ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងដោយប្រកាសលេខ ២៩០ សហវ.ប្រក ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ ស្ដីពីការបង្កើតក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលត្រូវបានកែសម្រួលជាបន្ដបន្ទាប់ និងជាចុងក្រោយត្រូវបានជំនួសដោយអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអនុក្រឹត្យលេខ ៧៦ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីធានានីត្យានុកូលភាព សង្គតិភាព និងសុខដុមភាព នៃការតាក់តែងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងធានាបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៃការគ្រប់គ្រងការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ដែលជាសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងចូលរួមចំណែកដល់ការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ស្ថាបនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣
ទីតាំង
  • ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
គេហទំព័រhttps://www.legalcouncilmef.com/km

ចក្ខុវិស័យ និងបេសកកម្ម

  • ចក្ខុវិស័យ មជ្ឈមណ្ឌលនវានុវត្តន៍ប្រឹក្សានីតិសាស្រ្ត នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
  • បេសកកម្ម សិក្សា និងប្រឹក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់គតិយុត្ត ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាល។

យុទ្ធសាស្រ្ត

អភិវឌ្ឍចំណេះដឹងច្បាប់ជាមូលដ្ឋានគ្រឹះនៃនីតិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឈានឆ្ពោះទៅកាន់ការអភិវឌ្ឍជំនាញប្រឹក្សាច្បាប់ នៃនីតិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅក្នុងកម្រិតគុណភាពឬស្តង់ដារអន្តរជាតិ ទន្ទឹមនឹងអភិវឌ្ឍឌីជីថលូបនីយកម្មការងារនីតិកម្ម និងស្តង់ដារអភិបាលកិច្ចស្ថាប័ន នៃក្រុមប្រឹក្សានីតិកម្ម។

កម្មវិធី

  • កម្មវិធីទី១ បង្កើតចំណេះដឹងច្បាប់
  • កម្មវិធីទី២ ប្រឹក្សាច្បាប់
  • កម្មវិធីទី៣ ៖ ប្រឹក្សាច្បាប់
  • កម្មវិធីទី៤ ៖ អភិវឌ្ឍឌីជីថលូបនីយកម្មការងារនីតិកម្ម
  • កម្មវិធីទី៥ ៖ អភិវឌ្ឍស្តង់ដារអភិបាលកិច្ចស្ថាប័ន នៃក្រុមប្រឹក្សានីតិកម្ម

មុខងារនិងភារកិច្ច

ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានមុខងារនិងភារកិច្ចជាសារវន្ត ដូចខាងក្រោម៖

  • បង្កើតនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវស្នាដៃឧបករណ៍នីតិសាស្ត្រ តាមវិស័យគតិយុត្ត
  • ធានានីត្យានុកូលភាព សង្គតិភាព​ សុវត្ថិភាព វិបុលភាព នៃសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត
  • ពិនិត្យវាយតម្លៃ និងបង្កើនប្រសិទ្ធភាព នៃការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ក្នុងក្របខ័ណ្ឌសមត្ថកិច្ច ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ផ្សព្វផ្សាយនិង បង្កើនប្រសិទ្ធភាពការយល់ដឹងស្តីពីការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត
  • ពិនិត្យនិងដោះស្រាយបណ្តឹង ឬវិវាទពាក់ព័ន្ធនានា
  • សម្របសម្រួលយន្តការអន្តរក្រសួង ស្ថាប័ន ពាក់ព័ន្ធការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត។

សមាសភាព

ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានសមាសភាព ដូចខាងក្រោម៖

  • រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធាន
  • រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធាន
  • ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​ជារដ្ឋលេខាធិការ​ ឬអនុរដ្ឋលេខាធិការ ០១ រូប អនុប្រធានប្រចាំការ
  • អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
  • អគ្គលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
  • អគ្គនាយកនៃអគ្គនាយកដ្ឋាន ចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
  • អគ្គាធិការនៃអគ្គាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
  • ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម សមាជិកអចិន្រ្តៃយ៍។

ថ្នាក់ដឹកនាំ នៃក្រុមប្រឹក្សានីតិកម្ម មានសមាសភាពដូចខាងក្រោម៖

  • ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម
  • ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម។

លេខាធិការដ្ឋាន

ថ្នាក់ដឹកនាំ និងមន្រ្តី នៃលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម មានសមាសភាពដូចខាងក្រោម៖

