុ​ពង្រីក​មួយ នៃ​នាម​តាម​ដោយ ""។

  • ឧទាហរណ៍៖ ចេក​ទុំ, បន្ថលកល់់ចងើតទប់ទូលាយ, កៅ​អីបត់, អាវ​, សក់​ខ្លី, សម្ដី​ពីរោះ, ចរិយា​ថ្លៃ​ថ្នូរ, យុវជន​អង់​អាច, មនុស្ស​អាក្រក់, កម្លាំង​ខ្សោយ...។
  • ពាក្យ "ទុំ, ទូលាយ, បត់, , ខ្លី, ពីរោះ, ថ្លៃថ្នូរ, អង់​អាច, អាក្រក់, ខ្សោយ" សុទ្ធ​សឹង​តែ​ជា​គុណ​នាម​ប្រក្រតី ព្រោះ​វា​បញ្ជាក់​លក្ខណៈ​នៃ​នាម "ចេក, បន្ទប់, កៅអី, អាវ, សក់, សម្ដី, ចរិយា, យុវជន, មនុស្ស, កម្លាំង" ។។។។

គុណ​នាម កម្មសិទ្ធិ

គឺ​ជា​ពាក្យ​ដែល​សម្ដែង​នូវ​ម្ចាស់​កម្មសិទ្ធិ នៃ​នាម។

  • ឧទាហរណ៍៖ ទោចក្រយានយន្ត​ខ្ញុំ (ស្មើ​នឹង ទោ​ចក្រយានយន្ត​របស់​ខ្ញុំ), មាតុភូមិ​យើង (ស្មើ​នឹង មាតុភូមិ​របស់​យើង), បន្ទប់​គាត់ (ស្មើ​នឹង បន្ទប់​របស់​គាត់)។
  • ពាក្យ "ខ្ញុំ, យើង, គាត់" ទាំង​នេះ​ហៅ​ថា គុណ​នាម​កម្ម​សិទ្ធិ។
  • សម្គាល់៖ ពាក្យ​ដែល​អាច​រាប់​ជា​គុណ​នាម​កម្មសិទ្ធិ​បាន លុះ​ត្រា​តែ​វា​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​ខាង​ស្ដាំ​នាម។ បើ​គ្មាន​ពាក្យ​នៅ​ខាង​មុខ​វា​ទេ ពាក្យ​ទាំង​នោះ​គេ​ហៅ​ថា សព្វនាម​បុរិសៈ

គុណ​នាម ចំនួន

គុណ​នាម​ចំនួន ប្រើ​សម្រាប់​រាប់​ចំនួន​នៃ នាម

  • ឧទាហរណ៍៖ ខ្ញុំ​ទិញ​បាន​ចេក​១០​ផ្លែ។, ពូ​សុខ​ដឹក​គោ​១០ក្បាល​ទៅ​ងបវចចចចថហស៊ី​ស្មៅ។
  • ត្រង់ ១០ផ្លែ គឺ​ជា​គុណ​នាម​កំណត់​ចំនួន​នៃ ចេក, និង១០​ក្បាល គឺ​ជា​គុណ​នាម​កំណត់​ចំនួន​នៃ គោ។

គុណ​នាម​ចំនួន​ចែក​ចេញ​ជា​ពីរ​គឺ៖ គុណ​នាម ចំនួន​រាប់ និង រៀប។

ចំនួន​រាប់

ចំនួន​រាប់ គឺ​ប្រើ​នៅ​ក្នុង​របាប់​ចំនួន។ គុណ​នាម​រាប់​មាន៖ ម្នាក់, ១, ២, ៣, ៤ → ∞ ។

ចំនួន​រៀប

គេ​ប្រើ​សម្រាប់​រាប់​ឲ្យ​ដឹង​លេខ, ទី, ជាន់​ថ្នាក់, កម្រិត, ដែល​គេ​រៀប​ជា​សណ្ដាប់​ធ្នាប់។

  • ឧទាហរណ៍៖ តារា រស់​នៅ​ផ្ទះ​លេខ ១១២ ជាន់​ទី២ រៀន​នៅ​ថ្នាក់​ទី៥ អង្គុយ​តុ​ទី ៣ ជាប់លេខ ១។
  • ពាក្យ "លេខ​១១២, ទី២, ទី៥, ទី៣, លេខ១" ទាំង​នេះ​គឺ​ជា​ចំនួន​រៀប។

