លទ្ធិ វេទនិយម

វេទនិយមគឺជាលទ្ធិបុរាណមួយ មាននៅក្នុងប្រទេសឥណ្ឌា ហើយដែលបាននិយមឱ្យតម្លៃលើគម្ពីរវេទ ដោយភ្ជាប់មនុស្សទៅនឹងលោកៈ និងទេវៈ។ វេទគឺជាពុទ្ធិពិសិដ្ឋឬជាពុទ្ធិដ៏ស័ក្តិសិទ្ធ ដែលជាអំណាយរបស់អាទិទេព។ អាទិទេពបានប្រគល់គម្ពីរវេទឱ្យមនុ ដែលជាមនុស្សចប្បងបំផុតនៅក្នុងលោក។ មនុបានផ្សយគម្ពីរវេទដល់ពួកឬសិតាមស្ឬតិ។ ពួកឬសិក៏បានបង្រៀនវេទមន្តុមកឱ្យពួកព្រាហ្មណ៍តាមការរៀនតាម យល់តាម សូត្រតាមដោយពុំមានសិទ្ធសួរដេញដោលរកខុសត្រូវឡើយ ព្រោះគម្ពីរវេទជាអំណោយអាទិទេពមានលក្ខណៈជាសច្ចៈ។ ឯពួកព្រាហ្មណ៍មានសិទ្ធិផ្តាច់មុខក្នុងការកាន់កាប់សិក្សាផ្សាយគម្ពីរវេទ។ គម្ពីរវេទកើតឡើងតាំងពីប្រហែល១៥០០ឆ្នាំមុនគ.ស។ វេទនិយម ជា​គោល​ចលនា​នៃ​វប្បធម៌​ឥណ្ឌា​មួយ​ផ្នែក ដែល​ស្គាល់​រាប់អាន​ឱ្យ​តម្លៃ​ទៅលើ​គម្ពីរវេទ​។ គម្ពីរ​នេះ ជា​ចំណេះវិជ្ជា គំនិត កម្រង​មន្តអាគម អត្ថបទ មូលដ្ឋាន និង​ជា​ពិធី​រៀបចំ​សង្គម​មនុស្ស ដែល​ពួក​អារ្យ័ន នាំចូល​មក​ក្នុង​ប្រទេស​ឥណ្ឌា​។

និយមន័យ

សម័យកាល

លទ្ធិ​វេទនិយម គឺ​ចលនា​ដើម​នៃ​លទ្ធិ​ព្រាហ្មណ៍និយម និង​ហិណ្ឌូនិយម​។ គេ​ចែក​ចលនា​នេះ​ជា ៣ សម័យកាល​គឺ​៖

  • សម័យកាល​វេទនិយម (ឆ្នាំ ១៥០០ មុន​គ្រិស្តសករាជ ដល់ ឆ្នាំ ៥៥០ មុន​គ្រិស្តសករាជ)
  • សម័យកាល​ព្រាហ្មណ៍និយម (ឆ្នាំ ៥៥០ មុន​គ.ស ដល់ សតវត្ស​ទី ១០ ឬ ១១ នៃ​គ្រិស្តសករាជ)
  • សម័យកាល​ហិណ្ឌូនិយម​ (សតវត្ស​ទី ១០ ឬ ១១ នៃ​គ្រិស្តសករាជ រហូត​មកដល់​បច្ចុប្បន្ន) ។

ត្រៃវេទ

គម្ពីរវេទមាន៣ហៅថា ត្រៃវេទ ឬវេទបីគឺឫគ្វេទ សាមវេទ យជុវេទ៌។ ក្រោយមកគេបន្ថែមវេទមួយទៀតគឺអថវ៌វេទ។ គម្ពីរឫគ្វេទជាពាក្យឆន្ទ ពាក្យសម្រាបើសូត្រសរសើរអាទិទេព និងទេវៈៗផង សម្រាប់សូត្រសំបូងសម្រូង បួងសួង អង្វរកររអាទិទេព ទេវៈ សុំប្រសិទ្ធពរឱ្យបានសម្រេចតាមបំណង។ គម្ពីរសាមវេទជាពាក្យឆន្ទៈ ពាក្យកាព្យ សម្រាប់សូត្របន្ទន់ចិត្តអាទទិទេព ទេវៈនៅពេលធ្វើពិធីបូជាអាទិទេព ទេវៈ។ គម្ពីរយជុវេទ៌ជាពាក្យកម្រងកែវ ជាពាក្យសូត្របួងសួង សុំអាទិទេព ទេវៈឱ្យមកជូយ ដើម្បីឱ្យមានឫទ្ធិ តេជៈ បារមីមានជោគជ័យ និងជាកម្ពីចែងអំពីការធ្វើពលីកម្ម។ គម្ពីរអថវ៌វេទគឺជាគម្ពីរចែងអំពីមន្តអាគមគាថា អូមអាម ពូកែស័ក្តិសិទ្ធ សម្រាប់សូត្របណ្តេញ បំបាត់ឱបទ្រព ចង្រៃ ខ្មោច ព្រាយ បិសាច អារក្ស អ្នកតា ធ្មប់ អាបជាដើម និងសូត្រសម្រាប់ដាក់ស្នេហ៍ ធ្វើឱ្យគេស្រឡាញ់ ពេញចិត្ត មានសិសីសួស្តី មានស្នេហ៍មុខ និងសម្រាប់សូត្រឱ្យគេពិបាកវេទនា មានទុក្ខ ក្តៅក្រហាយវិនាសហេនហោចជាដើម។ ទោះបីគម្ពីរវេទមានបួនយ៉ាងណាក៍ដោយ គេនៅតែហៅថា ត្រៃវេទ ឬវេទបីដដែល។ ម្យ៉ាងទៀតវេទនីមួយៗនេះមានគម្ពីរអដ្ឋកថាមួយៗជាជំនួយពន្យល់ថែមទៀតដូចជា គម្ពីរព្រាហ្មណៈ គម្ពីរអារណ្យកៈ និងគម្ពីរឧបនិស័យ។ គម្ពីរព្រាហ្មណៈជាគម្ពីរនិយាយពន្យល់អំពីពិធីស័ក្តិសិទ្ធិរបស់ពួកព្រាហ្មណ៍។ គម្ពីរអារណ្យកៈគឺជាគម្ពីរ ដែលចែងអំពីការរស់នៅក្នុងព្រៃ ដែលជាការរស់ដាច់អំពីសង្គមមនុស្ស។ គម្ពីរឧបនិស័ទ គឺជាគម្ពីរដែលត្រូវសិក្សា ស្វាធ្យាយ ភ្ជាប់នឹងគម្ពីរព្រាហ្មណៈ និងគម្ពីរអារណ្យកៈ។

