ដើមកំនើតជាតិខ្មែរ

​ ក្នុងការសិក្សាពីអរិយធម៌ខ្មែរ បញ្ហាដែលចោទឡើងជានិច្ចកាល ដែលធ្វើឱ្យអ្នកសិក្សា​ស្រាវជ្រាវខិតខំដោះស្រាយដោយបាន បញ្ចេញមតិយោបល់ប្លែកៗគ្នា ហើយមានពេលខ្លះយោបល់ទាំងនោះមានលក្ខណៈផ្ទុយគ្នាទាំងស្រុងផង។ ជាទូទៅគេបានភ្ជាប់ខ្មែរ ទៅនឹងជនជាតិណាមួយដែលមានអរិយធម៌ខ្ពស់ជាងដើម្បីរក្សាអត្ថិភាពរបស់ខ្មែរ។ ក្នុងចំណោមមតិយោបល់ទាំងនោះ យើងកត់សម្គាល់ឃើញមាន ២ប្រភេទ​៖

មតិទី១ ៖ គេទទួលស្គាល់ថា ខ្មែរជាជនជាតិអន្ដោប្រវេសន៍ (Race emigree) ចេញពីប្រទេសឥណ្ឌា ហើយបានចូលមក រាតត្បាតដណ្ដើមយកទឹកដីរបស់ជនជាតិដើមមួយ (Race autochtone)។ ជាតិដើមនោះគឺជនជាតិក្នុងអំបូរម៉ាឡាយ៉ូប៉ូលីណេស៊ីយែន (Race Nalayo Polynesieenne) ម៉ាឡាយ៉ូ-ប៉ូលីណេស៊ីយែន ឬ អូស្រ្ដូណេស៊ីយែន(autronisien) គឺស្ថិតក្នុងអំបូរភាសានិយាយ របស់ជនជាតិដែលរស់នៅលើកោះនៃមហាសមុទ្រឥណ្ឌា​ និង មហាសមុទ្រប៉ាស៊ីភិច។ នេះគឺជាទស្សនៈរបស់លោក ហេនដ្រឹកគែរ (Hendrick Kern)។ ក្រោយមកទៀតមានអ្នកប្រាជ្ញមួយចំនួនទៀតដូចជាលោក អាដេម៉ាដ៍​​​ ឡឺក្លែរ

និងលោក ព្យែរគូរូ (Pierre Gourou)ជាដើម ក៏ទទួលយល់ព្រមតាមដែរ 

មតិទី២ ៖ ក្រុមទី២ បានសន្និដ្ឋានថា ខ្មែរជាជនជាតិពិសេសមួយស្ថិតនៅក្នុងក្រុមមន-ខ្មែរ ហើយបានមកកកើតឡើងនៅភូមិភាគអាស៊ីអាគ្នេយ៏ តាំងពីបុរេប្រវត្តិមកម្ល៉េះ។ យោបល់នេះ គឺរបស់លោក ប៊ែរណា ហ្វ៊ីលីព គ្រោសឺលីយេ (Bernard Philippe grocelier) ជាអតីត អភិរក្សអង្គរ និង លោក ម៉ាសែលតាឡាបូ (Narcel Talabot)។ លោកទាំងពីរយល់ឃើញថា ក្នុងសម័យបុរេប្រវត្តិសាស្រ្ដមានហ្វូងមនុស្ស ជាច្រើនក្រុមបានចេញដំណើរពីភូមិភាគខាងជើង ចូលមកតាំងលំនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៏​ ក្នុងនោះមានពួក អូស្រ្ដូឡូអ៊ីត(Austrolode) ពួកមេឡាណេស៊ីយ៉ាង ( Medanesien) និងឥណ្ឌូនេស៊ីយ៉ាង (Indounesien)។ អំបូរមន-ខ្មែរគឺជាពួកកាត់ផ្សំរវាងពួកឥណ្ឌូនេស៊ីយ៉ាង និងពួកមេឡាណេស៊ីយ៉ាងហើយដែលបានមករស់នៅរាយប៉ាយលើទឹកដីដែល លាតស្ធឹងពីឥណ្ឌូចិន ជ្រោយម៉ាឡាយូ រហូតដល់ព្រំប្រទល់ប្រទេសឥណ្ឌាតាមទស្សនៈទាំងពីរខាងលើនេះឃើញថាហាក់ដូច សមស្របនិងទស្សនៈរបស់ខ្មែរច្រើន ដោយហេតុថា តាមរយៈរឿងព្រេងនានា ពិសេសរឿងព្រះថោងនាងនាគ ខ្មែរតែងចាត់ទុកថា ខ្មែរគឺមានប្រភពពីស្រុកខ្មែរនេះឯង។ នេះមានន័យថា បើសិនជាគ្មាននាងនាគ ប្រភពស្រុកខ្មែរ ព្រះថោង ឬកៅណ្ឌិន្យ ដែលជាប្រភពឥណ្ឌា ក៏ពុំមានលទ្ធភាពគ្រប់គ្រងនគរហ្វូណនឬ កោះគោកធ្លកទេ ហើយ ឥណ្ឌាក៏មិនអាផ្សព្វផ្សាយអរិយធម៌របស់ខ្លួននៅលើទឹកដីខ្មែរដែរ។ ​ សរុបសេចក្ដីមកឃើញថា បញ្ហដើមកំនើតខ្មែរមានសម្មតិកម្មច្រើននឹង ប្លែកៗគ្នាតែមតិនោះមានចំនុចរួមមួយត្រង់ថាខ្មែរជាជនជាតិមួយ ស្ថិតក្នុងអំបូរពិសេសមួយគឺអំបូរ មន-ខ្មែរឬ ខមនេះឯង។

ដកស្រង់ចេញពី

–សៀវភៅអរិយធម៌ របស់ក្រសួងអប់រំ យុវជន និង កីឡា(ឆ្នាំ សិក្សា ១៩៩៧-៩៨)

