កម្ពុជាប្រជាធិបតេយ្យ

105°36′E / 12.250°N 105.600°E / 12.250; 105.600

ប្រទេសកម្ពុជា ដែលកាលនុះមានឈ្មោះជាផ្លូវការថា៖ កម្ពុជាប្រជាធិបតេយ្យ (ឬត្រូវប្រជាជនខ្មែរជាទូទៅសម្តៅថា៖ របបប្រល័យពូជសាសន៍) គឺជាឈ្មោះតំណាងឱ្យរបបផ្តាច់ការនៅប្រទេសកម្ពុជាពីចន្លោះឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩ ដែលដឹកនាំដោយពួកខ្មែរក្រហម។ វាត្រូវបានបង្កើតឡើងបន្ទាប់ពីកងកម្លាំងខ្មែរក្រហមវាយដណ្តើមបានទីក្រុងភ្នំពេញពីកងទ័ពសាធារណរដ្ឋរបស់សេនាប្រមុខលន់ នល់

កម្ពុជា
(១៩៧៥–១៩៧៦)
កម្ពុជាប្រជាធិបតេយ្យ
(១៩៧៦–១៩៨២)
១៩៧៥–១៩៧៩ (របប)
១៩៧៥–១៩៨២ (អត្ថិភាពរដ្ឋ)
Flag of កម្ពុជា
ទង់ជាតិ
{{{coat_alt}}}
វរលញ្ឆករជាតិ
ទីតាំងនៃកម្ពុជាប្រជាធិបតេយ្យ (ក្រហម) នៅលើភូគោល
ទីតាំងនៃកម្ពុជាប្រជាធិបតេយ្យ (ក្រហម) នៅលើភូគោល
រដ្ឋធានីភ្នំពេញ
ភាសាទូទៅ ភាសាខ្មែរ
សាសនា
អទេវនិយមរដ្ឋ
រដ្ឋាភិបាល១៩៧៥–១៩៧៦៖ រដ្ឋឯកភូត រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនៅក្រោមអំណាចផ្តាច់ការម៉ាក្ស–លេនីន
១៩៧៦–១៩៨១៖ រដ្ឋឯកបក្សប្រកាន់លទ្ធិម៉ាក្ស–លេនីន សាធារណរដ្ឋសង្គមនិយមនៅក្រោមអំណាចផ្តាច់ការ
១៩៨១–១៩៨២៖ រដ្ឋឯកបក្ស សាធារណរដ្ឋសង្គមនិយមនៅក្រោមរដ្ឋាភិបាលបណ្តោះអាសន្ន
អគ្គលេខាធិការបក្ស 
▪ ១៩៧៦–១៩៧៩
ប៉ុល ពត
គណៈប្រធានរដ្ឋ 
▪ ១៩៧៥–១៩៧៦
នរោត្តម សីហនុ
▪ ១៩៧៦–១៩៧៩
ខៀវ សំផន
នាយករដ្ឋមន្រ្តី 
▪ ១៩៧៥–១៩៧៦
ប៉ែន នុត
▪ ១៩៧៦
ខៀវ សំផន
▪ ១៩៧៦–១៩៧៩
ប៉ុល ពត
នីតិបញ្ញត្តិសភាតំណាងប្រជាជនបដិវត្តន៍
សម័យកាលប្រវត្តិសាស្រ្តសង្គ្រាមត្រជាក់
▪ ខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ
១៧ មេសា ១៩៧៥
▪ ប្រកាសរដ្ឋធម្មនុញ្ញ
៥ មករា ១៩៧៦
៧ មករា ១៩៧៩
▪ រ.ច.ក.ប. បានបង្កើតឡើង
២២ មិថុនា ១៩៨២
ក្រឡាផ្ទៃ
១៨១០៣៥ គ.ម (៦៩៨៩៨ ម៉ាយ ក.)
រូបិយវត្ថុគ្មាន (ពេលនោះលុយត្រូវបានគេបំបាត់ចោល)
ទិសបើកបរស្តាំ
កូដហៅទូរសព្ទ៨៥៥
Preceded by
Succeeded by
កម្ពុជាប្រជាធិបតេយ្យ សាធារណរដ្ឋខ្មែរ
សាធារណរដ្ឋប្រជាមានិតកម្ពុជា កម្ពុជាប្រជាធិបតេយ្យ
រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ កម្ពុជាប្រជាធិបតេយ្យ
ឥឡូវជាផ្នែកនៃកម្ពុជា

រវាងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ខ្មែរក្រហមគឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់ប្រជាជនកម្ពុជារាប់លាននាក់តាមរយៈការបង្ខំឱ្យធ្វើពលកម្មធ្ងន់ៗ និងអំពើប្រល័យពូជសាសន៍ខ្មែរគ្នាឯង។ បន្ទាប់ពីបាត់បង់ការគ្រប់គ្រងភាគច្រើននៃទឹកដីកម្ពុជាទៅក្រោមការកាន់កាប់របស់វៀតណាម រដ្ឋនេះក៏បានក្លាយជារដ្ឋស្រមោលដែលគាំទ្រដោយប្រទេសចិន។ នៅខែមិថុនា ឆ្នាំ១៩៨២ ខ្មែរក្រហមបានបង្កើតរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យជាមួយក្រុមបក្សសម្ព័ន្ធមិនមែនកុម្មុយនីស្តចំនួនពីរទៀតហើយបានការទទួលស្គាល់ពីសំណាក់អន្តរជាតិ។

ប្រវត្តិសាស្ត្រ

កម្ពុជាប្រជាធិបតេយ្យ 
ទង់បក្សកុម្មុយនីស្តកម្ពុជា (ប.ក.ក.)

