ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣

ការ​បោះ​ឆ្នោត​សកលជ្រើសតាំងតំណាងរាស្ត្រ អណត្តិទី៥ នឹង​ត្រូវ​ប្រព្រឹត្តិទៅ​នៅ​ថ្ងៃ​ទី ២៨ ខែ​កក្កដា ​ឆ្នាំ២០១៣ ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.

ប​) បាន​ប្រកាស​ថាប្រជាជន​កម្ពុជា​ចំនួន ៩,៦៧ លាននាក់នឹង​ត្រូវ​បាន​​ទទួល​បាន​សិទ្ធិ​ដើម្បី​បោះ​ឆ្នោតសម្រាប់អសនៈ​រដ្ឋ​សភា​ជាតិ​ចំនួន១២៣អសនៈ។ នាយក​រដ្ឋ​ម​ន្រ្តី​រដ្ឋ​ម​ន្រ្តី​ហ៊ុន ​សែន​ដែលកំពុងកាន់តំណែង​មាន​សិទ្ធិ​ទទួលបានការកាន់អំណាចបួនអណត្តិជាប់ៗគ្នា​។ ការិយាល័យបោះឆ្នោតចាប់បើកពីម៉ោង៧:០០ព្រឹក និងបិទនៅម៉ោង ៣:០០ល្ងាច។ នៅម៉ោង ៧:៤០ល្ងាច លោកខៀវ កាញ្ញារិទ្ធិដែលជារដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសក្រៅផ្លូវការថា គណបក្សប្រជាជនកម្ពុជា បានឈ្នះ៦៨អាសនៈ​ហើយចំណែកឯ​គណបក្សសង្គ្រោះជាតិ​ដែលជាគូប្រជែងឈ្នះត្រឹម៥៥អាសនៈប៉ុណ្ណោះ។

ការបោះឆ្នោតសកល ឆ្នាំ២០១៣ នៅកម្ពុជា
កម្ពុជា
២០០៨ ←
២៨ កក្កដា ២០១៣
→ ២០១៨

សរុបចំនួន ១២៣ អាសនៈ នៃរដ្ឋសភាជាតិ
ចំនួនអាសនៈភាគច្រើនដាច់ខាត ៦២
លទ្ធផល ៦៨%
  គណបក្សភាគច្រើន គណបក្សភាគតិច
  ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣
អ្នកដឹកនាំ ហ៊ុន សែន សម រង្ស៊ី
គណបក្ស ប្រ.ជ គ.ស.ជ
តាំងពី ១៤ មករា ១៩៨៥ ១៧ កក្កដា​ ២០១២
លទ្ធផលលើកមុន ៩០ អាសនៈ គណបក្សថ្មី
អាសនៈមុន ៦៨ អាសនៈ ៥៥ អាសនៈ
អាសនៈឈ្នះ ៦៨ អាសនៈ ៥៥ អាសនៈ
អាសនៈប្តូរ decrease ២២ increase ២៦
សំឡេងគាំទ្រ ៣,២៣៥,៩៦៩ ២ ៩៤១ ១៣៣
ភាគរយ ៤៨.៨៣% ៤៤.៤៦%
យោល decrease៩.២៨% increase១៥.៩៣%