​ការ​សិក្សា​ស្រាវជ្រាវ​ពី​បុរេប្រវត្តិ​របស់​ប្រទេស​កម្ពុជា​

ដោយសារ​តែ​ការ​អាក់ខាន​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ពី​បុរេប្រវត្តិ​របស់​ប្រទេស​កម្ពុជា​ទើប​មិន​មាន​អ្នក​ណា​ម្នាក់​បាន​ ​ដឹង​អោយ​ប្រាកដ​ថា​ ​តើ​ប្រជាជន​ខ្មែរ​បាន​រស់នៅ​លើ​ទឹកដី​របស់​ខ្លួន​តាំងពី​ពេល​ណា​មក​។ ​បើ​តាម​ផ្ទាំង​សិលា​ស្ថិត​ក្នុង​ ​រូងភ្នំ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​បានអោយ​ដឹង​ថា​មនុស្ស​ដែល​បាន​ប្រើប្រាស់​ដុំ​ថ្ម​ធ្វើ​ជា​ឧបករណ៍​បាន​រស់នៅ​ ​ក្នុង​រូងភ្នំ​តាំងពី​ដើម​​សតវត្ស​ទី​៤០០០​មុន​គ​.ស​ហើយ​ដំណាំ​ស្រូវ​ត្រូវ​បាន​ដាំ​ដុះ​នៅ​លើ​ទឹក​ដី​កម្ពុជា​តាំង​តែ​ពី​មុន​សតវត្ស​ ​ទី​១​នៃ​ព​.សម​ក​ម្លេះ​។​ប្រជាជន​កម្ពុជា​ដំបូង​ហាក់ជា​បាន​មក​រស់នៅ​ទី​នេះ​មុន​កាលបរិច្ឆេទ​ខាងលើ​ទៅ​ទៀត​ ​ហើយ​ប្រហែលជា​និរទេស​ខ្លួន​មក​ពី​ភាគ​ខាងជើង​ ​ទោះបីជា​ពុំ​បានដឹង​ពី​ភាសា​និយាយ​ ​និង​ជីវិត​រស់នៅ​របស់​ពួក​គេ​ក៏​ដោយ​។ នៅ​ដើម​សតវត្ស​ទី​១​នៃ​ព​.ស​. ពួក​អ្នកជំនាញ​ជនជាតិ​ចិន​ក៏​បាន​ចាប់ផ្តើម​សរសេរ​អំពី​វត្តមាន​អាណាចក្រ​មួយ​ក្នុង​ ​ប្រទេស​កម្ពុជា​ដែល​ស្ថិត​លើ​ឆ្នេរ​ ​និង​នៅ​ឆ្ងាយ​ពី​មាត់សមុទ្រ​។​ ​អាណាចក្រ​នេះ​មាន​លក្ខណៈ​ពាក់ព័ន្ធ​រួច​ទៅ​ហើយ​ ​ជាមួយនឹង​វប្បធម៌ឥ​ណ្ឌា​ ​ដែល​បាន​ផ្តល់​នូវ​អក្ខរក្រម​ ​ទំរង់​សិល្បៈ​ ​រចនា​បទ​នៃ​ស្ថាបត្យកម្ម​ ​សាសនា​(ហិណ្ឌូ​ ​និង​ព្រះពុទ្ធ​) និង​ប្រព័ន្ធ​នែ​ការ​បែងចែក​ថ្នាក់​។​ ​បើ​តាម​ជំនឿ​អ្នកស្រុក​វិញ​ថា​ ​លក្ខណៈ​សំខាន់​នៃ​ព្រលឹង​វិញ្ញាណ​ក្ខ័​ន​ ​បុព្វបុរស​គឺ​វា​មានការ​ពាក់ព័ន្ធ​ ​ឬ​លាយ​ទ្បំ​ជាមួយនឹង​សាសនា​ឥណ្ឌា​ ​ហើយ​វា​ពិតជា​បាន​បន្សល់​ទុក​នូវ​ទ្ធិ​ពល​របស់​ខ្លួន​ ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។​ ​ វប្បធម៌​ ​អរិយធម៌​របស់​ប្រទេស​កម្ពុ​ជានា​សម័យ​បច្ចុប្បន្ន​នេះ​ ​មាន​ឬ​ស​គល់​តាំងពី​សតវត្ស​ទី​១​រហូត​ដល់​សតវត្ស​ ​ទី​៦​មក​ម្លេះ​ ​ដែល​ពេល​នោះ​ត្រូវ​បាន​គេ​ហៅ​ថា​សម័យ​ហ្វូ​ណ​ន​ ​ជា​សម័យមួយ​ដែល​មាន​ភាព​ចំណាស់​ជាងគេ​ក្នុង​អាស៊ី​ ​អា​គ្នេ​យិ៍​យើង​នេះ​។​ ​ចាប់ពី​ពេល​នោះ​ហើយ​ ​គឺជា​ពេល​នៃ​ការ​វិវត្តន៍​ភាសា​ខ្មែរ​ ​ដែល​ជា​ផ្នែក​មួយ​នៃ​អំបូរ​មន​ខ្មែរ​ ​ហើយ​ ​មាន​លាយ​ជាមួយនឹង​ភាសាបាលី​សំស្ក្រឹត​។​ ​ជា​ឧទាហរណ៍​ ​ពួក​ប្រវត្តិវិទូ​បាន​កត់​សំគាល់ថា​ប្រជាជន​កម្ពុជា​មាន​ ​លក្ខណៈ​ខុស​ប្លែក​ពី​ប្រទេស​ជិតខាង​ដោយសារ​សំលៀក​បំពាក់​ ​ដូច​ជា​ការ​ប្រើប្រាស់​ក្រមា​ ​យក​មក​ជួតក្បាល​ជំនួស​ ​អោយ​ការ​ពាក់មួក​ជាដើម​។​ ​ សម័យ​ហ្វូ​ណ​ន​បាន​ត្រួសត្រាយ​ផ្លូវ​ខ្មែរ​អោយ​បាន​ឈាន​ឆ្ពោះទៅ​រក​អាណាចក្រ​អង្គរ​ ​ជាមួយនឹង​ការ​កាន់កាប់​អំណាច​ ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២​ក្នុង​ឆ្នាំ​៨០២​។ ៦០០ឆ្នាំបន្ទាប់បានបង្ហាញអោយឃើញពីទ្ធិពលដ៏ខ្លាំងក្លានៃ អាណាចក្រខ្មែរ ដែល​ពេល​នោះ​មាន​ផ្ទៃដី​លាត​សន្ធឹង​យ៉ាង​ធំធេង​ក្នុង​ភូមិភាគ​អាស៊ី​អា​គ្នេ​យិ៍​ ​ដោយ​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ភូមា​ ​ភាគ​ខាងកើត​ជាប់​នឹង​សមុ​ទ្រ​ចិន​ខាងត្បូង​ ​រីឯ​ភាគ​ខាងជើង​ជាប់​នឹង​ប្រទេស​លាវ​។​ ​ព្រះមហាក្សត្រ​នា​អំ​ទ្បុ​ង​ពេល​ ​នោះ​បាន​សាង​សង់​ប្រាសាទបុរាណ​ជា​ច្រើន​ ​ដូច​ជា​ប្រាសាទអង្គរវត្ត​ ​ដែល​ជា​អច្ឆរិយៈវត្ថុ​ទី​៧​នៅ​លើ​ពិភពលោក​។​ ​ព្រះមហាក្សត្រ​ដែល​បាន​សម្រេច​បាន​នូវ​ជោគជ័យ​ដ៏​ធំធេង​អស្ចារ្យ​នេះ​ ​រួម​មាន​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២​ ​ព្រះបាទ​ន្ទ្រ​វរ្ម័ន​ទី​១​ ​ព្រះបាទ​សូរយ្យ​វរ្ម័ន​ទី​២​ ​និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ ​រួម​ទាំង​ការ​បង្កើត​នូវ​ស្នាដៃឯក​វិស្វកម្ម​បែប​បុរាណ​ ​ដូច​ជា​ ​ប្រព័ន្ធ​ធារាសាស្ត្រ​ដ៏​មាន​អត្ថប្រយោជន៍​បំផុត​ ​ដែល​ក្នុង​នោះ​មាន​បា​រា​យិ៍​(បឹង​ដ៏​ធំ​មួយ​ដែល​បង្កើត​ទ្បើ​ង​ដោយ​មនុស្ស​) និង​ព្រែកជីក​ដែល​អាច​ផ្តល់​ដល់​ប្រជាជន​នូវ​លទ្ធភាព​ធ្វើស្រែ​បាន​៣​ដង​ក្នុង​មួយ​ឆ្នាំ​ ​ហើយ​ជាង​នេះ​ទៀត​សោត​ ​ផ្នែក​ខ្លះ​ ​នៃ​ប្រព័ន្ធ​នេះ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​រហូត​មក​ដល់​សព្វថ្ងៃ​ទៀត​ផង​។​​ចេនឡា​ដី​គោក បង្កើត​ឡើង​នៅ​ឆ្នាំ​៧០៦​-​រ.​៨០២​គ.ស.​ដែល​កើត​ឡើង​បន្ទាប់​ពី​ការ​បែង​ចែក​ចេន​ឡា​ទៅ​ជា​ពីរ​មួយ​គឺ​ចេន​ឡា​ទឹក​លិច និង​មួយ​ទៀត​ហៅ​ថា​ចេន​ឡា​ដី​គោក​នេះ​ឯង ។ មូល​ហេតុ​មកពី​កំសោយ​អំនាច​កណ្ដាល​ព្រោះ​ព្រះបាទ​ជ័យវរ្ម័ន​ទី១​គ្មាន ព្រះរាជ​បុត្រ​ស្នង​រាជ្យ​ទើប​​ព្រះ​អង្គ​ប្រគល់​រាជ​សម្បត្តិ​ឲ ព្រះ​នាង​ជយ​ទេវី​ជា​បុត្រី ដោយ​សារ​ព្រះ​នាង​ជា​ស្ត្រី​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ប្រ​ទេស​បែក​ជា​ពីរ ។ [១]​ ចេនឡា​ដី​គោក​ត្រូវ​ចិន​ហៅ​ថា លូ​ចេនឡា រឺ Lùzhēnlà (陸真蠟) (“ចេន​ឡា​គោក” ក៏​ហៅ​ផង​ដែរ​ថា​វ៉ិន​តាន រឺ Wèndān (文單) រឺ ផលូ Pólòu (婆鏤)) ។ ប្រវត្តិសាស្ត្រ​ប្រវត្តិ​ចេនឡា​ដី​គោក​គេ​មិន​សូវ​ដឹង​ច្បាស់​ទេ ព្រោះ​ហាក់​ដូច​ជា​នៅ​ដាច់​ស្រយាល​ពី​ការ​ទៅ​មក​របស់​អ្នក​ដំណើរ​ចិន​ពេក ។ ទោះ​បី​យ៉ាង​ណា​ក៏​​ដោយ ក៏​គេ​បាន​ដឹង​ថា​ក្នុង​សម័យ​នោះ​នយោបាយ​ក្រៅ​ប្រទេស​ចេន​ឡា​ដី​គោក​បាន​បញ្ជូន​ទូត​ទៅ​ប្រទេស​ចិន​នៅ​ឆ្នាំ​៧១៧ ។ ម្យ៉ាង​ទៀត នៅ​ឆ្នាំ​៧២២​ចេនឡាដី​គោក​បាន​លើក​ទ័ព​ទៅ​ជួយ​មេទ័ព​យួន​ឈ្មោះ​ម៉ៃ ហាក់​ដេ (mai hac-de)​ដែល​បះ​បោរ​ឡើង​ប្រឆាំង​នឹង​ការ​ជិះ​ជាន់​របស់​ពួក​ចិន​ក្នុង​រាជ​វង្ស​ថាង (៦១៨-៩០៧) ។ យ៉ាង​ណា​មិញ​នៅ​ឆ្នាំ​៦២១ ស្ដេច​កៅ​ត​នៃ​រាជ​វង្ស​នេះ​បាន​បញ្ជា​ឲ្យ​មេទ័ព​ឈ្មោះ​ខូវ វ៉ា​ លើក​ទ័ព​ទៅ​វាយ​យក យ៉ាវ​ចូវ​(ឈ្មោះ​​ស្រុក​យួន​នៅ​សម័យ​នោះ​) ដែល​ក្រោយ​មក​ទៀត​គឺ​នៅ​ឆ្នាំ​៦៧៩​ស្ដេច កៅ​តុង​បាន​ផ្លាស់​ឈ្មោះ​ទៅ​ជា​អាណ្ណាម​ដូ​ហូ​តូ (ប្រទេស​ជា​អា​ណាព្យា​បាល) វិញ ។ គឺ​ក្នុង​ករណី​នេះ​ហើយ​ដែល​មេ​ទ័ព​យួន​ម៉ៃ​ហាក់​ដេ បាន​បះ​ឡើង​ប្រឆាំង​ចិន​ដោយ​ចង​សម្ព័ន្ធ​មិត្ត​ជា​មួយ​ចេនឡា​និង​ចាម្ប៉ា ។ គួរ​គប្បី​ជ្រាប​ថា នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​មាន​ប្រើ​ពាក្យ​អណ្ណាម​ក្នុង​ប្រវត្តិ​សាស្ត្រ​យួន ។ នៅ​ពាក់​កណ្ដាល​ទី​២​នៃ ស.វ.ទី៨ ចេនឡា​ដី​គោក​ទំនង​ជា​ត្រូវ​ចិន​ហៅ​ថា វ៉ិន​តាន ថែម​ទៀត ។ ក្នុង​គ.ស.៧៥០ អគ្គរាជ​ទូត​ខ្មែរ​មួយ​ទៀត​ត្រូវ​បាន​ទៅ​ដល់​ស្រុក​ចិន ។ [៤] នៅ​ឆ្នាំ​៧៥៣​មាន​ការ​បញ្ជូន​ទូត​ទៅ​ប្រទេស​ចិន​ក្រោម ព្រះ​រាជ​កិច្ច​ដឹក​នាំ​របស់​ព្រះរាជ​បុត្រ​នៃ​ព្រះរាជា​និង​គណៈ​ប្រតិភូ​២៦​នាក់ បាន​ទៅ​ដល់​គាល់​ស្ដេច​ចិន ហើយ​បាន​ធ្វើ​ដំ​ណើរ​ទៅ​ខេត្ត​ចិន យូ​ណាន ជា​មួយ​មេទ័ព​ចិន​ម្នាក់​ឈ្មោះ ហូ លី​ត្វាង ដែល​ទទួល​បេសក​កម្ម​ត្រូវ​លើក​ទ័ព ទៅ​ច្បាំង​វាយ​កំទេច​ពួក​យួន​និង​ថៃ ។[៥] នៅ​ឆ្នាំ​៧៥៤ ព្រះ​រាជ​បុត្រ​អង្គ​ដដែល​ឬ​អង្គ​មួយ​ផ្សេង​ទៀត​បាន​លើក​ទ័ព​ទៅ​ជួយ​ចិន​ ក្នុង​ការ​វាយ​លុក​យក​តំបន់ ណាន ចាវ ។ នៅ​ឆ្នាំ​៧​៧១ រជ្ជ​ទា​យាទ ផ​មី រឺ Pómí (婆彌) បាន​មក​ដល់​ក្នុង​សវន​ការ​អធិរាជ ហើយ​នៅ​ថ្ងៃ​ទី​១៣​ធ្នូ ឆ្នាំ​៧៧១ ទ្រង់​ក៏​បាន​ទទួល​ងារ​ថា ខាយ​ភ្វូ​តុង​សាន​ស៊ី រឺ Kāifǔyítóngsānsī (開府儀同三司) (អ្នក​បើក​សម្ភោធ​ក្នុង​បរម​រាជ​វាំង ដោយ​ពេញ​ព្រះ​ហឬទ័យ​នឹង​គ្រឿង​ឥស្សរ​យស​ស្មើ​នឹង​មន្ត្រី​ថ្នាក់​ខ្ពស់​ៗ​ទាំង​បី) និង​ឆ្នាំ​៧៩៩មាន​ការ​បញ្ជូន​ទូត​ទៅ​ប្រទេស​ចិន​ទៀត បេសកជន​ម្នាក់​មក​ពី​វ៉ិន​តាន​មាន​ឈ្មោះ​ថា លី​ធូ​ជី រឺ Lītóují (李頭及) ក៏​បាន​ទទួល​គោរម្យ​ងារ​ចិន​ដែរ ។ សិលា​ចារឹក​នៅ​ល្បើក​ស្រូវ ខេត្ត​ក្រចេះ ក៏​បាន​បញ្ជាក់​អំពី​កិច្ចការ​ទូត​នេះ​ដែរ ។ [៦] [៧] រាជ​ធានី​ចេន​ឡា​ដី​គោក​ទំនង​ជា​ស្ថិត​នៅ​ត្រង់​ម្ដុំ​មជ្ឈមណ្ឌល​នៃ​ចេនឡា​ដើម ហើយ​ព្រះ​រា​ជា​ដែល​មាន​មហិទ្ធិ​រិទ្ធិ​ជាង​គេ​ទំនង ជយ​សិង្ហ​វរ្ម័ន ព្រោះ​គេ​បាន​រក​ឃើញ​សិលា​ចារឹក​មួយ​ផ្ទាំ​ង​របស់​ព្រះ​អង្គ​នៅ​ម្ដុំ​នគរ​រាជ​សីមា ក្នុង​ដី​សៀម​សព្វ​ថ្ងៃ ​។​ចេនឡា​ទឹក​លិច​គឺ​ជា​តំបន់​សម្បូរ​ដោយ​បឹង​បួរ និង​សមុទ្រ​ហ៊ុមព័​ទ្ធ​ជុំវិញ​គ្រប​ដណ្ដប់​លើ​តំបន់​អាង​ទឹក​ទន្លេ​មេគង្គ ចាប់​ពី​ល្បាក់​ទឹក​ខោន រហូត​ដល់​សមុទ្រ ។[៣] ព្រោះ​តែ​ដូច្នេះ​ហើយ​ទើប​គេហៅ​ថា​ចេនឡា​ទឹក​ដូច​នេះ ។ ប្រវត្តិសាស្ត្រ​គួរ​​គប្បី​​បញ្ជាក់​​ថា​​ចេនឡា​​ទឹក​​លិច​​ក៏​​មិន​​អាច​​ថែ​រក្សា​​ឯក​ភាព​​យូរ​​អង្វែង​​ទេ: រដ្ឋ​​នេះ​​ត្រូវ​​បែង​ចែក​​ជា​​ក្សត្រ​​បុរី​​តូច​ៗ​​តទៅ​​ទៀត យ៉ាង​​តិច​​ណាស់​​ក៏​​មាន​ចំនួន​​ប្រាំ​​ហើយ​​ក្សត្រ​​បុរី​​ដែល​​គេ​​ដឹង​​ឈ្មោះ​​ពិត​​ប្រាកដ​​គឺ​អនិន្ទិត​បុរ ដែល​​គេ​​មិន​​ស្គាល់​​ទី​​តាំង​​ច្បាស់​​លាស់​​និង​សម្ភុ​បុរ​គឺ​​សំបូរ​​នៅ​​លើ​​ត្រើយ ខាង​​ឆ្វេង​​ទន្លេ​​មេគង្គ​​ក្នុង​ខេត្ត​​ក្រ​ចេះ។ នៅ​​ខាង​​ដើម​​ស.វ.ទី៨ ​ព្រះ​អង្គ​​ម្ចាស់​បុស្ក​រាក្ស ដែល​​មាន​​ដើម​​កំណើត​​នៅ​​អនិន្ទិត​បុរ​​បាន​​យាង​​ទៅ​​សោយ​រាជ្យ​​នៅ​​សម្ភុបុរ (៧២៣) ជា​ទី​​ដែល​ព្រះ​អង្គ​​បាន​​បន្សល់​​ទុក​​សិលា​​ចារឹក​​មួយ​​ផ្ទាំង ចុះ​​កាល​​កំណត់​​៧១៦​នៅ​​ត្រង់​​ប្រាសាទ​ព្រះ​ធាតុ​កូន​ពីរ ។ ព្រះ​​អង្គ​​បាន​​យាង​​ទៅ​​នេះ​​ក្នុង​​កិច្ច​​ចង់​​បង្រួប​​បង្រួម​​ចេន​ឡា​​ទឹក​លិច​។ បន្ទាប់​​មក​ បុត្រ​​ព្រះ​អង្គ​​ព្រះ​នាម​​រា​ជេន្ទ្រ​វរ្ម័ន បាន​​ខំ​​ព្យាយាម​​បន្ត​​គោល​​ជំហរ​​នេះ​​ទៀត ។ តែ​​ជា​​ការ​​ឥត​​ប្រយោជន៍ ។ ពី​​ព្រោះ​​មិន​​យូរ​​ប៉ុន្មាន​​ផង ចេន​ឡា​ទឹក​​លិច​​ត្រូវ​​បែង​​ចែក​​ជា​នគរ​​តូចៗ​​ប្រាំ​​ទៀត។ ចំពោះ​​ព្រំ​​សីមា​​កំណត់​​ទឹក​​ដី​​នគរ​​នី​មួយ​ៗ គេ​​ពុំ​​ទាន់​​មាន​​ឯកសារ​​អ្វី​​ជា​​ច្បាស់​​លាស់​​សំរាប់​​បញ្ជាក់​​ទេ​។[៤] ព្រះ​​បាទ​បុស្ករាក្ស​​មាន​​ជាប់​​ខ្សែ​ញាតិ​​ទៅ​​នឹង​​ព្រះ​បាទ​​ពាលា​ទិត្យ ដែល​​បាន​​សោយ​​រាជ្យ​​នៅ​​អនិន្ទិត​បុរ ហើយ​​ដែល​​បាន​​អះ​​អាង​​ថា​​ព្រះ​អង្គ​​ជា​​កូន​​ចៅ​​របស់​​ព្រះ​​បាទ​​កៅ​ណ្ឌិន្យ​ និង​​ព្រះ​នាង​​នាគី​សោមា មក​​ដល់​​ព្រះ​បាទ​​ភវវរ្ម័ន​ទី១ ដែល​​ជា​​ចៅ​​របស់​​ព្រះ​​បាទ​​រុទ្រវរ្ម័ន​ព្រះ​​មហាក្សត្រ​​នគរ​​ភ្នំ ។[៥] ហើយ​​ដែល​​ក្រោយ​​មក​​ទៀត ព្រះ​​រាជា​សោយ​រាជ្យ​​នៅ​​អង្គ​រ​​ទ្រង់​​បាន​​ចាត់​​ទុក​​ថា ជា​​ចំណង​​ភ្ជាប់​​ព្រះ​អង្គ​​ទាំង​​ឡាយ​​ទៅ នឹង​​ស្ថាប​និក​​នៃ​​បឋម​វង្ស​​នៃ​​អាណាចក្រ​​ភ្នំ ។ ត្រង់​​នេះ យើង​​អាច​​យក​​ធ្វើ​​ជា​​អំណះ​​អំ​ណាង​មួយ​​សំរាប់​​ឆ្លើយ​​តប​​ចំពោះ​​ជន​​ណា ដែល​​បដិសេធ​​ថា អាណាច​ក្រ​ភ្នំ​​ពុំ​​មែន​​ជា​​រដ្ឋ​​ខ្មែរ​​ដំបូង។ ចុះ​​ហេតុ​​អ្វី​​បាន​​ជា​​អធិរាជ​​អង្គរ ដែល​​បាន​​វាយ​​ឈ្នះ​​អាណាចក្រ​​ភ្នំ​​បែរ​ជា​​ខិត​​ខំ ភ្ជាប់​​ខ្សែ​​ស្រឡាយ​​របស់​​ព្រះ​អង្គ​​ទៅ​នឹង​​ព្រះ​​រាជា​អាណាចក្រ​​ភ្នំ ដែល​​ជា​​អ្នក​​ចាញ់​​ទៅ​​វិញ? នេះ​​មិន​​គឺ​​មក​​តែ​​ពី​​មនុស្ស​​តាំង​​តែ​​ពី​​សម័យ​​អា​ណាចក្រ​​ភ្នំ​​រហូត ដល់​​សម័យ​​អង្គរ​​មាន​​ពូជ​​អំបូរ​​ជាតិ​​សាសន៍​​តែ​​មួយ​​ទេ​​ឬ? ចំណែក​ក្រុម​ព្រះមហា​ក្សត្រ ដែល​គ្រប់​គ្រង​រស់​នៅ​ទី​ក្រុង​សម្ភុបុរៈ ប្រកាស​ថា ជាប់​ព្រះញាតិ​វង្ស​ចុះ​មក​ពី​ព្រះ​មហាក្ស​ត្រី​យានី ព្រះនាង​ជ័យ​ទេវី ។ [៦] ព្រះបាទ​ពាល​ទិត្យ​ទំនង​ជា​បាន​កសាង​ក្រុង​ពាលា​ទិត្យ​បុរ​ដែល​ជន​ជាតិ​ចិន​ចាត់​ទុក​ថា ជា​រាជ​ធានី​ពិត​ប្រាកដ​របស់​ចេន​ឡា​ទឹក​លិច ​(ប៉ូឡូ​ទីប៉ូ) ។ រាជ​ទូត​ត្រូវ​បាន​បញ្ជូន​ទៅ​ទស្សន​កិច្ច​ចិន នៅ​ឆ្នាំ​៧​៥​០ទំនង​ជា​មក​ពី​ចេនឡា​ទឹក​លិច ។[៧] ក្នុង​ពាក់​កណ្ដាល​ទី២​នៃស.វ​.ទី៨​ នៅ​ចេនឡា​ទឹក​​លិច មាន​ការ​កសាង​សិលា​ចារឹក​ជា​ច្រើន ជា​ពិសេស​នៅ​តំបន់​សម្ភុ​បុរ​ដែល​គេ​បាន​រក​ឃើញ​មួយ​ចុះ​កា​ល​កំណត់​៧៧០ (ព្រះ​ធាតុ​ព្រះ​ស្រី-ត្បូង​ឃ្មុំ ) និង​មួយ​ទៀត​ចុះ​កាល​កំណត់​៧៨១ (ល្បើក​ស្រុត-ក្រ​ចេះ) ទាំង​នេះ​សុទ្ធ​តែ​ជា​ស្នា​ព្រះ​ហស្ថ​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី១​ស្ទួន (ដាក់​លេខ​ទី១​ស្ទួន​គឺ​ដើម្បី​កុំ​អោយ​ពិបាក​រុះ​រើ​លេខ​ព្រះ​រាជា​អង្គរ​ពិជ័យវរ្ម័ន​ទី២​ដល់​ទី៩)​ ។ ក្រៅ​ពី​នេះ គេ​បាន​រក​ឃើញ​សិលា​ចារឹក​មួយ​ផ្ទាំង​ទៀត​ចុះកា​លកំ​ណត់ ៧៩១ នៅ​ប្រាសាទ​តា​គាម​ក្នុង​ខេត្ត​សៀម​រាប ។​ គេ​ចាត់​ទុក​សិលា​ចារឹក​នេះ ថា​ជា​ស​ក្ខីភាព​មួយ​ចាស់​ជាង​គេ​នៃ​ព្រះ​ពុទ្ធសាសនា​មហា​យាន នៅ​ស្រុក​ខ្មែរ ព្រោះ​ឯក​សារ​នេះ​បាន​និយាយ​ពី​ការ​កសាង​បដិមា​ព្រះ​ពោធិសត្វ​លោកេស្វរៈ​ជា​ពោធិសត្វ​បាន គេ​និយម​គោរព​បូជា​ជាង​គេ​នៅ​ស្រុក​ខ្មែរ​យើង ។ ក្នុង​សិល្បៈ​ចម្លាក់​បុរាណ​សិល្បករ​ខ្មែរ​ច្រើន​ឆ្លាក់​រូប​ពោធិសត្វ​នេះ​ជា​បុរស​ស​មាន​វ័យ​ក្មេង​មាន​ព្រះហស្ត​៤​កាន់​ផ្កា​ឈូក ខ្សែ​ផ្គាំ​គម្ពីរ និង​ដប​ទឹក (សូម​កុំ​ច្រឡំ​និង​ព្រះ​វិស្ណុ​ដែល​មាន​ព្រះហស្ត៤​ដែរ តែ​កាន់​ផ្កា​ឈូក​កង​ចក្រ ក្រទា និង សង្ខ) ។ នៅ​លើ​ព្រះ​សិរ​របស់​ព្រះអង្គ​មាន​រូប​ព្រះ​ពុទ្ធ​អា​មិ​តាភៈ ​។ [​៨] ចេន​ឡា​ទឹក​លិច​ក្រោម​ការ​ត្រួត​ត្រា​របស់​ជ្វា​ប្រទេស​ខ្មែរ​នៅ​ស.វ.ទី៨ ជា​សម័យ​មួយ​ដែល​គ្មាន​ស្ថិរភាព​ខាង​នយោ​បាយ​ព្រោះ​តែ​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​យ៉ាង​តំណំ ។ នេះ​ហើយ​ជា​ហេតុ​មួយ​ឲ​ជាតិ​ជិត​ខាង​មើល​ងាយ ដោយ​ហ៊ាន​លូក​ដៃ​ចូល​កកូរ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​ទៀត​ផង ។ យ៉ាង​ណា​មិញ នៅស​.វ.ទី៨ ពួក​ចោរ​សមុទ្រ​ជាតិ​ជ្វា​ដែល​ជិះ​សំពៅ​ធំ​ៗបាន​ចូល​មក​រាត​ត្បាត​ឆ្នេរ​សមុទ្រ និង​តាម​ទន្លេ​នៃ​អាស៊ី​អាគ្នេយ៍​ដី​គោក​ក្នុង​គោល​បំណង​ឆក់​ប្លន់​យក​ទ្រព្យ​សម្បត្តិ​តាម​ទំនើង​ចិត្ត ។ ពួក​ចោរ​សមុទ្រ​ដែល​ហ៊ាន​មក​ឈ្លាន​ពាន​ដូច្នេះ​បាន ព្រោះ​តែ​នៅ​ពេល​នោះ​រាជ​វង្ស​សៃ​លេន្ទ្រ​ដែល​សោយ​រាជ្យ​នៅ​កោះ​ជ្វា ហើយ​ដែល​ជា​រាជ​វង្ស​ស្ថាបនិក​ប្រាសាទ​បូរូបូឌួ​ដ៏​ល្បីល្បាញ​នោះ​ផ្សព្វ​ផ្សាយ​ឥទ្ធិពល របស់​ខ្លួ​ន​ទៅ​លើ​អាស៊ីអា​គ្នេយ៍​ទាំង​មូល ។ នៅ​ឆ្នាំ​៧៧៤​និង​៧៨៧ ពួក​ចោរ​ជ្វា​ក្រោយ​ពី​វាយ​បាន​កោះ​ត្រឡាច​ហើយ​តាំង​ជា​មូលដ្ឋាន បាន​លើក​គ្នា​ទៅ​រាត​ត្បាត ឆ្នេរ​សមុទ្រ​ប្រទេស​ចា​ម្ប៉ា ។ គឺ​នៅ​ពេល​ជា​មួយ​គ្នា​នេះ​ហើយ​ដែ​ល​ពួក​ចោរ​នោះ​បាន​ចូល​មក​រាត​ត្បាត​ចេនឡាទឹក​លិច​ដែរ ដោយ​ធ្វើ​ដំណើរ​បញ្ច្រាស​ឡើង​តាម​ទន្លេ​មេគង្គ មក​ដល់​សម្ភុ​បុរ ដុត​បំផ្លាញ​ទី​ក្រុង ឡោម​ព័ទ្ធរាជ​វាំង ចាប់​បាន​ព្រះ​រាជា​ព្រះ​នាម មហីបតិ​វរ្ម័ន ជា​បុត្រ​ព្រះ​បាទ​រាជេន្ទ្រ​វរ្ម័ន កាត់​យក​ព្រះ​សិរ​ហើយ​យក​ទៅ​ប្រទេស​ជ្វា ។ ចំពោះ​ការ​ឈ្លាន​ពាន​របស់​ជ្វា​មក​លើ​ក្សត្រ​បុរី​មួយ​របស់​ចេន​ឡាទឹក​លិច​នេះ មាន​មតិ​ខ្លះ​យល់​ថា ជា​ការ​ទាម​ទារ​យក​កេរ​មត៌ក​របស់​ដូន​តា​ខ្លួន ព្រោះ​ពួក សៃ​លេន្ទ្រ​ធ្លាប់​បាន​ប្រកាស​ខ្លួន​ថា​ជា​ស្ដេច​ភ្នំ (សៃ​លេន្ទ្រ) ដែល​ជា​ឋានន្តរ​នាម​របស់​ព្រះ​រាជា​ណាចក្រ​ភ្នំ​នេះ​ឯង ។ ចំពោះ​ការ​តាំង​អំណាច​អធិរាជ​ភាព (Suzeraninte) របស់​ពួក​សៃ​លេន្ទ្រ​លើ​ប្រទេស​ខ្មែរ​នេះ ឈ្មួញ​អារ៉ាប់​ម្នាក់​ឈ្មោះ សូឡៃ​ម៉ាន់ នៅ​ស.វ.ទី១០​បាន​និយាយ​ថា: ថ្ងៃ​មួយ​ព្រះ​រាជា​ខ្មែរ​មាន​ព្រះ​បំណង​ចង់​ឃើញ​ព្រះ​សិរ នៃ​មហារាជ​ក្រុង Zabag កាត់​ដាក់​លើ​ថាស​មួយ ។ ដំណឹង​នេះ​ក៏​ឮ​ដល់​មហារាជ​ព្រះ​អង្គ​ក៏​លើក​ទ័ព​ជើង​ទឹក​ចូល​មក​វាយ​ប្រទេស​ខ្មែរ ចាប់​បាន​ព្រះ​រាជា​ខ្មែរ​ហើយ​បញ្ជា​ឲ្យ​កាត់​ព្រះ​សិរ ។ លុះ​ត្រលប់​ទៅ​ដល់​ព្រះ​នគរ​វិញ​ហើយ​មហារាជ​ទ្រង់​ឲ្យ​យ​ក​ព្រះ​សិរ​នោះ​ទៅ​លាង​ស្អាត យក​អប់​ទុក​ក្នុង​ភាជន៍​មួយ​រួច​ទ្រង់​ឲ្យ​បញ្ជូន​មក​ថ្វាយ​ចំពោះ​ព្រះ​រាជា​ដែល​បាន​ឡើង​សោយ​រាជ្យ​ជា​តំណ​តមក ។ ចាប់​តាំង​ពី​ពេល​នោះ​មក នៅ​រៀង​រាល់​ព្រឹក​ព្រះ​រាជា​ខ្មែរ​ត្រូវ​បែរ​ព្រះ​ភក្ត្រ​ឆ្ពោះ​ម​ក​ក្រុង Zabag ដើម្បី​ធ្វើ​គារវកិច្ច​ចំពោះ​ព្រះ​មហារាជ​ក្រុង​នេះ (សេចក្ដី​ស្រង់​តាម​អត្ថ​បទ​បោះ​ពុម្ពផ្សាយ ដោយ​ជន​ជាតិ​អារ៉ាប់​ម្នាក់​ទៀត​ឈ្មោះ Abou Zayd Hassan នៅ​ប្រមាណ​ឆ្នាំ​៩២៦) ។ រឿង​ដែល​តំណាល​ដោយ​ឈ្មួញ​អារ៉ាប់​ខាង​លើ​នេះ​ទោះ​បី​មាន​លក្ខណៈ​ជា​រឿង​ព្រេង​ក៏​ដោយ ក៏​មាន​លក្ខណៈ​ស្រប​នឹង​ការ​ពិត​ខ្លះ​ដែរ គឺ​តំណាង​អំណាច​របស់​ជ្វា​មក​លើ​ប្រទេស​ខ្មែរ​យើង​ហើយ​ដែល​មាន​ការ​បញ្ជាក់​ពី​សិលា​ចារឹក​ស្ដុក​កក់​ធំ​នៅ​ពេល​ក្រោយ​មក​ទៀត ​។

