កីឡដ្ឋានជាតិមរតកតេជោ

ពហុកីឡដ្ឋានជាតិមរតកតេជោ ជាកីឡដ្ឋានបាល់ទាត់ និងអត្តពលកម្មក្នុង រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែល​ជា​កីឡដ្ឋាន​ទំនើប​ផុត​លេខ​នៅ​កម្ពុជា។ ។ វា​ជា​កន្លែង​សំខាន់​នៃ ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ។

កីឡដ្ឋានជាតិមរតកតេជោ
កីឡដ្ឋានជាតិមរតកតេជោ
ទីតាំងខណ្ឌជ្រោយចង្វារ, ភ្នំពេញ, កម្ពុជា
កូអរដោនេភូមិសាស្ត្រ11°40′58.4″N 104°52′34.6″E / 11.682889°N 104.876278°E / 11.682889; 104.876278
ពិធី​បើក​ការដ្ឋាន​មេសា ២០១៧
ពិធីសម្ភោធសីហា ២០២១
ម្ចាស់រាជរដ្ឋាភិបាលកម្ពុជា
តម្លៃសំណង់៦​.៧២០ ពាន់លានរៀល
ស្ថាបត្យករស្មៅ
ចំនួនកៅអី៦​ មឹន
គេហទំព័រmtn-stadium.com.kh
អ្នកជួល
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

សំណង់

រាជរដ្ឋាភិបាលកម្ពុជា​បាន​សាងសង់​អគារ​កីឡា​ជាតិ​មរតក​តេជោ ដែល​រួម​មាន​ពហុកីឡដ្ឋាន​សំខាន់​ ​សម្រាប់​ ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០២៣ ។ ការ​សាង​សង់​ពហុកីឡាដ្ឋាន​បាន​បានចាប់ផ្ដើមដំណើរការសាងសង់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ហើយបញ្ចប់គម្រោងសាងសង់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ ពិធី​បើក​ការដ្ឋាន​សាងសង់​កីឡដ្ឋាន​នេះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០១៧​។ រដ្ឋាភិបាលចិនបានផ្តល់ជំនួយចំនួន ១.១ ពាន់លានយន់ចិន (ប្រហែល ១៦០ លានដុល្លារ) សម្រាប់ការសាងសង់កីឡដ្ឋានដែលត្រូវបានអភិវឌ្ឍដោយ សាជីវកម្មវិស្វកម្មសំណង់រដ្ឋចិន ។ វិស្វករ​ចិន​ប្រមាណ​៣៤០​នាក់ និង​កម្មករ​និង​អ្នកបច្ចេកទេស​កម្ពុជា​២៤០​នាក់​បាន​ចូលរួម​ក្នុង​ការសាងសង់​នេះ​។ នៅខែមករាឆ្នាំ ២០១៩ ការដំឡើងកៅអីត្រូវបានបញ្ចប់។ ​នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានមានពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិមានកីឡដ្ឋាន នៃពហុកីឡាជាតិមរតកតេជោ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ស្ថាបត្យកម្ម និងការរចនា

រចនាសម្ព័នពហុកីឡដ្ឋានជាតិមរតកតេជោ មានការ​ធ្វើ​កីឡដ្ឋាន​រាង​ជា​សំពៅ​គឺ​ដើម្បី​រំលឹក​ដល់​​ទំនាក់ទំនងដែលកន្លង​មក​កម្ពុជា​មានជាមួយ​មិត្ត​ចិន​ជា​យូរ​មក​ហើយ​តាំង​ពី​សម័យ​ធ្វើ​ដំណើរ​ដោយ​សំពៅ​ម្ល៉េះ។ មួយ​វិញ​ទៀត ​វា​ក៏​ជា​ការ​ភ្ជាប់​ទំនាក់ទំនង​តាម​គំនិត​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ​សូត្រ​សតវត្ស​ទី​២១​ផង​ដែ ដោយសារ​តែ​កន្លង​មក​កម្ពុជា​មាន​ទំនាក់ទំនង​ជាមួយ​ចិន​ជា​យូរ​មក​ហើយ​តាំង​ពី​សម័យ​ធ្វើ​ដំណើរ​ដោយ​សំពៅ​ម្ល៉េះ។ ពហុកីឡាដ្ឋានជាតិមរតកតេជោជាកីឡដ្ឋានធំជាងគេទី៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានចំនួនកៅអីរហូតដល់ ៦០ ០០០ កៅអី ដែលមានទំហំផ្ទៃដី ១៤,៩ ហិកតា ទំហំអាគារ ៨៦ ០០០ ម៉ែត្រក្រឡា។ កីឡដ្ឋាន​នេះ​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​កសិណ​រចនា​ម៉ូដ ​អង្គរ និង​លម្អ​ដោយ​គំនូរ​ដែល​ផ្អែក​លើ​ផ្កា​រំដួល ដែល​ជា​ផ្កា​ជាតិ​របស់​កម្ពុជា។ កីឡដ្ឋាន​នេះ​អាច​ផ្ទុក​មនុស្ស​បាន​ជាង​៦​ម៉ឺន​នាក់​។

