កសិកម្មនៅកម្ពុជា ជាប្រទេសមួយដែលពឹងផ្អែកទៅលើកសិកម្មជាសំខាន់ព្រោះប្រជាជនប្រមាណ ៨០% ទៅ ៨៥%ជាកសិករ ហើយកសិកម្មផ្ដល់ ៥០%នៃផលិតផលជាតិសរុប។ ផលិតផលកសិកម្មរួមមានដដំណាំរួមផ្សំ ៦៣% ការចិញ្ចឹមសត្វ ២៤% ការនេសាទ ១០% និង ព្រៃឈើ ៣%។ ដូចនេះបញ្ជាក់ឲ្យឃើញថាប្រជាជនកម្ពុជាមានកម្រិតជីវភាពទាបនូវឡើយ ។
មុនថ្ងៃរដ្ឋប្រហារ ១៨ មីនា ១៩៧០ របស់ឧត្តមសេនីយ៍លន់ណុល កម្ពុជានៃសង្គមរាស្ត្រនិយមមានលទ្ធភាពក្នុងការផលិតស្រូវអង្ករប្រមាណជា ៣លានតោន ហើយបានសម្រាប់លក់ចេញទៅក្រៅបរទេសថែមទៀតផង។ ប៉ុន្តែក្រោយថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ មក កម្ពុជាត្រូវត្រឡប់ទៅជាប្រទេសសុំជំនួយអង្ករពីអន្តរជាតិមកវិញ។ ហើយផលិតកម្មត្រូវធ្លាក់ចុះងើបមិនរួចឡើយដោយសារតែសង្គ្រាមស៊ីវិលរវាងឆ្នាំ១៩៧០-១៩៧៥។ នៅពេលខ្មែរក្រហមកាន់ឡើងកាន់កាប់អំណាចមក បានបង្កើតសហករណ៍ពីកម្រិតទាបទៅខ្ពស់និងអនុវត្តផែនការបួនឆ្នាំរបស់ខ្មែរក្រហម ការអនុវត្តគោលនយោបាយបែបនេះបានធ្វើឲ្យប្រជាជនកម្ពុជាមួយចំនួនបានស្លាប់ដោយសារតែ ការខ្វះអាហារ ការបង្អត់អាហារ រហូតដល់ចេនទៅដល់ស្លាប់ទៀតផង។ ក្រោយរបស់ខ្មែរក្រហមដល់រលំមក ផលិតកម្មស្រូវ ដែលជាសូចនាករសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងសង្គមកសិកម្មរបស់កម្ពុជា ជារឿយៗបានធ្លាក់ចុះឆ្ងាយពីគោលដៅ ដែលបណ្តាលឱ្យមានការខ្វះខាតស្បៀងយ៉ាងធ្ងន់ធ្ងរក្នុងចន្លោះឆ្នាំ ១៩៧៩-១៩៨៧។ នាពេលបច្ចុប្បន្ននេះ កសិកម្មកម្ពុជាហាក់ដូចជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា
ប្រជាជនកម្ពុជាយើងភាគច្រើនរស់នៅតាមជនបទ ហើយប្រកបរបរកសិកម្ម។ ទោះបីប្រទេសកម្ពុជាមានផ្ទៃដីសម្រាប់ដំណាំស្រូវពី ៨៥% ទៅ ៩០%ក៏ដោយក៏គ្រួសារមួយចំនួនផលិតស្រូវពុំបានគ្រប់គ្រាន់តាមតម្រូវការឡើយ
តាមការស្រាវជ្រាវបានឲ្យដឹងថា ចំនួនគ្រួសារដែលប្រកបរបរកសិកម្មមានប្រមាណពី ១.២លាន ទៅ ១.៣លានគ្រួសារនៅទូទាំងប្រទេស។ គេអាចចែកប្រភេទកសិករទាំងនោះជាប្រភេទធំៗដូចតទៅ ៖
