ច្បាប់ស្តីពីសភាពាណិជ្ជកម្ម ត្រូវបានអនុម័តដោយរដ្ឋសភានៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៩៥ មានសេចក្តីទាំងស្រុងដូចតទៅ៖
សភាពាណិជ្ជកម្ម គឺជាគ្រឹះស្ថានសាសាធារណនៅក្រោមអាណាព្យាបាលនៃក្រសួងពាណិជ្ជកម្ម ដែល ធ្វើសកម្មភាពដើម្បីជាផល ប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្ម ក្នុងមណ្ឌលរបស់ខ្លួន ។ នៅតាមខេត្តក្រុង នីមួយៗមានសភាពាណិជ្ជកម្មមួយ។ ប៉ុន្តែមណ្ឌលនៃសភាពាណិជ្ជកម្មមួយអាច លាតសន្ធឹងទៅខេត្ត ក្រុងច្រើនបានកាលណាស្ថានការណ៍សេដ្ឋកិច្ចតំរូវអោយធ្វើដូច្នេះ ។
សភាពាណិជ្ជកម្មនៅតាមខេត្ត ក្រុងនីមួយៗ ត្រូវបង្កើតឡើងដោយអនុក្រឹត្យតាមសំនើរបស់ ក្រសួងពាណិជ្ជកម្ម។ ព្រំដែនមណ្ឌលនៃសភាពាណិជ្ជកម្មនីមួយៗត្រូវកំនត់ឡើងដោយ អនុក្រឹត្យដែល បង្កើតសភានោះ។
សភាពាណិជ្ជកម្មនីមួយៗ ត្រូវគ្រប់គ្រងដោយការិយាល័យមួយ ដឹកនាំដោយប្រធានមួយរូប និងអនុប្រធានមួយរូប រឺច្រើនរូប ។ ចំនួនសមាជិកនៃការិយាល័យ ទំរង់បែបបទនៃការជ្រើសតាំងប្រធាន ព្រមទាំងការប្រព្រឹត្តទៅនៃ ការិយាល័យនេះត្រូវកំនត់ដោយបទ បញ្ជាផ្ទៃក្នុង របស់សភាពាណិជ្ជកម្មដែលមានទំរង់ដូចគ្នាតែមួយ សំរាប់សភាពាណិជ្ជកម្មទូទៅនិងមាន ការយល់ព្រមពីគណរដ្ឋមន្ត្រី តាមសំ នើរបស់ក្រសួងពាណិជ្ជកម្ម។
សភាពាណិជ្ជកម្មមានសមាជិកសញ្ជាតិជាខ្មែរ ត្រូវបានជ្រើសតាំងដោយការបោះឆ្នោត។ អាណត្ដិ ចំនួនសមាជិក របៀបរបប និងការរៀបចំការបោះឆ្នោត ត្រូវកំនត់ដោយអនុក្រឹត្យ។
នៅអមសមាជិកជ្រើសតាំងដោយការបោះឆ្នោតសភាពាណិជ្ជកម្មមានសមាជិកទីប្រឹក្សា មួយចំនួន ទៀត ដែលចូលរួមក្នុងការ ពិភាក្សា តែមានភារកិច្ចត្រឹមតែជាអ្នកផ្តល់មតិប៉ុណ្ណោះ។ ចំនួនទីប្រឹក្សា មិនអាចលើសពីចំនួនសមាជិកជ្រើសតាំងដោយការបោះឆ្នោតឡើ យ។ ទីប្រឹក្សាទាំងនេះត្រូវបានតែងតាំងនៅពេលផ្លាស់សភាជាតិជាថ្មីម្តងៗ។ ទីប្រឹក្សាត្រូវជ្រើសរើសក្នុងចំនោម ៖
អភិបាលខេត្ត ក្រុង រឺតំនាង និងតំនាងរាស្ត្រក្រសួងពាណិជ្ជកម្មមានសិទ្ធិចូលរួមក្នុងសម័យប្រជុំ សភាពាណិជ្ជកម្ម តែមានភារកិច្ចត្រឹមតែជាអ្នកផ្តល់មតិប៉ុណ្ណោះ។
សមាជិកជ្រើសតាំងនិងទីប្រឹក្សានៃសភាពាណិជ្ជកម្ម បំពេញមុខងាររបស់ខ្លួនដោយមិនយកប្រាក់ខែ រឺប្រាក់បំណាច់អ្វីឡើយ។
សភាពាណិជ្ជកម្មទាំងឡាយអាចសហការគ្នាតាមរយៈប្រធានរបស់ខ្លួន ក្នុងក្របខ័ណ្ឌនៃភារកិច្ចស្តីពី បញ្ហាទាំងឡាយ ដែលពាក់ ព័ន្ធទៅនឹងមណ្ឌលរៀងៗខ្លួន។
សភាពាណិជ្ជកម្មមានភារកិច្ចដូចតទៅ ៖
សភាពាណិជ្ជកម្មត្រូវផ្តល់យោបល់ ៖
តាមសនូមពរម្ចាស់អំនោយឯកជន រឺរដ្ឋ ព្រមទាំងមានការយល់ព្រមពីគណរដ្ឋមន្ត្រី តាម សំនើរបស់ក្រសួងពាណិជ្ជកម្មសភាពាណិជ្ជកម្មអាចបង្កើត រឺគ្រប់គ្រងគ្រឹះស្ថានពាណិជ្ជកម្ម ឧស្សាហ កម្ម កសិកម្ម និងសេវាកម្ម ទោះជារបស់រដ្ឋក្តី របស់ឯកជនក្តី ដូចជាឃ្លាំងផ្ទុកទំនិញ សាលលក់ឥវ៉ាន់ សណ្ឋាគារ ពិព័រណ៍អចិន្ត្រៃយ៍ សារមន្ទីរពាណិជ្ជកម្ម សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ពាណិជ្ជកម្ម និងឧស្សាហកម្ម ទីផ្សារសាសាធារណមហាសាលសំរាប់ទេសចរណ៍។
