អាស៊ាន

អាស៊ាន (ចេញពីពាក្យថា ASEAN ដោយមានឈ្មោះពេញជាភាសាអង់គ្លេសថា Association of Southeast Asian Nations) ឬជាខ្មែរថា សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ ដែលជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាលនិងជួយសម្រួលការធ្វើសមាហរណកម្មសេដ្ឋកិច្ច នយោបាយ សន្តិសុខ យោធា ការអប់រំ និងវប្បធម៌សង្គមក្នុងចំណោមសមាជិកទាំងអស់ និងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក។ ចាប់តាំងពីការបង្កើតឡើងដំបូងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ អង្គការនេះបានពង្រីកខ្លួនដោយមានការចូលរួមបន្ថែមពីប្រទេសប៊្រុយណេ កម្ពុជា មីយ៉ាន់ម៉ា ឡាវ និងវៀតណាម។ អាស៊ានគ្រប់ដណ្ដប់លើផ្ទៃដីសរុប ៤,៥២២,៥១៨ គីឡូម៉ែត្រការ៉េដែលស្មើនឹង ៣% នៃផ្ទៃដីផែនដីសរុប និងប្រជាជនសរុបប្រមាណ ៦៦៨ លាននាក់ ស្មើនឹង ៨% នៃប្រជាជនពិភពលោក។

សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍
អង់គ្លេស៖ Association of Southeast Asian Nations
កុកងឺ៖ 东南亚国家联盟 東南亞國家協會
ឥណ្ឌូណេស៊ី៖ Perhimpunan Bangsa-Bangsa Asia Tenggara
ហ្វីលីពីន៖ Samahan ng mga Bansa sa Timog Silangang Asya
វៀតណាម៖ Hiệp hội các quốc gia Đông Nam Á
ថៃ៖ สมาคมประชาชาติแห่งเอเชียตะวันออกเฉียงใต้
ភូមា៖ အရှေ့တောင်အာရှနိုင်ငံများအသင်း
ម៉ាឡេ៖ Persatuan Negara-negara Asia Tenggara
ឡាវ៖ ສະມາຄົມປະຊາຊາດແຫ່ງອາຊີຕະເວັນອອກສຽງໃຕ້
ទមិឡ៖ தென்கிழக்காசிய நாடுகளின் கூட்டமைப்பு
ទង់ជាតិ
ទង់
ត្រា
ត្រា
បាវចនា
"ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ"
(One Vision, One Identity, One Community)
ភ្លេងជាតិ
"វិថីអាស៊ាន"
(The ASEAN Way)
រដ្ឋសមាជិកស្ថិតក្នុងពណ៌បៃតងចាស់
រដ្ឋសមាជិកស្ថិតក្នុងពណ៌បៃតងចាស់
លេខាធិការដ្ឋានចាកាតា
ទីក្រុងធំបំផុតចាកាតា
6°11.6962′S 106°49.3837′E / 6.1949367°S 106.8230617°E / -6.1949367; 106.8230617
ភាសាការងារអង់គ្លេស
ភាសាផ្លូវការនៃ
រដ្ឋសមាជិកនីមួយៗ
សមាជិកភាព
មេដឹកនាំ
- អគ្គលេខាធិការ
កៅ គឹមហួន
- ប្រធានអាស៊ាន
អាស៊ាន ឡាវ
និម្មិតកម្ម
៨ សីហា ១៩៦៧
១៦ ធ្នូ ២០០៨
[[ |ក្រឡាផ្ទៃ]]
- ផ្ទៃសរុប
៤,៥២២,៥១៨ គ.ម  
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២១)
៦៦៧,៣៩៣,០១៩
- ដង់ស៊ីតេ
១១៤ នាក់/គ.ម  
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ១០.២០៥ ទ្រីលានដុល្លារ
- ក្នុងម្នាក់
increase ១៥,១៥៧ ដុល្លារ
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ៣.៦១៩ ទ្រីលានដុល្លារ
- ក្នុងម្នាក់
increase ៥,៣៧៦ ដុល្លារ
HDI (២០២១)increase ០.៧២៦
ខ្ពស់
ល្វែងម៉ោងUTC+០៦:៣០ ទៅ +០៩:០០ (ACT)
គេហទំព័រ
asean.org

គោលបំណងសំខាន់នៃអង្គការនេះគឺការជំរុញនូវកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការវិវត្តសង្គមសម្រាប់សមាជិកទាំងអស់ រួមជាមួយការការពារស្ថិរភាពនៅក្នុងតំបន់ និងការផ្ដល់យន្តការមួយសម្រាប់ប្រទេសជាសមាជិកដើម្បីដោះស្រាយទំនាស់ដោយសន្តិវិធី។ នៅឆ្នាំ២០១៥ GDP ជាមធ្យមនៃអាស៊ានគឺបានកើនឡើងជាង ២.៨ លានលានដុល្លារអាមេរិក។ ប្រសិនបើអាស៊ានជាប្រទេសមួយ វានឹងក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់ជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីប្រាំនៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ចិន ជប៉ុន អាល្លឺម៉ង់ និង ចក្រភពអង់គ្លេស។ អាស៊ានបានចូលរួមក្នុងការកំណត់ខ្សែព្រំដែនរបស់ប្រទេសឥណ្ឌា ចិន បង់ក្លាដេស ទីម័រខាងកើត និងប៉ាពួនូវែលគីនេ និងកំណត់ព្រំដែនសមុទ្ររបស់ប្រទេសឥណ្ឌា ចិន និងអូស្រ្តាលី។ទាំងប្រទេសទីម័រខាងកើតនិងប៉ាពួនូវែលគីនេត្រូវបានគាំទ្រដោយសមាជិកអាស៊ានមួយចំនួនឱ្យក្លាយជាសមាជិកពេញសិទ្ធិនៅក្នុងអង្គការនេះ។