ក្នុងវិស័យកសិកម្មកម្ពុជា ស្ត្រីបានដើរតួនាទីសំខាន់ណាស់បន្ថែមលើការងារផ្ទះសំបែង (ដាំបាយ បុក កិនស្រូវ ដងទឹក រកអុស និងថែទាំកូនចៅ)។ ស្ត្រី ត្រូវដាំដំណាំ ប្រមូលផល មើលថែទាំសត្វពាហនៈ និងត្រូវទៅលក់ផលិតផលនៅឯទីផ្សារទៀតផង។
ប្រព័ន្ធផលិតស្រូវអាចមានលក្ខណះខុសប្លែកគ្នាទៅតាមតំបន់ទីតាំងភូមិសាស្ត្រ របបទឹក រដូវដាំដុះ និងកម្រិតត្រួតពិនិត្យផ្សេងៗ។ ដូចនេះគេអាចចែកប្រព័ន្ធផលិតស្រូវដូចតទៅ ៖
កៅស៊ូមានប្រភពនៅប្រទេសប្រេស៊ីល ហើយនាំចូលមកប្រទេសកម្ពុជាដោយក្រុមហ៊ុនបារាំងកាលពីឆ្នាំ ១៩១០ (១៩២០តាមសៀវភៅសិក្សាគោលសិក្សាសង្គមថ្នាក់ទី៩)ដោយលោក ប៊ូយ៉ា ដាំនៅស្រុកព្រៃនុប ខេត្តកំពត ដែលឥឡូជាខេត្តព្រះសីហនុ។ គេដាំកៅស៊ូនៅតំបន់ដីក្រហមបាសាលដែលសំបូរជីវជាតិដូចជា ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនះគីរី និង ក្រុងព្រះសីហនុ។ មុនឆ្នាំ ១៩៧០ ចំការកៅស៊ូកម្ពុជាមាន ៦៧០០០ហិចតា ឲ្យផល ៥២០០០តោនក្នុងមួយឆ្នាំ។ សព្វថ្ងៃគេកាប់ដើមកៅស៊ូចាស់ៗចោល និងដាំថ្មីជំនួសវិញ។ ក្នុងឆ្នាំ ១៩៩៩ ផ្ទៃដីចៀរជ័រកៅស៊ូមាន ៣៩៧១៨ហិចតា និងឲ្យផលជ័រស្ងួតបាន ៤៥២០៣តោន ហើយបញ្ចេញលក់ជ័រស្ងួតបាន ៤៤៣៧៦តោន។ ប្រទេសកម្ពុជាមានលទ្ធភាពច្រើនក្នុងការពង្រីកដំណាំកៅស៊ូ ព្រោះប្រទេសយើងមានដីក្រហមរហូតដល់ទៅ ៧១៦០០០ហិចតា។ ដំណាំកៅស៊ូមានសារៈសំខាន់ខ្លាំងក្នុងសេដ្ឋកិច្ចជាតិ ព្រោះដំណាំនេះផ្ដល់នូវរូបធាតុដើមសម្រាប់ឧស្សាហកម្មកៅស៊ូក្នុងស្រុក និងនាំចេញ ហើយផ្តល់ការងារដល់ប្រជាជនយើងបានមួយចំនួនធំ។
ក្នុងឆ្នាំ ១៩៩៩ ក្រៅពីដំណាំស្រូវ និងដំណាំកៅស៊ូ គេឃើញមានដំណាំជាច្រើនទៀតដូចជា ពោត (៥៩៨៣៥ហិចតា) សណ្ដែកសៀង (៣៥០៨៥ហិចតា) សណ្ដែកបាយ (២៦១៨២ហិចតា) ដំឡូងឈើ (១៤០៣៩ហិចតា) ល្ង (១៦៤៦២ហិចតា) សណ្ដែកដី (១០៥៨៧ហិចតា) អំពៅ (៨៤១៧ហិចតា) ថ្នាំជក់ (៨២៩២ហិចតា) ល្ហុងប្រេង (១៥២១ហិចតា) ក្រចៅ (២៧៣ហិចតា) ម្រេច(N/A)...និងបន្លែ (៣១៤៥០ហិចតា)។
