អរិយធម៌

អរិយធម៌របស់ជាតិសាសនានីមួយៗអាចសម្តែងឡើងតាមរយៈរបៀបរស់នៅ ការប្រព្រឹត្តិ ការលូតលាស់ដុះដាល និងការរីកចម្រើនតាមបែបផែននៃការរៀបចំសង្គមរៀងៗខ្លួន ដើម្បីបំពេញសេចក្តីត្រូវការជាតិសាសន៍នីមួយៗត្រូវមាន របៀបរៀបរយ គ្រឿងប្រដាប់ប្រើប្រាស់ ជំនឿ សាសនា ច្បាប់ និងវិទ្យាសាស្រ្ត បច្ចេកទេស ដែលធ្វើឱ្យសង្គមមានការអភិវឌ្ឍ។

អរិយធម៌
ប្រាសាទអង្គរវត្តគឺជាស្នាដៃសំណង់ស្ថាបត្យកម្មខ្មែរដ៏អស្ចារ្យនាសម័យមហានគរ (អង្គរ) និង បច្ចុប្បន្ន

និយមន័យ

អរិយធម៌ 
ចម្លាក់លៀនផ្នែកខាងជើងនៃប្រាសាទអង្គរវត្ត ដែលបង្ហាញពីពួកតន្ត្រីករខ្មែរកំំពុងប្រគំលេងភ្លេង
អរិយធម៌ 
ចម្លាក់លៀននៅប្រាសាទអង្គរវត្តបង្ហាញពីការកូរសមុទ្រទឹកដោះក្នុងរឿងភារតៈយុទ្ធ

អរិយធម៌សំគាល់ការរស់នៅ ការរៀបចំជីវភាពសង្គមមនុស្សឱ្យបានប្រកបដោយសេចក្តីសុខ រីកចម្រើនលូតលាស់ មានរបៀបរៀបរយល្អ មានគ្រឿងប្រដាប់ប្រើប្រាស់ ជំនឿ ចំនេះដឹង ទៅតាមចំណង់ចំណូលចិត្ត។ ដូចនេះគោលដៅនៃអរិយធម៌គឺស្វែងរកសេចក្តីសុខ ដំណើរទៅកាន់សេចក្តីសុខ។ រីឯវិធីដើម្បីសម្រេចសេចក្តីសុខ សុខទាំងផ្លូវកាយ ទាំងផ្លូវចិត្តអាស្រ័យនឹងវប្បធម៌ និងសង្គមធម៌នោះឯង។ អរិយធម៌ពុំសម្គាល់នូវតម្លៃកម្រិតខ្ពង់ខ្ពស់របស់ជនជាតិណាមួយទេ។ ជនជាតិណាក៏មានអរិយធម៌របស់ខ្លួនដែរ គ្រាន់តែប្លែកគ្នាត្រង់លក្ខណៈលូតលាស់រីកចម្រើនប៉ុណ្ណោះ។ អរិយធម៌គឺជាធម៌ទាំងឡាយណា ដែលសភាពនៃតម្លៃ លូតលាស់ ដុះដាល ល្អប្រសើរ ខ្ពង់ខ្ពស់ ថ្លៃថ្នូរ នៅក្នុងការរស់នៅរបស់សង្គមមនុស្សប្រកបដោយសណ្តាប់ធ្នាប់ មានគ្រឿងប្រដាប់ប្រើប្រាស់គ្រប់គ្រាន់មានជំនឿចំណេះដឹងគ្រប់បែបយ៉ាងក្នុងគោលដៅស្វែងរកសេចក្តីសុខ។ អរិយធម៌គឺជាធម៌ទាំងឡាយនាំឱ្យកើតសេចក្តីសុខចម្រើន ឬបែបបទសណ្តាប់ធ្នាប់រៀបរយល្អត្រឹមត្រូវ។ អរិយធម៌គឺជារបៀបរបបផ្សេងៗផ្សេងៗនៃការរីកចម្រើន ដុះដាលខាងសតិ បញ្ញា ចំណេះដឹង សីលធម៌ ឧស្សាហកម្មនៃសង្គមមនុស្ស។ អរិយធម៌គឺជាការឱ្យតម្លៃខាងសម្ភារៈ។ អរិយធម៌គឺជាកម្រងវិជ្ជាតិចនិច វិជ្ជាអនុវត្ត គោលច្បាប់ ដែលជាមធ្យោបាយ ដែលជាមធ្យោបាយទប់ទល់នឹងធម្មជាតិ។ អរិយធម៌គឺជាទ្រឹស្តី ធម៌ភាពទាំងឡាយនៃវឌ្ឍនភាព ដែលជាសភាព វិធី តម្លៃនៃការរីកចម្រើនលូតលាស់ដុះដាលល្អប្រសើរ ថ្លៃថ្នូរ ខ្ពស់ខ្ពស់នៅក្នុងសង្គមមនុស្ស ដែលមានរបៀបរបបល្អ មានគ្រឿងប្រដាប់ប្រើប្រាស់គ្រប់គ្រាន់ក្នុងគោលបំណងស្វែងរកសេចក្តិសុខ។