ប្រវត្តិ

អាស៊ាន ឬ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​១៩៦៧ ដោយ​ប្រទេស​ចំនួន​៥ រួម​មាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី និង​ប្រទេស​ថៃ នា​ទីក្រុង​បាងកក ប្រទេស​ថៃ។ ប្រទេស​ស្ថាបនិក​ទាំង​នោះ លើក​លែង​ប្រទេស​ថៃ  សុទ្ធសឹងតែ​ជា​ដែនដី​ដែល​ទើប​ទទួល​បាន​អធិបតេយ្យភាព​ថ្មីថ្មោង​ពី​នឹម​អាណានិគម​ក្នុង​សម័យ​នោះ។ គួបផ្សំ​នឹង​ការ​ចាប់​ផ្ដើម​នៃ​សង្គ្រាម​ត្រជាក់​ផង  ទើប​ជំរុញ​ឲ្យ​ប្រទេស​ទាំង​ប្រាំ​ប្រកៀក​ស្មា​គ្នា​បង្កើត​សមាគម​នេះ​ឡើង ដោយ​មាន​គោលដៅ​រួម ជំរុញ​ឲ្យ​មាន​សន្តិភាព ស្ថិរភាព កំណើន​សេដ្ឋកិច្ច រួម​ទាំង​ការ​អភិវឌ្ឍ​សង្គម និង​វប្បធម៌ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ទាំង​មូល។

ចាប់​ពី​ឆ្នាំ​១៩៨៤ មក ទើប​បណ្ដា​ប្រទេស​ដទៃ​ប្រាំ​ទៀត​ក្នុង​តំបន់​នេះ រួម​មាន ប៊្រុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និង​កម្ពុជា ដែល​ជា​កូនពៅ បាន​ក្លាយ​ជា​សមាជិក​នៃ​សមាគម​នេះ​ជា​បន្តបន្ទាប់។

អត្តសញ្ញាណ​អាស៊ាន

«ចក្ខុវិស័យ​មួយ អត្តសញ្ញាណ​មួយ សហគមន៍​មួយ» គឺ​ជា​បាវចនា​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍។ មិន​ខុស​ពី​ជាតិ​មួយ​ដែល​មាន​ទង់ជាតិ និង​ភ្លេង​ជាតិ​ផ្ទាល់​ខ្លួន​ទេ អាស៊ាន​ក៏​មាន​ទង់​អាស៊ាន និង​ភ្លេង​អាស៊ាន​ដែរ៖ «ភ្លេង​អាស៊ាន»។

ភ្លេង​អាស៊ាន តែង​ប្រគំ​ឡើង​ក្នុង​ពិធី​ផ្លូវ​ការ​របស់​អាស៊ាន ដូចជា​កិច្ចប្រជុំ​ធំៗ និង​ទិវា​អាស៊ាន​ជាដើម ក្នុង​ន័យ​បង្ហាញ​ពី​សាមគ្គីភាព​រវាង​ប្រទេស​ជា​សមាជិក និង​កម្ពស់​អត្តសញ្ញាណ​របស់​ខ្លួន។

អគ្គលេខាធិការដ្ឋាន​អាស៊ាន

មជ្ឈមណ្ឌល​រដ្ឋបាល​របស់​អាស៊ាន គឺ​អគ្គលេខាធិការដ្ឋាន​អាស៊ាន មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី ដែល​មាន​អគ្គលេខាធិការ​ទទួល​បន្ទុក​សម្របសម្រួល និង​អនុវត្ត​សកម្មភាព​នានា​របស់​អាស៊ាន។ អគ្គលេខាធិការ​នោះ ត្រូវ​តែងតាំង​ដោយ​កិច្ចប្រជុំ​កំពូល​អាស៊ាន មាន​អាណត្តិ ៥​ឆ្នាំ ប្ដូរ​វេន​គ្នា​ទៅ​តាម​លំដាប់​អក្ខរក្រម​នៃ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​របស់​រដ្ឋ​ជា​សមាជិក។

ធម្មនុញ្ញ​អាស៊ាន​កំណត់​ថា ការ​ជ្រើសរើស​អគ្គលេខាធិការ​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដូចជា សុចរិត​ភាព បទពិសោធន៍​ការងារ សមត្ថភាព និង​សមភាព​យេនឌ័រ។ អគ្គលេខាធិការ​អាស៊ាន បច្ចុប្បន្ន​ដែល​មាន​អាណត្តិ​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៧ គឺ​លោក ឡឺ លួងមិញ (Le Luong Minh) ជា​អតីត​អនុរដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​វៀតណាម។ អគ្គលេខាធិការដ្ឋាន​មាន​តួនាទី​សម្របសម្រួល​ការអនុវត្ត​គម្រោង និង​សកម្មភាព​របស់​អាស៊ាន។

