សង្គមរាស្រ្តនិយម

សង្គមរាស្រ្ត​និយម (ជាភាសាបារាំង៖ Communauté socialiste populaire ​​និងប្រែជាអង់គ្លេស៖ Popular Socialist Community) ឬហៅខ្លីថា​​​​ សង្គម គឺជាអង្គការនយោបាយមួយដែលបានបង្កើតឡើងនៅថ្ងៃទី២២​ ខែ​មីនា​ ឆ្នាំ១៩៥៥ ដោយព្រះអង្គម្ចាស់នរោត្ដម សីហនុ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គបានមានព្រះបន្ទូលថា សង្គមរាស្រ្តនិយម គឺជាចលនានយោបាយច្រើនជាជាងគណបក្សនយោបាយ (សមាជិកខ្លួនត្រូវលះបង់ចោលនូវសមាជិកភាពនៃក្រុមនយោបាយផ្សេងៗ)។ សង្គមរាស្តនិយមបានកាន់កាប់រដ្ឋាភិបាលគ្រប់គ្រងលើប្រទេសកម្ពុជាពីឆ្នាំ១៩៥៥ រហូតដល់ឆ្នាំ១៩៧០។ មនោគមវិជ្ជាគោលរបស់សង្គមរាស្ត្រនិយមគឺ ជាតិនិយម​ អភិរក្សនិយម​ រក្សាការពារតម្លៃរាជានិយម និងប្រកាន់ខ្ជាប់នូវគំនិត​អភិរក្សនិយមព្រះពុទ្ធសាសនា។​​​

សង្គមរាស្រ្តនិយម
Communauté socialiste populaire
Popular Socialist Community
ស្ថាបនិកនរោត្តម សីហនុ
បង្កើត២២ មីនា ១៩៥៥
រំលាយ១៨ មីនា ១៩៧០
បក្សស្នងគណបក្សហ៊្វុនស៊ិនប៉ិច
ស្លាបយុវជនយុវជនសង្គមនិយម
សមាជិកភាព  (១៩៥៥)៤៥០,០០០
មនោគមវិជ្ជាជាតិនិយ​មខ្មែរ
ជាតិអភិរក្សនិយម
រាជានិយម
រដ្ឋនិយម
សង្គមនិយមព្រះពុទ្ធសាសនា
សេដ្ឋកិច្ចជាតិនិយម
សាសនាថេរវាទ

ស្ថាបនកម្ម

សង្គមត្រូវបានបង្កើតឡើងក្រោយពីព្រះអង្គនរោត្តម សីហនុ បានដាក់រាជ្យក្នុងឆ្នាំ១៩៥៥ ហើយបានប្រទានរាជបល្ល័ង្កទៅឱ្យបិតាព្រះអង្គគឺ នរោត្តម សុរាម្រិត ដោយព្រះអង្គមានគោលបំណងចង់ផ្តោតទៅលើកិច្ចការងារនយោបាយ។

មូលដ្ឋានរបស់ចលនាមួយនេះគឺចាប់ផ្តើមដោយគណបក្សរាជានិយមតូចៗចំនួនបួននិងគណបក្សស្តាំនិយមរួមមាន'គណបក្សជ័យជម្នះទិសឥសាន្ត'របស់ដាប ឈួន និង'គណបក្សកំណែទម្រង់ខ្មែរ'របស់លន់ នល់។ សីហនុបានពង្រីកមូលដ្ឋាននយោបាយនេះគឺដើម្បីយកឈ្នះក្នុងការបោះឆ្នោតសកលឆ្នាំ១៩៥៥។ បន្ទាប់ពីបានទទួលឯករាជ្យ សង្គមត្រូវបានគេចាត់ទុកថាជាគណបក្សសីហនុនិយម (បក្សដែលតែងគាំទ្រសីហនុ)។ សង្គមបានទទួលជ័យជម្នះដ៏លើសលប់នៅក្នុងការបោះឆ្នោតឆ្នាំ១៩៥៥: ប៉ុន្តែការបោះឆ្នោតនេះត្រូវបានគេចោតប្រកាន់ថាមានការបន្លំសន្លឹកឆ្នោត និងការគំរាមកំហែងទៅបក្សប្រឆាំងដូចជាគណបក្សប្រជាធិបតេយ្យ និងក្រុមប្រជាជន

