សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក (ស.រ.អ.

សហរដ្ឋអាមេរិក
United States of America
ទង់ជាតិ សហរដ្ឋ / អាមេរិក
ទង់ជាតិ
វរលញ្ឆករសហរដ្ឋ / អាមេរិក
វរលញ្ឆករ
បាវចនា
"In God We Trust"
ខ្មែរ៖ យើងជឿជាក់លើព្រះជាម្ចាស់
ភ្លេងជាតិ
"The Star-Spangled Banner"
ខ្មែរ៖ "ទង់ផ្កាយដ៏ត្រចះត្រចង់"

ភ្លេងយាត្រា: 
"The Stars and Stripes Forever"
ខ្មែរ៖ "ផ្កាយនិងឆ្នូតជានិរន្ត"
មហាត្រា៖
សហរដ្ឋអាមេរិក សហរដ្ឋអាមេរិក
ទីតាំងសហរដ្ឋអាមេរិក (ក្រហម) នៅលើភូគោល
ទីតាំងសហរដ្ឋអាមេរិក (ក្រហម) នៅលើភូគោល
រដ្ឋធានីវ៉ាស៊ីនតោន
38°53′N 77°01′W / 38.883°N 77.017°W / 38.883; -77.017
ទីក្រុងធំបំផុតទីក្រុងញូវយ៉ក
40°43′N 74°00′W / 40.717°N 74.000°W / 40.717; -74.000
ភាសាផ្លូវការគ្មាននៅកម្រិតសហព័ន្ធ
ភាសាជាតិភាសាអង់គ្លេស
ក្រុមជនជាតិ
(ឆ្នាំ ២០១៩)
តាមពូជសាសន៍៖
  • ៧៦.៣% ជនជាតិស្បែកស
  • ១៣.៤% ជនជាតិស្បែកខ្មៅ
  • ៥.៩% ជនជាតិអាស៊ី
  • ២.៨% ផ្សេងៗទៀត/ពហុសាសន៍
  • ១.៣% អាមេរិកាំងដើម
  • ០.២% អ្នកកោះប៉ាស៊ីហ្វិក
សាសនា
(ឆ្នាំ ២០២១)
  • ៦៣% គ្រិស្តសាសនា
    –៤០% ប្រូតេស្តង់
    –២១% កាតូលិក
    –២% និកាយគ្រិស្តផ្សេងៗទៀត
  • ២៩% គ្មានជំនឿសាសនា
  • ៦% សាសនាផ្សេងៗទៀត
  • ២% គ្មានចម្លើយ
រដ្ឋាភិបាលរដ្ឋសហព័ន្ធប្រធានាធិបតីនិយម សាធារណរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញ
ចូ បៃដិន (ប)
- អនុប្រធានាធិបតី
កាម៉ាឡា ហារីស (ប)
- ប្រធានសភា
ឃេវិន ម៉ាកខាទី (ស)
- ប្រធានតុលាការកំពូល
ចន រ៉ូប៊ឺតស៍
នីតិបញ្ញត្តិសភា
- សភាជាន់ខ្ពស់
ព្រឹទ្ធសភា
- សភាជាន់ទាប
សភាតំណាងរាស្ត្រ
ទទួលឯករាជ្យ 
ពីចក្រភពអង់គ្លេស
- ប្រកាស
៤ កក្កដា ១៧៧៦
- សម័យសហព័ន្ធ
១ មីនា ១៧៨១
- សន្ធិសញ្ញាទីក្រុងប៉ារីស
៣ កញ្ញា ១៧៨៣
- ប្រកាសរដ្ឋធម្មនុញ្ញ
២១ មិថុនា ១៧៨៨
- ការទទួលស្គាល់រដ្ឋចុងក្រោយបង្អស់
២១ សីហា ១៩៥៩
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៩,៨៣៣,៥២០ គ.ម   (ទី៣)
- ផ្ទៃទឹក (%)
៤.៦៦ (គិតត្រឹមឆ្នាំ២០១៥)
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២២)
Neutral increase ៣៣៣,២៨៧,៥៥៧
- ជំរឿន (ឆ្នាំ ២០២០)
Neutral increase ៣៣១,៤៤៩,២៨១ (ទី៣)
- ដង់ស៊ីតេ
៣៣.៦ នាក់/គ.ម   (ទី១៨៥)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ២៥.០៣៥ ទ្រីលានដុល្លារ (ទី២)
- ក្នុងម្នាក់
increase ៧៥,១៨០ ដុល្លារ (ទី៨)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ២៥.០៣៥ ទ្រីលានដុល្លារ (ទី១)
- ក្នុងម្នាក់
increase ៧៥,១៨០ ដុល្លារ (ទី៧)
ជីនី (២០២០)negative increase ៤៦.៩
ខ្ពស់
HDI (២០២១)increase ០.៩២១
ខ្ពស់ណាស់ · ទី២១
រូបិយវត្ថុដុល្លារ​អាមេរិក ($) (USD)
ល្វែងម៉ោងUTC−៤ ទៅ −១២, +១០, +១១
- រដូវក្តៅ (DST)
UTC−៤ ទៅ −១០
ទម្រង់កាលបរិច្ឆេទ
  • mm/dd/yyyy
  • yyyy-mm-dd
បណ្ដាញចែកចាយអគ្គិសនី១២០ V–៦០ Hz
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ+១
កូដ ISO 3166US