កិច្ចប្រជុំ​អាស៊ាន

រាល់​ការ​សម្រេច​ចិត្ត​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​នឹង​ជោគវាសនា​របស់​សមាគម​អាស៊ាន គឺ​ត្រូវ​ធ្វើ​ដោយ​កិច្ចប្រជុំ​កំពូល​អាស៊ាន  ដែល​ប្រព្រឹត្ត​ទៅ​ជា​រៀងរាល់​ឆ្នាំ​នៅ​ប្រទេស​ដែល​មាន​តួនាទី​ជា​ប្រធាន​អាស៊ាន។ ក្រៅ​ពី​កិច្ចប្រជុំ​កំពូល នៅ​មាន​កិច្ចប្រជុំ​ដទៃ​ទៀត ដូចជា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ជំនាញ​តាម​ផ្នែក​ជាដើម ជាក់ស្ដែង​គឺ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៤៨  ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០១៥ នេះ។

ប្រធាន​អាស៊ាន

មាត្រា​៣១ នៃ​ធម្មនុញ្ញ​អាស៊ាន​ចែង​ថា «ប្រធាន​អាស៊ាន​ត្រូវ​ប្ដូរ​វេន​ជា​រៀងរាល់​ឆ្នាំ​តាម​លំដាប់​អក្ខរក្រម​នៃ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​របស់​រដ្ឋ​សមាជិក» ហើយ​រដ្ឋ​សមាជិក​ដែល​ទទួល​បាន​ឋានៈ​ជា​ប្រធាន​អាស៊ាន​នោះ ត្រូវ​ធ្វើ​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​មួយ​ចំនួន​ទៀត។ កន្លង​មក ប្រទេស​កម្ពុជា ធ្លាប់​ធ្វើ​ជា​ប្រធាន​អាស៊ាន​បាន​ចំនួន​ពីរ​ដង គឺ​លើក​ទី​១ នៅ​ឆ្នាំ​២០០២ និង​លើក​ទី​ពីរ​នៅ​ឆ្នាំ​២០១២។

សសរស្ដម្ភ

ក្នុង​រយៈកាល​ជិត​កន្លះ​សតវត្ស​មក​នេះ សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដំណើរការ​ដោយ​ផ្ដោត​លើ​សសរស្ដម្ភ​ចំនួន​បី រួម​មាន សហគមន៍​សន្តិសុខ-​នយោបាយ សហគមន៍​សេដ្ឋកិច្ច និង​សហគមន៍​វប្បធម៌-​សង្គម ដែល​សហគមន៍​ទាំង​បី​នេះ មាន​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក។ យ៉ាងណាក៏ដោយ  មាន​តែ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ទេ ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​ស្គាល់​ច្រើន ក្រោយ​ពី​ត្រូវ​បាន​មេដឹកនាំ​ប្រទេស​ក្នុង​តំបន់​អាស៊ាន បាន​ឯកភាព​គ្នា​កាល​ពី​ឆ្នាំ​២០០៧  ថា​នឹង​ប្រែក្លាយ​តំបន់​អាស៊ី​អាគ្នេយ៍​ឲ្យ​ក្លាយ​ជា​សហគមន៍​សេដ្ឋកិច្ច​រួម​មួយ​ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០១៥។

សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ អនុញ្ញាត​ឲ្យ​មាន​លំហូរ​ដោយ​សេរី​នូវ​ទំនិញ សេវាកម្ម ការ​វិនិយោគ និង​ពលកម្ម​ជំនាញ។ ឧបមា​ថា អាស៊ាន​គឺ​ជា​ប្រទេស​មួយ នោះ អាស៊ាន​គឺ​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​៧ ក្នុង​ពិភពលោក​ដែល​មាន​ប្រជាជន​ជាង ៦០០​លាន​នាក់ ហើយ​ត្រូវ​បាន​អ្នកសេដ្ឋកិច្ច​ព្យាករ​ថា អាច​នឹង​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​៤ ត្រឹម​ឆ្នាំ​២០៥០ ប្រសិនបើ​កំណើន​សេដ្ឋកិច្ច​នៅ​តែ​បន្ត។ តំបន់​អាស៊ាន​ក៏​ជា​ប្រភព​នៃ​កម្លាំង​ពលកម្ម​លំដាប់​ទី​៣ បន្ទាប់ពី​ប្រទេស​ចិន និង​ឥណ្ឌា។

បញ្ហា​ប្រឈម

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ដំណើរ​ឆ្ពោះ​ទៅ​មុខ​របស់​អាស៊ាន​ត្រូវ​បាន​យាយី​ដោយ​បញ្ហា​មួយ​ចំនួន ទាំង​បញ្ហា​ផ្ទៃក្នុង​នៃ​ប្រទេស​សមាជិក​នីមួយៗ ទាំង​បញ្ហា​រវាង​ប្រទេស​ជា​សមាជិក ព្រម​ទាំង​រឿងរ៉ាវ​រវាង​ប្រទេស​សមាជិក និង​ប្រទេស​មិន​មែន​ជា​សមាជិក។