លក្ខណៈគោលនយោបាយ

មនោគមវិជ្ជារបស់សង្គមរាស្រ្តនិយមដូចជា "សង្គមនិយមព្រះពុទ្ធសាសនា" ឫ"សង្គមនិយមខ្មែរ" គឺមិនមានអ្វីទាក់ទងនឹងលទ្ធិសង្គមនិយមពិតប្រាកដទេ, ម៉ាក្សនិយមក៏មិនមានអ្វីពាក់ព័ន្ធជាមួយមនោគមវិជ្ជារបស់សង្គមរាស្រ្តនិយមដែរ។ ដោយខ្វះទស្សនៈនយោបាយ, សង្គមបានបូកបញ្ចូលបាវចនា (ពាក្យស្លោក) សង្គមនិយមជាមួយនឹងតម្លៃសង្គមអភិរក្សនិយម, រាជានិយម, ជាតិនិយម, និងគោលលទ្ធិព្រះពុទ្ធសាសនាថេរវាទ។ រដ្ឋបាលសង្គមបានបញ្ជាក់ថា"សង្គមនិយមគឺសម្រាប់សុខុមាលភាពរបស់ប្រជាជន ហើយរាជានិយមគឺសម្រាប់កិត្យានុភាពនិងការរួបរួមជាតិ"។ ទន្ទឹមនឹងនេះដែរ សង្គមរាស្រ្តនិយមគឺត្រូវបានបង្កើតមកដើម្បីជម្រុញលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស និងខំគ្រប់គ្រងស្ថេរភាពនយោបាយ។ ជាជាងទទួលយកមនោគមវិជ្ជាជាក់លាក់មួយ សង្គមត្រូវបានកំណត់ដោយសីហនុ និងអ្វីដែលជាប្រជាប្រិយភាពរបស់ទ្រង់។

សង្គមរាស្រ្តនិយមបានអនុវត្តអំណាចតាមគោលការណ៍"សង្គមនិយមព្រះពុទ្ធសាសនា" ហើយបានអះអាងថាមនោគមវិជ្ជាមួយនេះនឹងអាចធ្វើឱ្យប្រទេសកម្ពុជាឆ្ពោះទៅរកការរីកចម្រើន និងបញ្ឈប់ភាពអយុត្តិធម៌សង្គម។ លើសពីនេះទៅទៀត មនោគមវិជ្ជាមួយនេះបានអាស្រ័យតាមទំនៀមទម្លាប់សាសនា និងសង្គមអភិរក្សរបស់កម្ពុជា។ ជាជាងរឹបអូសផលប្រយោជន៍ឱ្យតែខ្លួនឯង 'សង្គមនិយម' បានអប់រំមនុស្សឋានៈកណ្តាល ឫអ្នកមានឱ្យចេះជួយយល់អាសារអ្នកខ្វះខាតដើម្បីទទួលបានបុណ្យកុសល។ ឥស្សារជនល្បីៗក៏ត្រូវបានណែនាំឱ្យមានគណនេយ្យភាពពេញលេញចំពោះជនខ្វះខាត ដូចជាការប្រព្រឹត្តអំពើអ្វីមួយមកលើជនខ្វះខាត និងពេលខ្លះថែមទាំងឱ្យឈប់សម្រាកទៀងទាត់ទៀតផងដើម្បីអនុវត្តិការងារទាក់ទងនឹងវិស័យកសិកម្ម (ជារឿយៗ សីហនុតែងតែយាងចុះមកតាមទីជនបទដើម្បីជួយធ្វើការងារពលកម្មជាមួយប្រជាកសិករខ្មែរ)។

ការអនុវត្តិការគ្រប់គ្រងសេដ្ឋកិច្ចបានរីកចម្រើនតាមបែបលក្ខណៈ'សង្គមនីយកម្ម'ដែលមានភាពស្រដៀងគ្នានឹង'មូលធននីយកម្ម'ដែរ: សហគ្រាសរដ្ឋត្រូវបានបង្កើតឡើងហើយបន្ទាប់មកត្រូវបានគ្រប់គ្រងដោយសមាជិកវរជននៃសង្គមនិយម ភាគច្រើនគឺដើម្បីផលប្រយោជន៍ខ្លួន។ អង្គការរដ្ឋដែលត្រូវបានបង្កើតក្នុងរបបសង្គមរាស្រ្តនិយមគឺ OROC, the Office royale de coopération ដែលគ្រប់គ្រងខាងជំនួញពាណិជ្ជកម្ម និងការនាំចេញនាំចូល។

