នរោត្តម

ព្រះបាទនរោត្តម ឬ អង្គវតី (ទ្រង់ប្រសូតថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៨៣៤–ថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩០៤) បានសោយរាជ្យ​ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៨៦០ ដល់​ឆ្នាំ១៩០៤។ ទ្រង់​ជា​ព្រះ​រាជ​បុត្រាច្បង​នៃ​ព្រះបាទ ហរិរក្សរាមាឥស្សរាធិបតី អង្គឌួង ហើយ​ជា​ព្រះរៀម​នៃ ព្រះបាទស៊ីសុវត្ថិ និង ព្រះអង្គ​ម្ចាស់ស៊ីវត្ថា ផងដែរ ។ ព្រះបរមនាម ព្រះអង្គ នរោត្តម ជា​ពាក្យ​មកពីបន្សំភាសាបាលី សំស្រ្តឹតគឺ នរ+ឧត្តម ផ្សំ​ចេញពីពាក្យ នរៈ ប្រែថា មនុស្ស/បុរស និង​ពាក្យ ឧត្តម ប្រែថា​កំពូល​ ខ្ពង់ខ្ពស់ មានន័យ​ កំពូល​បុរស ឬកំពូលមនុស្សប្រសើរជាងមនុស្សទាំងឡាយ ។ ព្រះ​បាទ​នរោត្តម​ ត្រូ​វ​បាន​គេ​ចាត់​ទុកថា​ជា​ព្រះរាជា​​ខ្មែរ​ទី១​នៃ​​កម្ពុជាសម័យទំនើប ក្រោមអាណានិគមនិយមបារាំង។ ស្នាព្រះហស្តព្រះអង្គ ដែលគេស្គាល់ច្បាស់គឺការការពារ​ប្រទេស​កម្ពុជា​កុំឲ្យ​បាត់​បង់​ទៅក្នុងការឈ្លោះហែកប្រទេសខ្មែរជាពីរ ពីសំណាក់ប្រទេសសៀម និងយួន។ នៅ​ឆ្នាំ​១៨៦៣​ ដើម្បី​រារាំង​នគរ​ជិតខាងដ៏កំណាច មានមហិច្ចតា​ទាំងពីរ​ គឺ​យួន​ និង​សៀម កុំ​ឲ្យ​លេប​យក​ទឹក​ដី​កម្ពុជា​បាន​ ទ្រង់​បាន​អញ្ជើញ​បារាំង​ឲ្យ​មក​ធ្វើ​ជា​អាណាព្យាបាល​ប្រទេស​កម្ពុជា។ ព្រះអង្គត្រូវបានជ្រើសរើសឱ្យឡើងស្នងរាជ្យបន្តតាមរាជប្បវេណីពីព្រះបិតា នៅឆ្នាំ១៨៦០ ប៉ុន្តែរហូតដល់ឆ្នាំ១៨៦៤ ទើបបានរាជាភិសេកផ្លូវការ ពីព្រោះដោយសារតែប្រទេសសៀមបានលាក់ទុកគ្រឿងរាជកកុដភណ្ឌ (ព្រះមកុដរាជ និងរតនៈវត្ថុផ្សេង៤ទៀត)។ នៅឆ្នាំ១៨៦៣ ព្រះអង្គបានចុះហត្ថលេខាលើសន្ធិសញ្ញាមួយជាមួយប្រទេសបារាំង ដែលព្រះអង្គបានឱ្យបារាំងគ្រប់គ្រងលើទំនាក់ទំនងបរទេសរបស់កម្ពុជា ជាថ្នូរនឹងការការពារផ្ទាល់ព្រះអង្គប្រឆាំងនឹងសត្រូវរបស់ជាតិ ។ សន្ធិសញ្ញានេះបានសង្គ្រោះឯករាជ្យភាពរបស់កម្ពុជាចេញពីការត្រួតត្រារបស់សៀមនិងយួន ប៉ុន្តែការគ្រប់គ្រងរបស់បារាំងលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជាបានរីកសុះសាយជាបន្តបន្ទាប់រហូតដល់ចុងបញ្ចប់នៃរជ្ជកាលរបស់ព្រះអង្គ (ឯករាជ្យពេញលេញមិនត្រូវបានស្ដារឡើងវិញរហូតដល់ឆ្នាំ១៩៥៣) ។ ក្នុងរាជ្យរបស់ព្រះអង្គសោយរាជ្យមានរយៈពេល ៤៣ ឆ្នាំ និង ១៨៨ ថ្ងៃ គឺ​វែង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជាសម័យទំនើប។

