សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ហៅកាត់ ជាបារាំង: URPP ឬ​ ហៅកាត់ជាអង់គ្លេស: RUPP)​ គឺជាគ្រឹះស្ថានឧត្តមសិក្សាចំណាស់ជាងគេនិងធំជាងគេនៅកម្ពុជា។​ សាកលវិទ្យាល័យចែកចេញជា មហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រ និង វិទ្យាស្ថានភាសាបរទេសIFL។ សាកលវិទ្យាល័យមានសាស្ត្រាចារ្យប្រមាណ២៩៤នាក់ ដែលរួមមាន បណ្ឌិត១៥នាក់ និង​ ម៉ាស្ទ័រ ១៣២នាក់។ បុគ្គលិករដ្ឋបាលសរុបជាង ១៤០នាក់។នៅឆ្នាំ ២០០៧ សាកលវិទ្យាល័យមាននិស្សិតសរុបជាង ៩០០០ នាក់។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ឡាតាំង: Royal University of Phnom Penh
បាវចនាជាភាសាអង់គ្លេសកសាងធនធានមនុស្សដើម្បីជាតិ
បង្កើត១៣ មករា ១៩៦០
ប្រភេទគ្រឹះស្ថានសាធារណៈ
សាកលវិទ្យាធិការសាស្ត្រាចារ្យឡៅ-ឈីវអៀវ
និស្សិត១២,០០០ នាក់
ទីតាំងភ្នំពេញ, កម្ពុជា
Campus៣ ៖
ឈ្មោះដើមសាកលវិទ្យាល័យភូមិន្ទខ្មែរ
វិបសាយwww.rupp.edu.kh

ប្រវត្តិ

សកលវិទ្យាល័យភូមិន្ទភ្នំពេញត្រួវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៦០ អំឡុងពេលដែលប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្លា ដោយមានឈ្មោះដើមថា សាកលវិទ្យាល័យភូមិន្ទ។ នៅពេលនោះភាសាដែលត្រូវបានគេប្រើប្រាស់ជាភាសាបារាំង។ នៅសម័យសាធារណរដ្ឋខ្មែរ សាកលវិទ្យាល័យបានត្រូវប្តូរឈ្មោះជាសាកលវិទ្យាល័យភ្នំពេញ។ នៅសម័យខ្មែរក្រហម សាកលវិទ្យាល័យនៅទូទាំងប្រទេស​ត្រូវបានបិទទ្វារ ហើយសាស្ត្រាចារ្យទាំងអស់បានក្លាយជាមុខសញ្ញានៃការសម្លាប់របស់ពួកខ្មែរក្រហម។ នៅឆ្នាំ១៩៨១ វិទ្យាស្ថានភាសាបរទេសIFL ត្រូវបានបើកនិងធ្វើការបណ្តុះបណ្តាលសាស្រ្តាចារ្យ​ ភាសារុស៊ី និង​​ ភាសាវៀតណាម។ ក្រោយមកមានការបញ្ចូលគ្នានូវវិទ្យាស្ថាននេះនិងសាលាគរុវិជ្ជាជាន់ខ្ពស់ដើម្បីបង្កើតជាសាកលវិទ្យាល័យភ្នំពេញ ដែលត្រូវប្តួរឈ្មោះមកដូចបច្ចុប្បន្ននៅឆ្នាំ ១៩៩៦។ នៅក្នុងទសវត្សរ៍ចុងក្រោយនេះ សាកលវិទ្យាល័យ បានបែងចែកជា៣គ្រឹះស្ថានគឺ មហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រ និង វិទ្យាស្ថានភាសាបរទេសIFL។ នៅឆ្នាំ ២០០១ សាកលវិទ្យាល័យបានបើកការបណ្តុះបណ្តាលថ្នាក់ក្រោយបរិញ្ញាបត្រ។

