រូបិយវត្ថុ

រូបិយវត្ថុ គឺជាផលិតផលដ៏សំខាន់មួយនៅក្នុងទីផ្សារសេដ្ឋកិច្ច ដើម្បីបង្កើតលក្ខណៈងាយស្រួលដល់ដំណើរការដោះដូរទំនិញ ឬសេវាកម្ម។ រូបិយវត្ថុ ជាវត្ថុមួយដែលត្រូវាបានគេប្រើប្រាស់ជាមធ្យោបាយដើម្បី ដោះដូរទំនិញ ឬសេវាកម្ម និងទូទាត់បំណុលផ្សេងៗទៀត។ រូបិយវត្ថុ គឺជាអ្វីៗដែលត្រូបានគេទទួលស្គាល់ក្នុងការទូទាត់ជា មួយទំនិញ ឬសេវាកម្ម និងទូទាត់បំណុលផ្សេងៗទៀត។

និយមន័យ

តួរអក្សរខងាររូបិយវត្ថុ

បករណ៍ដោះដូរ

នៅក្នុងវិស័យសេដ្ឋកិច្ច រូបិយវត្ថុជាមធ្យោបាយដោះដូរនៅពេល ដែលមានការទិញលក់ទំនិញ សេវាកម្ម ឬការទូទាត់បំណុលទាំងក្នុង និងក្រៅប្រទេស។ ការប្រើប្រាស់រូបិយវត្ថុជាមធ្យោបាយដោះដូរដូចនេះ បានបង្កើន ឬពង្រីកសកម្មភាពក្នុងវិស័យសេដ្ឋកិច្ច ព្រោះវាបានកាត់បន្ថយ ការចំណាយយ៉ាងច្រើនក្នុងដំណើរការដោះដូរដោយផ្ទាល់រវាងទំនិញនិង ទំនិញ។ នៅក្នុងវិស័យសេដ្ឋកិច្ច ការដោះដូរដោយផ្ទាល់រវាងទំនិញនិង ទំនិញត្រូវបានចំណាយចំពោះការជួញដូរ ព្រោះអ្នកទិញ និងអ្នកលក់ត្រូវ ស្វែងរកអ្នកមានតំរូវការដូចគ្នាដើម្បីដោះដូរ ពេលវេលាដោះដូរ និងទំហំនៃ ការដោះដូរ។

ឯកតាវាស់តម្លៃ

រូបិយវត្ថុជាឯកតាវាស់តម្លៃ មានន័យថាវាត្រូវបានគេប្រើប្រាស់ដើម្បី វាស់នូវតម្លៃរបស់ទំនិញ ឬសេវាមុនពេលធ្វើការដោះដូរ ។ ពួកគេវាស់តម្លៃទំនិញ ឬសេវាកម្មដោយរូបិយវត្ថុ ក៏ដូចជាពួកគេវាស់ទំងន់ ដោយ Kg ឬវាស់ចំងាយដោយម៉ែត។ នៅក្នុងវិស័យសេដ្ឋកិច្ចបច្ចុប្បន្ន ក្នុងតំណើរការនៃការដោះដូរវត្ថុជាមួយនឹង ទំនិញគេប្រើរូបិយវត្ថុជាវត្ថុកណ្តាល។

ឧបករណ៍ផ្ទុក ឬរក្សាតម្លៃ

រូបិយវត្ថុ ជាឧបករណ៍ផ្ទុកតម្លៃ មានន័យថាជាកន្លែងផ្ទុកនូវតំលៃទំនិញក្នុងរយៈពេលកំណត់ជាក់លាក់ណាមួយ ។ មុខងារនេះសំខាន់ណាស់ ព្រោះមនុស្សមិនចង់ចំណាយនូវចំណូលរបស់ខ្លួនឲ្យអស់ពេលទទួលបានភ្លាមនោះទេ ជាពិសេសពួកគេត្រូវសន្សំវាទុកសំរាប់ពេលអនាគត។

ការវាស់រូបិយវត្ថុ

រូបិយវវត្ថុ M1

គឺសំដៅលើមធ្យោបាយណាដែលបានធ្វើការដោះដូរភ្លាមៗ ដូចជា ៖ •Currency in the hands of public •Travelers’ check •Demand deposits •Other checkable deposits

រូបិយវត្ថុ M2

រួមមាន ៖ •រូបិយវត្ថុ M1 •Small-denomination time deposits •Saving deposits including money-market •Retail money-market mutual fund shares

រូបិយវត្ថុ M3

រួមមាន ៖ •រូបិយវត្ថុ M2 •Large-denomination time deposits •Repurchase agreements •Eurodollars