ព្រះបាទនរោត្តម
ព្រះចៅក្រុងកម្ពុជា
នរោត្តម
ព្រះឆាយាល័ក្ខណ៍របស់ព្រះបាទនរោត្តមនៅឆ្នាំ១៨៦៦ ថតដោយចញ ថមសុន
ព្រះមហាក្សត្រកម្ពុជា
កម្ពុជាក្រោមអាណានិគមបារាំង
រជ្ជកាល១៨៦០-១៩០៤ (៤៤វស្សា)
រាជាភិសេក៣ មិថុនា​ ១៨៦៤
អង្គមុនអង្គឌួង
អង្គក្រោយស៊ីសុវត្ថិ
ប្រសូត១៥ កុម្ភៈ ១៨៣៤
អង្គរបុរី, កម្ពុជា
សុគត២៤ មេសា ១៩០៤
ព្រះបរមរាជវាំង, រាជធានីភ្នំពេញ
ព្រះសុសានថ្វាយ​ព្រះភ្លើង១៩០៦
វាលព្រះមេរុហ៍​ ខាងជើងវាំង
រាជពន្ធភាពសម្តេចព្រះរាជអគ្គមហេសី តារាការ (បុត្រីសម្តេចព្រះមហាឧបរាជ អង្គអ៊ឹម)
រាជបច្ឆាញាតិបុត្រា​ និង បុត្រី ៦២អង្គ
ព្រះនាម
ព្រះបាទសម្តេច ព្រះរាជឱង្ការ ព្រះនរោត្តម​ ព្រហ្មបរិរក្ស​ បរមរាមទេវាវតារ គុណសារសន្ធរឫទ្ធី មហិស្សវរាធិបតី សិរីសុរិយោវង្ស មហាចក្រពត្តិពង្សតម្រង់រាស្ត្រ បរមនាថមហាកម្ពុជាធិបតិន្ទ្រ សព្ភសិល្បប្រសិទ្ធី ស្ថិតស្ថាពរព្រហ្មមរ អំណោយជ័យ ជាមហៃសុរិយាធិបតីនៃបថពីតល សកលកម្ពុជាណាចក្រ អគ្គមហាបុរសរ័ត្នវិវឌ្ឍនាតិរេក ឯកឧត្តម បរមចក្រពត្រាធិរាជ បរមនាថបរមបពិត្រ ព្រះចៅក្រុងកម្ពុជាធិបតី ជាអម្ចាស់ជីវិតតម្កល់លើត្បូង
វង្សព្រះអង្គឌួង
បិតាអង្គឌួង
មាតាសម្តេចព្រះបិយោ ព្រះបរមជាតិក្សត្រីយ៍ បែ៉ន
សាសនាពុទ្ធសាសនាថេរវាទ

នៅ​ពេល​ដែល​ទ្រង់​ប្រសូត ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ យួន​និងសៀម នៅ​ឡើយ​ទេ។ ប្រទេសទាំង​ពីរ​នោះ​បាន​ចែក​គ្នា​កាន់​កាប់​ប្រទេស​កម្ពុជា​ដោយ​យក​ទន្លេ​មេគង្គ​ធ្វើ​ជា​ខ្សែ​បន្ទាត់ ប៉ុន្តែ​ព្រះរាជវង្ស​ខ្មែរ​ភាគច្រើនលើសលប់ជ្រកកោន ក្នុង​តំបន់​សៀម​ត្រួតត្រា បើ​ទោះ​ជា​យួន​មាន​អំណាច​ខ្លាំង​ជាង​សៀម​យ៉ាង​ណាក្តី។ យួន​និងសៀម​តែង​កេងយកផលចំណេញពីខ្មែរ ហើយ​ច្បាំង​គ្នា​លើ​ដី​ខ្មែរ ដែល​ធ្វើ​ឲ្យ​កម្ពុជារងវិនាសកម្ម​​យ៉ាង​ធ្ងន់ធ្ងរ​ព្រោះ​ក្លាយ​ជា​សមរ​ភូមិរបស់​ប្រទេស​ជិត​ខាង។ រាជ​ធានី​ជសម័យ​នោះ​គឺ​ស្ថិតនៅឧត្តុង្គ ប៉ុន្តែ​រដ្ឋបាល​ខ្មែរ​បែ​ជា​នៅ​ឯប្រទេស​សៀម​ឯបាងកក។ ព្រះ​អង្គ​ម្ចាស់អង្គវតី(​នរោត្តម​)ត្រូ​វបាន​ព្រះ​បិតា​ព្រះ​អង្គ​ បញ្ជូន​ទៅ​រៀន​សូត្រ​នៅវត្តបវរនិវេសមហាវិហារ នៅក្រុង​បាង​កក ដែល​ព្រះ​អង្គ​សិក្សា​អក្សរសាស្រ្ត ព្រះធម៌ និងភាសាបាលី បុរាណ។