ដំណើរការ

សាកលវិទ្យាល័យត្រូវបានទ្រទ្រង់ដោយរាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺក្រសួងអប់រំ​ យុវជន និងកីឡា MOEYS ។ កម្មវិធីសិក្សាត្រូវបានណែនាំនិងទ្រទ្រង់ដោយរាជរដ្ឋាភិបាល។ រដ្ឋឧបត្ថម្ភថ្លៃប្រើប្រាស់ភ្លើងអគ្គីសនី ថ្លៃបំពាក់សំភារៈបរិក្ខារ ដូចជាកុំព្យូទ័រ និង ប្រាក់ខែបុគ្គលិក។


សូមមើលផងដែរ

គេហទំព័រ

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ 
វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង:

គេហទំព័រផ្លូវការ

Tags:

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រវត្តិសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដំណើរការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សូមមើលផងដែរសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គេហទំព័រសាកលវិទ្យាល័យភូមិន្ទភ្នំពេញភាសាបារាំងភាសាអង់គ្លេសវិទ្យាស្ថានភាសាបរទេស

🔥 Trending searches on Wiki ភាសាខ្មែរ:

គុណកិរិយាបុរាណវិទ្យាសហភាពសូវៀតទិវាមាតាភ្លេងក្លងឆ្នក់(ខ្លងខែក)បញ្ជីរាយនាម នាយករដ្ឋមន្ត្រីកម្ពុជាបារាយណ៍ខាងលិចខែចន្ទគតិ និង សូរិយគតិទ្វីបអឺរ៉ុបសុត្តន្តបិដកទិវាពលកម្មអន្ដរជាតិសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្លៀកបំពាក់ប្រពៃណីខ្មែរសិទ្ធិកុមារជ័យជេស្ឋាទី២ស្រុកកំពង់សៀមមហាសមុទ្រអាកទិកខេត្តក្រចេះភ្នំពេញម៉ាឡេស៊ីក្រុមប្រឹក្សារាជសម្បត្តិចេនឡាទឹកលិចរឿង រ៉ូមេអូ និង ហ្ស៊ុយលីយេសង្គ្រាមលោកលើកទី១ស៊ីហ្គេមភ្នំជីសូរធម្មយុត្តិកនិកាយបុណ្យណ្វៃយូច្បាប់បទឧក្រិដ្ឋសាលាក្ដីខ្មែរក្រហមបន្ទុកអគ្គីសនីសាធារណរដ្ឋប្រជាមានិតកម្ពុជាបាងកកសូរ្យវរ្ម័នទី២ខណ្ឌសែនសុខទុំទាវមេកានិចពិធីចូលម្លប់កិរិយាស័ព្ទជយបរិត្តគាថាអាណាចក្រខ្មែរមីក្រូសេដ្ឋកិច្ចខ្មែរក្រហមគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់អាកាសធាតុស្រុកថាឡាបរិវ៉ាត់កោះត្រល់គុណម្ដាយ ១២ ប្រការ គុណឪពុក ២១ ប្រការព្រះរាជាណាចក្រកម្ពុជាពុទ្ធសករាជសម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកភូមិសាស្ត្រម៉ាឡេស៊ីខេត្តរតនគិរីរាមាធិបតីទី១កាល់ ម៉ាក្សព្រះពុទ្ធសាសនា​នៅ​ចិនពិធីក្រុងពាលីរីម គីនស្រុកបាណន់នំបញ្ចុកបញ្ជីស្រុក ក្រុង និង ខណ្ឌកម្ពុជារឿងកែ្អក១ជាកែ្អក១០ស្រុកភ្នំស្រុកជយរាជទេវីរដ្ឋបាលសាធារណៈសុជីវធម៌សម រង្ស៊ីអ្វីដែលហៅថាភាសារូបមន្តគីមីស្រុកព្រះនេត្រព្រះបរមរាជាទី៥ក្រមសីលធម៌ធម៌សូត្រថ្វាយបង្គំព្រះយូ ធូបគ្រោះទុរ្ភិក្សរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ🡆 More