នយោបាយ

ពាក្យនយោបាយមកពាក្យផ្សំគ្នាគឺពាក្យ នយ + ឧបាយ ដែលមានន័យថាឧបាយក្នុងការណែនាំ កលល្បិច ឬមេគំនិត ដែលគេផ្តើមឡើង ដើម្បីដឹកនាំជនដទៃឱ្យប្រព្រឹត្តទៅរកទីដៅយ៉ាងនេះ ឬយ៉ាងនោះ កិច្ចការដែលទាក់ទងដោយការគ្រប់គ្រងរដ្ឋ។ ភាសាបច្ចេកទេសនយោបាយប្រែថាវិធីសាស្រ្តក្នុងការស្វែងរកអំណាចដើម្បីគ្រប់គ្រងប្រទេស។តើអ្វីទៅជាអំណាច?ក្នុងទីនេះសំដៅយកតំណែងបើក្នុងរបបគម្មុនិស្សគឺលេខាធិការឬប្រធានបក្សបើក្នុងរបបរាជានិយមគឺស្តេចឬប្រមុខរដ្ឋហើយបើក្នុងរបបប្រជាធិប្បតេយ្យបែបរដ្ដសភាគឺនាយករដ្ឋមន្រ្តីបែបប្រធានាធិបតីគឺប្រធានាធិបតីហើយបើបែបផ្សំរវាងបែបរដ្ឋសភានឹងបែបប្រធានាធិបតីគឺប្រធានាធិបតី។ក្រៅពីនោះនៅមានអំណាចបែបទាហានដែលមានមេបញ្ជាការជាដើម។ឬអាចមានអំណាចអ្វីផ្សេងទៀតដែលមានលក្ខណរៀបចំជារចនាសម្ពន្ធតាមប្រទេសនិមួយៗ។ប្រទេសកមពុជាយើងប្រើរបបប្រជាធិប្បតេយ្យបែបរដ្ឋសភា នៅក្នុងរបបរដ្ឋសភានេះដើម្បីចងអំណាចឲ្យមានតុល្យភាពស្មើគ្នានឹងអាចត្រួតពិនិត្យបាន គេបានចងជារចនាសម្ពន្ធអំណាចជា៣ឲ្យដាច់ដោយឡែកពីគ្នាគឺអំណាចនិតិបញ្ញត្តិ(រដ្ឋសភា) អំណាចនិតិប្រតិបត្តិ(រដ្ឋាភិបាល) នឹងអំណាចតុលាការ។ទាំងនេះគឺដើម្បីមិនឲ្យអំណាចប្រមូលផ្តុំទៅលើបុគ្គលឬបក្សណាមួយបាន។

បដិវត្តន៍នយោបាយ

បដិវត្តន៍ជាច្រើនកើតមាននៅក្នុងបដិវត្តបារាំងនៅក្នុងឆ្នាំ១៧៨៩ ហើយបានកើតមានបន្តរហូតដល់សតវត្សរ៍ទី១៩ ជាកត្តាបន្ទានើក្នុងការកើតឡើងទ្រឹស្តីសង្គមវិជ្ជា។ ឥទ្ធិពលបដិវត្តន៍ទៅលើសង្គមជាច្រើន ហើយនិងលទ្ធផលនិងការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន។ ទោះបីជាមានលទ្ធផលយ៉ាងណាក៏ដោយក៏ប៉ុន្តែឥទ្ធិពលអវិជ្ជមានកើតឡើងមានផងដែរ នៅក្នុងការប្រែប្រួលទាំងនោះ។ អ្នកប្រាជ្ញទាំងនោះត្រូវបានរំខានដោយលទ្ធផលនៃភាពវិកវរ និងច្របូកច្របល់ជាពិសេសនៅក្នុងប្រទេសបារាំង។ អ្នកប្រាជ្ញទាំងនោះមានការឯកភាពគ្នាក្នុងបំណងស្ថាបនារបៀបរាបរយសង្គម។ អ្នកប្រាជ្ញជាច្រើននៅអំឡុងពេលនោះចង់ឱ្យមានការត្រឡប់ទៅរកសន្តិភាព និងរបៀបរៀបរយដូចសម័យយុគ្គកណ្តាល។ អ្នកប្រាជ្ញខ្លះទៀតទទួលស្គាល់ការប្រែប្រួលសង្គមមិនអាចត្រឡប់ថយក្រោយបាឡើយ។ ដូច្នោះពួកគេចង់បានការផ្លាស់ប្តូរសង្គម ដែលមានមូលដ្ឋានលើរបៀបរៀបរយសង្គម ដែលត្រូវបានបដិសេដដោយបដិវត្តន៍នយោបាយនៅក្នុងសតវត្សរ៍ទី១៨ និងសតវត្សរ៍ទី១៩។ ការចាប់អារម្មណ៍នៅក្នុងរបៀបរៀបរយសង្គម ដែលជាបញ្ហាមួយ ដែលមានការចាប់អារម្មណ៍ខ្លាំងពីទ្រឹស្តីសង្គមវិជ្ជាបុរាណ។

