ខ្មែរ: វិគីភីឌា:សង្ស័យកម្មសង្ស័យ ភាសា

ខ្មែរ ជាជាតិសាសន៍ខ្មែរសម្រាប់សម្គាល់ពីអំបូរខ្មែរនិងមានឈ្មោះសម្រាប់ហៅប្រទេសជាតិរបស់ខ្លួនផង គឺ៖

  • មនុស្ស ភាសា ជាតិ ហៅថា ខ្មែរ ។ ឧទាហរណ៍ មនុស្សខ្មែរ ប្រជាជនខ្មែរ ភាសាខ្មែរ ជាតិខ្មែរ។ល។
  • ប្រទេស ឬទឹកដីហៅថា កម្ពុជា ឬខ្មែរផងដែរ។ ឧទាហរណ៍ ប្រទេសកម្ពុជា ឬស្រុកខ្មែរ នគរខ្មែរ ទឹកដីខ្មែរ។ល។

ស្តុតាងអំពីពាក្យថា ខ្មែរ

យើងពិនិត្យភស្តុតាងខ្លះៗ តាមលំដាប់កាលប្រវត្តិដូចតទៅ មនុស្សខ្មែរតាងពីសតវត្សរ៍ទី៧មក ឃើញមានឈ្មោះ ក្មេរ រហូតដល់សតវត្សរ៍ទី១១ គេសរសេរថា ខ្មេរ ហើយនៅចុងសតវត្សរ៍ទី១២ មានពាក្យ អ្នកខ្មេរ និងដើមសតវត្សរ៍ទី១២ មានពាក្យខ្មែរ។ ចំណែកឯ ទឹកដីខ្មែរ នៅសតវត្សរ៍ទី១១ ឃើញមានពាក្យស្រុកខ្មេរ និងសតវត្សរ៍ទី១៧ មានសរសេរ នគរខ្មែរ។ ឧទាហរណ៍ សិលាចារឹកK.១១ សតវត្សរ៍ទី៧ មកពីវត្តពោធិវង្ស ខេត្តតាកែ






វ ឃើញមានពាក្យថា ក្មេរ។ សិលាចារឹកលេខ K.១២៤៧ សតវត្សរ៍ទី៧ មកទួលប្រាសាទ ភូមិមេលប់ ឃុំស្នាយពល ស្រុកពារាំង ខេត្តព្រៃវែង មានពាក្យថាក្មេរ។ សិលាចារឹកលេខ K.១៨ មុនសម័យអង្គរមកពីភូមិព្រៃមាន ក្បែររាជធានីភ្នំពេញមានពាក្យក្មែរ។ សិលាចារឹកលេខ K.១១៥៨ សតវត្សរ៍ទី១១ នៅខេត្តនគរាជមានពាក្យថា ស្រុកខ្មេរ។ សិលាចារឹកវត្តភូ K.៣៦៦ ដើមសតវត្សរ៍ទី១២ ឆ្នាំ១១០៣ មានពាក្យថា តៃសៅខ្មេរ។ សិលាចារឹកប្រាសាទបន្ទាយឆ្មារ លេខK.២២៧ ចុងសតវត្សរ៍ទី១២ មានពាក្យថា អ្នកខ្មេរ។ ព្យញ្ជនៈ ក ក្លាយទៅជាព្យញ្ជនៈ ខ ជាការធម្មតា ដ្បិតបើនិយាយតាមភាសាសាស្រ្ត ខ គ្រាន់តែជាក ដែលមានខ្យល់ប៉ុណ្ណោះ។ ឧទាហរណ៍ គេសរសេរពាក្យ ក្លោងទ្វារ ឬ ខ្លោងទ្វារក៏បាន។ ដូច្នេះ ក្មេរ ខ្មេរ និងខ្មែរដូចតែគ្នា។ នៅសម័យមុនអង្គរគេប្រើព្យញ្ជនៈក មកដល់សម័យអង្គរគេប្រើព្យញ្ជនៈខ។ ល្បើកនគវត្ត សតវត្សរ៍ទី១៧ ឆ្នាំ១៦២០ មានពាក្យថា ខ្មែរ។ សិលាចារឹកថ្មី នៅអង្គរវត្ត ចុងសតវត្សរ៍ទី១៩ ឆ្នាំ១៨៨២ មានពាក្យនគរខ្មែរ។ គំនូរ និងឯកសារចុងសតវត្សរ៍ទី១៩ ក្នុងរាជ្យព្រះបាទនរោត្តម មានពាក្យថាស្រុកខ្មែរ។ ដូច្នេះពាក្យថាខ្មែរនេះ ឃើញមានយ៉ាងហោចណាស់តាំងពីសតវត្សរ៍៧ គ្រាន់តែគេសរសេរ ក្មេរ ទៅជា ខ្មេរ ទៅជាខ្មែរ។