នៅឆ្នាំ១៩៧០ នាយករដ្ឋមន្រ្តីលន់ នល់ និងរដ្ឋសភាបានធ្វើរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុចេញពីតំណែងជាព្រះប្រមុខរដ្ឋ។ សីហនុបានប្រឆាំងនឹងរដ្ឋាភិបាលន់ នល់ដោយបានចូលជាសម្ព័ន្ធមិត្តជាមួយពួកខ្មែរក្រហម។ ដោយទទួលបានប្រយោជន៍ពីការកាន់កាប់របស់កុម្មុយនីស្តវៀតណាមនៅទឹកដីភាគខាងកើតប្រទេសកម្ពុជាបូករួមទាំងការទម្លាក់គ្រាប់បែកក្រាលព្រំដោយសហរដ្ឋអាមេរិកដ៏ច្រើនសន្ធឹកជាជួរឆ្លងកាត់ប្រទេស និងកិត្តិនាមរបស់សីហនុក្នុងជួររបស់ខ្លួន ចលនាខ្មែរក្រហមក៏លេចមុខចេញជាបក្សពួកនយោបាយតែមួយគត់ដែលអាចដឹកនាំប្រទេសកម្ពុជាឱ្យឆ្ពោះទៅរកសន្តិភាពម្តងទៀតបាន។ ដោយមានការគាំទ្រប្រកបដោយប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ប្រជាជនតាមទីជនបទ ខ្មែរក្រហមក៏ដណ្ដើមយកបានរដ្ឋធានីភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ក្រោយឡើងកាន់កាប់អំណាច ពួកគេនូវតែបន្តប្រើប្រាស់ព្រះនាមរបស់សម្តេចនរោត្តម សីហនុជាមេដឹកនាំដែលមានតែឈ្មោះក្នុងរដ្ឋាភិបាលខ្លួនរហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ១៩៧៦ ជាថ្ងៃដែលព្រះអង្គបានសម្រេចលាលែងចេញពីតំណែងជាប្រមុខរដ្ឋ។ សីហនុក៏ត្រូវខ្មែរក្រហមចាប់ព្រះកាយដាក់ឃុំក្នុងរាជដំណាក់នៅភ្នំពេញជាមួយនឹងសមាជិករាជវង្សដទៃទៀតរហូតទាន់តែសង្គ្រាមជាមួយវៀតណាមបានផ្ទុះឡើងទើបទ្រង់បានចាកចេញទៅសហរដ្ឋអាមេរិកដើម្បីធ្វើរឿងក្តីរបស់កម្ពុជាប្រជាធិបតេយ្យចំពោះមុខក្រុមប្រឹក្សាសន្តិសុខ។ ក្រោយមក ទ្រង់ក៏បានយាងទៅគង់នៅប្រទេសចិន។

មុនពេលខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទី៣ រួចទៅហើយ និងក្រោយខែមេសា ឆ្នាំ១៩៧៥ ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងវៀតណាមក៏កាន់តែមានភាពតានតឹងបន្ថែមព្រោះប្រទេសទាំងពីរបានប្រកាន់យកខ្សែគំនិតមនោគមវិជ្ជាកុម្មុយនីស្តខុសពីគ្នា និងដោយមានវត្តមាននៃកងកម្លាំងវៀតណាមខ្លះៗនៅក្នុងទឹកដីប្រទេសកម្ពុជាផង។ បរិបទនៃសង្គ្រាមស៊ីវិលនៅកម្ពុជាបានបង្កឱ្យមានអស្ថិរភាពនៅក្នុងប្រទេសនិងបានបង្ខំឱ្យប្រជាជនជាច្រើនផ្លាស់ប្តូរទីលំនៅ ខណៈពេលដែលខ្មែរក្រហមបានកំពុងតែពង្រីកឥទ្ធិពលរបស់ខ្លួនទៅពាសពេញផ្ទៃប្រទេស។ ដោយសារតែសង្គ្រាមកំពុងឆាបឆេះនៅក្បែរព្រំដែន កងកម្លាំងខ្មែរក្រហមក៏ចាប់ផ្តើមរីកធំឡើងៗហើយបានចាប់អនុវត្តអំពើឃោរឃៅនៅក្នុងសង្គ្រាម។ នេះប្រហែលជាចំណុចមួយដែលធ្វើឱ្យពួកខ្មែរក្រហមចាប់អនុវត្ត ឬប្រកាន់យកអំពើហិង្សានិងគោលនយោបាយមូលវិវដ្តនៅក្នុងរបបរបស់ពួកគេ។ រដ្ឋកម្ពុជាប្រជាធិបតេយ្យនិងទំនោររបស់វាចំពោះអំពើហិង្សាអាចជាគន្លឹះរបស់ក្រុមខ្មែរក្រហមក្នុងការពង្រឹងប្រជាជនខ្មែរឱ្យមានភាពមាំមួននិងបង្កើនភាពអត់ធ្មត់និងត្រៀមខ្លួន ត្រៀមចិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងវៀតណាម។ បើយោងទៅតាមហេតុផលនិងចំណុចខាងលើ យើងអាចសន្មតបានថា ខ្មែរក្រហមបានចាប់មានអច្ចន្តិភាពនៅអំឡុងពេលសង្គ្រាមហើយបានលើកវាមកដាក់លើខ្នងប្រជាជនដោយរំពឹងថាវានឹងបណ្តុះស្មារតីអ្នកទាំងនោះឱ្យមានភាពក្លាហាន លុតដំ មិនខ្លាចខ្មាំងសត្រូវ។ ស្ថានភាពនៃអំពើហិង្សានិងភាពសាហាវឃោរឃៅរបស់ខ្មែរក្រហមបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាជនកម្ពុជានាសម័យនោះដោយវាបានបង្ខំឱ្យមនុស្សចំនួនប្រព្រឹត្តិអំពើឃោរឃៅទាំងឡាយណាដែលពួកគេមិនគួរធ្វើឡើយជាពិសេសគឺយុវវ័យនិងយុវនារីខ្មែរ។

ភ្នំពេញត្រូវបានធ្លាក់មកក្នុងដៃខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ សីហនុត្រូវខ្មែរក្រហមផ្តល់តំណែងជាប្រមុខរដ្ឋ (មានតំណែងមែន តែគ្មានអំណាច) សម្រាប់រដ្ឋាភិបាលថ្មីនៃកម្ពុជាប្រជាធិបតេយ្យហើយនៅខែកញ្ញា ឆ្នាំ១៩៧៥ ព្រះអង្គក៏បានត្រឡប់ពីចិនមកកម្ពុជាវិញ។ សីហនុបានលាលែងពីតំណែងនៅពាក់កណ្តាលខែមេសា ឆ្នាំ១៩៧៦ និងត្រូវបានគេឃុំព្រះកាយព្រះអង្គនៅក្នុងរាជតំណាក់រហូតដល់ឆ្នាំ១៩៧៩, បណ្តាលឱ្យពួកខ្មែរក្រហមក្តោបក្តាប់អំណាចតែម្នាក់ឯង។

អង្គការខ្មែរក្រហម

នៅខែមករា ឆ្នាំ១៩៧៦ បក្សកុម្មុយនីស្តកម្ពុជា (ប.ក.ក.) បានប្រកាសដាក់ឱ្យប្រើប្រាស់នូវរដ្ឋធម្មនុញ្ញនៃកម្ពុជាប្រជាធិបតេយ្យ។ រដ្ឋធម្មនុញ្ញបានអនុញ្ញាតឱ្យមានការបោះឆ្នោតជាសម្ងាត់មួយនៅក្នុងសភាតំណាងប្រជាជនកម្ពុជា (ស.ត.ប.ក.) ហើយគណៈប្រធានរដ្ឋត្រូវបានជ្រើសរើសនិងតែងតាំងរាល់ប្រាំឆ្នាំម្ដងដោយ ស.ត.ប.ក.។ ស.ត.ប.ក. មានការប្រជុំតែម្ដងគត់គឺនៅអំឡុងខែមេសា ឆ្នាំ១៩៧៦។ សមាជិក ស.ត.ប.ក. គឺមិនដែលបានគេបោះឆ្នោតជ្រើសរើសឡើយ ផ្ទុយទៅវិញគណៈកម្មាធិការបជ្ឈិមបក្សកុម្មុយនីស្តកម្ពុជាគឺជាអ្នកតែងតាំងជ្រើសយកប្រធាននិងពួកមន្ត្រីជាន់ខ្ពស់ធ្វើជាសមាជិកសភានិងគណៈប្រធានរដ្ឋតែម្តង។ ផែនការក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាត្រូវបានពិភាក្សា ក៏ប៉ុន្តែតាមការពិត សមាជិកទាំង ២៥០ រូបនៃ ស.ត.ប.ក. ត្រូវបានតែងតាំងដោយអ្នកថ្នាក់លើទាំងអស់។

