ប្រាសាទព្រះគោ

ប្រាសាទព្រះគោមានទីតាំងស្ថិតនៅចម្ងាយប្រមាណ១៣គីឡូម៉ែត្រ នៃភាគខាងកើតពីទីក្រុងសៀមរាប ហើយស្ថិតនៅក្នុងបរិវេណនៃអតីតរាជធានីហរិហរល័យនាសម័យបុរាណ ប៉ុន្តែសព្វថ្ងៃស្ថិតនៅក្នុង ភូមិឪឡោក ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប នៃតំបន់រលួស។ប្រាសាទព្រះគោជាប្រាសាទមួយស្ថិតនៅចន្លោះបា្រសាទបាគង និងប្រាសាទលលៃ នៅខាងលិចផ្លូវទៅកាន់ប្រាសាទបាគង។

ប្រាសាទព្រះគោ
ប្រាសាទព្រះគោ
ឈ្មោះ: ប្រាសាទព្រះគោ
អ្នកកសាង: ព្រះបាទឥន្ទ្រវរ្ម័នទី១
កាលបរិច្ឆេទកសាង: ៨៧៩ នៃគ.ស
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថព្រះគោ
ទីតាំង: ភូមិឪឡោក ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប

ទីតាំងភូមិសាស្រ្ត

ប្រវត្តិប្រាសាទ

ប្រាសាទព្រះគោ ត្រូវបានប្រជាជនសម័យក្រោយដាក់ឈ្មោះថាប្រាសាទព្រះគោ ដោយយោងទៅតាមរូបសំណាក់ព្រះគោចំនួនបីចំពីមុខប្រាង្គទាំងបីនៃប្រាសាទនេះ។ ប៉ុន្តែតាមពិតប្រាសាទនេះមានឈ្មោះថា ស្រីបរមេស្វរៈ ជាភាសាសំស្ក្រឹត។ ប្រាសាទព្រះគោនេះត្រូវបានកសាងឡើងនៅសតវត្សរ៍ទី៩ ដោយព្រះបាទឥន្រ្ទវរ្ម័នទី១ (៨៧៧-៨៨៩) ដើម្បីឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។ នេះក៏ជាប្រាសាទ ដែលសង់ឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះមាតាបិតារបស់ព្រះអង្គ និងបុព្វជន ព្រះបាទជ័យវរ្ម័នទី២ និងព្រះអគ្គមហេសី។

ការជុសជុល

ប្រាសាទព្រះគោត្រូវបានជុសជុលដោយគម្រោងពីរផ្សេងគ្នាគឺ ទី១គម្រោងរបស់ប្រទេសហុងគ្រី ចាប់ពីឆ្នាំ១៩៩៤ ដល់ ឆ្នាំ១៩៩៦ និងដំណាក់កាលទី២ដោយគម្រោងរបស់ប្រទេសអាឡឺម៉ង់ ចាប់ផ្តើមនៅឆ្នាំ១៩៩១-២០០៣ លុះបច្ចប្បន្នបន្តដោយអភិរក្សដោយគម្រោងរបស់អាឡឺម៉ង់សហការជាមួយអាជ្ញាធរជាតិអប្សរា។ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សាបានចាប់ផ្តើមដំណើរការជួសជុលកម្រាលផ្លូវចូល និងរចនាសម្ព័ន្ធខ្លោងទ្វារទី៣នៃប្រាសាទព្រះគោ។

ស្ថាបត្យកម្មប្រាសាទ

ប្រាសាទព្រះគោបែរមុខទៅទិសខាងកើត ដែលទិសសំខាន់ក្នុងការផ្តល់កំណើតដល់សត្វទាំងឡាយ។ ប្រាសាទនេះមានទំហំ៥០០ម៉ែត្រគុណ៤០០ម៉ែត្រមានកំពែងធ្វើអំពីថ្មបាយក្រៀមព័ទ្ធជុំវិញជាពីរដាច់ដោយឡែកពីគ្នា និងមានកំពែងមួយធ្វើអំពីឥដ្ឋព័ន្ធជុំវិញខឿនប្រាសាទដែលអាចមើលឃើញនូវស្នាកស្នាមខ្លះៗ។

