ផលិតផលក្នុងស្រុកសរុប

ផលិតផលក្នុងស្រុកសរុប ឬអាចសរសេរកាត់ថា ផសស (ជាភាសាអង់គ្លេស៖ gross domestic product, GDP) គឺជារង្វាស់រូបិយវត្ថុឬទ្រព្យសម្បត្តិនៃទំនិញនិងសេវាកម្មទាំងអស់ក្នុងតម្លៃទីផ្សារដែលផលិតឡើងនៅអំឡុងពេលជាក់លាក់ណាមួយ។ ផលិតផលក្នុងស្រុកសរុប (មធ្យម) សម្រាប់មនុស្សម្នាក់ៗគឺមិនអាចឆ្លុះបញ្ចាំងពីភាពខុសគ្នានៃជីវភាពមនុស្សនិងអត្រាអតិផរណារបស់ប្រទេសមួយឡើយ។ ដូច្នេះ ការប្រើប្រាស់ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គិតជាយុគភាពនៃអំណាចទិញ (យអទ) ជាមូលដ្ឋានអាចមានប្រយោជន៍ជាងនៅពេលយើងប្រៀបធៀបកម្រិតជីវភាពរវាងប្រជាជាតិនានាខណៈដែលផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗគឺមានប្រយោជន៍នៅពេលធ្វើការប្រៀបធៀបសេដ្ឋកិច្ចជាតិនៅលើទីផ្សារអន្តរជាតិ។ ផសស សរុបក៏អាចបំបែកទៅជាភាគទុននៃឧស្សាហកម្មឬវិស័យនីមួយៗនៃសេដ្ឋកិច្ច។ សមាមាត្រនៃផលិតផលក្នុងស្រុកសរុបទៅនឹងប្រជាជនសរុបក្នុងតំបន់ត្រូវបានគេហៅថា ផសស សម្រាប់មនុស្សម្នាក់ៗ ឬអាចហៅសាមញ្ញថាបទដ្ឋាននៃការរស់នៅ។

ផលិតផលក្នុងស្រុកសរុប
ផែនទីសេដ្ឋកិច្ចពិភពលោកយោងទោតាមទំហំផលិតផលក្នុងស្រុកសរុប (ជាមធ្យម) គិតជាដុល្លារអាមេរិក, ធនាគារពិភពលោកឆ្នាំ២០១៤។

និយមន័យផលិតផលក្នុងស្រុកសរុបត្រូវបានកំណត់ដោយអង្គការសេដ្ឋកិច្ចជាតិនិងអន្តរជាតិផ្សេងៗគ្នា។ ឧទាហរណ៍៖ អង្គការដើម្បីកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចបានកំណត់និយមន័យផលិតផលក្នុងស្រុកសរុបថាជា "វិធានការណ៍ផលិតកម្មសរុបស្មើនឹងផលបូកនៃតម្លៃសរុបដែលបានមកពីគេហដ្ឋានរបស់បុគ្គលឬអង្គស្ថាប័នណាមួយដែលចូលរួមចំណែកក្នុងផលិតកម្មនិងសេវាកម្ម (បូកពន្ធនិងដកប្រាក់ឧបត្ថម្ភធន លើផលិតផលដែលមិនរាប់បញ្ចូលក្នុងតម្លៃនៃផលិតផលសម្រេច)"។ សម្រាប់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គេបានចែងថា "ផលិតផលក្នុងស្រុកសរុបគឺជាការវាស់តម្លៃរូបិយវត្ថុនៃទំនិញនិងសេវាកម្មសម្រេចដែលត្រូវបានទិញដោយអ្នកប្រើប្រាស់ចុងក្រោយនិងផលិតនៅក្នុងប្រទេសមួយក្នុងរយៈពេលជាក់លាក់ណាមួយ"។

ឯកសារយោង

Tags:

ភាសាអង់គ្លេសរូបិយវត្ថុ

🔥 Trending searches on Wiki ភាសាខ្មែរ:

ពាណិជ្ជកម្មអន្តរជាតិប្រាសាទនាគព័ន្ធវង្សី វិស្សុតសម័យកាលលង្វែកប្រាសាទភ្នំបាខែងពិធីចូលម្លប់រឿងខ្លាចាញ់ប្រាជ្ញាគីង្គក់និងអណ្ដើកខេត្តឧត្ដរមានជ័យនាយករដ្ឋបាលក្រុង-ស្រុកបរិយាប័ន្នសេដ្ឋកិច្ចនៃប្រទេសថៃខេត្តបាត់ដំបងប្រាសាទតាព្រហ្មតួនាទីអ្នកប្រវត្តិសាស្ត្រប្រជុំរឿងព្រេងខ្មែររឿងថៅកែចិត្តចោរច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកអៀង សារីហេដ្ឋារចនាសម្ព័ន្ធបទពាក្យ៧បុណ្យវិសាខបូជាសារៈប្រយោជន៍ដើមត្នោតទំនាក់ទំនងរវាងអរិយធម៌ខ្មែរនិងបរទេសលក្ខណៈ​នៃ​ភាសាខ្មែរខណ្ឌច្បារអំពៅការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​នយោបាយនៅកម្ពុជាម៉ែក្រឡាភ្លើងពិធីក្រុងពាលីព្រះត្រៃបិដក ភាសាខ្មែរសុខ ពិសីសិលាចារឹកប៊ីវ ឆៃលាងវិគីភីឌាបុណ្យឯករាជ្យជាតិកម្ពុជាទំនាក់ទំនងស្រុកថ្មពួកសម្បត្តិធម្មជាតិក្រុងកំពង់ឆ្នាំងតួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរចិត្តវិទ្យាកូរ៉េខាងត្បូងសាកលវិទ្យាល័យភូមិន្ទភ្នំពេញភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ខេត្ត និង រាជធានីនៃកម្ពុជា (២០១៣)វណ្ណយុត្តិអដ្ឋង្គិកមគ្គសាធារណរដ្ឋខ្មែរគណបក្ស​ប្រជាជន​កម្ពុជាម៉ាស៊ីនចំហេះក្នុងព្រះអាទិត្យព្រះបាទជ័យវរ្ម័នទី២ក្រុងខេមរភូមិន្ទប្រាសាទក្នុងខេត្តសៀមរាបស្ពានប្រាប់ទិសបាត់ដំបងសូរ្យវរ្ម័ន​ទី១ប្រាសាទសំបូរព្រៃគុកជនជាតិវៀតណាមភ្នំសន្ទុកល្ខោនបាសាក់ចលនាអក្សរសិល្ប៍ខ្មែររឿងសូផាតគណបក្សកុម្មុយនីស្តចិនរបាំប្រពៃណីសិក្ខាបទ៥រឿងស៊ឹមអ្នកបរឡាន (វគ្គទី២៖ ថ្ងៃសម្រាក)ស្រុកត្រាំកក់ខេត្តបន្ទាយមានជ័យប្រាសាទប្រែរូបអរិយសច្ចៈទាំង៤អក្សរសិល្ប៍វិស័យអប់រំនៅកម្ពុជាហ៊ុន សែនហ៊្វូណនរឿងគ្រូ និង សិស្សភូមិសាស្ត្ររដ្ឋបាលនៃកម្ពុជាប្រជាធិបតេយ្យឧស្សាហកម្មនិងសិប្បកម្មខ្មែរអង្គរ🡆 More