គមនាគមន៍កម្ពុជា

ការលូតលាស់ផ្នែក កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងការរីកចម្រើនខាងផ្លូវគមនាគមន៍។ ប៉ុន្តែជាង២ទសវត្សកន្លងមកនេះហេដ្ឋារចនាសម្ព័ន្ធ ដូចជា ៖ ផ្លូវថ្នល់ ផ្លូវដែក ស្ពាន ដែលជាសរសៃឈាមសេដ្ឋកិច្ចជាតិ ត្រូវស្រុតចុះទ្រុឌទ្រោមយ៉ាងខ្លាំងដោយសារមូលហេតុផ្សេងៗ។

យល់ដឹង

បណ្ដាញគមនាគមន៍ជាវិស័យសំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រោះវាជាមូលដ្ឋានសម្រាប់អភិវឌ្ឍ កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។ ក្នុងប្រទេសកម្ពុជាយើងមាន ផ្លូវគោក ផ្លូវអាកាស និង ផ្លូវទឹក សម្រាប់ធ្វើដំណើរ និងដឹកជញ្ជូនទំនិញផ្សេងៗនៅក្នុងប្រទេស និងក្រៅប្រទេស។

ផ្លូវគោក

គមនាគមន៍កម្ពុជា 
គមនាគមន៍កម្ពុជា 
គមនាគមន៍កម្ពុជា 

ផ្លូវគោកមានពីរប្រភេទគឺ៖ ផ្លូវថ្នល់ និង ផ្លូវដែក ក្នុងនោះផ្លូវថ្នល់មានសារៈសំខាន់ជាងគេ ទាំងប្រវែងនិងសកម្មភាព។

មហាវិថី

វិថី

រុក្ខវិថី

តិរវិថី

  • តិរិវិថីព្រះស៊ីសុវត្ថិ

ផ្លូវថ្នល់

មានផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ និងផ្លូវរុក្ខបាល។

  • ផ្លូវជាតិ ៖ គឺជាផ្លូវដែលធ្វើ និងថែរក្សាដោយថវិកាជាតិ ហើយជាផ្លូវដែលចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា។
  • ផ្លូវខេត្ត ៖ ផ្លូវនេះថែរក្សាដោយថវិកាខេត្ត ជាផ្លូវកាត់ផ្លូវជាតិ ឬជាផ្លូវចេញពីទីប្រជុំជនមួយក្នុងខេត្តទៅទីប្រជុំជនមួយទៀត។
  • ផ្លូវលំ ៖ ផ្លូវតូចៗគ្មានក្រាលថ្ម ដែលគេឃើញមាននៅតំបន់ជនបទ។ ផ្លូវនេះកសាងដោយរដ្ឋបាលមូលដ្ឋាន សហការជាមួយអង្គការក្រៅរដ្ឋាភិបាល និងប្រជាជនក្នុងតំបន់។
  • ផ្លូវរុក្ខបាល ៖ គឺជាផ្លូវដែលធ្វើ និងថែរក្សាដោយក្រសួងរុក្ខា និងប្រម៉ាញ់សម្រាប់ដឹកនាំផលិតផលព្រៃឈើ សម្រួលតំហែទាំព្រៃឈើ និងធ្វើទេសចរណ៍ធម្មតាផងដែរ។

ផ្លូវថ្នល់ទាំងអស់មានប្រវែង ៦០០០គ.ម ចែកជាផ្លូវជាតិ (២៨០០គ.ម) ផ្លូវខេត្ត (១២០០គ.ម)និងផ្លូវរុក្ខបាល (២០០០គ.ម)។ ផ្លូវក្រាលកៅស៊ូហើយមានប្រវែង ២០០០គ.ម ផ្លូវក្រាលថ្ម និងដីក្រហមមានប្រវែង ២០០០គ.ម សល់ពីនេះជាផ្លូវលំ។

