របបកម្ពុជាប្រជាធិបតេយ្យ: ប៉ុន្មានភូមិភាគ

​​របបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) មានផ្ទះ អត់មនុស្សនៅ មានផ្លូវគ្មានមនុស្សដើរ ឈាមដាបពោះដំរីនៅទន្លេបួនមុខ ខ្មែរនៅសល់តែមួយម្លប់ពោធ៍។ ថ្ញៃទី១៧ មេសាឆ្នាំ១៩៧៥ ដ៏មហាអស្ចារ្យ នៅព្រឹកថ្ញៃ១៧ មេសា ដ៏មហារុងរឿងអស្ចារ្យ ឆ្នាំ១៩៧៥ខ្មែរក្រហមឈ្នះរបបសាធារណៈរដ្ឋខ្មែរ ហើយចូលក្រុងភ្នំពេញរោយពីពេលគូបដិបក្សច្បាំងគ្នាយ៉ាងព្រៃផ្សៃបំផុត អស់រយៈពេល៥ ឆ្នំា។ សង្រ្គាមនេះបានបំផ្លិតបំផ្លាញប្រទេសជាតិ បង្ហិចបង្ហោចជនបទ និងសំលាប់មនុស្សជិត ១\១០ នៃប្រជាជន(ប្រមាណ ៦០០.០០០នាក់)។ ពេលខ្មែរក្រហមចូលទីក្រុងភ្នំពេញ ប្រជាជនតូចតាចអបអរសាទរសប្បាយរីករាយដោយយល់ឃើញថា សង្រ្គាមចប់ទៅហើយ សន្តិភាពក៏មកដល់ដែរ គេអាចត្រឡប់ទៅភូមិស្រុក និងរស់នៅជាធម្មតាឡើង។ យោធាខ្មែរក្រហមចូលក្រុងភ្នំពេញតាមក្រុមតូចៗ ភាគច្រើនជាយុវជន យាមតាមគ្រប់ផ្លូវកែង ដើម្បីត្រូតពិនិត្យចរាចរយ៉ាងតឹងរឹង។ ប្រហែលនៅម៉ោង១១ ពេលព្រឹក គេបញ្ជាអោយអ្នករបួសនិងអ្នកជំងឺរាប់ពាន់នាក់ ចេញពីមន្ទីរពេទ្យ។ អ្នកជាគ្រាអ្នកជំងឺគួរអោយអាណោចអាធម៌ អ្នកជំងឺខ្លះត្រូវគេសែង អ្នកជំងឺខ្លះកំពុងបញ្ចូលសេរ៉ូម ត្រូវទាំងគេយកគ្រែងពេទ្យចេញក្រៅ។ អ្នកដែលពុំអាចចេញទៅបាន ត្រូវខ្មែរក្រហមសំលាប់តែម្តង។ នាពេលថ្ញៃត្រង់នាថ្ងៃ១៧ មេសាដ៏មហារុងរឿងអស្ចារ្យដ៏ដែរនេះ ខ្មែរក្រហមបញ្ជាអោយប្រជាជនចេញពីទីក្រុងភ្នំពេញទាំងអស់។ គេប្រាប់ប្រជាជនថា៖ ចេញទៅ! ចេញអោយលឿន! បន្តិចឡើង អាមេរិចទំលាក់គ្រាប់បែក!។ មិនយូរប៉ុន្មានទេយ៉ាងយូរ២ រឺ៣ថ្ងៃយើងបោកសំអាតភ្នំពេញហើយ មិត្តនិងត្រឡប់មកវិញ! មិនបាចបិតទ្ធារទេ យើងមិនចោរប្លង់ទេ!។ ដូច្នោះអ្នកក្រុងនិងអ្នកជនបទដែរបានភៀកខ្លួនពីជនបទប្រមាណពីរពាន់លាននាក់ ចេញចោលលំនៅដ្ឋានទំាងហ្វូង ដូចទឹកបាក់ទំនប់ទាំងច្របូកច្របល់គ្នាមិនអាចពិពណ៌នាគ្នាបានម្នាក់ប្រយ័ត្នយែងខ្លាចបាត់គ្នា។ អ្នកក្រីក្រទូលបង្វិតកំបិចកំបុក រីឯអ្នកមានស្ដុកស្តម្ភគេដាក់ទ្រព្យដ៏មានតំលៃនៅក្នុងឡានរបស់គេ ហើយរុញឡានចេញទៅ។ គេអោយមុនស្សចាស់ជរា ជនពិការ អ្នកជំងឺធ្ងន់ៗ។ បណ្តាលជនដ៏ច្រើនអណាយនេះមានទឹកមុខក្រៀមក្រំធ្វើដំនើរដោយថ្មើរជើងដោយយឺតៗទាំងអស់កំលាំង។ ក្នុងរយៈពេល២ថ្ងៃរាជធានីភ្នំពេញបានក្លាយជាទីក្រុងខ្មោចដែលគ្មានមនុស្សរស់នៅ។ នៅគ្រប់ជាយក្រុងទាំងអស់ពួកគេប្រកាសឧឃោសណសព្ទ័ រឺគេសរសេរខ្តាតឃានខ្មៅធំៗ សូមអញ្ចើនមន្រ្តីរាជការ ជាន់ខ្ពស់ត្រឡប់មកវិញដើម្បីរៀបចំប្រទេសឡើងវិញ រឺបង្កើតកងទ័រថ្មីឡើងវិញ រឺទៅរៀនសូត្រ រឺទៅទទួលសម្តោច សីហនុទ្រង់យាងត្រឡាបមកវិញ រឺដោយមូលហេតុផ្សេងៗទៀត។ នាយទាហានជាច្រើនចាញ់ការបញ្ឆោតនេះហើយចេញយ៉ាងសប្បាយទៅទទួលអនាគតនេះតាមពាក្យសន្យានេះ។ គ្រាន់តែចេញប្រមាណពីរ រឺបីគីឡូរម៉ែតទៅមុខខ្មែរក្រហមរង់ចាំទទួលនិងសំលាប់គេចោលគ្មានសល់ម្នាក់។ ខ្មែរក្រហមក៏ប្រហារជីវិតនាយទាហានរង់ និងពលទាហានបន្តបន្ទាប់តាមវិធីដ៏ដែរៗនេះដែរ។ ប្រជាពលរដ្ឋដែររស់នៅក្រោយរបបរបស់លោកឧត្តមសេនី លុន នុល ទាំងអស់មិនថាតែអ្នកនៅភ្នំពេញប៉ុណ្ណោះទេ គឺគ្រប់ក្រុង និងភូមិធំៗក៏ត្រូវចាកចេញពីលំនៅដ្ឋានរបស់ខ្លួន តាមថ្នលជាតិទាំងឈឺចាប់លំបាកវេទនាបំផុត។ មនុស្សចាស់ជរា អ្នកជំងឺ ស្រ្តីឆ្លងទន្លេ រាប់ពាន់នាក់ប្រឈមមុខនិងសេចក្តីស្លាប់ ដោយសេចក្តីស្រេចឃ្លាន និងសេចក្តីអស់សង្ឃឹមក្រោយកំដៅព្រះអាទិត្យនារដូវប្រាំង។ រដ្ឋអំណាចថ្មីពុំបានចាប់ចែងអ្វីដើម្បីទទួលពួកគេសោះ ពួកបស្ចិមប្រទេសមិនអាច រឺមិនព្រមជឿរថាខ្មែរក្រហមប្រព្រឹកដូច្នោះនោះទេក៏ប៉ុន្តែតាមប្រពៃណីខ្មែរពីព្រេងនាយស្តេចដែរឈ្នះសង្គ្រាមតែងតែប្រព្រឹកបែបនេះចំពោះសត្រូវដែរចាញ់ គឺគេសំលាប់អ្នកមានបណ្តាលសក្ត័ធំៗ ហើយតែងកៀរប្រជាជនអោយមកធ្វើសំណងធំៗមានប្រាសាទអង្គរវត្តជាដើម។ ប៉ុន្តែគ្មាននណាម្នាក់ស្រមៃឃើញថានៅសត្សទី២០នេះ ក្រុមដែរមានជ័យជំនះអាចអនុវត្តន៍ដូចសម័យពីដើមនោះបានឡើយ។ តាមវិទ្យុភ្នំពេញគេចាត់ទុកប្រជាជនដែរធ្លាប់រស់នៅក្នុងរបប លន់នុល ជា ឈ្លើយសង្គ្រាម ឫជាប្រជាជនថ្មី ឫជាប្រជាជន១៧ មេសា ផ្ទុយស្រឡះពីប្រជាជនចាស់ ឫប្រជាជនមូលដ្ឋាន ដែររស់នៅតំបន់ដែររគ្រប់គ្រង់ដោយខ្មែរក្រហមចាប់តាំងពីឆ្នាំ ១៩៧០មក។ គ្មាននណាម្នាក់ដឹងច្បាស់ថា នណាដឹងនាំប្រទេសដែលគេហៅតាមឈ្មោះថ្មីថា កម្ពុជាប្រជាធិបតេយ្យនោះ។ ខ្មែរក្រហមដឹកនាំដោយអង្គការដ៏លាក់កំបាំងមួយដែរបញ្ជាដាច់ខាតមិនអាចតវ៉ាបាន។ អង្គការនេះមានសិទ្ធិផ្តល់ជីវិតនិងសំលាប់មនុស្សបាន។ នណាម្នាក់ដែរគេបញ្ចួនទៅអង្គការលើមានន័យថា បញ្ជូនទៅអោយគេសំលាប់។ កម្មាភិបាលតូចតាចគឺមេដឹកនាំក្រោមៗ មិនលាក់លៀមប្រើអំណាចតាមអំពើចិត្តរបស់ខ្លួនក្រោមផ្លាក់អង្គការលាក់មុខនេះទេ។ ខ្មែរក្រហមជំលៀសប្រជាជនអោយចេញពីក្រុងដូច្នេះមិនគ្រាន់តែមកពីវក់និងអំណាច រឺមកពីមេដឹកនាំឃោឃៅអមនុស្សធម៌ប៉ុណ្ណោះទេ ហើយក៏មិនមែនពីអ្នករស់តាមជនបទចងគំនុំសងសឹកនិងគ្នាអ្នកក្រុងដែរកៀបសង្កត់គេនោះដែរ។ ខ្មែរក្រហមជំលៀសក្រុងដូច្នេះមកពីមនោគមន៍វិជ្ជាគឺមកពីគេមានគិតចង់ចាត់ចែងរចនាសម្ព័ន្ធសង្គមខ្មែរទាំងស្រុងសាជាថ្មីនិងចាត់ចែងការអភិវឌ្ឍប្រទេសតាមរបៀបថ្មីដែរ។ នៅព្រឹកថ្ងៃ១៧ មេសាខ្មែរក្រហមនិយាយ៖ ទីក្រុងខូច អាក្រក់ណាស់ព្រោះនៅទីក្រុងប្រជាជនចាយប្រាក់ បណ្តាលអោយមនុស្សមានវណ្ណៈ មិនស្មើភាពគ្នា នៅទីក្រុង មិត្តមិនដែរបង្តើតភោគផលបរិភោគឡើយ ជនជាតិខ្មែរត្រូវដឹងថា ខ្លួនកើតពីញគ្រាប់ស្រូវ។ ហេតុនេះហើយបានជាប្រជាជនកម្ពុជាត្រូវមានជីវិតថ្មី ដោយធ្វើស្រែចំការវិញ។ ម្យ៉ាងទៀតអ្នកដឹកនាំខ្មែរក្រហមដឹងច្បាស់ថា ឯករាជដ៏ពិតប្រាកដមកពីឯករាជសេដ្ឋកិច្ច គេដឹងទៀតថាប្រទេសជាមានតែមានធនធានខាងកសិកម្មប៉ុណ្ណោះហេតុនេះហើយបានជាគេសំរេចបង្កើតកសិកម្មដល់កំរិតខ្ពស់បំផុត។ អង្ករជាស្បៀងអាហារដែរមានសារៈសំខាន់ជាងគេ ហើយក៏ជាផលិតផលនាំចេញដ៏សំខាន់ជាងគេដែរ។ តែអ្នកស្រែបានស្រូវលុះត្រាតែមានទឹក ដោយយោងតាមពាក្យបុរាណថា ធ្វើស្រែនិងទឹកធ្វើសឹងនិងបាយ។ ដូច្នេះគេបង្ខំប្រជាជនទាំងអស់អោយសាងប្រព័ន្ធប្រឡាយបញ្ចូលទឹក ដើម្បីបង្កបង្កើនផលច្រូតពីដងក្នុងមួយឆ្នាំ។ ប្រទេសកម្ពុជាទាំងមូលក្លាយជាក្រឡាចត្រង្គដោយសារបណ្តាញទំនប់និងប្រឡាយទឹក។ គេចង់ម្ចាស់ការលើទឹកទន្លេមេគង្គ ប្រើប្រាស់តាមសេចក្តីត្រូវការ គេផ្ទុកទឹកភ្លៀងក្នុងទំនប់ធំៗ។ ដូចនេះប្រជាជនទៅជាម្ចាស់ប្រទេសម្ចាស់ទឹក ម្ចាស់ដី ឈប់ធ្វើស្រែប្រវាស់និងមេឃតទៅទៀត។ ហេតុនេះហើយបានគេចាត់ចែងប្រជាជនទូទាំងប្រទេស ហើយមានរចនាសម័្ពន្ធដូចកងទ័ពនៅលើសមរភូមិដែរ ដើម្បីប្រយុទ្ធកសាងប្រទេសជាតិ ។ មនុស្សពេញវ័យត្រូវចែកជាកំលាំងបីគឺកងកំលាំងទីមួយ ហៅថាកំលាំងស្រួចដែរមានសុទ្ធតែយុវជន យុវនារីអាយុ១២ ឆ្នាំឡើងទៅ។ គេចាត់ចែងតាមក្រុម ក្នុងមួយក្រុម១០នាក់ ដោយមានប្រធាន អនុប្រធាន និងលេខា។ បីក្រុមរួមគ្នាក្លាយជាកងតូច កងតូចបីរួមគ្នា ក្លាយជាកងធំ កងធំបីរួមគ្នាក្លាយកងអនុសេនាធំ បីកងអនុសេនាធំទៅជាវរៈសេនាតូចមួយ បីកងវរៈសេនាតូចក្លាយជាវរៈសេនាធំមួយ បីកងវរៈសេនាធំទៅជាកងពល។ អង្គភាពនីមួយៗសុទ្ធតែមានគណៈកម្មាធិការបីរូប ដែរគេជ្រើសរើសចេញពីប្រជាជនចាស់រឺពីអ្នកបដិវត្តន៍។កងស្រួចរឺក្រុមយុវជន ជាកងចល័តវាយសំរុកលើការដ្ឋានធំៗ ដូចជា៖ លើកទំនប់ ជីកប្រឡាយ។ពួកគេចល័តពីកន្លែងមួយទៅកន្លែងមួយទៀតជាបន្តបន្ទាប់ និងរស់នៅរួមគ្នាយ៉ាងយូរខែ ដ៏មិនបានទៅសួរសុខទុកឪពុកម្តាយបងប្អូនឡើយ។

ស្នាដៃរបស់ខ្មែរក្រហម(១៩៧៥-១៩៧៩
ស្នាដៃរបស់ខ្មែរក្រហម(១៩៧៥-១៩៧៩

Tags:

ក្រុងភ្នំពេញទន្លេមេគង្គប្រទេសកម្ពុជាប្រាសាទអង្គរវត្ត

🔥 Trending searches on Wiki ភាសាខ្មែរ:

អវលោកិតេស្វារខែចន្ទគតិ និង សូរិយគតិស្ពានមិត្តភាពកម្ពុជា-ជប៉ុនមាលាដួងចិត្តកម្ពុជាក្រោមអាណាព្យាបាលបារាំងប្រភេទសិលារដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យជំងឺអុតស្វាអ្វីដែលហៅថាភាសាប្រជាធិបតេយ្យប្រាសាទ អង្គរវត្តខ្មែរហិរញ្ញវត្ថុសាធារណៈយូ ធូបរាជវង្សឈីងវប្បធម៌ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកសាលាភូមិន្ទរដ្ឋបាលប្រាសាទបន្ទាយឆ្មារបរមរាជាទី៤ពាក្យកម្ចីប្រទេសអភិវឌ្ឍព្រះវិស្ណុឈានរឿងព្រះសិរិធរសីល១០សករាជប្រាសាទកោះកេរសាកលវិទ្យាល័យន័រតុនក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)ប្រវត្តិសាស្ត្រប្រាសាទអង្គរវត្តកូរ៉េខាងត្បូងសម្ព័ន្ធកូវ៉ាឡង់សាកលវិទ្យាល័យភូមិន្ទភ្នំពេញពុទ្ធជ័យមង្គលអំពី​ភិក្ខុសង្ឃឆ្នាំ ២០២៤ស្ថានីយ៍សំរោងសែនរឿងធនញ្ជ័យផលប្រយោជន៍នៃរុក្ខជាតិអ៊ីដ្រូសែនប៉ាពួនូវែលគីនេសូរ្យវរ្ម័នទី២សហភាពអឺរ៉ុបល្ខោនខោលប្រវត្តិសាស្ត្រវៀតណាមលី ក្វាន់យូមូលនិធិរូបិយវត្ថុអន្តរជាតិប្រវត្តិសាស្ត្រអ៊ីស្រាអែលយិន បូរ៉ាន់ស្រុកអូររាំងឪប្រពលវប្បកម្មអភិបាលកិច្ចល្អការធ្លាក់ចុះនៃសម័យអង្គរប្រាសាទនាគព័ន្ធគណបក្ស​ប្រជាជន​កម្ពុជាបញ្ជីរាយនាម ប្រាសាទខ្មែរទស្សនវិជ្ជាភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ខេត្ត និង រាជធានីនៃកម្ពុជា (២០១៣)ប្រវត្តិសាស្ត្រមនសុវណ្ណសាមជាតកប្រទេសធនធានធម្មជាតិកម្ពុជាខេត្តកែបចតុកោណកែងកីឡាអាសុីអាគ្នេយ៍ ២០២៣កោះត្រល់ដូណាល់ ត្រាំសិក្ខាបទ៥ស្រុកបាណន់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិអគ្គនាយកដ្ឋានពន្ធដារខ្មែរក្រហមជ័យវរ្ម័នទី៧គុណវិបត្តិនៃការជក់បារី🡆 More