ក្នុង​ចំណោម​សមាជិក​ទាំង​ដប់​នៃ​អាស៊ាន ប្រទេស​កម្ពុជា ឡាវ  មីយ៉ាន់ម៉ា និង​វៀតណាម មាន​ស្ថានភាព​សេដ្ឋកិច្ច​ទាប​ជាង​គេ ប្រៀបធៀប​នឹង​សមាជិក ៦​ផ្សេង​ទៀត។  ម្យ៉ាង​វិញ​ទៀត ប្រទេស​ជា​សមាជិក​មួយ​ចំនួន​នៅ​មាន​ជម្លោះ​ព្រំដែន​រវាង​គ្នា​នៅ​ឡើយ ជាក់ស្ដែង ជម្លោះ​ព្រំដែន​រវាង​កម្ពុជា-វៀតណាម ​នៅ​ពេល​បច្ចុប្បន្ន។ យ៉ាង​ណា​ក៏ដោយ បញ្ហា​នេះ មិន​បាន​ធ្វើ​ឲ្យ​អាស៊ាន​ឈឺ​ក្បាល​ខ្លាំង​ដូច​ករណី​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ។

រឿងរ៉ាវ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​មាន​ភាព​ល្អក់កករ ហើយ​បញ្ហា​នេះ​តែង​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​ក្នុង​រាល់​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ជាក់ស្ដែង កិច្ច​ប្រជុំ​កំពូល​អាស៊ាន កាល​ពី​ឆ្នាំ​២០១២ ដែល​មាន​កម្ពុជា ជា​ប្រធាន មិន​អាច​ឈាន​ដល់​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​បាន​ឡើយ ហើយ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ដើម​ខែ​សីហា នេះ​ទៀតសោត ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង កាន់តែ​ធ្វើ​ឲ្យ​មាន​ភាព​តឹងតែង។

ទោះ​យ៉ាង​ណា សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ក៏​នៅតែ​ជា​ប្រធានបទ​ដែល​អាស៊ាន​កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង  ហើយក៏​ជា​សសរស្ដម្ភ​មួយ​ក្នុង​ចំណោម​សសរស្ដម្ភ​ទាំង​បី​ដែល​សម្រេច​បាន​សមិទ្ធផល​ច្រើន​ជាង​គេ។ ប៉ុន្តែ​សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​តំបន់​អាស៊ាន​មួយ​ចំនួន នៅ​តែ​យល់​ថា ក្ដី​ស្រមៃ​មួយ​នេះ ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល​នៅ​ឡើយ ទោះបី​របាយការណ៍​របស់​អាស៊ាន​បង្ហាញ​ថា អាស៊ាន​សម្រេច​បាន ៩០% នៃ​គោលដៅ​ដែល​បាន​កំណត់​ក្នុង​ផែនការ​គោចរ​នៃ​សសរស្ដម្ភ​ទាំង​បី​ក៏ដោយ៕

មូលនិធិ

អាស៊ានត្រូវបានបង្កើតឡើងជាអង្គការមួយនៅឆ្នាំ១៩៦១ ដែលមានឈ្មោះថាសមាគមអាស៊ីអាគ្នេយ៍(ASA) ដែលជាក្រុមមួយដែលមានប្រទេសចូលរួមដូចជាហ្វីលីពីន ម៉ាឡេស៊ី និងថៃ។អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ នៅពេលដែលរដ្ឋមន្រ្តីការបរទេសនៃប្រទេសចំនួនប្រាំដូចជាឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃបានចុះហត្ថលេខាលើសន្ធិសញ្ញាអាស៊ានដែលត្រូវបានគេស្គាល់ជាទូទៅថាជាសន្ធិសញ្ញាក្រុងបាងកក។

ការបង្កើតអាស៊ានត្រូវបានជំរុញឱ្យមានការប្រឆាំងលទ្ធិកុម្មុយនិស្តនិងការស្រេកឃ្លានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។

អាស៊ានបានរីកចម្រើននៅពេលដែលប្រទេសប្រ៊ុយណេបានក្លាយជាសមាជិកទីប្រាំមួយនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៤ ក្នុងរយៈពេលមួយសប្ដាហ៍បន្ទាប់ពីប្រ៊ុយណេទទួលបានឯករាជ្យ។