  • ឯកឧត្តម ស៊ាង ផល្លា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម
  • ឯកឧត្តម លី វ៉ុង អនុប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម
  • ឯកឧត្តម រស់ សុខណារុណ អនុប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម
  • ឯកឧត្តម ណន សាមឌី អនុប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម។
ផ្នែកនីតិកម្មចំណូល
សមាសភាព តួនាទី រូបភាព
១. ឯកឧត្តម ដៀប ពិសិដ្ឋ ប្រធានផ្នែក
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 
២. លោក សែម ប្រាក់ អនុប្រធានផ្នែក
៣. កញ្ញា ចាប សុខនៅ មន្រ្តីជាប់កិច្ចសន្យា
៤. លោក យ៉ន ណារដ្ឋ មន្រ្តីជាប់កិច្ចសន្យា
៥. លោក ជាវ ម៉េងសេង មន្រ្តីជាប់កិច្ចសន្យា
៦. កញ្ញា ម៉េង រ៉ា បុគ្គលិកជាប់កិច្ចសន្យា
៧. លោក ស្រ៊ុន ហ៊ុយម៉េង បុគ្គលិកជាប់កិច្ចសន្យា
៨. កញ្ញា វណ្ណដា ហង្សបញ្ចមា បុគ្គលិកជាប់កិច្ចសន្យា
៩. លោក ឈួន ស៊ាងហៃ បុគ្គលិកជាប់កិច្ចសន្យា
១០. លោកស្រី ហួត កែវពុទ្ធិ បុគ្គលិកជាប់កិច្ចសន្យា
១១. កញ្ញា ចំរើន ពុទ្ធវិច្ឆិកា បុគ្គលិកជាប់កិច្ចសន្យា
ផ្នែកនីតិកម្មចំណាយ
១. ឯកឧត្តម សុខ ច័ន្ទកិត្យា ប្រធានផ្នែក
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 
២. លោកស្រី សុខ ស្រីពៅ អនុប្រធានផ្នែក
៣. លោក ស៊ុន គឹមហេង អនុប្រធានផ្នែក
៤. កញ្ញា ចាប ប៉ជ័ង បុគ្គលិកជាប់កិច្ចសន្យា
៥. កញ្ញា វណ្ណ គីមហុង បុគ្គលិកជាប់កិច្ចសន្យា
៦. លោក យន ភូម បុគ្គលិកជាប់កិច្ចសន្យា
៧. កញ្ញា លាង ចន្ធី បុគ្គលិកជាប់កិច្ចសន្យា
៨. កញ្ញា ប៉ុក រ៉ានីតា បុគ្គលិកជាប់កិច្ចសន្យា
៩. កញ្ញា រដ្ឋ ស្រីលក្ខ័ បុគ្គលិកជាប់កិច្ចសន្យា
ផ្នែកបច្ចេកវិទ្យាព័ត៌មាននីតិកម្ម
១. លោក ហួត វ៉េងហួ ប្រធានផ្នែក
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 
២. លោក អ៊ុក មិថុនា មន្រ្តីជាប់កិច្ចសន្យា
៣. លោក យឹម សុបញ្ញា មន្រ្តីជាប់កិច្ចសន្យា
៤. លោក វ៉ុន សីហា បុគ្គលិកជាប់កិច្ចសន្យា
៥. កញ្ញា កែវ ស៊ីនាថ បុគ្គលិកជាប់កិច្ចសន្យា
៦. លោក ឡុង ឈុនហ័រ បុគ្គលិកជាប់កិច្ចសន្យា
៧. កញ្ញា ហួត ស៊ីវហ៊ួ បុគ្គលិកជាប់កិច្ចសន្យា
៨. លោក យ៉ាន់ រតនា បុគ្គលិកជាប់កិច្ចសន្យា
ផ្នែកគាំទ្រទូទៅ
១. ឯកឧត្តម ហ៊ែល ប៊ុនថាន ប្រធានផ្នែក
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 
២. លោក ឈិត សុចន្ត្រា អនុប្រធានផ្នែក
៣. លោកស្រី ហ៊ួត គុយឈាង អនុប្រធានផ្នែក
៤. លោក ជុំ សុក្រសេរី អនុប្រធានផ្នែក
៥. កញ្ញា រ៉េន វិសាខា អនុប្រធានផ្នែក
៦. លោកស្រី ឃួន មិថុនា ប្រធានការិយាល័យហិរញ្ញវត្ថុ
៧. លោកស្រី សុប គាម ប្រធានការិយាល័យរដ្ឋបាល
៨. លោកស្រី ចន ចាន់ណា អនុប្រធានការិយាល័យរដ្ឋបាល
៩. លោកស្រី អ៊ាប ណាល័យ អនុប្រធានការិយាល័យរដ្ឋបាល
១០. លោក ហ៊ួន សាវ៉េត អនុប្រធានការិយាល័យរដ្ឋបាល
១១. លោក សុខ សុវណ្ណញ៉ាញ់ អនុប្រធានការិយាល័យបុគ្គលិក
១២. លោកស្រី ព្រុំ ផល្គុន មន្រ្តី
១៣. លោកស្រី អៀម សោភ័ណ្ណាគ្រី មន្រ្តី
១៤. លោកស្រី ប៉ែន ម៉ាលី មន្រ្តី
១៥. កញ្ញា ឆាយ ផល្លី មន្រ្តី
១៦. លោក ស៊ឹម ប៊ុនណារិទ្ធ មន្រ្តីជាប់កិច្ចសន្យា
១៧. កញ្ញា យ៉ាន់ មុន្នីនាថ មន្រ្តីជាប់កិច្ចសន្យា
១៨. លោក លូ សុខហុង មន្រ្តីជាប់កិច្ចសន្យា
១៩. លោក ឈុំ ធនវឌ្ឍន៍ មន្រ្តីជាប់កិច្ចសន្យា
២០. លោកស្រី ហូរ ចន្ថា មន្រ្តីជាប់កិច្ចសន្យា
២១. កញ្ញា សុផេត សេដ្ឋានី បុគ្គលិកជាប់កិច្ចសន្យា
២២. លោក ឃីម រិទ្ធី បុគ្គលិកជាប់កិច្ចសន្យា
២៣. កញ្ញា ហួត តាន់លីន បុគ្គលិកជាប់កិច្ចសន្យា