ជីវិតដំបូង

ការគ្រងរាជ្យ

នៅឆ្នាំ១៨៥៩ ក្រោយវេលា​ដែល​ព្រះបាទ​អង្គ​ឌួង​សោយ​ទីវង្គត ព្រះ​បាទ​នរោត្តម​គឺ​ជា​ព្រះ​បុត្រា​ស្នង​រាជ្យ ប៉ុន្តែ​មិនទាន់​បាន​ឡើង​សោយ​រាជ្យ​ដោយ​សារ​តែ​ស្តេច​សៀម​​មិន​ប្រគល់​មកវិញ​នូវ​គ្រឿង​សម្រាប់​រាជ្យ ដែល​ធ្វើ​ឲ្យ​ព្រះ​អង្គ​ក្លាយ​ជា​ស្តេច​ត្រាញ់​របស់​ស្តេច​សៀម​ ទោះ​ចង់​ឬ​មិនចង់​ក្តី។

នរោត្តម 
ពិធីឡើងគ្រងរាជ្យរបស់ព្រះបាទនរោត្តម ថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៨៦៤

នៅពេល​នោះ​ផង​ដែរ ការ​បះបោរ​របស់​ពួក​ចាម ដ៏​ធំ​មួយ​បាន​ផ្ទុះ​ឡើង​ប្រឆាំង​នឹង​ខ្មែរ​ ដែល​ការ​រាជ្យ​ព្រះ​បាទ​អង្គ​ឌួង ទ្រង់​បាន​បង្រ្កាប​ឲ្យ​ស្ងប់​ស្ងាត់​ម្តង​ហើយ។ នៅ​ឆ្នាំ​១៨៦២​ ព្រះបាទ​​នរោត្តម​ចាញ់​សង្គ្រាម​ ហើយ​បាន​បោះ​បង់​រាជធានី​ឧត្តុង្គ​ ភៀស​ព្រះ​កាយ​ទៅ​ខេត្តបាត់ដំបង ហើយ​ក្រោយ​មកទៀត​ក៏​បាន​និរទៀស​ព្រះកាយ​ទៅ​ដល់​បាងកក។ ដោយ​មើល​ឃើញ​ថា​ សៀម​និង​យួន​បាន​ជម្រុញ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​អស្ថិរភាព​ផ្ទៃ​ក្នុង​ បារាំង​បាន​បង្ខំ​ឲ្យ​ព្រះ​បាទ​នរោត្តម​យាង​ត្រឡប់​មក​ឧត្តុង្គ​វិញ​នៅ​ឆ្នាំ១៨៦៣ ហើយឡាយព្រះហស្ថលេខា​មួយ​ស្តី​ពី​​​​ការ​ដាក់​ប្រទេស​កម្ពុជានៅ​ក្រោម​​ការ​ការពារ​បារាំង។ ប្រទេស​កម្ពុជា​​ក៏​បានធ្លាក់​ទៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​បារាំង​ម្តង​ ដោយ​ក្លាយ​ជា​រដ្ឋ​​ឯករាជ្យ​របស់​​អាណាព្យាបាល​បារាំង បើ​ទោះជា​មាន​អធិបតេយ្យ​​ភាព​​ផ្ទាល់​ខ្លួនយ៉ាង​ណាក្តី។

