បុណ្យវិសាខបូជា

ពិធីបុណ្យវិសាខបូជា គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងវិស័យ ព្រះពុទ្ធសាសនា ដែលនឹងចូលមកដល់នៅថៃ្ងទី ១៥កើត ខែពិសាខត្រូវនឹង ថៃ្ងទី៣ ខែឧសភា ខាងមុខនេះ ពិធីបុណ្យ នឹងត្រូវប្រារព្ឋធ្វើនៅ ភ្នំព្រះរាជទ្រព្យ ឬភ្នំឧត្តុង្គ ដូចកាលពី ឆ្នាំកន្លងមកនោះដែរប៉ុនែ្ត សម្រាប់ ពិធីបុណ្យឆ្នាំនេះ មានការរៀបចំប្រសើរជាងឆ្នាំមុន ទាំងរបៀបរៀបរយ ទាំងសោភ័ណភាព ហើយរៀបចំឲ្យមានការសមែ្តងសិល្បៈកំដរនៅពេលរាត្រីទៀតផង លោក ជា គានអគ្គលេខាធិការរង នៃគណៈកម្មាធិការ រៀបចំបុណ្យជាតិ និងអន្តរជាតិបាន មានប្រសាសន៍ ឲ្យដឹងថា ពិធីបុណ្យវិសាខបូជា ជាបុណ្យដ៏ធំមួយនៅក្នុងវិស័យ ព្រះពុទ្ធសាសនា ដែលពុទ្ឋសាសនិកជន ប្រារព្ឋធ្វើនៅ ថៃ្ងទី១៥ កើត ខែពិសាខ ជារៀងរាល់ឆ្នាំនោះ នឹងត្រូវប្រារព្ឋធ្វើនៅ ភ្នំព្រះរាជទ្រព្យ អតីតរាជធានី ឧត្តុង្គ ដូចកាលពីឆ្នាំកន្លងមកនេះដែរបន្ទាប់ពី ព្រះចង្កូមកែវ ត្រូវបានដងែ្អ ទៅតម្កល់ នៅលើ ព្រះសក្យមុនីចេតិយ ដែលទើបនឹងសាងសង់រួច តាមព្រះរាជតម្រិះរបស់ ព្រះបាទ នរោត្ដម សីហនុមក។ ពិធីបុណ្យវិសាខបូជាឆ្នាំនេះនឹងមានប្រារព្ឋពិធីរាប់បាត្រ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាតិ សមេ្តចព្រះសង្ឃរាជទាំងពីរគណៈ ព្រះសង្ឃនិងពុទ្ឋបរិស័ទនៅ ព្រឹក ថៃ្ងទី១៥កើត ត្រូវនឹងថៃ្ងទី៣ ខែឧសភា ហើយនៅពេលល្ងាច នឹងមានការធ្វើពិធីក្រុងពាលី និងពិធីផេ្សងៗទៀតតាមបែបព្រះពុទ្ឋសាសនា ចំណែកព្រឹកថៃ្ងទី1រោច ខែពិសាខដដែលពិធីបុណ្យនេះ ត្រូវបាន គណៈកម្មាធិការរៀបចំ បុណ្យជាតិ និងអន្តរជាតិប្រគល់ទៅឲ្យ អាជ្ញាធរខេត្តរៀបចំបន្តទៀត ដោយប្រគេនចង្អាន់ដល់ព្រះសង្ឃ ឬធ្វើពិធីរាប់បាត្រក៏បានតាម ការរៀបចំ របស់គណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិរបស់ខេត្ត លោកជា គាន បានបន្តថា ព្រះសង្ឃ ចំនួន៣០០អង្គ ដែល និមន្តទៅពីភ្នំពេញ និងពីបណ្តាវត្តនានា ជុំវិញ ភ្នំព្រះរាជទ្រព្យ នឹងនិមន្តចូលរួមក្នុង ពិធីបុណ្យនេះនៅ ព្រឹកថៃ្ងទី១៥កើត ដើម្បីធ្វើពិធី រាប់បាត្រ។ គួរបញ្ជាក់ដែរថាកាល​ពី​បណ្តា​​ឆ្នាំ​កន្លងទៅ ក្នុងពិធីបុណ្យវិសាខបូជា តែងតែធ្វើពិធីរាប់បាត្រ និងអញ្ជើញ ថ្នាក់ដឹកនាំចូលរួមនៅ ព្រឹកថៃ្ងទី១រោច ខែពិសាខ ប៉ុនែ្តសម្រាប់ ពិធីបុណ្យឆ្នាំនេះគឺធ្វើខុស ពីរៀងរាល់ឆ្នាំដើម្បីឲ្យ មន្រ្តីរាជការ និងពុទ្ឋបរិស័ទមាន ឱកាសចូលរួម បានច្រើនកុះករ ទាក់ទងនឹងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលត្រូវអញ្ជើញចូលរួមក្នុងពិធីបុណ្យនេះលោកជា គានបានឲ្យដឹងថា បើ តាម លោកឧកញ៉ាចៅហ្វាវាំង គង់ សំអុល រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានណែនាំឲ្យលោកមិន ឃិនអគ្គលេខាធិការនៃគណៈ កម្មាធិការ រៀបចំបុណ្យជាតិ អន្តរជាតិឲ្យអញ្ជើញ សមេ្តចប្រមុខរដ្ឋស្តីទីគឺ សមេ្តច ជាស៊ីម ប៉ុនែ្តមិនដឹងថាសមេ្តច មានលទ្ឋភាពពេលវេលាអញ្ជើញចូលរួម ប$ក៏សមេ្តចបញ្ជូនតំណាងរបស់សមេ្តចមកចូលរួមទេ ព្រោះគណៈកម្មាធិការបុណ្យមិនទាន់បានទទួលពត៌‌មានជាក់លាក់នៅ ឡើយទេ។ ភ្នំព្រះរាជទ្រព្យ ឬភ្នំអដ្ឋរស្ស ឬភ្នំឧត្តុង្គ គឺជាបូជនីយដ្ឋានមួយដ៏សមរម្យដែល ព្រះករុណាសមេ្តចព្រះបាទនរោត្ដម សីហនុ សព្វព្រះរាជហ ឬទ័យយកទីនោះកសាង ព្រះសក្យមុនីចេតិយ ដើម្បីតម្កល់ព្រះសារីរិកធាតុ ព្រះពុទ្ឋបរមគ្រូ សម្រាប់ការគោរពបូជារបស់ ពុទ្ឋបរិស័ទទាំងអស់ ព្រះចង្កូមកែវរ បស់ព្រះសម្មាសម្ពុធ ត្រូវបានដងែ្អទៅតម្កល់ ក្នុងព្រះសក្យមុនីចេតិយ នៅភ្នំអដ្ឋរស្សកាលពីថៃ្ងទី១៩ ខែធ្នូ ឆ្នាំ២០០២ ត្រូវនឹង ថៃ្ងទី១៥កើត ខែមិគសិរ ឆ្នាំមមី ចត្វាស័ក ពុទ្ឋសករាជ២៥៤៦ ព្រះចង្កូមកែវត្រូវបានដងែ្អចេញពី ព្រះសក្យមុនីចេតិយចាស់ ដែលមានទីតាំង នៅមុខស្ថានីយរាជាយស្ម័យយាននា ក្រុង ភ្នំពេញសព្វថៃ្ងនេះ បន្ទាប់ពីប្រារព្ឋពិធីបុណ្យ៧ យប់ ៧ថៃ្ង រួចមក។ លោកជា គានបានបន្តថា ពិធីបុណ្យវិសាខបូជានេះ គឺជាពិធីឧទ្ទិសចំពោះពេលវេលាសំខាន់ចំនួន៣ គឺនៅពេល ព្រះពុទ្ធទ្រង់ប្រសូត្រចាកឧទ្ធរមាតា ពេលព្រះពុទ្ធទ្រង់ បានសម្រេចនូវអរិយសច្ចៈ និងពេលទ្រង់ចូលព្រះបរិនិព្វាន អ្នកណាដែលបានចូលរួមក្នុងពិធីបុណ្យនេះ ហើយតាំងចិត្តអធិដ្ឋានរំលឹកដល់គុណព្រះពុទ្ធបរមគ្រូ អ្នកនោះឯង នឹងទទួលបានផល្លានិសង្សច្រើនណាស់។