សម្គាល់៖ ជា​ធម្មតា គុណ​នាម​ចំនួន​រៀប គេ​ប្រើ​ពាក្យ លេខទី។ នៅ​ខាង​ស្ដាំ​ជាប់​គុណ​នាមចំនួន​គេ​ហៅ​ថា នាមរនាប់។

គុណ​នាម ចង្អុល

គឺមាន​ទី​តាំង​ស្ថិត​នៅ​ខាង​ស្ដាំ​ជាប់​នាម ឬ កន្សោម​នាម សម្រាប់​កំណត់​នាម ឬ កន្សោម​នាម នោះ។ គុណ​នាមចង្អុល​មាន​ពីរ​បែប​គឺ៖

  • សម្រាប់​ទី​ជិត៖ "នេះ" ជា(ឯក​វចនៈ), "ទាំង​នេះ" ជា(ពហុ​វចនៈ)។
  • សម្រាប់​ទី​ឆ្ងាយ "នោះ" ជា(ឯក​វចនៈ), "ទាំង​នោះ"ជា(ពហុ​វចនៈ)។

គុណ​នាម សំណួរ

ប្រើ​សម្រាប់​សួរ​រក​ភាព​ពិត​ប្រាកដ​នៃ​មនុស្ស សត្វ វត្ថុ ណា​មួយ។

  • ឧទាហរណ៍៖ តើ​ឯង​ទិញ​សៀវភៅ​​អ្វី? , ឥឡូវ​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅ​ក្នុង​បន្ទប់?
  • ដូច​នេះ​ពាក្យ "អ្វី", "ប៉ុន្មាន" គឺ​ជា​គុណ​នាម​សំនួរ ព្រោះ​ពាក្យ​ពីរ​នេះ​ប្រើ​នៅ​ក្នុង​ល្បះ​ដោយ​សួរ​រក​លក្ខណភាព​នៃ​នាម "សៀវភៅ" និង "មនុស្ស"។
  • គុណ​នាម​សំនួរ មាន​ដូច​ជា៖ ណា, ណាមួយ, ណា​ខ្លះ, នរណា, នរណា​មួយ, អ្វី, អ្វី​មួយ, ស្អី,....។ល។

គុណ​នាម មិន​ច្បាស់

គឺ​ជា​គុណ​នាម ដែល​ប្រាប់​លក្ខណៈ​មិន​ច្បាស់​លាស់​នៃ​នាម។

  • ឧទាហរណ៍៖ សិស្ស​ម្នាក់ៗ​ត្រូវ​តែ​នាំ​គ្នា​ខិត​ខំ​រៀន​សូត្រ។ បុគ្គលិក​គ្រូប់​រូប​ត្រូវ​តែ​គោរព​នឹង​ច្បាប់​ក្រុម​ហ៊ុន​ដែល​បាន​ចែង​មក។
  • ត្រង់​ពាក្យ ម្នាក់ៗ និង គ្រប់​រូប គឺ​ជាគុណ​នាម​មិន​ច្បាស់ ព្រោះ​៖
    • ពាក្យ ម្នាក់ៗ ចង្អុល​បង្ហាញ​ពី​លក្ខណៈ​មិន​ច្បាស់​លាស់​នៃ​នាម សិស្ស
    • ពាក្យ គ្រប់​រូប កំណត់​ភាព​មិន​ច្បាស់​លាស់​នៃ​នាម បុគ្គលិក

គុណ​នាម វិសេស

ជា​គុណ​នាម​ដែល​សម្ដែង​លក្ខណៈ​របស់​នាម​ឲ្យ​វិសេស​ឡើង​ថែម​ទៀត ដូច​ជា​ពាក្យ​ថា៖ ផ្លូវ​ត្រង់​ជាង, គោ​នោះ​ធំ​ជាង, កាំបិត​មុត​ជាង, ឈើ​ខ្ពស់​ប្លែក...។ល។

គុណ​នាម អតិវិសេស

ជា​គុណ​នាម​ដែល​សម្ដែង​លក្ខណៈ​របស់​នាម​ឲ្យ​វិសេស​បំផុត ដូច​ជា​ពាក្យ​ថា៖ កំបោរ​ស​ក្បុស, កាំបិត​មុខ​ណាស់, គោ​​យឺត​ណាស់, កូន​ឧស្សាហន៍​ណាស់...។ល។

អត្ថបទ​ទាក់​ទង

មើល ថ្នាក់ពាក្យ​ក្នុង​ភាសាខ្មែរ

ខាង​ក្រោម​នេះ​គឹ​ជា​បញ្ជី​រាយ​ឈ្មោះ​ថ្នាក់​ពាក្យ​ខ្មែរ ផ្សេង​ទៀត​ដែល​អ្នក​គួរ​ដឹង៖

