ប្រវត្តិសាស្ត្រដំបូងរបស់សិង្ហបុរី

ប្រវត្តិសាស្ត្រដំបូងរបស់សិង្ហបុរី សំដៅទៅលើប្រវត្តិសាស្ត្រសិង្ហបុរីនៅមុនឆ្នាំ១៨១៩ ដែលជាឆ្នាំដែលអង់គ្លេសបាន​ដាក់ទីតាំងជំនួញនៅលើកោះនេះ និងបានជួយអោយមានសិង្ហបុរីទំនើប។ យោងតាមឯកសារជាច្រើនដែលត្រូវបានកត់ត្រាទុក​តាំងពីសតវត្សរ៍ទី២នៃគ.ស នៅមុនឆ្នាំ១៩១៨ សិង្ហបុរីត្រូវបានស្គាល់​តាមឈ្មោះជាច្រើនថាជាកំពង់ផែដ៏មានសារសំខាន់។ កោះនេះត្រូវបានកាន់កាប់ដោយរាជាណាចក្រជាច្រើននៅ​អាស៊ីអាគ្នេយ៍ដូចជា៖ អាណាចក្រខ្មែរ ជ្វា និង រាជាណាចក្រស៊ុលតង់នៃម៉ាឡាកា (តាំងពីស.វ១៤) និងរាជាណាចក្រស៊ុលតង់នៃចូហរ (តាំងពីស.វ១៦)។

កំនត់ត្រាពីសិង្ហបុរីដំបូងនៅស.វទី២ បានសំគាល់កោះនេះថាជា​ទីតាំងជំនួញមួយក្នុងតំរុយផែនទីជាច្រើន។ អ្នកតារាវិទ្យាក្រិចម្នាក់បានកត់សំគាល់ឃើញវា​សិង្ហបុរីជាចំនុចកណ្ដាលនៃផ្លូវជំនួញ​រវាងអាស៊ីអាគ្នេយ៍​ជាមួយឥណ្ឌា​និងប្រទេសនៅមេឌីទែរ៉ានេ។ កំនត់ត្រានៅស.វទី៣​របស់ចិនមួយ បានហៅកោះសិង្ហបុរីថា ពូឡៅចុង (蒲羅中) ដែលប្រហែលជាហៅតាមភាសាម៉ាឡេថា Pulau Ujong ដែលមានន័យថា កោះនៅខាងចុង (ឧបទ្វីបម៉ាឡេ)។

នៅមានកំនត់ត្រាមួយទៀតនៅឆ្នាំ១៣២០ ស្ដីអំពី ម៉ុងហ្គោលដែលបានបញ្ជូនបេសសកម្មមកយកដំរីពីកន្លែងមួយដែលមាន​ឈ្មោះថា ឡុងយ៉ាមិន (龍牙門) (មានន័យថា ច្រកធ្មេញនាគរាជ) ដែលគេសង្ស័យថាប្រហែលជានៅត្រង់​កន្លែងចតនាវា កេបប៉ែលហារបឺរ បច្ចុប្បន្ន។ អ្នកធ្វើដំនើរជនជាតិចិនឈ្មោះ វ៉ាង ដាយួន (汪大渊) (ជីវ តាខ្វាន់?) ដែលបានមកដល់កោះនេះនៅឆ្នាំ១៣៣០ បានហៅកន្លែងតាំងទីលំនៅ​របស់ជនជាតិម៉ាឡេតូចមួយថា តានម៉ាស៊ី (淡馬錫៖ក្លាយពីភាសាម៉ាឡេថា តាម៉ាស៊ីក) និងបាននិយាយថាមានជនជាតិចិនច្រើនរស់នៅទីនោះផងដែរ។ កោះសិង្ហបុរីជាឋានសួគ៌សំរាប់​ចោរសមុទ្រដែលរង់ចាំឆ្មក់​នាវាទាំងឡាយដែលឆ្លងកាត់ទីនោះ។ កំណាព្យជ្វាបុរាណមួយដែលសរសេរនៅឆ្នាំ១៣៦៥ បានហៅកន្លែងមួយនៅលើកោះនោះថា តេម៉ាសេក (ទីក្រុងសមុទ្រ)។

នៅក្នុងរឿងនិទានមួយរបស់ម៉ាឡេ មានរៀបរាប់អំពីព្រះអង្គម្ចាស់មួយអង្គឈ្មោះ ស្រីវិចាយ៉ា ដែលបានរួចរានជីវិតមកដល់កោះនេះ ក្រោយពីនាវារបស់ទ្រង់បានលិច​ នៅស.វទី១៣។ នៅលើកោះនោះទ្រង់បានឃើញសត្វចំលែកមួយក្បាល​ដែលទ្រង់បានប្រាប់គេឯងថា​ជាសត្វតោ។ ដោយជឿថានេះជានិមិត្តរូបល្អ ទ្រង់បានបោះទីតាំងនៅទីនោះ ហើយដាក់ឈ្មោះកន្លែងនោះថា ស៊ីងហ្គាពូរ៉ា (Singapura ៖ បុរីនៃសត្វសិង្ហ)។ ប៉ុន្តែគេជឿថាគ្មានសត្វតោរស់នៅលើកោះនេះទេ។ សត្វដែលព្រះអង្គម្ចាស់នោះឃើញ ប្រហែលជាសត្វខ្លាម៉ាឡាយ៉ានទេ។

