ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា (អង់គ្លេស: Cambodia national football team) គឺជាក្រុមបាល់ទាត់ តំណាងឱ្យប្រទេសកម្ពុជា ក្នុងការប្រកួតបាល់ទាត់អន្តរជាតិបុរស ដែលត្រូវបានគ្រប់គ្រងដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហៅកាត់ថា (FFC) ។ ពណ៌សម្គាល់អត្តសញ្ញាណក្រុមជម្រើសជាតិកម្ពុជា គឺជាពណ៌ខៀវ តំណាងឱ្យភាពរីកចម្រើននិងលូតលាស់ ពណ៌បន្ទាប់គឺ ពណ៌ស តំណាងឱ្យភាពបរិសុទ្ធ និមិត្តសញ្ញា ព្រហ្មបាយ័ន្តមុខបួន តំណាងឱ្យគោលដៅចំនួន៤ ១.គោលដៅនៃការចាប់ផ្ដើម, ២.គោលដៅនៃការឆ្លងកាត់ ៣.គោលដៅនៃការពុះពារ ៤.គោលដៅនៃភាពជោគជ័យ ។ និមិត្តសញ្ញា សត្វតំណាងក្រុមជម្រើសកម្ពុជា គិតចាប់ពីទស្សវតន៍ទី៧០ មុនវិបត្តិសង្គ្រាមសុីវិលនៅកម្ពុជា និមិត្តសញ្ញា សត្វតំណាងក្រុមជម្រើសកម្ពុជា គឺសត្វរាជសីហ៍ ដែលប្រែថា សត្វតោ (The Lion) ប៉ុន្តែបច្ចុប្បន្នសត្វតំណាង ក្រុមជម្រើសជាតិកម្ពុជា ត្រូវបានជំនួសដោយ សត្វគោព្រៃផងដែរ ។ ហើយចំនុចខ្ពស់របស់ក្រុមជម្រើសជាតិកម្ពុជា គឺធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ ៤ ក្នុងកម្មវិធី AFC Asian Cup ឆ្នាំ 1972 ។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

ឈ្មោះ​ផ្លូវការណ៍ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
Cambodia National Football Team
FIFA Code (CAM)
រហ័ស្សនាម គោព្រៃកម្ពុជា
សមាគមន៍ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)
ការរកឃើញ 1955 (67 ឆ្នាំ)
សហព័ន្ធ AFC (Asia)
អនុសហព័ន្ធ AFF (Southeast Asia)
គ្រូបង្គោល Ryu Hirose
Chhouk Piseth
ប្រធានក្រុមបច្ចុប្បន្ន សើយ វិសាល
ប្រធានក្រុម ច្រើនសម័យ គួច សុកុម្ភៈ
កំពូលអ្នកស៊ុតបញ្ចូលទី ហុក សុចិត្រា (20 គ្រាប់)
ផ្ទះកីឡាដ្ឋាន កីឡាដ្ឋានជាតិ មរតកតេជោ
Morodok Techo National Stadium
ចំណាត់ថ្នាក់ FIFA 177
ពិន្ទុ FIFA បច្ចុប្បន្ន ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា 948.62
GANEFO Tournament ចំណាត់ថ្នាក់លេខ (4) 1966
AFC Asian Cup ចំណាត់ថ្នាក់លេខ (4) 1972
Independence Cup វៀតណាមខាងត្បូង ឈ្នះពាន ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា 1972
President's Cup' កូរ៉េខាងត្បូង ឈ្នះពាន ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា 1973
ប្រកួតអន្តរជាតិលើកដំបូង
ម៉ាឡេស៊ី ម៉ាឡេសុី 9–2 កម្ពុជា កម្ពុជា
(គូឡាឡាំពួ, ម៉ាឡេស៊ី, 1956)

ជ័យជំនៈធំបំផុត
កម្ពុជា កម្ពុជា 8–0 យេម៉េន សាធារណរដ្ឋអារ៉ាប់យេម៉ែន
(ភ្នំពេញ, កម្ពុជា, 1966)