ជាមួយនឹង​ផ្ទៃដីសរុប ៩,៨៣៣,៥២០ គីឡូម៉ែត្រ​ការ៉េ និង​ប្រជាជន​ប្រមាណ ៣៣៣ លាន​នាក់ សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ធំ​ជាងគេ​លំដាប់​ទី​ ៣ និង​មាន​ប្រជាជន​ច្រើន​ជាងគេ​ទី ​៣ នៅ​លើ​ពិភពលោក​។ សហរដ្ឋអាមេរិក គឺជា​ប្រជាជាតិ​មាន​ប្រជាជន​ចម្រុះ​ជាតិសាសន៍និង​ពហុ​វប្បធម៌ច្រើន​ជាងគេ​លើ​ពិភពលោក ដែល​ជា​លទ្ធផល​នៃ​ការ​ធ្វើ​អន្តោប្រវេសន៍​ដ៏​ច្រើន​លើសលប់​ចូល​មកកាន់​សហរដ្ឋអាមេរិកជាច្រើន​សតវត្ស​មក​នេះ។ សេដ្ឋកិច្ច​សហរដ្ឋអាមេរិក គឺ​ឈរ​នៅ​លំដាប់​ទី​ ១ លើ​ពិភពលោក​។ បើ​គិត​តាម​ឆ្នាំ២០០៨ ផលទុនជាតិសរុប (GDP) របស់​សហរដ្ឋអាមេរិក មាន​ប្រមាណ​ជា ១៤,៣ កោដិលានដុល្លារ (ដែល​ប្រមាណ​ជា ២៣% នៃ GDP និង​ជិត ២១% នៃ​អំណាច​ទិញ (PPP) ពិភពលោក)។

ប្រទេស​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋ​ដំបូង​បង្អស់​ចំនួន ១៣ នៃ​អាណានិគម​អង់គ្លេស ដែល​ស្ថិតនៅ​តាម​បណ្ដោយ​ឆ្នេរ​មហាសមុទ្រ​អាត្លង់ទិក នា​ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ១៧៧៦ ដែល​ជា​ថ្ងៃ​ប្រកាស​ឯករាជ​ភាព ដើម្បី​ធ្វើការ​ទាមទារ​ឯករាជ្យ​របស់​ពួកគេ ពី​ពួក​អាណានិគម​អង់គ្លេស និង​បង្កើត​សាមគ្គីភាព​រួមគ្នា​ជា​ធ្លុង​មួយ។ បណ្ដា​រដ្ឋ​ដែល​បាន​ធ្វើការ​បះបោរ បាន​ទទួល​ជ័យជម្នះ​លើ​ពួក​អង់គ្លេស នៅ​ក្នុង​សង្គ្រាម​បដិវត្ត​អាមេរិក ដែល​ជា​ជ័យជម្នះ​លើក​ទី​១ នៃ​សង្គ្រាម​របស់​ជន​ក្រោម​អាណានិគម​ដើម្បី​ឯករាជ្យ​។ តាមរយៈ​សន្និបាត​ក្រុង​ហ្វីឡាដែលហ្វៀ កាលពី​ថ្ងៃ​ទី១៧ ខែកញ្ញា ឆ្នាំ១៧៨៧ បាន​សម្រេច​អនុម័ត​បង្កើត​ឡើង​នូវ​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក​បច្ចុប្បន្ន​នេះ ដែល​ការ​ផ្ដល់​សច្ចាប័ន​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ ដែល​ផ្នែក​នៃ​បណ្ដា​រដ្ឋ​មួយ​ទាំងនោះ ស្ថិតនៅ​ក្រោម​សាធារណរដ្ឋ​តែមួយ ដោយ​មាន​ការ​គ្រប់គ្រង​ដ៏​ខ្លាំង​ពី​រដ្ឋាភិបាល​កណ្ដាល​។ The Bills of Right ត្រូវ​បាន​បង្កើត​ឡើង​ដោយ ១០មាត្រា ធានា​ដល់​សិទ្ធិ​សេរីភាព​ស៊ីវិល​មូលដ្ឋាន​ជាច្រើន ដែល​ត្រូវ​បាន​ផ្ដល់​សច្ចាប័ន​នៅ​ឆ្នាំ១៧៩១​។

