សុជីវធម៌

មនុស្សគ្រប់រូបសុទ្ធតែចង់រស់នៅក្នុងសិទ្ធិសេរីភាព សុភមង្គល និងសេចក្តីថ្លៃថ្នូរ ដើម្បីសម្រេចបំណងនេះបាន មនុស្សគ្រប់រូបត្រូវប្រព្រឹត្តិតាមច្បាប់ ប្រពៃណី ទំនៀមទម្លាប់ សុជីវធម៌របស់សង្គមឱ្យបានត្រឹមត្រូវ ព្រមទាំងចេះទទួលស្គាល់ចំណុចល្អ និងចំណុចមិនល្អរបស់ខ្លួន ដែលបានប្រព្រឹត្តកន្លងមក ហើយត្រូវព្យាយាមស្វែងយល់ និងកែលម្អរាល់ចំណុចខ្វះខាតទាំងនោះ ដើម្បីសំអិតសំអាងខ្លួនឱ្យក្លាយជាមនុស្សមានតម្លៃ មានសេចក្តីថ្លៃថ្នូរសម្រាប់ខ្លួនឯង គ្រួសារ និងចេះរស់នៅចុះសម្រុងក្នុងសង្គម។ មនុស្សម្នាក់ៗកើតមកហើយត្រូវតែរស់នៅជាមួយអ្នកដទៃ រស់នៅជាមួយសង្គមមនុស្ស ដែលត្រូវមានទំនាក់ទំនងគ្នាទៅវិញទៅមក។ ទំនាក់ទំនងរវាងមនុស្សនឹងមនុស្ស និងការរស់នៅរបស់មនុស្សនៅក្នុងសង្គម តែងតែមានភាពសុខដុមរមនាគ្មានការប៉ះទង្គិច ការសៅម្មងក្នុងចិត្តដោយសារគេយល់់ដឹង និងការប្រកាន់ភ្ជាប់សុជីវធម៌។

សេចក្តីផ្តើម

និយមន័យ

សុជីវធម៌សម្គាល់ការរស់នៅល្អ មានរបៀបរៀបរយ ចេះគួរសមក្នុងការប្រាស្រ័យទាកទងជាមួយអ្នកដទៃ។ សុជីវធម៌ពុំមែនជាបទបញ្ជា ឬជាច្បាប់ទេ ប៉ុន្តែវាគ្រាន់តែជាវិជ្ជាមួយសម្រាប់ឱ្យមនុស្សរៀនធ្វើខ្លួនឱ្យបានសមរម្យទៅតាមទំនៀមទម្លាប់ សុជីវធម៌សង្គមជៀសវាងការប៉ះទង្គិចអារម្មណ៍រវាងមនុស្ស ដែលរស់នៅជាមួយគ្នានៅក្នុងសង្គម។ សុជីវធម៌ជាសោភ័ណ និងវិធីសម្រាប់អប់រំមនុស្សឱ្យមានឬកពាថ្លៃថ្នូរ មានភាពស្លូតបូត មានសេចក្តីសុច្ចរិត ស្មោះត្រង់ មានសណ្តាប់ធ្នាប់ ចេះរៀបចំរបៀបរស់នៅឱ្យបានសមរម្យហើយមានតម្លៃនៅក្នុងសង្គម។ លក្ខណៈសម្បត្តិនៃសុជីវធម៌នេះហើយ ដែលបង្កើតឱ្យមានទំនាក់ទំនងរវាងមនុស្សនឹងមនុស្ស ហើយឱ្យមានការអភិវឌ្ឍទៅមុខជាលំដាប់ ដែលខុសពីទំនាក់ទំនងមនុស្សនឹងសត្វ។ សុជីវធម៌នៅក្នុងសង្គមនេះហើយ ដែលដឹកនាំសង្គមមនុស្សឱ្យចេះអប់រំគ្នាជារៀងរាល់ថ្ងៃ ដើម្បីសេចក្តីសុខ និងការអភិវឌ្ឍឡើង។