ការពង្រីកនិងការធ្វើសមាហរណកម្ម

អាស៊ានបានសម្រេចការសម្រុះសម្រួលបានកាន់តែច្រើននៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៧០ ដែលបានផ្លាស់ប្ដូរតុល្យភាពអំណាចនៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីការបញ្ចប់នៃសង្រ្គាមវៀតណាម។កំណើនសេដ្ឋកិច្ចថាមវន្តរបស់តំបន់នេះក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ការពង្រឹងអង្គការធ្វើឱ្យអាស៊ានអនុម័តជាការឆ្លើយតបជារួមមួយដើម្បីប្រតិកម្មនឹងការលុកលុយរបស់វៀតណាមមកលើកម្ពុជានៅឆ្នាំ១៩៧៩។កិច្ចប្រជុំកំពូលអាស៊ានលើកទីមួយបានប្រារព្ធលើកោះបាលី ប្រទេសឥណ្ឌូណេស៊ីនៅឆ្នាំ១៩៧៦ ជាលទ្ធផលនៅក្នុងកិច្ចព្រមព្រៀងលើគម្រោងឧស្សាហកម្មជាច្រើននិងការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការមួយ និងសេចក្ដីព្រមព្រៀងរួមរស់ជាមួយគ្នា។ការបញ្ចប់នៃសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតនៅចុងទសវត្សរ៍ឆ្នាំ១៩៨០ បានអនុញ្ញាតឱ្យបណ្ដាប្រទេសអាស៊ានអនុវត្តឯករាជ្យភាពផ្នែកនយោបាយកាន់តែច្រើននៅក្នុងតំបន់នេះ ហើយនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ អាស៊ានបានយកចិត្តទុកដាក់សំខាន់ទៅលើបញ្ហាខាងពាណិជ្ជកម្មនិងសន្តិសុខក្នុងតំបន់។

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៩៥ វៀតណាមបានក្លាយជាសមាជិកទីប្រាំពីររបស់អាស៊ាន។ឡាវនិងមីយ៉ាន់ម៉ា(ភូមា)បានចូលរួមនៅពីរឆ្នាំបន្ទាប់គឺថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧។ កម្ពុជាក៏នឹងត្រូវបានចូលរួមនៅពេលជាមួយនឹងឡាវនិងភូមាដែរ ក៏ប៉ុន្តែវាត្រូវបានពន្យារពេលដោយសារបញ្ហានយោបាយផ្ទៃក្នុងរបស់ប្រទេសនេះ។ក្រោយមកកម្ពុជាក៏បានចូលជាសមាជិកទី១០នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ បន្ទាប់ពីមានស្ថិរភាពនៃរដ្ឋាភិបាលខ្លួនរួចទៅហើយ។

រដ្ឋធម្មនុញ្ញ

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៨ សមាជិកអាស៊ានបានជួបប្រជុំគ្នានៅរដ្ឋធានីចាកាតា ប្រទេសឥណ្ឌូណេស៊ីដើម្បីអនុម័តនូវរដ្ឋធម្មនុញ្ញ ដែលបានចុះហត្ថលេខានៅខែវិច្ឆិកា ឆ្នាំ២០០៧ដោយមានគោលបំណងផ្លាស់ប្ដូរឱ្យអាស៊ានមានលក្ខណៈដូចសហភាពអឺរ៉ុបដែរ។រដ្ឋធម្មនុញ្ញនេះបានប្រែក្លាយអាស៊ានទៅជានីតិបុគ្គលមួយដែលបានបំណងបង្កើតនូវតំបន់ពាណិជ្ជកម្មសេរីមួយសម្រាប់តំបន់មួយដែលមានប្រជាជនជាង៥០០លាននាក់។ប្រធានាធិបតីឥណ្ឌូណេស៊ីSusilo Bambang Yudhoyonoបានថ្លែងថា"នេះជាគម្រោងអភិវឌ្ឍដែលអាស៊ាននឹងត្រូវពង្រឹង ការរួមបញ្ចូលនិងផ្លាស់ប្ដូរអាស៊ានឱ្យទៅជាសហគមន៍មួយ។វាត្រូវបានគេសម្រេចបាន ខណៈពេលដែលអាស៊ានកំពុងស្វែងរកតួនាទីសំខាន់ក្នុងកិច្ចការអាស៊ីនិងក្នុងពិភពលោកដែលប្រទេសអន្តរជាតិកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ។"សំដៅទៅលើការផ្លាស់ប្ដូរអាកាសអាតុនិងភាពវឹកវរផ្នែកសេដ្ឋកិច្ច លោកក៏បានបន្ថែមទៀតថា"តំបន់អាស៊ីអាគ្នេយ៍នឹងមិនក្លាយជាតំបន់ដែលមានសង្គ្រាមឈ្លានពានទឹកដីដូចនៅចន្លោះទសវត្សរ៍ឆ្នាំ១៩៦០ដល់១៩៧០ទៀតទេ"។

អាស៊ាន 
លេខាធិការដ្ឋានអាស៊ាន នៅJalan Sisingamangaraja លេខ.70A ខាងត្បូងទីក្រុងចាកាតា ប្រទេសឥណ្ឌូណេស៊ី

វិថីអាស៊ាន

"វិថីអាស៊ាន"សំដៅទៅលើវិធីសាស្រ្តឬដំណោះស្រាយបញ្ហាដែលគោរពបទដ្ឋានវប្បធម៌នៅតំបន់អាស៊ីអាគ្នេយ៍។MasilamaniនិងPetersonបានសង្ខេបវាថាៈ