ឯកសារយោង

Tags:

លទ្ធិ វេទនិយម និយមន័យលទ្ធិ វេទនិយម សម័យកាលលទ្ធិ វេទនិយម ត្រៃវេទលទ្ធិ វេទនិយម ឯកសារយោងលទ្ធិ វេទនិយម

🔥 Trending searches on Wiki ភាសាខ្មែរ:

រាជសព្ទសាសនាឥស្លាមនៅកម្ពុជាជីវវិទ្យាស្រុកកំពង់ស្វាយសារមន្ទីរវាលពិឃាតជើងឯកសណ្ឋានដីកម្ពុជាកិច្ចតែងការរឿងមហាភារតយុទ្ធប្រាសាទនាគព័ន្ធកម្មសិទ្ធិបញ្ញាព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជាស្រុកខ្សាច់កណ្ដាលស្រុកពួកប្រាសាទបេងមាលាទុំទាវមហាសមុទ្រកម្មបថ១០ការប្រាស្រ័យទាក់ទងអន្តរបុគ្គលរមណីយដ្ឋានភ្នំសន្ទូចសង្គ្រាមនៅចន្លោះសម័យចតុមុខនិងលង្វែកសង្រ្គាមលោកលើកទី២របាំ​ទន្សោង​គោ​ព្រៃបុណ្យកឋិនវេយ្យាករណ៍នៃភាសាខ្មែរប្រាសាទភ្នំជីសូរប្រវត្តិសាស្រ្តរបស់ប្រទេសសហរដ្ឋអាមេរិចរាជានិយមនៃប្រទេសកម្ពុជាប្រាសាទបក្សីចាំក្រុងតំបន់ទេសចរណ៍ឆ្នេរសមុទ្រនិកាយនៃព្រះពុទ្ធសាសនាសុខភាពការ​ប្រកាស​ឯករាជ្យ​របស់​ឥណ្ឌូនេស៊ីរដ្ឋបាលសាធារណៈមូលនិធិរូបិយវត្ថុអន្តរជាតិហុងកុងរបាំគោះអង្រែមេកានិចផ្កាយព្រះគ្រោះច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀនប្រជាសាស្ត្រនៃកម្ពុជាប្រាសាទព្រះវិហារផែនការក៥អាដុលហ្វ៍ ហ៊ីទ្លែរស្រុកអង្គស្នួលរឿង ភ្នំសែនហានពាក្យកម្ចីក្រុងបាត់ដំបងប្រាសាទភ្នំបាខែងលោកិយបដិច្ចសមុប្បាទ១២ឃុនឆាង ឃុនផែនប្រវត្តិភាសាខ្មែរធនាគារកាណាឌីយ៉ាដើមត្នោតឱក សុគន្ធកញ្ញាតេឡេក្រាម (កម្មវិធី)ខេត្តពោធិ៍សាត់ពន្ធលើប្រាក់បៀវត្សវេយ្យាករណ៍ទីក្រុងញូវយ៉កការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកម្ពុជា ឆ្នាំ១៩៥៥បញ្ជីឈ្មោះធនាគារនៅកម្ពុជាអាណាចក្រខ្មែរនរោត្តម រណឫទ្ធិគេហទំព័រខេត្តបាត់ដំបងរឿងបងថ្លៃនិងប្អូនថ្លៃកំណាព្យខ្មែរស្រុកប្រាសាទបាគងព្រះយេស៊ូសង្គមវិទ្យាខេមរៈ សិរីមន្តស៊ីន ស៊ីសាមុតភូមិសាស្ត្រនយោបាយចិនប្រ៊ុយណេអនុគមន៍ត្រីកោណមាត្រពិធីបុណ្យប្រាសាទក្រមសីលធម៌ក្រុងប៉ោយប៉ែត🡆 More