ភាពរុងរៀងសម័យអង្ករ

នៅ​ក្នុង​អំឡុង​សតវត្សរ៍​ទី៩​ នៅ​ក្នុង​ពេល​ដែល​អឺរ៉ុប​កំពុង​ឆ្លងកាត់​នូវ​យុគខ្មៅ​ងងឹត ក្រោយ​ការ​ដួលរលំ​នៃ​ចក្រភព​រ៉ូម ហើយ​ចក្រភព​អារ៉ាប់​កំពុង​ស្គាល់​ភាព​រុងរឿង វាតទី​កាន់កាប់ទឹកដី​នៅ​ប៉ែកខាងត្បូង និង​ខាង​កើត​នៃ​តំបន់​មេឌីទែរ៉ាណេ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ឯណោះវិញ អាណាចក្រ​មួយ​ក៏​កំពុង​តែ​ងើបឡើង និង​ស្គាល់​ភាព​រុងរឿង​ខ្លាំង​ដែរ នោះគឺ អាណាចក្រ​ខ្មែរ។ តាមរយៈ​ការសិក្សា​របស់​អ្នក​បុរាណវិទ្យា គេរកឃើញ​ថា នៅ​ត្រង់​ទឹកដី​នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ មាន​មនុស្ស​រស់នៅ​ដើមដំបូង តាំង​ពី​ប្រមាណ​ជា ៤២០០ឆ្នាំ​មុន​គ.ស ពោលគឺ ប្រមាណ​ជា​ជាង ៦ពាន់​ឆ្នាំមុន​សម័យកាល​បច្ចុប្បន្ន។ ប្រជាជន​នៅ​តំបន់​នេះ​បាន​ចាប់ផ្តើម​ងាកចេញ​ពី​ការរស់​នៅ​បែប​បុរេ​ប្រវត្តិ មក​​ចាប់​ប្រកបរបរ​កសិកម្ម រួចហើយ​​បន្តិចម្តង​បាន​បង្កើត​ទៅ​ជា​រដ្ឋមួយឡើង នៅ​អំឡុង​សតវត្សរ៍​ទី១​គ.ស គឺ​នគរ​​គោកធ្លក (ឬ​នគរ​ភ្នំ ) ដែល​ក្នុង​ឯកសារ​ចិន​ហៅ​ក្លាយ​មក​ជា “ហ៊្វូណន”។ ដំណើររឿង​នៃ​ការ​កកើត​នគរ​គោកធ្លក ឬ​ហ៊្វូណន ត្រូវបានគេ​ដំណាល​ជា​លក្ខណៈ​រឿង​ព្រេង និង​មាន​កត់ត្រា​ទុក​ក្នុង​សិលាចារឹក​និងក្នុង​​ឯកសារ​ចិន។ តាមដំណើររឿងព្រេង នៅ​ក្នុង​ទំនៀមទម្លាប់​ប្រពៃណីខ្មែរ ការកកើត​នៃ​នគរគោកធ្លក ចាប់ផ្តើម​ពី​អាពាហ៍ពិពាហ៍ រវាង​ព្រះថោង ដែល​ជា​ក្សត្រ​មក​ពី​ឥណ្ឌា និង​នាងនាគ ដែល​ជា​ម្ចាស់ស្រុក។ ក៏ប៉ុន្តែ នៅ​ក្នុង​សិលាចារឹក​ជា​ភាសា​សំស្ក្រឹត គេ​បាន​រកឃើញ​នូវ​កំណត់ត្រា​អំពី​ដំណើររឿង នៃ​អាពាហ៍ពិពាហ៍​ រវាង​ម្ចាស់ស្រុក គឺ​ព្រះនាង​សោមា ជាមួយ​នឹង​ព្រាហ្មណ៍​​ម្នាក់​ឈ្មោះ កោណ្ឌញ្ញ ដែល​ធ្វើ​ដំណើរ​តាមទូក​ មកពីទិស​ខាង​ត្បូង​ (អាចមក​ពីកោះជ្វា ឬ​ស៊ូម៉ាត្រា)។ ចំណែក​ឯកសារ​ចិន​វិញ​​មាន​កត់ត្រា អំពី​​​​អាពាហ៍ពិពាហ៍​រវាង​ព្រះបាទ​ហ៊ុនទៀន និង​ព្រះនាង​លីវយី។ អ្នកប្រាជ្ញ​ខ្លះ​យល់ថា ដំណើររឿង​ទាំង៣ខាងលើនេះ គឺ​ជា​រឿង​តែមួយ គ្រាន់តែ​មាន​ការ​កត់ត្រា​ឈ្មោះ​ខុសៗគ្នា។ ក៏ប៉ុន្តែ អ្នក​ខ្លះ​ទៀត យល់ថា រឿង​នេះ​អាច​ជា​ដំណើររឿង ផ្សេងគ្នា ដែល​កើតឡើង​នៅ​ក្នុង​ទឹកដី​ខ្មែរដូចគ្នា ប៉ុន្តែ ក្នុង​កាលវេលា​ខុសគ្នា។ នគរហ៊្វូណន​មាន​រាជធានី​នៅ​ម្តុំ​ បាភ្នំ (ខេត្ត​ព្រៃវែង​បច្ចុប្បន្ន) ហើយមាន​​វប្បធម៌​លាយ​ចម្រុះ​គ្នា រវាង​វប្បធម៌​របស់​ជនជាតិ​ខ្មែរ​ដើម និង​វប្បធម៌​ទទួល​ឥទ្ធិពល​ពីឥណ្ឌា។ សាសនា​ក៏ដូចគ្នា​ដែរ។ ប្រជារាស្រ្ត​នៃហ៊្វូណនគោរព​តាម​ជំនឿ​​សាសនា​ដើម​របស់​ខ្លួនផង ដែល​គេហៅថា សាសនា​អ្នកតា និង​តាម​ជំនឿ​សាសនា​ពី​ឥណ្ឌា​ផង គឺ​ដំបូង​ព្រហ្មញ្ញសាសនា​ និង​បន្ទាប់មកទៀតពុទ្ធសាសនា។ តាមពិត ហ៊្វូណន​​គឺ​ជា​អាណាចក្រ​មួយ ដែល​មាន​នគរ​ច្រើនជា​ចំណុះ។ នគរ​ទាំងនេះ​​​គ្រប់គ្រង​ដោយ​ក្សត្រផ្សេងគ្នា ​មាន​ឯករាជ​ដាច់ចេញ​ពីគ្នា ហើយ​ពេល​ខ្លះ ថែម​ទាំង​​ធ្វើ​សង្រ្គាម​រវាង​គ្នា​ទៀតផង គឺ​​ដូចជា សង្រ្គាម​រវាង​ស្តេចត្រាញ់ នៅ​តំបន់​អឺរ៉ុប ក្នុង​យុគសម័យ​កណ្តាល ក្រោយ​ការ​ដួលរលំ​នៃ​ចក្រភព​រ៉ូម​ដូច្នោះដែរ។ នៅ​ក្នុង​អាណាចក្រ​ហ៊្វូណន គេឃើញ​មាននគរ​ពីរ ដែល​មាន​ការ​ប្រកួតប្រជែងគ្នា​ខ្លាំង​ជាងគេ គឺ​មួយ​មាន​រាជធានី​នៅ​វយធបុរៈ (នៅត្រង់​ព្រៃកប្បាស​បច្ចុប្បន្ន) និង​មួយទៀត មាន​រាជធានី​នៅ​សម្ភុបុរៈ (ត្រង់​ស្រុក​សម្បូរ ខេត្ត​ក្រចេះ​បច្ចុប្បន្ន)។ នៅ​សតវត្សរ៍​ទី៥ នគរ​វយធបុរៈ​បាន​វាយដណ្តើម​កាន់កាប់​សម្ភុបុរៈ​ ហើយ​បញ្ចូលគ្នា​បង្កើត​ទៅជា​នគរ​ធំមួយ ដែល​មាន​អំណាច​យ៉ាង​ខ្លាំង រហូត​​ក្រោយ​មកទៀត ឈាន​ទៅ​​​ដណ្តើម​កាន់កាប់​​ដែនដី​នៃ​នគរហ៊្វូណន​ទាំងមូល។ នគរហ៊្វូណន​ត្រូវ​ដួលរលំ ហើយ​ជំនួស​មកវិញ ដោយ​នគរ​ថ្មីមួយទៀត ដែល​នៅ​ក្នុង​ឯកសារ​ចិន​ដាក់​ឈ្មោះ​ឲ្យ​ថា “ចេនឡា” ហើយ​ដែល​ក្រោយមក​បាន​ក្លាយ​ទៅជា​អាណាចក្រ​ខ្មែរ។ នៅសតវត្សរ៍ទី៧ ក្រោយ​ការ​ចូលទីវង្គត​របស់​ព្រះបាទ​ជ័យវរ្ម័នទី១ រាជាណាចក្រ​កម្ពុជា ដែលចិន​ហៅ​ថា ចេនឡា ត្រូវ​បាន​បំបែក​ជា​​នគរ​ពីរ ដូចកាល​ពី​សម័យ​ហ៊្វូណន​វិញ គឺ​នគរ​វយធបុរៈ ដែល​ចិនហៅថា “ចេនឡា​ទឹក” និង​នគរ​សម្ភុបុរៈ ដែល​ចិន​ហៅ​ថា “ចេនឡាគោក”។ ចេនឡាទឹក​មាន​ទឹកដី​នៅ​ត្រង់​ម្តុំ​កម្ពុជា​ក្រោម​សព្វថ្ងៃ ចំណែក​ឯ​ចេនឡា​គោក មាន​ទឹកដី​នៅ​ត្រង់​ម្តុំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ ហើយ​លាតសន្ធឹង​ដល់​ជួរភ្នំ​ដងរែក។ ក៏ប៉ុន្តែ ការបែងចែក​នគរ​ចេនឡា​ជាពីរ​នៅពេលនោះ ប្រហែល​ជា​ធ្វើឡើង គ្រាន់តែដើម្បី​ចែកគ្នា​គ្រប់គ្រង​តែប៉ុណ្ណោះ។ ចេនឡា​ទាំងពីរ ​មិនមែន​ជាសត្រូវ​នឹងគ្នា ដូច​ជា​កាលពី​នគរវយធបុរៈ និង​សម្ភុបុរៈ កាល​ពី​​នៅក្នុង​សម័យកាល​​នគរហ៊្វូណន​នោះទេ។