ដំណើរការការងារឬរចនាបទជាផ្លូវការផ្ទាល់ខ្លួន។គោលនយោបាយត្រូវប្រើប្រាស់ការសម្របសម្រួល ការមូលមតិគ្នា និងការពិគ្រោះយោបល់នៅក្នុងដំណើរការធ្វើសេចក្ដីសម្រេចក្រៅផ្លូវការ... ការមូលមតិគ្នានិងការសម្រុះសម្រួលគគឺជាអាទិភាព ការឈ្លោះទាស់ទែងគ្នាមិនមែនជាវិធីដោះស្រាយបញ្ហានោះទេ។ទំនាក់ទំនងការទូតដោយស្ងៀមស្ងាត់ អនុញ្ញាតឱ្យមេដឹកនាំអាស៊ានប្រាស្រ័យទាក់ទងគ្នា ដោយមិនបាននាំយកកិច្ចពិភាក្សានេះទៅផ្សព្វផ្សាយជាសាធារណៈ។សមាជិកមិនត្រូវមានការខ្មាសអៀន ត្រូវតែមានការដឹកនាំដែលអង់អាចក្លាហាន។

អាស៊ានបូកបី

មេដឹកនាំរបស់ប្រទេសនីមួយៗមានអារម្មណ៍ថាតម្រូវឱ្យមានការធ្វើសមាហរណកម្មបន្ថែមទៀតនៅក្នុងតំបន់នេះ។បន្ទាប់ពីការចាប់ផ្ដើមនៅឆ្នាំ១៩៩៧ ប្លុកនេះបានស្វែងរកនូវដៃគូសហការរបស់អាស៊ានដើម្បីសម្រេចគោលបំណងរបស់ខ្លួន។ "អាស៊ានបូកបី" ជាលើកដំបូងនៃគម្រោងនេះត្រូវបានចងភ្ជាប់នូវទំនាក់ទំនងដែលមានស្រាប់ជាមួយសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងកូរ៉េខាងត្បូង។ហើយវាក៏មានការចូលរួមបន្ថែមពីលើអាស៊ានបូកបីមានដូចជាឥណ្ឌា ណូវែលសេឡង់ សហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ី នៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ីខាងកើត(EAS)។ក្រុមថ្មីនេះបានដើរតួជាតម្រូវការចម្បងដែលសហគមន៍អាស៊ីខាងកើតបានគ្រោងទុក។

រដ្ឋសមាជិក

អាស៊ាន 
ផែនទីបង្ហាញពីរដ្ឋសមាជិកនៃអាស៊ាន (ជាអក្សរឡាតាំង)

បញ្ជីរដ្ឋសមាជិក

រដ្ឋ កាលបរិច្ឆេទចូលជាសមាជិក
អាស៊ាន  កម្ពុជា ៣០ មេសា ១៩៩៩
អាស៊ាន  ថៃ ៨ សីហា ១៩៦៧
អាស៊ាន  ប៊្រុយណេ ៧ មករា ១៩៨៤
អាស៊ាន  ម៉ាឡេស៊ី ៨ សីហា ១៩៦៧
អាស៊ាន  មីយ៉ាន់ម៉ា ២៣ កក្កដា ១៩៩៧
អាស៊ាន  វៀតណាម ២៨ កក្កដា ១៩៩៥
អាស៊ាន  សិង្ហបុរី ៨ សីហា ១៩៦៧
អាស៊ាន  ហ្វីលីពីន ៨ សីហា ១៩៦៧
អាស៊ាន  ឡាវ ២៣ កក្កដា ១៩៩៧
អាស៊ាន  ឥណ្ឌូណេស៊ី ៨ សីហា ១៩៦៧

រដ្ឋសង្កេតការណ៍

បច្ចុប្បន្នមានរដ្ឋចំនួនពីរដែលរកចូលជាសមាជិកអាស៊ាន៖ ទីម័រខាងកើត និងប៉ាពួនូវែលគីនេ។

  • ការចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត (តាំងពីឆ្នាំ២០០២, ទទួលបានឋានៈជារដ្ឋសង្កេតការណ៍នៅក្នុងឆ្នាំ២០២២)
  • ការចូលជាសមាជិកអាស៊ានរបស់ប៉ាពួនូវែលគីនេ (ទទួលបានឋានៈជារដ្ឋសង្កេតការណ៍តាំងពីឆ្នាំ១៩៧៦)

គោលបំណង

ដូចដែលបានកំណត់នៅក្នុងសន្ធិសញ្ញាអាស៊ាន គោលបំណងរបស់អាស៊ានមានដូចជា:

  • បង្កើនល្បឿនកំណើតសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការអភិវឌ្ឍវប្បធម៌នៅក្នុងតំបន់។
  • លើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់
  • ជំរុញកិច្ចសហប្រតិបត្តិការ និងការឧបត្ថម្ភជួយគ្នាទៅវិញទៅមកដោយមិនរំពឹងផលប្រយោជន៍តបស្នង។
  • ផ្ដល់ជំនួញដល់គ្នាទៅវិញទៅមកក្នុងទម្រង់ជាការបណ្ដុះបណ្ដាល និងការស្រាវជ្រាវឧបករណ៍។
  • កិច្ចសហប្រតិបត្តិការ ដើម្បីធ្វើឱ្យមានភាពល្អប្រសើរខាងវិស័យកសិកម្ម និងឧស្សាហកម្ម ដើម្បីលើកកម្ពស់ជីវភាពប្រជាជន។
  • លើកកម្ពស់ការសិក្សានៅអាស៊ីអាគ្នេយ៍
  • រក្សាមិត្តភាព ដើម្បីប្រយោជន៍កិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិដែលមានគោលបំណងដូចគ្នា ឬស្រដៀងគ្នា។

