តំបន់ទេសចរណ៏ខេត្តព្រះសីហនុ

​​​​តំបន់ទេសចរណ៏ឆ្នេរខេត្តព្រះសីហនុ

ខេត្តព្រះសីហនុជាខេត្តមួយស្ថិតនៅភាគនីរតីនៃប្រទេសកម្ពុជាដែលសំបូរទៅដោយតំបន់ទេសចរណ៍សំរាប់ដើរកំសាន្ត ដែលមានកន្លែងទេសចរណ៏សំខាន់ៗចំនួន ៦កន្លែង ដែលនៅក្នុងនោះមានតំបន់ ឆ្នេ ៤ កន្លែង តំបន់កោះ ១ កន្លែង និង រមណីដ្ឋាន ធម្មជាតិ និង វប្បធម៍ ដែលមានទីតាំងនៅក្នុង ខេត្តព្រះសីហនុមាន៖


រមណីដ្ឋានឆ្នេរអូរឈើទាល

ឆ្នេរអូឈើទាលមានទីតាំងស្ថិតនៅក្នុងសង្កាត់ ៣ ក្រុងព្រះសីហនុ។ តំបន់ឆ្នេរនេះមានលក្ខណះល្អជាងគេ

តំបន់ទេសចរណ៏ខេត្តព្រះសីហនុ 
ទិដ្ឋភាពឆ្នេរអូរឈើទាល

ដែលមានឆ្នេរខ្សច់លាតសន្ធឹងវែង និងជម្រៅទឹករាក ​​

តំបន់ទេសចរណ៏ខេត្តព្រះសីហនុ 
ទិដ្ឋភាពឆ្នេរអូរឈើទាល

សភាពទឹកសមុទ្រមានសភាពស្ងប់ស្ងាត់ រីឯបរិយាកាសជុំវិញក៏មានលក្ខណះស្ងប់ស្ងាត់ដែល បើពិនិត្យមើលលក្ខណះ

ភូមិសាស្រ្តរបស់រមណីដ្ឋានឆ្នេរអូឈើទាល យើងឃើញមានសភាពប្លែកពីតំបន់ឆ្នេរផ្សេងៗទៀត ទាំងការដើរលេងកំសាន្តរបស់ភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិ ទាំងការរៀបចំកន្លែងស្នាក់នៅសណ្ឋាគារគ្រិស្តាល រឺសណ្ឋាគារឆ្នេរសមុទ្រ។ ចំនែកឯចំណីអាហារមានការលក់ដូរគ្រប់មុខតាមតំរូវការភ្ញៀវ។


រមណីដ្ឋានឆ្នេរសុខា

តំបន់ឆ្នេរនេះមានលក្ខណះឆ្នេរខ្សច់លាតសន្ធឹងវែង ប៉ុន្តែជំរៅទឹកជ្រៅមានលក្ខណះអូរអ៊រដោយភ្ញៀវទេសចរណ៏អន្តរជាតិ ពេញ និយមទៅងូតទឹកកំសាន្តនៅទីនោះ។ឆ្នេរសុខាមានការលក់គ្រឿងហូបចុក និងកន្លែងស្នាក់នៅច្រើន ដែលបង្ករលក្ខណះងាយស្រួលទៅដល់ភ្ញៀវដែលមកកំសាន្តនៅទីនោះ។


រមណីដ្ឋានឆ្នេរប្រាំពីរជាន់

តំបន់ឆ្នេរនេះភាពអូរអ៊រជាមធ្យម ដោយតំបន់នោះមានទីធ្លាចង្អៀតហើយទឹកសមុទ្រមានរលកធំៗ និងឆ្នេរខ្លី។តំបន់រមណីដ្ឋានឆ្នេរប្រាំពីរជាន់មានភ្ញៀវទេសចរណ៍ច្រើនបន្ទាប់ពី ឆ្នេរសុខា តែភាគច្រើនជាភ្ញៀវជាតិ។

