គណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជា

គណៈសង្ឃព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជាបែងចែកទៅជាពីរក្រុម ឬពីរគណៈធំៗ គឺ៖ គណៈសង្ឃមហានិកាយ និង គណៈសង្ឃធម្មយុត្តិកនិកាយ ។ យោងតាមការចេញផ្សាយរបស់ក្រសួងធម្មការ និងសាសនានៅក្នុងឆ្នាំ ស្ដីពីចំនួនវត្តអារាម និងព្រះសង្ឃពុទ្ធសាសនាទាំងពីរគណៈក្នុងប្រទេសកម្ពុជានៅដើមឆ្នាំ ២០២៣ នេះ វត្តអារាមព្រះពុទ្ធសាសនាមានចំនួន ៥១៣៣ (វត្តមហានិកាយ ៤៨៦៦ និងវត្តធម្មយុត្តិកនិកាយ ២៦៧) និងព្រះសង្ឃមានចំនួន ៦៨៩៦៧ (មហានិកាយចំនួន ៦៦៦០៩ អង្គ និងធម្មយុត្តិកនិកាយចំនួន ២៣៥៨ អង្គ)។ គណៈសង្ឃទាំងពីរក្រុមនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់សម្ដេចព្រះសង្ឃនាយកដែលជាប្រមុខសង្ឃទាំងពីរគណៈដាច់ដោយឡែកពីគ្នាគឺ៖​ ក) គណៈសង្ឃមហានិកាយគ្រប់គ្រងដោយសម្ដេចព្រះសង្ឃនាយក ដែលមានឋានន្តរៈជា សម្ដេចព្រះមហាសុមេធាធិបតី សង្ឃនាយក គណៈមហានិកាយ និង ខ)គណៈសង្ឃធម្មយុត្តិកនិកាយគ្រប់គ្រងដោយសម្ដេចព្រះសង្ឃនាយក ដែលមានឋានន្តរៈជា សម្ដេចព្រះសុធម្មាធិបតី សង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយ។ សម្ដេចព្រះសង្ឃនាយកទាំងពីរគណៈគ្រប់គ្រង់គណៈសង្ឃពុទ្ធសាសនាកម្ពុជា ដោយមានការជួយសម្រួលការងារដោយក្រុមព្រះរាជាគណៈ ដែលជាក្រុមមន្ត្រីសង្ឃជាន់ខ្ពស់នៅក្នុងព្រះពុទ្ធសាសនាកម្ពុជា។ រាជាគណៈនៅក្នុងគណៈសង្ឃពុទ្ធសាសនាខ្មែរមាន ៤ ថ្នាក់គឺ៖ ក) ថ្នាក់ឯក ខ) ថ្នាក់ទោ គ) ថ្នាក់ត្រី ឃ) ថ្នាក់ចត្វា។ ចំពោះព្រះរាជាគណៈថ្នាក់ឯក ត្រូវបានជ្រើសរើសឱ្យធ្វើជាគណៈសង្ឃនាយក (តួនាទីមានចែងក្នុងគណៈសង្ឃនាយក)។ ដោយឡែក រាជាគណៈក្នុងតំណែង ៣ ទៀតគឺ ទោ ត្រី ចត្វា ព្រមទាំងរាជាគណៈកិត្តិយស តោងមានតួនាទីនិងភារកិច្ចដូចគ្នា។ នៅក្នុងសម័យបុរាណរហូតមកដល់ឆ្នាំ ១៩៤៨ គណៈសង្ឃជាន់ខ្ពស់ មានសម្ដេចព្រះសង្ឃរាជ និងសម្ដេចព្រះសង្ឃនាយកបានរៀបចំឱ្យព្រះរាជាគណៈ បំពេញតួនាទីរបស់ខ្លួនដោយចាត់ទៅតាមបណ្ដាខេត្ត/ក្រុងនីមួយៗ មានប៉ុន្មានអង្គៗ ទៅតាមទំហំការងារនៃខេត្ត/ក្រុងនីមួយៗ។ ការងារដែលមន្ត្រីសង្ឃរាជាគណៈគ្រប់ថ្នាក់ត្រូវបំពេញរួមមាន៖