រហូតដល់​ដើមសតវត្សរ៍​ទី៩ ចេនឡា​ទាំងពីរ​ក៏​បាន​បង្រួបបង្រួម​គ្នា​ជា​នគរ​តែមួយ​ឡើងវិញ ក្រោមការដឹកនាំ​របស់​ព្រះបាទ​ជ័យវរ្ម័នទី២ ដែល​បាន​ឡើង​គ្រងរាជ្យ នៅ​ឆ្នាំ​៨០២។ ថ្វីដ្បិត​តែ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត ព្រះបាទ​ជ័យវរ្ម័នទី២​មិនសូវ​មាន​កិត្តិនាម​ល្បី ដូចជា ព្រះបាទ​ជ័យវរ្ម័នទី៧ ក៏ប៉ុន្តែ ព្រះអង្គ​ត្រូវបានអ្នក​ប្រវត្តិសាស្រ្ត​​​ចាត់ទុកថា​ជា​ក្សត្រ​ដំបូងបង្អស់ ដែល​បាន​ស្ថាបនា​អាណាចក្រ​ខ្មែរ​រួបរួមគ្នា​មួយ ដែល​ក្រោយមកទៀត ​បាន​ស្គាល់​នូវ​ភាពរុងរឿង​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​ខ្មែរ។ ​ឆ្នាំ​៨០២ ដែល​​​ព្រះបាទ​ជ័យវរ្ម័នទី២ ​ឡើង​គ្រងរាជ្យ ត្រូវ​បាន​អ្នក​ប្រវត្តិសាស្រ្ត​ទូទៅ​កំណត់​ថា​ជា​ចំណុច​ចាប់ផ្តើម​នៃ​សម័យអង្គរ​ ដែល​ជា​សម័យកាល​ដ៏រុងរឿង​បំផុត​នៃ​អាណាចក្រ​ខ្មែរ។ ក្នុងរយៈពេល​ប្រមាណ​ជា​ជាង ៦០០ឆ្នាំ​ ចាប់តាំង​ពី​ដើម​សតវត្សរ៍​ទី៩ រហូតដល់​ពាក់កណ្តាល​សតវត្សរ៍ទី១៥ អាណាចក្រ​ខ្មែរ​​បាន​ស្គាល់​នូវភាពរុងរឿង​ ក្នុងឋានៈ​ជា​មហាអំណាច នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ នៅ​ក្នុង​អំឡុង​ពេលនោះ អាណាចក្រ​ខ្មែរ​​បាន​គ្រប់គ្រង​ទឹកដី​ដ៏ធំ ដែលគ្របដណ្តប់​លើ​ទឹកដី​កម្ពុជា​ ថៃ ឡាវ និង​ប៉ែក​ខាង​ត្បូង​ប្រទេស​វៀតណាម​បច្ចុប្បន្ន។ ព្រំដែន​នៃ​អាណាចក្រ​ខ្មែរ​លាតសន្ធឹង​រហូតទៅដល់​ប្រទេស​ចិន នៅ​ប៉ែក​ខាង​ជើង ភូមា នៅប៉ែក​ខាង​លិច ម៉ាឡេស៊ី នៅប៉ែក​ខាង​ត្បូង និង​នគរ​ចម្ប៉ា នៅ​ខាងកើត។ នៅ​ក្នុង​កំណត់ត្រា​របស់​ពួកអារ៉ាប់ នៅ​ចន្លោះ​ពីសតវត្សរ៍ទី៩ និង​សតវត្សរ៍​ទី១០ គេឃើញ​ថា កាលណា​និយាយ​ពី​តំបន់​អឺរ៉ុប ពួកអារ៉ាប់តែងតែ​លើកឡើង​ពី​ការ​ធ្លាក់ដុនដាប​ ក្នុង​យុគខ្មៅងងឹត ក៏ប៉ុន្តែ ពួកអារ៉ាប់​បាន​​ចាត់ទុក​តំបន់​អាស៊ីអាគ្នេយ៍ថា​ស្ថិត​ក្នុង​​តំបន់​ដែល​មាន​ភាព​រុងរឿង​បំផុត នៅលើ​ពិភពលោក នៅ​ក្នុង​អំឡុង​ពេលនោះ។ ក៏ប៉ុន្តែ ជម្លោះ​ផ្ទៃក្នុង ជាពិសេស ជម្លោះ​ដណ្តើម​រាជ្យបល្ល័ង្ក បូករួម​ជាមួយ​នឹង​ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង បាន​ធ្វើ​ឲ្យ​អាណាចក្រ​ខ្មែរ​ត្រូវ​ធ្លាក់ចុះ​ខ្សោយ​ជាបន្តបន្ទាប់ ហើយទឹកដី​កាន់តែ​រួញតូច។ ជាទូទៅ អ្នកប្រវត្តិសាស្រ្ត​បាន​កំណត់​ថា សម័យកាល​រុងរឿង​នៃ​អាណាចក្រ​ខ្មែរ​បាន​ចាប់ផ្តើម​ពី​ឆ្នាំ​៨០២ ជាមួយនឹង​ការ​ឡើងគ្រងរាជ្យ​នៃ​ព្រះបាទ​ជ័យវរ្ម័ន​ទី២ និង​បញ្ចប់នៅ​ត្រឹម​ឆ្នាំ​១៤៣១ នៅ​ពេល​ដែល​​ព្រះបាទ​ស្រីសុរិយោពណ៌ (ឬចៅពញាយ៉ាត) សម្រេច​ចិត្ត​បោះបង់​រាជធានី​អង្គរចោល ហើយ​​ទៅតាំង​រាជធានី​នៅស្រីសន្ធរ និង​បន្ទាប់​មក​នៅ​​ភ្នំពេញវិញ ដើម្បី​គេចចេញ​ពី​ការឈ្លានពាន​របស់​កងទ័ព​សៀម៕ ==ភាពរុងរៀងសម័យអង្ករ== ់់់ នៅ​ក្នុង​អំឡុង​សតវត្សរ៍​ទី៩​ នៅ​ក្នុង​ពេល​ដែល​អឺរ៉ុប​កំពុង​ឆ្លងកាត់​នូវ​យុគខ្មៅ​ងងឹត ក្រោយ​ការ​ដួលរលំ​នៃ​ចក្រភព​រ៉ូម ហើយ​ចក្រភព​អារ៉ាប់​កំពុង​ស្គាល់​ភាព​រុងរឿង វាតទី​កាន់កាប់ទឹកដី​នៅ​ប៉ែកខាងត្បូង និង​ខាង​កើត​នៃ​តំបន់​មេឌីទែរ៉ាណេ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ឯណោះវិញ អាណាចក្រ​មួយ​ក៏​កំពុង​តែ​ងើបឡើង និង​ស្គាល់​ភាព​រុងរឿង​ខ្លាំង​ដែរ នោះគឺ អាណាចក្រ​ខ្មែរ។ តាមរយៈ​ការសិក្សា​របស់​អ្នក​បុរាណវិទ្យា គេរកឃើញ​ថា នៅ​ត្រង់​ទឹកដី​នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ មាន​មនុស្ស​រស់នៅ​ដើមដំបូង តាំង​ពី​ប្រមាណ​ជា ៤២០០ឆ្នាំ​មុន​គ.ស ពោលគឺ ប្រមាណ​ជា​ជាង ៦ពាន់​ឆ្នាំមុន​សម័យកាល​បច្ចុប្បន្ន។ ប្រជាជន​នៅ​តំបន់​នេះ​បាន​ចាប់ផ្តើម​ងាកចេញ​ពី​ការរស់​នៅ​បែប​បុរេ​ប្រវត្តិ មក​​ចាប់​ប្រកបរបរ​កសិកម្ម រួចហើយ​​បន្តិចម្តង​បាន​បង្កើត​ទៅ​ជា​រដ្ឋមួយឡើង នៅ​អំឡុង​សតវត្សរ៍​ទី១​គ.ស គឺ​នគរ​​គោកធ្លក (ឬ​នគរ​ភ្នំ ) ដែល​ក្នុង​ឯកសារ​ចិន​ហៅ​ក្លាយ​មក​ជា “ហ៊្វូណន”។ ដំណើររឿង​នៃ​ការ​កកើត​នគរ​គោកធ្លក ឬ​ហ៊្វូណន ត្រូវបានគេ​ដំណាល​ជា​លក្ខណៈ​រឿង​ព្រេង និង​មាន​កត់ត្រា​ទុក​ក្នុង​សិលាចារឹក​និងក្នុង​​ឯកសារ​ចិន។ តាមដំណើររឿងព្រេង នៅ​ក្នុង​ទំនៀមទម្លាប់​ប្រពៃណីខ្មែរ ការកកើត​នៃ​នគរគោកធ្លក ចាប់ផ្តើម​ពី​អាពាហ៍ពិពាហ៍ រវាង​ព្រះថោង ដែល​ជា​ក្សត្រ​មក​ពី​ឥណ្ឌា និង​នាងនាគ ដែល​ជា​ម្ចាស់ស្រុក។ ក៏ប៉ុន្តែ នៅ​ក្នុង​សិលាចារឹក​ជា​ភាសា​សំស្ក្រឹត គេ​បាន​រកឃើញ​នូវ​កំណត់ត្រា​អំពី​ដំណើររឿង នៃ​អាពាហ៍ពិពាហ៍​ រវាង​ម្ចាស់ស្រុក គឺ​ព្រះនាង​សោមា ជាមួយ​នឹង​ព្រាហ្មណ៍​​ម្នាក់​ឈ្មោះ កោណ្ឌញ្ញ ដែល​ធ្វើ​ដំណើរ​តាមទូក​ មកពីទិស​ខាង​ត្បូង​ (អាចមក​ពីកោះជ្វា ឬ​ស៊ូម៉ាត្រា)។ ចំណែក​ឯកសារ​ចិន​វិញ​​មាន​កត់ត្រា អំពី​​​​អាពាហ៍ពិពាហ៍​រវាង​ព្រះបាទ​ហ៊ុនទៀន និង​ព្រះនាង​លីវយី។ អ្នកប្រាជ្ញ​ខ្លះ​យល់ថា ដំណើររឿង​ទាំង៣ខាងលើនេះ គឺ​ជា​រឿង​តែមួយ គ្រាន់តែ​មាន​ការ​កត់ត្រា​ឈ្មោះ​ខុសៗគ្នា។ ក៏ប៉ុន្តែ អ្នក​ខ្លះ​ទៀត យល់ថា រឿង​នេះ​អាច​ជា​ដំណើររឿង ផ្សេងគ្នា ដែល​កើតឡើង​នៅ​ក្នុង​ទឹកដី​ខ្មែរដូចគ្នា ប៉ុន្តែ ក្នុង​កាលវេលា​ខុសគ្នា។ នគរហ៊្វូណន​មាន​រាជធានី​នៅ​ម្តុំ​ បាភ្នំ (ខេត្ត​ព្រៃវែង​បច្ចុប្បន្ន) ហើយមាន​​វប្បធម៌​លាយ​ចម្រុះ​គ្នា រវាង​វប្បធម៌​របស់​ជនជាតិ​ខ្មែរ​ដើម និង​វប្បធម៌​ទទួល​ឥទ្ធិពល​ពីឥណ្ឌា។ សាសនា​ក៏ដូចគ្នា​ដែរ។ ប្រជារាស្រ្ត​នៃហ៊្វូណនគោរព​តាម​ជំនឿ​​សាសនា​ដើម​របស់​ខ្លួនផង ដែល​គេហៅថា សាសនា​អ្នកតា និង​តាម​ជំនឿ​សាសនា​ពី​ឥណ្ឌា​ផង គឺ​ដំបូង​ព្រហ្មញ្ញសាសនា​ និង​បន្ទាប់មកទៀតពុទ្ធសាសនា។ តាមពិត ហ៊្វូណន​​គឺ​ជា​អាណាចក្រ​មួយ ដែល​មាន​នគរ​ច្រើនជា​ចំណុះ។ នគរ​ទាំងនេះ​​​គ្រប់គ្រង​ដោយ​ក្សត្រផ្សេងគ្នា ​មាន​ឯករាជ​ដាច់ចេញ​ពីគ្នា ហើយ​ពេល​ខ្លះ ថែម​ទាំង​​ធ្វើ​សង្រ្គាម​រវាង​គ្នា​ទៀតផង គឺ​​ដូចជា សង្រ្គាម​រវាង​ស្តេចត្រាញ់ នៅ​តំបន់​អឺរ៉ុប ក្នុង​យុគសម័យ​កណ្តាល ក្រោយ​ការ​ដួលរលំ​នៃ​ចក្រភព​រ៉ូម​ដូច្នោះដែរ។ នៅ​ក្នុង​អាណាចក្រ​ហ៊្វូណន គេឃើញ​មាននគរ​ពីរ ដែល​មាន​ការ​ប្រកួតប្រជែងគ្នា​ខ្លាំង​ជាងគេ គឺ​មួយ​មាន​រាជធានី​នៅ​វយធបុរៈ (នៅត្រង់​ព្រៃកប្បាស​បច្ចុប្បន្ន) និង​មួយទៀត មាន​រាជធានី​នៅ​សម្ភុបុរៈ (ត្រង់​ស្រុក​សម្បូរ ខេត្ត​ក្រចេះ​បច្ចុប្បន្ន)។ នៅ​សតវត្សរ៍​ទី៥ នគរ​វយធបុរៈ​បាន​វាយដណ្តើម​កាន់កាប់​សម្ភុបុរៈ​ ហើយ​បញ្ចូលគ្នា​បង្កើត​ទៅជា​នគរ​ធំមួយ ដែល​មាន​អំណាច​យ៉ាង​ខ្លាំង រហូត​​ក្រោយ​មកទៀត ឈាន​ទៅ​​​ដណ្តើម​កាន់កាប់​​ដែនដី​នៃ​នគរហ៊្វូណន​ទាំងមូល។ នគរហ៊្វូណន​ត្រូវ​ដួលរលំ ហើយ​ជំនួស​មកវិញ ដោយ​នគរ​ថ្មីមួយទៀត ដែល​នៅ​ក្នុង​ឯកសារ​ចិន​ដាក់​ឈ្មោះ​ឲ្យ​ថា “ចេនឡា” ហើយ​ដែល​ក្រោយមក​បាន​ក្លាយ​ទៅជា​អាណាចក្រ​ខ្មែរ។ នៅសតវត្សរ៍ទី៧ ក្រោយ​ការ​ចូលទីវង្គត​របស់​ព្រះបាទ​ជ័យវរ្ម័នទី១ រាជាណាចក្រ​កម្ពុជា ដែលចិន​ហៅ​ថា ចេនឡា ត្រូវ​បាន​បំបែក​ជា​​នគរ​ពីរ ដូចកាល​ពី​សម័យ​ហ៊្វូណន​វិញ គឺ​នគរ​វយធបុរៈ ដែល​ចិនហៅថា “ចេនឡា​ទឹក” និង​នគរ​សម្ភុបុរៈ ដែល​ចិន​ហៅ​ថា “ចេនឡាគោក”។ ចេនឡាទឹក​មាន​ទឹកដី​នៅ​ត្រង់​ម្តុំ​កម្ពុជា​ក្រោម​សព្វថ្ងៃ ចំណែក​ឯ​ចេនឡា​គោក មាន​ទឹកដី​នៅ​ត្រង់​ម្តុំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ ហើយ​លាតសន្ធឹង​ដល់​ជួរភ្នំ​ដងរែក។ ក៏ប៉ុន្តែ ការបែងចែក​នគរ​ចេនឡា​ជាពីរ​នៅពេលនោះ ប្រហែល​ជា​ធ្វើឡើង គ្រាន់តែដើម្បី​ចែកគ្នា​គ្រប់គ្រង​តែប៉ុណ្ណោះ។ ចេនឡា​ទាំងពីរ ​មិនមែន​ជាសត្រូវ​នឹងគ្នា ដូច​ជា​កាលពី​នគរវយធបុរៈ និង​សម្ភុបុរៈ កាល​ពី​​នៅក្នុង​សម័យកាល​​នគរហ៊្វូណន​នោះទេ។

រហូតដល់​ដើមសតវត្សរ៍​ទី៩ ចេនឡា​ទាំងពីរ​ក៏​បាន​បង្រួបបង្រួម​គ្នា​ជា​នគរ​តែមួយ​ឡើងវិញ ក្រោមការដឹកនាំ​របស់​ព្រះបាទ​ជ័យវរ្ម័នទី២ ដែល​បាន​ឡើង​គ្រងរាជ្យ នៅ​ឆ្នាំ​៨០២។ ថ្វីដ្បិត​តែ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត ព្រះបាទ​ជ័យវរ្ម័នទី២​មិនសូវ​មាន​កិត្តិនាម​ល្បី ដូចជា ព្រះបាទ​ជ័យវរ្ម័នទី៧ ក៏ប៉ុន្តែ ព្រះអង្គ​ត្រូវបានអ្នក​ប្រវត្តិសាស្រ្ត​​​ចាត់ទុកថា​ជា​ក្សត្រ​ដំបូងបង្អស់ ដែល​បាន​ស្ថាបនា​អាណាចក្រ​ខ្មែរ​រួបរួមគ្នា​មួយ ដែល​ក្រោយមកទៀត ​បាន​ស្គាល់​នូវ​ភាពរុងរឿង​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​ខ្មែរ។ ​ឆ្នាំ​៨០២ ដែល​​​ព្រះបាទ​ជ័យវរ្ម័នទី២ ​ឡើង​គ្រងរាជ្យ ត្រូវ​បាន​អ្នក​ប្រវត្តិសាស្រ្ត​ទូទៅ​កំណត់​ថា​ជា​ចំណុច​ចាប់ផ្តើម​នៃ​សម័យអង្គរ​ ដែល​ជា​សម័យកាល​ដ៏រុងរឿង​បំផុត​នៃ​អាណាចក្រ​ខ្មែរ។ ក្នុងរយៈពេល​ប្រមាណ​ជា​ជាង ៦០០ឆ្នាំ​ ចាប់តាំង​ពី​ដើម​សតវត្សរ៍​ទី៩ រហូតដល់​ពាក់កណ្តាល​សតវត្សរ៍ទី១៥ អាណាចក្រ​ខ្មែរ​​បាន​ស្គាល់​នូវភាពរុងរឿង​ ក្នុងឋានៈ​ជា​មហាអំណាច នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ នៅ​ក្នុង​អំឡុង​ពេលនោះ អាណាចក្រ​ខ្មែរ​​បាន​គ្រប់គ្រង​ទឹកដី​ដ៏ធំ ដែលគ្របដណ្តប់​លើ​ទឹកដី​កម្ពុជា​ ថៃ ឡាវ និង​ប៉ែក​ខាង​ត្បូង​ប្រទេស​វៀតណាម​បច្ចុប្បន្ន។ ព្រំដែន​នៃ​អាណាចក្រ​ខ្មែរ​លាតសន្ធឹង​រហូតទៅដល់​ប្រទេស​ចិន នៅ​ប៉ែក​ខាង​ជើង ភូមា នៅប៉ែក​ខាង​លិច ម៉ាឡេស៊ី នៅប៉ែក​ខាង​ត្បូង និង​នគរ​ចម្ប៉ា នៅ​ខាងកើត។ នៅ​ក្នុង​កំណត់ត្រា​របស់​ពួកអារ៉ាប់ នៅ​ចន្លោះ​ពីសតវត្សរ៍ទី៩ និង​សតវត្សរ៍​ទី១០ គេឃើញ​ថា កាលណា​និយាយ​ពី​តំបន់​អឺរ៉ុប ពួកអារ៉ាប់តែងតែ​លើកឡើង​ពី​ការ​ធ្លាក់ដុនដាប​ ក្នុង​យុគខ្មៅងងឹត ក៏ប៉ុន្តែ ពួកអារ៉ាប់​បាន​​ចាត់ទុក​តំបន់​អាស៊ីអាគ្នេយ៍ថា​ស្ថិត​ក្នុង​​តំបន់​ដែល​មាន​ភាព​រុងរឿង​បំផុត នៅលើ​ពិភពលោក នៅ​ក្នុង​អំឡុង​ពេលនោះ។ ក៏ប៉ុន្តែ ជម្លោះ​ផ្ទៃក្នុង ជាពិសេស ជម្លោះ​ដណ្តើម​រាជ្យបល្ល័ង្ក បូករួម​ជាមួយ​នឹង​ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង បាន​ធ្វើ​ឲ្យ​អាណាចក្រ​ខ្មែរ​ត្រូវ​ធ្លាក់ចុះ​ខ្សោយ​ជាបន្តបន្ទាប់ ហើយទឹកដី​កាន់តែ​រួញតូច។ ជាទូទៅ អ្នកប្រវត្តិសាស្រ្ត​បាន​កំណត់​ថា សម័យកាល​រុងរឿង​នៃ​អាណាចក្រ​ខ្មែរ​បាន​ចាប់ផ្តើម​ពី​ឆ្នាំ​៨០២ ជាមួយនឹង​ការ​ឡើងគ្រងរាជ្យ​នៃ​ព្រះបាទ​ជ័យវរ្ម័ន​ទី២ និង​បញ្ចប់នៅ​ត្រឹម​ឆ្នាំ​១៤៣១ នៅ​ពេល​ដែល​​ព្រះបាទ​ស្រីសុរិយោពណ៌ (ឬចៅពញាយ៉ាត) សម្រេច​ចិត្ត​បោះបង់​រាជធានី​អង្គរចោល ហើយ​​ទៅតាំង​រាជធានី​នៅស្រីសន្ធរ និង​បន្ទាប់​មក​នៅ​​ភ្នំពេញវិញ ដើម្បី​គេចចេញ​ពី​ការឈ្លានពាន​របស់​កងទ័ព​សៀម៕