កម្ពុជាប្រជាធិបតេយ្យគឺជាអទេវនិយមរដ្ឋ ពោលគឺជារដ្ឋគ្មានជឿលើជំនឿសាសនា ឬជំនឿអ្វីឡើយ។ រាល់សាសនាទាំងអស់ត្រូវបានហាមឃាត់មិនឱ្យអនុវត្ត ដូចជាសាសនាឥស្លាម សាសនាគ្រិស្ត និងជាពិសេសគឺសាសនាព្រះពុទ្ធ។ ព្រះសង្ឃជិត ២៥,០០០ អង្គត្រូវបានខ្មែរក្រហមធ្វើគុត។

អំណាចទាំងអស់គឺស្ថិតនៅក្នុងដៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្ស ដែលមានលោកប៉ុល ពត នួន ជា និងមនុស្សប្រាំពីររូបទៀតជាសមាជិក។ គណៈកម្មាធិការអចិន្រ្តៃយ៍នេះត្រូវបានមនុស្សភាគច្រើនស្គាល់ថា"អង្គការ" ហើយកិច្ចការរបស់វាត្រូវបានប្រព្រឹត្តិនៅការិយាល័យលេខ ៨៧០ នៅឯក្រុងភ្នំពេញ។ ជាជាងរយៈពេលពីរឆ្នាំបន្ទាប់ពីបានកាន់កាប់អំណាច ខ្មែរក្រហមបានសម្តៅមកលើខ្លួនឯងថា"អង្គការ"។ នៅខែមីនា ឆ្នាំ១៩៧៧ ទើបប៉ុល ពតបានបង្ហាញពីអត្ថិភាពនៃបក្សកុម្មុយនីស្តកម្ពុជានៅក្នុងសុន្ទរកថារបស់គាត់។ នាពេលនោះដែរ ទើបគេបានដឹងថាប៉ុល ពត និងសាឡុត ស គឺជាមនុស្សតែមួយ ហើយត្រូវជាមេដឹកនាំខ្មែរក្រហម។

បំណែងចែករដ្ឋបាល

កម្ពុជាប្រជាធិបតេយ្យ 
តំបន់រដ្ឋបាលកម្ពុជាប្រជាធិបតេយ្យ

នៅក្នុងឆ្នាំ១៩៧៥ រដ្ឋាភិបាលខ្មែរក្រហមបានលុបបំបាត់នូវលំនាំបែងចែករដ្ឋបាលប្រទេសកម្ពុជាពីមុនៗមកទាំងអស់។ កម្ពុជាប្រជាធិបតេយ្យត្រូវបានបែងចែកជាតំបន់ភូមិភាគចំនួន ៨ ហើយគំនិតផែនទីតំបន់ទាំងនោះគឺបានមកពីពេលដែលពួកគេកំពុងប្រយុទ្ធប្រឆាំងនឹងសាធារណរដ្ឋខ្មែរ។ ភូមិភាគទាំង ៨ នោះរួមមាន៖ តំបន់ពាយព្យ ឧត្តរ ឦសាន បូព៌ា និរតី បស្ចឹម និងកណ្ដាល ហើយបូករួម តំបន់ពិសេស ពីរទៀតគឺ៖ តំបន់ពិសេសក្រចេះលេខ ៥០៥ និង (មុនពាក់កណ្ដាលឆ្នាំ១៩៧៧) តំបន់ពិសេសសៀមរាបលេខ១០៦។ ភូមិភាគទាំងនេះត្រូវបានចែកបន្តទៅជាតំបន់តូចៗច្រើនទៀត។ ភូមិនីមួយៗត្រូវបានបែងចែកទៅជាក្រុម ហើយក្នុងក្រុមនីមួយៗគឺមានក្រុមគ្រួសារពីចំនួន ១៥-២០ ហើយគ្រប់គ្រងនិងដឹកនាំដោយមេក្រុម

នីត្យានុកូល

ពួកខ្មែរក្រហមបានកម្ទេចរចនាសម្ព័ន្ធនីត្យានុកូល និងតុលាការនៃរបបសាធារណរដ្ឋខ្មែរចោលទាំងអស់។ នៅក្នុងសង្គមកម្ពុជាប្រជាធិបតេយ្យគឺគ្មានតុលាការ ចៅក្រម ច្បាប់ ឬ ការជំនុំជម្រះអ្វីទេ។ តុលាការប្រជាជន ដែលបានចែងនៅក្នុងមាត្រា ៩ នៃរដ្ឋធម្មនុញ្ញនោះគឺមិនដែលបានឃើញបង្កើតឡើងឡើយ។ រចនាសម្ព័ន្ធនីត្យានុកូលចាស់ៗត្រូវបានជំនួសមកវិញដោយការចាប់យកទៅអប់រំ ការសួរចម្លើយ និងយកទៅមណ្ឌលសន្តិសុខ ដែលជាកន្លែងដែលពួកមន្ត្រីរដ្ឋការនិងអ្នកគាំទ្ររបបសាធារណរដ្ឋខ្មែរ និងមនុស្សផ្សេងៗទៀត ត្រូវបានឃុំឃាំងនិងប្រហារជីវិត។

ទំនាក់ទំនងបរទេស

កម្ពុជាប្រជាធិបតេយ្យបានរក្សាទំនាក់ទំនងជិតស្និទជាមួយប្រទេសចំនួនពីរគឺ សាធារណរដ្ឋប្រជាមានិតចិន និងកូរ៉េខាងជើង។ នៅក្នុងគម្របខួប ១៧ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តកម្ពុជាគឺក្នុងឆ្នាំ១៩៧៧ លោកគីម ចុងអ៊ីល (មេដឹកនាំកូរ៉េខាងជើង]] បានបញ្ជូនសារសរសើរប្រជាជនកម្ពុជាថា"បានកម្ចាត់ចោលរាល់អ្នកប្រឆាំងនឹងបដិវត្តន៍ដែលអ្នកទាំងនោះជា'ឈ្លើងសង្គម' និងមានគោលបំណងចង់'បំផ្លាញ'ប្រទេសជាតិ។" កាលនុះ មានតែប្រទេសចិន កូរ៉េខាងជើង អេហ្ស៊ីប អាល់បានី គុយបា ឡាវ វៀតណាម (ត្រឹមខែធ្នូ ឆ្នាំ១៩៧៧) រ៉ូម៉ានី និងយូហ្គោស្លាវីទេដែលមានទំនាក់ទំនងការទូតជាមួយកម្ពុជាប្រជាធិបតេយ្យ។