នៅប្រទេសកម្ពុជាយើង ការចិញ្ចឹមសត្វទទួលបានផលទាបនូវឡើយ ហើយមានលក្ខណះតូចតាចនៅក្នុងតែរង្វង់គ្រួសារ និងខ្វះបច្ចេកទេស។ ការចិញ្ចឹមសត្វនេះមិនបម្រើឲ្យឧស្សាហកម្ម ឬជំនួញទេ វាបម្រើឲ្យតែការងារកសិកម្មប៉ុណ្ណោះ ព្រោះសព្វថ្ងៃនេះគោ និង ក្របី ៩០% ត្រូវបានគេប្រើប្រាស់ជាកំលាំងអូសទាញ។ ចំពោះសត្វគោវិញគេប្រើវាសំរាប់ព្ជួរ រាស់ដីនៅរដូវវស្សា។ ការចិញ្ចឹមគោទៅអនាគតអាចបម្រើឲ្យឧស្សាហកម្មបាន ព្រោះសព្វថ្ងៃគេបង្កើតស្ថានីយចិញ្ចឹមគោមួយកន្លែងនៅភ្នំតាម៉ៅ ក្នុងខេត្តតាកែវ ដែលមានពូជគោល្អៗជាច្រើន។ ការចិញ្ចឹមសត្វបានរួមចំណែកយ៉ាងសកម្មក្នុងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាយើង។
ការដាំដុះ ព្រៃឈើ និងនេសាទ ជាភោគទ្រព្យយ៉ាងសំខាន់សម្រាប់ប្រជាជនកម្ពុជា ហើយកសិករបានពង្រីកប្រព័ន្ធផលិតកម្មដែលគេបានរ៉ាប់បញ្ចូលធាតុគន្លឹះទាំងបីនេះ។ នៅពេលដែលកសិកររំពឹងលើដីដាំដុះដើម្បីធ្វើផលិតកម្ម (ដំណាំ និង ការចិញ្ចឹមសត្វ)កម្រៃដែលបានមកពីអាជីវកម្មព្រៃឈើ និង នេសាទ ក៏ជាចំណែកមួយសំខាន់នៃប្រព័ន្ធកសិកម្មមួយដែរ។ មុនឆ្នាំ ១៩៧០ សកម្មភាពអភិវឌ្ឍហាក់បីដូចជាមានលំនឹង ក៏ប៉ុន្តែជាមួយនឹងកំណើនប្រជាជន ដែលកើនឡើងឥតឈប់ឈរ និងកំណែប្រែសេដ្ឋកិច្ចឆ្ពោះទៅរកសេដ្ឋកិច្ចទីផ្សារក្រោយឆ្នាំ ១៩៩៣ គេសង្កេតឃើញសញ្ញាណនៃការបំផ្លិចបំផ្លាញបរិស្ថានមានសភាពធ្ងន់ធ្ងរឡើងៗ។ អតិផលនៃប្រព័ន្ធកសិកម្មនាំឲ្យមានកំណើនបម្រើបម្រាស់ថ្នាំសម្លាប់សត្វល្អិត និងជីគីមី ប៉ុន្តែថ្នាំសម្លាប់សត្វល្អិត និងជីគីមីទាំងនោះហូរទៅផ្ដុំគ្នានៅទន្លេ និង បឹងដែលបំផ្លាញមច្ឆាជាតិមិនតិចទេ។
កម្ពុជាជាប្រទេសមួយមានវិសាលភាពជាងគេនៅជ្រោយឥណ្ឌូចិនផ្នែកធនធានធម្មជាតិ។ មគ្គុទេ្ទសក៏របរបុរាណខ្មែរតែងប្រកបរបរចិញ្ចឹមជីវិតតាមផ្លូវសុចរិតជាដរាបពិសេសរបរកសិកម្ម។ ប៉ុន្តែរបរនេះតែងតែកើតមានជាបញ្ហារាប់មិនអស់នៅក្នុងជីវិតប្រចាំថ្ងៃជាហេតុនាំអោយស្ដែងចេញជាយោបល់របស់ប្រជាជនមួយចំនួនយល់ថា កសិកម្មនៅកម្ពុជា ជាកសិកម្ម យថាផល ។
កសិកម្មសំដៅទៅលើការធ្វើស្រែចំការដំណាំរឺដាំដុះដំណាំផ្សេងៗ។ យថាកម្មគឺអ្វីៗដែលទទួលបាន មានសភាពមិនទៀងទាត់គឺបានតាមសភាពចៃដន្យតាមដំណើរ។ តាមធម្មតានៅប្រទេសកម្ពុជាតាំងពីកំណើតទឹកដីមកប្រជាពលរដ្ឋខ្មែរប្រកបរបរជាកសិកម្មមានចំនួនប្រមាណ៩០%។