ប្រជាជាតិរស់នៅជំុវិញអាណាចក្រអង្គរ

នៅ​ចន្លោះ​សតវត្សរ៍​ទី៩ ដល់​ពាក់កណ្តាល​សតវត្សរ៍​ទី១៥​គ.ស អាណាចក្រ​ខ្មែរ គឺ​ជា​មហាអំណាច​​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​កាន់កាប់​ទឹកដី​យ៉ាងធំ គ្របដណ្តប់​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា ថៃ ឡាវ និង​ប៉ែក​ខាង​ត្បូង​ប្រទេស​វៀតណាម​បច្ចុប្បន្ន។ ចម្ប៉ា នៅ​ខាង​កើត​​អាណាចក្រ​ខ្មែរ គេឃើញ​មានពួក​ចាម នៅ​នគរ​ចម្ប៉ា។​ ពួកចាម​​មាន​ដើមកំណើត​មក​ពី​ម៉ាឡេស៊ី (មក​ពី​កោះ​ស៊ូម៉ាត្រា ឬ​ជ្វា) ហើយ​​បាន​មក​តាំង​ទីលំនៅ នៅ​តាម​បណ្តោយ​ឆ្នេរ​ប៉ែក​ខាង​កើត​ឥណ្ឌូចិន និង​បាន​បង្កើត​ទៅជា​រដ្ឋ​មួយឡើង នៅ​ចន្លោះ​សតវត្សរ៍​ទី២ ទៅ​សតវត្សរ៍​ទី១ មុន​គ.ស។ នគរ​ចម្ប៉ា​បាន​ចាប់កំណើត​មុន​នគរភ្នំ ឬ​ហ៊្វូណន​ទៅទៀត ក៏ប៉ុន្តែ គិត​ចាប់​ពី​សតវត្សរ៍​ទី៣មក នគរ​ចម្ប៉ា​មាន​ការរីកចម្រើន​ខ្សោយ​ជាង​នគរ​ហ៊្វូណន ជាពិសេស ខាង​បច្ចេកទេស​ក្នុងការ​ធ្វើ​សឹកសង្រ្គាម។ នគរចម្ប៉ា និង​នគរ​ខ្មែរ គឺ​ជា​គូប្រជែង​នឹង​គ្នា ហើយ​តែងតែ​ធ្វើ​សង្រ្គាម​នឹង​គ្នា​ជារឿយៗ។ ក៏ប៉ុន្តែ សង្រ្គាម​ធំជាងគេ ដែល​កំណត់​ជោគវាសនា និង​កែប្រែ​ប្រវត្តិសាស្រ្ត​របស់​ពួកចាម គឺ​សង្រ្គាម​ទល់នឹង​ នគរ​អាណ្ណាម ឬ​ដាយវៀត។ អាណ្ណាម នគរ​អាណ្ណាម​ស្ថិត​នៅ​ខាង​ជើង​នគរ​ចម្ប៉ា ក៏ប៉ុន្តែ ចាប់​ពី​សតវត្សរ៍​ទី១​មុន​គ.ស រហូត​ទៅដល់​ ​សតវត្សរ៍​ទី១០គ.ស (ក្នុងរយៈពេល​ប្រមាណជា​១ពាន់​ឆ្នាំ) អាណ្ណាម​​ស្ថិត​នៅ​ក្រោម​ការ​កាន់កាប់​របស់​ចិន ពោលគឺ គឺ​គ្រាន់តែ​ជាអាណា​​ខេត្តមួយ​ប៉ុណ្ណោះ​របស់​ចិន។ ពេលខ្លះ ចិន​បាន​ហៅ​អាណ្ណាម​នេះ​ថា “ណាមវៀត”។ រហូត​ដល់ឆ្នាំ​៩៣៩ ពួក​​អាណ្ណាម​បាន​ទាម​ទារ​ឯករាជ្យ​ ទៅ​បង្កើត​ជានគរដាច់​ពី​ចិន ក៏ប៉ុន្តែ មិនយូរ​ប៉ុន្មាន​ នគរ​ថ្មី​នេះ​នៅ​តែ​ត្រូវ​ធ្លាក់​ទៅ​ជា​​​នគរ​ចំណុះរបស់​ចិន​វិញ​ដដែល។ ចិន ដែល​ចាប់​ពី​ឆ្នាំ​៩៦០ ដល់​ឆ្នាំ​១២៧៩ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រាជវង្ស​សុង។ ក្នុងការ​ព្យាយាម​​រើបម្រះ​ពី​នឹម​អាណានិគម​របស់​ចិន ពួក​អាណ្ណាម​តែងតែ​បាន​ងើបឡើង​បះបោរ ធ្វើ​សង្រ្គាម​ទល់​នឹង​កងទ័ព​ចិន​ជារឿយៗ។ ទៅ​ទិស​ខាង​ត្បូង​ឯណោះវិញ ​ពួក​អាណ្ណាម និង​ពួកចាមក៏​តែងតែ​ធ្វើ​សង្រ្គាម​​ឈ្លានពាន​គ្នា​ទៅវិញ​ទៅមក​​ឥតឈប់ដែរ ក៏ប៉ុន្តែ នៅ​ទីចុង​បំផុត គឺ​នគរ​ចម្ប៉ា ដែល​ត្រូវ​បរាជ័យ ដោយ​ត្រូវ​នគរ​អាណ្ណាម​ឈ្លាន​ពាន​​ចូល​កាន់កាប់​ទាំងស្រុង នៅឆ្នាំ​១៤៧១។ នគរ​ចម្ប៉ា​ត្រូវ​រលំ ហើយ​ពួកចាម ក៏​បាន​នាំគ្នា​រត់ខ្ចាត់ខ្ចាយ​ចេញ​ពី​នគរ ដោយ​ភាគ​ច្រើន​រត់​ភៀសខ្លួន​ទៅ​ជ្រកកោន នៅ​ក្នុង​អាណាចក្រ​ខ្មែរ ហើយ​ខ្លះ​ទៀត​រត់​ទៅ​ម៉ាឡាកា នៅ​ក្នុងប្រទេស​ម៉ាឡេស៊ី​បច្ចុប្បន្ន។ លាវ នៅ​ខាង​លិច​អាណាម និង​ខាង​ជើង​នគរ​ខ្មែរ មាន​ប្រជាជន​មួយទៀត គឺ​លាវ។ លាវ​ធ្លាប់​ជា​នគរ​ឯករាជ្យ​មួយ នៅ​ខាង​ជើង​នគរ​ហ៊្វូណន។ ក៏ប៉ុន្តែ បន្តិចម្តងៗ ប្រទេស​លាវ​ត្រូវ​ធ្លាក់​ទៅ​ក្រោម​​ការ​ត្រួតត្រា​របស់​ខ្មែរ ដោយ​ដំបូង​​ត្រឹម​ជា​នគរ​ចំណុះ ហើយ​បន្ទាប់​មកទៀត នៅ​ក្នុង​សម័យ​អង្គរ ដែនដី​នៃ​ប្រទេស​លាវ​​ត្រូវ​បាន​​អាណាចក្រ​ខ្មែរវាតទី​កាន់​កាប់​ទាំងស្រុង។ រហូតដល់​ចុងសតវត្សរ៍​ទី​១៤ ទើប​ប្រទេស​លាវ​ចាប់ផ្តើម​លេចរូបរាង​សាជាថ្មី​ឡើង​វិញ។ ក៏ប៉ុន្តែ លាវ​ស្ថិត​នៅ​ជា​ប្រទេស​ទន់ខ្សោយ ទទួលរង​នូវ​ការ​គំរាម​កំហែង​ជា​ប្រចាំ​ពី​សំណាក់​ប្រទេស​ជិតខាង។ ពួក​មន (នៅភូមា) នៅ​ខាង​កើត​អាណាចក្រ​ខ្មែរ មាន​ប្រទេស​មួយ ​ដែល​ខ្មែរ​ហៅ​ថា “ស្រុកមន” ហើយ​ដែល​មាន​ទីតាំង​នៅ​ត្រង់​ប្រទេស​ភូមា​សព្វថ្ងៃ។ កាលពីមុន ស្រុកមន និង​ស្រុក​ខ្មែរ មាន​ព្រំប្រទល់​ជាប់គ្នា នៅ​ត្រង់​ម្តុំ​ព្រំប្រទល់​​ភូមា និង​ថៃ​បច្ចុប្បន្ន។ ចំណែក​ឯ​ប្រទេស​ថៃ​វិញ នៅ​មិនទាន់​មាន​រូបរាង​នៅឡើយទេ នៅពេលនោះ។ ថៃ ឬ​សៀម នៅ​ក្នុង​សិលាចារឹក គេ​ឃើញ​មាន​ការកត់​ត្រា​ពី​វត្តមាន​របស់​ពួកថៃ ឬ​សៀម នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ប្រហែល​ជា​ចាប់​ពី​សតវត្សរ៍​ទី១២​មក។ ពួកថៃ ឬ​សៀម កាល​ពី​មុន​រស់​នៅ​ក្នុង​ខេត្ត​យូណាន​ប្រទេស​ចិន ហើយ​បាន​ចាប់ផ្តើម​ធ្វើ​អន្តោប្រវេសន៍​ចាក់ចុះ​មក​ទិស​ខាង​ត្បូង បន្តិចម្តងៗ ចាប់តាំង​ពី​សតវត្សរ៍​ទី៩។ ពីដំបូង គេឃើញ​ពួកថៃ ឬសៀម​​បាន​ចុះ​មកតាំង​ទីលំនៅ នៅ​ភាគខាងជើង​ប្រទេស​លាវ​សព្វថ្ងៃ និង​នៅ​ឈៀងម៉ៃ។ ចំនួន​ពួកថៃ ឬសៀម​​នៅ​ប៉ែក​ខាង​ជើង​នៃ​តំបន់​អាស៊ីអាគ្នេយ៍​មាន​កាន់តែ​ច្រើន​ឡើងៗ ហើយ​ពួកគេ​ក៏​បាន​បង្កើត​ទៅ​ជា​នគរ​តូចៗ​មួយចំនួន ដូចជា សុខោទ័យ ឆៀងសែន ឈៀងម៉ែ ​ស្រែមួយលាន និង​អយុធ្យា។​ ក៏ប៉ុន្តែ ពី​ដំបូង ​នគរ​ទាំងអស់​នេះ​ជា​នគរ​ទន់ខ្សោយ ហើយ​ស្ថិត​នៅ​ក្រោម​ការ​ឥទ្ធិពល​របស់​អាណាចក្រ​ខ្មែរ។ នៅពេល​ដែល​អាណាចក្រ​ខ្មែរ​ចាប់ផ្តើម​ធ្លាក់ចុះខ្សោយ នគរ​របស់​ពួកថៃ ឬ​សៀម​ ក៏​បាន​ពង្រឹង​ប្រទេស​របស់​ខ្លួន​បន្តិចម្តងៗ ឲ្យ​ទៅ​ជា​នគរ​ដែល​មាន​​​​អធិបតេយ្យ​ពេញលេញ ដោយ​ចាប់ផ្តើម​ពី​សុខោទ័យ នៅ​អំឡុង​សតវត្សរ៍​ទី១៣។ ​បន្ទាប់មកទៀត នៅសតវត្សរ៍​ទី១៤ ក្រោយ​ពី​ស្តេច​រាមកំហែង​ចូល​ទិវង្គត ​សុខោទ័យ​ត្រូវ​ធ្លាក់​ដុនដាប ហើយ​ត្រូវ​ធ្លាក់​ក្រោម​ការ​ត្រួតត្រា​របស់​នគរ​សៀម​មួយទៀត គឺ​នគរ​​​អយុធ្យា។ គឺ​​អយុធ្យា​នេះ​ហើយ ដែល​បាន​ពង្រីក​អំណាច​នគរ​សៀម ហើយ​​ជា​គូប្រជែង​ដ៏ធំ​បំផុត​របស់​អាណាចក្រ​ខ្មែរ នៅ​ចុងសម័យ​អង្គរ។ ម៉ាឡេ ងាកទៅ​ប៉ែក​ខាង​សមុទ្រ​វិញ នៅ​ប៉ែក​​ខាង​ត្បូង​អាណាចក្រ​ខ្មែរ គេ​ឃើញ​មាន​​​អាណាចក្រ​​ដ៏ធំមួយ គឺ​អាណាចក្រ​ស្រីវិជ័យ (Srivijaya) ​របស់​ពួកម៉ាឡេ ដែល​មាន​ទីតាំង​នៅ​លើ​កោះស៊ូម៉ាត្រា ក៏ប៉ុន្តែ មាន​ដែនដី​​គ្របដណ្តប់​​រហូតទៅដល់ កោះជ្វា (Java) កោះ​បរណេអូ (Borneo) និង​ម៉ាឡាកា នៅ​ចុង​ខាង​ត្បូង​នៃ​ឧបទ្វីប​ម៉ាឡេ ពោលគឺ ពាសពេញ​ដែនដី​នៃ​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ព្រុយណេ​​សព្វថ្ងៃ។ នៅ​អំឡុង​សតវត្សរ៍ទី១៣ អាណាចក្រ​ស្រីវិជ័យ​បាន​ធ្លាក់ចុះ​ទន់ខ្សោយ​រហូត​ត្រូវ​ធ្លាក់​ទៅជា​នគរ​ចំណុះ​ឲ្យ​អាណាចក្រ​ខ្មែរ ហើយ​ក្រោយ​មក​ទៀត​ ជា​នគរ​ចំណុះ​របស់​នគរ​សុខោទ័យ​របស់​សៀម។ នៅ​ដើមសតវត្សរ៍​ទី១៥ អាណាចក្រ​ស្រីវិជ័យ​ត្រូវ​ដួលរលំ ហើយ​បែក​ខ្ញែក​ទៅជា​នគរ​តូចៗ​ផ្សេងៗ​ពី​គ្នា៕

