ពិធីចូលម្លប់

ខណៈដែលកូនប្រុសមានឱកាសចូលបួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនា ពិធីចូលម្លប់ គឺជាពិធីប្រពៃណីទំនៀមទម្លាប់មួយដែលខ្មែរបានប្រារព្ធធ្វើឡើងដើម្បីបំពេញលក្ខណ៍ឲ្យកូនស្រីនៅពេលពេញវ័យ។ ពិធីនេះមានតាំពីយូរណាស់មកហើយ ប៉ុន្តែគេមិនបានដឹងច្បាស់ថាពិធីនេះមានតាំងពីពេលណាមកនោះទេ។ តាមការស្រាវជ្រាវបានឲ្យដឹងថា ពិធីឆ្លងវ័យមួយនេះត្រូវបានប្រជាជនខ្មែរនិយមប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន រហូតមកដល់ចុងរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស គឺប្រហែលនៅរវាងឆ្នាំ ១៩៣០-១៩៤០ ទើបគេពុំសូវឃើញមានការប្រារព្ធពិធីគ្រប់ទីកន្លែងនៅប្រទេសកម្ពុជាដូចកាលពីមុនទៀត។

ពិធីនេះគឺធ្វើឡើងនៅពេលកូនក្រមុំខ្មែរចាប់ផ្តើមពេញវ័យ គឺរាប់តាំងពីពេលមានរដូវដំបូង ដោយមិនមានដេញវេលាល្អអាក្រក់ដូចពិធីកោជុក ពិធីអាពាហ៍ពិពាហ៍ និងពិធីមួយចំនួនទៀតឡើយ។ ឪពុកម្តាយត្រូវរៀបចំពិធីចូលម្លប់ឲ្យកូនស្រីរបស់ខ្លួន ដែលយ៉ាងហោចណាស់ត្រូវធ្វើឲ្យកូនស្រីច្បងនៃគ្រួសារដែរ។


ពិធីឆ្លងវ័យនេះមានគោលបំណងសំខាន់ៗមួយចំនួន ៖ ប្រកាស់ភាពពេញក្រមុំនៃកូនស្រី បន្ទុំសម្បុរ និងអប់រំរូបរាងកាយឲ្យកូនស្រី បំពេញលក្ខណៈ ចរិយាសម្បត្តិ វិជ្ជាមេផ្ទះ និងវិជ្ជាជីវៈឲ្យកូនស្រី ( ច្បាប់ស្រី ដេរប៉ាក់ ត្បាញរវៃ….) ដើម្បីទាក់ទាញអារម្មណ៍ញាត្តិមិត្តតាមរយៈរូបរាងកាយ ចរិយា និងវិជ្ជា។


ជាទូទៅ ការចូលម្លប់មានរយៈពេលចាប់ពី ៣ទៅ ៦ខែ ឬអាចលើសពីនេះតាមលទ្ធភាពគ្រួសារនីមួយៗ។

Tags:

ព្រះពុទ្ធសាសនាស៊ីសុវត្ថិ មុនីវង្ស

🔥 Trending searches on Wiki ភាសាខ្មែរ:

ម៉ៅ សេទុងកំណាព្យខ្មែរបព្វជិតភ្នំសំពៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចរបាំខ្មែររឿងកែ្អក១ជាកែ្អក១០ទឹកដីកម្ពុជាក្រោមឬវៀតណាមខាងត្បូងយូ ធូបគូលែនព្រហ្មវិហារធម៌វារៈវ័នបតមង្គលសូត្រពហូទេវាវត្តត្រឡែងកែងស៊ីហ្គេមព្រះរាជសម្ភារទីក្រុងព្រៃនគរសូរ្យវរ្ម័ន​ទី១រូបវិទ្យាតំបន់ទេសចរណ៍នៅកម្ពុជាប្រភព​អ្នកតា​ក្នុង​សង្គម​ខ្មែរជនជាតិជប៉ុនវិទ្យាល័យព្រះស៊ីសុវត្ថិភពព្រហស្បតិ៍សង្កាត់ព្រែកព្នៅសាសនានៅប្រទេសកម្ពុជាវចនានុក្រមខ្មែរភពសុក្រសហរដ្ឋអាមេរិកសុខភាពប្លូកទន្លេសាបក្រុមប្រឹក្សារាជសម្បត្តិទសជាតកកម្ពុជាក្រោមអាណាព្យាបាលបារាំងរឿងផ្កាស្រពោនវគ្គទី១ទីក្រុងឌូបៃព្រះរាជាណាចក្រឡាវសុខ ពិសីជ័យវរ្ម័នទី៣សម័យអាណានិគមនិយមបារាំងសាធារណរដ្ឋប្រជាមានិតកម្ពុជាសេដ្ឋកិច្ចគ្រប់គ្រងឃុំ សង្កាត់នៃកម្ពុជាគណបក្សខ្មែររួបរួមជាតិបរមរាជាទី១ប្រាសាទកោះកេរ្តិ៍កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិថ្នាក់ពាក្យអភិបាលកិច្ចល្អល្បែងប្រជាប្រិយខ្មែរព្យញ្ជនៈខ្មែរវណ្ណដាសង្គ្រាមលោកលើកទី១តៃវ៉ាន់ស៊ីសុវត្ថិ សិរីមតៈធម៌ផ្សាយមេត្តាហស៌វរ្ម័នទី៣ប្រាសាទបាគងស្រុកពួកក្រមសីលធម៌ឃុំអភិវឌ្ឍន៍(ស្រុកទឹកផុស)ចន្ទរាជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣សស្សតទិដ្ឋិសហរាជាណាចក្របញ្ជីរាយប្រទេសតាមចំនួនប្រជាជនអ៊ីស្រាអែលខេត្តបាត់ដំបងភូមិសាស្ត្រកម្ពុជារៀល (រូបិយវត្ថុ)សង្គ្រាមលោកលើកទី២ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ខេត្ត និង រាជធានីនៃកម្ពុជា (២០១៣)ចិនដើមត្នោតការកើនឡើងនៃចំនួនប្រជាជននៅលើពិភពលោក🡆 More