កំពែងប្រាសាទ

កំពែងទី១ សង់អំពីថ្មបាយក្រៀម។ ខ្លោងទ្វារចូលមានលម្អបង្អួច និងចម្រឹងបង្អួចធំធ្វើអំពីថ្មភក់ដោយមានក្បាច់ចម្លាក់ក្បូរល្អស្អាត មានសសរវែងពីរបញ្ឈរធ្វើអំពីថ្មភក់។ ផ្លូវចូលមានក្រាលថ្មបាយក្រៀម។ កំពែងទី២សង់អំពីថ្មបាយក្រៀមហើយមានសាភាពបាក់បែកខ្លាំង។ នៅពេលដើរហួសកាត់កំពែងទី២ទៅខាងក្នុង យើងឃើញមានប្រាង្គមួយនៅខាងខ្វេងដៃ ដែលប្រាង្គនោះធ្វើអំពីឥដ្ឋលម្អដោយថ្មភក់នៅខ្លោងទ្វារ និងសសរទ្វារ។ ចំណែកឯកំពែងទី៣ សង់អំពីឥដ្ឋត្រូវបានបាក់បែកខូចខាតស្ទើរតែមិនអាចសម្គាល់បានឡើយ ប៉ុន្តែបើយើងពិនិត្យឱ្យបានល្អិតល្អន់ យើងឃើញមានបំណែកឥដ្ឋខ្លះរបស់កំពែងនេះជាក់ជាមិនខាន។ នៅក្នុងកំពែងនេះមានរូបគោចំនួន៣ក្រាបពីមុខប្រាង្គសំខាន់។ គោនោះគឺជាយានជំនិះរបស់ព្រះឥសូរគឺគោនិន្ទិ។

ប្រាង្គកណ្តាល

នៅលើខឿនមានប្រាង្គចំនួនប្រាំមួយសង់រៀបជាជួរនៅលើខឿនតែមួយ ក្នុងនោះមានប្រាង្គបីស្ថិតនៅក្នុងជួរខាងមុខ សម្រាប់ឧទ្ទិសដល់បុព្វការីជនភេទប្រុសដែលកាលពីមុននៅក្នុងប្រាង្គទាំងនេះត្រូវបានគេតម្កល់រូបទេវរូបភេទប្រុស និងប្រាង្គបីទៀតស្ថិតនៅជួរខាងក្រោយ សម្រាប់ឧទ្ទិសដល់បុព្វការីជនភេទស្រីកាលពីមុនត្រូវបានគេតម្កល់ទេវរូបភេទស្រីនៅក្នុងប្រាង្គនីមួយៗ។

សិលាចារឹក

តាមសិលាចារឹកលេខ K-៧១៣ ប្រាសាទព្រះគោមានឈ្មោះដើមថា បរមេស្វរៈ ជាភាសាបាលីឬសំស្រ្តឹត ដែលមានន័យថាព្រះសិដ៏ប្រសើរ ជាឈ្មោះព្រះសិវៈនិងព្រះមរណនាមព្រះបាទជ័យវរ្ម័នទី២(៨០២-៨៥០)។ប្រាសាទនេះបានស្ថាបនាឡើងនៅក្នុងឆ្នាំ៨៧៩នៃគ្រិស្តសករាជក្នុងរជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី១

រូបភាព

ប្រាសាទព្រះគោ 
វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង:

ឯកសារយោង

Tags:

ប្រាសាទព្រះគោ ទីតាំងភូមិសាស្រ្តប្រាសាទព្រះគោ ប្រវត្តិប្រាសាទប្រាសាទព្រះគោ ការជុសជុលប្រាសាទព្រះគោ ស្ថាបត្យកម្មប្រាសាទប្រាសាទព្រះគោ កំពែងប្រាសាទប្រាសាទព្រះគោ ប្រាង្គកណ្តាលប្រាសាទព្រះគោ សិលាចារឹកប្រាសាទព្រះគោ រូបភាពប្រាសាទព្រះគោ ឯកសារយោងប្រាសាទព្រះគោខេត្តសៀមរាបឃុំបាគងបា្រសាទបាគងប្រាសាទលលៃរាជធានីហរិហរល័យស្រុកបាគង

🔥 Trending searches on Wiki ភាសាខ្មែរ:

រឿងស៊ឹមអ្នកបរឡាន (វគ្គទី២៖ ថ្ងៃសម្រាក)រាជធានីនៅសម័យនគរភ្នំឡាវរឿងសូផាតហ្វីលីពីនជយបរិត្តគាថាទិវាពលកម្មអន្ដរជាតិភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ខេត្ត និង រាជធានីនៃកម្ពុជា (២០១៣)ភូមិសាស្ត្រការធ្វើពាណិជ្ជកម្មការវិត្តន៏របស់មនុស្សលោកប្រាសាទសំបូរព្រៃគុកអាហ្សង់ទីនសង្កាត់ចោមចៅអរិយសច្ចៈទាំង៤រឿងកុលាបប៉ៃលិនសិទ្ធិ (គេហទំព័រ)ដើមត្នោតជំងឺអេដស៍ខេត្តបន្ទាយមានជ័យព្រះរាជពិធីច្រត់ព្រះនង្គ័លឡានសាងរបាំប្រជាប្រិយឆ្នាំ ២០២២ការត្រួតត្រារបស់ជប៉ុននៅកម្ពុជាសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចខេត្តប៉ៃលិនចន្ទគតិច្បាប់ល្បើកថ្មីស្រុកមង្គលបូរីប្រាសាទនាគព័ន្ធរាំវង់ច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះពិធីក្រុងពាលីតួកគីចតុកោណព្នាយបោក្ខរព័ស៌ប្រាសាទភ្នំបូកឆ្កែព្រះច័ន្ទប្រ៊ុយណេរាជានិយមកម្ពុជាសហរដ្ឋអាមេរិកវប្បធម៌កម្ពុជាគ្រោះថា្នក់ចរាចរណ៍កេង វ៉ាន់សាក់ឥទ្ធិពល​នៃ​វប្បធម៌ឥណ្ឌា​លើ​ខឿន​វប្បធម៌​ខ្មែរប្រព័ន្ធទូរ​ស័ព្ទ​នៅ​កម្ពុជាប្រវត្តិវិទ្យាកីឡដ្ឋានជាតិមរតកតេជោស្ថានីយ៍ល្អាងស្ពានព្រះធម្មចក្កប្បវត្តនសូត្រនាង​សីតាជនជាតិភាគតិចនៅកម្ពុជាភាពជោគជ័យស្រុកឆ្លូងពិធីចូលម្លប់គោលការណ៍នីត្យានុកូលភាពទសពិធរាជធម៌ធម្មបទភូមិសាស្ត្ររដ្ឋបាលនៃកម្ពុជាប្រជាធិបតេយ្យអណ្ណាមស្រុកបវេលសង្គ្រាមវៀតណាមការ​ប្រកាស​ឯករាជ្យ​របស់​ឥណ្ឌូនេស៊ីហ៊ុន សែនពុទ្ធសាសនានិងដែនសុវណ្ណភូមិធាតុគីមីល្បែងចោលឈូងខេត្តកណ្តាលរូបិយវត្ថុបញ្ជីរាយនាម ប្រាសាទខ្មែរច្បាប់អូមស្រុកស្វាយអន្ទររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជ័យវរ្ម័នទី២ល្បែងប្រជាប្រិយខ្មែរ🡆 More