ស្នាដៃនីតិសាស្រ្ត

១. ឧបករណ៍ការងារនីតិកម្ម ដែលបោះពុម្ពជាសៀវភៅ

បោះពុម្ព ចំណងជើង ពិពណ៌នា រូបភាព
ក. ចក្ខុវិស័យនិងយុទ្ធសាស្រ្ត
ឆ្នាំ២០២២ ចក្ខុវិស័យនិងយុទ្ធសាស្ត្រក្រុមប្រឹក្សានីតិកម្ម ជាកិច្ចការងារគន្លឹះ និងមានសារៈសំខាន់បំផុត របស់អង្គភាពនីមួយៗ ដើម្បីជួយសម្រួលដល់គណៈគ្រប់គ្រងជាអ្នកដឹកនាំ ក្នុងការកំណត់អាទិភាពការងារ ការបែងចែកធនធាន និងការកសាងផែនទីបង្ហាញផ្លូវរបស់អង្គភាព។ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សានីតិកម្ម បានរៀបចំនូវស្នាដៃនីតិកម្មថ្មី ២ បន្ថែមទៀត គឺ “មគ្គទេសក៍ស្តីពីការតាក់តែងបទដ្ឋានគតិយុត្ត” និង “មគ្គទេសក៍ស្តីពីការរៀបចំកម្រងសម្រង់បទប្បញ្ញត្តិគតិយុត្ត” ដែលជាឯកសារប្រមូលផ្តុំនូវបទពិសោធន៍ មេរៀន ចំណេះដឹង និងចំណេះធ្វើ ដែលកើតចេញពីការអនុវត្តការងារគន្លឹះៗ ផ្អែកតាមក្របខ័ណ្ឌចក្ខុវិស័យនិងយុទ្ធសាស្រ្តរបស់ខ្លួននាពេលកន្លងមក។ បន្ថែមពីលើនេះ ឯកសារស្តីពី “ប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម នៃលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម” ត្រូវបានរៀបចំឡើងទន្ទឹមគ្នា ដើម្បីជាឧបករណ៍គាំទ្រការបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងគណនេយ្យភាព នៃការបំពេញការងាររបស់ថ្នាក់ដឹកនាំនិងមន្រ្តីនៃលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម។
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 
ចក្ខុវិស័យនិងយុទ្ធសាស្ត្រស្តីពីសុខដុមនីយកម្មនៃការកែទម្រង់ ៣ បូក ១ ឯកសារនេះ គឺជាសក្ខីកម្មនៃការបន្តគោលនយោបាយចាស់ គឺគោលនយោបាយកែទម្រង់ផង និងការដាក់ចេញនូវយុទ្ធសាស្ត្រថ្មី គឺយុទ្ធសាស្ត្រសុខដុមនីយកម្មនៃការកែទម្រង់ផង ដោយយកសមិទ្ធផលនិងបទពិសោធន៍កន្លងមកធ្វើជាមូលដ្ឋានឈានឆ្ពោះទៅសម្រេចបាននូវគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលជាបន្តទៀត សំដៅដល់ការពង្រឹងអភិបាលកិច្ចសាធារណៈ ក្នុងបុព្វហេតុឧត្តមប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា ឱ្យកាន់តែប្រសើរឡើង។ ឯកសារនេះដែរ ត្រូវបានរៀបចំឡើងដោយអនុលោមតាមអភិក្រមចំនួន ៤ (អភិក្រមរក្សាគំហើញទាំងមូល, អភិក្រមចូលរួមចំណែកតាមតួនាទី, អភិក្រមរក្សាភាពជាម្ចាស់និងគាំទ្រកិច្ចសហការ និងអភិក្រមបុរេសកម្ម)។
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 
ខ. ច្បាប់មូលដ្ឋាន
ឆ្នាំ២០២៣ កម្រងសម្រង់បទប្បញ្ញត្តិច្បាប់សំខាន់ៗទាក់ទងសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធ្វើបច្ចុប្បន្នកម្មកម្រងសម្រង់ ដែលត្រូវបានបោះពុម្ពដាក់ឱ្យប្រើប្រាស់ ២ ដង រួចមកហើយកាលពីឆ្នាំ២០១៣ និង ឆ្នាំ២០១៨ ដោយប្រមូលចងក្រងនូវរាល់បទដ្ឋានគតិយុត្តជាច្បាប់ និងព្រះរាជក្រឹត្យ ជាធរមាន ទាក់ទងសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយរៀបចំតាមជំពូកគតិយុត្ត រួមមាន បទប្បញ្ញត្តិមូលដ្ឋាន, ហិរញ្ញវត្ថុសាធារណៈ, ពន្ធដារ, គយ, ទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ, ហិរញ្ញវត្ថុមិនមែនធនាគារ, ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម, លទ្ធកម្មសាធារណៈ និងសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល។
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 
