ល្បែងស្ដេចចង់

ល្បែងស្ដេចចង់ ជាល្បែងម្យ៉ាងដែលពួកកុមារាកុមារីជំទង់ៗគ្រប់ភូមិស្រុក ទូទាំងកម្ពុជរដ្ឋ តែងលេងនៅពេលទំនេរក្នុងវេលាយប់ខែភ្លឺ។ អ្នកលេងមានប្រុសមានស្រីច្រើននាក់មិនកំនត់។ ពេលលេងគេចែកគ្នាជាពីរពួក ប្រុស១ពួក ស្រី១ពួក។ ក្នុងបណ្ដាបអ្នកទាំង២ ពួកនោះគេតាំងប្រុសរឺស្រីម្នាក់អោយធ្វើជាសេ្ដច អោយអង្គុយនៅទីមួយចំកណ្ដាលទី លើកៅអីរឺលើវត្ថុអ្វីមួយ មានត្បាល់ជាដើម។ កាលអ្នកធ្វើស្ដេចអង្គុយលើទីដ៏សមគួរមួយហើយ ខាងស្រីគេអោយស្រីម្នាក់ដើរចូលទៅ ខ្សឹបនឹងស្ដេចថា ខ្លួនស្រលាញ់ឈ្មោះណាមួយ ឧបមាថាឈ្មោះ ក រឺ ខ ខ្សឹបហើយគេថយទៅអង្គុយ រឺមកឈរនៅកន្លែងដើមវិញ។ ខាងប្រុសគេអោយម្នាក់ដើរចូលទៅរកស្ដេច ដែរ ប្រសិនជាមិនចំឈ្មោះដែលគេខ្សឹប ទុកមុនទេក៏ហីទៅ តែបើប្រុសដែលមកនោះចំ លើឈ្មោះដែលស្រីគេបានខ្សឹបនោះមែន ស្ដេចស្រែកថា «អៀវៗ» ហើយអោយស្រីនោះ ទៅជិះប្រុសនោះតំរង់ទៅរកកន្លែងគេ កំពុងជិះគេស្រែកថា «អៀវៗ» ហើយគេបញ្ជិះទៅចុះខាងស្រី។ រួចហើយខាងប្រុសគេអោយប្រុសខាងគេម្នាក់ចូលទៅខ្សឹបម្ដង បើប្រុស នោះចូលទៅខ្សឹបថា «ខ្ញុំស្រលាញ់នាងណាមួយ ឧបមាថាឈ្មោះ «ខ» ខ្សឹបហើយគេថយ ទៅវិញ បើស្រីម្នាក់ឈ្មោះ «ខ» ចូលទៅមែនស្ដេច ស្រែកថា «អៀវៗ» ហើយអោយប្រុសនោះជិះស្រីនោះ ស្រែកថា «អៀវៗ» ដូចគ្នា។ បានសេចក្ដីថា បើខាងណាចូលទៅខ្សឹប ថា ខ្លួនស្រឡាញ់ឈ្មោះ «ក» ហើយបែរជា ឈ្មោះ «ខ» ចូលមករកស្ដេចវិញនោះស្ដេចមិនអោយអ្នកខ្សឹបជិះរឺអៀវគេទេ អ្នកខ្សឹបនោះត្រូវថយទៅវិញ ហើយគេអោយម្ខាងចូល ទៅខ្សឹបជាថ្មីទៀត។ គេផ្លាស់គ្នាតាមរបៀបនេះរហូតដល់ពេលឈប់។ អ្នកដែលធ្វើស្ដេច ត្រូមើលខុសត្រូវក្នុងរឿងនេះ ដោយសច្ចៈនិងយុត្ដិធម៌។

ល្បែងស្ដេចចង់

ល្បែងនេះស្រេចលើអ្នកធ្វើស្ដេច បើអ្នកធ្វើស្ដេចប្រកបដោយអគតិ ចង់អោយអ្នកណា ជិះអ្នកណាក្រៅពីឈ្មោះដែលគេខ្សឹបក៏បាន គឺថា បើម្នាក់ចូលទៅខ្សឹបថាស្រឡាញ់ឈ្មោះ «ក» ហើយទោះបីឈ្មោះ «ខ» ចូលមក ស្ដេច ស្រែកថា អៀវ ទៅក៏ចេះតែបាន ព្រោះអ្នកចូលទៅក្រោយ មិនបានលឺអ្នកមុនគេខ្សឹបថា ស្រលាញ់ឈ្មោះណាៗទេ។ តែបើមានរបៀបលេងលំអៀងបែបនេះ អ្នកលេងណាដែលចាប់ថ្នាក់បានតវ៉ាឡើង អាចសុំអោយគេប្ដូរស្ដេចបាន ប្រសិនបើអ្នកធ្វើស្ដេចប្រកបដោយសច្ចៈនិងយុត្ដិធម៌នោះការលេងនេះទៀងទាត់ណាស់។