ក្នុងឆ្នាំ១៩៥៧ នរោត្តម សីហនុបានបង្កើតស្លាបយុវជនមួយដែលត្រូវបានគេស្គាល់ថា"យុវជនសង្គមរាជានិយមខ្មែរ" (ភាសាបារាំង: Jeunesse socialiste royale khmère, JSRK)។

នយោបាយក្នុងស្រុកសម័យសង្គមរាស្រ្តនិយម

ការរិះគុនរបស់សីហនុទៅលើគូប្រជែងរបស់ព្រះអង្គនៅលើវេទិកាសាធារណៈបានផ្តល់លទ្ធផលចំនួនពីរគឺ: ឱ្យពួកគេចុះចូលជាមួយព្រះអង្គដើម្បី"ជួយសង្គមខ្មែរទាំងមូល" ហើយបើខុសពីអ្វីៗដែលបានគ្រោងទុកនោះក្រុមប្រឆាំងព្រះអង្គនឹងកាន់តែប្រឆាំងនឹងទ្រង់បន្ថែម។ ព្រះអង្គបានប្រកាន់យកនយោបាយអព្យាក្រឹត ទាំងនៅក្នុងជាតិ និងអន្តរជាតិ។

នៅក្នុងសម័យដឹកនាំរបស់ព្រះអង្គសីហនុ, សង្គមរាស្រ្តនិយមបានស្រូបយកហើយបូកបញ្ចូលធាតុផ្សំនៃនយោបាយស្លាបស្តាំនិងកណ្តាល ក៏ដូចជានយោបាយស្លាបឆ្វេងនិងលទ្ធិកុម្មុយនិស្តមជ្ឈន្តិកផងដែរ។ មានតែក្រុមបក្សកុម្មុយនិស្តកម្ពុជាទេដែលតែងតែគេចមិនចង់ចូលក្នុងរបបសង្គមរាស្រ្តនិយមរបស់សីហនុ។ ប៉ុន្តែមានសមាជិកកុម្មុយនិស្តសំខាន់ៗពីរនាក់គឺលោកហូ នឹម និងខៀវ សំផន ដែលបានចូលរួមធ្វើការងារនយោបាយជាមួយសីហនុ។ នៅដើមទសវត្សឆ្នាំ១៩៦០ ខៀវ សំផនត្រូវបានសីហនុអំពាវនាវឱ្យបន្តអនុវត្តកំណែទម្រង់សេដ្ឋកិច្ចដែលផ្អែកលើផែនការដែលបានចែងក្នុងនិក្ខេបបទបណ្ឌិតរបស់លោក។

ខណៈដែលគណបក្សប្រជាធិបតេយ្យ និងអ្នកសាធារណរដ្ឋ ដែលនៅក្នុងមជ្ឈដ្ឋាននយោបាយកម្ពុជា ត្រូវបានបញ្ចូលទៅក្នុងសង្គមរាស្រ្តនិយមក្នុងឆ្នាំ១៩៥៧ ក្រុមអ្នកសាធារណរដ្ឋមជ្ឈន្តិកជាច្រើនបានគេចចេញពីកិច្ចការនយោបាយរហូតដល់ឆ្នាំ១៩៧០។