ឆ្នាំ២០១៨ កម្រងសម្រង់បទប្បញ្ញត្តិច្បាប់សំខាន់ៗទាក់ទងសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធ្វើបច្ចុប្បន្នកម្មកម្រងសម្រង់ដែលបានបោះពុម្ពផ្សាយកាលពីឆ្នាំ២០១៣ ដោយប្រមូលផ្តុំច្បាប់ ព្រះរាជក្រឹត្យ និងក្រឹត្យ-ច្បាប់ ព្រមទាំងច្បាប់វិសោធនកម្ម មុនឆ្នាំ២០១៨ ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមាន ៨ វិស័យ គឺបទប្បញ្ញត្តិមូលដ្ឋាន ហិរញ្ញវត្ថុសាធារណៈ ពន្ធដារ គយ ទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ ឧស្សាហកម្មហិរញ្ញវត្ថុ លទ្ធកម្មសាធារណៈ និងគណនេយ្យ។
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 
ឆ្នាំ២០១៣ កម្រងសម្រង់បទប្បញ្ញត្តិច្បាប់សំខាន់ៗទាក់ទងសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រមូលចងក្រងច្បាប់ ព្រះរាជក្រឹត្យ និងក្រឹត្យ-ច្បាប់ ព្រមទាំងច្បាប់វិសោធនកម្ម មុនឆ្នាំ២០១៣ ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមាន ៨ វិស័យ គឺច្បាប់មូលដ្ឋាន ហិរញ្ញវត្ថុសាធារណៈ ពន្ធដារ គយ ទ្រព្យសម្បត្តិរដ្ឋ ឧស្សាហកម្មហិរញ្ញវត្ថុ លទ្ធកម្មសាធារណៈ និងគណនេយ្យ។
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 
គ. នីតិចំណូល
ឆ្នាំ២០២៣ កម្រងសម្រង់បទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធគយនិងរដ្ឋាករកម្ពុជា ធ្វើបច្ចុប្បន្នកម្មកម្រងសម្រង់ដែលបានបោះពុម្ពផ្សាយកាលពីឆ្នាំ២០១៩ កន្លងទៅ ដោយកម្រងនេះ ប្រមូលចងក្រងនូវរាល់លិខិតបទដ្ឋានគតិយុត្តជាធរមានពាក់ព័ន្ធគយនិងរដ្ឋាករ ដែលពាក់ព័ន្ធសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមមាន បទប្បញ្ញត្តិមូលដ្ឋាន, រចនាសម្ព័ន្ធរដ្ឋបាលគយ, កិច្ចសម្រួលពាណិជ្ជកម្ម, ការនាំចូល និងការនាំចេញ, ប្រភេទពន្ធនិងអាករ និងការលើកទឹកចិត្ត ការលើកលែង និងអនុគ្រោះពន្ធគយ។
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 
ឆ្នាំ២០២២ កម្រងសម្រង់បទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធវិស័យពន្ធដារ កម្រងនេះ ត្រូវបានរៀបចំនិងធ្វើបច្ចុប្បន្នកម្មឡើងវិញលើកម្រងសម្រង់បទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធវិស័យ ពន្ធដារ ដើម្បីពង្រឹងនីតិរដ្ឋនិងគាំទ្រអភិបាលកិច្ចល្អ ដែលអាចជួយសម្រួលដល់ការបំពេញមុខងារនិងភារកិច្ចរបស់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសអគ្គនាយកដ្ឋានពន្ធដារ ក៏ដូចជាក្រសួង ស្ថាប័នផ្សេងទៀត និងជាឧបករណ៍គន្លឹះមួយរួមចំណែកការលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌បង់ពន្ធ ពង្រឹងវប្បធម៌បង់ពន្ធ សម្រាប់ប្រជពលរដ្ឋទូទៅ រួមទាំង អាជីវករ ពាណិជ្ជករ វិនិយោគិន ធុរជននានា។ ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 
ឆ្នាំ២០១៩ កម្រងសម្រង់បទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធឧស្សាហកម្មហិរញ្ញវត្ថុ ប្រមូលចងក្រងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឧស្សាហកម្មហិរញ្ញវត្ថុ និងអនុវិស័យគាំទ្រ រួមមាន បទប្បញ្ញត្តិមូលដ្ឋាន, ការធានារ៉ាប់រង, របបសន្តិសុខសង្គមនិងសោធន, មូលបត្ររដ្ឋ, បរធនបាលកិច្ច, មូលនិធិពាក់ព័ន្ធការគាំទ្រវិស័យកសិកម្ម, អាជីវកម្មភ្នាល់, អាជីវកម្មអចលនវត្ថុ, អាជីវកម្មទទួលបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន, និងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 
កម្រងសម្រង់បទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធគយនិងរដ្ឋាករកម្ពុជា ប្រមូលចងក្រងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធគយនិងរដ្ឋាករកម្ពុជា រួមមាន បទប្បញ្ញត្តិមូលដ្ឋាន ជាអាទិ៍ គោលការណ៍ធម្មនុញ្ញ បទដ្ឋានទូទៅ ការគ្រប់គ្រងចំណូលគយ ការដោះស្រាយវិវាទ និងទោសប្បញ្ញត្តិ, រចនាសម្ព័ន្ធរដ្ឋបាលគយ, កិច្ចសម្រួលពាណិជ្ជកម្ម, ការនាំចូលនិងការនាំចេញ, ប្រភេទពន្ធនិងអាករ, និងការលើកទឹកចិត្ត ការលើកលែង និងអនុគ្រោះពន្ធគយ។
