ព្រះបាទឥសានវរ្ម័នទី១

ព្រះអង្គជាបុត្ររបស់ព្រះបាទមហេន្ទ្រវរ្ម័នទី១ ព្រះអង្គបានបន្តនយោបាយពង្រីកទឹកដីពីព្រះរាជបិតាទៅលើអាណាចក្រភ្នំ។ ព្រះអង្គបានកសាងសិលាចារឹកនៅប្រាសាទបាយ៉ង់កោរ ប្រាសាទសំបូរព្រៃគុកនិងសិលាចារឹកអង្គជំនីក។ ព្រះអង្គបានកសាងរាជធានីឦសានបុរៈតាមដងស្ទឹងសែននៃខេត្តកំពង់ធំ។ ព្រះអង្គបានវាយយករាជធានីនរវរនគរនៅស្រុកអង្គរបូរីនៃខេត្តតាកែវ។ ព្រះអង្គបានវាយយកក្រុងអនិន្ទិត្យបុរៈ(កំពង់ធំ) សក្រានកាបុរៈ(កំពង់ចាម) អាមូហបុរៈ(បាត់ដំបង) ភីមបុរៈ(បាត់ដំបង)និងអមរិន្ទ្របុរៈ(ប្រាសាទអកយំ)។ ព្រះអង្គបានគ្រប់គ្រងទំនាបទន្លេមេណាម(ប្រទេសថៃ) សិលាចារឹកនៅខេត្តប៊ីន នៅខាវណយខាវរ៉ាង និងវាយយកអាណាចក្រមននៅទ្វាវតី។ ព្រះអង្គបានចង់ស្ពានមេត្រីជាមួយប្រទេសចម្ប៉ាផងដែរ។ ដើម្បីរឹតចំណងមិត្តភាពព្រះអង្គបានបញ្ជូនទូតទៅប្រទេសចិនច្រើនលើកគឺឆ្នាំ៦១៦-ឆ្នាំ៦២៨នៃគ.ស និងបានរៀបរាជាភិសេតបុត្រីរបស់ព្រះអង្គនាម សាវ៌ានិ ជាមួយព្រះអង្គម្ចាស់ចាម្ប៉ាមួយអង្គ។ ព្រះអង្គទ្រង់ឡើងសោយរាជ្យដោយមានព្រះនាមថា ព្រះបាទស្រីឥសានវរ្ម័ន ដែលមាន័យថាព្រះឥសាន ជាអ្នកការពារ ឬជាព្រះរាជាជាអ្នកការពារ។ ទ្រង់បានប្រកាសថា ព្រះអង្គជាដៃគូររបស់ចក្រៈ(ព្រះឥន្ទ្រ)អំពីកម្លាំង និងជាដៃគូររបស់ហរិ(ព្រះវិស្ណុ)អំពីកិត្តិគុណ ជាព្រះធិរាជលើស្តេចទាំងបី និងជាម្ចាស់នៃរាជធានីមិនរង្គើទាំងបី តាមមើលទៅគឺចក្រានកបុរៈ អមោឃរបុរៈ និងភីមបុរៈ ដែលទ្រង់ដណ្តើមយកបាន ប៉ុន្តែទុកឱ្យស្តេចរាជធានីនីមួយៗជាអ្នកគ្រប់គ្រងដដែលគ្រាន់តែស្តេចទាំងនៅជាចំណុះព្រះអង្គ។ ព្រះរាជាអង្គនេះគឺជាស្តេចវាតទឹកដីដូចជាព្រះរាជាមុនដែរ។ ទ្រង់បានពង្រើកអាណាចក្ររបស់ព្រះអង្គពាសពេញទឹកដីទាំងហ្វូណន។ ព្រះអង្គមានរាជធានី ដែលមានឈ្មោះតាមព្រះអង្គគឺឥសានបុរៈ ដែលមានន័យថា រាជធានីរបស់ព្រះបាទឥសានវរ្ម័នទី១ ប្រហែលជាព្រះអង្គមានរាជធានីផ្សេងទៀត រាជធានីឥសានបុរៈនេះគ្រាន់តែជារាជធានីបណ្តោះអាសន្ន ហើយឥសានបុរៈជាឈ្មោះហៅក្រៅ។ ឯកសារប្រវត្តិសាស្រ្តចិន និយាយថារាជធានីនេះមានផ្ទះ២មុឺនខ្នង និងមានសាលប្រជុំមួយនៅកណ្តាលជាកន្លែងដែលព្រះរាជាធ្វើសវនាការ។ ព្រះរាជាគ្រងនៅក្នុងសាលាខាងលើរាល់៣ថ្ងៃម្តង ប្រថាប់លើគ្រែលម្អទៅដោយគ្រឿងក្រអូប៥យ៉ាង និងត្បូងមានតម្លៃ៧ប្រភេទ នៅពីក្រោយបុស្បុកមួយធ្វើអំពីក្រណាត់។ សសរទ្របុស្បុកនេះធ្វើឈើមានតម្លៃ តែងលម្អទៅដោយភ្លុក និងផ្កាមាស។

