កោសិកាជីវវិទ្យា

កោសិកា គឺជាឯកតាទ្រទ្រង់គ្រឹះនៃភាវរស់ និងជាផែ្នកតូចបំផុតរបស់ភាវរស់ដលអាចដំណើរជីវិតបានដោយខ្លួនឯង។ កោសិកាទាំងអស់មានលក្ខណៈសំខាន់ដូចៗគ្នា ឧទាហរណ៍ គ្រប់កោសិកាទាំងអស់មានសម្ភារៈសេនេទិច និងព័ន្ធជុំវិញដោយភ្នាសកោសិកា ហើយប្រើប្រាស់យន្តការផលិតថាមពលដូចគ្នា។ កោសិកាបច្ចុប្បន្នបានវិវត្តទម្រង់ជីវិតខុសៗគ្នា មានដូចជា បាក់តេរី អាមីប និងមេស្រា គឺអាចធ្វើចំណែកបានដោយឯករាជ។ ចំណែកឯភាវរស់ដែលមានលក្ខណៈសាំញ៉ុំាជាងនេះ បង្កឡើងពីកោសិកាច្រើន គឺវាធ្វើការតាមរបៀបសហការគ្នា ដោយ កោសិកាឯកទេសកម្មនីមួយៗបំពេញមុខងារយថាប្រភេទរបស់វា ប៉ុន្តែសារពាង្គកាយទាំងមូលមានទំនាក់ទំនងគ្នា។ ចំពោះមនុស្ស គឺបង្កឡើងពីកោសិកាជាង២០០ប្រភេទខុសៗគ្នា ដោយកោសិកានីមួយៗមានមុខងារខុសៗគ្នា ដូចជាកោសិកាចងចាំ កោសិកាគំហើយ កោសិកាទាក់ទងនិងចលនា និងកោសិកាទាក់ទងនឹងការរំលាយអាហារជាដើម។ កោសិកាត្រូវបានបែងចែកចេញជាពីរប្រភេទ គឺកោសិកាអឺការីយ៉ូត និងកោសិកាប្រូការីយ៉ូត។

កោសិកាជីវវិទ្យា
គំនូរបំព្រួញនៃកោសិកាគំរូដែលមានរចនាសម្ព័ន្ធ និងធាតុកោសិកា។ (1) ណ្វៃយ៉ូ (2) ភ្នាសណ្វៃយ៉ូ (3) រីបូសូម (4) ភឺរូស៊ីសូម (5) រេទីកូឡុមអង់ដូប្លាសគ្រោម (6) ឧបករណ៍កុលស៊ី (7) មីក្រូហ្វីឡាម៉ង់ (8) រេទីកូឡុមអង់ដូប្លាសរលីង (9) មីតូកុងទ្រី (10) វាគុយអូល (11) ស៊ីតូប្លាស (12) លីសូសូម និង (13) សង់ត្រូសូម

១. កោសិកាអឺការីយ៉ូត

កោសិកាមួយត្រូវបានចាត់ទុកថាជាកោសិកាអឺការីយ៉ូត លុះត្រាតែវាមានភ្នាសណ្វៃយ៉ូ។ ភាវរស់ទាំងឡាយណាដែលកោសិកាវាជាប្រភេទកោសិកាអឺការីយ៉ូត នោះវាគឺជាភាវរស់អឺការីយ៉ូត។ ជីវវិទូមិនបានដឹងថាតើ នៅលើភពផែនដីនេះ មានភាវរស់ណាមួយដែលបង្កឡើងទាំងពីកោសិកាប្រូការីយ៉ូត ទាំងពីកោសិកាអឺការីយ៉ូតទេ។ ប៉ុន្តែ ពួកគេបានដឹងយ៉ាងច្បាស់ថា មានកោសិកាប្រូការីយ៉ូតជាច្រើន ជាពិសេសបាក់តេរី ដែលរស់នៅក្នុងសារពាង្គកាយភាវរស់អឺការីយ៉ូត។ ភាវរស់អឺការីយ៉ូត រួមមាន៖ សត្វ រុក្ខជាតិ ផ្សិត និងប្រូទីស។

២. កោសិកាប្រូការីយ៉ូត

ប្រូការីយ៉ូត គឺជាភាវរស់ឯកកោសិកា និងមានទំហំតូចជាងកោសិកាអឺការីយ៉ូត។ ទំហំរបស់កោសិកាប្រូការីយ៉ូតភាគច្រើន គឺនៅចន្លោះពី ១ ទៅ ១០ មីក្រូម៉ែត្រ (µm)។ ពួកប្រូការីយ៉ូតត្រូវបានចែកចេញជា២ក្រុម គឺអឺបាក់តេរី និងអាកេបាក់តេរី។