ភស្តុតាងអំពីពាក្យថា កម្ពុជា

សិលាចារឹកចុងសតវត្យរ៍ទី៩ ឃើញមានពាក្យថា កម្វុជាក្សរ មកពីពាក្យ កម្វុជ បូកពាក្យ អក្សរ ដែលមានន័យដើមថា អក្សរអ្នកកម្ពុជា។ សិលាចារឹកនៅប្រាសាទបក្សីចាំក្រុង ជាភាសាសំស្រ្កឹត សិលាចារឹកលេខK.២៨៦ ក្នុងសតវត្សរ៍ទី១០ អ្នកនិពន្ធប្រឌិតរឿងជាតិខ្មែររបៀបជាទេវកថាសុទ្ធថា ដើមឡើយមានតាបសមួយអង្គកើតឯង ហើយមាននាមថា ស្រីកម្វុ ទៅភប់ប្រសព្វនឹងធីតាសួគ៌ឈ្មោះ មេរា ទើបកើតជាកូនចៅផៅសន្តានតរៀងមក។ កូនចៅនេះហៅថា កម្វុជ ដែលមានន័យថា ដែលកើតមកពីកម្វុ ឬពូជពង្សកម្វុ។ សិលាចារឹកលេខ K.៩១ សតវត្សរ៍ទី១១ មានពាក្យថា ស្រីកម្វុក្សេត្រ ជាស្រុកមួយប្រែមកថា ទេពនៃអ្នកកម្ពុជ។ សិលាចារឹកស្តុក់កកធំលេខK.២៣៥ សតវត្សរ៍ទី១១ មានពាក្យថា កម្វុជទេស ដែលមានន័យថា ប្រទេសកម្ពុជ។ សិលាចារឹកប្រាសាទព្រះធាតុខ្វាវលេខK.១៧៧ មានពាក្យថា កម្វុជរាស្រ្ត ដែលាមានន័យថា ប្រទេសកម្ពុជ។ សិលាចារឹកអង្គរវត្ត លេខIMA ៣ សតវត្សរ៍ទី១៦ មានពាក្យថា កម្ពុជេសូរ មកពីពក្យ កម្ពុជ បូក ឥសូរ មានន័យថា ម្ចាស់លើកម្ពុជ(គឺព្រះបាទសត្ថា)។ នៅសម័យកណ្តាលព្យញ្ជនៈវ ឬជើងវ ក្លាយជាព្យញ្ជនៈព ឬជើងព។ នៅសតវត្សរ៍ទី២០ គេប្រើពាក្យកម្ពុជរដ្ឋ គឺដូចគ្នានឹងពាក្យកម្ពុជទេស និងពាក្យកម្ពុជរាស្រ្តដែរ ដែលមានន័យថា ប្រទេសកម្ពុជ។ ចាប់ពីសតវត្សរ៍ទី២០រៀងមក ឃើញមានពាក្យថា កម្ពុជរដ្ឋ កម្ពុជបុត្រ កម្ពុជសូរិយា ។ល។ ព្រះរាជក្រិត្យប្រាប្តាពិសេក ដើមសតវត្សរ៍ទី១៧ ឆ្នាំ១៦១៣ ក្នុងរាជ្យព្រះបាទស្រីសុយោពណ៌ មានពាក្យកម្ពុជា។ ប្រាក់កាក់នៅសតវត្សរ៍ទី១៩ ឆ្នាំ១៨៤៧ ក្នុងរាជ្យ ព្រះបាទអង្គឌួងមានពាក្យថាក្រុងកម្ពុជា។ ដូច្នេះប្រវត្តិកម្ពុជមានតាំងពីបុរាណកាលមក គ្រាន់តែសព្វថ្ងៃក្លាយជាកម្ពុជា។ ដូច្នេះពាក្យថាកម្ពុជានេះ ឃើញមានយ៉ាងហោចណាស់ក៏តាំងពីសតវត្សរ៍ទី៩មកម្ល៉េះ គ្រាន់តែសរសេរ កម្វុជ ទៅជាកម្ពុជ ទៅជាកម្ពុជា។