ក្រៅពីពួកកុម្មុយនិស្តនិយម, ធាតុដែលគួរឱ្យកត់សម្គាល់មួយដែលនៅក្រៅរបបសង្គម គឺពួកស្តាំនិយម និងក្រុមជាតិនិយមដែលប្រឆាំងរាជាធិបតេយ្យ ដឹកនាំដោយលោកសឺង ង៉ុកថាញ់ ដែលមានឈ្មោះថាខ្មែរសេរី។ សីហនុបានបែងចែកក្រុមប្រឆាំងទ្រង់ជាពីរបក្សពួកគឺ ក្រុមប្រឆាំងខាងស្តាំនិយម និងឆ្វេងនិយម។ នៅចុងទសវត្សឆ្នាំ១៩៥០ និងដើមទសវត្សឆ្នាំ១៩៦០ គេឃើញមានអំពើហិង្សាតិចតួចណាស់ប្រឆាំងនឹងសីហនុ និងប្រទេសជាតិទាំងមូល (ដូចជា ការគំរាមកំហែងម្តងហើយម្តងទៀតពីគណបក្សប្រជាជនដែលចោតប្រកាន់សង្គមថាចេះតែជួយយួន)។ មានតែក្រុមខ្មែរសេរីដែលត្រូវសង្គមប្រព្រឹត្តអំពើយ៉ាងឃោរឃៅដាក់គឺ: នៅឆ្នាំ១៩៦៣ មានសកម្មជនខ្មែរសេរីម្នាក់ឈ្នោះព្រាប អ៊ីន ដែលប៉ុនប៉ងចង់ចរចាជាមួយសីហនុ ត្រូវបានចាប់ខ្លួនហើយប្រហារជីវិត ការប្រហារជីវិតរបស់អ៊ីនត្រូវបានដាក់បញ្ចាំងនៅតាមរោងកុនទូទាំងប្រទេសកម្ពុជា។ នៅឆ្នាំ១៩៦៧ ប្រព្រឹត្តិកម្មដដែរបានធ្វើឡើងដាក់ក្រុមមេដឹកនាំខ្មែរសេរីមានដូចជាលោកឆាវ បូរី, ឆាវ ម៉ាធូរ៉ា, និងសៅ ង៉ុយ។

ដំណាក់កាលចុងក្រោយនៃសង្គមរាស្រ្តនិយម

ក្នុងឆ្នាំ១៩៦៣ សីហនុត្រូវបានតែងតាំងជាប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជាអស់ពេញមួយជីវិតព្រះអង្គ។ ចាប់ពីពាក់កណ្តាលទសវត្សឆ្នាំ១៩៦០ របបសង្គមរាស្រ្តនិយមបានចាប់ផ្តើមបែកបាក់បន្តិចម្តងៗ។ ជាលទ្ធផលក្នុងការបោះឆ្នោតឆ្នាំ១៩៦៦ ជ័យជម្នះត្រូវបានទៅលើក្រុមអ្នកឈរឈ្មោះស្តាំនិយម, ព្រះអង្គសីហនុបានឆ្លើយតបទៅនឹងជ័យជម្នះរបស់ពួកស្តាំនិយមវិញដោយបានបង្កើត"រដ្ឋាភិបាលប្រឆាំង"ដែលដឹកនាំដោយពួកឆ្វេងនិយមមានដូចជាលោកហូ នឹម និងខៀវ សំផន, ដើម្បីរារាំងរបបសង្គមពីការដួលរលំទាំងស្រុង។

ភាពកើនឡើងនៃការវាយតបទៅវិញដោយពួកឆ្វេងនិយម, ដែលដឹកនាំដោយលន់ នល់ និងកម្លាំងយោធាសីហនុ, បានធ្វើឱ្យចំណងមិត្តភាពរវាងក្រុមកុម្មុយនិស្តដែលនៅសេសសល់និងសង្គមបានបែកបាក់ ជាពិសេសគឺពួកសីហនុនិយមដែលជំពាក់គុណទៅនឹងវៀតណាម និងក្រុមវៀតមិញ។ ការរិះគុណជាសាធារណៈរបស់សីហនុទៅនឹងក្រុម'ខ្មែរវៀតមិញ'បានផ្តល់ឥទ្ធិពលបំផ្លិចបំផ្លាញកំណើនគោលនយោបាយប្រឆាំងនឹងវៀតណាមក៏ដូចជាក្រុមប្រឆាំងរាជានិយមដែរ, ដែលដឹកនាំដោយប៉ុល-ពត។ ការផ្ទុះឡើងនៃសង្គ្រាមឥណ្ឌូចិនលើកទី២ បានជះឥទ្ធិពលអស្ថេរភាពមកលើស្ថានភាពនយោបាយនិងសេដ្ឋកិច្ចប្រទេសកម្ពុជាទាំងមូល។ សង្គមរាស្ត្រនិយមបានជាប់ខ្លួននៅក្នុងភាពលំបាក់តស៊ូជូរចត់កាន់តែខ្លាំងឡើងដោយសារទាហានភាគីសង្គ្រាមវៀតណាមបានឈានចូលប្រយុទ្ធគ្នានៅលើទឹកដីកម្ពុជា ជាពិសេសគឺក្រុមវៀតមិញ និងប៉ាថេតឡាវ: សីហនុបានថ្លែងដំណឹងតាមវិទ្យុទីក្រុងភ្នំពេញថា "ពួកយើងបានដុតពួកវាទាំងរស់ [...] យើងបានបោះសពពួកវាទៅឱ្យសត្វត្មាតស៊ី"។