នៅ​សតវត្ស​ទី​១៩ សហរដ្ឋអាមេរិក​បាន​ទទួល​ទឹកដី​ប្រទេស​បារាំង អេស្ប៉ាញ រាជាណាចក្ររួម មិកស៊ិក និង​រុស្ស៊ី ហើយ​ថែមទាំង​បាន​ធ្វើ​ការ​បង្រួបបង្រួម​ជាមួយ​សាធារណរដ្ឋ​តិចសាស និង​សាធារណរដ្ឋ​ហាវៃ​ទៀត​ផង ។ ជម្លោះ​រវាង​បណ្ដា​រដ្ឋ​កសិកម្ម​នៅ​ភាគ​ខាងត្បូង និង​បណ្ដា​រដ្ឋ​ឧស្សាហកម្ម​នៅ​ភាគ​ខាងជើង លើ​បញ្ហា​សិទ្ធិ និង​ច្បាប់​ស្ដីពី​ទាសភាព បាន​បង្ក​ឱ្យ​មាន​សង្គ្រាមស៊ីវិល ឬ សង្គ្រាម​បំបែក​ស្រុក​នៅ​អាមេរិក ក្នុង​ទសវត្ស​ឆ្នាំ ១៨៦០ ។ ទីបំផុត​ទៅ ពួក​ខាងជើង​បាន​ទទួល​ជ័យជម្នះ បាន​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​រក្សា​បាន​នូវ​ឯកភាព និង​លុបបំបាត់​ចោល​ច្បាប់​ទាសភាព​នៅ​សហរដ្ឋអាមេរិក​ទាំងមូល​។ សង្គ្រាម​អេស្ប៉ាញ-អាមេរិក និង​សង្គ្រាមលោក​លើក​ទី​១ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​សហរដ្ឋអាមេរិក ជា​មហាអំណាច​យោធា​មួយ​លើ​ពិភពលោក​។ សង្គ្រាមលោក​លើក​ទី​២ នៅ​ឆ្នាំ ១៩៤៥ សហរដ្ឋអាមេរិក​ជា​ប្រទេស​ទី​១ ដែល​មាន​អាវុធ​នុយក្លេអ៊ែរ ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​ជា​សមាជិក​ស្ថាបនិក​មួយ​នៃ​អង្គការ​ណាតូ​។ ក្រោយ​សង្គ្រាមត្រជាក់ និង​ការ​ដួល​រលំ​នៃ​សហភាពសូវៀត បាន​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​ក្លាយ​ជា​កំពូល​មហាអំណាច​តែមួយគត់​។ នៅ​វិស័យ​យោធា សហរដ្ឋអាមេរិក​បាន​ចំណាយ​ជាង ៥០% នៃ​វិស័យ​យោធា​ទាំងអស់​លើ​ពិភពលោក និង​ភាព​នាំមុខ​គេ​ទាំង​សេដ្ឋកិច្ច នយោបាយ និង​វប្បធម៌​។