ឯកសារយោង

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

បញ្ជីរាយប្រទេសរូបិយវត្ថុយូ ធូបសោមាសង្គ្រាមត្រជាក់ប្រមូល​ភាសិត​ខ្មែរ​ព្រះច័ន្ទខណ្ឌមានជ័យបញ្ជីរាយប្រទេសតាមក្រឡាផ្ទៃសរុបព្រះសត្ថាទី១បណ្ណាល័យបញ្ជីរាយនាម ប្រទេសនៅអាស៊ីតាមចំនួនប្រជាជននរោត្តម មុនីនាថ សីហនុកូរ៉េខាងជើងក្រុងកំពង់ចាមធនាគារជាតិនៃកម្ពុជាបញ្ជីរាយនាម វិទ្យាល័យនៅកម្ពុជាអាល្លឺម៉ង់បន្ទាយលង្វែកហូ ជីមិញទស្សនាវដ្ដីលី ក្វាន់យូកុំព្យូទ័រស្រុកសង្កែប្រវត្តិសាស្រ្តភ្នំពេញកោះត្រល់ប្រាសាទព្រះវិហារបទពង្សាវតារខ្មែរប្រាសាទប្រែរូបភូមិនំបញ្ចុកប្រាសាទបាគងច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារប្រភេទចម្លាក់ស្រុកកំពង់ត្របែកប្រាសាទបាយ័នប្រជាធិបតេយ្យឃុំលំទងចិនចន្ទ្រគ្រាសស្រុកស្អាងឃុំថ្លាតណ្វៃយូសេដ្ឋកិច្ចនៃប្រទេសថៃមេឌាវិគីបាងកកប្រាសាទព្រះខ័នព្រះរាជសង្ហារកម្ពុជាជ័យវរ្ម័នទី២សករាជប្រាសាទបាពួនអាលុយមីញ៉ូមការដោះស្រាយទំនាស់ក្នុងប្រព័ន្ធតុលាការទំនាក់ទំនងកម្ពុជា-ចិនបរិយាកាសស្រុកមង្គលបូរីសប្ដាហ៍ប្រធានាធិបតីនៃសហរដ្ឋអាមេរិកប្រាសាទភ្នំជីសូរវចនានុក្រមខ្មែរជីវវិទ្យាចក្រភពអង្គរ(៨០២-១២១៨)ខេត្តត្បូងឃ្មុំរស់ សេរីសុទ្ធាអរិយធម៌ខ្មែរនៅសម័យអាណាចក្រភ្នំសម័យឧដុង្គអូទ្រីសចន្ទគតិខេត្តនៃកម្ពុជាល្បុក្កតោស្រុកចំកាលើផ្លូវជាតិលេខ៧រាំវង់ព្រះវិស្ណុវិបត្តិក្នុងុរាជវង្សខ្មែរ​និងការជ្រៀតជ្រែករបស់យួនលក្ខណៈ​នៃ​ភាសាខ្មែរសមុទ្ររណសិរ្សរំដោះជាតិប្រជាជនខ្មែរ🡆 More