ឯកសារយោង

Tags:

បាល់ទាត់ព្រះរាជាណាចក្រកម្ពុជាភ្នំពេញ

🔥 Trending searches on Wiki ភាសាខ្មែរ:

ធ្នាក់សម័យសាមកុកដើមកំនើតជាតិខ្មែរសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១បញ្ជីរាយនាម នាយករដ្ឋមន្ត្រីកម្ពុជាប៊ីវ ឆៃលាងចំណែកថ្នាក់នៃភាវៈរស់ឧបករណ៏ភ្លេងខ្មែរប្រវត្តិសាស្ត្រថៃល្បែងស្វាដណ្ដើមស្លឹកឈើព្រះនិព្វាន៤ថ្នាក់សហរដ្ឋអាមេរិកទីម័រខាងកើតភាពវិជ្ជមានក្នុងអក្សរសិល្ប៍ខ្មែរសុភាសិត​ខ្មែរកូរ៉េខាងជើងប្រាសាទវត្តភូនរោត្តមស្រុកស្អាងសម័យមហានគររូបធាតុមហាសមុទ្រប៉ាស៊ីហ្វិកសិង្ហបុរីទស្សនវិជ្ជាអារ៉ាប៊ីសាអ៊ូឌីតសណ្ឋានដីកម្ពុជាសេវាកម្មសង្គមសង្កាត់ស្លក្រាមអេហ្ស៊ីបសារៈប្រយោជន៍នៃទឹកគុនខ្មែរវីតាមីនអង់គ្លេសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរឿងមហាចោរនៅទល់ដែនវគ្គទី២៖បងប្អូនពីរនាក់ញ៉ុក ថែមបារាំងជនជាតិជប៉ុនកុំព្យូទ័រប្រ៊ុយណេច្បាប់កេរកាលថ្មីនរាយណ៍រាជាបឹងយក្សឡោមអាល់បឺត អែងស្តែងរូបិយវត្ថុអាស៊ីអាគ្នេយ៍ដីគោកកំណត់ហេតុរបស់ ជីវ តាក្វាន់ស្រុកក្រចេះសុត្តន្តបិដករោគ​ស្វាយកោះរ៉ុងវចនានុក្រមខ្មែរខេត្តបាត់ដំបងពុទ្ធសាសនារឿងកុលាបប៉ៃលិនវគ្គទី១សុជីវធម៌ម៉ូនីទ័រកុំព្យូទ័រធនាគារជាតិនៃកម្ពុជាដែនម៉ាញ៉េទិចបរិយាកាសអាណាចក្រសុខោទ័យច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកអង្គការសហប្រជាជាតិមហាយាននាគខ្មែរ និង នាគសាសនាព្រះត្រៃបិដកសុវណ្ណសាមជាតកស្ពានអ្នកលឿងភូមិសាស្រ្តឥណ្ឌូនេស៊ីឥន្ទ្រទេវី (សតវត្សទី១៣)ទិកតុកពាណិជ្ជកម្មអន្តរជាតិសាសនាជំនាន់ដើមនៅប្រទេសកម្ពុជាប្រវត្តិសាស្រ្តរបស់ប្រទេសសហរដ្ឋអាមេរិចអំពើអនិត្យានុកូល🡆 More