អំពី​និរុត្តិសាស្ត្រ

នៅ​ឆ្នាំ ១៥០៧ សិល្បករ​ខាង​ផែនទី​ជនជាតិ​អាល្លឺម៉ង់ បាន​បង្កើត​ផែនទី​ពិភពលោក​មួយ ដែល​ដាក់​ឈ្មោះ​ថា​ឈ្មោះ​ថា​ដី​នៃ​ពិភព​ខាងលិច "អាមេរិក" (America) ក្រោយពេល​អ្នករុករក និង​សិល្បករ​ផែនទីជន​ជាតិ​អ៊ីតាលី អាមេរីកូ វេសពូស៊ី (Amerigo Vespucci) ។

តើសហរដ្ឋអាមេរិកពង្រិកទឹកដីប៉ះពាល់ដល់អ្វីខ្លះ?

ជនជាតិដើមភាគតិចនិងប្រវត្តិសាស្ត្រមុនកូឡំបូស

អ្នកស្រុករស់នៅអាមេរិកខាងជើងមនុស្ស​ដំបូង ធ្វើចំណាកស្រុកពីស៊ីបេរីដោយនៅលើស្ពានប៊ែរីងនិងបានមកដល់យ៉ាងហោចណាស់ ១៥.០០០ ឆ្នាំមុន ទោះបីជាមានភស្តុតាងកាន់តែច្រើនឡើង ៗ ដែលបង្ហាញថាវាប្រហែលជាមកដល់សូម្បីតែមុននេះក៏ដោយ បន្ទាប់ពីឆ្លងកាត់ស្ពាន ជនជាតិអាមេរិកដំបូងបានផ្លាស់ទៅភាគខាងត្បូង អាចនៅតាមបណ្តោយឆ្នេរប៉ាស៊ីហ្វិក ឬតាមរយៈធ្នើដែលគ្មានទឹកកកនៅក្នុងដីរវាងធ្នើទឹកកកខរឌីល្ល័ររ៉ែន (Cordilleran) និងឡូរ៉េនថាយដ៍​ (Laurentide) វប្បធម៌ក្លូវីសបង្ហាញខ្លួនប្រហែល ១១.០០០ ឆ្នាំមុន ហើយត្រូវបានគេចាត់ទុកថាជាបុព្វបុរសនៃវប្បធម៌ជនជាតិដើមភាគតិចភាគច្រើននៅទ្វីបអាមេរិច វាត្រូវបានគេគិតនៅចុងសតវត្សរ៍ទី ២០ ថាវប្បធម៌ក្លូវីសតំណាងឱ្យការតាំងលំនៅដំបូងរបស់មនុស្សនៅអាមេរិក ប៉ុន្តែនៅឆ្នាំក្រោយវាបានផ្លាស់ប្តូរទៅជាការយល់ដឹងអំពីវប្បធម៌មុនក្លូវីស។

ពេលក្រោយ វប្បធម៌ជនជាតិដើមនៅអាមេរិកខាងជើងកាន់តែស្មុគស្មាញ និងវប្បធម៌មួយចំនួនដូចជា វប្បធម៌មីស៊ីស៊ីពីសម័យមុនកូឡំបូសនៅភាគអាគ្នេយ៍ ការអភិវឌ្ន៍កសិកម្មវឌ្នភាព ស្ថាបត្យកម្មធំ និងសង្គមថ្នាក់រដ្ឋ ចាប់តាំងពីប្រហែលឆ្នាំ ៨០០ ដល់ឆ្នាំ ១៦០០ វប្បធម៌មីស៊ីស៊ីពីបានរីកចម្រើន និងទីក្រុង​ដ៏​ធំ កាហូគៀ (Cahokia) វាត្រូវបានគេចាត់ទុកថាជាកន្លែងបុរាណវិទ្យាមុនកូឡុំបៀដែលធំជាងគេនិងស្មុគស្មាញបំផុតនៅសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះ នៅភូមិភាគហ្គ្រេតលេកស៍ខាងត្បូង​ មានការបង្កើតឡើងសមាព័ន្ធរដ្ឋអ៊ីរ៉ូក្វូយ នៅចំណុចខ្លះក្នុងកំឡុងសតវត្សទី ១២ ដល់ ១៥ ហើយនៅតែមានរហូតដល់ចុងបញ្ចប់នៃសង្គ្រាមបដិវត្តន៍។