នាម  · គុណនាម  · គុណកិរិយា ឬ និបាតសព្ទ  · កិរិយាសព្ទ  · ធ្នាក់ ឬ ស្នៀត ឬ អាយតនិបាត  · ឈ្នាប់ ឬ សន្ធានសព្ទ ឬ ចំណង  · សព្វនាម  · ឧទានសព្ទ

ឯកសារ​យោង

  • សៀវភៅ វេយ្យាករណ៍​ខ្មែរ សម្រាប់​គ្រប់​ថ្នាក់ ដោយ​សាស្ត្រាចារ្យ ឈុន លិះ
  • សៀវភៅ វេយ្យាករណ៍​ខ្មែរ ដោយ​សាស្ត្រាចារ្យ ពូវ អ៊ុម នៅ ព.ស ២៥១៥, គ.ស ១៩៧២ee

Tags:

គុណនាម គុណ​នាម ប្រក្រតីគុណនាម គុណ​នាម កម្មសិទ្ធិគុណនាម គុណ​នាម ចំនួនគុណនាម គុណ​នាម ចង្អុលគុណនាម គុណ​នាម សំណួរគុណនាម គុណ​នាម មិន​ច្បាស់គុណនាម គុណ​នាម វិសេសគុណនាម គុណ​នាម អតិវិសេសគុណនាម អត្ថបទ​ទាក់​ទងគុណនាម ឯកសារ​យោងគុណនាម

🔥 Trending searches on Wiki ភាសាខ្មែរ:

វារៈឡើងស័កអក្សរសិល្ប៍ពុទ្ធនិយមក្លាយគ្រិស្តសាសនាឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យឧទ្យានជាតិនៅកម្ពុជាជប៉ុនប្រធានាធិបតីនៃសហរដ្ឋអាមេរិកសាសនាតាវស្លាកលេខយាន្តយន្ត ទោចក្រយាន្តយន្ត របស់រដ្ឋត្រីផ្សោតនៅកម្ពុជាយូណេស្កូសីល ៥តេឡេក្រាម (កម្មវិធី)តេជោយ៉តស្រុកសំរោងទងប្រាសាទក្នុងខេត្តសៀមរាបម៉ូនីទ័រកុំព្យូទ័រក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)មង្គលសូត្រពហូទេវាសេដ្ឋកិច្ចនៃប្រទេសថៃយសោវរ្ម័នទី១សង្កាត់ចោមចៅរបាំគោះអង្រែអរិយសច្ចដើមសម័យអង្គរទីក្រុងស្រុកភ្នំក្រវាញបញ្ជីព្រះមហាក្សត្រកម្ពុជារឿងចចកការសម្លាប់រង្គាលសុខភាពសង្គ្រាមប្រាំមួយថ្ងៃព្រហ្មញ្ញ សាសនាក្រសួងអប់រំ យុវជន និងកីឡាសង្ក្រាន្តទី ជីហួតTrichinellosisសារពាង្គកាយបាងកកប្រវត្តិសាស្ត្រប្រាសាទអង្គរវត្តបញ្ជីឈ្មោះធនាគារនៅកម្ពុជាគណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជាអក្សរថៃបដិវត្តន៍វប្បធម៌តំបន់អាកាសធាតុខណ្ឌចំការមនល្បុក្កតោប្រ៊ុយណេនយោបាយព្រះបរមរាជវាំងកម្ពុជាសិទ្ធិកុមារខេត្តបាត់ដំបងខណ្ឌកំបូលកែម ឡីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរស់ សេរីសុទ្ធាសង្កាត់ទឹកថ្លា (ខណ្ឌសែនសុខ)សឺន សានបុណ្យប្រាសាទកោះកេរ្តិ៍ក្រុងរាពណ៍បញ្ជីរាយនាម ស្ពាននៅកម្ពុជាមហាជនកជាតកកសិកម្មនៅប្រទេសកម្ពុជាល្ខោនបាសាក់ជំងឺរាតត្បាតកូវីដ ១៩ នៅប្រទេសកម្ពុជាព្រះរាជាណាចក្រកម្ពុជារឿងផ្កាស្រពោនទង់ព្រះពុទ្ធសាសនាពិធីបុណ្យអុំទូកអង្គរធំវិសយ័កសិកម្មនិងចំណេះដឹងពិធីបុណ្យចូលព្រះវស្សាអង់គ្លេសវត្ថុបុរាណនៅកម្ពុជា🡆 More