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 
ឆ្នាំ២០១៧ កម្រងសម្រង់បទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ ប្រមូលចងក្រងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ ព្រមទាំងអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធដទៃទៀត ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធដទៃទៀត។
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 
ឆ្នាំ២០១៤ កម្រងសម្រង់បទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធវិស័យពន្ធដារ ប្រមូលចងក្រងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យពន្ធដារ រួមមានបទប្បញ្ញត្តិមូលដ្ឋាន, វិធាននិងនីតិវិធីសារពើពន្ធ, ពន្ធលើប្រាក់ចំណូល, ពន្ធលើប្រាក់បៀវត្ស, ពន្ធប៉ាតង់, ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ, ពន្ធប្រថាប់ត្រា, ពន្ធលើអចលនទ្រព្យ, ពន្ធលើដីធ្លីមិនបានប្រើប្រាស់, ពន្ធលើឈ្នួលផ្ទះនិងដី, អាករលើតម្លៃបន្ថែម, អាករពិសេសលើទំនិញនិងសេវាមួយចំនួន, អាករលើផលរបរ, អាករលើការស្នាក់នៅ, អាករបំភ្លឺសាធារណៈ និងតែមប្រិ៍សារពើពន្ធ។
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 
ឃ. នីតិចំណាយ
ឆ្នាំ២០២០ កម្រងសម្រង់បទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធលទ្ធកម្មសាធារណៈ ប្រមូលចងក្រងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធលទ្ធកម្មសាធារណៈ រួមមាន បទប្បញ្ញត្តិទូទៅ, ក្របខ័ណ្ឌស្ថាប័ន ជាអាទិ៍ ស្ថាប័នគ្រប់គ្រង និងស្ថាប័នអនុវត្ត, ការរៀបចំផែនការលទ្ធកម្ម, ការអនុវត្តកិច្ចលទ្ធកម្ម, និងរបាយការណ៍និងការត្រួតពិនិត្យ។
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 
ឆ្នាំ២០១៨ កម្រងសម្រង់បទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម ប្រមូលចងក្រងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិជ្ជាជីវៈគណនេយ្យនិងសវនកម្មក្នុងវិស័យឯកជន ដែលបានដាក់ឱ្យអនុវត្តក្នុងក្របខ័ណ្ឌសមត្ថកិច្ច នៃក្រុមប្រឹក្សាជាតិគណនេយ្យ ព្រមទាំងស្រង់ពីអនុវិស័យពន្ធដារ, គយ, ឧស្សាហកម្មហិរញ្ញវត្ថុ និងមូលបត្រ។
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 
ឆ្នាំ២០១៧ កម្រងសម្រង់បទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធហិរញ្ញវត្ថុសាធារណៈ ប្រមូលចងក្រងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសមត្ថកិច្ចអគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និង អគ្គនាយកដ្ឋានរតនាគារជាតិ ព្រមទាំងអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធដទៃទៀត ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធដទៃទៀត។
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 
ង. នីតិអភិបាលកិច្ច
ឆ្នាំ២០២១ កម្រងសម្រង់បទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធកិច្ចដំណើរការស្ថាប័ន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុ ប្រមូលចងក្រងនូវរាល់លិខិតបទដ្ឋានគតិយុត្តជាធរមាន ដែលមានការពាក់ព័ន្ធរចនាសម្ព័ន្ធរដ្ឋបាល កិច្ចដំណើរការស្ថាប័ន យន្តការស្ថាប័នផ្ទៃក្នុងក្រសួង និងយន្តការស្ថាប័នអន្តរក្រសួង ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬមានទំនាក់ទំនងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 