ការដាក់អាណាព្យាបាលបារាំងនៅកម្ពុជា

ចាប់តាំង​ពី​ពាក់កណ្តាល​សតវត្សរ៍​ទី​១៥ អាណាចក្រ​ខ្មែរ ដែល​ធ្លាប់​តែ​ជា​​មហាអំណាច​ដ៏ធំមួយ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ធ្លាក់ចុះ​ទន់ខ្សោយ​ឥតឈប់ ហើយ​ដែនដី​ក៏​ចេះតែ​រួញ​តូចទៅៗ ដោយសារ​តែ​ការ​លេបត្របាក់​ពី​ប្រទេស​ជិតខាង គឺ​សៀម នៅ​ខាង​លិច និង​អាណ្ណាម នៅ​ខាងកើត។ មិនតែ​ប៉ុណ្ណោះ ទឹកដី​ដែល​នៅ​សេសសល់​របស់​នគរ​ខ្មែរ ក៏​មិន​មានឯករាជ្យ​ពេញលេញ​នោះដែរ ដោយ​ត្រូវ​សៀម និង​អាណ្ណាម​ផ្លាស់គ្នា​គ្រប់គ្រង​ជានគរ​ចំណុះម្តងម្នាក់ៗ ស្ទើរតែ​ជាប់ជាប្រចាំ។ នៅ​អំឡុង​សតវត្សរ៍​ទី​១៩ នគរ​អាណ្ណាម ដែល​បានកាត់យក​​ទឹកដី​កូសាំងស៊ីន ឬ​កម្ពុជាក្រោម ពី​នគរ​ខ្មែរ​រួចទៅហើយ ដោយ​​ថែមទាំង​បាន​ត្រួតត្រា​ស្តេចខ្មែរ​ជា​នគរ​ចំណុះ​ថែមទៀត ប៉ុន្តែ​ ​នៅ​មិនអស់​ចិត្ត ក៏​មាន​គម្រោង​ចង់​យក​កាត់យក​នគរ​ខ្មែរ​ទាំងមូល​យក​ទៅ​ធ្វើ​ជា​ទឹកដី​ខ្លួនឯង។ នៅ​ឆ្នាំ​១៨៣៤ អាណ្ណាម​បាន​លើក​បន្តុប​ក្សត្រិយ​មួយ​អង្គព្រះនាម អង្គម៉ី ដែល​ត្រូវ​ជា​បុត្រី​របស់​ព្រះបាទ​អង្គចន្ទ ឲ្យ​ឡើង​មក​គ្រងរាជ្យ​ជា​មហាក្សត្រ​ខ្មែរ រួចហើយ​បាន​ចាត់​វិធានការ​គ្រប់យ៉ាង ដើម្បី​ព្យាយាម​បំបាត់​ប្រពៃណី ទំនៀមទម្លាប់ សាសនា និង​របៀបរបប​គ្រប់គ្រង​រដ្ឋបាល​ពី​បុរាណ​របស់​នគរ​ខ្មែរ។ ខេត្ត​របស់​ខ្មែរ ដែល​មាន ៥៦ ត្រូវ​បានកាត់បន្ថយ​មក​នៅ​ត្រឹម ៣៣ ហើយ​ត្រូវ​ប្តូរឈ្មោះ​​ហៅ​តាម​ភាសាវៀតណាម​វិញ ហើយ​គ្រប់​ចៅហ្វាយខេត្ត​ទាំងអស់​នេះ ត្រូវ​មាន​ជំនាញការ​វៀតណាម​ម្នាក់​មក​ត្រួតពីលើ។ ដោយទ្រាំ​មិនបាន​នឹង​ទង្វើ​​នេះ ប្រជារាស្រ្ត​ខ្មែរ​ក៏​បាន​នាំគ្នា​ងើបឡើង​បះបោរ ធ្វើការ​វាយឆ្មក់ កាប់ស្លាប់​ទាហាន និង​ប្រជាជន​អាណ្ណាម ដោយ​ឥតរើសមុខ។ ឆ្លៀត​ក្នុង​ឱកាស​​ចលាចលនោះ មន្រ្តី​ខ្មែរ​ក៏​បាន​ឯកភាព​គ្នា ទៅ​សុំ​អន្តរាគមន៍​ពី​សៀមឲ្យ​មក​ជួយ​វាយបណ្តេញ​អាណ្ណាម និង​លើក​អ្នកអង្គម្ចាស់ ​អង្គឌួង ដែល​មាន​ការ​ស្រឡាញ់​ចូលចិត្ត​ពី​រាស្រ្ត ឲ្យ​ឡើង​សោយរាជ្យ ជំនួស​អង្គម៉ី។ ក្រោយ​ពី​បាន​ធ្វើ​សង្រ្គាម​នឹង​គ្នា​អស់​ជាច្រើន​ឆ្នាំ នៅ​ឆ្នាំ​១៨៤៥ នគរ​ខ្មែរ សៀម និង​អាណ្ណាម​បាន​ចរចា​គ្នា​បញ្ចប់​សង្រ្គាម ហើយ​​ទាំង​សៀម និង​ទាំង​អាណ្ណាម​សុទ្ធតែ​បាន​ទទួល​យល់ព្រម​​ឲ្យ​ព្រះបាទ​អង្គឌួង ឡើងគ្រងរាជ្យ​ជា​ព្រះមហាក្សត្រ​ខ្មែរ។ ក៏ប៉ុន្តែ នៅ​ពេលនោះ នគរ​ខ្មែរ​នៅតែ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​​ពី​សំណាក់​​ស្តេច​សៀម និង​អាណ្ណាម ហើយ​​​សូម្បីតែ​ការ​ធ្វើ​រាជាភិសេក​របស់​ព្រះបាទ​អង្គឌួង នៅ​ឆ្នាំ​១៨៤៧ ក៏​​ត្រូវ​បាន​ធ្វើឡើង ​នៅ​ចំពោះមុខ​តំណាង​​ស្តេច​នៃ​នគរ​ជិតខាង​ទាំងពីរ​នេះ​ដែរ។ ដែនដី​កូសាំងស៊ីន​ ដែល​ត្រូវ​បាន​នគរ​អាណ្ណាម​ដណ្តើម​កាន់កាប់​កាល​ពីមុន នៅតែ​បន្ត​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​អាណ្ណាម​ដដែល ហើយ​ខេត្ត​ទាំង ២១ នៃ​ដែនដី​កូសាំងស៊ីន​នេះ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅជា​ភាសាវៀតណាម​រហូត​មក​ទល់​នឹង​សព្វថ្ងៃ។ ចំណែក​​នៅ​ប៉ែក​ខាង​លិចវិញ ​ខេត្ត​មួយ​ចំនួន​ រួមមាន បាត់ដំបង សៀមរាប មង្គលបុរី ស៊ីសុផុន ដែល​ត្រូវ​​សៀម​ដណ្តើម​យក​ទៅ​កាន់កាប់​ពីមុន​មក​នោះ ក៏​បន្ត​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​សៀម​ជា​បន្ត​ទៀត។ លើស​ពីនេះ​ទៅទៀត សៀម​បាន​បង្ខំ​ឲ្យ​ព្រះបាទ​អង្គ​ឌួង​ចុះ​កិច្ចព្រមព្រៀង​​ទទួលស្គាល់​ការកាត់​ខេត្ត​ពីរ​ទៀត​ឲ្យ​ទៅ​សៀម គឺ​ខេត្ត​ម្លូព្រៃ និង​ទន្លេរ​រពៅ។ ក្រោយ​ពី​បាន​ឡើងគ្រងរាជ្យ ព្រះបាទ​អង្គឌួង​ទ្រង់យល់​ច្បាស់​ក្នុង​ចិត្ត​​ថា ទាំង​នគរ​សៀម និង​នគរ​​អាណ្ណាម​សុទ្ធតែ​នាំគ្នា​បន្ត​ចិញ្ចឹម​ចិត្ត​ចង់​លេបត្របាក់​យក​នគរ​ខ្មែរ ហើយ​ដោយ​​​បារម្ភ​ថា នៅ​ក្រោយ​ពេល​ព្រះអង្គ​សោយទិវង្គត​ទៅ នគរ​ខ្មែរ​អាច​នឹង​​ត្រូវ​សៀម និង​អាណ្ណាម​ពុះចែក​គ្នា ព្រះអង្គ​ក៏​មាន​ព្រះរាជតម្រិះ​ចង់​ស្វះស្វែង​រក​កិច្ចការ​ពារ​ពី​ចក្រភព​បារាំង។ ចក្រភព​បារាំង ដែល​ក្រោយ​ពី​ចាញ់​សង្រ្គាម​ទល់​នឹង​អង់គ្លេស នៅ​ឥណ្ឌា បាន​ចាប់ផ្តើម​​ងាក​មក​ផ្តោត​​លើ​ការ​ពង្រីក​ដែន​អាណានិគម នៅ​ក្នុង​តំបន់​ឥណ្ឌូចិន។ នៅ​ឆ្នាំ​១៨៥៣ ព្រះបាទ​អង្គឌួង បាន​ផ្ញើ​រាជសារមួយច្បាប់ ដោយ​មាន​ភ្ជាប់​ជាមួយ​នឹង​អំណោយ​យ៉ាង​ច្រើន​ផង ទៅកាន់​អធិរាជ​ណាប៉ូឡេអុង ទី៣ (ត្រូវ​ជា​ក្មួយ​របស់​ណាប៉ូឡេអុង​ បូណាប៉ាត) ដើម្បី​ស្នើ​សុំ​ចង​ភ្ជាប់​សម្ព័ន្ធមិត្ត​​ជាមួយ​ចក្រភព​បារាំង។ រូបគំនូរ​បង្ហាញ​អំពី​អធិរាជ​​បារាំង ណាប៉ូឡេអុង​ទី៣ នៅ​ឆ្នាំ​១៨៥៥ បេសកជន​បារាំង​ប្រចាំ​ស្រុកចិន និង​ស្រុក​សៀម​ ឈ្មោះ ស្ហាល ដឺម៉ុងទីញី (Charles de Montigny)​ បាន​ទទួល​បញ្ជា​ពី​អធិរាជ​ណាប៉ូឡេអុង​ទី៣ ឲ្យ​រៀបចំ​ចុះ​កិច្ចព្រមព្រៀង​ភ្ជាប់​សម្ព័ន្ធមិត្ត​ជាមួយ​នឹង​នគរ​ខ្មែរ តាម​សំណើ​របស់​​ព្រះបាទ​អង្គឌួង។ ក៏ប៉ុន្តែ មុននឹង​ទៅ​​​នគរ​ខ្មែរ ដឺម៉ុងទីញី បាន​ធ្វើ​ដំណើរ​កាត់​តាម​នគរ​សៀម ហើយ​បាន​ធ្លោយ​មាត់​ប្រាប់​សៀម អំពីគម្រោងមក​ចុះ​សន្ធិសញ្ញា​​សម្ព័ន្ធភាព​ជាមួយ​នឹង​នគរ​ខ្មែរ។ ដឹង​អំពី​រឿងនេះ ស្តេច​សៀម​បាន​ចាត់​មន្រ្តី​ម្នាក់​ឲ្យ​ក្លែងខ្លួន​ជា​អ្នក​ដំណើរ​ធម្មតា ហើយ​ចុះ​កប៉ាល់​​ជាមួយ ដឺម៉ុងទីញី ដើម្បី​ឃ្លាំ​តាម​មើល​ដំណើរ​របស់​ ដឺម៉ុងទីញីផង និង​ដើម្បី​នាំសារ​មក​ថ្វាយ​ព្រះរាជាខ្មែរ​ផង ដើម្បី​គំរាម​កុំ​ឲ្យ​ព្រះអង្គ​ចុះ​សន្ធិសញ្ញា​ជាមួយ​បារាំង។ ពេល​ធ្វើ​ដំណើរ​មកដល់​ស្រុកខ្មែរ ដឺម៉ុងទីញី បាន​ប្រព្រឹត្ត​កំហុសឆ្គង​មួយទៀត គឺ​លោក​មក​ស្នាក់​នៅ​ត្រឹម​ខេត្តកំពត​ប៉ុណ្ណោះ ដោយ​​មិន​បាន​​ធ្វើ​ដំណើរ​ទៅដល់​​រាជធានី​ឧត្តុង្គ ដើម្បី​ជួប​ព្រះរាជា​ខ្មែរ​ដោយ​ផ្ទាល់​នោះទេ តែបែរ​ជា​ចាត់​បុព្វជិត​កាតូលិក​ម្នាក់​ឲ្យ​ជា​តំណាង​ទៅ​ចូល​គាល់​ព្រះបាទ​អង្គឌួង​ទៅវិញ។ ណាមួយ​ភ័យខ្លាច​រងការ​វាយប្រហារ​ពី​សំណាក់​នគរ​សៀម ណាមួយ​ទៀត មើលឃើញ អំពី​​ចរឹកខ្ជីខ្ជា​របស់​មន្រ្តី​បារាំង ដែល​មិនគួរ​ឲ្យ​ទុកចិត្ត​ថា​ បារាំង​ពិតជា​​នឹង​អាច​ជួយការពារ​ខ្មែរ​ពី​ការវាយប្រហារ​របស់​សៀម​បាន​ ព្រះបាទ​អង្គឌួង ក៏​បាន​បដិសេធ​មិន​ចុះ​សន្ធិសញ្ញា​ជាមួយ​បារាំង ហើយ​លែង​ស្វះស្វែង​រក​អន្តរាគមន៍​ពី​បារាំង​តទៅទៀត។ រហូតដល់​ឆ្នាំ​១៨៥៨ នៅ​ក្រោយ​ពេល​ឃើញ​បារាំង​​បញ្ជូន​ទ័ព​មក​វាយ​​លុក​លើ​​អាណ្ណាម​ នៅ​កូសាំងស៊ីន ទើប​ព្រះបាទ​អង្គឌួង​ចាប់ផ្តើម​ពិចារណា​ចង់​ទាក់ទង​បារាំង​ម្តងទៀត។ ក៏ប៉ុន្តែ ព្រះអង្គ​ត្រូវ​ធ្លាក់​ព្រះកាយ​ប្រឈួន និង​សោយ​ទិវង្គត នៅ​ឆ្នាំ​១៨៦០ ហើយ​បុត្រា​ច្បង​របស់​ព្រះអង្គ ឈ្មោះ អង្គវតី ក៏​បាន​ឡើង​មក​ស្នងរាជ្យ​ជា​ព្រះមហាក្សត្រ​ខ្មែរ ដោយ​យក​ព្រះនាម​ថា ព្រះបាទ​នរោត្តម។ នៅ​ឆ្នាំ​១៨៦២ បារាំង​បាន​ឈ្នះសង្រ្គាម​​នៅ​វៀតណាមខាងត្បូង ដោយ​ដណ្តើម​យក​ទឹកដី​កូសាំងស៊ីន​មក​គ្រប់គ្រង​ជា​អាណាខេត្ត​របស់​បារាំង។ មួយឆ្នាំ​ក្រោយ​មក​ទៀត ទេសាភិបាល​បារាំងនៅ​កូសាំងស៊ីន បាន​បញ្ជូន​តំណាង​ម្នាក់ ឈ្មោះ ឌូដារ ដឺឡាក្រេ (Doudart de Lagrée) ឲ្យ​ទៅ​ចូល​គាល់​ព្រះបាទ​នរោត្តម នៅ​រាជធានី​ឧត្តុង្គ។ ក្រោយ​ពី​បាន​ឮបន្ទូល​របស់​ព្រះបាទ​នរោត្តម​ដែល​ថា ព្រះអង្គ​មិនចង់​នៅ​រណបសៀម លោក​ឌូដារ ដឺឡាក្រេ​ ក៏​បាន​​ស្នើ​ឲ្យ​ព្រះអង្គ​ដាក់​កម្ពុជា​​ឲ្យ​ស្ថិតក្រោម​អាណាព្យាបាល​បារាំង ដោយសន្យា​ថា បារាំង​នឹង​ការពារ​កម្ពុជា​ឲ្យ​រួចផុត​ពី​ការត្រួតត្រា​របស់​នគរ​សៀម និង​អាណ្ណាម។ ព្រះបាទ​នរោត្តម​យល់ព្រម ហើយ​បាន​ក៏​បាន​ចុះ​សន្ធិសញ្ញា​ទទួល​យក​អាណាព្យាបាល​បារាំង នៅ​ថ្ងៃ​ទី១១ ខែ​សីហា ឆ្នាំ​១៨៦៣។ ក្រោយ​ពី​បារាំង​បាន​ដាក់​អាណាព្យាបាល​លើ​កម្ពុជា នគរសៀម​ក៏​បាន​បញ្ជូន​កេតនភណ្ឌ ដែល​រួមមាន​ទាំង​ព្រះខ័ណ្ឌរាជ្យ​ផងយក​មក​ឲ្យ​ស្តេច​ខ្មែរ​វិញ ហើយ​ព្រះបាទ​នរោត្តម​ក៏​បាន​ទទួល​រាជាភិសេក​ជាផ្លូវការ នៅថ្ងៃ​ទី៣ ខែមិថុនា ឆ្នាំ​១៨៦៤ ដោយ​បាន​រើរាជធានី​ចេញ​ពី​ឧត្តុង្គ មក​តាំង​នៅ​ភ្នំពេញ។ នៅ​អាណ្ណាម​ឯណោះវិញ បារាំង ដែល​បាន​យក​កូសាំងស៊ីន​ធ្វើ​ជា​អាណាខេត្ត​របស់​ខ្លួន​រួចទៅហើយ​នោះ បាន​​ប្រើ​កម្លាំង​ទ័ព​ព្យាយាម​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន ទៅ​កាន់​ទឹកដី​ប៉ែក​កណ្តាល និង​ប៉ែក​ខាង​ជើង​នគរ​អាណ្ណាម​ជា​បន្ត​ទៀត។ នៅទីបំផុត នៅ​ឆ្នាំ​១៨៨៤ បារាំង​បាន​យក​នគរ​អាណ្ណាម​ទាំងមូល​យក​មក​ដាក់​ក្រោម​អាណាព្យាបាល​បារាំង គឺ​ទាំង​ភូមិភាគ​កណ្តាល ដែល​គេហៅថា អាណ្ណាម និង​ភូមិភាគ​ខាងជើង​ជាប់​ព្រំដែន​ចិន ដែល​គេ​ហៅថា តុងកឹង។ នៅ​ឆ្នាំ​ដដែល​នោះ គឺ​នៅ​យប់ថ្ងៃ​ទី២៤ ខែមិថុនា ឆ្នាំ​១៨៨៤ នៅ​កម្ពុជា បារាំង​បាន​បង្ខំ​ឲ្យ​ព្រះបាទ​នរោត្តម ឡាយ​ព្រះហស្តលេខា​​លើ​អនុសញ្ញា​ថ្មី​មួយទៀត ដើម្បី​ប្រគល់​រាល់​កិច្ចការ​​ផ្ទៃក្នុង​នគរ​ខ្មែរ​ទាំងអស់​ទៅ​ឲ្យ​បារាំង​ជា​អ្នក​គ្រប់គ្រង បន្ថែម​ពីលើ​វិស័យ​ការពារជាតិ និង​កិច្ចការបរទេស ដែល​បាន​ព្រមព្រៀង​គ្នា ក្នុង​សន្ធិសញ្ញា​ឆ្នាំ​១៨៦៣។ ការបះបោរ​ប្រឆាំង​នឹង​បារាំង​ក៏​បាន​ចាប់ផ្ទុះឡើង ចាប់ពី​ចុងឆ្នាំ​១៨៨៤ រហូត​ដល់​ដើម​ឆ្នាំ​១៨៨៧។ ក្រោយ​ពី​មាន​ការ​បះបោរ​នេះ បារាំង​ក៏​បាន​ប្រគល់​អំណាច​ខ្លះៗ​ទៅ​ឲ្យ​ព្រះរាជា​ខ្មែរ​វិញ ព្រមទាំង​បាន​ចាត់ចែង​ឲ្យ​មាន​គណៈ​​រដ្ឋមន្រ្តី ព្រមទាំង​រដ្ឋបាល​សាធារណៈ​ខ្មែរ​ឡើង ក៏ប៉ុន្តែ រ៉េស៊ីដង់​ជាន់ខ្ពស់​បារាំង (Résident supérieur) ព្រមទាំង​រ៉េស៊ីដង់​បារាំង​ នៅតាម​ខេត្ត​ចំនួន ៤ គឺ​ កំពត កំពង់ធំ ក្រចេះ និង​ពោធិសាត់ នៅតែ​មាន​អំណាច​ច្រើន​ ក្នុង​កិច្ចការ​រដ្ឋបាល​​របស់​ខ្មែរ៕

