អារ៉ាប៊ីសាអ៊ូឌីត

ប្រទេសអារ៉ាប៊ីសាអ៊ូឌីត (ភាសាអារ៉ាប់៖ السعودية) ដោយមានឈ្មោះជាផ្លូវការថា ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត (អារ៉ាប់៖ المملكة العربية السعودية) គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច។ ប្រទេសនេះមានទឹកដីគ្របដណ្តប់លើឧបទ្វីបអារ៉ាប់មួយភាគធំដោយមានក្រឡាផ្ទៃសរុប ២,១៥០,០០០ គីឡូម៉ែត្រការ៉េ។ អារ៉ាប៊ីសាអ៊ូឌីតគឺជាប្រទេសធំបំផុតនៅមជ្ឈិមបូព៌ា និងប្រទេសធំបំផុតទីពីរនៅពិភពអារ៉ាប់។ វាមានព្រំប្រទល់ជាប់នឹងប្រទេសហ្សកដានីនិងអ៊ីរ៉ាក់នៅភាគខាងជើង គុយវ៉ែតនៅភាគឥសាន្ត ប្រទេសកាតា បារ៉ែននិងអេមីរ៉ាតអារ៉ាប់រួមនៅភាគខាងកើត ប្រទេសអូម៉ង់នៅភាគអាគ្នេយ៍ និងប្រទេសយេម៉ែននៅភាគខាងត្បូង។ អារ៉ាប៊ីសាអ៊ូឌីតគឺជាប្រទេសតែមួយគត់ដែលមានព្រំដែនជាប់នឹងសមុទ្រ​​ក្រហមផងនិងឈូងសមុទ្រពែក្សផង ហើយផ្ទៃដីប្រទេសនេះភាគច្រើនមានលក្ខណៈជា វាលលំហស្ងួត វាលទំនាបលាយលំជាមួយវាលស្មៅ និងតំបន់ភ្នំ។ រីយ៉ាដគឺជារាជធានី និងទីក្រុងធំបំផុត រីឯមេក្កា និងមេឌីណាដើរតួជាមជ្ឈមណ្ឌលវប្បធម៌ និងសាសនាយ៉ាងសំខាន់។

ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត
ٱلْمَمْلَكَة ٱلْعَرَبِيَّة ٱلسَّعُوْدِيَّة (ភាសាអារ៉ាប់)
ទង់ជាតិ អារ៉ាប៊ីសាអ៊ូឌីត
ទង់ជាតិ
វរលញ្ឆករអារ៉ាប៊ីសាអ៊ូឌីត
វរលញ្ឆករ
បាវចនា
لا إله إلا الله , محمد رسول الله
"គ្មានព្រះឯណាក្រៅពីអាឡោះទេ មហាម៉ាដគឺជាទេវទូតរបស់អាឡោះ។" (សាហាដា)
ភ្លេងជាតិ
ٱلنَّشِيْد ٱلْوَطَنِي ٱلسَّعُوْدِي
"ភ្លេងជាតិអារ៉ាប៊ីសាអ៊ូឌីត"
ទីតាំងប្រទេសអារ៉ាប៊ីសាអ៊ូឌីត (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសអារ៉ាប៊ីសាអ៊ូឌីត (ក្រហម) នៅលើភូគោល
រាជធានី
និង ទីក្រុងធំបំផុត
រីយ៉ាដ
24°39′N 46°46′E / 24.650°N 46.767°E / 24.650; 46.767
ភាសាផ្លូវការភាសាអារ៉ាប់
ក្រុមជនជាតិ
(ឆ្នាំ ២០១៤)
៩០% អារ៉ាប់
១០% អាហ្វ្រិក-អារ៉ាប់
សាសនា
(ឆ្នាំ ២០១០)
  • ៩៣.០% ឥស្លាមសាសនា (ផ្លូវការ)
      • ៨៥-៩០% ស៊ុននី
        ១០-១៥% ស៊ីយ៉ា
    • ៤.៤% គ្រិស្តសាសនា
    • ១.១% ហិណ្ឌូសាសនា
    • ០.៣% ព្រះពុទ្ធសាសនា
    • ០.៣% គ្មានជំនឿសាសនា
រដ្ឋាភិបាលរដ្ឋឯកភូត រាជាធិបតេយ្យផ្តាច់ការនិយមឥស្លាម
- ព្រះមហាក្សត្រ
សាល់ម៉ាន
- រជ្ជទាយាទ
មហាម៉ាដ ប៊ីន សាល់ម៉ាន
នីតិបញ្ញត្តិគ្មាន
និម្មិតកម្ម
- រដ្ឋសាអ៊ូឌីតដំបូង
១៧២៧
- រដ្ឋសាអ៊ូឌីតទីពីរ
១៨២៤
- បង្រួបបង្រួមរដ្ឋ
២៣ កញ្ញា ១៩៣២
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន
៣១ មករា ១៩៩២
ក្រឡាផ្ទៃ
- ផ្ទៃសរុប
២,១៤៩,៦៩០ គ.ម   (ទី១២)
- ផ្ទៃទឹក (%)
០.៧
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០១៩)
៣៤,២១៨,១៦៩ (ទី៤០)
- ដង់ស៊ីតេ
១៥ នាក់/គ.ម   (ទី១៧៤)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
១.៨៦៨ ទ្រីលានដុល្លារ (ទី១៤)
- ក្នុងម្នាក់
៥១,៦៤៨ ដុល្លារ (ទី១២)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
៨៧៦.១៤៨ ពាន់លានដុល្លារ (ទី១៨)
- ក្នុងម្នាក់
២៤,២២៤ ដុល្លារ (ទី៣៥)
ជីនី (២០១៣)៤៥.៩
មធ្យម
HDI (២០១៩)០.៨៥៤
ខ្ពស់ណាស់ · ទី៤០
រូបិយវត្ថុសាអ៊ូឌីរីយ៉ាល់ (SR) (SAR)
ល្វែងម៉ោងUTC+៣ (AST)
ទម្រង់កាលបរិច្ឆេទថ្ងៃ/ខែ/ឆ្នាំ – dd/mm/yyyy (AH)
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ+៩៦៦
កូដ ISO 3166SA
ដែនកម្រិតខ្ពស់.sa
السعودية.

ទឹកដីអារ៉ាប៊ីសាអ៊ូឌីតបច្ចុប្បន្នគឺជាទីតាំងនៃវប្បធម៌និងអរិយធម៌បុរាណចំណាស់ៗជាច្រើន។ បុរេប្រវត្តិនៅក្នុងទឹកដីប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានបង្ហាញពីដានខ្លះៗនៃសកម្មភាពមនុស្សដំបូងៗបំផុតនៅលើពិភពលោក។ ឥស្លាមសាសនាដែលជាសាសនាពេញនិយមបំផុតទីពីរនៅលើពិភពលោកបានចាប់កំណើតចេញពីប្រទេសមួយនេះ។ នៅដើមសតវត្សទី៧ ព្យាការីឥស្លាមឈ្មោះថាមហាម៉ាដបានបង្រួបបង្រួមប្រជាជនអារ៉ាប់ទាំងប៉ុន្មានហើយបានបង្កើតចេញនូវគោលនយោបាយសាសនាឥស្លាមតែមួយនៅក្នុងតំបន់។ ក្រោយពីបានទទួលអនិច្ចកម្មនៅក្នុងឆ្នាំ៦៣២ សាវ័ករបស់គាត់បានបន្តពង្រីកទឹកដីនិងឥទ្ធិពលពួកគេទៅក្រៅតំបន់អារ៉ាប៊ីដោយបានចូលកាន់កាប់ទឹកដីរបស់រដ្ឋដទៃផងនិងទឹកដីដែលគ្មានម្ចាស់ផង។ មានរាជវង្សនិងចក្រភពជាច្រើនបានកើតចេញពីទឹកដីអារ៉ាប៊ីបច្ចុប្បន្ននេះដូចជា៖ កាលីហ្វាតរ៉ាស៊ីដន (៦៣២–៦៦១) អ៊ូមេយ៉ាដ (៦៦១–៧៥០) អាប់បាសាយ (៧៥០–១៥១៧) ហ្វាទីមីដ (៩៩០–១១៧១) និងរាជវង្សមួយចំនួនទៀតដែលលាតសន្ធឹងដល់អាស៊ី អាហ្វ្រិក និងអឺរ៉ុប។