តម្លៃអរិយធម៌ខ្មែរ

អរិយធម៌ 
ចម្លាក់លៀននៅប្រាសាទអង្គរវត្តក្នុងប្រទេសកម្ពុជា ពិណ៌នាពីក្បាច់គុនល្បុក្កតោខ្មែរនាសម័យអង្គរ។
អរិយធម៌ 
ចម្លាក់លៀននៅប្រាសាទអង្គរវត្តបង្ហាញពីនាដ្យការីខ្មែរបីរូប

ជនជាតិខ្មែរជាជាតិសាសន៍មួយ ដែលមានអរិធម៌ពិតប្រាកដរបស់ខ្លួន។ អរិយធម៌ខ្មែរពុំមែនកើតឡើងនាពេលថ្មីៗនោះទេ ជាអរិយធម៌ចំណាស់មួយក្នុងចំណោមអិធម៌ ដែលចាស់ជាងគេនៅលើពិភពលោក ព្រោះវាបានកើតឡើងនៅភូមិភាគអាស៊ីអាគ្នេយ៍នេះក្នុងសម័យបុរេប្រវត្តិសាស្រ្តដ៏យូរលង់ណាស់មកហើយ ចាប់តាំងពីខ្មែរមានទំនាក់ទំនងជាមួយជាតិសាសន៍ដ៏ទៃទៀតមកម្លេះ។ អរិយធម៌នេះចេះតែរីចម្រើនជាលំដាប់ដោយបានស្រូបយកឥទ្ធិពលបរទេសមកផ្សំ និងធាតុដើមរបស់ខ្លួន ដើម្បីបង្កើបានជាអរិយធម៌រុងរឿងមួយ។ អរិយធម៌ខ្មែរបានផ្សព្វផ្សាយឥទ្ធិពលទៅប្រទេសក្នុងតំបន់ដូចជា​ ប្រទេសថៃ និងប្រទេសឡាវជាដើម។

ឥទ្ធិពលអរិយធម៌

អរិយធម៌ 
អ្នក​របាំ​បុរាណ​ខ្មែរនាចុងសតវត្សទី១៩ នៃ​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ។
អរិយធម៌ 
ផ្ទះប្រពៃណីខ្មែរក្នុងឆ្នាំ១៨៦៦ ថតដោយ អេមីឡេ ហ្គ្សេល (Emile Gsell)

ឥទ្ធិពលអរិយធម៌គឺជាកម្លាំងអរិយធម៌ ដែលមានកំណកំណើរ ឬមានប្រភពចេញមកអំពីអ្វីមួយ ហើយដែលអាចរុញច្រាន អរិយធម៌ឱ្យបានខ្ពង់ខ្ពស់លូតលាស់ចម្រើន។ សង្គមសម្ភារៈ វិធីរៀបចំសង្គមជាឥទ្ធិពលអរិយធម៌ ដែលអាចកែប្រែផ្លាស់ប្តូរកម្រិតជីវភាព របៀបរស់នៅ ចិត្ត គំនិត យោបល់ ទស្សនៈ ចំណង់ចំណូលចិត្តរបស់បុគ្គលមួយរូបៗ ឬរបបសង្គមឱ្យបានខ្ពង់ខ្ពស់ល្អប្រសើរហើយរៀបចំប្រដាប់ប្រដាប្រើប្រាស់គ្រប់បែបយ៉ាងឱ្យបានគ្រប់គ្រាន់ ចាត់ចែងវិធីបង្កបង្កើតផល វិធីចែកចាយផលិតផលជាដើមនៅក្នុងសង្គមឱ្យបានត្រឹមត្រូវល្អប្រកបដោយគតិយុត្តិធម៌។ ព្រមជាមួយនេះ សង្គមធម៌បង្កើតឱ្យបានច្បាប់គ្រប់គ្រងត្រឹមត្រូវល្អ រៀបចំសង្គមតាមមនោសាស្រ្តជាតិ មានការកែប្រែរបបសេដ្ឋកិច្ច សង្គមកិច្ច នយោបាយទៅតាមទំនោរចំណង់ចំណូលចិត្ត និងការស្របស្រួលនៃសង្គមនុស្ស។