ការតាំងទីលំនៅកោះហាវ៉ៃលើកដំបូងពេលណានោះវានៅតែជាប្រធានបទនៃការពិភាក្សាដែលកំពុងបន្ត ភស្តុតាងបុរាណវិទ្យាហាក់ដូចជាបង្ហាញថាការតាំងទីលំនៅមានតាំងពីឆ្នាំ ១២៤ រវាងដំណើរទូកទីបីនិងពេលមុន កាបទែន ជេមស៍ ឃុក ជាជនជាតិអឺរ៉ុបដំបូងគេដែលបង្កើតទំនាក់ទំនងជាផ្លូវការជាមួយហាវ៉ៃ បន្ទាប់ពីការឡើងគោកលើកដំបូងនៅខែមករាឆ្នាំ ១៧៧៨ នៅផែវ៉ាយមៀ​ កោះកាវ៉ាយ ឃុកបានដាក់ឈ្មោះកោះនេះថា "កោះសាំងវិច" តាមអឺលទី ៤ នៃសាំងវិច រដ្ឋមន្ត្រីស្តីទីនៃកងទ័ពជើងទឹករបស់រាជនាវីប្រ៊ីទិស

ភូមិសាស្ត្រ និង បរិស្ថាន

ផ្ទៃដី​សរុប​បណ្ដា​រដ្ឋ​ខាងលើ​នៃ​សហរដ្ឋអាមេរិក (contiguous United States) មា​ប្រមាណ ១.៩ ពាន់​លាន acres ។ រដ្ឋ​អាឡាស្កា ដែល​ជា​រដ្ឋ​ធំ​ជាងគេ មាន​ប្រមាណ ៣៦៥ លាន acres បាន​នៅ​ដាច់​ពី​បណ្ដា​រដ្ឋ​ខាងលើ​ដោយ​ប្រទេស​កាណាដា​ ។ រដ្ឋ​ហាវៃ ជា​ទី​ប្រជុំ​កោះ​មួយ ស្ថិតនៅ​កណ្ដាល​មហាសមុទ្រ​ប៉ាស៊ីហ្វិក ប៉ែក​និរតី​នៃ​អាមេរិក​ខាងជើង ដែល​មាន​ក្រឡាផ្ទៃ ប្រមាណ​ជាង ៤ លាន acres ។ បន្ទាប់​ពី​ប្រទេស​រុស្ស៊ី និង​កាណាដា សហរដ្ឋអាមេរិក​គឺជា​ប្រទេស​ធំ​ជាងគេ​ទី​៣ ឬ ទី​៤ លើ​ពិភពលោក (ប្រហាក់​ប្រហែល​នឹង​ផ្ទៃដី​ប្រទេស​ចិន) ។ ចំណាត់ថ្នាក់​នេះ ក៏​អាស្រ័យ​ផង​ដែរ​លើ​ការ​រួមបញ្ចូល​តំបន់​ចំនួន​ពីរ ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ឥណ្ឌា ជាមួយ​ប្រទេស​ចិន​ដែរ​ឬ​យ៉ាងណា​ ។ ម្យ៉ាង​ទៀត ការ​ផ្ដល់​តួលេខ​ពី​ក្រឡាផ្ទៃ​នៃ​សហរដ្ឋអាមេរិក មាន​ភាព​ខុសគ្នា៖ CIA World Fackbook ផ្ដល់​តួលេខ ៣.៧៩៤.០៨៣ ម៉ាយ​ការ៉េ (៩.៨២៦.៦៣០ គីឡូម៉ែត្រ​ក្រឡា) ផ្នែក​ស្ថិតិ​អង្គការសហប្រជាជាតិ (United Nations Statistics Division) ផ្ដល់​តួលេខ ៣.៧១៧.៨១៣ ម៉ាយ​ការ៉េ (៩.៦២៩.០៩១ គីឡូម៉ែត្រ​ក្រឡា) និង Encyclopedia Britannica ផ្ដល់​តួលេខ ៣.៦៧៦.៤៨៦ ម៉ាយ​ការ៉េ (៩.៥២២.០៥៥ គីឡូម៉ែត្រ​ក្រឡា) ។ ករណី​មួយទៀត ប្រសិនបើ គិត​បញ្ចូល​តែ​ផ្ទៃ​​ដីគោក​សុទ្ធសាធ​នោះ (មិន​រាប់បញ្ចូល​ដី​កោះ) សហរដ្ឋអាមេរិក​ជា​ប្រទេស​ធំ​ជាងគេ​ទី​៣ ក្រោយ​ប្រទេស​រុស្ស៊ី និង​ចិន ដោយ​នាំមុខ​ប្រទេស​កាណាដា​ ។