ប្រទសអារ៉ាប៊ីសាអ៊ូឌីតសព្វថ្ងៃគឺបានគ្របដណ្តប់លើតំបន់ប្រវត្តិសាស្រ្តចំនួនបួនផ្សេងៗគ្នាគឺ ហេជហ្សា ណាដ និងផ្នែកខ្លះនៃទឹកដីអារ៉ាប់ខាងកើត (អាល់អាសា) និងទឹកដីអារ៉ាប់ខាងត្បូង (អាស៊ួរ)។ រាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតត្រូវបានស្ថាបនាឡើងនៅក្នុងឆ្នាំ១៩៣២ ដោយស្តេចអាប់ឌូឡាស៊ីស (ត្រូវបស្ចិមលោកស្គាល់ព្រះអង្គថា អ៊ីបនូ សាអ៊ូត)។ ព្រះអង្គបានបង្រួបបង្រួមតំបន់ទាំងបួនចូលទៅជារដ្ឋតែមួយតាមរយៈការធ្វើសញ្ជ័យជាបន្តបន្ទាប់ដែលបានចាប់ផ្តើមដំបូងនៅឆ្នាំ១៩០២ ហើយបានកាន់កាប់ទីក្រុងរីយ៉ាដដែលជារាជដំណាក់ដូនតារបស់រាជវង្សទ្រង់គឺរាជវង្សសាអ៊ូត។ ចាប់ពីពេលនោះមក អារ៉ាប៊ីសាអ៊ូឌីតបានប្រកាន់របបរាជាធិបតេយ្យផ្តាច់ការតំណពូជដោយផ្អែកតាមច្បាប់ឥស្លាម។ អារ៉ាប៊ីសាអ៊ូឌីតពេលខ្លះត្រូវបានគេហៅថា"ទឹកដីនៃវិហារវិសុទ្ធពីរ" ពោលគឺវាហារអាល់ម៉ាសជីដអាល់ហារ៉ាម (នៅមេក្កា) និងអាល់ម៉ាសជីដអានណាបាវី (នៅមេឌីណា) ជាទីកន្លែងសក្ការៈពីរដែលពិសិដ្ឋបំផុតនៅក្នុងសាសនាឥស្លាម។ ភាសាផ្លូវការរបស់រដ្ឋគឺភាសាអារ៉ាប់

ប្រេងកាតត្រូវបានគេរកឃើញដំបូងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៣៨ ហើយបន្តដោយការរកឃើញបន្ថែមទៀតនៅឯខេត្តភាគខាងកើត។ ចាប់តាំងពីពេលនោះមក អារ៉ាប៊ីសាអ៊ូឌីតបានក្លាយជាអ្នកផលិតប្រេងកាតធំបំផុតទីពីរនៅលើលោក (នៅពីក្រោយតែអាមេរិកប៉ុណ្ណោះ) និងជាប្រទេសនាំចេញប្រេងកាតធំបំផុតលើលោកដោយគ្រប់គ្រងទីបម្រុងប្រេងធំជាងគេទីពីរនិងទីបម្រុងឧស្ម័នធំជាងគេទីប្រាំមួយ។ ប្រទេសនេះត្រូវបានគេដាក់ក្នុងចំណាត់ថ្នាក់ប្រទេសសេដ្ឋកិច្ចមានប្រាក់ចំណូលខ្ពស់របស់ធនាគារពិភពលោកជាមួយនឹងសន្ទស្សន៍អភិវឌ្ឍន៍មនុស្សខ្ពស់បំផុតផងដែរ និងជាប្រទេសអារ៉ាប់តែមួយគត់ដែលជាសមាជិកនៃហ្សេ២០។

តែក្រៅពីនេះ អារ៉ាប៊ីសាអ៊ូឌីតត្រូវបានគេរិះគន់ទៅតាមហេតុផលផ្សេងៗនិងរួមទាំងតួនាទីរបស់ខ្លួននៅក្នុងសង្គ្រាមស៊ីវិលយេម៉ែន ការចោទប្រកាន់ថាជាអ្នកឧបត្ថមភេរវកម្មឥស្លាម និងកំណត់ត្រាសិទ្ធិមនុស្សដ៏ទាបបំផុតនៅក្នុងប្រទេសមានដូចជា ករណីកាត់ទោសប្រហារជីវិតដោយហួសហេតុនិងជាញឹកញាប់ កង្វះវិធានការដើម្បីប្រឆាំងនឹងការជួញដូរមនុស្ស ការរើសអើងលើជនជាតិភាគតិច អ្នកកាន់សាសនាដទៃៗ និងអ្នកដែលមិនកាន់សាសនា ហើយនិងការអនុវត្តច្បាប់សារីយ៉ាដ៏តឹងរឹង។ ប៉ុន្តែក្នុងរយៈពេលថ្មីៗនេះ អារ៉ាប៊ីសាអ៊ូឌីតបានណែនាំនូវកំណែទម្រង់ថ្មីៗក្រោមបញ្ជារបស់ស្តេចសាល់ម៉ានមានដូចជា៖ ការលើកតម្កើនសិទ្ធិនារី លុបបំបាត់ទម្លាប់ផ្សំផ្គុំមនុស្សពីអាយុវ័យក្មេង លុបចោលផ្នែកប្រឆាំងសាសន៍និងជាតិសាសន៍យូដា សាសនាផ្សេងៗទៀតនៅក្នុងវិស័យអប់រំ កំណែប្រែប្រព័ន្ធនីតិសាស្ត្រ កាត់បន្ថយការអនុវត្តទោសប្រហារជីវិត និងចេញច្បប់ការពារបុគ្គលនិងសិទ្ធិរបស់កម្មករចំណាកស្រុក។ល។ ទោះជាយ៉ាងណា អង្គការសិទ្ធិមនុស្សជាច្រើនបានចង្អុលបង្ហាញថាអារ៉ាប៊ីសាអ៊ូឌីតត្រូវបន្តណែនាំកំណែទម្រង់ថ្មីៗបន្ថែមដើម្បីឆ្ពោះទៅរកវឌ្ឍនភាពកំណត់ត្រាសិទ្ធិមនុស្សខ្ពស់។

ប្រទេសនេះបានចំណាយថវិកា ៨% នៃផលិតផលក្នុងស្រុកសរុប (ផសស) របស់ខ្លួនលើវិស័យយោធាដែលធ្វើឱ្យវាក្លាយជាប្រទេសចំណាយលើយោធាធំបំផុតទីបី (នៅពីក្រោយអាមេរិកនិងចិន) និងជាអ្នកនាំចូលគ្រឿងសព្វាវុធធំបំផុតពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩។ យោងតាម ​​BICC អារ៉ាប៊ីសាអ៊ូឌីតគឺជាប្រទេសដែលមានកម្លាំងយោធាខ្លាំងបំផុតទី ២៨ នៅលើពិភពលោកហើយមានឧបករណ៍យោធាល្អបំផុតនៅក្នុងតំបន់បន្ទាប់ពីប្រទេសអ៊ីស្រាអែល។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ គេបានអំពាវនាវជាបន្តបន្ទាប់ឱ្យបញ្ឈប់ការលក់គ្រឿងអាវុធទៅឱ្យអារ៉ាប៊ីសាអ៊ូឌីតដែលភាគច្រើនបណ្តាលមកពីឧក្រិដ្ឋកម្មសង្គ្រាមនៅយេម៉ែន។

អារ៉ាប៊ីសាអ៊ូឌីតត្រូវបានគេចាត់ទុកជាមហាអំណាចក្នុងតំបន់ផងនិងមហាអំណាចកណ្តាលផង។ សេដ្ឋកិច្ចអារ៉ាប៊ីសាអ៊ូឌីតមានភាពជឿនលឿនជាងគេនៅតំបន់មជ្ឈិមបូព៌ានិងជាប់ចំណាត់ថ្នាក់ទី ១៩ នៅលើពិភពលោក។ អារ៉ាប៊ីសាអ៊ូឌីតក៏មានកំណត់ត្រាប្រជាជនក្មេងជាងគេនៅលើពិភពលោកដែរដោយប្រមាណ ៥០ ភាគរយនៃប្រជាជនសរុបចំនួន ៣៤,២ លាននាក់របស់ខ្លួនមានអាយុក្រោម ២៥ ឆ្នាំ។ ក្រៅពីជាសមាជិកនៃក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ អារ៉ាប៊ីសាអ៊ូឌីតក៏ជាសមាជិកសកម្មនិងស្ថាបនិកនៃអង្គការសហប្រជាជាតិ អង្គការកិច្ចសហប្រតិបត្តិការឥស្លាម សម្ព័ន្ធអារ៉ាប់ និងអង្គការប្រទេសនាំចេញប្រេងកាត (OPEC)។