ពុទ្ធសាសនានិងដែនសុវណ្ណភូមិ

១. កម្ពុជា ក. ទីតាំង ប្រទេស​កម្ពុជា​ស្ថិត​នៅ​ទ្វីប​អាស៊ី​អាគ្នេយ៍ ត្រង់​ភាគ​ខាង​ត្បូង​នៃ​ឧបទ្វី​ប​ឥណ្ឌូ​ចិន ចន្លោះ​ខ្សែ​ស្រប​​ទី១០​ និង ទី​១៥ នៃ​រយៈ​ទទឹង​ខាង​ជើង និង​ចន្លោះ​ខ្សែ​បណ្តោយ​ទី ១០២ និង ទី១០៨ ​នៃ​​រយៈ​បណ្តោយ​ខាង​កើត ។ ដូច​នេះ ប្រទេស​កម្ពុជា​នៅ​ក្នុង​តំបន់​ត្រូ​ពិក ត្រង់​អឌ្ឍគោល​ខាង​​ជើង​ដែល​ជា​តំបន់​មាន​ជី​រ​ជាតិ​ហើយ​មាន អំ​ណោយ​ផល​ដល់​ការ​លូត​លាស់​នៃ​រុក្ខ​ជាតិ​និង​​ដំណាំ​ផ្សេង​ៗ​គ្រប់​ប្រ​ភេទ។ កម្ពុជា​មាន​រាង​ជា​ពហុកោណ​ស្ទើរ​ស្មើ​ជ្រុង​ មានព្រំ​ប្រទល់​ខាង​​ជើង​ជាប់​ប្រទេស​ថៃ​ហើយ​មួយ​ភាគ​ធំ​ជាប់​នឹង​ប្រទេស​ឡាវ​ខាង​កើត​និង​ខាង​ត្បូង ​មួយ​​ភាគ​ជាប់​នឹង​ប្រទេស​វៀត​ណាម​ខាង​ត្បូង មួយ​ភាគ​ទៀត​ជាប់​នឹង​ឈូង​សមុទ្រ​ថៃ​ ខាង​លិច​ជាប់​នឹង​ឈូង​សមុទ្រ​ថៃ ហើយ​មួយ​ភាគ​ទៀត​ជាប់​នឹង​ប្រទេស​ថៃ ។ ខ. ផ្ទៃដី ប្រទេសកម្ពុជាមានផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រការេ ។ គ. ប្រជាជន ចំនួន​ប្រជាជន​នៅ​កម្ពុជា តាម​អ្នក​ប្រាជ្ញ​ខាង​ជាតិ​ពន្ធុ​វិទ្យា​បាន​សន្និដ្ឋាន​ថា ពួក​​អូ​ស្ត្រាលី​អ៊ីដ​និង​​ពួក​មេឡានេ​ស៊ី សម្បុរ​ខ្មៅ បាន​មក​នៅ​ឥណ្ឌូចិន​តាំង​ពី​ច្រើន​ស.វ. មុន​គ.ស ម៉្លេះ ។ ​បន្ទាប់​មក មាន​ពួក​ឥណ្ឌូនេ​ស៊ី​ ជា​ជន​ជាតិ​ស្បែក​លឿង​ចូល​មក​នៅ​លាយ​ឡំ​នឹង​ប្រជាជន​ចាស់ បង្ក​បង្កើត​ឡើង​ជាជន​ជាតិ​សាសន៍​មន-ខ្មែរ។ ក្រោយ​មក មាន​ពួក​ឥណ្ឌា​ជា​អ្នក​ជំនួញ ជា​អ្នក​ភៀស​ខ្លួន​ពី​សង្គ្រាម​និង​ជា​អ្នក​ផ្សាយ​សាសនា បាន​មក​រស់​នៅ​លាយ​ឡំ​ជា​មួយ​ម្ចាស់​ស្រុក​ដើម បង្ក​បង្កើត​បាន​ជា​អរិយ​ធម៌​មួយ ។ តែ​ពួក​កុល​សម្ព័ន្ធ​ខ្លះ ពុំ​ព្រម​ទទួល​យក​នូវ​បញ្ហា​ទាំង​នេះ ។​ ក្រោយ​មក​ទៀត​មាន​ជាតិ​សាសន៍​ផ្សេង​ៗ​បាន​មក​រស់​នៅ​ជា​បន្ត​បន្ទាប់ ដូចជា​ជាតិ​ជ្វា ព្រាហ្មណ៍ (ស.វ.ទី៨) ជាតិ​ចិន (ស.វ.ទី ១៣) រៀត​ណាម ឡាវ ចាម ភូមា ជាដើម។ ហេតុ​នេះ​បាន​ជា​គេ​ឃើញ​មាន​មនុស្ស​ផ្សេងៗ​គ្នា​ជា​ច្រើន រស់​នៅ​លើ​ទឹក​ដី​កម្ពុជា។ ​ស្ថិតិ​ប្រជាជន​កម្ពុជា​ក្នុង​ឆ្នាំ ១៩៦២ មាន​ចំនួន៩.៧២៨.៧៧១ នាក់ ក្នុង​ពេល​នោះ​មាន​ជន​ជាតិ​ខ្មែរ​ប្រហែល​ជា ៥ ភាគ ៦។ ឃ. ជនជាតិផ្សេង ក្រៅពីជនជាតិខ្មែរមាន -ពួក​កុល​សម្ព័ន្ធ មាន​ច្រើន​ក្រុម ដូច​ជា​ពួក​ព័រ ស្អូច សំរ៉ែ កួយ ស្ទៀង ព្នង ។ ពួក​គេ​រស់​នៅ​ដាច់​​ស្រយាល​ពី​គេ, ប្រកប​អាជីវ​កម្ម​ប្រមាញ់ នេសាទ និង​កសិកម្ម​នៅ​ព្រៃ​ដុត ។ -ពួក​ចំណូល​ស្រុក ឬ​ខ្មែរ​ចូល​ជាតិ ជា​ប្រជាជន​ដែល​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​យូរ​យារ​ណាស់​មក​ហើយ មាន​សិទ្ធិ និង​កាតព្វ​កិច្ច​ដូច​ខ្មែរ​ដែរ ។ ជន​​ជាតិ​ទាំង​​នេះ​​មាន​​ចាម ជ្វា ឡាវ​វៀតណាម និងភូមា…។ ២. តើខ្មែរជានរណា? ជា​យូរ​យារ​ណាស់​មក​ហើយ អ្នក​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ខ្មែរ បាន​ខិត​ខំ​ដោះ​ស្រាយ​បញ្ហា​កំណើត​​ខ្មែរ​​នេះ ។ ពួក​​គេ​បាន​បញ្ចេញ​យោបល់​ប្លែក​ៗ​គ្នា ហើយ​ជួន​កាល​ផ្ទុយ​ស្រឡះ​តែម្តង ។ ប៉ុន្តែ​យោបល់​ទាំង​នោះ​អាច​ចែក​ជា​ពីរ​ក្រុម​គឺៈ ក- យោបល់ទី១ ពួក​គេ​ទទួល​ថា​ជាតិ​ខ្មែរ ជា​ជាតិ​ប្រវេសន៍ (Race immigré) ចេញ​ពី​ប្រទេស​ឥណ្ឌា​ហើយ​បាន​លុក​លុយ​ដណ្តើម​យក​ទឹក​ដី​របស់​ជន​ជាតិ​ដើម​មួយ (Race Autochtone) គឺ​ជន​ជាតិ​ក្នុង​​អំបូរ​ម៉ាឡាយូ​ប៉ូលី​នេ​ស៊ី​យ៉េន (Race Malayopolynésienne) នេះ​ឯង ។ ទស្សនៈ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក Hendrike Kerne ។ បន្ទាប់​មក​ទៀត ក៏​មាន​អ្នក​ស្រាវ​ជ្រាវ​ខ្លះ​​យល់​ស្រប​តាម​ដូច​ជា​លោក​Adhémard Leciére និង​លោក​Pierre Gourou ជា​ដើម។​ ​លោក Pierre Gourou បាន​បញ្ជាក់​ថា​ជន​ជាតិ​ខ្មែរ​ប្រហែល​ជា​ត្រូវ​ពួក ទ្រា​វិឌ ឬ​ពួ​កអារ្យ​ច្រាន​ចេញ​ពី​ឥណ្ឌា ហើយ​ដោយ​មាន​សេស​សល់​ក្រុម​ខ្លះ​ដូច​ជា​ពួក​មុណ្ឌ បាន​មក​លុក​លុយ​ប្រទេសភូមា​ប្រទេស​សៀម​និង​ប្រទេស​កម្ពុជា ។ លោក​Etienne Aymonier ដែល​យល់​ថា​ក្រុម មន​-​ខ្មែរ​ មណ្ឌុ​មាន​តាំង​ពី​ដើម​នៅ​ជើង​ភ្នំ​ទី​បេត៍ ហើយ​ក្រោយ​មក​បាន​បំបែក​ជា​ពីរ​ក្រុម​ ​គឺ មន​-​ខ្មែរ ចូល​មក​តាំង​នៅ​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍ ឯ​មួយ​ក្រុម​ទៀត​គឺ​មណ្ឌុ ចូល​ទៅ​ក្នុង​​ប្រទេស​ឥណ្ឌា​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ​។ ខ-យោបល់ទី២ ទទួល​ស្គាល់​ថា ជន​ជាតិ​ខ្មែរ​ជា​ជន​ជាតិ​មួយ​ស្ថិត​នៅ​ក្នុង​ក្រុម មន​-​ខ្មែរ ហើយ​បាន​កើត​ឡើង​នៅ​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​នេះ តាំង​ពី​បុរាណ​មក ។ នេះ​គឺ​ជា​យោបល់​របស់​លោក Bernard ​Philiffe Groslier បច្ចុប្បន្ន​ជា​អភិរក្ស​អង្គរ និង​លោក Mace Talahot ជា​ដើម ​។ លោក​ទាំង​ពីរ​នេះ​បាន​យល់​ឃើញ​ថា ក្នុង​សម័យ​ឌុណូ ប្រវត្តិ​សាស្ត្រ​ដ៏​យូរ​លង់​ណាស់​មក​ហើយ មាន​មនុស្ស​ជា​ច្រើន​ក្រុម​បាន​ធ្វើ​ដំណើរ​ពី​ខាង​ជើង​ចុះ​មក​ភាគ​អាស៊ី​អាគ្នេយ៍​ដូច​ពួក​អូស្ត្រាឡូអ៊ីដ (Autraloïdes)មេ​ឡានេ​ស៊ី​យាង (Mélanésiens) ។ អំបូរ​មន-ខ្មែរ​បាន​កើត​ឡើង​ដោយ​ការ​កាត់​ផ្សំ​រវាង​ពួក​ឥណ្ឌូនេស៊ី​យាង​និង​មេឡា​នេ​ស៊ី​យាង ហើយ​បាន​រស់​នៅ​រាយ​ប៉ាយ​លើ​ទឹក​ដី​ដែល​លាត​សន្ធឹង​ពី​ឥណ្ឌូ​ចិន​ជ្រោយ​ម៉ា​ឡាយូ រហូត​ដល់​ព្រំ​ប្រទល់​ប្រទេស​ឥណ្ឌា ។ គួរកត់សម្គាល់ថា យោបល់នៃក្រុមទាំងពីរនេះ មានលក្ខណៈស្របទៅនឹងទស្សនៈ​របស់​ខ្មែរ ពី​ព្រោះ​បើ​យើង​សំអាង​ទៅ​លើ​រឿង​ព្រេង​ខ្មែរ ដោយ​សារ​តែ​មាន​នាង​នាគ​នៅ​ស្រុក​​ខ្មែរ​នេះ​ឯង ទើប​ព្រះ​ថោង​ដែល​គេ​ថា​មក​ពី​ស្រុក​ឥណ្ឌា បាន​ជួប​ប្រភព​គ្នា​ហើយ​បាន​គ្រប់​គ្រង​ស្រុក​គោក​ធ្លក​នេះ​ឯង ។ បាន​សេចក្តី​ថា លុះ​ត្រា​តែ​មាន​ជន​ជាតិ​ខ្មែ​នៅ​លើ​កោះ​គោក​ធ្លក​នេះ​ដែរ ទើប​ឥណ្ឌា​អាច​ផ្សាយ​អរិយធម៌​របស់​ខ្លួន​បាន​ខ្លះ​ចូល​ស្រុក​ខ្មែរ ។ សេចក្តី​ក្នុង​រឿង​ព្រេង​នេះ​សរ​ឲ្យ​ឃើញ​ថា ចំពោះ​ខ្មែរ​យើង ជាតិ​ខ្មែរ​មាន​ប្រភព​នៅ​ស្រុក​ខ្មែរ​នេះ​ឯង ។ ចំពោះ​បញ្ហា​ដើម​កំណើត​នៃ​ជាតិ​សាសន៍​ខ្មែរ​នេះ​អ្នក​ប្រាជ្ញ​អន្តរជាតិ​បាន​បញ្ចេញ​សម្មតិ​កម្ម​ច្រើន​បែប​យ៉ាង​ណាស់ ។ តែ​លោក​បាន​ស្រប​យោបល់​គ្នា​ត្រង់​ចំណុច​ដែល​ថា ​ខ្មែរ​ជា​ជន​ជាតិ​មួយ​ស្ថិត​នៅ​ក្នុង​អំបូរ​ពិសេស​មួយ​គឺ​អំបូរ​មន​-​ខ្មែរ ឬ​ខម​នេះ​ឯង។ ថ្មីៗនេះ​លោក​បណ្ឌិត មីសែល ត្រាណេ លោក​ជា​អ្នក​ស្រាវ​ជ្រាវ​វប្បធម៌​ខ្មែរ ស្នា​ដៃ​របស់​លោក​សម​ស្រប​ជា​មួយ​មតិ​ទី២ គឺ​លោក​បាន​បញ្ជាក់​ថា​ខ្មែរ​មាន​ជីវិត​លើ​ទឹក​ដី​ខ្មែរ​តាំង​ពី ៦៨០.០០០ឆ្នាំ​មុន​គ.ស មក​ដល់ សត​វត្ស​ទី១ នៃ​គ.ស ។ សម័យ​នេះ ជា​សម័យ​ថ្ម​គ្រួស​បំបែក ដែល​មាន​អាយុ ៦៨០.០០០​ដល់​​ឆ្នាំ​១២០.០០០ ឆ្នាំ​មុន​គ.ស ។ យុគ​នេះ​អាច​ជា​ការ​ចាប់​ផ្តើម​នៃ​អរិយ​ធម៌​ខ្មែរ ហើយ​ការ​ចង​ក្រង​ទំព័រ​​ប្រវត្តិសាស្រ្ត​កម្ពុជា ត្រូវ​ស្ថិត​នៅ​លើ​សម្ភារៈ​វប្បធម៌​កម្ពុជា​ដំបូង​បង្អស់​ជា​មូលដ្ឋាន​។ វប្បធម៌ អរិយធម៌​ខ្មែរ ដូច​បាន​បញ្ជាក់​ជូន​ខាង​លើ ​ក៏​អាច​បង្ហាញ​ឲ្យ​អ្ន​ក​សិក្សា​ស្រាវ​ជ្រាវ​វិភាគ​បាន​ពី​ប្រភព​ព្រះ​ពុទ្ធសាសនា នៅ​កម្ពុជា​ដែរ​ ។ ៣- ប្រភព និង កាលបរិច្ឆេទព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា ដូច​យើង​បាន​បញ្ជាក់​ខាង​លើ​រួច​មក​ហើយ​ថា ព្រះ​ពុទ្ធសាសនា​មាន​ដើម​កំណើត​នៅ ប្រទស​ឥណ្ឌា​ហើយ​ត្រូវ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តា​ប្រទេសនានា​នៅ​លើ​ពិភព​លោក ​ជា​ពិសេស​នៅ​លើ​បណ្តា​ប្រទេស​មួយ​ចំនួន​នៃ​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​យើង​នេះ ​។ ប្រទេស​កម្ពុជា​យើង ព្រះពុទ្ធ​សាសនា​បាន​ចូល​មក​តាំង​ពី​យូរ​អង្វែង​ណាស់​មក​ហើយ ហើយ​មាន​ការ​រីក​ចំរើន​យ៉ាង​ខ្លាំង​ក្លា​ព្រម​ទាំង​ជះ​ឥទ្ធិពល​យ៉ាង​ជ្រាល​ជ្រៅ​ក្នុង​ក្រអៅ​បេះ​ដូង​នៃ​ចិត្ត​គំនិត​ទំនៀម​ទម្លាប់ ប្រពៃណី​ សិល្បៈ​ វប្បធម៌​នៃ​មនុស្ស​ខ្មែរ​យើង ​។ ចំពោះ​កាល​បរិច្ឆេទ​នៃ​ការ​ចូល​មក​ដល់ ឬ​វត្ត​មាន​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា​ជា​បញ្ហា​មួយ​ដែល​អ្នក​សិក្សា​ប្រវត្តិសាស្ត្រ ក៏​ដូច​ជា​អ្នក​សិក្សា​អក្សរសាស្រ្ត​និង​វប្បធម៌​ទូ​ទៅ​តែង​តែ​ចោទ​​សួរ​ថា តើ​ព្រះ​ពុទ្ធសាសនា​បាន​មក​ដល់​ប្រទស​កម្ពុជា​តាំង​ពី​ពេល​ណា?​ បញ្ហា​បរិច្ឆេទ​នៃ​ការ​ចូល​មក​ដល់​នៃ​លទ្ធិ​ពុទ្ធសាសនា​នេះ យើង​គួរ​សិក្សា​ឲ្យ​បាន​ដឹង​ច្បាស់​ព្រោះ​បញ្ហា​នេះ វា​បាន​ឆ្លុះ​បញ្ចាំង​ទៅ​លើ​ការ​រីក​ចំរើន​របៀប​​របប​ការ​រស់​នៅ និង​និន្នាការ​របស់​សង្គម​ខ្មែរ​យើង​នៅ​គ្រប់​ដំណាក់​កាល​ប្រវត្តិសាស្រ្ត​របស់​ខ្លួន​រយៈ​កាល​កន្លង​មក ។ បញ្ហា​នេះ អ្នក​សិក្សា​ជា​ច្រើន​បាន​ស្រាវ​ជ្រាវ​ឃើញ​កាល​បរិច្ឆេទ​ខុស​ៗគ្នាៈ – មាន​អ្នក​សិក្សា​ខ្លះ​បក​ស្រាយ​ថា ព្រះ​ពុទ្ធ​សាសនា​បាន​ចូល​មក​ដល់​ប្រទេស​កម្ពុជា​យើង​​តាំង​ពី​ស.វ​ទី៣ ឬ​ទី២ មុន​គ.ស ដោយ​សំអាង​ទៅ​លើ​ប្រវត្តិ​សាស្រ្ត​នៃ​ព្រះ​បាទ​ធម្មា​សោក​នៃ​ប្រទេស​ឥណ្ឌា ដែល​ព្រះ​អង្គ​ជា​មហា​ពុទ្ធសាស​និក​ជន​មួយ​រូប គោរព​ព្រះ​ពុទ្ធសាសនា​ថេរ​វាទ បាន​ឧបត្ថម្ភការ​បញ្ជូន​សមណ​ទូត​ពីរ​អង្គ​គឺ ​សោណត្ថេរ និង ឧត្តរត្ថេរ មក​ផ្សព្វ​ផ្សាយ​ព្រះ​ពុទ្ធសាសនា​នៅ​លើ​ដែន​ដី​សុវណ្ណ​ភូមិ ។ បញ្ជាក់​ដោយ​សម្តេច​ព្រះ​មហា​​សុមេធា​ធិបតី ហួត តាត វិជិរប្ប​ញ្ញោ ព្រះ​សង្ឃនាយក​គណៈ​មហានិកាយ ក្នុង​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ​ស្តី​ពី « ព្រះ​ពុទ្ធ​សាសនា​នៅ​កម្ពុជា​សង្ខេប » បោះ​ពុម្ព​លើក​ទី២​​នៅគ.ស. ១៩៧០ ទំព័រ​ទី ១ ថា​ «ព្រះ​ពុទ្ធសាសនា​ផ្សាយ​ចូល​មក​កម្ពុជា​ជា​មុន​ដំបូង ​តាម​គម្ពីរ​ពុទ្ធសាសនា​សាមន្ត​បាសា​ទិកា​ អដ្ឋ​កថា វិន័យ​បិដក​ជា​ភាសា​បាលី​បាន​ប្រាប់​​ពត៌​មាន​ថា កាល​ក្រោយ​ដែល​ធ្វើ​តតិយ​សង្គាយនា​រួច​ហើយ​នៅ​ក្នុង​ជម្ពូ​ទ្វីប គឺ​ក្នុង​​ប្រទេស​ឥណ្ឌា​ក្នុង​ព.ស.ទី​៣ ព្រះ​មហាថេរ​មួយ​ព្រះ​អង្គ​នាម​​ព្រះ​មោគ្គលិ​បុត្ត​តិស្សៈ​បា​ន​ចាត់​ចែង​បញ្ជូន​ព្រះ​ថេរៈ​ពីរ​អង្គ គឺ​ព្រះ​សោណត្ថេរ​និង​ព្រះ​ឧត្ត​រត្ថេរ​ចេញ​ពី​ជម្ពូទ្វីប​(ឥណ្ឌា) មក​ផ្សាយ​ព្រះ​ពុទ្ធ​សា​ស​នា​នៅ​សុវណ្ណ​ភូមិ ក្នុង​ព្រះ​រាជូបត្ថម្ភ​នៃ​ព្រះ​មហាក្សត្រ​នាម​ធម្មា​សោក» ។ អ្នក​សិក្សា​ខ្លះ​ទៀត បាន​រក​ឃើញ​ព្រះ​ពុទ្ធ​សាសនា​ចូល​មក​ដល់​ប្រទស​ខ្មែរ​យើង​នៅ​ស.វ.ទី​២ នៃ​គ.ស.ទៅ​វិញ ។ បញ្ហា​នេះ អ្នក​ស្រី​ត្រឹង ងា បាន​​សរសេរ​នៅ​ក្នុង​ស្នាដៃ​អរិយធម៌​ខ្មែរ បោះ​ពុម្ព​នៅ​ឆ្នាំ​១៩៧៣ ទំព័រ​៨០ ថា ​« តាម​សិលា​ចារឹក​វ៉ូកាញ់ ​(នៅ​វៀត​ណាម​ខាង​ត្បូង) ទំនង​ជា​ព្រះ​ពុទ្ធសាសនា​ចូលម​ក​ប្រតិ​ស្ថាន​ក្នុង​ស្រុក​ខ្មែរ នៅ​ស.វ.ទី​២ នៃ​គ.ស. ក្នុង​រជ្ជកាល​ព្រះបាទ​ស្រី​មារៈ ឬ ហ្វាន​ចេ​ម៉ាន់ ។ ទស្សនៈ​បែប​នេះ​គេ​បាន​ពន្យល់​ថា​ព្រះ​ពុទ្ធសាសនា​មាន​កំណើត​ក្រោយ​ព្រហ្មញ្ញ​សាសនា ប្រហែល​នឹង​អាច​ចូល​មក​ដល់​ប្រទេស​កម្ពុជា​ក្រោយ​ការ​ចូល​មក​ដល់​នៃ​លទ្ធិ​ព្រាហ្មណ៍​សាសនា​ ។ – មាន​អ្នក​ខ្លះ​ឲ្យ​យោបល់​ថា ព្រះ​ពុទ្ធសាសនា​និង​ព្រហ្មញ្ញ​សាសនា​បាន​ចូល​មក​ដល់​ប្រទេស​កម្ពុជា​យើង​ក្នុង​ដំណាក់​កាល​ប្រហាក់​ប្រហែល​គ្នា ឬ​ក៏​មុន​ក្រោយ​បន្តិច​បន្តួច​ប៉ុណ្ណោះ ។ គេ​បាន​ពន្យល់​ថា បញ្ហា​នេះ​គ្មាន​ឯក​សារ​ណា​មួយ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ទេ ព្រោះ​គេ​ហាក់​ដូច​ជា​ពុំ​ទាន់​មាន​ជំនឿ​ចំពោះ​ទស្សនៈ​របស់​អ្នក​សិក្សា​ឯ​ទៀត​ដែល​យល់​ថា​សាសនា​នេះ ឬ​សាសនា​នោះ​មក​ដល់​មុន​នោះ​ឡើយ ។ យោប់​ស្តី​ពី​វត្ត​មាន​នៃ​ការ​ហូរ​ចូល​នៃ​លទ្ធិ​ព្រះ​ពុទ្ធសាសនា មាន​ច្រើន​ដូច​ខាង​លើ​ដែល​យើង​ពិបាក​នឹង​កំណត់​ឲ្យ​បាន​ច្បាស់​លាស់​ណាស់ ។ ប៉ុន្តែ​ពិនិត្យ​ជា​រួម ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ក៏​យោបល់​មតិ​ទាំង​អស់​នោះ​ជា​ពន្លឺ​នៃ​ការ​សិក្សារបស់​យើង ។ យើង​ពិនិត្យ​ឃើញ​ថា​យោបល់​ទាំង​អស់​ហាក់​ដូច​ជា​មាន​ការ​ឯក​ភាព​គ្នា​មួយ​នៅ​ត្រង់​ព្រះ​ពុទ្ធសាសនា​ក៏​ដូច​ជា​ព្រហ្មញ្ញ​សាសនា បាន​ចូល​មក​ដល់​ប្រទេស​កម្ពុជា​យើង តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ ។ ផ្អែក​លើ​ទស្សនៈ​ខាង​លើ យើង​ជា​អ្នក​សិក្សា​ស្រាវ​ជ្រាវ​គួរ​តែ​ត្រិះ​រិះ​ពិ​ចារ​ណា​រក​ហេតុ​ផល​ឲ្យ​មាន​លក្ខណៈ​ច្បាស់​លាស់ និង​សម​ស្រប​ដើម្បី​កំណត់​ពី​បញ្ហា​នេះ ​។ យើង​គួរ​លើក​យក​ពី​ប្រវត្តិសាស្រ្ត​នៃ​ព្រះ​បាទ​ធម្មា​សោក​ដែល​ឲ្យ​ពត៌​មាន​ថា «ព្រះ​ពុទ្ធសាសនា​បាន​ផ្សព្វ​ផ្សាយ​ចូល​មក​ដល់​ដែន​ដីសុវណ្ណ​ភូមិ​នៅ​ស.វ.ទី៣​ឬ​ទី​២ មុន​គ.ស.» យក​មក​ត្រិះ​រិះ​ពិចារណា​ដើម្បី​កំ​ណ​ត់​កាល​បរិច្ឆេទ​នៃ​ការ​ចូល​មក​ដល់​របស់​លទ្ធិ​ពុទ្ធសាសនា​នៅ​កម្ពុជា​យើង ។ បញ្ហា​ចោទ​នោះ គឺ​ដែន​សុវណ្ណ​ភូមិ​ជា​ដែន​ដី​របស់​ប្រទេស​ណា? ប្រទេស​ខ្មែរ​យើង​ឬ​ជា​ប្រទេស​ណា​ទៀត? ដែន​ដី​សុវណ្ណភូមិ​នេះ ត្រូវ​បាន​គេ​យល់​ឃើញ​ដោយ​ឡែក​ៗ ហើយ​ម្នាក់​ៗ​សុទ្ធ​តែ​អះ​អាង​ថា ដែន​ដី​សុវណ្ណ​ភូមិ ជា​ដែន​ដី​របស់​ខ្លួន​ម្នាក់​ៗ ។ ឧទាហរណ៍​ដូច​ជា​ខ្លះ​ថា​ដែន​ដី​នេះ​ជា​របស់​ភូមា ខ្លះ​ថា​ជា​ដែន​ដី​ឥណ្ឌូ​នេស៊ី ខ្លះ​ថា​ម៉ា​ឡេស៊ី​ ខ្លះ​ថា​កម្ពុ​ជា ខ្លះ​ថា​ថៃ ខ្លះ​ថា​ចាម ខ្លះ​ថា​វៀត​ណាម…។ យោបល់​ដោយ​ឡែក​ៗ​ខាងលើ​របស់​ជន​ជាតិ​នី​មួយៗ​ សុទ្ធ​តែ​មាន​ការ​អះអាង ព្រម​ទាំង​ប្រកាន់​យក​នូវ​មហិច្ឆតា​ជាតិ​របស់​ខ្លួន​ជា​និច្ច ។ មក​ដល់​ត្រឹម​នេះ យើង​ជា​ជន​ជាតិ​ខ្មែរ​ក៏​ពុំ​ទាន់​ហ៊ាន​អះអាង​ថា​ដែន​ដី​សុវណ្ណភូមិ​ជា​ដែន​ដី​របស់​យើង​ឡើយ ។ តែ​យើង​ត្រូវ​ចោទ​សួរ​បន្ត​ទៀត​តើ​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍នេះ ប្រទេស​ណា​ដែល​បាន​ទទួល និង​គោរព​ព្រះ​ពុទ្ធសាសនា​មាន​ចំណាស់​ជាង​គេ? បើ​យើង​ពិនិត្យ​ទៅ​លើ​ប្រវត្តិសាស្ត្រ និង​ពិនិត្យ​លើ​ការ​ជាក់​ស្តែង​ឃើញ​ថា​នៅ​អាស៊ី​អាគ្នេយ៍​នេះ ប្រទេស​ដែល​គោរព​ព្រះ​ពុទ្ធសាសនា​មាន​ចំ​ណាស់ ជាង​គេ គឺ​មាន​តែ​ប្រទេស​កម្ពុជា​យើង​នេះ​ឯង។ ចំពោះ​បណ្តា​ប្រទេស​ដទៃ​ទៀត ឃើញ​ថាមាន​​ប្រទេស មួយ​ចំនួន គេ​គោរព​ព្រះពុទ្ធសាសនា​ដូច​យើង​ដែរ តែ​គេ​គោរ​ព​នោះ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ក្រោយ​យើង ។ ឧទាហរណ៍ ដូច​ជា​ករណី​ប្រទេស​ថៃ ចាប់​ពី ស.វ.ទី ១ រហូត​មក​ដល់​ដើម ស.វ.ទី ៩ ក្នុង​ពេល​ដែល​ប្រទេស​យើង​បាន​កសាង​ជា​ប្រទេស​មាន​អធិបតេយ្យ​និង​មាន​វប្បធម៌​រឹង​មាំ​រួច​ទៅ​ហើយ​នោះ ប្រទេស​នេះ​កំពុង​ស្ថិត​នៅ​ជា​កុលសម្ព័ន្ធ ឬ​ជា​ជន​ជាតិ​ភាគ​​តិច ឬ​ជា​ជន​ជាតិ​បញ្ញើ​ក្អែក គ្មាន​ឯក​ភាព​នៅ​ក្នុង​ខេត្ត​យូ​ណាន់​នៃ​ប្រទេសចិន ពោល​គឺ​មិន​ទាន់​កើត​ជា​រដ្ឋ​នៅ​ឡើយ​ទេ។ លុះ​មក​ដល់​ស.វ.ទី៩ ទើប​ជន​ជាតិ​នេះ​បាន​ជ្រៀត​ចូល​មក​ក្នុង​ឥណ្ឌូ​ចិន តាម​ខ្សែ​ទឹក​នៃ​ទន្លេ​មេ​ណាម ធ្វើ​ដំណើរ​ពី​ជើង​ចុះ​មក​រក​ទិស​ត្បូង ដោយ​ដណ្តើម​ទឹក​​ដី​ពី​ជន​ជាតិ​ខ្មែរ​យើង​ខ្លះ​ពី​ជន​ជាតិ មន​ខ្លះ​.​​​.​.​រួច​កសាង​រដ្ឋ​ឯករាជ្យ​របស់​ខ្លួន​មួយ​នៅ​ស.វ​ ទី​១៣។ ដូច​នេះ ជន​ជាតិ​ថៃ​ពុំ​បាន​ទទួល​ព្រះ​ពុទ្ធសាសនា​ដោយ​ផ្ទាល់​ពី​ជន​ជាតិ​ឥណ្ឌា​ដូច​ជា​ជន​ជាតិ​ខ្មែរ​យើង​ទេ ។ ព្រះ​ពុទ្ធសាសនា​នៅ​ក្នុង​ប្រទេស​ថៃ​នា​ពេល​សព្វ​ថ្ងៃ​នេះ ត្រូវ​បាន​​នាំ​បញ្ចូល​ពី​ប្រទេស​កម្ពុជា ឬ​ជា​សាសនា​ដែល​បាន​ចាក់​ឫស​នៅ​លើ​ទឹក​ដី​នោះ​តាំង​ពី​យូរ ​ពោល​គឺ តាំង​ពី​ទឹក​ដី​នោះជា​ទឹក​ដី​របស់​ខ្មែរ​មុន​ការ​ចូល​មក​ដល់​នៃ​ជន​ជាតិ​ថៃ​ម៉្លេះ ។ ចំពោះ​ជន​ជាតិ​វៀត​ណាម ក្នុង​ដំណាក់​កាល​ពី​ស.វ.ទី១ ដល់​ ស.វ.ទី៩ ពុំ​ទាន់​រំដោះ​ខ្លួន​ចេញ​ពី​អាណា​និគម​ចិន​នៅ​ឡើយ​ដែរ ។ លុះ​មក​ដល់​ ស.វ.ទី១០ ទើប​ជន​ជាតិ​នេះ​រំដោះ​ខ្លួន​ចេញ​ពី​អា​ណា​និគម​​រួច​កសាង​ប្រទេស​រ​បស់​ខ្លួន។ ព្រះ​ពុទ្ធសាសនា​មហា​យាន ដែល​ជន​ជាតិ​វៀត​ណាម​គោរព​នា​ពេល​សព្វ​ថ្ងៃ​នេះ ជា​សាសនា​ដែល​ហូរ​ចូល​មក​ពី​ប្រទេស​ចិន​តាំង​​ពី​នៅ​ក្រោម​អា​ណានិគម​ចិន​ម៉្លេះ ។ ចំណែក​ប្រទេស​ដទៃ​ទៀត​ដែល​នៅ​ក្នុង​ដំបន់​នេះ​មាន​ប្រទេស​ខ្លះ​​គោរ​ព​តាម​ព្រះ​ពុទ្ធសាសនា​ដែរ តែ​ក្នុង​ដំណាក់​កាល​ក្រោយ ឬ​គេ​ពុំ​គោរព​ព្រះ​ពុទ្ធសាសនា​តែ​ម្តង ដោយ​គោរព​សាសនា​ដទៃ​ទៀត។ បើ​សរុបម​ក​ឃើញ​ថា ប្រទេស​កម្ពុជា​យើង​ជា​ប្រទេស​មួយ​មាន​អធិបតេយ្យ​ចំណាស់​ជាង​គេ ហើយ​ទទួល និង​គោរព​ព្រះពុទ្ធសាស​នា​មុត​​មាំ​ជាង​គេ ដែល​សក្តិសម​ជា​ដែន​ដី​សុវណ្ណភូមិ ដែល​ទទួល​ការ​ផ្សព្វ​ផ្សាយ​ព្រះ​ពុទ្ធសាសនា​ដោយ​ផ្ទាល់​ពី​សមណទូត​ពីរ​ព្រះ​អង្គ​ព្រះនាម សោណត្ថេរ និង ឧត្តរត្ថេរ ក្រោម​ព្រះ​រាជូបត្ថម្ភ​នៃ​ព្រះ​​បាទ​ធម្មា​សោក នា​សត​វត្សទី ៣ ឬ​ទី ២ មុន​គ.ស.​នេះ​ណាស់ ​។