ផ្លូវជាតិសំខាន់ៗរួមមាន ៖

  • ផ្លូវជាតិលេខ១ ៖ ពីភ្នំពេញទៅព្រំប្រទល់វៀតណាម កាត់តាមអ្នកលឿង និងស្វាយរៀង មានប្រវែង ១៦៧គ.ម។
  • ផ្លូវជាតិលេខ២ ៖ ពីភ្នំពេញទៅព្រំប្រទល់វៀតណាម កាត់តាមតាខ្មៅ និងតាកែវ ប្រវែង ១៣៧គ.ម។
  • ផ្លូវជាតិលេខ៣ ៖ ពីភ្នំពេញទៅក្រុងព្រះសីហនុ កាត់តាមកំពត និងព្រៃនប់ មានប្រវែង ២៦០គ.ម។
  • ផ្លូវជាតិលេខ៤ ៖ ពីភ្នំពេញទៅក្រុងព្រះសីហនុ កាត់តាមកំពង់ស្ពឺ មានប្រវែង ២២៦គ.ម។
  • ផ្លូវជាតិលេខ៥ ៖ ពីភំ្នពេញទៅប៉ោយប៉ែត (អូរជ្រៅ, ព្រំប្រទល់ថៃ)កាត់តាមកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យ មានប្រវែង ៤០៨គ.ម។
  • ផ្លូវជាតិលេខ៦ ៖ ពីភ្នំពេញទៅសេរីសោភ័ណ កាត់តាមកំពង់ធំ និង សៀមរាប មានប្រវែង ៣៨៦គ.ម។
  • ផ្លូវជាតិលេខ៧ ៖ ពីស្គន់ ទៅ ស្នួល កាត់តាមកំពង់ចាម មានប្រវែង ១៨០គ.ម។
  • ផ្លូវជាតិលេខ១៣ ៖ ពីស្នួលទៅព្រំប្រទល់ឡាវ កាត់តាមក្រចេះ និង ស្ទឹងត្រែង ប្រវែង ២៩២គ.ម។
  • ផ្លូវជាតិលេខ១៥ ៖ ពីអ្នកលឿង ទៅ ជប់ កាត់តាមព្រៃវែង ប្រវែង ៩០គ.ម។
  • ផ្លូវជាតិលេខ១៩ ៖ ពីអូរពងមាន់(ស្ទឹងត្រែង) ទៅ បរកែវ កាត់តាមឡាបានសៀក(រតនះគីរី)ប្រវែង ២០៣គ.ម។
ផ្លូវជាតិ លេខកូដ ប្រវែង ពី ទៅ កាត់តាម
ផ្លូវជាតិលេខ១ 10001 ១៦៧គ.ម ភ្នំពេញ ព្រំប្រទល់វៀតណាម អ្នកលឿង និងស្វាយរៀង
ផ្លូវជាតិលេខ២ 10002 ១៣៧គ.ម ភ្នំពេញ ព្រំប្រទល់វៀតណាម តាខ្មៅ និងតាកែវ
ផ្លូវជាតិលេខ៣ 10003 ២៦០គ.ម ភ្នំពេញ ក្រុងព្រះសីហនុ កំពត និងព្រៃនប់
ផ្លូវជាតិលេខ៤ 10004 ២២៦គ.ម ភ្នំពេញ ក្រុងព្រះសីហនុ កំពង់ស្ពឺ
ផ្លូវជាតិលេខ៥ 10005 ៤០៨គ.ម ភ្នំពេញ ប៉ោយប៉ែត (អូរជ្រៅ ព្រំប្រទល់ថៃ កំពង់ឆ្នាំង ពោធិសាត់ និងបន្ទាយមានជ័យ
ផ្លូវជាតិលេខ៦ 10006 ៣៨៦គ.ម ភ្នំពេញ សេរីសោភ័ណ កំពង់ធំ និងសៀមរាប
ផ្លូវជាតិលេខ៧ 10007 ១៨០គ.ម ស្គន់ ស្នួល កំពង់ចាម
ផ្លូវជាតិលេខ១១ 10008 ៩០គ.ម អ្នកលឿង ថ្នល់ទទឹង
ផ្លូវជាតិលេខ១៣ 10009? ២៩២គ.ម ស្នួល ព្រំប្រទល់ឡាវ កំពង់ចាម និងស្ទឹងត្រែង
ផ្លូវជាតិលេខ១៥ 10010? ៩០គ.ម ស្នួល ជប់ កំពង់ចាម
ផ្លូវជាតិលេខ១៩ 10011? ២០៣គ.ម អូរពងមាន់ (ស្ទឹងត្រែង) បរកែវ ឡាបានសៀក (រតនះគីរី)