ឆ្នាំ២០១៩ កម្រងសម្រង់បទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រមូលចងក្រងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្ស រួមមាន បទប្បញ្ញត្តិមូលដ្ឋាន ជាអាទិ៍ គោលការណ៍គ្រឹះ និងក្របខ័ណ្ឌស្ថាប័ន, ការគ្រប់គ្រងធនធានមនុស្ស, ការអភិវឌ្ឍធនធានមនុស្ស, ការគ្រប់គ្រងបៀវត្ស ប្រាក់ឧបត្ថម្ភ និងប្រាក់បេសកកម្ម, របបសន្ដិសុខសង្គម និងរបបសោធន និងការត្រួតពិនិត្យនិងទណ្ឌកម្ម។
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 
ច. ច្បាប់ខ្មែរពីបុរាណ
ឆ្នាំ២០២២ គម្ពីរត្រៃភូមិ មានប្រភេទខុសៗ ដែលអាចជាប្រភេទគំនូរ ឬប្រភេទសរសេរដោយដៃ ប៉ុន្តែសុទ្ធសឹងតែមានខ្លឹមសារពាក់ព័ន្ធនឹងទ្រឹស្តីចក្រវាលតាមបែបព្រះពុទ្ធសាសនា និងបានបញ្ចូលនូវគោលការណ៍សីលធម៌និងសង្គមធម៌តាមទ្រឹស្តីព្រះពុទ្ធសាសានាដែលជាសាសនារបស់រដ្ឋអនុលោមតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន និងជាទស្សនវិជ្ជាពុទ្ធនិយមដ៏មានសារសំខាន់ដែលអតីតព្រះមហាក្សត្រ ជឿ គោរព និងប្រតិបត្តិ ដើម្បីដឹកនាំនិងគ្រប់គ្រងប្រទេស។ ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 
ឆ្នាំ២០២០ កម្រងច្បាប់ខ្មែរពីបុរាណ ភាគ៣ និងភាគ៤ ជាសក្ខីកម្មប្រវត្តិសាស្ត្រជាតិបញ្ជាក់អំពីអត្ថិភាពនៃវប្បធម៌នីតិសាស្ត្រ ធម្មសាស្ត្រ និងយុត្តិធម៌របស់ខ្មែរ ដែលមានតាំងពីយូរលង់ណាស់មកហើយ គឺមុនពេលមកដល់នៃឥទ្ធិពលប្រព័ន្ធច្បាប់និងប្រព័ន្ធយុត្តិធម៌បារាំងទៅទៀត ដែលបន្តពីកម្រងច្បាប់ខ្មែរពីបុរាណ ភាគ១ និងភាគ២ ពោលគឺជាកម្រងច្បាប់ខ្មែរពីបុរាណឆ្នាំ១៨៩១។
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 
ឆ្នាំ២០១៦ កម្រងច្បាប់ខ្មែរពីបុរាណ ភាគ១ និងភាគ២ ជាសក្ខីកម្មបញ្ជាក់អំពីអត្ថិភាពនៃវប្បធម៌ច្បាប់និងយុត្តិធម៌ខ្មែរ ពីបរមបុរាណ រៀងរហូតមកដល់សតវត្សទី១៩ ដែលជាព្រះរាជកេរមរតកវប្បធម៌នីតិសាស្រ្ត ធម្មសាស្រ្ត និងយុត្តិធម៌ របស់អតីតព្រះមហាក្សត្រខ្មែរ ដែលមានជាអាទិ៍ ព្រះបាទ ជ័យជេដ្ឋា, ព្រះបាទហរិរក្សរាមាឥស្សរាធិបតី អង្គ ឌួង និង ព្រះបាទ នរោត្តម នៅមុនពេលដែលប្រព័ន្ធច្បាប់និងយុត្តិធម៌ខ្មែរបានទទួលរងឥទ្ធិពលពីប្រព័ន្ធច្បាប់និងយុត្តិធម៌បារាំង។
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 
ឆ. សទ្ទានុក្រម
ឆ្នាំ២០២១ សទ្ទានុក្រមគតិយុត្តសម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសមិទ្ធផលនៃការកែទម្រង់អភិបាលកិច្ចមួយថ្មីទៀត ក្នុងក្របខ័ណ្ឌនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយអាចចាត់ទុកជាឧបករណ៍ការងារនីតិកម្មគន្លឹះ សម្រាប់ជួយសម្រួលដល់ការស្វែងយល់បច្ចេកសព្ទគតិយុត្ត ដែលត្រូវបានកំណត់និយមន័យដោយបទប្បញ្ញត្តិគតិយុត្តជាធរមាន ពាក់ព័ន្ធសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក៏ចូលរួមចំណែកដោយប្រយោល ដល់ការលើកកម្ពស់កិច្ចអភិរក្សនិងកិច្ចអភិវឌ្ឍភាសានិងអក្សរខ្មែរ។ ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 
ឆ្នាំ២០១៥ ប្រមូលផ្ដុំនិយមន័យ នៃបច្ចេកស័ព្ទគតិយុត្ត ដែលត្រូវបានកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមានពាក់ព័ន្ធសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាស្រ័យតាមសមិទ្ធកម្ម នៃ “កម្រងសម្រង់បទប្បញ្ញត្តិគតិយុត្ត”។ ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 