ប្រព័ន្ធរូបិយវវត្ថុ

គឺជាទំរងនៃការង្កើតនូវការចរាចររូបិយវត្ថុរបស់ប្រទេសមួយ ដែលកំណត់ដោយច្បាប់ ។ ប្រព័ន្ធហិរញ្ញវត្ថុរួមមានកត្តាដូចខាងក្រោម ៖ Monetary standard : អ្វីៗដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋានក្នុងការកំណត់ តំលៃរូបិយវត្ថុ ។ Monetary Unit : ជាឯកត្តារបស់រូបិយវត្ថុនៃប្រទេសមួយៗ ដូចជានៅកម្ពុជា គឺរៀល (KHR) នៅ U.S គឺ Dollar (USD) ….។ ឧបករណ៍ដោះដូរ (Medium of Echange)ៈ គឺជាបណ្តាឧបករណ៍ដែល ត្រូវបានគេប្រើប្រាស់ ដើម្បីអនិវត្តការទីញ ឬការលក់ទំនិញ សេវា ឬទូទាត់បំណុល ដូចជាក្រដាស់ប្រាក់ Bank Money, E-money…. ។ និយាយរួមនៅក្នុងប្រព័ន្ធរូបិយវត្ថុ កត្តាដែលតែងតែផ្លាស់ប្តូរគឺ Money standard ។ តាមរយៈការវិវត្តន៍នៃរូបិយវត្ថុ បានបង្ហាញឲ្យឃើញថា Money standard របស់ប្រទេសនីមួយៗ វាអាស្រ័យនឹងលក្ខខណ្ឌជាក់ស្ដែងនៃពេល វេលាជាអ្នកកំណត់ ។

Tags:

រូបិយវត្ថុ និយមន័យរូបិយវត្ថុ តួរអក្សរខងាររូបិយវត្ថុ ការវាស់រូបិយវត្ថុ ប្រព័ន្ធរូបិយវវត្ថុរូបិយវត្ថុ

🔥 Trending searches on Wiki ភាសាខ្មែរ:

រចនាបថនៃស្ថាបត្យកម្មខ្មែរបន្ទាយលង្វែកពិធីបុណ្យច្បាប់​ភូមិបាលអរិយសច្ចៈទាំង៤សាលាភូមិន្ទរដ្ឋបាលសម័យអាណានិគមនិយមបារាំងជ័យវរ្ម័នទី៣40វណ្ណ មូលីវណ្ណនមស្ការព្រះពុទ្ធរតនៈពិធីទេវរាជអរិយសច្ច៤រឿងផ្កាស្រពោនកុម៉ែរាជ (រឿងនិទាន)ប្រជាធិបតេយ្យច្បាប់​​ស្ដី​ពី​ឯក​ពន្ធភាព​ប្រទេសនៅអាស៊ីជ័យវរ្ម័នទី៤ពហុកោណតារាងខួបនៃធាតុគីមីអង្គរធំរចនាបថសំបូរអតិផរណាក្រមង៉ុយខេត្តកែបរឿងមហាភារតយុទ្ធព្រះរាជាណាចក្រកម្ពុជាអ៊ីរ៉ង់វិគីនានុក្រមនយោបាយវិមានឯករាជ្យចន្ទរាជាព្រះពុទ្ធព្រះនិព្វាន៤ថ្នាក់ឆ្កែពិធីបុណ្យឯករាជ្យជាតិកម្ពុជាធនាគារជាតិនៃកម្ពុជាសង្កាត់កំបូលរាជធានីនៅសម័យនគរភ្នំប្រវត្តិច្បាប់រក្សាសិទ្ធបែលហ្ស៊ិករឿង រ៉ូមេអូ និង ហ្ស៊ុយលីយេពន្ធលើប្រាក់បៀវត្សជនជាតិខ្មែរក្រុងច្បារមនកសិកម្មសូរ្យវរ្ម័ន​ទី១នរោត្តម សីហនុបទនគររាជអង់គ្លេសបណ្ដាំក្រមង៉ុយច្បាប់ធម្មតាវែបសាយបញ្ជីរាយប្រទេសបន្លែផ្លែឈើឧទ័យទិត្យវរ្ម័នទី២អរិយធម៌សោមាអ៊ីសាក់ ញូតុនថៃសង្គ្រាមត្រជាក់ប្រាសាទ អង្គរវត្តខណ្ឌឫស្សីកែវស្រុកមេសាងទេវតា(ពុទ្ធសាសនា)ជួន ណាតប្រាសាទតាព្រហ្មសម័យឧដុង្គសញ្ញាចរាចរណ៍នៃប្រទេសកម្ពុជាសង្កាត់បឹងទំពុនស្រុកគងពិសីខ្សែទឹកមហាសមុទ្រផ្កាចំបុីខែរឿងសូផាតម៉ាឡេស៊ី🡆 More