បរាជ័យធំបំផុត
អ៊ីរ៉ង់ អ៊ីរ៉ង់ 14–0 កម្ពុជា កម្ពុជា
(តេហារ៉ង់, អ៊ីរ៉ង់, 10 តុលា 2019)
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
Home colours

ប្រវត្តិ

History

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1955 ហើយការប្រកួតអន្តរជាតិជាផ្លូវការណ៍លើកដំបូងរបស់កម្ពុជា បានធ្វើឡើង នៅថ្ងៃទី 27 ខែមីនា ឆ្នាំ 1956 ក្នុងកម្មវិធី AFC Asian Cup ដោយពេលនោះ កម្ពុជាបានចាញ់ម្ចាស់ផ្ទះ ម៉ាឡេស៊ី ក្នុងលទ្ធផល 9 ទល់និង 2 យ៉ាងណាមិញកម្ពុជាក៏បានសកសឹកដោយយកឈ្នះ ម៉ាឡេស៊ី នៃជើងទី២ ក្នុងលទ្ធផល 3 ទល់និង 2 ដែលធ្វើឡើងនៅថ្ងៃទី 24 ខែមេសា ឆ្នាំ 1956 នៅក្នុងជំនួបវគ្គជម្រុះនេះផងដែរ កម្ពុជាមិនបានឡើងទៅវគ្គបន្តនោះទេ ដោយចាញ់ចំនួនគ្រាប់បាល់របស់ ម៉ាឡេស៊ី ។ ចំពោះការប្រកួតមិត្តភាពលើកដំបូងរបស់កម្ពុជា International Freindly ទល់និង ម៉ាឡេស៊ី ដែលធ្វើឡើងនៅថ្ងៃទី 2 ខែវិច្ឆិកា ឆ្នាំ 1957 កម្ពុជាបានចាញ់ម៉ាឡេសុី ក្នុងលទ្ធផល 1 ទល់និង 3 ។ ក្រុមជម្រើសកម្ពុជា គឺជាក្រុម ដែលមានភាពក្មេងវ័យ ព្រោះពេលនោះទើបតែបង្កើតបានប៉ុន្មានឆ្នាំប៉ុនណោះ ដោយបន្តចាញ់ក្រុមផ្សេងៗទៀត ក្នុងកម្មវិធី Merdeka Tournament 1964 តែយ៉ាងហើយណាស់ ក្រុមកម្ពុជា ទាត់បញ្ចូលទី 2 ទល់និង 2 ដែលបានយកស្មើ ក្រុមខ្លាស កូរ៉េខាងត្បូង ផងដែរ ។ ចំពោះការប្រកួតមិត្តភាពលើកទី២ របស់កម្ពុជា គឺការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ទល់និង ក្រុមជម្រើសជាតិ អូស្ត្រាលី បញ្ចប់ក្នុងលទ្ធផលស្មើគ្នា 2 ទល់និង 2 ដែលធ្វើឡើងនៅថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ 1965 ។ ក្នុងឆ្នាំ 1966 ក្រុមជម្រើសជាតិកម្ពុជា បានចូលរួមប្រកួតក្នុងកម្មវិធី Ganefo Tournament បានយកឈ្នះ ក្រុមជម្រើសជាតិ យេមេន ខាងជើង ក្នុងលទ្ធផល 8 ទល់និង 0 ជាលទ្ធផលដ៏ផ្ញាក់ផ្អើលមួយ និង បំបាក់ក្រុមជម្រើសជាតិ ប៉ាឡេស្ទីន ក្នុងលទ្ធផល 4 ទល់និង 0 ប៉ុន្តែកម្ពុជាមិនទទួលបានជោគជ័យនៅការប្រកួតបន្ទាប់នោះទេ ដោយចាញ់ក្រុម កូរ៉េខាងជើង ក្នុងលទ្ធផល 2 ទល់និង 0 និង បន្តចាញ់កូរ៉ខាងជើង នៃជើងទី២ ក្នុងលទ្ធផល 4 ទល់និង 0 ដូចនេះហើយក្រុមកម្ពុជាមិនអាចបន្តទៅវគ្គបន្ទាប់នោះទេ ។ ក្នុងឆ្នាំ 1967 ក្រុមជម្រើសជាតិកម្ពុជា បានចូលរួមប្រកួតវគ្គជម្រុះ ក្នុងកម្មវិធី AFC Asian Cup ដែលធ្វើឡើងនាទីក្រុងរ៉ង់ហ្គូន ប្រទេសភូមា កម្ពុជាបានយកឈ្នះ ក្រុមជម្រើសជាតិ ឥណ្ឌា ក្នុងលទ្ធផល 3 ទល់និង 1, និង បន្តយកឈ្នះ ក្រុមជម្រើសជាតិ ប៉ាគីស្ថាន ក្នុងលទ្ធផល 1 ទល់និង 0 ហើយកម្ពុជានៅតែធ្លាក់ចេញក្នុងវគ្គជម្រុះដដែល បន្ទាប់ពីកម្ពុជាទាត់ចាញ់ម្ចាស់ផ្ទះភូមាក្នុងលទផល 1 ទល់និង 0 ។