ឈ. ស្នាដៃស្រាវជ្រាវ

ឆ្នាំ២០២២ តួនាទីស្ថាប័ននីតិប្បញ្ញត្តិនិងការិយាល័យថវិកាក្នុងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៖ របកគំហើញសម្រាប់កម្ពុជា ឯកសារនេះបានគ្របដណ្ដប់ករណីសិក្សាលើឧត្តមានុវត្តន៍នៅក្នុងប្រទេសចំនួន ៥ ដែលរួមមាន កូរ៉េខាងត្បូង ហ្វីលីពីន អូស្ត្រាលី ថៃ និងបារាំង ដែលពិសោធន៍ និងការអនុវត្តនៅប្រទេសទាំងនោះ ផ្ដល់ជាមូលដ្ឋានត្រិះរិះនិងពិចារណាសម្រាប់កម្ពុជា ក្នុងការរៀបចំយន្តការនិងបទដ្ឋាននានាស្របតាមទិសដៅកែទម្រង់ ដោយត្រូវធ្វើវិចារណកម្មបន្ថែមផ្អែកលើបរិបទនិងសមត្ថកិច្ចបច្ចុប្បន្នរបស់ស្ថាប័ននីតិប្បញ្ញត្តិដែលបានផ្តល់ដោយច្បាប់។
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 
ទស្សនាទានស្តីពីនីតិសុខដុមនីយកម្មសវនកម្មនិងអធិការកិច្ច គ្របដណ្ដប់ទៅលើករណីសិក្សាចំនួនប្រាំមួយសំខាន់ៗរួមមានបារាំង អង់គ្លេស កូរ៉េ សឹង្ហបុរី ថៃ និងកម្ពុជាដោយសង្កត់ធ្ងន់ទៅលើរចនាសម្ព័ន្ធស្ថាប័ន កិច្ចដំណើរការ ការអនុវត្តមុខងារភារកិច្ច និងការបែងចែកសមត្ថកិច្ច ជាពិសេសបទពិសោធន៍សុខដុមនីយកម្មរវាងមុខងារសវនកម្មនិងអធិការកិច្ច។ ចំណុចទាំងអស់នេះជាព័ត៌មានអាទិភាពសំខាន់ទីមួយដើម្បីស្វែងយល់ពីក្របខ័ណ្ឌកម្រិតម៉ាក្រូនៃប្រព័ន្ធនីមួយៗ។
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 
ឆ្នាំ២០២០ មរតកយុត្តិធម៌ខ្មែរ ស្នាដៃនីតិសាស្ត្រក្រោមចំណងជើងថា "មរតកយុត្តិធម៌ខ្មែរ" ដែលឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម បានសិក្សាស្រាវជ្រាវ និងនិពន្ធឡើងដោយផ្ទាល់ អស់រយៈពេល៥ឆ្នាំចុងក្រោយនេះ អាចធ្វើសក្ខីកម្មបញ្ជាក់អំពីអត្ថិភាពនៃវប្បធម៌ច្បាប់និងយុត្តិធម៌ខ្មែរពីបុរាណកាលរហូតដល់សតវត្សទី១៩ និងមុនពេលដែលប្រទេសបារាំងចាប់ផ្ដើមដាក់អាណាព្យាបាលលើព្រះរាជាណាចក្រកម្ពុជា។ វណ្ណកម្មគតិនីតិសាស្ត្រនេះបានស្ដែងឱ្យឃើញនូវខឿនវប្បធម៌ច្បាប់ និងយុត្តិធម៌ជាទំនៀមទំលាប់ប្រពៃណីខ្មែរ ដែលអ្នកនិពន្ធព្យាយាមវិភាគ "អក្សរសិល្ប៍តុលាការ" នីមួយៗ ដើម្បីសំយោគ និងសន្និដ្ឋានចេញជាគោលការណ៍ច្បាប់ ឬគោលការណ៍យុត្តិធម៌ សម្រាប់យកមកផ្គូផ្គងជាមួយគោលការណ៍ច្បាប់ឬយុត្តិធម៌ ដែលមានចែងក្នុងក្រមច្បាប់ខ្មែរនៃរជ្ជកាល ព្រះបាទជ័យជេដ្ឋា ព្រះបាទអង្គដួង និងព្រះបាទនរោត្ដម។
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 
ញ. ស្នាដៃផ្សេងៗ
ឆ្នាំ២០២៣ កម្រងសម្រង់បញ្ជីរាយនាមលិខិតបទដ្ឋានគតិយុត្តនិងលិខិតផ្សេងទៀតពាក់ព័ន្ធជំងឺកូវីដ-១៩ ប្រមូលផ្ដុំគ្រប់លិខិតបទដ្ឋានគតិយុត្ត លិខិតផ្សេងៗ សុន្ទរកថា និងសារសំឡេងរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ឱ្យអនុវត្តដោយរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលឆ្លុះបញ្ចាំងពីស្ថានភាព និងវិធានការនានាពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដែលបានផ្សព្វផ្សាយជាសាធារណៈ សរុបប្រមាណ ៣៩៧៧ ឯកសារ។
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 
ឆ្នាំ២០២០ ប្រវត្តិការណ៍មួយនៃកម្ពុជា ក្រោមឱវាទានុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងក្រោមការគាំទ្រដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម សៀវភៅ “ប្រវត្តិការណ៍មួយនៃកម្ពុជា” ដែលជាសៀវភៅប្រវត្តិសាស្ត្រមានដោយកម្រ ត្រូវបានបកប្រែ កែសម្រួល និងបោះពុម្ពជាភាសាខ្មែរ ពីសៀវភៅដើមជាភាសាបារាំង ដែលការងារនេះត្រូវបានដឹកនាំ និងប្រតិបត្តិផ្ទាល់ដោយឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម។ ស្នាដៃដ៏មានតម្លៃនេះ ប្រៀបបាននឹងកញ្ចក់ឆ្លុះបញ្ជាំងអំពីដំណើរជីវិតជាច្រើនប្រការ ទាំងផ្អែមល្ហែម ទាំងល្វីងជូរចត់ របស់ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ និងក្រុមគ្រួសារ ផ្សារភ្ជាប់នឹងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ក្នុងសម័យកាលធំៗទាំង ៤ របស់កម្ពុជា។
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 

