អភិរក្សនិយម

ក្រៅពីទ្រឹស្តីសេរីនិយម មនោគមវិជ្ជា ដែលគេអនុវត្តន៍ច្រើនដែរ នៅសតវត្សរ៍ទី១៩គឺ ទ្រឹស្តីអភិរក្សនិយម ដែលឈើលើគោលការណ៍ប្រពៃណី ទំនៀមទម្លាប់ ដើម្បីអភិវឌ្ឍន៍សង្គម និងស្ថានភាពបុគ្គល។ ច្បាប់ ដែលបានអនុម័តនៅក្នុងសតវត្សរ៍ទី១៩ សឹងតែទាំងអស់បានចេញពីគំនិតផ្តួចផ្តើមរបស់ពួកអភិរក្សនិយម។ ពួកអភិរក្សនិយមមានប្រភពមកពីភាសាឡាតាំង CONSERVATION មានន័យថា ថែរក្សាទុក។ ទ្រឹស្តីអភិរក្សនិយមបានកើតឡើងតាំងពីសតវត្សរ៍ទី១៨ ដែលមានគោលការណ៍រក្សារបៀបរៀបរយចាស់ និងតម្លៃជាប្រពៃណីទំនៀមទម្លាប់។ ពួកអភិរក្សនិយមបានប្រឹងប្រែងធ្វើសកម្មភាពក្នុងសង្គមកាន់តែខ្លាំងឡើង ដើម្បីឱ្យមានជំហររឹងមាំប្រឈមនឹងការឃោសនារបស់ពួកសេរីនិយម និងការទប់ទល់នឹងទស្សនៈបដិវត្តន៍និយម។ គោលការណ៍សំខាន់របស់ពួកអភិរក្សនិយមគឺ៖

  • ថែរក្សាតម្លៃប្រពៃណីទំនៀមទម្លាប់មានដូចជា សាសនា របបរាជានិយម វប្បធម៌ជាតិ គ្រួសារ និងរបៀបរៀបរយ។
  • ពួកអភិរក្សនិយមខុសពីពួកសេរីនិយម ដោយទទួលស្គាល់តួនាទី និងអំណាចដល់ខ្លាំងក្លារបស់រដ្ឋ ដើម្បីឱ្យបុគ្គលត្រូវអាស្រ័យទៅនឹងការដឹកនាំរបស់រដ្ឋ។ រដ្ឋមានសិទ្ធិដើរតួនាទីជាអ្នកសម្របសម្រួលបញ្ហាសេដ្ឋកិច្ច នៅក្នុងខណៈពេលណា ដែលចាំបាច់ទាក់ទងទៅនឹងការថែរក្សាតម្លៃជាប្រពៃណី ទមនៀមទម្លាប់ ប៉ុន្តែមិនឱ្យរំលោភលើលកម្មសិទ្ឋិឯកជនជាដាច់ខាត។
  • ពួកអភិរក្សនិយមមិនជឿលើគោលការណ៍សមភាព រវាងមនុស្សទាំងអស់នៅក្នុងសង្គមទេ។ ហេតុនេះហើយបានជាគេការពារដល់ការបែកចែកប្រទាប់វណ្ណៈទៅតាមឋានានានុក្រម និងវណ្ណៈខុសគ្នានៅក្នុងសង្គម។ ពួកអភិរក្សនិយមនិយាយថា មនុស្សទាំងអស់មានសិទ្ធិស្មើគ្នា ប៉ុន្តែទ្រព្យសម្បត្តិមិនមែនស្មើគ្នានោះទេ។
  • បើនិយាយពីសេរីភាពបុគ្គល ពួកអភិរក្សនិយមបានចង្អុលបង្ហាញថា សេរីភាពរបស់មនុស្សសំដែងទៅបានក្នុងលទ្ធភាពគោរពដល់ប្រពៃណីទំនៀមទម្លាប់។

ឯកសារយោង

Tags:

សេរីនិយម

🔥 Trending searches on Wiki ភាសាខ្មែរ:

ក្រុងសិរីសោភ័ណការដោះស្រាយទំនាស់ក្នុងប្រព័ន្ធតុលាការលក្ខណៈពិសេសរបស់ប្រាសាទអង្គរវត្តពិធីបុណ្យចូលព្រះវស្សាផលប្រយោជន៍នៃរុក្ខជាតិទន្លេមេគង្គឡាំផូស៊ីតមហាជនកជាតកបញ្ជីស្រុក ក្រុង និង ខណ្ឌកម្ពុជាស្ថានីយ៍សំរោងសែនទិវាពលកម្មអន្ដរជាតិឃុំអញ្ចើមឆ្នាំ ២០២៤វចនានុក្រមខ្មែរព្រះត្រៃបិដកនន្ទ ង៉ែតដើមសម័យអង្គរម៉ាឡេស៊ីក្រមសីលធម៌ឥណ្ឌាល្ខោនខោលល្បែងទាញព្រ័ត្រវត្តភ្នំដូនពេញវត្តឧណ្ណាលោមបារាំងសាកលវិទ្យាល័យភូមិន្ទភ្នំពេញស្រីសុរិយោទ័យរឿងគ្រូ និង សិស្សស្រុកបវេលបញ្ជីរាយនាម សាកលវិទ្យាល័យនៅកម្ពុជាភិក្ខុសោមប្រហុកប្រជុំភាសិតថ្មីៗភូមិសាស្ត្រនយោបាយចិនគុណម្ដាយ ១២ ប្រការ គុណឪពុក ២១ ប្រការស្រុកអន្លង់វែងឥណ្ឌូណេស៊ីផែនការក៥កូដ QRបរិយាកាសសត្វឥតឆ្អឹងកងខេត្តពោធិ៍សាត់អប្សរាមេកានិចទិវានៃក្ដីស្រលាញ់មុខងារប្រាសាទជម្លោះព្រំដែនកម្ពុជា-ថៃក្រុមហ៊ុនអ៊ែបផលសុភាសិត​ខ្មែរល្បុក្កតោសិទ្ធនារីព្រះបាទជ័យវរ្ម័នទី២ពុទ្ធសាសនា​ដូច​ម្តេចជំងឺកូរ៉ូណាវីរុស២០១៩ប្រវត្តិសាស្រ្តរបស់ប្រទេសសហរដ្ឋអាមេរិចសង្គមរាស្រ្តនិយមហ្វីលីពីនដើមកំនើតជាតិខ្មែរស្រុកកំពង់ត្របែករដ្ឋប្រហារកម្ពុជាឆ្នាំ១៩៧០ទុំទាវពិធីបញ្ជាប់ពាក្យស្រុកកំពង់ស្វាយនាយករដ្ឋមន្ត្រីថៃស្រុកពោធិ៍រៀងប្រដាប់របត់ឈាមសារៈប្រយោជន៍ដើមត្នោតសង្គ្រាមស៊ីវិលជនជាតិថៃរមណីយដ្ឋានភ្នំបូកគោវីថិចិត្តស្រុកបាធាយប្រជុំរឿងព្រេងខ្មែរអេស្ប៉ាញតំបន់ទេសចរណ៏ខេត្តព្រះសីហនុប្រពលវប្បកម្មរបាំប្រពៃណីសង្ឃស័ព្ទសារមន្ទីរជាតិ🡆 More