បញ្ជីសំណេរខ្លះៗ ទាក់ទងនឹងពាក្យកម្ពុជា

  • កម្វុជក្សរ មានក្នុងសិលាចារឹកលេខ K.១១០ K.៣០៩ សតវត្សរ៍ទី៩។
  • កម្ពុជទេស មានក្នុងសិលាចារឹកលេខK.៩៥៦សតវត្សរ៍ទី១០។ សិលាចារឹកលេខ K.២៣៥ សតវត្សរ៍ទី១១។ សិលាចារឹកលេខ K.២៣៧ សតវត្សរ៍ទី១២។
  • កម្ពុវង្ស មានក្នុងសិលាចារឹកK.៣៨០W សតវត្សរ៍ទី១១។
  • កម្វុជក្សេត្រ មានក្នុងសិលាចារឹក K.៩១ សតវត្សរ៍ទី១១។
  • កម្វុជេស្វរ មានក្នុងសិលាចារឹកលេខ K.២៩៣ សតវត្សរ៍ទី១៣។
  • កម្វុជរាស្រ្ត មានក្នុងសិលាចារឹកលេខ K.១៧៧ សតវត្សរ៍ទី១៥។
  • កម្ពូជទេស មានក្នុងសិលាចារឹកលេខ K.៤៦៥ សតវត្សរ៍ទី១៦។
  • កំម្ពុជ្ជទេស មានក្នុងសិលាចារឹកលេខ IMA ៣ សតវត្សរ៍ទី១៦។
  • កំម្ពុជទេស មានក្នុងសិលាចារឹកលេខ IMA ៦ សតវត្សរ៍ទី១៦។
  • កម្ពុជាធិបតី មានក្នុងសាស្រ្តាដើមសតវត្សរ៍ទី១៧។
  • កម្ពុជា ឬកម្ពូជា មានក្នុងសតវត្សរ៍ទី១៧។ ល។

ភស្តុតាងទាំងអម្បាលម៉ាននេះ ផ្អែកលើសិលាចារឹកជាភាសាខ្មែរខ្លះៗ និងឯកសារមួយចំនួនប៉ុណ្ណោះ។ ចាប់ពីសតវត្សរ៍ទី៧មក ឃើញមានឈ្មោះខ្មែរហើយ និងចាបពីសតវត្សរ៍ទី៩ មកឃើញមានឈ្មោះកម្ពុជាដែរ។ ចំពោះកំណើតទាំងនេះអាចចាបតាំងពីមុនៗនោះទៅទៀតផង ព្រោះពាក្យតែងតែកើតមិនអក្សរ ដែលគេចារទៅទៀត។