បុណ្យវិសាខបូជា

ឆ្នាំនេះនៅវត្តព្រះពុទ្ធ ក្រុងអែតឡែនតា

ឯកសារយិតយោង

Tags:

ក្រុង ភ្នំពេញខែធ្នូខែឧសភានរោត្ដម សីហនុព្រះពុទ្ធសាសនាភ្នំពេញ

🔥 Trending searches on Wiki ភាសាខ្មែរ:

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រដាប់រំលាយអាហារព្រះរាជពិធីច្រត់ព្រះនង្គ័លគុណម្ដាយ ១២ ប្រការ គុណឪពុក ២១ ប្រការកតិកាសញ្ញាអន្ដរជាតិ ស្ដីពីសិទ្ធសេដ្ឋកិច្ច សេដ្ឋកិច្ច និង វប្បធម៌បុណ្យជាតិមង្គល៣៨ប្រការច្បាប់​​ស្ដី​ពី​ឯក​ពន្ធភាព​ឈ្នាប់បញ្ជីរាយនាម សាកលវិទ្យាល័យនៅកម្ពុជាMicrosoft word 2007ព្រាប សុវត្ថិស្រុកកណ្ដៀងសូរ្យវរ្ម័នទី២ប្រវត្តិសាស្រ្តភ្នំពេញព្រះសិវៈឃុំស៊ីធរលន់ នល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិភ្នំឧដុង្គប្រធានាធិបតីវៀតណាមរបបកម្ពុជាប្រជាធិបតេយ្យឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទស្រុកសំរោងទងព្រះយេស៊ូម៉ាឡេស៊ីមហាអំណាចស្រុកសំពៅលូនស្រុកទឹកឈូការដោះស្រាយទំនាស់ក្នុងប្រព័ន្ធតុលាការវិគីភីឌាស្រុកភ្នំក្រវាញនិមិត្តសញ្ញាខេត្តបាត់ដំបងសង្កាត់ចោមចៅលេខកូដប្រទេសនៅទ្វីបអាស៊ីប្រវត្តិសាស្ត្រខ្មែរដំបូងធម៌សូត្រថ្វាយបង្គំព្រះឧបករណ៏ភ្លេងខ្មែរឈាមច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀនព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជារបាំប្រពៃណីសិក្ខាបទ១០ល្បែងបោះអង្គញ់សេដ្ឋកិច្ចវៀតណាមស្រុកពញាឮខេត្តខ្មែរដែលបាត់បង់នៅប្រទេសឡាវរឿង ភ្នំសែនហានអភិបាលកិច្ចល្អឧដុង្គភពព្រហស្បតិ៍ច្បាប់បទឧក្រិដ្ឋទំនៀមទំលាប់ខ្មែរច្បាប់នៃកម្មអាដុលហ្វ៍ ហ៊ីទ្លែរប្រវត្តិសាស្ត្រកម្ពុជាអ្វីដែលហៅថាភាសាអង្គការសុខភាពពិភពលោករាមកេរ្ដិ៍ច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ខេត្តកំពង់ចាមរឿងកុលាបប៉ៃលិនវគ្គទី១សាសនានៅប្រទេសកម្ពុជារដ្ឋបាលថ្នាក់ក្រោមជាតិVlad&Nikiសាស្ត្រាចារ្យវិធីវិទ្យាសាស្ត្រក្រុងតាខ្មៅនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជារដ្ឋប្រហារកម្ពុជាឆ្នាំ១៩៧០ល្ខោនស្បែកធំម៉ាក្រូសេដ្ឋកិច្ចជំងឺរលាកទងសួតសារមន្ទីរជាតិផ្ការំដួលផែនការក៥🡆 More