សេដ្ឋកិច្ច

អាស៊ាន 
ការជ្រើសរើសនៃGDP PPP data (ប្រទេសនិងប្លុកកំពូលទាំង១០) ដោយមិនមានគោលបំណងពិសេស

ស្ថានភាពទូទៅ

អាស៊ានត្រូវបានបង្កើតឡើងតាមសសរស្ដម្ភចំនួនបីៈ សហគមន៍សន្តិសុខនយោបាយអាស៊ាន(APSC), សហគមន៍សេដ្ឋកិច្ចអាស៊ាន(AEC), និងសហគមន៍សង្គមធម៌វប្បធម៌អាស៊ាន(ASCC)។

បណ្ដាប្រទេសសមាជិកអាស៊ានសម្បូរតំបន់សេដ្ឋកិច្ចជាច្រើន(សួនឧស្សាហកម្ម ឧទ្យានអេកូឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស ឧទ្យានបច្ចកេវិទ្យានិងគំនិតច្នៃប្រឌិតផលិតផលក្នុងស្រុក)។UNIDO វៀតណាម (អង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ)បានចងក្រងជាបញ្ជីតំបន់សេដ្ឋកិច្ចក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ២០១៥ដែលមានចំណងជើងថា"តំបន់សេដ្ឋកិច្ចនៅអាស៊ាន Archived 2020-09-30 at the វេយប៊ែខ ម៉ាស៊ីន." និពន្ធដោយ Arnault Morisson។

ទីផ្សារក្នុងស្រុក

នៅចុងឆ្នាំ២០១៥ អាស៊ានគ្រោងនឹងបង្កើតឱ្យមានទីផ្សាររួមដែលបានមូលដ្ឋាននៃសេរីភាពបួន។ទីផ្សារនេះនឹងបង្កើតឱ្យមានលំហូរដោយសេរីនៃទំនិញ សេវាកម្ម កម្លាំងពលកម្មជំនាញ និងមូលធន។

រហូតមកដល់ចុងឆ្នាំ២០១៥ ពាណិជ្ជកម្មអន្តរជាតិអាស៊ាននៅតែមានកម្រិតទាបនៅឡើយ។ស

ប្រទេសអាស៊ានសំខាន់ទាំងប្រាំមួយ

ប្រទេសអាស៊ានសំខាន់ទាំងប្រាំមួយសំដៅលើប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនជាងគេទាំងប្រាំមួយដែលមានទំហំសេដ្ឋកិច្ចធំជាប្រទេសបួនឯទៀតៈ

ប្រទេស ប្រជាជន (គិតជា លាននាក់) GDP (ឆ្នាំ២០១៦) (គិតជាពាន់ លានដុល្លារ អាមេរិក)

GDP (ជាធម្មតា ក្នុងម្នាក់) (ដុល្លារ អាមេរិក) GDP (PPP ២០១៦) (គិតជាពាន់លានដុល្លារ)
GDP (PPPក្នុងម្នាក់) (គិតជាដុល្លារអាមេរិក)
អាស៊ាន  ឥណ្ឌូនេស៊ី 260.6 $940,953 $3,610 $3,027,827 $11,618
អាស៊ាន  ថៃ 68.1 $390,592 $5,777 $1,152,421 $16,922
អាស៊ាន  ហ្វីលីពីន 103.3 $311,687 $3,017 $793,193 $7,678
អាស៊ាន  ម៉ាឡេស៊ី 30.8 $302,748 $9,890 $859,881 $27,918
អាស៊ាន  សិង្ហបុរី 5.6 $292,642 $53,209 $484,951 $86,598
អាស៊ាន  វៀតណាម 95.3 $200,493 $2,103 $592,848 $6,220

ASEAN Capital Markets Forum (ACMF)

អត្រាអក្ខរកម្ម

តារាងខាងក្រោមនេះបង្ហាញអំពីអត្រាអន្តរកម្មសម្រាប់មនុស្សដែលមានអាយុ១៥ទៅ២៤ឆ្នាំមកពីប្រទេសសមាជិកអាស៊ានទាំង១០ តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ។

ប្រទេស ឆ្នាំ់

(ថ្មី
បំផុត)

មនុស្ស

ពេញវ័យ
(១៥+)
អត្រា
អក្ខរកម្ម

បុរស

ពេញ
វ័យ

នារី

ពេញ
វ័យ

យុវជន

(១៥-២៤)
អត្រា
អក្ខរកម្ម

យុវជន យុវនារី
អាស៊ាន  ប្រ៊ុយណេ  2009 95% 97% 94% 100% 100% 100%
អាស៊ាន  កម្ពុជា 2008 78% 85% 71% 87% 89% 86%
អាស៊ាន  ឥណ្ឌូណេស៊ី 2008 92% 95% 89% 99% 100% 99%
អាស៊ាន  ឡាវ 2005 73% 82% 63% 84% 89% 79%
អាស៊ាន  ម៉ាឡេស៊ី 2015 96% 95% 94% 93% 95% 96%
អាស៊ាន  មីយ៉ាន់ម៉ា 2009 92% 95% 90% 96% 96% 95%
អាស៊ាន  ហ្វីលីពីន 2015 98% 97% 96% 98% 98% 98%
អាស៊ាន  សិង្ហបុរី  2009 95% 97% 92% 100% 100% 100%
អាស៊ាន  ថៃ 2005 94% 96% 92% 98% 98% 98%
អាស៊ាន  វៀតណាម 2009 93% 95% 91% 97% 97% 96%