ជនជាតិ

  • ពួកខ្មែរ ជាជនខ្មែរទាំងមូលទោះនៅទីណាក៏ដោយ
  • ខ្មែរក្រោម ជនជាតិខ្មែរដែលរស់នៅតំបន់ទឹកដីកម្ពុជាក្រោមសព្វថ្ងៃនេះ
  • ខ្មែរសុរិន្ទ ជាជនជាតិខ្មែរដែលតាំងពីដើមរស់នៅម្ដុំ សុរិន្ទ ស្រីសៈកេត ត្រាច នគររាជ ជាដើម។
  • ខ្មែរ​លើ សំដៅលើជនជាតិខ្មែរដើមរស់នៅតំបន់មួយចំនួននៅភូមិភាគឦសាន។
  • ខ្មែរ​ឥស្លាម សំដៅលើជនជាតិចាម រឺ ខ្មែរកាន់សាសនាឥស្លាម
  • ខ្មែរកាត់ចិន ខ្មែរដែលជាកូនកាត់ចិន
  • ខ្មែរអាមេរិក ជនជាតិខ្មែររស់នៅអាមេរិក ដែលទទួលបានសញ្ជាតិអាមេរិក
  • ខ្មែរកាត់បារាំង ខ្មែរកាត់បារាំង
  • ខ្មែរកាត់ព័រទុយហ្កាល់ ខ្មែរដែលមានឈាមជ័រព័រទុយហ្កាល់
  • ខ្មែរកាត់សៀម ខ្មែរដែលមានឈាមជ័រសៀម
  • ខ្មែរកាត់យួន ខ្មែរដែលមានឈាមជ័រយួន

ទឹកដី

  • ខ្មែរ​ក្រោម សំដៅលើទឹកដីដែលស្ថិតនៅកម្ពុជាក្រោមសព្វថ្ងៃនេះ
  • ប្រទេសខ្មែរ សំដៅលើ ខ្មែរព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃ រឺ សំដៅលើទឹកដីជាប្រវត្តិសាស្ត្ររបស់ខ្មែរ

នយោយបាយ ភូមិសាស្ត្រ និង ប្រវត្តិសាស្ត្រ

  • ខ្មែរកណ្ដាល សំដៅលើភូមិសាស្ត្រប្រទេសកម្ពុជាបច្ចុប្បន្ន រឺ ខ្មែរដែលរស់នៅព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃនេះ
  • ខ្មែរឥស្សរៈ ចលនាខ្មែរតស៊ូរំដោះទឹកដីពីបារាំងវិញ
  • ខ្មែរក្រោក កាសែតខ្មែរសម័យបារាំងបង្កើតដោយ សឺន ង៉ុកថាញ់
  • ខ្មែរស ជាក្រុមមនុស្សដែលកាន់របបរាជានិយម
  • ខ្មែរខៀវ ជាក្រុមខ្មែរស្ដាំនិយមសាធារណរដ្ឋ ខ្មែរសេរី
  • ខ្មែរក្រហម ជាក្រុមខ្មែរឆ្វេងនិយមរបបកុម្មុយនិស្ត
  • ខ្មែរវៀតមិញ ចលនាខ្មែរបង្កើតឡើងដោយពួកកុម្មុយនិស្តយួន
  • ចក្រភពខ្មែរ
  • បុរេប្រវត្តិខ្មែរ
  • ប្រវត្តិសាស្ត្រខ្មែរ
  • ព្រៃខ្មែរ
  • សាធារណរដ្ឋខ្មែរ

ភាសា

ម្ហូបអាហារ

  • ខ្មែរខ្មែរ[]]

សិល្បៈ

អក្សរសាស្ត្រ

វប្បធម៌ និង អរិយធម៌

  • វប្បធម៌ខ្មែរ
  • អរិយធម៌ខ្មែរ
  • បណ្ដាញពត៌មានវប្បធម៌ខ្មែរ អង្គការផ្សព្វផ្សាយវប្បធម៌ខ្មែរ ( ខ្មេរេណេសង់)


