ប្រទេសកម្ពុជា បង្កើនការដាំដុះផលិតផលកសិកម្មគួរអោយកត់សម្គាល់ក្នុងរយៈពេលចុងក្រោយនេះ ប៉ុន្តែប្រទេសក្រីក្រមួយនេះនៅប្រឈមនឹងកង្វះខាតប្រព័ន្ធធារាសាស្រ្ត ខ្វះទីផ្សារនិងខ្វះរោងចក្រកែច្នៃ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកជំនួញមកពីក្រៅប្រទេសនិងអ្នកជំនួញនៅក្នុងប្រទេសកម្ពុជាបានបោះទុនវិនិយោគយ៉ាងច្រើនទៅក្នុងវិស័យកសិកម្ម ដូចជា៖ការដាំកៅស៊ូ ដាំដំឡូងមី ដំាពោត ដាំដើមមៀន ដាំសណ្តែកសៀង ដាំធូរេន ដាំស្វាយ ដាំស្រូវនិងដំណាំកសិកម្មជាច្រើនមុខផ្សេងទៀត។
ជាតួលេខពិតប្រាកដ គេមិនទាន់មាននៅឡើយទេប៉ុន្តែអ្នកជំនួញជាច្រើនបានរំពឹងទុកជាមុនថា មុខរបររកស៊ីដែលចំណេញបានប្រាក់ច្រើននាពេលអនាគតគឺវិស័យកសិកម្ម។ អ្នកជំនួញខ្លះមានដីរាប់រយហិកតាសម្រាប់ធ្វើស្រែនិងដាំដំណាំកសិកម្ម។ អ្នកជំនួញខ្លះទៀតមានដីដល់ទៅរាប់ម៉ឺនហិកតាសម្រាប់ធ្វើកសិកម្មនាពេលអនាគត។
និន្នាការងាកមកធ្វើកសិកម្មនេះទើបចាប់់ផ្តើមមានចលនាខ្លាំងក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។ កាលពីពេលមុន អ្នកជំនួញខ្មែរចូលចិត្តរកស៊ីជួញដូរដីធ្លីជាជាងធ្វើកសិកម្ម។ វិស័យកសិកម្មត្រូវបានគេមើលរំលងយ៉ាងឆ្ងាយបើទោះបីជាប្រទេសក្រីក្រមួយនេះជាប្រទេសកសិកម្មក៏ដោយ។
ប៉ុន្តែឥឡូវនេះ ការដាំដុះដំណាំកសិកម្មបាននិងកំពុងកើនឡើងគួរអោយកត់សម្គាល់។ ការដាំដុះកើនឡើងមែន ប៉ុន្តែបញ្ហាប្រឈមក៏មានច្រើនដែរ។ បញ្ហាប្រឈមធំៗមានពីរ។
ទី១ ៖ បញ្ហាកង្វះខាតប្រព័ន្ធធារាសាស្រ្តនិងបញ្ហាកង្វះទីផ្សារ។
ចំពោះ បញ្ហាទីមួយនេះ ប្រជាកសិករខ្មែរនិងអ្នកជំនួញផ្នែកកសិកម្មបានប្រឈមតាំងពីយូរយារ ណាស់មកហើយ។ ហើយវានៅតែបន្តប្រឈមដដែល។ រដ្ឋាភិបាលបានដឹងបញ្ហានេះច្បាស់ហើយ អ៊ីចឹងហើយទើបក្នុងរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលបានព្យាយាមជួសជុល ស្តារ កែលម្អប្រព័ន្ធធារាសាស្ត្រចាស់ៗឡើងវិញ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលបាននិងកំពុងកសាងបណ្តាញប្រព័ន្ធធារាសាស្រ្តថ្មីៗមួយចំនួបន្ថែមទៀត។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី ក៏ប្រទេសកម្ពុជានៅខ្វះប្រព័ន្ធធារាសាស្រ្តយ៉ាងច្រើនដើម្បីស្រោចស្រពដីដាំកសិកម្ម។
វិស័យកសិកម្មខ្មែរមិនអាចលូតលាស់ដូចប្រទេសមួយចំនួននៅជិតខាងកម្ពុជាបានទេប្រសិនបើប្រទេសនេះនៅតែធ្វើស្រែប្រវ៉ាស់នឹងមេឃ ហើយបច្ចេកទេសកសិកម្មនៅទន់ខ្សោយ។ កសិកម្មកម្ពុជានៅពេលបច្ចុប្បន្ននេះគឺជាកសិកម្មរបៀបគ្រួសារភាគច្រើនពោលគឺកម្ពុជាមិនទាន់ឈានដល់បរិបទកសិកម្មពាណិជ្ជកម្មនិងឧស្សាហកម្មនៅឡើយទេ។