សេវាកម្មក្នុងវិស័យកសិកម្មពួកគេច្រើនធ្វើទៅតាមបែបលំនាំកសិកម្មយថាផល ពីជំនាន់មួយទៅជំនាន់មួយពីសម័យកាលមួយទៅសម័យកាលមួយជាបន្តបន្ទាប់ស្រដៀងៗគ្នាទាំងតំបន់ស្រែក៏ដូចជាតំបន់ចំការច្បារដំនាំ។ មានភស្ភុតាងជាក់ស្ដែងជាច្រើនដែលកំនត់ន័យសេចក្ដីនេះដូចជា ដីជាប្រភពផ្ដល់ទីតាំងរបស់ដំណាំ។ ការធ្វើស្រែលើដីចាស់ដដែលៗស្រូវដដែលៗពីមួយឆ្នាំទៅមួយឆ្នាំជាហេតុធ្វើអោយដីនោះប្រែជាដីខ្សោះជីជាតិ។គ្មានហេតុផលអ្វីផ្សេងក្រៅពីធ្វើស្រូវនៅលើដីចាស់មួយមុខប៉ុណ្ណោះ។
ទឹកជាប្រភពដង្ហើមដ៏សំខាន់បំរើឲ្យការរស់នៅរបស់ស្រូវក៏ដូចជាដំណាំ។ប្រភពទឹកក្រៅពីទឹកបឹង ស្ទឹងទន្លេ គឺមានតែមួយមុខគឺពឹងលើមេឃបានសេចក្ដីថាអាស្រ័យលើទឹកភ្លៀងអោយ ពោលគឺពឹងផ្អែកផ្ញើរវាសនាលើអទិទេព។ ការរើសពូជ ពូជស្រូវរឺដំណាំពុំមានការជ្រើសរើសពូជរឺសំរិតសំរាំងពូជអោយបានម៉ត់ចត់តាមលក្ខណ:បច្ចេកទេសវិទ្យាទេគេតាមទំលាប់រឺពូជដដែលៗ។
ចំពោះឧបករណ៍បំរើការងារផលិតកម្មវិញមានលក្ខណ:បុរាណដូចជាប្រើនង្គ័ល រនាស់ កំលាំងអូសទាញ ប្រើសត្វគោក្របី ។ ការថែទាំក៏ពុំសូវមានលក្ខណ:វិទ្យាសាស្រ្តត្រឹមត្រូវទេ ដូចជាការបង្ហូរទឹក បញ្ចេញទឹកចេញចូលការកំចាត់សត្វល្អិតចង្រៃការប្រើប្រាស់ជីធម្មជាតិ គឺធ្វើក្រោមរូបភាពបា៉នស្មានឬតាមទំលាប់ពីឪពុកមកកូន។កសិករខ្លួនឯងផ្ទាល់ការយល់ដឹងមានកំរិតទាបគឺធ្វើស្រែតាមទំលាប់តៗគ្នាពីជំនាន់មួយទៅជំនាន់មួយតាមសភាវ:គតិអនុកម្ម។ដើម្បីអោយកាន់តែច្បាស់ថែមទៀតតាមសូមពិនិត្យតាមរយ:ស្នាដៃអក្សរសិល្ប៍វិញ។ទន្ទឹមនឹងការយល់ឃើញបែបនេះនៅមានលេចចេញជាការយល់ឃើញផ្ទុយមួយទៀត។ ក្រោយមកគេយល់ថាកសិកម្មនៅកម្ពុជា ជាកសិកម្ម ប្រពលវប្បកម្ម។គេអះអាងថាបែបនេះគេសំអាងលើហេតុផលដូចតទៅ។ ការធ្វើបែបប្រពលវប្បកម្មគឺមិនពឹងផ្អែកលើមេឃរឺអាទិទេពពេកទេ គឺមានលក្ខណ:វិទ្យាសាស្រ្តទំនើប ទាន់សម័យតាមរយះសមភ្ថភាពរបស់មនុស្សផ្ទាល់។ ជាក់ស្ដែងដីដែលគេបង្កបង្កើតផលគឺមានការវិភាគទៅតាមបច្ចេកទេសកសិកម្ម។មានការយកចិត្តទុកដាក់ខ្ពស់ពីជំនាញនៅក្រសួងកសិកម្មនិងអង្គការក្រៅរដ្ឋាភិបាលជួយសហការណ៍ផង។ពូជស្រូវឬដំណាំកសិករចេះជ្រើសរើសពូជបានល្អដោយមានវិស្វករនិងផ្នែកជំនាញចុះជួយនិងណែនាំ។