រមណីដ្ឋានឆ្នេរដើមជ្រៃ

ឬ ឆ្នេរមុខសាលាក្រុង៖ជាតំបន់ពុំសូវមានអ្នកទេសចរណ៍ទៅងូតទឹកទេ ព្រោះតំបន់នោះមានភោគនីយដ្ឋានធំមួយ ដែលសង់នៅជាប់មាត់សមុទ្រដែលមានលក្ខណះប៉ះពាល់កន្លែងកំសាន្ត។ ដែលអ្នកទេសចរណ៍ភាគច្រើនដើរកំសាន្តក្រោយពេលងូតទឹករួច ដោយទីនោះមានសួនច្បារល្អហើយទូលំទូលាយមានរូចំលាក់ ដែលទើបតែកសាងថ្មីច្រើនសំរាប់ថតរូបអ្នកទេសចរណ៏ ដែលមកលេងខេត្តព្រះសីហនុ។

រមណីដ្ឋានកោះពស់

ជាតំបន់នៅដាច់ពីឆ្នេរសមុទ្រមានចំងាយ១គ ម ពីមុខខេត្តព្រះសីហនុ។តំបន់នេះពីមុនពុំសូវអ្នកទេសចរណ៍ទេ តែឥឡូវ

តំបន់ទេសចរណ៏ខេត្តព្រះសីហនុ 
ស្ពានតេជោមរកត
តំបន់ទេសចរណ៏ខេត្តព្រះសីហនុ 
ទិដ្ឋភាពនៅលើស្ពានកោះពស់

រាជរដ្ឋាភិបាលបានកសាងផ្លូវលើទឹក រួចដូចច្នេះទើបមានភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិមកកំសាន្តនៅទីនោះច្រើន។

រមណីដ្ឋានភ្នំលើ

ជាតំបន់ប្រភេទរមណីដ្ឋានធម៍ជាតិ និង វប្បធម៍។ក្រៅពីសង្កេតឃើញវត្តមួយដែលកសាងនៅលើភ្នំ។តំបន់ភ្នំនេះគេ សង្កេតឃើញមានភ្ញៀវទេសចរណ៍ច្រើនទៅលេងសាន្តបុណ្យប្រពៃណីជាតិយើង។

រមណីដ្ឋានក្បាលឆាយ

ដែលមានទីតាំងស្ថិតនៅស្រុកព្រៃនប់មានចំងាយ ៧គម ពីខេត្តព្រះសីហនុ បត់ឆ្វេង ៦គមទើបទៅដល់ទឹកធ្លាក់

តំបន់ទេសចរណ៏ខេត្តព្រះសីហនុ 
ទិដ្ឋភាពនៅទឹកជ្រោះក្បាលឆាយ
តំបន់ទេសចរណ៏ខេត្តព្រះសីហនុ 
ទឹកជ្រោះក្បាលឆាយ

ក្បាលឆាយ។ ទឹកជ្រោះក្បាលឆាយ មានប្រភពទឹកច្រើននៅតាមជួរភ្នំមាត់សមុទ្រ ប៉ុន្តែមកដល់ចំនុចខាងមុខក្បាលឆាយមានប្រភពទឹកហូរ តែបីផ្លូវទេដែលមានកំពស់ ២ម ទៅ៤ម។ ចរន្តទឹកមកដល់ចំនុចក្បាលឆាយ គឺ ចរន្តតែមួយ ដែលមានទឹកហូរយ៉ាងខ្លាំង ហើយធ្លាក់ក្នុង ល្បាប់ទឹកមានកំពស់ ១៤ម។ ប្រវត្តិទឹកក្បាលឆាយត្រូវបានរកឃើញនៅឆ្នាំ 1960ដល់1963 ត្រូវបានរៀបចំជាកន្លែងប្រភពផ្តល់ទឹកស្អាត សំរាប់ប្រើប្រាស់ ក្នុង ខេត្តព្រះសីហនុ។ ប៉ុន្តែការស្ថាបនានោះក៏ត្រូវបានខកខាន ដោយសារតែសង្រៀមកើតឡើង នោះក៏បានក្លាយជាតំបន់លាក់ខ្លួនរបស់ខ្មែរ ក្រហម។លុះមកដល់ឆ្នាំ1997តំបន់ក៏បានក្លាយជាតំបន់អភិវឌ្ឍន៏នៅក្នុងឆ្នាំ1998តំបន់ក្បាលឆាយត្រូវបានក្រុមហ៊ុនកុកអានដេញថ្លៃ រួចចាប់ ផ្តើមកសាងផ្លូវ កែប្រែតំបន់នេះជារមណីដ្ឋានទេសចរណ៍ សំរាប់អ្នកទេសចរណ៍ក្នុងស្រុក និង ក្រៅប្រទេសមកកំសាន្តសប្បាយនៅទីនោះ។