ល្បែងនេះជាល្បែងកំសាន្ដក៏មែនតែជាល្បែងហាត់ចិត្តមនុស្សអោយប្រកបសច្ចៈនិងយុត្ដិ ធម៌ មិនអោយប្រកបដោយអគតិ(សេចក្ដីលំអៀង) ៤យ៉ាងគឺ ចន្ទាគតិ (លំអៀងព្រោះស្រលាញ់) ទោសាគតិ (លំអៀងព្រោះខឹង) ភយាគតិ (លំអៀងព្រោះខ្លាច) មោហាគតិ (លំអៀងព្រោះភ័ន្ដច្រលំ)។ ម្យ៉ាងទៀត ជាការបង្ហាត់អោយមនុស្សចេះជ្រើសតាំងគ្នាអោយ ធ្វើការជាតំនាងភ្នែកច្រមុះខ្លួនផង គឺត្រូវចេះជ្រើសរកនរណាដែលគេយល់ថាជាមនុស្សត្រឹមត្រូវបរិសុទ្ធ ធ្វើការបានល្អតាមគន្លងធម៌ពិតៗ។


តំនភ្ជាប់ក្រៅ.


មជ្ឈមណ្ឌលវប្បធម៌ខ្មែរនៅស្វីស

សូមមើលផងដែរ

ល្បែងប្រជាប្រិយខ្មែរ

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

អូស្ត្រាលីរឿងកុលាបប៉ៃលិនវគ្គទី១ចាប៉ីដងវែងគ្រូបង្រៀនវិបត្តិក្នុងុរាជវង្សខ្មែរ​និងការជ្រៀតជ្រែករបស់យួនប្រវត្តិសាស្ត្រកម្ពុជាសង្គមធម៌សារៈប្រយោជន៍ដើមត្នោតអរិយធម៌អង្គរសម័យឧដុង្គប្រជុំរឿងព្រេងខ្មែរល្បែងចោលឈូងកម្ពុជាប្រាសាទតាព្រហ្មឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យនមស្ការព្រះពុទ្ធរតនៈមីក្រូសេដ្ឋកិច្ចសម្បត្តិធម្មជាតិទំនាក់ទំនងអន្តរជាតិឆ្នាំ ២០២៤គោលនយោបាយសារពើពន្ធអាល្លឺម៉ង់ទេសចរណ៍ចូលឆ្នាំខ្មែរទស្សនវិជ្ជាមូលដ្ឋានដើមកំនើតនៃពិធីរៀបអាពាំហ៍ពិពាហ៍រដ្ឋសភាកម្ពុជាសង្កាត់ឃ្មួញមេរាក្រុមប្រឹក្សាខេត្តពុទ្ធសករាជសិក្ខាបទ៥ខណ្ឌដូនពេញធម៌នមស្សការរបាំ​ទន្សោង​គោ​ព្រៃស្ពានប្រាប់ទិសប្រជុំភាសិតថ្មីៗភ្នំភ្លើងចេនឡាស្រុកស្ទឹងហាវសហរដ្ឋអាមេរិកសង្កាត់ទួលសង្កែរឿងមហាចោរនៅទល់ដែនវគ្គទី៣៖រាត្រីស្ងាត់របាំអប្សរាពិធីចូលម្លប់ព្រះរាជសង្ហារកម្ពុជាសង្គមនិយមអក្សរសាស្រ្តខ្មែរសេវាសាធារណៈឱក សុគន្ធកញ្ញារឿងបងថ្លៃនិងប្អូនថ្លៃរបាំគោះអង្រែលទ្ធិ វេទនិយមក្រុងតាខ្មៅសុភាសិត​ខ្មែរបុរេប្រវត្តិកម្ពុជាប្រវត្តិសាជីវកម្មក្រុមហ៊ុន Microsoftយូ ធូបអរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក)ភ្លើងចរាចរបារាំងចុងសម័យអង្គរលក្ខណៈសម្បត្តិនៃអ្នកដឹកនាំរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាការកើនឡើងនៃចំនួនប្រជាជននៅលើពិភពលោកភូមិសាស្ត្រម៉ាឡេស៊ីសង្គ្រាមស៊ីវិលសង្គ្រាមប្រាំមួយថ្ងៃរចនាបថនៃស្ថាបត្យកម្មខ្មែរវប្បធម៌កម្ពុជាកាយរិទ្ធកម្ពុជាឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទមហាសមុទ្រអាត្លង់ទិកសម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជាកំណត់ហេតុរបស់ ជីវ តាក្វាន់រឿងថៅកែចិត្តចោរ🡆 More