រចនាបថព្រះគោ

រចនាបថព្រះគោ គិតចាប់ពី១ភាគ៤ចុងក្រោយនៃសតវត្សទី៩ ដែលស្ថិតនៅក្នុងរជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី១ សោយរាជចាប់ឆ្នាំ៨៧៧-ឆ្នាំ៨៨៩ និង ព្រះបាទយសោវរ្ម័នទី១ (គ.ស ៨៨៩-៩០០) ដែលព្រះបាទឥន្ទ្រវរ្ម័នទី១ ជាព្រះមហាក្សត្រដំបូងបានគង់នៅក្នុងរាជធានី ហរិហរាល័យដែរ ដែលស្ថិតនៅក្នុងតំបន់រលួសនៃខេត្ដសៀមរាប។ ប្រាសាទនៅក្នុងរចនាបថព្រះគោជាប្រាសាទសងអំពីឥដ្ឋនៅឡើយ បុន្តែស្ថាបត្យករសាងប្រាង្គច្រើននៅលើខឿនតែមួយ។ សិល្បៈក្នុងរបនាបថនេះមានលក្ខណៈខ្មែរសុទ្ធសាធ ហើយមានការវិវត្តន៍ក្នុងសម័យក្រោយទៀត។ ស្ថាបត្យករនៅប្រើប្រាស់ឥដ្ឋជាសម្ភារៈសំណង់នៅឡើយសម្រាប់ប្រាសាទប្រវត្តិសាស្រ្ត។ ពន្លងនៃការច្នៃប្រឌិតថ្មីបានផុសចេញយ៉ាងជាក់ស្តែងនៅក្នុងការតុបតែងលម្អខឿនប្រាសាទ ប្រាសាទជញ្ចាំង ហើយនិងការបន្ថែមចំនួនតួប្រាសាទនៅលើខឿនតែមួយ និងពង្រីកបច្ចេកទេសសំណង់តាមរយៈការសាល្បងឆ្លាករូបគ្រុឌមានចលនា និងក្បាច់ក្រឡោតទាប រូបយក្ខ ជាដំបូងបង្អស់នៅលើខឿនខាងលើប្រាសាទបាគង។ រូបភាពសិល្បៈបានក្លាយជាទ្រង់ទ្រាយខ្មែរពិតប្រាកដ ហើយបង្ហាញការវិវត្តន៍យ៉ាងខ្លាំងនៅក្នុងស្ថាបត្យកម្មបោះបង់សំណង់ទោល បន្ថែមចំនួនប្រាសាទនៅលើខឿនតែមួយ។ រចនាបថព្រះគោស្ថិនៅក្នុងរជ្ជកាលស្តេច៣ព្រះអង្គគឺ ព្រះបាទជ័យវរ្ម័នទី៣ ព្រះបាទឥន្ទ្រវរ្ម័នទី១ និងព្រះបាទយសោវរ្ម័នទី១។ រាជធានីហរិហរាល័យ(តំបន់រលួស) ដែលមានប្រាសាទដូចជា ប្រាសាទព្រៃមន្ទីរ ប្រាសាទត្រពាំងផុង(ព្រះបាទជ័យវរ្ម័នទី៣) ប្រាសាទព្រះគោ(ឆ្នាំ៨៧៩) ប្រាសាទបាគង(ឆ្នា៨៨១) និងប្រាសាទលលៃ(ឆ្នាំ៨៩៣)។

រចនាបថព្រះគោ(ចុងសតវត្សទី៩)

ឯកសារយោង

Tags:

ប្រាសាទត្រពាំងផុងប្រាសាទបាគងប្រាសាទព្រៃមន្ទីរប្រាសាទព្រះគោប្រាសាទលលៃព្រះបាទយសោវរ្ម័នទី១ព្រះបាទឥន្ទ្រវរ្ម័នទី១ហរិហរាល័យ

🔥 Trending searches on Wiki ភាសាខ្មែរ:

ណ្វៃយូប្រវត្តសាស្រ្តនៃប្រទេសកម្ពុជាឃុំអណ្ដូងស្នាយគណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជាវណ្ណដាភូមិសាស្ត្រវប្បធម៍បារាំងប្រេស៊ីលបញ្ជីរាយនាមខេត្ត ក្រុង នៅប្រទេសកម្ពុជាទឹករដ្ឋបាលថ្នាក់ក្រោមជាតិធនាគារកាណាឌីយ៉ាវណ្ណ មូលីវណ្ណរូបធាតុសេវាកម្មសង្គមកំណើនសេដ្ឋកិច្ចរណសិរ្សរំដោះជាតិប្រជាជនខ្មែរសង្គ្រាមសៀម-កម្ពុជា (១៥៩១-១៥៩៤)ឧទ្យានជាតិនៅកម្ពុជាអក្សរខ្មែរខេត្តក្រចេះភូមិសាស្រ្តឥណ្ឌូនេស៊ីអរិយធម៍ចិនបុរាណអរិយសច្ច៤ព្រះរាជពិធីច្រត់ព្រះនង្គ័លរឿងមហាភារតយុទ្ធប្រហុកប្រវត្តិសាស្ត្រវៀតណាមល្បែងគ្របមាន់ពិធីបុណ្យស្រុកព្រះនេត្រព្រះខេត្តកំពង់ឆ្នាំងរឿងកុលាបប៉ៃលិនលក្ខណៈសម្បត្តិនៃអ្នកដឹកនាំសង្គ្រាមលោកលើកទី១ជ័យវរ្ម័នទី៤រាជធានីឧដុង្គទំនាក់ទំនងកម្ពុជា-វៀតណាមថ្លើមសុខ អានវារៈវ័នបតរឿងធនញ្ជ័យវិធី​កម្លាយភាពជោគជ័យខេត្តសៀមរាបការប្រើប្រាស់អ៊ីនធើណែតសិល្បៈខ្មែរសម័យបុរេអង្គរនិងអង្គរមូលនិធិរូបិយវត្ថុអន្តរជាតិខេត្តកែបសេវាសាធារណៈរឿងកូន៤នាក់មិនបំរើឪពុកនរោត្តម សុរាម្រិតឆ្នាំ ២០២២សុភាសិត​ខ្មែររបាំអប្សរាសង្គមអគ្គនាយកដ្ឋានរតនាគារជាតិម៉ាឡេស៊ីអាស៊ីអាគ្នេយ៍ឃុំត្នោត(ស្រុកកញ្ជ្រៀច)ផលិតផលក្នុងស្រុកសរុបសង្គមធម៌ព្រែកជីក(ព្រែកយួន)Skypeប្រភេទប្រាសាទខ្មែរអូស្ត្រាលីល្បែងបាយខុំច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ចលនាអក្សរសិល្ប៍ខ្មែរឃុំចូលឆ្នាំឡាវរបាំព្រះរាជទ្រព្យច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់រាមាធិបតីទី៣ប្រាសាទភ្នំបាណន់ព្រះត្រៃបិដក ភាសាខ្មែរ🡆 More