កំណត់សម្គាល់

ឯកសារយោង

This article uses material from the Wikipedia ភាសាខ្មែរ article អារ៉ាប៊ីសាអ៊ូឌីត, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.

Tags:

កាតាគុយវ៉ែតបារ៉ែនភាសាអារ៉ាប់មជ្ឈិមបូព៌ាមេឌីណាយេម៉ែនសហព័ន្ធ​អារ៉ាប់រួមហ្សកដានីអាស៊ីខាងលិចអូម៉ង់អ៊ីរ៉ាក់

🔥 Trending searches on Wiki ភាសាខ្មែរ:

ប្រវត្តិវិទ្យាចតុកោណក្រុមប្រឹក្សារាជសម្បត្តិព្រះពុទ្ធគុនខ្មែរសម រង្ស៊ីអាហារខ្មែររីម គីនហូ ជីមិញប្រភេទចម្លាក់របាំប្រជាប្រិយសតិប្បដ្ឋានមនុស្សស្រុកពួកនំបញ្ចុកមេរាសាធារណរដ្ឋខ្មែរស្រុកជើងព្រៃទិវាពលកម្មអន្ដរជាតិស្រុកកំពង់រោទិ៍មង្គល៣៨ប្រការតេឡេក្រាម (កម្មវិធី)ស្នេហាគណបក្សនយោបាយចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី១ ឆ្នាំ១៩៩៣ - ១៩៩៧ពោធិបក្ខិយធម៌ទុំទាវការប្រើប្រាស់ អ៊ីម៉ែលប្រវត្តិសាស្ត្រថៃបំណែងចែករដ្ឋបាលនៃកម្ពុជាគង្គ ប៊ុនឈឿនភូមិកំពង់ភ្លុកសម សារីប្រជុំភាសិតថ្មីៗប្រវត្តិប្រាសាទព្រះវិហារឧស្សាហកម្មគោលនយោបាយសារពើពន្ធអង្គការពាណិជ្ជកម្មពិភពលោកប្រព័ន្ធកុំព្យូទ័រស្រុករំដួលខណ្ឌច្បារអំពៅសម័យសង្គមរាស្ដ្រនិយមរដ្ឋបាលថ្នាក់ក្រោមជាតិអាលុយមីញ៉ូមប្រាសាទបន្ទាយឆ្មារស្រុកពារាំងសុភាសិត​ខ្មែរទន្លេមេគង្គសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍រឿងមាយាស្ត្រីខេត្តកំពង់ឆ្នាំងស្រុកភ្នំក្រវាញជម្លោះព្រំដែនកម្ពុជា-ថៃគណិតវិទ្យាភូមិសាស្រ្តប្រទេសថៃអ្វីដែលហៅថាភាសាព្រហ្មញ្ញ សាសនាបញ្ជីព្រះមហាក្សត្រកម្ពុជាសង្គ្រាមលោកលើកទី២អំពីប្រទេសកម្ពុជាសង្កាត់ស្ទឹងមានជ័យប្រវត្តិនៃរបបខ្មែរក្រហមទិវានារីអន្តរជាតិប្រាសាទនាគព័ន្ធឃុំអរិយក្សត្របញ្ជីនៃទសវត្សរ៍ សតវត្ស និងសហស្សវត្សរ៍ឈាមទសជាតកល្បែងបាយខុំគ្រីស្តុប កូឡុំអាស៊ីតអាមីនេបញ្ជីរាយនាម ប្រទេសនៅអាស៊ីតាមចំនួនប្រជាជនផ្លូវជាតិនៅកម្ពុជាជប៉ុនផ្លូវទឹកកម្ពុជាបាត់ដំបងទន្លេសាបដើមកំនើតជាតិខ្មែរលន់ នល់🡆 More