ឯកសារយោង

Tags:

ខ្មែរ ភស្តុតាងអំពីពាក្យថា ខ្មែរ ភស្តុតាងអំពីពាក្យថា កម្ពុជាខ្មែរ បញ្ជីសំណេរខ្លះៗ ទាក់ទងនឹងពាក្យកម្ពុជាខ្មែរ ជនជាតិខ្មែរ ទឹកដីខ្មែរ នយោយបាយ ភូមិសាស្ត្រ និង ប្រវត្តិសាស្ត្រខ្មែរ ភាសាខ្មែរ ម្ហូបអាហារខ្មែរ សិល្បៈខ្មែរ អក្សរសាស្ត្រខ្មែរ វប្បធម៌ និង អរិយធម៌ខ្មែរ ឯកសារយោងខ្មែរ

🔥 Trending searches on Wiki ភាសាខ្មែរ:

ប្រវត្តិនៃរបបខ្មែរក្រហមនយោបាយភាសាព្រះនិព្វាន៤ថ្នាក់ទិន ហ្វីបញ្ជីរាយប្រទេសតាមចំនួនប្រជាជនពោជ្ឈង្គ៧សត្វឥតឆ្អឹងកងពិធីបុណ្យសូត្រមន្តការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជាខណ្ឌឫស្សីកែវបញ្ជីរាយនាម នាយករដ្ឋមន្ត្រីកម្ពុជាហ៊ុន សែននរោត្តម ជេនណាសាសនានៅប្រទេសកម្ពុជាប្រាសាទបន្ទាយឆ្មារគណៈអភិបាលខេត្តរឿងផ្កាស្រពោននរោត្តមអង់គ្លេសកញ្ឆាខេមរៈ សិរីមន្តភ្នំបូកគោខែចន្ទគតិ និង សូរិយគតិប្រាសាទ អង្គរវត្តបញ្ជីរាយនាម គណបក្សនយោបាយនៅកម្ពុជាវារៈឡើងស័កភ្នំប្រុសភ្នំស្រីសម រង្ស៊ីកុម៉ែរាជ (រឿងនិទាន)ក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)អិល.ជី.ប៊ី.ធីគ្រោះថា្នក់ចរាចរណ៍អំពី​បាលី​ស្នេហ៍ក្រុងបាត់ដំបងផ្កាម្លិះកងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជាពិធីបុណ្យអុំទូកទំនាក់ទំនងខ្មែរក្រហមស្រុកបាកានត្រឹង ងាស៊ីហ្គេមអំពើអនិត្យានុកូលព្រះគណេសដប់ប្រាំពីរមេសាជោគជ័យវណ្ណ មូលីវណ្ណត្រៃលក្ខណ៍ពន្ធលើប្រាក់បៀវត្សចៅពញាអភ័យភូបេស្ស (កថាថនឈុំ)រឿងគ្រូ និង សិស្សក្រុងព្រះវិហារស្រុកមង្គលបូរីឃុំអង្កាញ់សង្គមរាស្រ្តនិយមសទ្ធាក្នុងព្រះពុទ្ធសាសនាស័ក (ហោរាសាស្ត្រ)ប្រវត្តិរបស់ប្រាក់(History of Money)ភាសាបាលីស្រុកកំរៀងលីសា (រ៉េប)ទិសព្រះរាជាណាចក្រកម្ពុជាត្រស្តិសង្ក្រាន្តវែបសាយសបា្ដហ៏ជនជាតិជប៉ុនទំព័រដើមទន្លេនៅកម្ពុជារឿងមហាចោរនៅទល់ដែនវគ្គទី៣៖រាត្រីស្ងាត់សមភាព​រាត្រីរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាអង្គដួងជ័យជេស្ឋាទី២ស្វីសនរោត្ដម សីហនុសារមន្ទីរទួលស្លែងហ្វីលីពីន🡆 More