នាយករដ្ឋមន្រ្តីមុនការបោះឆ្នោត

ហ៊ុន សែន
ប្រ.ជ

នាយករដ្ឋមន្រ្តីជាប់ឆ្នោត

ហ៊ុន សែន
ប្រ.ជ

ព្រឹត្តិការណ៍មុន

ការ​បោះ​ឆ្នោត​មុន​នៅ​ក្នុង​ឆ្នាំ ២០០៨ ត្រូវ​បាន​ឈ្នះ​ដោយ​គណបក្សប្រជាជនកម្ពុជា ដោយបានឈ្នះបានចំនួនអសនៈភាគច្រើនដាច់ខាត ចំ​នួន ៩០អាសនៈលើ១២៣អាសនៈ។ បើ​ទោះ​បី​ជា​ឈ្នះចំនួនអសនៈភាគច្រើនដាច់ខាត​​, គណបក្សប្រជាជនកម្ពុជាបានជ្រើសរើស​បង្កើតរដ្ឋាភិបាលចម្រុះ​ជាមួយ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិចដែល​បាន​ឈ្នះ ២ អាសនៈ​។ ​គណបក្ស​ប្រឆាំង​គឺ គណបក្សសមរង្ស៊ីនិង​គណបក្សសិទ្ធិមនុស្សបាន​ឈ្នះ​សរុប​បញ្ចូល​គ្នា​ចំនួន២៩ អាសនៈ។ នៅឆ្នាំ២០១២ គណៈបក្សប្រឆាំងទាំង២បានច្របាច់​បញ្ចូលគ្នាដើម្បីបង្កើតគណបក្សថ្មីមួយដោយដាក់ឈ្មោះថា គណបក្សសង្គ្រោះជាតិ ដោយមានលោកសម រង្ស៊ីជាប្រធាននិងលោកកឹម សុខាជាអនុប្រធាន។ ប្រធានគណបក្សលោកសម រង្ស៊ីគ្មានឈ្មោះបេក្ខជនតំណាងរាស្ត្រទេ។ នេះដោយសារលោកបាននិរទេសខ្លួនទៅក្រៅប្រទេស​បន្ទាប់ពីមានការចោទប្រកាន់​ដោយតុលាការនៅឆ្នាំ២០១០​។ លោកបានត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី១៩ កក្កដា ២០១៣ បន្ទាប់ពីមានការលើកលែងទោស​ពីព្រះមហាក្សត្រ ព្រះបាទនរោត្ដម សីហមុនី ប៉ុន្តែលោកសម រង្ស៊ីគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយមិនមានបេក្ខភាពដើម្បីឈរឈ្មោះក្នុងការបោះឆ្នោតនេះឡើយ។

គណបក្ស​នយោបាយ

ចំនួន​នៃ​គណបក្ស​នយោបាយដែលបាន​ចុះបញ្ជី​ផ្លូវការ​ក្នុងការប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោតជាតិ​បានធ្លាក់ចុះ​ជាលំដាប់។ នៅក្នុងការបោះឆ្នោតឆ្នាំ២០០៣ មាន២៣គណបក្ស ធ្លាក់មកត្រឹម ១១គណបក្សនៅក្នុងការបោះឆ្នោតឆ្នាំ២០០៨ និង មកត្រឹម ៨គណបក្សក្នុងឆ្នាំ២០១៣នេះ។

គណបក្ស មេដឹកនាំ
គណបក្សសញ្ជាតិកម្ពុជា សេង សុខេង
គណបក្សហ៊្វុនស៊ិនប៉ិច នរោត្ដម អរុណរស្មី
គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ សុខ រ័ត្នសុវណ្ណបញ្ចៈសីលា
គណបក្សប្រជាជនកម្ពុជា ហ៊ុន សែន
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ហួន រាជចំរើន
គណបក្សខ្មែរឈប់ក្រ ក្រវ៉ាញ ដារ៉ន
គណបក្សសង្គ្រោះជាតិ សម រង្ស៊ី
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ខឹម វាសនា

បេក្ខភាពនាយករដ្ឋមន្ត្រី

បេក្ខជនដែលបានប្រកាសប្រណាំងប្រជែងដើម្បីតំណែងនាយករដ្ឋមន្ត្រី៖

កិច្ចពិភាក្សាតទល់

ប្រទេស​កម្ពុជា​មាន​ការ​ជជែក​ពិភាក្សា​គ្នា​តាម​ទូរទស្សន៍​លើក​ដំបូង​របស់​ខ្លួន​នៅ​លើ​ទី ២០និង២១ ខែ​កក្កដា ។ វិទ្យាស្ថានប្រជាធិបតេយ្យជាតិ (National Democratic Institute ហៅកាត់ថា NDI) ដែលជាស្ថាប័នឧបត្ថម្ភដោយអាមេរិច នឹងរៀបចំ​ការពិភាក្សាតុមូលចំនួន៩ ដោយមានការចូលរួមពីសំណាក់បេក្ខជនតាមខេត្ត​ពីស្ទើរគ្រប់គណបក្ស។