កីឡដ្ឋានក្នុងផ្ទះ

Home stadium

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា 
Phnom Penh Olympic Stadium 2008

ក្នុងអំឡុងឆ្នាំដំបូងរបស់ប្រទេសកម្ពុជា កីឡដ្ឋានក្នុងផ្ទះរបស់ក្រុមជម្រើសជាតិកម្ពុជា គឺមានឈ្មោះថា "ពហុកីឡដ្ឋានជាតិអូឡាំពិក" (Olympic National Stadium) ដែលបានដាក់ឱ្យប្រើប្រាសជាផ្លូវការណ៍ក្នុងឆ្នាំ 1964 ដែលមានសមត្ថភាពអាចផ្ទុកអ្នកទស្សនាសរុបប្រមាណជា 60,000 (6មុឺននាក់) ។ ប្រទេសកម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះនៃការប្រកួត 2nd Asian GANEFO ដែលមានន័យពេញថា Games of the New Emerging Forces ហៅកាត់ថា (GANEFO) ដែលធ្វើឡើងនៅថ្ងៃទី 25 ខែវិច្ឆិកា ដល់ថ្ងៃទី 6 ខែធ្នូ ឆ្នាំ 1966 ដែលជាព្រឹត្តិការណ៍កីឡាថ្មីក្នុងតំបន់អាសុី ដែលបង្កើតឡើងដោយប្រទេសឥណ្ឌូណេសុី ។ ពហុកីឡដ្ឋានជាតិអូឡាំពិក មិនត្រឹមជាទីកន្លែងសម្រាប់ប្រកួតកីឡាជាច្រើនប្រភេទនោះទេ កីឡាដ្ឋាននេះត្រូវបានតំណាងឱ្យ កីឡដ្ឋានក្នុងផ្ទះរបស់ក្រុមជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតជាអចិន្ត្រៃយ៍ ផងដែរ ។ មកដល់ទស្សវតន៍ទី៧០ កម្ពុជាបានមកដល់របត់ នយោបាយ នៃសង្គ្រាមសុីវិល (Cvil War) ផ្ទះកីឡាដ្ឋានដ៏កម្សត់របស់ក្រុមជម្រើសជាតិកម្ពុជា មិនមានព្រឹត្តិការណ៍នៃការប្រកួតបន្តទៀតនោះទេ ព្រោះកីឡាដ្ឋានទាំងមូល ត្រូវបានរដ្ឋាភិបាលដែលដឹកនាំដោយលោក សេនាប្រមុខលន់នល់ បានយកទីតាំងនេះដាក់ជាលានដ្ឋានកងទ័ព និង ផ្ទុកទៅដោយសម្ភារវុធជាច្រើន ដូចនេះហើយស្តាតអូឡាំពិក ត្រូវបានផ្អាកគ្រប់ការប្រកួត ចាប់ពីពេលនោះមក រហូតដល់កម្ពុជាបញ្ចប់វិបិត្តសង្គ្រាមផងដែរ ។