កលល្បិចដ៏ឃោរឃៅគួរឱ្យភ្ញាក់ផ្អើលដែលត្រូវបានអនុម័តដោយសង្គមរាស្ត្រនិយមមិនត្រឹមតែអនុវត្តទៅលើពួកឆ្វេងនិយមពីក្រៅព្រំដែនកម្ពុជាប៉ុណ្ណោះទេប៉ុន្តែក៏បានប្រព្រឹត្តិមកលើ"ខ្មែរឆ្វេងនិយម"ផងដែរ, ជាពិសេសបន្ទាប់ពីការបះបោរនៅតាមជនបទខេត្តបាត់ដំបងក្នុងឆ្នាំ១៩៦៧ ដែលដឹកនាំដោយបក្សកុម្មុយនិស្តកម្ពុជា (បកក), នេះគឺជាដំណាក់កាលមួយជំហានឈានទៅដល់សង្គ្រាមស៊ីវិលនៅកម្ពុជា។ របាយការណ៍ជាច្រើនបានបញ្ជាក់ថាក្រុមកុម្មុយនិស្តដែលបានចាប់ខ្លួន ត្រូវបានសម្លាប់ចោលដោយស្រាវពោះវៀន ឫបោះទម្លាក់ពីលើកំពូលភ្នំ។ អ្នកតំណាងក្រុមកុម្មុយនិស្តចំនួន៣រូបគឺ ខៀវ សំផន, ហ៊ូ យន់ និងហូ នឹម បានភៀសខ្លួនរត់ចូលទៅក្នុងព្រៃនៅអំឡុងឆ្នាំ១៩៦៧-៨, មានពាក្យចចាមអារាមថាពួកគេត្រូវបានសម្លាប់ដោយកម្លាំងនគរបាលសង្គមរាស្ត្រនិយម (ក្រោយពីពួកគេបានបង្ហាញខ្លួនឡើងវិញជាសាធារណៈនៅទសវត្សឆ្នាំ១៩៧០, ពួកគេត្រូវបានមនុស្សមួយចំនួនហៅថា"ខ្មោចទាំងបី")។

ការទម្លាក់ព្រះអង្គសីហនុចេញពីតំណែង

ចំពេលកំពុងតែមានអស្ថេរភាពនយោបាយកើនឡើង ទីបំផុតនៅឆ្នាំ១៩៧០ ព្រះអង្គសីហនុត្រូវបានឧត្តមសេនីយ៍លន់ នល់ និងពួកស្តាំនិយមដូចជាលោកអ៊ិន តាំ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែង។ ក្រោយពីរដ្ឋប្រហារ ក្រុមឧទ្ទាមខ្មែររំដោះដែលប្រដាប់និងបណ្តុះបណ្តាលដោយវៀតណាមខាងជើងបានបន្តប្រយុទ្ធប្រឆាំងនឹងព្រះអង្គសីហនុដដែរ ជាពិសេសគឺអតីតសហសេវិករបស់ទ្រង់ផ្ទាល់។ កលល្បិចរបស់សីហនុគឺការបង្កើតបុព្វហេតុរួមជាមួយក្រុមបះបោរកុម្មុយនិស្តខ្មែរដើម្បីទាក់ទាញប្រជាជនកម្ពុជាឱ្យមកខាងពួកគេ។ សង្គមរាស្រ្តនិយមត្រូវបានរំលាយជាផ្លូវការនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៧១។