  • ជាសេនាធិការរបស់សម្ដេចព្រះមហាសង្ឃរាជ និងសម្ដេចព្រះសង្ឃនាយក។
  • បំពេញតួនាទីជាមន្ត្រីសង្ឃថ្នាក់កណ្ដាល និងមានភារៈចូលរួមក្នុងព្រះរាជពិធី ជាប្រពៃណីរបស់ព្រះមហាក្សត្រក្នុងព្រះបរមរាជវាំងនិងក្រៅរាជវាំងតាមលំអានពីបុរាណ។
  • ការត្រួតមើលការងារគ្រប់គ្រងរបស់មន្ត្រីសង្ឃ និងឧបជ្ឈាយ៍ខេត្ត/ក្រុង អនុវត្តការងារដែលសង្ឃសន្និបាតប្រចាំឆ្នាំបានដាក់ចុះកាលពីឆ្នាំកន្លងមក។
  • ជួយតម្រង់ទិសដៅការងារមន្ត្រីសង្ឃថ្នាក់មូលដ្ឋានឱ្យត្រូវតាមទិសដៅ។
  • ស្រង់យកលទ្ធផលការងាររបស់ខ្លួន និងធ្វើរបាយការណ៍ស្តីពីការងាររបស់មន្ត្រីសង្ឃថ្នាក់មូលដ្ឋាន និងវាយតម្លៃទៅលើលទ្ធផលការងារក្នុងខេត្ត/ក្រុង របស់ខ្លួនទទួលបន្ទុក ហើយរាយការណ៍ទូលថ្វាយ សម្ដេចព្រះមហាសង្ឃរាជ និងសម្ដេចព្រះសង្ឃនាយក។
  • ចុះតាមមូលដ្ឋានខេត្ត/ក្រុង ដើម្បីពិនិត្យទៅលើវិស័យពុទ្ធិកសិក្សា ដោយសិក្សាទៅលើចំណុចរីកចម្រើន និងចំណុចមិនរីកចម្រើន ព្រមទាំងចំណុចខ្សោយនិងចំណុចខ្លាំង។
  • ដឹកនាំព្រះមេគណខេត្ត/ក្រុងដែលខ្លួនទទួលបន្ទុក ចូលគាល់សម្ដេចព្រះសង្ឃរាជ និងសម្ដេចព្រះសង្ឃនាយករៀងរាល់ឆ្នាំតាមប្រពៃណីដែលហៅថា «ឡើងគណ» ដោយរាយការណ៍ទៅលើចំណុចរីកចម្រើន និងចំណុចមិនរីកចម្រើន ព្រមទាំងចំណុចខ្វះខាតនិងចំណុចគ្រប់គ្រាន់។
  • ចូលរួមប្រជុំអនុសំវច្ឆរសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសប្រចាំឆ្នាំ ដើម្បីផ្ដល់យោបល់កែលម្អលើកយកចំណុចខ្វះខាត ដែលខ្លួនជួបប្រទះក្នុងខេត្ត/ក្រុងរបស់ខ្លួនទទួលបន្ទុកដាក់ក្នុងមហាសន្និបាតប្រចាំឆ្នាំ ដើម្បីឱ្យអង្គសន្និបាតជួយដោះស្រាយ និងផ្ដល់អនុសាសន៍ជាមួយអង្គមហាសន្និបាតសំដៅលើកទិសដៅទៅឆ្នាំខាងមុខ។