ទឹកស្រោចស្រពមានការជីកស្រះ ជីកប្រឡាយ ជីកអាងស្តុបទឹកលើភ្នំ ទប់ទំនប់ប្រព័ន្ធធារាសាស្រ្ត តាមលក្ខណ:បច្ចេកទេស ក្នុងទិសដៅផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់ដល់ការងារធ្វើស្រែចំការឈានរហូត ដល់ធ្វើស្រែប្រាំងថែមទៀតផង។សំភារៈឬឧបករណ៍ទាន់សម័យដូចជា ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនបូមទឹក ម៉ាស៊ីនច្រូតកាត់ បោកបែន ។ កសិករមានសមត្ថភាពចេះប្រើជីគីមីផ្សំ និងជីធម្មជាតិ ក្រៅពីនេះក្រសួងកសិកម្មបានបង្កើតមជ្ឈមមណ្ឌលធ្វើពិសោធន៍ដំណាំស្រូវ តាមតំបន់ តាមស្រុក តាមខេត្ត ។ សរុបមកឃើញថាទស្សនៈទីពីរមានលក្ខណ:សមស្របពិតៗ។ ប៉ុន្តែយោបល់ដែលប្រជាជនបានលើកឡើងថាកសិកម្មនៅកម្ពុជាគឺជាកសិកម្ម យថាផលនោះពុំមានលក្ខណ:ត្រឹមត្រូវទាំងស្រុងនោះទេពីព្រោះបច្ចុប្បន្នវិស័យកសិកម្មត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងពិសេសបានបង្កើតនូវក្រសួងធនធានទឹកដែលរបបមុនៗពុំមានឡើយ។ទាំងផ្នែកធនធានទឹកពូជបច្ចេកទេសទីផ្សាលក់ផលិតផល បណ្ដាញធារាសាស្រ្ដ បណ្តាញគមនាគមន៍ទូរគមនាគមន៍ មធ្យោបាយដឹកជញ្ជូន រាជរដ្ឋាភិបាលបាននឹង កំពុងជំរុញយ៉ាងមមាញឹក និងខ្លាំងក្លាហើយជាបណ្ដើរៗកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ប្រទេសធ្លាប់មានកិតិ្តស័ព្ទល្បីល្បាញលើឆាកអន្តរជាតិក្នុងនាមជាពលរដ្ឋខ្មែរពិសេសក្នុងនាមជាសិក្ខាកាមជន យើងនឹងខិតខំរៀនសូត្រលើគ្រប់វិស័យជាពិសេស ផ្នែកកសិកម្មប្រែក្លាយខ្លួនជាធនធានមនុស្សខ្មែរប្រកបដោយសមត្ថភាពនិងថាមពលរួមចំណែកនិងអភិវឌ្ឍប្រទេសជាតិឲ្យថ្គុំថ្កើន។
This article uses material from the Wikipedia ភាសាខ្មែរ article កសិកម្មនៅប្រទេសកម្ពុជា, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.