សារៈសំខាន់នៃសុជីវធម៌

សុជីវធម៌ជាវិជ្ជាមួយសម្រាប់អប់រំមនុស្សគ្រប់រូប ទាំងបុរសទាំងស្រ្តីឱ្យមានឬកពាអាកប្បកិរិយា ថ្លៃថ្នូរ មិនឆ្គាំឆ្គងក្នុងទង្វើរបស់ខ្លួននៅពេលធម្មតា និងពេលចេញមុខក្នុងពិធីធំ។ វិជ្ជានេះធ្វើឱ្យអត្តចរិតមនុស្សមានភាពស្លូតបូតសមរម្យ មានភាពថ្លៃថ្នូរ មានទំនាក់ទំនងល្អ និងចេះរស់នៅចុះសម្រុងជាមួយអ្នកដទៃនៅក្នុងសង្គម។ សុជីវធម៌ប្រៀនប្រដៅមនុស្សអំពីលក្ខណៈល្អគ្រប់បែបយ៉ាង ដែលមនុស្សត្រូវប្រកាន់ខ្ជាប់ខ្លួន និងជៀសវាងអំពើឆ្គាំឆ្គងចំពោះខ្លួនឯង មិត្តភ័ក្ត គ្រួសារ សហគមន៍ និងសង្គម។ ម្យ៉ាងទៀតសុជីវធម៌អប់រំមនុស្សឱ្យប្រកាន់សេចក្តិសុច្ចរិត សេចក្តីស្មោះត្រង់ សេចក្តីស្ងប់ សេចក្តីសន្តោស មានចរិយាល្អ។

សុជីវធម៌ មានគ្របដណ្តប់ទៅលើជីវភាពមនុស្សទូទៅ ដែលរស់នៅក្នុងសង្គម។ សុជីវធម៌អប់រំមនុស្សឱ្យស្គាល់ករណីកិច្ច ដែលត្រូវប្រព្រឹត្តចំពោះខ្លួនឯង និងចំពោះអ្នកដទៃ។ សុជីវធម៌តម្រូវឱ្យមនុស្សគ្រប់រូបក្រោកពីដំណេករហូតចូលដំណេកវិញ ត្រូវមានអាកប្បកិរិយាសមរម្យជាទីគាប់ចិត្តចំពោះគ្នាគ្រប់នាទី គ្រប់ទីកន្លែង ដូចជានៅក្នុងគ្រួសារ នៅសាលារៀន កន្លែងធ្វើការ វត្តអារាម កន្លែងទីសាធារណជាដើម។ សុជីវធម៌តម្រូវឱ្យមនុស្សម្នាក់ៗចេះដូចជា រៀបចំខ្លួនកុំឱ្យឆ្គាំឆ្គងក្នុងឥរិយាបទណាមួយដូចជា និយាយ ដេក ដើរ ឈរ អង្គុយ។ល។ រៀបចំ ឬកពាឱ្យមានសមរម្យតាមទីសាធារណៈ និងកាលៈទេសៈ។ រៀបចំកាយវិការក្នុងការសន្ទនាជាមួយអ្នកដទៃ ឬក្នុងពេលទទួលទានអាហារ។ ប្រើសម្លាប់ពាក់សមរម្យទៅតាមពេលវេលា។ របៀបនិយាយ សរសេរឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត។ ទទួលភ្ញៀវដោយរាក់ទាក់។ គោរពសិទ្ធិ ទ្រព្យសម្បត្តិ សេចក្តីទុកសោករបស់អ្នកដទៃ

សុជីវធម៌ចំពោះខ្លួនឯង

មនុស្សម្នាក់ៗត្រូវមានសុជីវធម៌ចំពោះខ្លួនឯងគឺត្រូវគោរពបទបញ្ជា ក្បួនអនាម័យ និងស្លៀកពាក់ឱ្យមានសមរម្យ និងតាមកាលៈទេសៈ ដើម្បីអាការខាងក្រៅមានសោភ័ណភាព និងការឱ្យតម្លៃដល់ខ្លួនឯង។ មនុស្សថ្លៃថ្នូរជាបឋមគឺការថែរក្សាខ្លួនឱ្យមានល្អ ស្អាតបាត។ ការលាងសម្អាត និងថែរ្សាខ្លួនប្រាណឱ្យបានស្អាត ហើយឱ្យបានទៀងទាត់ ដើម្បីថែរក្សាអនាម័យផង និងកុំឱ្យមានក្លិនផង។ ទោះបីអ្នកមានរូបរាងសង្ហា ឬស្លៀកបំពាក់ឆើតឆាយយាងណាក៏ដោយ បើអ្នកមានក្លិនមិនល្អ អ្នកនៅជិតមុខជាធុញថប់នឹងអ្នក ដូចនេះអ្នកត្រូវសំអាតខ្លួនរាងកាយឱ្យមានល្អស្អាត។