សភាពាណិជ្ជកម្មអាចទិញ រឺសង់អគារសំរាប់ប្រើប្រាស់ជារបស់ខ្លួនផ្ទាល់ រឺសំរាប់ជួល ធ្វើអាជីវកម្ម បើគ្មានការជំទាស់ពីគណរដ្ឋមន្ត្រី តាមសំនើរបស់ក្រសួងពាណិជ្ជកម្ម។
ដោយមានសេចក្តីសំរេចរបស់គណរដ្ឋមន្ត្រី តាមសំនើរបស់ក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្ម អាចចូលរួមក្នុងការដេញថ្លៃជាសាសាធារណ ដើម្បីទទួលភារៈជាសម្បទានិកនៃសំនង់ សាធារណការទាំងឡាយ រឺទទួលបន្ទុកធ្វើសេវាសាសាធារណ។
រៀងរាល់ឆ្នាំ សភាពាណិជ្ជកម្មត្រូវបញ្ជូនរបាយការណ៍ទូទៅមួយ ស្តីពីសកម្មភាពរបស់ខ្លួនទៅក្រសួង ពាណិជ្ជកម្ម ដែលមានការតព្វកិច្ចផ្សព្វផ្សាយជា សាសាធារណនូវរបាយការណ៍នោះ។
ចំនាយសំរាប់ការប្រព្រឹត្តទៅនៃសភាពាណិជ្ជកម្ម ត្រូវផ្គត់ផ្គង់ដោយភាគទានប្រចាំឆ្នាំរបស់សមាជិក បូករួមជាមួយនឹងចនូល ព្រមទាំងវិភាគទានមកពីប្រភពផ្សេងៗទៀត។
បើគ្មានការជំទាស់ពីក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មអាចខ្ចីប្រាក់ ដើម្បីរ៉ាប់រងចំនាយនានា គ្រប់វិស័យដែលពាក់ព័ន្ធនឹង ភារកិច្ចបន្ថែមរបស់ខ្លួន ដែលមានចែងក្នុងមាត្រា ១១ និង ១២ លើកលែងតែ ចំនាយសំរាប់ការប្រព្រឹត្តទៅ ដែលមានចែងក្នុងមាត្រា ១៥ នៃច្បាប់នេះ។
សំណងបំនុលទាំងដើមទាំងការដែលសភាពាណិជ្ជកម្មបានខ្ចី ត្រូវធានារ៉ាប់រងដោយប្រាក់ចនូល នៃអាជីវកម្ម។
បើគ្មានការជំទាស់ពីក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មមួយចំនួនអាចនឹងខ្ចីឥណទានរួម ដើម្បី យកមកបង្កើត ផ្គត់ផ្គង់គ្រឹះស្ថានសេវា រឺសំនង់ដែលជាប្រយោជន៍រួមរបស់សភាពាណិជ្ជកម្មទាំងនោះ។ សំនង់បំនុលនេះត្រូវរ៉ាប់រងដោយប្រាក់ចនូលរួមនៃអាជីវកម្ម។
ការខ្ចីប្រាក់ដូចមានចែងក្នុងមាត្រា ១៦ ១៧ និង ១៨ ខាងលើនេះអាចធ្វើតាមរយធនាគារដែល ណាផ្តល់អត្ថប្រយោជន៍ប្រសើរជាងគេ។
ក្រៅពីថវិកាសាមញ្ញ សភាពាណិជ្ជកម្មរៀបចំនូវថវិកាពិសេសសំរាប់គ្រឹះស្ថានពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងសិប្បកម្ម ដែលខ្លួនគ្រប់គ្រង។ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនីមួយៗ សភាពាណិជ្ជកម្មត្រូវផ្ញើជូនក្រសួងពាណិជ្ជកម្ម ដើម្បីសុំការ យល់ព្រមលើរបា យការណ៍ស្តីពីចនូលនិងចំនាយនៃឆ្នាំមុន ហើយនិងគំរោងថវិកាចនូលចំនាយនៃឆ្នាំ បន្ទាប់ដោយមានអែកសារគណនេយ្យភ្ជាប់ជាមួយផង។ ម៉្យាងទៀតសភាពាណិជ្ជកម្មត្រូវផ្ញើតារាងរំលោះប្រាក់ខ្ចីជូនទៅក្រសួងពាណិជ្ជកម្មជារៀងរាល់ឆ្នាំ។ សភាពាណិជ្ជកម្មអាចបំរុងទុកទឹកប្រាក់ ទាំងអស់ រឺមួយភាគនៃចនូលលើស ដែលបានពិភាក្សាគ្រប់ គ្រងសេវាធម្មតាសំរាប់បង្កើតមូលនិធិពិសេសមួយ ដើម្បីផ្គត់ផ្គង់ចំនាយជា បន្ទាន់ដែលមិនបានគ្រោងទុក។ ទោះក្នុងករណីណាក្តី ចំនួនមូលនិធិបំរុងនេះមិនអាចខ្ពស់ជាង ២០ភាគរយនៃធនធានប្រចាំឆ្នាំរបស់ថវិកា នោះបានឡើយ។
បទបញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍។
ច្បាប់នេះត្រូវប្រកាសទុកជាការប្រញាប់។ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៩៥ ព្រះហស្ថលេខាដោយនរោត្ដម សីហនុ។
This article uses material from the Wikipedia ភាសាខ្មែរ article ច្បាប់ស្តីពីសភាពាណិជ្ជកម្ម, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.