គណៈសង្ឃនាយកគណៈមហានិកាយ

គណៈសង្ឃនាយកនៃព្រះរាជាណាកម្ពុជាមានតួនាទីមានគ្រប់គ្រង់ និងដឹកនាំរដ្ឋបាលសង្ឃទូទាំងព្រះរាជាណាចក្រកម្ពុជា។ គណៈសង្ឃនាយកបង្កើតឡើងដោយព្រះរាជក្រឹត តាមរយៈសំណើររបស់នាយករដ្ឋមន្រ្តី។ គណៈសង្ឃនាយកគណៈមហានិកាយមានឋានន្តរៈជា សម្ដេចព្រះមហាសុមេធាធិបតី សង្ឃនាយក គណៈមហានិកាយ។

រាជាគណៈខាងគណៈមហានិកាយ

ព្រះរាជាគណៈ ជាក្រុមមន្ត្រីសង្ឃជាន់ខ្ពស់នៅក្នុងព្រះពុទ្ធសាសនាកម្ពុជា។ រាជាគណៈនៅក្នុងគណៈសង្ឃគណៈមហានិកាយមាន ៤ ថ្នាក់គឺ៖ ក) ថ្នាក់ឯក ខ) ថ្នាក់ទោ គ) ថ្នាក់ត្រី ឃ) ថ្នាក់ចត្វា។

ក) រាជាគណៈថ្នាក់ឯក

រាជាគណៈថ្នាក់ឯកមានគោរមងារជាសម្ដេចរួមមាន ៣ រូបគឺ៖

  1. ព្រះធម្មលិខិត (ព្រះសង្ឃនាយករងទី​ ១)
  2. ព្រះពោធិវ័ង្ស (ព្រះសង្ឃនាយករងទី​ ២)
  3. ព្រះវ័នរ័ត (ព្រះសង្ឃនាយករងទី ៣)

ខ) រាជាគណៈថ្នាក់ទោ

រាជាគណៈថ្នាក់ទោមាន ៦ រូបគឺ៖

  1. ព្រះមហាវិមលធម្ម
  2. ព្រះពុទ្ធឃោសាចារ្យ
  3. ព្រះធម្មឃោសាចារ្យ
  4. ព្រះឃោសធម្ម
  5. ព្រះសាសនមុនី
  6. ព្រះមុនីកោសល

គ) រាជាគណៈថ្នាក់ត្រី

រាជាគណថ្នាក់ត្រីមាន ៦ រូបគឺ៖

  1. ព្រះសិរីសម្មតិវង្ស
  2. ព្រះពុទ្ធវង្ស
  3. ព្រះសាក្យវង្ស
  4. ព្រះឧបាលិវង្ស
  5. ព្រះញាណវង្ស
  6. ព្រះសុមេធវង្ស

ឃ) រាជាគណៈថ្នាក់ចត្វា

ព្រះរាជាគណៈថ្នាក់ចត្វាមាន ២០ រូបគឺ៖​

  1. ព្រះធម្មវិបស្សនា
  2. ព្រះសមាធិធម្ម
  3. ព្រះញាណកោសល
  4. ព្រះសិរីសង្គាមមុនី
  5. ព្រះសិសីវិសុទ្ធិ
  6. ព្រះធម្មវង្សា
  7. ព្រះញាណសំវរៈ
  8. ព្រះវិន័យសំវរៈ
  9. ព្រះឥន្ទមុនី
  10. ព្រះទេពមុនី
  11. ព្រះវិន័យមុនី
  12. ព្រះទេពសត្ថ
  13. ព្រះសីលសំវរៈ
  14. ព្រះគម្ពីរថេរៈ
  15. ព្រះអរិយមគ្គញ្ញាណ
  16. ព្រះវិភទ្ទញ្ញាណ
  17. ព្រះបវរសត្ថា
  18. ព្រះញាណវិសុទ្ធិវង្ស
  19. ព្រះធម្មវិសុទ្ធិវង្ស
  20. ព្រះបិដកធម្ម

គណៈសង្ឃនាយកគណៈធម្មយុត្តិកនិកាយ

គណៈសង្ឃធម្មយុត្តិកនិកាយគ្រប់គ្រងដោយព្រះសង្ឃនាយក ដែលមានឋានន្តរៈជា សម្ដេចព្រះសុធម្មាធិបតី សង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយ។