កងយោធាខ្មែរក្រហម

កម្ពុជាប្រជាធិបតេយ្យ 
វង់យន្តហោះនៃ ក.ប.ក. ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩

កងកម្លាំងខ្មែរក្រហមប្រមាណ ៦៨,០០០ រូបបានប្តូរឈ្មោះរបស់ខ្លួនមកជាកងទ័ពបដិវត្តន៍កម្ពុជា (ក.ប.ក.) បន្ទាប់ពីពួកគេបានដណ្តើមទីក្រុងភ្នំពេញបាននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ឈ្មោះនេះគឺមានប្រភពមកពីការប៉ះបោរនៅស្រុកសំឡូត ខេត្តបាត់ដំបងនៅអំឡុងឆ្នាំ១៩៦៧ ដោយមានការចូលរួមពីប្រជាកសិករជាច្រើន។ នៅក្រោមការដឹកនាំរបស់លោកសុន សេន ដែលពេលនោះត្រូវជាមេបញ្ជាការនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិ កបក មានកងវរសេនាតូចចំនួន ២៣០ ក្រុម កងវរសេនាធំពី ៣០ ទៅ ៤០ ក្រុម និងកងពលតូចពី ១២ ទៅ ១៤ ក្រុម។ រចនាសម្ព័ន្ធនៃកិច្ចបញ្ជាការនៅក្នុងអង្គភាពនីមួយៗត្រូវផ្អែកលើគណៈកម្មាធិការ ៣ រូប ក្នុងនោះ គណៈកម្មាធិការនយោបាយគឺមានអំណាចជាងគេ បន្ទាប់មកគឺគណៈកម្មការយោធា និងអនុកម្មការ។

កម្ពុជាត្រូវបានចែកទៅជាភូមិភាគ និងតំបន់ពិសេសៗដោយ ក.ប.ក.។ ភារកិច្ចដំបូងៗរបស់ កបក គឺត្រូវប្រហារជីវិតអតីតមន្រ្តីខ្មែរសាធារណរដ្ឋនិងគ្រួសាររបស់ពួកគេដោយគ្មានការវិនិច្ឆ័យ ឬការប្តេជ្ញាចិត្តក្នុងការកំចាត់សត្រូវពួកគេ។

អាទិភាពបន្ទាប់គឺពួកគេត្រូវបង្រួមចូលទៅជាកងទ័ពជាតិមួយ ដែលកំពុងខ្វះកម្លាំងក្នុងការធ្វើប្រតិបត្តិការនៅតាមតំបន់ភូមិភាគនីមួយៗ។ អង្គភាពខ្មែរក្រហមត្រូវបានបញ្ជាដោយលេខាធិការភូមិភាគដែលជាបក្សនិងមន្រ្តីយោធាក្នុងពេលដំណាលគ្នា, អ្នកខ្លះបាននិយាយថា អ្នកលេខាធិការភូមិទាំងនោះគឺមានអំណាចព្រៀបបាននឹងស្តេចត្រាញ់អញ្ចឹង។ ជាញឹកញាប់ កងទ័ពខ្មែរក្រហមត្រូវបានគេបញ្ជូនពីភូមិភាគមួយទៅកាន់ភូមិភាគមួយផ្សេងទៀតដើម្បីអនុវត្តវិន័យ។ កិច្ចប្រឹងប្រែងទាំងនេះគឺដើម្បីបន្ថែមវិន័យមកលើលេខាភូមិ ឬកម្មាភិបាលណាដែលពួកគេគិតថាប្រកាន់មនោគមវិជ្ជាខុសប្លែកពីគេ។ ការធ្វើបែបនេះគឺមានគោលបំណងចង់កម្ចាត់និងដកឫសគល់ណាដែលមើលទៅជាឧបសគ្គរារាំងវឌ្ឍនភាពរបបពួកគេ។ ទាំងនេះគឺជាមូលហេតុដែលបណ្តាលឱ្យមានការបាត់បង់ជំនឿចិត្តមកលើគ្នា ហើយបាននាំឱ្យមានការសម្លាប់គ្នីគ្នាឯង។ និយាយជារួមគឺ ខ្មែរក្រហមបានប្រើប្រាស់កងកម្លាំងខ្លួនឱ្យអនុវត្តគោលការហិង្សាសាហាវឃោរឃៅនេះ។

មនោគមវិជ្ជាខ្មែរក្រហម

ឥទ្ធិពលនៃមនោគមវិជ្ជា

កម្ពុជាប្រជាធិបតេយ្យ 
ប៉ុល-ពត ក្នុងឆ្នាំ១៩៧៨
កម្ពុជាប្រជាធិបតេយ្យ 
ខៀវ សំផន ក្នុងឆ្នាំ១៩៧៨