ជាទូទៅ ធម្មតាជាតិរបស់មនុស្សពុំមានអ្វីខុសគា្នប៉ុន្នានទេ ប៉ុនែ្តការរៀនយល់ដឹង ធ្វើអោយមនុស្សខុសប្លែកពីគា្ន
វត្តព្រះកែវមរកត | |
---|---|
ទិដ្ឋភាពនៃសំណង់ផ្ដុំគ្នានៃវត្តព្រះកែវមរកត | |
ពត៌មាន | |
និកាយ | ពុទ្ធសាសនាថេរវាទ |
បង្កើត | ស.វ ទី១៩ |
ស្ថាបនិក | ព្រះបាទនរោត្តម |
ប្រទេស | កម្ពុជា |
វត្តព្រះកែវមរកតត្រូវបានកសាងឡើងតាំងពីឆ្នាំ១៨៩២ដល់ឆ្នាំ១៩០២ តាមលំនាំស្ថាបត្យកម្មខ្មែរ ហើយត្រូវបានរុះរើសាងសង់ជាថ្មីឡើងវិញនៅក្នុងឆ្នាំ១៩៦២។ វត្តនេះពីដើមមានឈ្មោះហៅថា វត្តឧបោសថរតនារាម ដោយមកពីព្រះមហាក្សត្រទ្រង់យកទីកន្លែងនេះកាន់ឧបោសថសីលជារៀងរាល់ថ្ងៃ។ ក្រៅពីនេះក៏មានព្រះវត្តមានព្រះរាជ វង្សានិវង្ស និង នាម៉ឺនសព្វមុខមន្ត្រីក៏បានប្រារព្ធពិធីបុណ្យផ្សេងៗតាមទំនៀមទំលាប់ព្រះពុទ្ធសាសនានៅទីនេះដែរ។
នៅក្នុងវត្តនេះពុំមានព្រះសង្ឍគង់នៅទេ។ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ គង់នៅទៅនោះ ក្នុងពេលព្រះអង្គសាងព្រះផ្នួសរយៈពេលមួយព្រះវស្សា (ថ្ងៃទី១៤កើត ខែទុតិយសាធ ឆ្នាំកុរ នព្វស័ក ព.ស២៤៩០ ត្រូវនឹងថ្ងៃទី៣១ ខែកក្តដា ឆ្នាំ១៩៤៧)។ ហេតុដូច្នេះហើយបានជាមានពាក្យសាមញ្ញហៅថា ព្រះវិហារព្រះកែវ ពោលគឺឥតមានវត្ត ក្នុងពាក្យនោះទេ។ នៅពេលណាដែលព្រះរាជាទ្រង់ប្រារព្វព្រះរាជពិធីតាមព្រះពុទ្ធសាសនាគឺត្រូវនិមន្តព្រះសង្ឍគង់ពីវត្តដទៃទៀតក្នុងរាជធានីភ្នំពេញ ដូចជានៅវត្តឧណ្ណាលោម វត្តបទុមវត្តី ជាដើម។
វត្តនេះស្ថិតនៅខាងត្បូងនៃផ្ទៃព្រះបរមរាជវាំង ដែលហ៊ុំព័ទ្ធទៅដោយថែវរាងខ្ពស់ស្រឡះ។ នៅតាមបណ្តោយថែវនេះ គែធ្លាប់បានប្រើប្រាស់ជាថ្នាក់រៀនភាសាបាលី សំរាប់ព្រះសង្ឍដែលគង់នៅតាមវត្តក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន មុនពេលបង្កើតសាលាបាលីនៅភ្នំពេញ នាថ្ងៃទី១៦ខែធ្នូឆ្នាំ១៩៣០។
នៅលើជញ្ជាំងថែវមានរូបគំនូរបុរាណដែលនិទានពិរឿងរាមកេរ្តិ៍ ពីដើមដល់ចប់។ គំនូរនេះត្រូវបានគូរឡើងនៅក្នុងឆ្នាំ១៩០៣-១៩០៤ ក្រោមការដឹកនាំរបស់ ឧកញ្ញា ទេពនិមិត្ត ឆ្លាក់រួមជាមួយវិចិត្រករខ្មែរចំនួន៤០នាក់។ គំនូរនេះចាប់ផ្តើមរឿងពីថែវខាងកើតផ្នែកខាងត្បូងទៅ ព័ទ្ធមួយជុំថែវទាំងមូលដែលមានប្រវែង៦៤២ម៉ែត្រ និងកំពស់៣ម៉ែត្រ។ ដូចនេះមានន័យថា គេមើលថែវគំនូរនេះតាមរង្វង់ប្រទក្សិណ។ គំនូរបុរាណនៅជុំវិញថែវ រឿងរាមកេរ្តិ៍បានបង្ហាញពីលក្ខណៈពិសេសរបស់ប្លែកដែលពុំមែនផ្តិតយក ឬក៏ចំលងទាំងស្រុងពីរឿងរាមាយណៈរបស់ឥណ្ឌាឡើយពីព្រោះក្នុងរឿងរាមកេរ្តិ៍ ដំណើររឿងមានអន្លើខ្លះហាក់បីដូចជាស្ថិតក្នុងភាពអាថ៌កំបាំង ទាល់តែមើលឱ្យឆ្ងាយតៗទៅមុខ ទើបដឹងដំណើរប្រវត្តិរឿងខាងក្រោមវិញ។ ឬមួយទាល់តែដឹងរឿងបែបរាមាយណៈខ្លះ ទើបឆាប់យល់។ ខ្លឹមសាររឿងរាមកេរ្តិ៍នេះ ត្រូវបានគេបកស្រាយឈុតខ្លះជាល្ខោនខោលស្បែកធំ ឬធ្វើជារូបចំលាក់ផ្សេងៗ និងប្រើជាការទស្សន៏ទាយរបស់ហោរាមើលជោជតារាសី។ បច្ចុប្បន្ននេះគំនូរទាំងនេះមានសភាពទ្រុឌទ្រោម និងរលុបបាត់បន្តិចម្តងៗដោយសារធាតុអាកាស និងមេរោគស៊ីថ្ម ព្រមទាំងការបំផ្លិចបំផ្លាញដោយមនុស្ស។ នៅក្នុងឆ្នាំ១៩៨៥ រដ្ឋាភិបាលកម្ពុជាបានសហការជាមួយរដ្ឋាភិបាលប៉ូឡូញ លើកគំរោងការការពារ និងជួសជុលរូបគំនូរ តែការជួសជុលរូបគំនូរនោះដំណើរការបានតែ ៥ឆ្នាំប៉ណ្ណោះ ក្រោយមកក៏ត្រូវបានបញ្ចប់ ដោយមកពីថវិកាសំរាប់ចំណាយលើគំរោងនេះផុតកំណត់។
ប្រការដែលយើងគូររៀន មានដូចជា: -ទស្សន:និងទំនោរនិយមដ៏ល្អប្រពៃ -ចំណេះដឹងដែលមានប្រយោជន៏ដល់សុខភាពផ្លូវកាយ -កត្តាដែលនំាអោយមានប្រយោជន៏ដល់សុខភាពផ្លូវចិត្ត -ចំណេះដឹងដែលមានប្រយោជន៏ដល់តូនាទីនិងការទទូលខុសត្រូវរបស់ខ្លូន -កំហុសពីអតីសតកាល........
យើងត្រូវអនុវត្តអោយបានតាមដំណាក់កាលទំាងបីគឹ: ១ បើកចំហរចិត្ត មានចិត្តចង់រៀន ស្គាល់តម្លៃនៃការរៀន ២ យកអី្វដែលរៀន មកគិតត្រិះរិះអោយបានយល់ច្បាល់ ៣ យកចំណេះទៅបំពេញអោយកើតជាប្រយោជន៏ក្នុងផ្លូវល្អ និងនាំទៅដល់ការផ្លាស់ប្តូរទស្សន: និងការលើកតម្លៃនៃអ្វីល្អៗ តែយើងក៏មិនត្រូវបំភ្លេចដែរថា យើងត្រូវមានកគោលបំណងជាមុន ព្រោះបើគា្មនគោលដៅអី្វ វាក៏គា្មនថាមពលអោយចង់រៀនដែរ៕
មនុស្សមា្នក់ៗសុទ្ធតែមានខូក្បាល និង កោសិកាខួក្បាល គឺជាអី្វដែលអស្ចារ្យបំផុត ខូក្បាលមួយដុំនេះ បង្កប់ទៅដោយអានុភាពដ៏ខំា្លងខ្លា ប៉ុនែ្តគឺជាការគូរអោយស្តាយ ដោយសារតែមនុស្សបច្ចុប្បន្ន ប្រើជីវិតអោយរសាត់ពីមួយថ្ងៃទៅមួយថៃ្ងដោយពុំមាន ឪកាសនិងបានដឹងថា មានកំណប់ទ្រព្យុដ៏មានដំលៃលាក់បង្កប់នៅក្នុងខូក្បាលរបស់ ខ្លូនសោះឡើយ។
មានពេលចៃដន្យខ្លះ យើងឃើញនរណាម្នាក់រៀនពូកែ ធ្វើអី្ចៗសុទ្ធតែល្អគ្រាប់យ៉ាង ចំណែកខ្លូនឯងវិញធ្វើអ្វីមិនបានល្អដូចគេ និងនឹកអន់ចិត្តតែខ្លូនឯង បានតែគិតថា កមពីរគេធ្វើបុណ្យល្អ ឯខ្លុនឯងប្រហែលជា ពុំមានថៃ្ងដូចគេឡើយ ខ្ញុំសូមជម្រាប់ថា អ្នកគិតខុសហើយ សូមគិតសាជាថ្មីឡើងវិញ។
This article uses material from the Wikipedia ភាសាខ្មែរ article វិសយ័កសិកម្មនិងចំណេះដឹង, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.