ធាតុនយោបាយនានានៃសង្គមរាស្រ្តនិយមរបស់សីហនុបានទៅបន្តបង្កើតគណបក្សនយោបាយរាជានិយមមួយហៅថាហ៊្វុនស៊ិនប៉ិចដែលមានស្លាបយោធាឈ្មោះថាទ័ពជាតិសីហនុ ហើយបានគ្រប់គ្រងតំបន់ជាច្រើននៅតាមជនបទនៃប្រទេសកម្ពុជាក្នុងទសវត្សឆ្នាំ១៩៨០។

ការវាយតម្លៃ

មតិ​នៅ​តែ​មាន​ការ​បែក​បាក់​គ្នា​យ៉ាង​ខ្លាំង​ចំពោះ​ចលនា​សង្គម​រាស្ត្រ​និយម ក៏ដូចជាសម្តេច​សីហនុ​។ អ្នកអត្ថាធិប្បាយជាច្រើន ជាពិសេសពួកឆ្វេងនិយម ឬអ្នកដែលប្រឆាំងផ្ទាល់នឹងសម្ដេចសីហនុ បានពណ៌នាសង្គមរាស្ត្រនិយមថាជាចលនាអភិរក្សនិយមដែលព្យាយាមរក្សាអំណាច និងឥទ្ធិពលនៃស្ថានភាពកម្ពុជាក្រោមតាមរយៈរបបផ្តាច់ការ។ ទោះជាយ៉ាងនេះក្តីអ្នកផ្សេងទៀតបានកត់សម្គាល់ថា វាបានបង្កើនការចូលរួមរបស់ប្រជាជនកម្ពុជាសាមញ្ញក្នុងលទ្ធិប្រជាធិបតេយ្យយ៉ាងច្រើន ហើយពិពណ៌នាថាវាជាចលនាជាក់ស្តែងដែលស្វែងរកពិតប្រាកដដើម្បីនាំយកការអភិវឌ្ឍន៍សហគមន៍មកកម្ពុជាតាមរយៈការណែនាំពីអ្នកជំនាញ និងការបញ្ចុះបញ្ចូលដ៏ទន់ភ្លន់។

នៅបច្ចុប្បន្នមាន​ការ​អាឡោះអាល័យ​មួយ​កម្រិត​ក្នុង​មួយចំណោម​ប្រជាជន​កម្ពុជា​វ័យ​ចំណាស់​សម្រាប់​សម័យ​សង្គម​រាស្ត្រ​និយម ជាពិសេសក្នុងការរក្សាសន្តិភាពរវាងឆ្នាំ ១៩៥៥ និង១៩៦៥ ពេលការប្រៀបធៀបទៅនឹងសម័យក្រោយៗទៀត។ បន្ទាប់ពីដំណោះស្រាយនយោបាយឆ្នាំ ១៩៩១ និងការឡើងសោយរាជ្យលើកទី២នៃព្រះបាទនរោត្តមសីហនុនៅឆ្នាំ១៩៩៣ គណបក្សនយោបាយខ្មែរមួយចំនួនបានប្រើពាក្យ "សង្គម" ក្នុងនាមខ្លួនដើម្បីភ្ជាប់ខ្លួនជាមួយសម័យនេះ។

លទ្ធផលការបោះឆ្នោតជាសកល

ឆ្នាំបោះឆ្នោត ប្រធានគណបក្ស សម្លេងឆ្នោត អាសនៈ ចំណាត់លេខ រដ្ឋាភិបាល
# % ± # ±
១៩៥៥ នរោត្តម សីហនុ ៦៣០,៦២៥ ៨២.៧% ថ្មី
៩១ / ៩១
ថ្មី សង្គមរាស្រ្តនិយម  ទី ១ សង្គមរាស្រ្តនិយម
១៩៥៨ ១,៦៤៦,៤៨៨ ៩៩.៩% សង្គមរាស្រ្តនិយម  ១៧.២
៦១ / ៦១
សង្គមរាស្រ្តនិយម  ៣០ ទី ១ សង្គមរាស្រ្តនិយម
១៩៦២ N/A ១០០.០% សង្គមរាស្រ្តនិយម  ០.១
៧៧ / ៧៧
សង្គមរាស្រ្តនិយម  ១៦ ទី ១ សង្គមរាស្រ្តនិយម
១៩៦៦ N/A ១០០.០%
៨២ / ៨២
សង្គមរាស្រ្តនិយម  ទី ១ សង្គមរាស្រ្តនិយម