កោសិកាប្រូការីយ៉ូតបង្កឡើងភាគច្រើនពីរីបូសូម និងអាស៊ីតនុយក្លេអ៉ិច។ វាគ្មានភ្នាសណ្វៃយ៉ូ និងធាតុកោសិកាផ្សេងៗទេ។ ភ្នាសដែលព័ទ្ធជុំវិញកោសិកា គឺមានភ្នាសកោសិកា និងភ្នាសគ្រោង។ ភ្នាសកោសិកា បង្កឡើងដោយភ្នាសផូស្វរលីពីតពីរស្រទាប់នៅព័ទ្ធពីខាងក្រៅភ្នាសកោសិកាដែលជាភ្នាសគ្រោង។ ភ្នាសគ្រោងនេះផ្តល់ទំរង់ខុសៗគ្នាដល់កោសិការប្រូការីយ៉ូត។ ភ្នាសគ្រោងរបស់កោសិកាបាក់តេរីមានលក្ខណៈសាំញ៉ំា ហៅថា ប៉ិបទីដូគ្លីកាន។

ឯកសារយោង

១. ហាប សោភ័ណ (២០១៥) កោសិកាវិទ្យា។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

Tags:

សារពាង្គកាយ

🔥 Trending searches on Wiki ភាសាខ្មែរ:

ករណីយមេត្តសូត្រភ្នំកំពង់ត្រាចច្បាប់ខេត្តនៃកម្ពុជាទេសចរណ៍នៅប្រទេសកម្ពុជាភ្នំគូលែនស្រុកព្រៃកប្បាសប្រាសាទកោះកេររឿងផ្កាស្រពោនប្រវត្តិរបស់ក្រុងព្រះសីហនុនាង​សីតាគូលែនបញ្ជីរាយនាម នាយករដ្ឋមន្ត្រីកម្ពុជាស្រុកពញាក្រែករឿងបងថ្លៃនិងប្អូនថ្លៃប្រដាប់របត់ឈាមអរិយធម៌ហេង សំរិនស្រុកព្រះស្ដេចសប្ដាហ៍ប្រតេសកម្ពុជាសម័យសង្គមរាស្រ្តនិយមស្រុកចុងកាល់ម៉ូនីទ័រកុំព្យូទ័របុណ្យកឋិនក្រមសីលធម៌វេយ្យាករណ៍នៃភាសាខ្មែរព្រះបាទមហេន្ទ្រវរ្ម័នទី១ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨អេឡុន ម៉ាសក៍ទីក្រុងព្រៃនគរថេរវាទអាកាសយានដ្ឋានអន្តរជាតិភ្នំពេញវ្យាធបុរៈធម៌សូត្រថ្វាយបង្គំព្រះត្រីកោណសង្រ្គាមលោកលើកទី១សាសនាប្រាសាទបេងមាលាធនាគារពាណិជ្ជកម្មរឿងមហាចោរនៅទល់ដែនវគ្គទី២៖បងប្អូនពីរនាក់រឿងគ្រូ និង សិស្សសារមន្ទីរជាតិប្រព័ន្ធកុំព្យូទ័រស្ថានីយ៍បុរេប្រវត្តិខ្មែរកោះត្រល់នយោបាយអាហារខ្មែរលោកុត្តរបដិច្ចសមុប្បាទ១១ព្រះយេស៊ូវត្តខ្មែរនៅព្រះត្រពាំង កម្ពុជាក្រោមសហភាពឥណ្ឌូចិនប្រធានាធិបតីនៃសហរដ្ឋអាមេរិកពាណិជ្ជកម្មអន្តរជាតិរឿងកែ្អក១ជាកែ្អក១០ព្រះរាជសម្ភារនរោត្តម សីហមុនីកូរ៉េខាងជើងវត្តនៅក្នុងខេត្តកំពង់ចាមទន្លេបាទីខេត្តឧត្ដរមានជ័យបុរេប្រវត្តិកម្ពុជាស្រុកទ្រាំងខេត្តតាកែវឃុំកោះសូទិនវត្តត្រឡែងកែងពិធីចូលម្លប់វិស័យអប់រំនៅកម្ពុជាទន្លេមេគង្គស្រុកកណ្ដាលស្ទឹងវេស្សន្ដរជាតកស្រុកពួកស្រុកចិត្របុរីជនជាតិជប៉ុនប្រទេសកម្ពុជាយសោវរ្ម័នទី១សាធារណរដ្ឋគួច ម៉េងលី🡆 More