ភាពចំរូងចំរាសនានាមុខការបោះឆ្នោត

បញ្ហាបញ្ជីចុះឈ្នោះបោះឆ្នោត

ដោយហេតុថា កម្ពុជាមិនបានរាប់ប្រជាជនជាផ្លូវការអស់រយៈពេល៥ឆ្នាំមកហើយ តួលេខអត្រាប្រជាជនក្នុងផ្ទៃប្រទេសដែលមានចំនួនកំណត់បាននាំទៅដល់ការបង្ហាញភាពមិនត្រឹមត្រូវចំពោះអ្នកមានលទ្ធភាពបោះឆ្នោត ដែលធ្វើឱ្យមានភាពលំបាកដល់គណៈកម្មាការជាតិរៀបចំការបោះឆ្នោតដឹងអោយប្រាកដនូវចំនួនជាក់ស្ដែងនៃអ្នកបោះឆ្នោតដែលគួរតែចុះបញ្ជីក្នុងបញ្ជីបោះឆ្នោតរបស់កម្ពុជា។ កង្វះខាតនៃការរាប់ប្រជាជនជាក់ស្ដែងបាននាំទៅដល់ការបោះឆ្នោតលួចបន្លំ ដូចជាអ្នកបោះឆ្នោតបោះឆ្នោតនៅក្នុងមណ្ឌលជាច្រើនដោយការប្រើប្រាស់ឈ្មោះផ្សេងៗគ្នា។ តាមរយៈគណបក្សប្រឆាំង​ឈ្មោះរវាង១,២ ទៅ ១,៣លាននាក់ត្រូវបានលុបចោលពីបញ្ជីបោះឆ្នោត។

បញ្ហាទឹកថ្នាំជ្រលក់ម្រាមដៃ

លទ្ធផលនៃការបោះឆ្នោត

លទ្ធផលបឋមពី គជប

យោងទៅតាមលទ្ធផលបឋមពី គជប គណបក្សកាន់អំណាចបក្សប្រជាជន ទទួល ៤៤,៤៥% នៃសន្លឹកឆ្នោតទាំងអស់ ដែលស្មើនឹង ៦៨អាសនៈ ហើយគណបក្សប្រឆាំងបក្សសង្គ្រោះជាតិវិញ ទទួលបាន ៤៨,៧៩% ស្មើនឹង ៥៥អាសនៈ។ តាមរយៈលទ្ធផលបឋមនេះ គេសង្កេតឃើញថា គណបក្សប្រជាជនបាត់បង់ចំនួន ២៨អសនៈ បើប្រៀបធៀបនឹងលទ្វផលបោះឆ្នោតអណត្តិមុន ដែលជាភាគរយតិចបំផុតនៃអសនៈដែលខ្លួនធ្លាប់ទទួលបាននៅក្នុងរដ្ឋសភាជាតិ ចាប់តាំងពីឆ្នាំ១៩៩៨។ គណបក្សផ្សេងៗ រួមមាន គណបក្សហ៊្វុនស៊ិនប៉ិច និង គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលរួមបញ្ចូលគ្នាបាន ០ អាសនៈ ៦,៣%ក្នុងចំណោមសំឡេងឆ្នោត។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ 
គណបក្ស សម្លេង % អាសនៈ +/–
គណបក្សប្រជាជនកម្ពុជា ៣.២៣៥.៩៦៩ ៤៨,៨៣ ៦៨ −២២
គណបក្សសង្គ្រោះជាតិ ២.៩៤៦.១៧៦ ៤៤,៤៥ ៥៥ +២៦
គណបក្សហ៊្វុនស៊ិនប៉ិច ២៤២.៤១៣ ៣,៦៦ −២
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៦៨.៣៨៩ ១,០៥
គណបក្សខ្មែរឈប់ក្រ ៤៣.២២២ ០,៦៥
គណបក្សសញ្ជាតិកម្ពុជា ៣៨.១២៣ ០,៥៧ ថ្មី
គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ៣៣.៧១៥ ០,៥២ ថ្មី
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១៩.១៥២ ០,៣០ ថ្មី
សរុប ៦.៦២៧.១៥៩ ១០០,០០ ១២៣
សំឡេងឆ្នោតសុពលភាព ៦.៦២៧.១៥៩ ៩៨,៤០
អសុពលភាព/សំឡេងឆ្នោតទទេ ១០៨.០៨៥ ១,៦០
សន្លឹកឆ្នោតសរុប ៦.៧៣៥.២៤៤ ១០០,០០
អ្នកបោះឆ្នោតចុះបញ្ជី/អ្នកទៅបោះឆ្នោត ៩,៦៧៥,៤៥៣ ៦៩.៦១
ប្រភព: គណៈកម្មាការជាតិរៀបចំការបោះឆ្នោត