មនោគមវិជ្ជាខ្មែរក្រហមភាគច្រើនគឺទទួលឥទ្ធិពលពីលទ្ធិម៉ៅនិយម បក្សកុម្មុយនីស្តបារាំង ហើយនិងសំណេរដែលនិពន្ធដោយកាល់ ម៉ាក្ស និងវ៉្លាឌីមៀ លេនីន ក៏ដូចនឹងគំនិតឧត្តមភាពនៃពូជសាសន៍ខ្មែរ។ បើយើងជីករកមើលឫសដើមនៃមនោគមវិជ្ជាខ្មែរក្រហមនោះ យើងនឹងដឹងថាហេតុអ្វីបានជាបញ្ញាវន្តខ្មែរក្រហមទាំងនេះបានប្រកាន់យកអំពើហិង្សាសាហាវឃោរឃៅសម្រាប់បដិវត្តន៍របស់ពួកគេ។ វាពិតជាច្បាស់ណាស់ថាគំនិតមូលវិវដ្តបែបនេះគឺបានមកពីការទៅរៀនសូត្រនៅឯប្រទេសបារាំង។ មន្រ្តីខ្មែរក្រហមភាគច្រើនគឺទទួលបានការបង្ហាត់បង្រៀននៅឯទីក្រុងប៉ារីសដែលជាកន្លែងដែលធ្វើឱ្យពួកគេចាប់គិតថា លទ្ធិកុម្មុយនីស្តគឺចាំបាច់ត្រូវទាមទារឱ្យមានអំពើហិង្សា។ បានទទួលឥទ្ធិពលពីបដិវត្តន៍បារាំង វាបាននាំឱ្យបុគ្គលជាច្រើននាក់ដែលបានសិក្សានៅទីក្រុងប៉ារីសជឿថា ទ្រឹស្តីនយោបាយម៉ាក្សនិយមដែលផ្អែកលើការតស៊ូប្រឆាំងវណ្ណៈ អាចនឹងយកមកអនុវត្តចំពោះបុព្វហេតុជាតិដែលកំពុងកើតមាននៅកម្ពុជា។ បុព្វហេតុនៃការតស៊ូប្រកាន់វណ្ណៈបានបណ្តុះឫសមនោគមវិជ្ជាមេដឹកនាំខ្មែរក្រហមឱ្យងាកទៅរកអំពើហិង្សា ហើយវាគឺជាផ្នែកដ៏ចាំបាច់មួយដើម្បីធ្វើឱ្យបដិវត្តន៍អ្នកទាំងនោះទទួលបានជោគជ័យ។ លើសពីនេះទៅទៀត ដោយសារតែមន្ត្រីជាន់ខ្ពស់ខ្មែរក្រហមជាច្រើននាក់នាពេលនោះដូចជា ប៉ុលពត ខៀវ សំផន និងកាំង ហ្កិច អ៊ាវ (ហៅ ឌុច) គឺជាអ្នកអប់រំនិងបញ្ញាវន្ត ដូច្នេះហើយ ពួកគេមិនអាចបង្កើតទំនាក់ទំនងអ្វីជាមួយនឹងមហាជនបានឡើយ ហើយត្រូវបានផ្តាច់ឆ្ងាយពីមហាជននៅពេលបានត្រឡប់មកប្រទេសកម្ពុជាវិញ មូលហេតុនេះហើយដែលបានជំរុញឱ្យគំនិតមូលវិវដ្តរបស់ពួកគេកាន់តែកើនទៅៗ។ ទោះជាយ៉ាងណាក៏ដោយ លោកវីកឃឺរីបានបង្ហាញពីចំណុចសំខាន់មួយនៃបុគ្គលិកលក្ខណៈអ្នកនោះនៅក្នុងការពន្យល់ពី'បាតុភូតកម្ពុជាប្រជាធិបតេយ្យ'របស់លោក ដោយកត់សំគាល់ថា មេដឹកនាំកម្ពុជាប្រជាធិបតេយ្យមិនដែលត្រូវបានគេចាត់ទុកថាអាក្រក់ដោយមនុស្សសម័យមុន"រំដោះ"ឡើយ។ ក៏ប៉ុន្តែ ទស្សនៈនេះត្រូវបានជំទាស់ដោយអ្នកខ្លះ រួមមានលោករិទ្ធី-ផាន។ បន្ទាប់ពីផានបានសម្ភាសមិត្តឌុចដែលជាអតីតប្រធានគុកទួលស្លែង លោកបានលើកឡើងថា ឌុចគឺជាបុគ្គលដែលគួរឱ្យខ្លាចព្រោះឌុចតែងតែឃ្លាំមើលនិងចាប់យកចំណុចខ្សោយរបស់អ្នកដទៃជានិច្ច។ និយាយជារួម បរិបទប្រវត្តិសាស្រ្តនៃសង្គ្រាមស៊ីវិលនៅកម្ពុជា រួមនឹងការកើនឡើងនៃមនោគមវិជ្ជារបស់បញ្ញវន្តខ្មែរដែលបានត្រឡប់មកពីប្រទេសបារាំងវិញ គឺជាដំណាក់កាលដំបូងឈានទៅរកបដិវត្តន៍ខ្មែរក្រហមនិងការរីករាលដាលនៃអំពើសាហាវឃោរឃៅនៅពាសពេញផ្ទៃប្រទេសកម្ពុជា។

កម្ពុជាប្រជាធិបតេយ្យ 
លោកកាំង ហ្កិច អ៊ាវ (ឫ សមមត្តិឌុច) កំពុងនៅមុខអង្គជំនុំជម្រះវិសាមញ្ញនៅឯតុលាការកម្ពុជា

ការអនុវត្តមនោគមវិជ្ជាតាមរយៈអំពើហិង្សា

ខ្មែរក្រហមបានប្តេជ្ញាចិត្តប្រែក្លាយប្រទេសកម្ពុជាទៅជាប្រជាជាតិកសិករមួយ ដែលអំពើពុករលួយនិង"ប៉ារ៉ាស៊ីត"នៃជីវិតទីក្រុងនឹងត្រូវបានដកហូតចេញទាំងស្រុង។ សហគមនីយកម្មត្រូវបានអនុវត្តដោយការដាក់បុរសៗ ស្ត្រីៗ និងកុមារអោយធ្វើការក្នុងវាលស្រែ ដែលជាហេតុនាំឱ្យបែកបាក់គ្រួសារ។ របបកម្ពុជាប្រជាធិបតេយ្យបានអះអាងថាខ្លួនបាន"រំដោះ"ស្រ្តីតាមរយៈការអនុវត្តខាងលើនេះ។ បើយោងទៅតាមលោកហ្សាល កាការីបានឱ្យដឹងថា"កម្ពុជាប្រជាធិបតេយ្យបានអនុវត្តតាមគោលលទ្ធិរបស់លោកអេហ្គលដោយថា៖ ស្រ្តីមានភារកិច្ចធ្វើការបានផលស្មើនឹងបុរស នេះមានន័យថាពួកគេបានទទួលសេរីភាពពិតប្រាកដហើយ។" នៅក្នុងសង្គមកម្ពុជាប្រជាធិបតេយ្យគឺមិនមានសមភាពដូចដែលបានចែងនោះឡើយ។ ប៉ុន្តែនេះមិនមែនជាករណីជាក់ស្តែងទេព្រោះថាបុគ្គលដែលមានឋានៈជាសមាជិកបក្ស ឫមេដឹកនាំមូលដ្ឋានដែលមានប្រវត្តិជាប្រជាកសិករក្រីក្រ ឫនរណាដែលសហការជាមួយ'អង្គការបដិវត្តន៍' ឫកងកម្លាំងយោធា គឺសុទ្ធតែមានកម្រិតជីវភាពខ្ពស់ជាងអ្នកផ្សេងៗទាំងអស់។[ត្រូវការអំណះអំណាង]

ក្រោមការដឹកនាំរបស់ប៉ុល-ពត ទីក្រុងនានាបានក្លាយជាទីក្រុងខ្មោច (គ្មានមនុស្សរស់នៅ) សាសនាត្រូវបានគេលុបបំបាត់ចោល ហើយកម្មសិទ្ធិឯកជន លុយ និងទីផ្សារនានាក៏ត្រូវបានបំបាត់ចោលដែរ។ យុទ្ធនាការប្រល័យពូជសាសន៍ដែលមិនធ្លាប់មានពីមុនមកបានធ្វើឱ្យស្លាប់ប្រជាជនប្រមាណ ២៥% នៃចំនួនប្រជាជនសរុបហើយការសម្លាប់ជីវិតទាំងនេះភាគច្រើនគឺមកពីមនោគមវិជ្ជាខ្មែរក្រហម ដែលបានជំរុញឱ្យមាន"ការសងសឹក"ទៅនឹងអ្នកជិះជាន់គេ អ្នកមាន និងអ្នកមានអំណាចផ្សេងៗ។ ជនរងគ្រោះនៅក្នុងរបបនេះសុទ្ធតែជាសត្រូវរបស់ពួកខ្មែរក្រហមមានដូចជា អ្នកមានដើមទុន អ្នកជំនាញ បញ្ញវន្ត ប៉ូលីស និងបុគ្គលិករដ្ឋាភិបាល (រួមទាំងក្រុមមេដឹកនាំរបស់លន់ នល់) ហើយក៏មានជនជាតិចិន យួន លាវ និង ចាមផងដែរ។