ឯកសារយោង

Tags:

សង្គមរាស្រ្តនិយម ស្ថាបនកម្មសង្គមរាស្រ្តនិយម លក្ខណៈគោលនយោបាយសង្គមរាស្រ្តនិយម នយោបាយក្នុងស្រុកសម័យសង្គមរាស្រ្តនិយម ដំណាក់កាលចុងក្រោយនៃសង្គមរាស្រ្តនិយម ការទម្លាក់ព្រះអង្គសីហនុចេញពីតំណែងសង្គមរាស្រ្តនិយម ការវាយតម្លៃសង្គមរាស្រ្តនិយម លទ្ធផលការបោះឆ្នោតជាសកលសង្គមរាស្រ្តនិយម ឯកសារយោងសង្គមរាស្រ្តនិយមនរោត្ដម សីហនុព្រះពុទ្ធសាសនាព្រះរាជាណាចក្រកម្ពុជា (១៩៥៣-១៩៧០)ភាសាបារាំងរដ្ឋប្រហារកម្ពុជាឆ្នាំ១៩៧០អភិរក្សនិយម

🔥 Trending searches on Wiki ភាសាខ្មែរ:

គណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជាសង្កាត់ទឹកថ្លា (ខណ្ឌសែនសុខ)រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈធនាគារពិភពលោកក្រមង៉ុយរឿងភ្នំប្រុសភ្នំស្រីផលប្រយោជន៍នៃរុក្ខជាតិភ្នំសុពណ៌កាលីនយោបាយនៅកម្ពុជាការអនុវត្តគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិហេដ្ឋារចនាសម្ព័ន្ធសម្លៀកបំពាក់ប្រពៃណីខ្មែរបុណ្យឯករាជ្យជាតិកម្ពុជាគណៈរដ្ឋមន្ត្រីទសវត្សស្រុកសំរោងទងរឿងមហាភារតយុទ្ធធនាគារកណ្ដាលអំពើអនិត្យានុកូលប្រភេទចម្លាក់របបកម្ពុជាប្រជាធិបតេយ្យព្រះសិវលិង្គការត្រួតត្រារបស់ជប៉ុននៅកម្ពុជារដ្ឋព្រះនិព្វានបំណែងចែករដ្ឋបាលនៃកម្ពុជាព្រះរាជសង្ហារកម្ពុជាទាសភាពខណ្ឌប្រាំពីរមករាឧស្សាហកម្មនិងសិប្បកម្មខ្មែរអង្គរស្ថានភាពប្រជាជនកម្ពុជាស្រុកកោះធំផ្លូវជាតិលេខ៥ (កម្ពុជា)ផ្សារមូលបត្រកម្ពុជាសង្ឃស័ព្ទបណ្ដាំក្រមង៉ុយស្រុកភ្នំក្រវាញគុណធម៌គោលនយោបាយសារពើពន្ធប្រាសាទបាគងរឿងអាឡេវវេយ្យាករណ៍ភាសាខ្មែរប្រវត្តិសាស្ត្រការថែរក្សាបរិស្ថានធម្មជាតិជនជាតិមននរោត្តម សីហមុនីច្បាប់ប្រាសាទកោះកេរទសជាតកក្រុងរាពណ៍ទំនាក់ទំនងរវាងអរិយធម៌ខ្មែរនិងបរទេសតៃវ៉ាន់ប្រភពនៃផ្កាស្លាបីខែចន្ទគតិ និង សូរិយគតិគណៈអភិបាលក្រុង-ស្រុកបរមរាជាទី១ខណ្ឌពោធិ៍សែនជ័យហ្វេសប៊ុកទីក្រុងញូវយ៉កធនាគារកាណាឌីយ៉ាខេត្តឧត្ដរមានជ័យព្រះសិវៈតំបន់ទេសចរណ៍ឆ្នេរសមុទ្ររបាំខ្មែរកម្ពុជាស្រុកពញាក្រែកធ្នាក់ជយរាជទេវីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិធីបុណ្យអុំទូកស្តៅប្រាសាទបេងមាលារឿងកម្លោះពីរនាក់ចង់បានប្រពន្ធគេ🡆 More