សុជីវធម៌សាធារណៈ

នៅតាមទីសាធារណៈ មនុស្សម្នាក់ៗត្រូវប្រកាន់ភ្ជាប់សុជីវធម៌ ទម្លាប់ល្អ មិនមែនចង់ធ្វើអ្វីមួយតាមតែចិត្តនឹងឃើញឡើយ។ ព្រោះទីសាធារណៈជាកន្លែង ដែលមានទំនាក់ទំនងចំពោះមនុស្សបានខ្ជាប់ខ្លួនគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។

ឯកសារយោង

Tags:

សុជីវធម៌ សេចក្តីផ្តើមសុជីវធម៌ និយមន័យសុជីវធម៌ សារៈសំខាន់នៃសុជីវធម៌ ចំពោះខ្លួនឯងសុជីវធម៌ សាធារណៈសុជីវធម៌ ឯកសារយោងសុជីវធម៌

🔥 Trending searches on Wiki ភាសាខ្មែរ:

មីក្រូសេដ្ឋកិច្ចសហភាពអឺរ៉ុបការកើនឡើងនៃចំនួនប្រជាជននៅលើពិភពលោកស្ពានគីហ្សូណារបាំប្រជាប្រិយសារមន្ទីរទួលស្លែងកម្ពុជាក្រោមវត្តព្រះកែវមរកតល្បែងទាញព្រ័ត្ររបាំខ្មែរបព្វជិតទំនាក់ទំនងអន្តរជាតិល្ខោនស្បែកធំរូបមន្តគីមីសិង្ហបុរីស្រុកកំពង់សៀមរដ្ឋរឿងក្មេងកំព្រាព្រះត្រៃបិដកការប្រើប្រាស់ថ្មអគ្គិសនីភ្នំសំពៅទុំទាវរឿងព្រះសិរិធរស្រុកបាទីផ្លូវទឹកកម្ពុជាបញ្ជីរាយប្រទេសតាមចំនួនប្រជាជនរឿងព្រេងទាក់ទងនឹងពិធីលើករាសីស្រុកសំរោងទងល្បែងបាយខុំខេត្តតាកែវសតវត្សរឿងកែ្អក១ជាកែ្អក១០ផ្លូវជាតិលេខ៦អាណាចក្រខ្មែរសូរ្យវរ្ម័ន​ទី១បុរេប្រវត្តិកម្ពុជាខេត្តស្ទឹងត្រែងទសពិធរាជធម៌រឿងមហាភារតយុទ្ធស្រុកពញាក្រែកគមនាគមន៍កម្ពុជារូបវិទ្យាញ៉ុក ថែមសង្គមរាស្រ្តនិយមក្រុងដូនកែវគណៈរដ្ឋមន្ត្រីប្រវត្តិកុំព្យូទ័រគុណម្ដាយ ១២ ប្រការ គុណឪពុក ២១ ប្រការប្រទេសចម្ប៉ាលទ្ធិ វេទនិយមឥស្លាមសាសនាពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជាជំងឺលើសឈាមនាមជម្លោះព្រំដែនកម្ពុជា-ថៃសារធាតុគីមីព្រះអាទិត្យប្រព័ន្ធសេដ្ឋកិច្ចមនុស្សស្គរធំរបាំអប្សរាភាពលំអៀងស្រុក ទាំង ១១ នៃខេត្តកណ្តាលបុណ្យវប្បធម៌ថៃឥណ្ឌូណេស៊ីសូរ្យវរ្ម័នទី២ការត្រួតត្រារបស់ជប៉ុននៅកម្ពុជាគណបក្សនយោបាយចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី១ ឆ្នាំ១៩៩៣ - ១៩៩៧ខេត្តឧត្ដរមានជ័យផលប្រយោជន៍នៃរុក្ខជាតិព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជាដើមកំណើតរន្ទះដើមកំនើតជាតិខ្មែរប្រាសាទបក្សីចាំក្រុងម៉ូស្គូបញ្ជីរាយនាម កោះនៅកម្ពុជា🡆 More