របបខ្មែរក្រហមគឺជារបបមួយដែលឃោរឃៅបំផុតនៅក្នុងប្រវត្តិសាស្រ្ត ជាពិសេសបើយើងប្រៀបរបបនេះទៅនឹងរបបនយោបាយសាហាវឃោរឃៅនៅជុំវិញពិភពលោក របបខ្មែរក្រហមគឺគ្រប់គ្រងអំណាចបានរយៈពេលតិចណាស់ (៣ឆ្នាំ ៨ខែ ២០ថ្ងៃ)។ ផ្អែកលើការវិភាគនៃកន្លែងបញ្ចុះសពដ៏ធំទាំងប៉ុន្មាននៅកម្ពុជា និងកម្មវិធីផែនការឌីស៊ី–ខេមនិងសាកលវិទ្យាល័យយេល បានប៉ាន់ស្មានថា ខ្មែរក្រហមបានសម្លាប់ប្រជាជនជាង ១.៣៨ លាននាក់។ ប៉ុន្តែបើយើងគិតទាំងករណីអ្នកស្លាប់ដោយជំងឺនិងការអត់ឃ្លានទៀតនោះ ចំនួនអ្នកស្លាប់នៅក្នុងរបបខ្មែរក្រហមនឹងកើនដល់ ២.៥ លាននាក់ (រាប់បញ្ចូលទាំងជនជាតិភាគតិចនៅកម្ពុជា)។ ឧទាហរណ៍៖ ជនជាតិវៀតណាមដែលមានវត្តមានលើទឹកដីកម្ពុជាត្រូវបានពួកខ្មែរក្រហមសម្លាប់ចោលស្ទើរគ្មានសល់។ មន្ទីរស.២១ (ឥឡូវជាសារមន្ទីរប្រល័យពូជាសាសន៍ទួលស្លែង) បានឃុំខ្លួននិងសម្លាប់មនុស្សប្រមាណ ១៧,០០០ នាក់ ហើយមានតែមនុស្សចំនួន ៧ នាក់ទេដែលបានរត់គេចខ្លួនរួចពីស.២១។

អនុស្សាវរីយ៍ និងការចងចាំ

កម្ពុជាប្រជាធិបតេយ្យ 
លលាដ៏ក្បាលនៅទួលស្លែង
កម្ពុជាប្រជាធិបតេយ្យ 
មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក

កេរ្តិ៍ដែលបានបន្សល់ទុកពីរបបកម្ពុជាប្រជាធិបតេយ្យនូវតែធ្វើឱ្យប្រជាជនខ្មែរបច្ចុប្បន្នមានការឈឺចាប់និងតែងតែចងចាំជានិច្ចនូវសកម្មភាពដ៏សាហាវឃោរឃៅរបស់ពួកខ្មែរក្រហមដែលប្រព្រឹត្តិមកលើប្រជាជនស្លូតត្រង់ ពូជសាសន៍តែជាមួយគ្នា។ នៅប្រទេសកម្ពុជាបច្ចុប្បន្នមាន សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនិងវាលពិឃាតជើងឯក ដែលជាកន្លែងសំខាន់ពីរដែលបើកចំហសម្រាប់សាធារណជនទស្សនា ទាំងបរទេសនិងខ្មែរដើម្បីចងចាំនូវអំពើប្រល័យពូជសាសន៍នៅកម្ពុជាក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។ ដើមឡើយ ទួលស្លែងគឺជាអគារវិទ្យាល័យសិក្សាហើយក៏ត្រូវបានផ្លាស់ប្តូរទៅជាមជ្ឈមណ្ឌលសួរចម្លើយ និងធ្វើទារុណកម្ម ដែលគេហៅថាស-២១ នៅក្នុងរបបខ្មែរក្រហម។ សព្វថ្ងៃនេះ ទួលស្លែងត្រូវបានបើកឱ្យភ្ញៀវទេសចរណ៍ទស្សនាពីទិដ្ឋភាពដ៏អាក្រក់មានដូចជា បន្ទប់និងឧបករណ៍ធ្វើទារុណកម្ម និងគុកឃុំខ្លួនជាដើម។ ជើងឯកគឺជាកន្លែងបញ្ចុះសពដ៏ធំមួយនៅខាងក្រៅទីក្រុងភ្នំពេញ ហើយនៅក្រោមការដឹកនាំរបស់ខ្មែរក្រហម ជើងឯកក៏ក្លាយទៅជាកន្លែងដែលគេយកអ្នកទោសទៅសម្លាប់។ សព្វថ្ងៃនេះ ជើងឯកគឺជាកន្លែងអនុស្សាវរីយ៍និងជាកន្លែងរំលឹកដល់វិញ្ញាណខ័ន្តអ្នកដែលបានស្លាប់នៅទីនោះ។

ទោះជាយ៉ាងណា ក្រៅពីកន្លែងទាំងពីរនេះ រដ្ឋាភិបាលកម្ពុជាមិនសូវបានផ្សព្វផ្សាយអ្វីដើម្បីរំលឹកប្រជាជនអំពីការប្រល័យពូជសាសន៍ដែលបានកើតឡើងនោះទេ។ ព្រោះបន្ទាប់ពីការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ កម្មាភិបាលខ្មែរក្រហមជាច្រើននៅតែមានឥទ្ធិពលនៅក្នុងនយោបាយកម្ពុជា។ ឥទ្ធិពលរបស់កម្មាភិបាលខ្មែរក្រហមនៅក្នុងកិច្ចការនយោបាយរបស់ប្រទេសកម្ពុជាបាននាំឱ្យមានការធ្វេសប្រហែស ឫការមិនទៀងទាត់នៅក្នុងការបង្រៀនប្រវត្តិសាស្រ្តខ្មែរក្រហមទៅកុមារកម្ពុជា។ ដោយសារតែមានការដាក់សម្ពាធពីអន្តរជាតិ ទីកន្លែងប្រល័យពូជសាសន៍មួយចំនួនក៏បានបើកជាសាធារណៈដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយៗយល់ដឹងពីរបបដ៏សាហាវឃោរឃៅរបស់ខ្មែរក្រហម។