មើលផងដែរ

  • ម៉ោងទូទៅអាស៊ាន
  • សួនចម្លាក់អាស៊ាន
  • Asian Monetary Unit
  • វេទិកាអាស៊ីប៉ាស៊ីហ្វិក
  • ប្រព័ន្ធកាតខៀវ – គម្រោងធានារ៉ាប់រងម៉ូតូអាស៊ាន
  • កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចអាស៊ីខាងកើត
  • បញ្ជីរាយប្រទេសអាស៊ានតាមផលិតផលក្នុងស្រុកសរុប (មធ្យម)
  • បញ្ជីរាយសហគមន៍សេដ្ឋកិច្ច
  • កិច្ចសហប្រតិបត្តិការមេគង្គ–គង្គា
  • អង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍

កំណត់សម្គាល់

ឯកសារយោង

អានបន្ថែម

This article uses material from the Wikipedia ភាសាខ្មែរ article អាស៊ាន, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.

Tags:

អាស៊ាន ប្រវត្តិអាស៊ាន រដ្ឋសមាជិកអាស៊ាន គោលបំណងអាស៊ាន សេដ្ឋកិច្ចអាស៊ាន មើលផងដែរអាស៊ាន កំណត់សម្គាល់អាស៊ាន ឯកសារយោងអាស៊ាន អានបន្ថែមអាស៊ានកម្ពុជាការអប់រំថៃនយោបាយប៊្រុយណេភាសាអង់គ្លេសមីយ៉ាន់ម៉ាម៉ាឡេស៊ីវៀតណាមសិង្ហបុរីសេដ្ឋកិច្ចហ្វីលីពីនឡាវអាស៊ីអាគ្នេយ៍ឥណ្ឌូណេស៊ី

🔥 Trending searches on Wiki ភាសាខ្មែរ:

ស្រីលង្កាកងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជាតួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរធនាគារកាណាឌីយ៉ាសង្កាត់ស្វាយដង្គំបុណ្យភ្ជុំបិណ្ឌផ្ការំដួលល្បែងស្វាដណ្ដើមស្លឹកឈើសំលៀកបំពាក់ខ្មែរ តំណាងថ្ងៃខេត្តខ្មែរដែលបាត់បង់នៅប្រទេសវៀតណាមពិធីបុណ្យមាឃបូជាខេត្តនៃកម្ពុជារុក្ខជាតិនរោត្តម សីហមុនីស្រុកភ្នំក្រវាញសុភាសិត​ខ្មែរព្រះនិព្វាន៤ថ្នាក់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈប្រាសាទភ្នំដាឃុំអន្លង់រមៀតឧដុង្គខេត្តត្បូងឃ្មុំភ្នំពេញប្រាសាទបាយ័នសូរ្យវរ្ម័នទី២ភ្នំឧដុង្គវត្តខ្មែរនៅព្រះត្រពាំង កម្ពុជាក្រោមកូរ៉េខាងជើងស្រុកអូរជុំប្រវត្តិសាស្ត្រថៃវេយ្យាករណ៍នៃភាសាខ្មែរខ្មែរក្រោមស្រុកព្រៃឈរទុំទាវសម័យកាលចតុមុខប្រាសាទភ្នំខ្យងធម៌សូត្រថ្វាយបង្គំព្រះISO 3166-1ចេនឡាទឹកលិចវិស្វកម្មប្លាតុងប្រទេសចម្ប៉ាហ៊ុន ម៉ាណែតព្រះត្រៃបិដកសត្វឥតឆ្អឹងកងខណ្ឌបឹងកេងកងការផ្សាយពាណិជ្ជកម្មនរោត្តម មុនីនាថ សីហនុសិទ្ធិមនុស្សនរោត្តម ជេនណាឧស្សាហកម្មចន្ទរាជាអៀង ធីរិទ្ធស្រីសុគន្ធបទក្រុងព្រះវិហារប្រព័ន្ធសេដ្ឋកិច្ចស្រុកចំការលើខេត្តតាកែវចុងសម័យអង្គរសារមន្ទីរជាតិចៅពញាអភ័យភូបេស្ស (កថាថនឈុំ)ទង់ព្រះពុទ្ធសាសនាខេត្តកណ្ដាលរឿងភ្នំប្រុសភ្នំស្រីបក្សកុម្មុយនីស្តកម្ពុជាអប្សរារឿង ភ្នំសែនហានការត្រួតត្រារបស់ជប៉ុននៅកម្ពុជាលទ្ធិកុម្មុយនីស្តជួរភ្នំដងរែកភូមិសាស្រ្តនៃប្រទេសវៀតណាមអាណាចក្រចតុមុខខេត្តបុរីរម្យឧបករណ៏ភ្លេងខ្មែរដេស៊ីមាលាដួងចិត្ត🡆 More