រឿងព្រះសិរិធរ

          កាលពីព្រេងនាយ កន្លងយូរអង្វែងហើយនោះ មានព្រះរាជាមួយព្រះអង្គទ្រង់ព្រះនាមព្រះបាទព្រហ្មទត្ត គ្រងរាជសម្បត្តិនៅក្រុងពារាណសី ។ នៅទីក្រុងនេះមានសេដ្ឋីម្នាក់ឈ្មោះ សិរីធរ សេដ្ឋីនេះមានចិត្តសប្បុរសធ្វើទានរក្សាសីលជានិច្ច ។

          គ្រានោះ មានព្រះបច្ចេកពុទ្ធមួយអង្គ ក្រោយដែលបានចេញពីនិរោធសមាបត្តិក្នុងគំរប់ ៧ ថ្ងៃហើយ លោកបាននិមន្តទៅបិណ្ឌបាត្រនៅផ្ទះសិរីធរសេដ្ឋីនៅពេលបាយព្រឹក ។ សេដ្ឋីបានក្រឡេកឃើញ កើតសេចក្តីជ្រះថ្លា បានយកអាហារភោជន ដែលគេបំរុងទុកសម្រាប់ខ្លួនដាក់បាតព្រះបច្ចេកពុទ្ធទាំងអស់ ។

          ក្រោយដែលបានប្រគេនចង្ហាន់ដល់ព្រះបច្ចេកពុទ្ធហើយ សេដ្ឋីកើតចិត្តជ្រះថ្លាក្រៃលែង ស្រាប់តែកើតទិព្វភោជនពេញភាជន៍ភត្តរបស់សេដ្ឋីយ៉ាងអស្ចារ្យមានក្លិនក្រអូបផ្សាយផ្សព្វទូទៅ ។ អ្នកបំរើលើកទិព្វភោជនជូនមហាសេដ្ឋី ៗ បរិភោគឆ្អែតស្កប់ស្កល់ ហើយក៏ចែកជូនបណ្តាជនក្នុងផ្ទះ និងក្រៅផ្ទះ បានបរិភោគឆ្អែតទាំងអស់គ្នា ។ ជនទាំងឡាយបានមកជួបជុំជាច្រើននៅផ្ទះសេដ្ឋី ហើយនាំគ្នាពោលសរសើរភ័ព្វសំណាង និងផលទាននៃសេដ្ឋី ៗ ក៏បានសំដែងផលានិសង្សនៃទានដូច្នេះថាៈ

          “ អ្នកទាំងឡាយចូរមើលលទ្ធផលការបរិច្ចាគទានដោយសទ្ធា ឥទ្ធិផលនៃបាយរមែងឲ្យបានសម្រេចសេចក្តីប្រាថ្នាទាំងពួង ទាំងក្នុងលោកិយ ទាំងក្នុងបរលោក ” ។

          “ ឲ្យទានបាយ ជាទាននាំមកនូវលទ្ធផល គឺ អាយុ វណ្ណៈ សុខៈ ពលៈ ឲ្យមានយស ឲ្យមានកិត្តិស័ព្ទ និងបរិភាណ ទាំងក្នុងលោកិយ ទាំងក្នុងបរលោក ” ។

          “ ដោយហេតុនេះ អ្នកមានប្រាជ្ញា កាលបើឃើញច្បាស់នូវសារប្រយោជន៍របស់ខ្លួន គប្បីបរិច្ចាគទាន មិនគប្បីលុះដោយសេចក្តីកំណាញ់ ត្បិតសេចក្តីកំណាញ់ជាកំហុស ១ ដែលយើងត្រូវលះបង់ចេញឲ្យដាច់ខាត ” ។