ក្នុងផ្នែកអក្សរសិល្ប៍

អំពើប្រល័យពូជសាសន៍នៅកម្ពុជាត្រូវបានបរទេសនិងខ្មែរយកមកសរសេរផ្សព្វផ្សាយក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យត្រូវដួលរលំ។ អ្វីដែលសំខាន់នោះគឺការសរសេរកំណត់ប្រវត្តិខ្មែរក្រហមដោយអ្នកដែលបានរស់រានមានជីវិតហើយត្រូវបានបោះពុម្ពផ្សាយជាភាសាអង់គ្លេស ដែលជាមធ្យោបាយមួយដើម្បីចងចាំពីអតីតកាល។ រលកទីមួយនៃកំណត់ប្រវត្តិខ្មែរក្រហមបានចាប់ផ្តើមលេចឡើងនៅចុងទសវត្សឆ្នាំ១៩៧០ និងឆ្នាំ១៩៨០។ ភ្លាមៗបន្ទាប់ពីបានគេចផុតពីរបបខ្មែរក្រហម ពួកគេទាំងនោះក៏ចាប់ផ្តើមសរសេររៀបរាប់ពីជីវិតរបស់គេនៅក្រោមរបបខ្មែរក្រហម ភាគច្រើនជាភាសាខ្មែរ ចំណែកឯភាសាអង់គ្លេសនិងភាសាបារាំងវិញគឺមានតិចតួចណាស់។ ឯកសារទាំងនោះបាននិពន្ធឡើងគឺដើម្បីបង្កើនការយល់ដឹងបន្ថែមអំពីរបបខ្មែរក្រហម ឯកសារចងចាំរបស់មនុស្សទាំងនោះគឺច្រើនរៀបរាប់ពីបរិយាកាសនយោបាយនៅកម្ពុជាមុនរបបនេះហើយឱ្យអំពាវនាវរកយុត្តិធម៌ដល់អ្នកដែលបានបាត់បង់ជីវិតទាំងឡាយ។ សៀវភៅដំបូងៗគេដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនទូទាំងពិភពលោកមានដូចជា A Cambodian Odyssey និពន្ធដោយហាំង ង៉ោ (បោះពុម្ភផ្សាយក្នុងឆ្នាំ១៩៨៧) L'Utopie meurtrière និពន្ធដោយពិន យ៉ាថៃ (១៩៧៩) Au-delà du ciel របស់លូរ៉ង់ ភីគ៍ (១៩៨៤) និងកម្ពុជា, ឆ្នាំសូន្យ (Cambodge, annee zero – ១៩៧៧) របស់លោកហ្រ្វង់ស្វ័រ ពុនឆុដ។ សៀវភៅ និងអក្សរសិល្ប៍ទាំងអស់នេះហើយដែលបាននាំរឿងរ៉ាវនៃជីវិតនៅក្រោមរបបខ្មែរក្រហមទៅឱ្យពិភពលោកបានស្គាល់។

រលកទីពីរ នៃកំណត់ប្រវត្តិខ្មែរក្រហមត្រូវបានបោះពុម្ពផ្សាយនៅសតវត្សទី២១ ហើយមានភាពខុសគ្នាឆ្ងាយពីរលកទីមួយ។ កំណត់ប្រវត្តិរលកទីពីរមានដូចជា៖ When Broken Glass Float និពន្ធដោយចាន់រិទ្ធី ហ៊ីម (បោះផ្សាយឆ្នាំ២០០០) First They Killed My Father របស់អ្នកស្រីអ៊ឹង លឿង (២០០០) On the Wings of a White Horse ដោយ Oni Vitandham (២០០៥) ហើយនិងGolden Leaf និពន្ធដោយលោកអ៊ឹង គីឡុង (២០០៩)។ អ្នកដែលនិពន្ធសៀវភៅប្រវត្តិរលកទីពីរនេះគឺភាគច្រើនមានវ័យជាកុមារនៅក្នុងសម័យខ្មែរក្រហម, សៀវភៅទាំងអស់នោះគឺបានបង្ហាញពីដំណើរឆាកជីវិតរបស់ពួកគេនៅក្នុងប្រទេសកម្ពុជាដែលហែកហួរដោយសង្គ្រាមទៅការចាប់ផ្តើមជីវិតសារជាថ្មីនៅប្រទេសលោកខាងលិច។ ការតែងនិពន្ធរបស់ពួកគេគឺមានភាពខុសពីរលកទីមួយខ្លាំង ព្រោះថាអ្នកនិពន្ធរលកទីពីរបានតែងរៀបរាប់ពីបទពិសោធន៍របស់ពួកគេមុនពេលចាកចេញពីប្រទេសកម្ពុជា។ ដោយបានចាកឆ្ងាយពីប្រទេសកម្ពុជា បុគ្គលទាំងនេះបានប្រើសៀវភៅកំណត់ហេតុរបស់ពួកគេជាឈ្នាន់មួយដើម្បីសារភ្ជាប់ទៅនឹងកុមារភាពដែលបានបាត់បង់ទៅ សារភ្ជាប់ទៅនឹងឫសគល់នៃវប្បធម៌ដើមរបស់ពួកគេហើយនិយាយប្រាប់រឿងរ៉ាវទាំងនោះទៅកូនៗជំនាន់ក្រោយរបស់គេ។ គួរកត់សម្គាល់ដែរថា អ្នកនិពន្ធរលកទីពីរបានគូសនូវមែកធាងគ្រួសាររបស់ពួកគេនៅមុនរបបខ្មែរក្រហមដើម្បីងាយស្រួលក្នុងការស្រង់ប្រវត្តិគ្រួសារអ្នកនិពន្ធទាំងនោះ។ លើសពីនេះ អ្នកនិពន្ធខ្លះក៏បានកត់សម្គាល់ផងដែរថាទោះបីពួកគេចងចាំព្រឹត្តិការណ៍ទាំងអស់បានយ៉ាងរស់រវើកក៏ដោយ តែឯកសាររបស់ពួកគេក៏ត្រូវបានបន្ថែមព្រឹត្តិការណ៍ខ្លះៗដោយញាត្តសន្តានដែលបានរៀបរាប់ពីព្រឹត្តិការណ៍បន្ថែមទាំងនោះដល់ពួកគេនៅពេលធំពេញវ័យ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថាសៀវភៅនិងឯកសារទាំងអស់នោះត្រូវបានបោះពុម្ភផ្សព្វផ្សាយស្របទៅជាមួយនឹងសាលាក្ដីខ្មែរក្រហម។