នៅក្រោយពេលដែលរាជាណាចក្រស្រីវិចាយ៉ាធ្លាក់ចុះខ្សោយ តេម៉ាសេកត្រូវបានគំរាមកំហែងយកដោយចក្រភពម៉ាចាប៉ាហ៊ីត និង សៀម។ ប្រវត្តិវិទូជាច្រើនជឿថានៅអំឡុងចុងស.វទី១៤ ព្រះអង្គម្ចាស់ចុងក្រោយនៃរាជាណាចក្រស្រីវិចាយ៉ា ឈ្មោះ ប៉ារ៉ាមេស្វារ៉ា បានភៀសខ្លួនពីប៉ាឡេមបាងមកតេម៉ាសេក បន្ទាប់ពីចក្រភពម៉ាចាប៉ាហ៊ីតបណ្ដេញចេញ។ ប៉ារ៉ាមេស្វារ៉ា​បានគ្រប់គ្រងកោះនេះ​បានប៉ុន្មានឆ្នាំ រហូតដល់មានការវាយប្រហារមួយទៀតរបស់ ចក្រភពម៉ាចាប៉ាហ៊ីត និងរាជាណាចក្រអយុធ្យា។ ប៉ារ៉ាមេស្វារ៉ាបានភៀសខ្លួនម្ដងទៀតទៅមេឡាកា ហើយបង្កើតរាជាណាចក្រស៊ុលតង់នៃម៉ាឡាកានៅទីនោះ។ សិង្ហបុរីបានធ្លាក់ជាផ្នែករបស់ចក្រភពម៉ាឡាកា។

នៅស.វទី១៦ និងទី១៧ កោះនេះក្លាយជាមជ្ឈមណ្ឌលជំនួញ​របស់រាជាណាចក្រស៊ុលតង់នៃចូហរ។ នៅឆ្នាំ១៦១៣ ពួកព័រទុយហ្គាល់បានមកដុតកំទេចទីប្រជុំជនមួយនៅ​ចុងស្ទឹងសិង្ហបុរី។ សិង្ហបុរីក៏ធ្លាក់ទៅក្នុងយុគងងឹត។ នៅឆ្នាំ១៨១៩ ​ជនជាតិអង់គ្លេសឈ្មោះ ស្តេមហ្វដ រ៉ាហ្វហ្វល បានបង្កើតទីតាំងជំនួញនៅលើកោះនេះ ហើយបានផ្ដល់កំនើតដល់សិង្ហបុរីទំនើប។

Tags:

អង់គ្លេសអាណាចក្រខ្មែរ

🔥 Trending searches on Wiki ភាសាខ្មែរ:

គណបក្ស​ប្រជាជន​កម្ពុជាបញ្ជីរាយប្រទេសមហោសថជាតកវេយ្យាករណ៍ភាសាខ្មែរហ្វេសប៊ុករណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាក្រុងសៀមរាបគណៈអភិបាលក្រុង-ស្រុកតំបន់ទេសចរណ៏ខេត្តព្រះសីហនុកម្មន្ត (រូបវិទ្យា)អរិយសច្ច៤ផែនការក៥ព្រះយេស៊ូខុងជឺអ្នកតំណាងរាស្រ្តកម្ពុជាសាសនា​សកលបញ្ជីរាយនាមប្រាសាទខ្មែរនៅខេត្តបាត់ដំបងនិយមន័យ​សាសនាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរាមកេរ្ដិ៍អំពើហិង្សាកំណាព្យខ្មែរនរោត្តម រណឫទ្ធិអង់គ្លេសស្រុករលាប្អៀរសីលក្រុងសិរីសោភ័ណជនជាតិភាគតិចនៅកម្ពុជាតេជោយ៉តអាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសាខណ្ឌជ្រោយចង្វាជំងឺអេដស៍មនុស្សភូមិគុណម្ដាយ ១២ ប្រការ គុណឪពុក ២១ ប្រការពាណិជ្ជកម្មអន្តរជាតិគំរោងអាជីវកម្មឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យរឿងមហាចោរនៅទល់ដែនដើមត្នោតស្រុកបូរីជលសារមជ្ឈិមបូព៌ាវិភាគចិត្តវិទ្យាវប្បធម៌ថៃផលិតផលទេសចរណ៍បុណ្យឯករាជ្យជាតិកម្ពុជាព្រះរាជពិធីច្រត់ព្រះនង្គ័លអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជាអង្គការពាណិជ្ជកម្មពិភពលោកក្ដារចុចកុំព្យូទ័រការស្រាវជ្រាវបែបវិទ្យាសាស្ត្រពិធីបុណ្យស្រុកដំណាក់ចង្អើរសហភាពអឺរ៉ុបមហាត្មះគន្ធីតំបន់អាកាសធាតុមាលាដួងចិត្តធ្នាក់ទិវានៃក្ដីស្រលាញ់គង្គ ប៊ុនឈឿនឃុនឆាង ឃុនផែនក្រុងអង្គររឿងភ្នំនាងកង្រីសត្វឥតឆ្អឹងកងកងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជាអង្គដួងអំពីប្រទេសកម្ពុជាប្រធានាធិបតីវៀតណាមរមណីយដ្ឋានភ្នំសន្ទូចពិធីបុណ្យមាឃបូជាបទព្រហ្មគីតិទំនាក់ទំនងសង្គ្រាមកម្ពុជា-វៀតណាមក្រុងកំពង់ឆ្នាំងភ្នំគូលែនឧបទ្វីបឥណ្ឌូចិនរឿងសូផាតល្បែងបាយខុំរបាំប្រជាប្រិយ🡆 More