ប្រាសាទបេងមាលា

ប្រាសាទបេងមាលាមានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខាងកើតជើងភ្នំគូលេន ខាងកើតប្រហែល ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។ ប្រាសាទនេះមានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត និងត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែរ។ ប្រាសាទនេះមានគូទឹកដ៏ធំមានប្រវែង ១២០០ x ៩០០ម៉ែត្រ។ ប្រាសាទបឹងមាលាត្រូវបានសាងសង់នៅចុងសតវត្សរ៍ទី ១១និងដើមសតវត្សរ៍ទី១២ លើផៃ្ទដីទំហំ ១៤ហិកតា ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។ ដោយហេតុថាទ្រង់ទ្រាយប្រាសាទនេះប្រហាក់ប្រហែលប្រាសាទអង្គរវត្តនោះ ដូចេ្នះរាល់វត្ថុបំណង និងស្ថាបត្យកម្មក៏ត្រូវមានលក្ខណៈដូចគ្នា។ ប្រាសាទអង្គរវត្តដែលប្រវត្តិសាស្រ្តចារទុកថាជាស្នា ព្រះហស្ថរបស់ព្រះបាទសូរ្យវរ្ម័នទី២នោះ សាងឡើងដើម្បីឧទ្ធិសថ្វាយព្រះវិស្ណុដោយមានកសិណទឹក (គូទឹក )ព័ទ្ធជុំវិញរាប់គីឡូម៉ែត្រខណ្ឌទីតាំងប្រាសាទ ឲ្យក្លាយជាកោះមួយនោះ ដូច្នេះប្រាសាទបេងមាលាក៏ត្រូវតែមានន័យដូចគ្នាដែរ។ ប្រាសាទបេងមាលាស្ថាបនាឡើងអំពីថ្មភក់ និងថ្មបាយកៀមដែលមានទ្រង់ទ្រាយប្រហាក់ប្រហែលប្រាសាទអង្គរវត្តដែលបុរាណវិទូមួយចំនួនយល់ថា ប្រាសាទបេងមាលាជាប្លង់មេឬថា បុព្វបុរសខែ្មរ ចាប់កសាងប្រាសាទនេះសិនមុននឹង ឈានទៅកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញដោយមើលតាមគំរូដើម។ អ្វីដែលស្ថាបត្យករខែ្មរជំនាន់នោះធ្វើដោយខានមិនបានគឺការជីកកសិណទឹកនៅជុំវិញប្រាសាទដើម្បីយកអាចម៍ដីទៅចាក់គ្រឹះប្រាសាទការពារកុំឲ្យបាក់ស្រុត ក៏ដូចជាការយកទឹកសម្រាប់ប្រើប្រាស់ផង។ទន្ទឹមនឹងនោះកសិណទឹកនីមួយៗបានក្លាយទៅជានិមិត្តរូបនៃសមុទ្រទឹកដោះ និវេសនដ្ឋានព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា។

ប្រាសាទបេងមាលា
ប្រាសាទបេងមាលា
ជញ្ជាំងនិងបង្អួចនៃប្រាសាទបេងមាលា
ឈ្មោះ: ប្រាសាទបេងមាលា
អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី២
កាលបរិច្ឆេទកសាង: ដើមសតវត្សទី១២
ឧទ្ទិសថ្វាយ: ព្រះវិស្ណុ
ស្ថាបត្យកម្ម: រចនាបថអង្គរវត្ត
ទីតាំង: ភូមិបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប

ប្រវត្តិប្រាសាទ

រូបភាព

ឯកសារយោង

Tags:

ក្រុងសៀមរាបប្រាសាទអង្គរវត្តព្រហ្មញ្ញសាសនាព្រះបាទសូរ្យវរ្ម័នទី២ភ្នំគូលេន

🔥 Trending searches on Wiki ភាសាខ្មែរ:

អុកប្រជុំភាសិតថ្មីៗសាសនាឥស្លាមនៅកម្ពុជាព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិសង្ខេបប្រវត្តិសាស្ត្រកម្ពុជាអៀង សារីសករាជអាស៊ានហិរញ្ញវត្ថុសាធារណៈស្រូវខណ្ឌកំបូលធនាគារជាតិនៃកម្ពុជាសម័យអាណានិគមនិយមបារាំងបុណ្យភ្ជុំបិណ្ឌវិសយ័កសិកម្មនិងចំណេះដឹងកៅស៊ូតេមិយជាតកភាសាបាលីព្រះត្រៃបិដក ភាសាខ្មែរទុំ (តួអង្គ)សណ្ឋានដីកម្ពុជាភ្នំពេញព្រះរាជាណាចក្រកម្ពុជា (១៩៥៣-១៩៧០)បំណែងចែករដ្ឋបាលនៃកម្ពុជាសិក្ខាបទ១០បទពាក្យ៧ប្រវត្តិកុំព្យូទ័រទង់ព្រះពុទ្ធសាសនាបុណ្យចូលឆ្នាំចិនយសោធរបុរះខេត្តកំពតរីម គីនសាសនាជំនាន់ដើមនៅប្រទេសកម្ពុជាសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ពុទ្ធជ័យមង្គលវិសាខបូជារដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យគ្រិស្តសាសនាអង្គការសុខភាពពិភពលោកអរិយធម៌របបកម្ពុជាប្រជាធិបតេយ្យប្រវត្តិសាស្ត្រឧបទ្វីបឥណ្ឌូចិនស្រុកសំរោងទងល្ខោនស្បែកធំប្រដាប់របត់ឈាមសុជីវធម៌ផ្លូវជាតិនៅកម្ពុជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកពិធីបុណ្យហិណ្ឌូសាសនាសេដ្ឋកិច្ចនៃប្រទេសថៃប្រ៊ុយណេល្បែងស្ដេចចង់អាហ្វ្រិកខាងកើតសាសនានៅប្រទេសកម្ពុជាលី ក្វាន់យូផ្លូវជាតិលេខ៤ (កម្ពុជា)សិទ្ធនារីភ្លេងមហោរីអង្គការវិស័យអប់រំនៅកម្ពុជាប្រមូល​ភាសិត​ខ្មែរ​ក្រុងបានលុងច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀនវិមានឯករាជ្យការអប់រំត្រឹង ងាទន្លេមេគង្គក្ងោកក្រសួងផែនការអំពី​ភិក្ខុសង្ឃវប្បធម៌ខេត្តឧត្ដរមានជ័យម៉ូនីទ័រកុំព្យូទ័រវត្តឧណ្ណាលោមមេកានិច🡆 More