រាជាគណៈខាងគណៈធម្មយុត្តិកនិកាយ

រាជាគណៈនៅក្នុងគណៈសង្ឃគណៈធម្មយុត្តិកនិកាយមាន ៤ ថ្នាក់គឺ៖​ ក) ថ្នាក់ឯក ខ) ថ្នាក់ទោ គ) ថ្នាក់ត្រី ឃ) ថ្នាក់ចត្វា។

ក) រាជាគណៈថ្នាក់ឯក

ព្រះរាជាគណៈថ្នាក់ឯកមានគោរមងារជាសម្ដេចរួមមាន ២ រូបគឺ៖

  1. ព្រះមង្គលទេព្វាចារ្យ
  2. ព្រះពុទ្ធាចារ្យ

ខ) រាជាគណៈថ្នាក់ទោ

ព្រះរាជាគណៈថ្នាក់ទោមាន ៣ រូបគឺ៖​

  1. ព្រះមហាព្រហ្មមុនី
  2. ព្រះធម្មឧត្តម
  3. ព្រះអរិយកស្សប

គ) រាជាគណៈថ្នាក់ត្រី

ព្រះរាជាគណៈថ្នាក់ត្រីមាន ៤ រូបគឺ៖​

  1. ព្រះអរិយវង្ស
  2. ព្រះធម្មកវីវង្ស
  3. ព្រះញាណវង្សី
  4. ព្រះមហាវីរវង្សាចារ្យ

ឃ) រាជាគណៈថ្នាក់ចត្វា

ព្រះរាជាគណៈថ្នាក់ចត្វាមាន ១២ រូបគឺ៖

  • ព្រះបុទុមវង្សា
  • ព្រះធម្មមុនី
  • ព្រះវជិរមេធា
  • ព្រះអរិយមុនី
  • ព្រះទេពមោលី
  • ព្រះធម្មតេ្ថរ
  • ព្រះអមរាភិរក្ខិត
  • ព្រះមហារាជធម្ម
  • ព្រះរតនមុនី
  • ព្រះធម្មត្រ័យលោកាចារ្យ
  • ព្រះធម្មវរោត្តម
  • ព្រះញាណវីរិយ

សមណស័ក្ដិថ្នាក់កិត្តិយស

សមណស័ក្ដិថ្នាក់កិត្តិយសរួមមាន៖​ សម្ដេចកិត្តិយស និង រាជាគណៈថ្នាក់កិត្តិយស។

សម្ដេចកិត្តិយស

សម្ដេចកិត្តិយសមិនមានចំនួនកំណត់នៅក្នុងគណៈសង្ឃទាំងពីរនិកាយនៅក្នុងប្រទេសកម្ពុជា។

រាជាគណៈកិត្តិយស

រាជាគណៈថ្នាក់កិត្តិយសមិនមានចំនួនកំណត់ឡើយនៅក្នុងគណៈសង្ឃទាំងពីរនិកាយនៅក្នុងប្រទេសកម្ពុជា។

គណៈសង្ឃថ្នាក់ខេត្ត

គណៈសង្ឃសម្រាប់គ្រង់គ្រងព្រះសង្ឃថ្នាក់ខេត្តរួមមាន៖

  1. ព្រះមេគណ
  2. ព្រះបាឡាត់គណ
  3. ព្រះសមុហ៍គណ
  4. ព្រះវិន័យធរគណ
  5. ព្រះធម្មធរគណ
  6. ព្រះលេខាធិការគណ