ផ្លូវដែក

ប្រទេសកម្ពុជាយើងមានផ្លូវដែក ៣ខ្សែ។

  • ខ្សែទី១ ភ្នំពេញ-អូរជ្រៅ(ប៉ោយប៉ែត)ជាប់ព្រំដែនប្រទេសថៃ៖ មានប្រវែង ៣៨៦គ.ម ត្រូវបានសាងសង់ឡើងពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ ។ ផ្លូវដែកនេះ ត្រូវបានបើកឱ្យដំណើរការឡើងវិញបណ្តោះអាសន្នកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ។
  • ខ្សែទី២ ភ្នំពេញ-ព្រះសីហនុ(កំពង់ផែសមុទ្រ)៖ ឆ្លងកាត់ខេត្តកំពតមានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ ត្រូវបានសាងសង់ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩ ។ ផ្លូវដែកនេះ ត្រូវបានបើកឱ្យដំណើរការឡើងវិញ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ ។
  • ខ្សែទី៣ ស្ថានីយភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ៖ មានប្រវែងសរុប ១០គីឡូម៉ែត្រ ត្រូវបានបើកឱ្យដំណើរការកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ។

ផ្លូវដែកនៅប្រទេសយើងទាំងបីខ្សែនេះមិនទាន់មានលក្ខណៈទំនើបនៅឡើយទេ។

ផ្លូវទឹក

ផ្លូវទឹកដែលសំខាន់គឺទន្លេមេគង្គ (ពីក្រចេះដល់សមុទ្រ) ទន្លេសាប បឹងទន្លេសាប ទន្លេបាសាក់ និងដៃនានា។ ប្រទេសកម្ពុជាយើងមានកំពង់ផែភ្នំពេញដែលអាចឲ្យនាវាសមុទ្រចតបានសឹងគ្រប់រដូវ។ ក្រៅពីកំពង់ផែភ្នំពេញ កំពង់ផែកំពង់ចាម ក្រចេះ កំពង់ឆ្នាំង សៀមរាប...។ល។ កំពង់ផែក្រុងព្រះសីហនុ ជាកំពង់ផែអន្តរជាតិ អាចទទួលបាននាវាសមុទ្រធំៗចូលចតបានគ្រប់រដូវ។ ក្រៅពីនេះមានកំពង់ផែរាម ដែលប្រើប្រាស់សម្រាប់ជាមូលដ្ឋាននាវាចរណ៍កងទ័ពខេមរភូមិន្ទ។ កំពង់ផែកោះកុង សម្រាប់ទូកយន្ត និងនាវាតូចៗចត។

ផ្លូវអាកាស

ការដឹកជញ្ជូនតាមផ្លូវអាកាស មានសកម្មភាពខ្លាំងក្លាជាលំដាប់។ អាកាសយាន្តដ្ឋានសំខាន់ៗនៃប្រទេសកម្ពុជាយើងគឺ អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និង សៀមរាប។ ក្រៅពីនេះមានអាកាសយាន្តដ្ឋាននៅតាមទីរួមខេត្តនិងក្រុងជាច្រើនទៀតដូចជា ៖ បាត់ដំបង រតនះគីរី មណ្ឌលគីរី ស្ទឹងត្រែង កោះកុង និង ក្រុងព្រះសីហនុ។ អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញមានផ្លូវចុះប្រវែង ៣២០០ម ដែលយន្តហោះធន់ធ្ងន់គ្រប់ប្រភេទអាចចុះចតបាន។