          កាលចប់ពាក្យទូន្មាននៃសិរីធរសេដ្ឋី ពួកមហាជនក៏មានចិត្តត្រេកអរសោមនស្សណាស់ នាំគ្នាបូជាធម៌ទេសនា ដោយចិត្តជ្រះថ្លាសាទរជាអនេក ។ មហាមេឃបង្អុរភ្លៀងសុទ្ធតែភ្ញីផ្កាផ្សេង ៗ ជាអស្ចារ្យក្រៃលែង ។ សេដ្ឋីចិត្តសប្បុរសដ៏ប្រសើរនេះ បានជួបប្រទះតែនឹងជោគជ័យ សិរីសុខសួស្តី ដរាបដល់អាយុក្ខ័យ ហើយបានទៅកើតក្នុងឋានទេវលោក ដែលប្រកបដោយសេចក្តីសុខ សុភមង្គល  រាល់ទីវារាត្រីក្រៃលែងជាងសេចក្តីសុខសប្បាយទាំងឡាយ នៅឋានមនុស្សលោកនេះ ជាភិយ្យោ ភាពតរៀងទៅ ។

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

យេនឌ័រទស្សនវិជ្ជាមូលដ្ឋានជួន ណាតស្រុកប្រាសាទបាគងរឿងកុលាបប៉ៃលិនប្រវត្តិសាស្ត្រកម្ពុជាចេនឡាទឹកលិចរឿងឳពុកក្មេករើសកូនប្រសារក្រសួងអប់រំ យុវជន និងកីឡាត្រីកោណបន្លែផ្លែឈើធនាគារកណ្ដាលបរមរាជាទី១ស្ពានមិត្តភាពកម្ពុជា-ជប៉ុនប្រាសាទអង្គរហិរញ្ញវត្ថុសាធារណរដ្ឋប្រជាមានិតកម្ពុជាទំនាក់ទំនងបរទេសរបស់កម្ពុជាក្រុងកំពង់ចាមប្រវត្តិសិល្បៈភាពយន្តខ្មែរខេត្តក្រចេះគណបក្សកុម្មុយនីស្តចិនរបាំអប្សរានាមគណបក្សហ៊្វុនស៊ិនប៉ិចនិកាយនៃព្រះពុទ្ធសាសនាកាលប្បវត្តិព្រះពុទ្ធសាសនាសហរាជាណាចក្រអាស៊ានប្រតេសកម្ពុជាសម័យសង្គមរាស្រ្តនិយមការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជាមនុស្សនិយមន័យ​សាសនាស្រុកក្រគរស្រុកសិរីសោភ័ណឃុំ សង្កាត់នៃកម្ពុជាស្ពានប្រាប់ទិសសីល ៥ពាក្យកម្ចីបឹងទន្លេសាបប្រទេសអ៊ីស្លង់ក្រុងខេមរភូមិន្ទកថិនវិធី​កម្លាយជីវវិទ្យាខេត្តខ្មែរដែលបាត់បង់នៅប្រទេសឡាវប្រព័ន្ធសេដ្ឋកិច្ចរដ្ឋកោះត្រល់ប្រាសាទបន្ទាយឆ្មារសូរ្យវរ្ម័នទី២ព្រះវិស្ណុកូរ៉េខាងជើងស្រុករមាសហែកវៀតណាមខាងត្បូងរឿងព្រេងទាក់ទងនឹងពិធីលើករាសីឃុំអរិយក្សត្រគ្រឹះ​នៃ​វប្បធម៌​ខ្មែរស្រុកភ្នំស្រួចកម្ពុជាក្រោមអាណាព្យាបាលបារាំងនរាយណ៍រាជាខេត្តមណ្ឌលគិរីសីលធម៌សង្កាត់ភ្នំពេញថ្មីក្រុងកំពតកម្មបថ១០ស្រុកកំពង់សៀមអ៊ីនធើណេតឆ្នេរសមុទ្រហាឡុងដូយមុឺយសូរ្យវរ្ម័ន​ទី១ស្រុកកណ្ដៀងបញ្ជីរាយនាម ប្រទេសនៅអាស៊ីតាមចំនួនប្រជាជនអាស៊ីអាគ្នេយ៍🡆 More