គណៈសង្ឃថ្នាក់ស្រុក

គណៈសង្ឃសម្រាប់គ្រង់គ្រងព្រះសង្ឃថ្នាក់ស្រុករួមមាន៖

  1. ព្រះអនុគណ
  2. ព្រះវិន័យធរអនុគណ
  3. ព្រះធម្មធរអនុគណ
  4. ព្រះលេខាអនុគណ

គណៈសង្ឃវត្ត

គណៈសង្ឃសម្រាប់គ្រង់គ្រងព្រះសង្ឃថ្នាក់មូលដ្ឋានរួមមាន៖

  1. ព្រះគ្រូចៅអធិការ
  2. ព្រះគ្រូសូត្រស្ដាំ
  3. ព្រះគ្រូសូត្រឆ្វេង

Tags:

គណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជា គណៈសង្ឃនាយកគណៈមហានិកាយគណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជា គណៈសង្ឃនាយកគណៈធម្មយុត្តិកនិកាយគណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជា សមណស័ក្ដិថ្នាក់កិត្តិយសគណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជា គណៈសង្ឃថ្នាក់ខេត្តគណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជា គណៈសង្ឃថ្នាក់ស្រុកគណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជា គណៈសង្ឃវត្តគណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជា

🔥 Trending searches on Wiki ភាសាខ្មែរ:

ស្រុកសំពៅលូនស្រីសុរិយោទ័យខណ្ឌចំការមនវិភាគចិត្តវិទ្យាសីល ៥ជំងឺអុតស្វាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចូលឆ្នាំខ្មែរច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់បរិយាកាសអេពីគួរព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជាខ្សែបណ្ដោយព្រែកជីកប៉ាណាម៉ាព្រះរាជាណាចក្រកម្ពុជានិកាយនៃព្រះពុទ្ធសាសនាបុណ្យជាតិពាណិជ្ជកម្មអន្តរជាតិសាសនាជំងឺរលាកទងសួតសុខភាពយសោធរបុរះរចនាបថនៃស្ថាបត្យកម្មខ្មែរខណ្ឌបឹងកេងកងពិធីបុណ្យឯករាជ្យជាតិកម្ពុជាសុខ ពិសីទំនាក់ទំនងរវាងអរិយធម៌ខ្មែរនិងបរទេសសញ្ញាជាតិរាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរបារាំងប្រភពនៃផ្កាស្លាបីវិធីសាស្រ្តក្នុងការទំនាក់ទំនងស្រុកបាធាយកោសិកាជីវវិទ្យាស្រុកសំរោងទងចន្ទរាជាជំងឺទឹកនោមផ្អែមខេត្តកណ្ដាលដើមសម័យអង្គរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣បញ្ញត្តិបញ្ចក្ខន្ធសេដ្ឋកិច្ចស្រុកក្រូចឆ្មារគោលនយោបាយសេដ្ឋកិច្ចល្បឿនសេវាកម្មជំងឺអេដស៍សំលៀកបំពាក់ខ្មែរ តំណាងថ្ងៃភ្នំឧដុង្គឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទយូណេស្កូខេត្តតាកែវនយោបាយនៅកម្ពុជាកេង វ៉ាន់សាក់សភាតំណាងរាស្ត្រនៃព្រះរាជាណាចក្រកម្ពុជាសង្គ្រាមស៊ីវិលការរស់នៅរបស់ខ្មែរបុរេប្រវត្តិកំណើនសេដ្ឋកិច្ចទីម័រខាងកើតបរាភវសូត្របញ្ជីនៃទសវត្សរ៍ សតវត្ស និងសហស្សវត្សរ៍ច្បាប់សង្គ្រាមលោកលើកទី១តំបន់ទេសចរណ៍នៅកម្ពុជាសាសនាឥស្លាមនៅកម្ពុជាស្រុកកណ្ដាលស្ទឹងសម រង្ស៊ីពិធីបញ្ជាប់ពាក្យគេហទំព័រក្សត្រីអង្គម៉ីព្រះសិវលិង្គគុណធម៌អ៊ីសាក់ ញូតុនកម្ពុជាសម័យទំនើបសិក្ខាបទ១០សង្ឃស័ព្ទអក្សរសិល្ប៍🡆 More