ឯកសារយោង

ទំព័រភ្ជាប់ផ្សេងៗ

Tags:

គមនាគមន៍កម្ពុជា យល់ដឹងគមនាគមន៍កម្ពុជា ផ្លូវគោកគមនាគមន៍កម្ពុជា ផ្លូវទឹកគមនាគមន៍កម្ពុជា ផ្លូវអាកាសគមនាគមន៍កម្ពុជា ឯកសារយោងគមនាគមន៍កម្ពុជា ទំព័រភ្ជាប់ផ្សេងៗគមនាគមន៍កម្ពុជា

🔥 Trending searches on Wiki ភាសាខ្មែរ:

ប្រវត្តិប្រាសាទព្រះវិហារព្រហ្មញ្ញ សាសនាខេត្តឧត្ដរមានជ័យភូមិសាស្រ្តនៃប្រទេសវៀតណាមប្រាសាទព្រះខ័នប្រាសាទបន្ទាយស្រីចក្រភពអង្គរ គ.ស (៨០២-១៤៣១)ពិធីបុណ្យឯករាជ្យជាតិកម្ពុជារបាំស្នែងទន្សោងទេវតា(ពុទ្ធសាសនា)សុជីវធម៌ភិក្ខុសោមខ្មែរក្រហមពិធីបញ្ជាប់ពាក្យខណ្ឌដូនពេញការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​សេវាកម្មឦសានវរ្ម័នទី១រឿងធនញ្ជ័យគេហទំព័រអរិយដ្ឋង្គិកមគ្គតារាងខួបនៃធាតុគីមីរឿង ដើមកំណើតក្រុងភ្នំពេញយសោវរ្ម័នទី២សេដ្ឋកិច្ចនៃប្រទេសថៃការដោះស្រាយទំនាស់ក្នុងប្រព័ន្ធតុលាការវីតាមីនក្រសួងអប់រំ យុវជន និងកីឡារឿងមហាចោរនៅទល់ដែនវគ្គទី៩៖រត់តាមប្ដីចាប៉ីដងវែងអតិផរណាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបញ្ជីស្រុក ក្រុង និង ខណ្ឌកម្ពុជាសម្លៀក​បំពាក់​ខ្មែរ​នា​សម័យ​បុរេ​ប្រវត្តិសាស្ត្រសម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាស្រុកកំពង់សៀមរឿងរាមកេរ្តិ៍របបកម្ពុជាប្រជាធិបតេយ្យការបោះឆ្នោតសកល អាណត្តិទី១ ឆ្នាំ១៩៩៣សេរីនិយមមូលនិធិរូបិយវត្ថុអន្តរជាតិនិយមន័យ​សាសនាវប្បធម៌ថៃបឹងទន្លេសាបរស់ សេរីសុទ្ធាទិវាមាតាទំនៀមទំលាប់ខ្មែររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឃុំអរិយក្សត្រសហភាពសូវៀតស្រុកអង្គរជ័យរាជធានីឧដុង្គល្បែងប្រជាប្រិយខ្មែរសាសនាឥស្លាមនៅកម្ពុជាស្ពានគីហ្សូណាខណ្ឌជ្រោយចង្វាជម្លោះព្រំដែនកម្ពុជា-ថៃម៉ាឡេស៊ីសករាជព្រះបាទឥសានវរ្ម័នទី១ស្រូវអភិធម្មត្ថសង្គហជនជាតិជប៉ុនប្រវត្តិសាស្ត្រប្រាសាទអង្គរវត្តប្រវត្តិសាស្ត្រដំបូងរបស់សិង្ហបុរីចលនានៅក្នុងរូបវិទ្យាខេត្តត្បូងឃ្មុំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញប្រព័ន្ធខ្នាតអន្តរជាតិខេត្តកំពង់ឆ្នាំងរុក្ខជាតិជយរាជទេវីចក្រភពអង្គរ(៨០២-១២១៨)ដូណាល់ ត្រាំសតវត្ស🡆 More