Tags:

តំបន់ទេសចរណ៏ខេត្តព្រះសីហនុ រមណីដ្ឋានឆ្នេរអូរឈើទាលតំបន់ទេសចរណ៏ខេត្តព្រះសីហនុ រមណីដ្ឋានឆ្នេរសុខាតំបន់ទេសចរណ៏ខេត្តព្រះសីហនុ រមណីដ្ឋានឆ្នេរប្រាំពីរជាន់តំបន់ទេសចរណ៏ខេត្តព្រះសីហនុ រមណីដ្ឋានឆ្នេរដើមជ្រៃតំបន់ទេសចរណ៏ខេត្តព្រះសីហនុ រមណីដ្ឋានកោះពស់តំបន់ទេសចរណ៏ខេត្តព្រះសីហនុ រមណីដ្ឋានភ្នំលើតំបន់ទេសចរណ៏ខេត្តព្រះសីហនុ រមណីដ្ឋានក្បាលឆាយតំបន់ទេសចរណ៏ខេត្តព្រះសីហនុ

🔥 Trending searches on Wiki ភាសាខ្មែរ:

នូវែលហ្សេឡង់អង្គការសហប្រជាជាតិសារមន្ទីរជាតិធម៌សូត្រថ្វាយបង្គំព្រះទសពិធរាជធម៌ខណ្ឌច្បារអំពៅទំនាក់ទំនងរវាងអរិយធម៌ខ្មែរនិងបរទេសរុស្ស៊ីរបបកម្ពុជាប្រជាធិបតេយ្យខណ្ឌចំការមនច្បាប់អូមប្រដាប់របត់ឈាមប្រាសាទព្រះគោល្បែងគ្របមាន់នាមយសោធរបុរះបទនគររាជប្រាសាទបន្ទាយឆ្មារឃុំត្រពាំងប្រីយ៍ត្រឹង ងាភូមិសាស្ត្រមីយ៉ាន់ម៉ាពិធីចូលម្លប់៧ មករាមជ្ឈិមបូព៌ារឿងដើមកំណើតសត្វផ្សោតចន្ទគតិប្រវត្តិហ្វេសប៊ុកសករាជដែនអគ្គីសនីអភិរក្សនិយមបេតុងគង្គ ប៊ុនឈឿនច្បាប់កេរកាលថ្មីប្រធានាធិបតីនៃសហរដ្ឋអាមេរិកស្រុកគីរីវង់គោលនយោបាយសាធារណៈភិក្ខុនីដូងស្រុកក្រចេះសម័យកាលចតុមុខក្រុងប៉ោយប៉ែតភាសាខ្មែរគណបក្សហ៊្វុនស៊ិនប៉ិចពិធីបុណ្យមាឃបូជាក្រសួងអប់រំ យុវជន និងកីឡាល្បែងចត្រង្គធ្នាក់ចេនឡាដីគោកខណ្ឌពោធិ៍សែនជ័យសត្វឆ្អឹងកងមហោធារៈទេវីឈាមក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)ទំនាក់ទំនងកម្ពុជា-ចិនរីម គីនពិធីក្រុងពាលីផ្សារមូលបត្រកម្ពុជាប្រាសាទភ្នំដាសាសនា​សកលនិយមន័យ​សាសនាជនជាតិភាគតិចនៅកម្ពុជាភ្នំពេញប្រវត្តិសាស្រ្តរបស់ប្រទេសសហរដ្ឋអាមេរិចធ្វិតថឺរហេង សំរិនខេត្តព្រះសីហនុពិធីរៀបមង្គលការវប្បធម៍បារាំងទិសប្រវត្តិ ទិវា សិទ្ធិ នារី អន្តរជាតិសិង្ហបុរីមហាយានក្រុងបានលុងភាសាឥណ្ឌូនេស៊ីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច🡆 More