២. ឧបករណ៍ការងារនីតិកម្ម ដែលរៀបចំជាកម្មវិធីបច្ចេកវិទ្យាព័ត៌មាន (Application)

ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 
សូមស្កេនដើម្បីចូលដោនឡូតនិងប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាព័ត៌មាន
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 


ទំនាក់ទំនង

ឯកសារយោង

ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សានីតិកម្ម

Tags:

ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចក្ខុវិស័យ និងបេសកកម្មក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ យុទ្ធសាស្រ្តក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កម្មវិធីក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មុខងារនិងភារកិច្ចក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាសភាពក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្នាដៃនីតិសាស្រ្តក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទំនាក់ទំនងក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកសារយោងក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

🔥 Trending searches on Wiki ភាសាខ្មែរ:

រដ្ឋសភាកម្ពុជាប្រព័ន្ធកុំព្យូទ័រព្រះមហាក្សត្រកម្ពុជាឥណ្ឌាស្រុកកោះសូទិនសារមន្ទីរវាលពិឃាតជើងឯកខេត្តឧត្ដរមានជ័យភាសាបាលីចតុកោណកែងរឿង ក្បូនជីវិតប្រាសាទអង្គរការដោះស្រាយទំនាស់ក្នុងប្រព័ន្ធតុលាការឧបករណ៏ភ្លេងខ្មែររាជធានីភ្នំពេញភាពលំអៀងនយោបាយនៅកម្ពុជាសម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកលី ក្វាន់យូខណ្ឌទួលគោកគុណម្ដាយ ១២ ប្រការ គុណឪពុក ២១ ប្រការទិវាកុមារអន្តរជាតិគង់ ប៊ុនឈឿនអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជាវេស្សន្ដរជាតកកេង វ៉ាន់សាក់ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ខេត្ត និង រាជធានីនៃកម្ពុជា (២០១៣)ខេត្តខ្មែរដែលបាត់បង់នៅប្រទេសថៃទំនាក់ទំនងវេយ្យាករណ៍ភាសាខ្មែរទុំទាវរបាំអប្សរាក្រុងបាត់ដំបងសម័យមហានគររចនាបថអង្គរវត្តខណ្ឌឫស្សីកែវនិយមន័យ​សាសនាសារៈប្រយោជន៍ដើមត្នោតផ្សារមូលបត្រកម្ពុជាភិក្ខុសោមច្បាប់ចលនារបស់ញូតុនប្រាសាទភិមានអាកាសវេយ្យាករណ៍នៃភាសាខ្មែរស្រុកភ្នំក្រវាញអរិយធម៌ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨រាំក្បាច់និមិត្តសញ្ញាស្ថានីយ៍បុរេប្រវត្តិខ្មែរអាពាហ៍ពិពាហ៍ស្រុកខ្សាច់កណ្ដាលព្រែកជីកប៉ាណាម៉ាឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទស្រុកមេមត់ពិធីខួបកំណើតខ្មែរស្ពានប្រាប់ទិសក្រុងប៉ោយប៉ែតចតុកោណព្នាយព្រះរាជាណាចក្រកម្ពុជាប្រមូល​ភាសិត​ខ្មែរ​សុខ ចិន្តាសោភាអក្សរសិល្ប៍ប្រវត្តិសាស្ត្រអ៊ីស្រាអែលប្រដាប់រំលាយអាហារកម្ពុជាសម័យទំនើបកោះត្រល់រូបវិទ្យាMicrosoft word 2007សេដ្ឋកិច្ចខណ្ឌចំការមនស្រុកកណ្ដៀងត្រីកោណម៉ោងតារាងខួបនៃធាតុគីមីសិង្ហបុរីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិឧដុង្គ🡆 More