ឯកសារយោង

Tags:

ដើមកំនើតជាតិខ្មែរ ដកស្រង់ចេញពីដើមកំនើតជាតិខ្មែរ ​ការ​សិក្សា​ស្រាវជ្រាវ​ពី​បុរេប្រវត្តិ​របស់​ប្រទេស​កម្ពុជា​ដើមកំនើតជាតិខ្មែរ ភាពរុងរៀងសម័យអង្ករដើមកំនើតជាតិខ្មែរ ប្រជាជាតិរស់នៅជំុវិញអាណាចក្រអង្គរដើមកំនើតជាតិខ្មែរ ការដាក់អាណាព្យាបាលបារាំងនៅកម្ពុជាដើមកំនើតជាតិខ្មែរ ពុទ្ធសាសនានិងដែនសុវណ្ណភូមិដើមកំនើតជាតិខ្មែរ ឯកសារយោងដើមកំនើតជាតិខ្មែរ

🔥 Trending searches on Wiki ភាសាខ្មែរ:

ទំនាក់ទំនងរូបវិទ្យាក្រុងកំពង់ឆ្នាំងនរោត្តម មុនីនាថ សីហនុអរិយដ្ឋង្គិកមគ្គសម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកប្រាសាទភ្នំបាណន់អង្គ​នៃ​ឧបោសថសីលប្រវត្តិសិល្បៈភាពយន្តខ្មែរព្រះត្រៃបិដក ភាសាខ្មែរភូមិសាស្ត្រកម្ពុជាសប្ដាហ៍ធម្មយុត្តិកនិកាយជំងឺរលាកទងសួតបុរេប្រវត្តិកម្ពុជាឃុំត្រពាំងផ្លុងពោធិសត្វរឿងដើមកំណើតសត្វកូនលោកស្រុកមោងឫស្សីសាលាក្ដីខ្មែរក្រហមខេត្តកែបរាជេន្ទ្រវរ្ម័នទី២សេដ្ឋកិច្ចកម្ពុជាប្រវត្តិសាស្ត្រវៀតណាមតំបន់ទេសចរណ៍ឆ្នេរសមុទ្រវណ្ណយុត្តិកថាវត្ថុខេត្តស្ទឹងត្រែងសង្គាយនារូបភ្នំបូកគោប្រាសាទព្រះប៉ាលីឡៃខេត្តមណ្ឌលគិរីខែជំងឺទឹកនោមផ្អែមសីលធម៌គុណនាមទំនាក់ទំនងរវាងអរិយធម៌ខ្មែរនិងបរទេសល្បែងចាប់កូនខ្លែងរចនាបថនៃស្ថាបត្យកម្មខ្មែរបដិច្ចសមុប្បាទធម៌ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញស្រុកស្ទឹងហាវអង្គជ័យខេត្តព្រះវិហារមង្គលត្ថទីបនីចន្ទ្រគ្រាសប្រាសាទព្រះខ័នវណ្ណ មូលីវណ្ណវើលវ៉ាយវែប​ (World Wide Web)កុំព្យូទ័រសំពះនរោត្តម សុរាម្រិតស៊ីសុវត្ថិ មុនីវង្សរបាំខ្មែរឧទ្យានជាតិភ្នំគូលែនស្រុកកំពង់សីលាម៉ែត្រការ៉េធម៌មហោទរាទេវីខេត្តតាកែវទន្លេនៅកម្ពុជារបាំព្រះរាជទ្រព្យរឿងហោរនិងតាចាស់ដូនចាស់បុណ្យចូលឆ្នាំចិននរោត្តម រណឫទ្ធិរបាំត្រុដិសិក្ខាបទ៨ម៉ាល់ឌីវអេស្ប៉ាញខែចន្ទគតិ និង សូរិយគតិស្រុកសំឡូតឈាម🡆 More