ក្នុងប្រព័ន្ធផ្សព្វផ្សាយ

ដូចអក្សរសិល្ប៍ដែរ ខ្សែភាពយន្តទាក់ទងនឹងរបបប្រល័យពូជសាសន៍ខ្មែរក្រហមក៏បានចាប់ផ្តើមចេញផ្សាយ។ ខ្សែភាពយន្តភាគច្រើនត្រូវបានផលិតជាលក្ខណៈឯកសារ ហើយជាញឹកញាប់មានគោលបំណងបង្ហាញពីអ្វីដែលបានកើតឡើងក្នុងរបបខ្មែរក្រហមនិងសារភ្ជាប់រូបភាពជីវិតនៃបុគ្គលទាំងនោះនៅក្នុងរបបប្រល័យពូជសាសន៍ជាតិឯង។ មនុស្សដែលគួរឱ្យកត់សម្គាល់ជាគេនោះគឺ លោកប៉ាន់ រិទ្ធី ដែលបានគេចផុតពីការកាប់សម្លាប់នៅឯវាលពិឃាតខ្មែរក្រហម និងបច្ចុប្បន្នជាអ្នកដឹកនាំខ្សែភាពយន្តដ៏ល្បីល្បាញម្នាក់។ លោកបានផលិតខ្សែភាពយន្តជាច្រើនដែលទាក់ទងនឹងរបបប្រល័យពូជសាសន៍នៅកម្ពុជា មានដូចជា៖ កម្ពុជា៖ ចន្លោះសង្គ្រាមនិងសន្តិភាព ទឹកដីវិញ្ញាណវិលវល់ ហើយនិងខ្សែភាពយន្តជាច្រើនទៀត។ ខ្សែភាពយន្តឯកសារក្រោយគេបង្អស់របស់លោកគឺមានចំណងជើងថា រូបភាពដែលបាត់បង់ ផលិតនៅឆ្នាំ២០១៣។ ក្រៅពីរិទ្ធី នៅមានបុគ្គលជាច្រើនទៀត (ទាំងខ្មែរនិងបរទេស) ដែលបានផលិតខ្សែភាពយន្តឯកសារស្តីពីរបបខ្មែរក្រហម។ Year Zero: The Silent Death of Cambodia គឺជាឯកសារប្រវត្តិសាស្រ្តអង់គ្លេសពីរបបខ្មែរក្រហម ផលិតនិងដឹកនាំដោយដេវីត-មូនរូ នៅក្នុងឆ្នាំ១៩៧៩។ ឯកសារនេះបានរៃអង្គាសប្រាក់បានចំនួន ៤២ លានផោនដើម្បីយកមកឧបត្ថមជួយប្រជាជនខ្មែរកាលពីពេលនោះ។

មើលផងដែរ

ឯកសារយោង

អានបន្ថែម

  • Beang, Pivoine, and Wynne Cougill. Vanished Stories from Cambodia's New People Under Democratic Kampuchea. Phnom Penh: Documentation Center of Cambodia, 2006. ISBN 99950-60-07-8.
  • Chandler, David P. "A History of Cambodia." Boulder: Westview Press, 1992.
  • Dy, Khamboly. A History of Democratic Kampuchea (1975–1979). Phnom Penh, Cambodia: Documentation Center of Cambodia, 2007. ISBN 99950-60-04-3. Foreword.
  • Etcheson, Craig. The Rise and Demise of Democratic Kampuchea. Westview special studies on South and Southeast Asia. Boulder, Colo: Westview, 1984. ISBN 0-86531-650-3.
  • Hinton, Alexander Laban. "Why did they Kill? : Cambodia in the Shadow of Genocide." Berkeley: University of California Press, 2005.
  • Kiernan, Ben. "The Pol Pot Regime: Race, Power, and Genocide in Cambodia Under the Khmer Rouge, 1975-79." New Haven, Conn: Yale University Press, 2002.
  • Vickery, Michael. "Cambodia, 1975-1982." Boston, MA: South End Press, 1984.
  • Piergiorgio Pescali: "S-21 Nella prigione di Pol Pot". La Ponga Edizioni, Milan, 2015. ISBN 978-8897823308.

តំណភ្ជាប់ក្រៅ


Tags:

កម្ពុជាប្រជាធិបតេយ្យ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ អង្គការខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យ មនោគមវិជ្ជាខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យ អនុស្សាវរីយ៍ និងការចងចាំកម្ពុជាប្រជាធិបតេយ្យ មើលផងដែរកម្ពុជាប្រជាធិបតេយ្យ ឯកសារយោងកម្ពុជាប្រជាធិបតេយ្យ អានបន្ថែមកម្ពុជាប្រជាធិបតេយ្យ តំណភ្ជាប់ក្រៅកម្ពុជាប្រជាធិបតេយ្យ

🔥 Trending searches on Wiki ភាសាខ្មែរ:

ថ្ងៃច័ន្ទផ្ទះខ្មោចទិញពិធីរៀបមង្គលការជ័យវរ្ម័នទី៣ឆ្នាំ ២០២៤ព្រះបាទជ័យវរ្ម័នទី១ខ្មែរឥស្សរៈចេនឡាទឹកលិចក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់អក្សរខ្មែរអំពើអនិត្យានុកូលសង្កាត់ចោមចៅទី២សិង្ហបុរីប្រទេសខ្មែរក្រោមអាណាព្យាបាលភាពបារាំងក្រុងប៉ោយប៉ែតរដ្ឋភ្នំឧដុង្គខណ្ឌសែនសុខស្រីសុគន្ធបទឆ្នេរអូរឈើទាលរឿង ភូមិតិរច្ឆានតេមិយជាតកប្រទេសចម្ប៉ាមគ្គុទេសក៍ទេសចរណ៍រាមកេរ្ដិ៍ព្រះបាទឥសានវរ្ម័នទី១បញ្ជីនៃទសវត្សរ៍ សតវត្ស និងសហស្សវត្សរ៍Microsoft word 2007ប្រាសាទភ្នំបាណន់ភ្នំប្រុសភ្នំស្រីគូលែនជ័យវរ្ម័នទី៥ពាក្យអារាធនាព្រះសង្ឃចម្រើនព្រះបរិត្តវត្តនៅក្នុងខេត្តកំពង់ចាមល្ខោនខោលអាលុយមីញ៉ូមលន់ នល់នរោត្តម សីហនុយសោវរ្ម័នទី១ស្រីសុរិយោទ័យសាវ័កព្រះពុទ្ធអាហារខ្មែរបារាយណ៍ខាងលិចស្នេហាភ្នំពេញព្រះវិស្ណុលក្ខណៈ​នៃ​ភាសាខ្មែរខេត្តព្រះវិហារគុណវិបត្តិនៃការជក់បារីបឹងកក់ដើមកំនើតជាតិខ្មែរកេង វ៉ាន់សាក់ស្រុកខ្សាច់កណ្ដាលភាសាថៃតេជោយ៉តការធ្វើពាណិជ្ជកម្មអូស្ត្រាលីសូរ្យវរ្ម័នទី២សិល្បៈទំនាក់ទំនងអន្តរជាតិធម្មបទមាលាដួងចិត្តដប់ប្រាំពីរមេសាជោគជ័យបញ្ជីរាយនាម សមាសភាព រាជរដ្ឋាភិបាល អាណត្តិទី៥ (២០១៣-២០១៨)ព្រះបាទជ័យវរ្ម័នទី៧ឃុំអភិវឌ្ឍន៍(ស្រុកទឹកផុស)ច្បាប់របស់អ្នកការសែតនិងក្រមសីលធម៌រឿងថៅកែចិត្តចោរព្រះរាជាណាចក្រកម្ពុជាទុំទាវទំនាក់ទំនងកម្ពុជា-ចិនទំនៀមទំលាប់ខ្មែររបាំព្រះរាជទ្រព្យមេត្តាសង្គ្រាមវៀតណាមហ្គូហ្គល🡆 More