ឯកសារយោង

រយោង

Tags:

អរិយធម៌ និយមន័យអរិយធម៌ តម្លៃខ្មែរអរិយធម៌ ឥទ្ធិពលអរិយធម៌ ឯកសារយោងអរិយធម៌ រយោងអរិយធម៌សាសនា

🔥 Trending searches on Wiki ភាសាខ្មែរ:

អំពី​បាលី​ស្នេហ៍រមណីយដ្ឋានខេត្តបាត់ដំបងសីលធម៌ច្បាប់ធម្មតាប្រាសាទតាកែវសឺង ង៉ុកថាញ់គេហទំព័រAscaridia Galliបារាំងភាពលំអៀងសហគមន៍រឿងកូនស្រីអ្នកនេសាទរចនាបថសំបូរបឹងទន្លេសាបប្រាសាទព្រៃគុកគោលនយោបាយសារពើពន្ធស្ពានជ្រោយចង្វារផលប្រយោជន៍នៃរុក្ខជាតិយសោវរ្ម័នទី១រឿងឳពុកក្មេករើសកូនប្រសារស្រុកអូរជ្រៅជប៉ុនសហរាជាណាចក្រនរោត្តម មុនីនាថ សីហនុដើមសម័យអង្គរប្រាសាទនាគព័ន្ធប្រព័ន្ធទូរ​ស័ព្ទ​នៅ​កម្ពុជាអ៊ីរ៉ង់ហ៊ុន ម៉ាណែតប្រាសាទបាគងចូលឆ្នាំខ្មែរស្រុក​ទឹក​ឈូពន្ធលើប្រាក់បៀវត្សបញ្ជីរាយនាម ប្រទេសនៅអាស៊ីតាមចំនួនប្រជាជនប្រាសាទកន្សែងម៉ាឡេស៊ីការអប់រំ​របស់​ពុទ្ធសាសនាលេខកូដប្រទេសនៅទ្វីបអាមេរិចសម័យសង្គមរាស្ដ្រនិយមបញ្ជីរាយនាម វិទ្យាល័យនៅកម្ពុជាអាហ្វ្រិកខាងត្បូងប៊ីវ ឆៃលាងសារមន្ទីរវាលពិឃាតជើងឯកក្រុមហ៊ុនអ៊ែបផលព្រះត្រៃបិដក ភាសាខ្មែរសាកលវិទ្យាល័យន័រតុនស្រុកឧដុង្គក្រុមប្រឹក្សាអាជ្ញាកណ្ដាលប្រាសាទតាមាន់ធំប្រវត្តិសិល្បៈភាពយន្តខ្មែរភ្នំដាបញ្ជីរាយនាម នាយករដ្ឋមន្ត្រីកម្ពុជាឥន្ទ្រទេវី (សតវត្សទី១៣)សប្ដាហ៍ព្រះសិវៈផ្លូវជាតិលេខ៣ (កម្ពុជា)ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពុទ្ធជ័យមង្គលស្ថានីយ៍សំរោងសែនសហភាពអឺរ៉ុបពាណិជ្ជកម្មអន្តរជាតិឧបទ្វីបឥណ្ឌូចិនចន្ទរាជាពហុកីឡដ្ឋានជាតិអូឡាំពិកHTMLប្រវត្តិសាស្ត្រវៀតណាមព្រះអាទិត្យសាលាភូមិន្ទរដ្ឋបាលកម្ពុជាប្រជាធិបតេយ្យខេត្តកណ្ដាលអាស៊ីខាងកើតពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជាមីយ៉ាន់ម៉ាស្រុកសន្ទុករុស្ស៊ីរាជានិយមកម្ពុជាសង្កាត់បឹងទំពុន🡆 More