ព្រះបាទឥសានវរ្ម័នទី១
រជ្ជកាល៦១៥-៦៣៥
រាជ្យមុនព្រះបាទមហេន្ទ្រវរ្ម័នទី១
រាជ្យបន្តព្រះបាទភវវរ្ម័នទី២
សាសនាព្រហ្មញ្ញសាសនា និងរាជធានីឥសានបុរៈ

ព្រះបាទឥសានវរ្ម័នទី១ (ឆ្នាំ៦១៥-ឆ្នាំ៦៣៥នៃគ.ស)

ឯកសារយោង

Tags:

ខេត្តកំពង់ធំខេត្តតាកែវប្រាសាទបាយ៉ង់កោរប្រាសាទសំបូរព្រៃគុកព្រះបាទមហេន្ទ្រវរ្ម័នទី១

🔥 Trending searches on Wiki ភាសាខ្មែរ:

ខេត្តពោធិ៍សាត់រឿង ពិតរបស់ខ្ញុំ ភាគ២ទំនាក់ទំនងរឿងកុលាបប៉ៃលិនបក្សីពិធីបុណ្យតេជោយ៉តកូរ៉េខាងជើងរឿងឳពុកក្មេករើសកូនប្រសារខ្មែរឥស្សរៈសង្រ្គាមលោកលើកទី១ស ខេងញ៉ុក ថែមសម័យឧដុង្គរឿងបុរសជីកក្ដាមគ្រីស្តុប កូឡុំខេត្តសៀមរាបល្បឿនហិណ្ឌូសាសនាស៊ីន ស៊ីសាមុតសង្គ្រាមកម្ពុជា-វៀតណាមភាសា និង​អក្សរ​ខ្មែរគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចិនស្រុកកណ្ដៀងការិយាល័យរឿង ភូមិតិរច្ឆានហូ ជីមិញរាជានិយមនៃប្រទេសកម្ពុជាខេត្តកំពង់ធំសហរាជាណាចក្រមង្គលសូត្រអង្គការសហប្រជាជាតិហ៊្វូណនរដ្ឋបាលរាជធានី ខេត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់បទនគររាជសមភាព​រាត្រីពិភពលោកយេនឌ័រគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមុខងារប្រាសាទភូមិបុណ្យជំងឺរបេងយូ ធូបបញ្ជីរាយនាម នាយករដ្ឋមន្ត្រីកម្ពុជាកិច្ចតែងការសង្គ្រាមស៊ីវិលរឿងគ្រូ និង សិស្សប្រជាសាស្ត្រនៃកម្ពុជាសាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ីច្បាប់នៃកម្មរឿងកុលាបប៉ៃលិនវគ្គទី១ខេត្តបាត់ដំបងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចប្រវត្តិកំនាព្យខ្មែរមូលនិធិរូបិយវត្ថុអន្តរជាតិគ្រិស្តសាសនារាមាយណៈឆ្នាំ ២០២៣គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្កែទំនាក់ទំនងអន្តរជាតិការអប់រំខេត្តកែបប្រាសាទនាងខ្មៅវិធីវិទ្យាសាស្ត្រស្រុកមោងឫស្សីក្រុងកំពតវិគីភីឌានយោបាយនៅកម្ពុជាមហាត្មះគន្ធីសង្ឃស័ព្ទពុធ (ភព)សុខ ពិសីខេត្តបន្ទាយមានជ័យ🡆 More