ឯកសារយោង

តំណភ្ជាប់ខាងក្រៅ

Tags:

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ ព្រឹត្តិការណ៍មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ គណបក្ស​នយោបាយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ បេក្ខភាពនាយករដ្ឋមន្ត្រីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ កិច្ចពិភាក្សាតទល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ ភាពចំរូងចំរាសនានាមុខការបោះឆ្នោតការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ លទ្ធផលនៃការបោះឆ្នោតការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ ឯកសារយោងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ តំណភ្ជាប់ខាងក្រៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣គណបក្សសង្គ្រោះជាតិគណបក្ស​ប្រជាជន​កម្ពុជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហ៊ុន សែន

🔥 Trending searches on Wiki ភាសាខ្មែរ:

វិស័យអប់រំនៅកម្ពុជាបទព្រហ្មគីតិខេត្តរតនគិរីស្រុកទឹកឈូរបាំស្នែងទន្សោងខេត្តកំពតច្បាប់​ស្តី​ពី​សភា​ពាណិជ្ជកម្មស្វីសតួនាទីអ្នកប្រវត្តិសាស្ត្រខេត្តបាត់ដំបងធ្នាក់វិភាគចិត្តវិទ្យាទង់ជាតិកម្ពុជារបាំត្រុដិធនាគារកាណាឌីយ៉ាវិធី​កម្លាយអុកហ៊្វូណនច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកភូមិសាស្រ្តប្រទេសថៃឱក សុគន្ធកញ្ញាក្រុងសៀមរាបក្រុងបាវិតរដ្ឋស្ពានមិត្តភាពកម្ពុជា-ជប៉ុនស្រុកកំចាយមារខេត្តកំពង់ស្ពឺរឿងខ្លា ស្វា និងទន្សាយគណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជាឧបករណ៏ភ្លេងខ្មែរក្រុងកំពតស្ដេចចក្រពត្តិការអប់រំ​របស់​ពុទ្ធសាសនាបារាំងរបាំព្រះរាជទ្រព្យប្រភេទសិលាខែចន្ទគតិ និង សូរិយគតិព្រះរាជពិធីច្រត់ព្រះនង្គ័លសម្បត្តិធម្មជាតិកម្ពុជាក្រោមរបាំឆៃយ៉ាំសង្គមធម៌អ៊ីរ៉ង់រឿងគង់ហ៊ានទ្វីបអឺរ៉ុបប្រធានាធិបតីនៃសហរដ្ឋអាមេរិកទេសចរណ៍របាំ​ទន្សោង​គោ​ព្រៃឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យអរិយដ្ឋង្គិកមគ្គខ្មែរក្រហមប្រភេទថនិកសត្វព្រៃនៅកម្ពុជាផ្លូវជាតិលេខ៦បឹងទន្លេសាបឥស្លាមសាសនាខេត្តសៀមរាបថេរវាទរណសិរ្សរំដោះជាតិប្រជាជនខ្មែររឿងធនញ្ជ័យសហភាពឥណ្ឌូចិនរឿងស៊ឹមអ្នកបរឡានអំបូរភាសាអូស្ត្រូអាស៊ីអូស្ត្រាលីវិទ្យាសាស្ត្រព្រះពុទ្ធសាសនា​នៅ​ចិនរឿងព្រេងទាក់ទងនឹងពិធីលើករាសីផលប្រយោជន៍នៃរុក្ខជាតិភ្នំសំពៅសីលធម៌ឥទ្ធិលពលរបស់សត្វមកលើជីវភាពមនុស្សខ្មែរមេរាប្រលេឡូក្រាមប្រាសាទព្រះខ័នឆ្កែអេឡិចត្រូម៉ាញ៉េទិចវណ្ណ មូលីវណ្ណខេត្តកោះកុងខេត្តកំពង់ឆ្នាំង🡆 More