កីឡដ្ឋានក្នុងផ្ទះថ្មី

New Home stadium

ឯកសារយោង

Tags:

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប្រវត្តិក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កីឡដ្ឋានក្នុងផ្ទះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កីឡដ្ឋានក្នុងផ្ទះថ្មីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ឯកសារយោងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាសហព័ន្ធកីឡាបាល់ទាត់កម្ពុជាអង់គ្លេស

🔥 Trending searches on Wiki ភាសាខ្មែរ:

ច្បាប់​​ស្ដី​ពី​ឯក​ពន្ធភាព​រឿងស៊ឹមអ្នកបរឡានប្រាសាទក្នុងខេត្តសៀមរាបការដោះស្រាយទំនាស់ក្នុងប្រព័ន្ធតុលាការព្រះច័ន្ទខណ្ឌឫស្សីកែវឆ្នាំ ២០២៤ភ្នំបូកគោលោកិយបដិច្ចសមុប្បាទ១២ប្រាសាទបន្ទាយឆ្មារល្ខោនស្បែកធំព្រះកែវមរកតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាខេត្តកំពង់ធំស្រុកសំរោងទងអរិយធម៌ស្រុកអង្គរជុំជនជាតិមនខេត្តឧត្ដរមានជ័យចង្វាក់នៃរបាំប្រពៃណីខ្មែរស្រុកជ័យសែនភូមិសាស្ត្រកម្ពុជាការផ្សាយពាណិជ្ជកម្មភាសាថៃសទ្ធាក្នុងព្រះពុទ្ធសាសនាក្រមង៉ុយតំបន់ទេសចរណ៍នៅកម្ពុជាស្ថានីយ៍បុរេប្រវត្តិខ្មែរសហភាពអឺរ៉ុបវណ្ណដាចេនឡាទឹកលិចម៉ាយន៍ក្រាហ្វត៍ត្រៃលក្ខណ៍អភិបាលកិច្ចល្អឥន្ទ្រទេវី (សតវត្សទី១៣)ក្រុងសៀមរាបរឿងធនញ្ជ័យប្រាសាទបាគងស្រុកព្រៃកប្បាសសង្គមវិទ្យាកប្បវត្តព្រះកែវរូបវិទ្យាក្រុងតាខ្មៅស្រុកបូរីជលសារស្រុកសណ្ដាន់អេស្ប៉ាញប្រទេសចម្ប៉ាយូ ធូបស្រុកក្រគរពិធីបុណ្យសូត្រមន្តគុយវ៉ែតសិក្ខាបទ៥នរោត្តម ជេនណាកូសាំងស៊ីនសង្គ្រាមវៀតណាមរស់ សេរីសុទ្ធាសារមន្ទីរជាតិស្រុកក្រចេះព្រះបារមី៣០ពោជ្ឈង្គ៧ស្រុកកំពង់សៀមវត្តត្រឡែងកែងអិល.ជី.ប៊ី.ធីឧដុង្គល្បែងស្វាដណ្ដើមស្លឹកឈើប្រជាធិបតេយ្យគោលនយោបាយសារពើពន្ធចន្ទរាជាហុក ឡងឌីប្រវត្តិហ្វេសប៊ុកវប្បធម៌កម្ពុជាប្រវត្តិរបស់ប្រាក់(History of Money)ឥណ្ឌូណេស៊ីសង្ក្រាន្តស្លាកលេខយាន្តយន្ត ទោចក្រយាន្តយន្ត របស់រដ្ឋ🡆 More