តំបន់​ឆ្នេរ​វាលរាប​នៃ​បណ្ដោយ​ឆ្នេរ​មហាសមុទ្រ​អាត្លង់ទិក ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ព្រៃ​ក្រាស់ៗ និង​ហ៊ុមព័ទ្ធ​ដោយ​តំបន់​ភ្នំ​ ។ តំបន់​ភ្នំ Appalachian បាន​ខណ្ឌ​ចែក​ច្រាំង​សមុទ្រ​ភាគ​ខាងកើត ពី​បឹង​ធំៗ និង​វាលស្មៅ​នៃ​ពាក់កណ្ដាល​ខាងលិច ​។ ទន្លេ​មីស៊ីស៊ីពី-មីស៊ូរី ដែល​ជា​ប្រព័ន្ធ​ទន្លេ​វែង​ជាងគេ​ទី​ទី​៤ លើ​ពិភពលោក ហូរ​ពី​ជើង​ទៅ​ត្បូង កាត់​តាម​បេះដូង​នៃ​ប្រទេស ​។ ទំនាប ដែល​មាន​វាលស្មៅ​ដ៏​ធំ​ល្វឹងល្វើយ​ប្រកប​ដោយ​ជីជាតិ លាតសន្ធឹង​ឆ្ពោះ​ទៅ​ទិស​ខាងលិច ត្រូវ​បាន​កាត់ផ្ដាច់​ដោយ​តំបន់​ខ្ពង់រាប នៅ​ភាគ​អាគ្នេយ៍​។ បណ្ដា​ភ្នំ​ថ្ម​ជាច្រើន ដែល​ស្ថិតនៅ​ចុង​ខាងលិច​នៃ​ទំនាប លាតសន្ធឹង​ពី​ជើង​ទៅ​ត្បូង កាត់​ផ្ទៃ​ប្រទេស រហូត​ទៅដល់​តំបន់​ដែល​មាន​រយៈ​កម្ពស់​ជាង ៤.៣០០ ម៉ែត្រ​នៅ​កូឡូរ៉ាដូ (Colorado)​ ។ ចុង​បំផុត​នៃ​ភាគ​ខាងលិច គឺជា​អាង​ថ្ម​ដ៏​ធំ និង​វាលលំហ ដូចជា​វាលលំហ​ម៉ូចាវ (Mojave)​ ។ ជួរភ្នំ​ព្រិល​សៀរ៉ាណេវ៉ាដា និង​កាសកាដ គ្របដណ្ដប់​រហូត​ជិតដល់​ឆ្នេរ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ។ ភ្នំ McKinley នៃ​អាឡាស្កា ដែល​មាន​កម្ពស់ ៦.១៩៤ ម៉ែត្រ គឺជា​ចំណុច​ខ្ពស់​បំផុត​នៃ​ប្រទេស​ ។ ភ្នំភ្លើង​ដ៏​សកម្ម បាន​គ្រប​ពាសពេញ​កោះ Alexander និង Aleutian របស់​អាឡាស្កា ហើយ​រដ្ឋហាវៃ ក៏​មាន​កោះ​ភ្នំភ្លើង​ជាច្រើន​ផង​ដែរ​ ។ ភ្នំភ្លើង​ដ៏​ធំ​សម្បើម ក្រោម​ឧទ្យានជាតិ Yellowstone គឺ​ជា​ភ្នំភ្លើង​ធំ​បំផុត​នៃ​ទ្វីប​អាមេរិក ​។

មើលផងដែរ

  • រដ្ឋនៃសហរដ្ឋអាមេរិក

កំណត់ចំណាំ

ឯកសារយោង

Tags:

សហរដ្ឋអាមេរិក អំពី​និរុត្តិសាស្ត្រសហរដ្ឋអាមេរិក តើពង្រិកទឹកដីប៉ះពាល់ដល់អ្វីខ្លះ?សហរដ្ឋអាមេរិក ភូមិសាស្ត្រ និង បរិស្ថានសហរដ្ឋអាមេរិក មើលផងដែរសហរដ្ឋអាមេរិក កំណត់ចំណាំសហរដ្ឋអាមេរិក ឯកសារយោងសហរដ្ឋអាមេរិកកាណាដាភាសាអង់គ្លេសមហាសមុទ្រប៉ាស៊ីហ្វិកមហាសមុទ្រអាត្លង់ទិកមិកស៊ិករដ្ឋរុស្ស៊ីអាមេរិកខាងជើងអាឡាស្កា

🔥 Trending searches on Wiki ភាសាខ្មែរ:

វណ្ណ មូលីវណ្ណសម័យឧដុង្គស្រុកអង្គស្នួលស្រុក ទាំង ១១ នៃខេត្តកណ្តាលពុទ្ធសាសនាថេរវាទអរិយដ្ឋង្គិកមគ្គច្បាប់បទឧក្រិដ្ឋប្រាសាទព្រៃគុកបទកាកគតិប្លាតុងព្រះរាជសង្ហារកម្ពុជាស្រុកដំបែអាណាចក្រចតុមុខស្រុកជីក្រែងភាពជោគជ័យថូម៉ាសអាគីណាសហ៊ុន សែនបញ្ជីរាយនាម វិទ្យាល័យនៅកម្ពុជាអក្សរខ្មែរចំនួនបឋមមហាត្មះគន្ធីនគរហង្សាវត្តីចក្រភពអាណានិគមបារាំងរឿងមហាភារតយុទ្ធ ភាគទី២៖ការស្វយម្ពរឫការរើសគូនៃនាងទ្រៅបទីប្រវត្តិវិទ្យាសង្គ្រាមភូមា-សៀម (១៧៦៥-១៧៦៧)បក្សកុម្មុយនីស្តកម្ពុជាខែចន្ទគតិ និង សូរិយគតិរូបធាតុភូមិសាស្រ្តប្រទេសថៃនយោបាយសេវាកម្មសង្គមស្រុកមេសាងផ្ការដ្ឋបាលសាធារណៈកូរ៉េខាងជើងតារាងខួបនៃធាតុគីមីស្រុកព្រះនេត្រព្រះភាសា និង​អក្សរ​ខ្មែរដូងរឿងព្រេងទាក់ទងនិងពិធីបញ្ចូលម្លប់កូនស្រីប្រព័ន្ធសេដ្ឋកិច្ចសាលាក្ដីខ្មែរក្រហមម៉ង់តេរីយើរឿងថៅកែចិត្តចោរសម័យមហានគរទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិខណ្ឌចំការមនកសិកម្មនៅប្រទេសកម្ពុជាមូលនិធិរូបិយវត្ថុអន្តរជាតិក្រសួងអប់រំ យុវជន និងកីឡាគុណនាមខេត្តនៃកម្ពុជាត្រីកោណល្ខោនខោលរដ្ឋបាលថ្នាក់ក្រោមជាតិសង្គ្រាមផ្ទៃក្នុងកម្ពុជាអាណាចក្រអយុធ្យាពិធីក្រុងពាលីពិធីរៀបមង្គលការវិធីសាស្រ្តក្នុងការទំនាក់ទំនងប្រទេសខ្មែរក្រោមអាណាព្យាបាលភាពបារាំងទិវានារីអន្តរជាតិអំពីប្រទេសកម្ពុជាប្រាសាទក្នុងខេត្តសៀមរាបសង្គ្រាមលោកលើកទី១គង្គ ប៊ុនឈឿនទៀ បាញ់ឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទរឿងមហាចោរនៅទល់ដែនវគ្គទី៣៖រាត្រីស្ងាត់ប្រាសាទបាពួនស្ពានអ្នកលឿងបញ្ជីរាយប្រទេសតាមចំនួនប្រជាជនទិវាពលកម្មអន្ដរជាតិពុទ្ធសករាជសោមារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ🡆 More