ដោយ​កម្ពុជា​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​បារាំង​ ស្តេចសៀម​បាន​យល់​ព្រម​ប្រគល់​គ្រឿង​សម្រាប់​រាជ្យ​ ថ្វាយ​ដល់​ព្រះ​បាទនរោត្តម​ដើម្បី​ឡើង​អភិសេក។ នៅ​ឆ្នាំ​១៨៦៤ ព្រះ​បាទ​នរោត្តម​ត្រូវ​បាន​អភិសេក​ជា​ស្តេច​នៃ​ប្រទេស​កម្ពុជា​ ក្រោម​ការ​ជ្រោម​ជ្រែង​របស់​មន្ត្រី​បារាំង និង​សៀម។ នៅពេលក្រោយពេលដែលព្រះអង្គឡើងសោយរាជ្យទ្រង់ទទួលព្រះនាមសម្រាប់រាជ្យថា "អង្គសម្តេចព្រះនរោត្តម បរមរាមទេវាវតារ គុណសារសុន្ទរឫទ្ធិ មហិស្វរាធិបតី ស្រីសុរិយោសុរ័ត្ន នឫព័ទ្ធពង្សតម្រង់រាជ បរមនាថមហាកម្ពោជាធិបតិន្ទ្រ សព្ពសិល្បសិទ្ធិស្ថិតស្ថាពរ ព្រហ្មាមរអំណោយជ័យ ជាមហៃស្វរិយាធិបតីនៃបថពីតល សកលកម្ពោជាណាចក្រ អគ្គមហាបុរុសរ័ត្នវឌ្ឍនាតិរេក ឯកឧត្តមបរមបពិត្រ ព្រះចៅក្រុងកម្ពោជាធិបតី"។ ស្តេច​ក្មេង​អង្គ​នេះ​ឡើង​សោយ​រាជ្យ​នៅពេល​ដែល​ប្រទេស​កំពុង​មាន​ចលាចល​ផ្ទៃ​ក្នុង​ ដោយ​សារ​យួន​និង​សៀម​បាន​ចាត់​ទុក​ប្រទេស​កម្ពុជា​ជា​សមរភូមិ​របស់​ពួក​គេ​រាប់​ជំនាន់​មក​ហើយ​ ប៉ុន្តែ​បារាំង​បាន​រារាំង​និង​បាន​យក​ទឹក​ដី​ខ្លះ​ពីប្រទេស​ពីរ​នោះ​មកវិញ​ផង។ ប្រទេស​កម្ពុជា​បាន​ចុះទន់ខ្សោយ​ដោយ​សារ​សង្រ្គាម​ផ្ទែ​ក្នុងជា​ច្រើន ហើយ​បាន​ក្លាយជា​តំបន់​ប្រទាញ​ប្រទង់​របស់​បារាំង​និង​សៀម។ មិន​ត្រឹម​តែ​ក្រុម​ឧទ្ទាម​ទេ​ដែល​ចង់​កំចាត់​សៀម​និង​យួន​ចេញ​ពី​ប្រទេស​កម្ពុជា​ សូម្បី​តែ​ពួក​ចោរ​ព្រៃ​ក៏​បាន​ចូលរួម​ដែរ។

នៅ​ឆ្នាំ​១៨៨៤ បារាំង​បាន​គ្រប់​គ្រង​ប្រទេស​ឡាវ​ និង​ច្បាំង​ឈ្នះ​យក​ប្រទេស​យួន។ ​សង្រ្គាម​បារាំង​សៀម​ (១៨៩៣) បាន​បញ្ចប់​ដោយ​សន្ធិសញ្ញា​មួយ​ដែល​កាត់​ប្រទេស​ឡាវ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​បារាំង​វិញ​ ក្រោយ​ពី​បារាំង​បាន​បិទ​ផ្លូវ​ទឹក​នៅ​បាងកក។

ក្រោមអាណាព្យាបាលរបស់បារាំង

នរោត្តម 
ព្រះបាទ​នរោត្តម​, ម្លប់​នៃ​អ្នក​ផ្សាយ​សាសនា​កាតូលិច

​ទង្វើ​របស់​ពួក​អាណានិគម​បារាំង​បាន​ដុត​បញ្ឆេះ​កំហឹង​ដែល​រាលដាល​យ៉ាង​ខ្លាំង។ នៅ​ចន្លោះ​ឆ្នាំ​១៨៨៥ និង​១៨៨៦ ព្រះអង្គ​ម្ចាស់​ស៊ីវត្ថា​ដែល​ជា​ព្រះ​អនុជ​ព្រះបាទ​នរោត្តម​បាន​ដឹក​នាំ​បដិវត្តន៍​មួយ​ប្រឆាំង​អាណានិគម​បារាំង។ ពួក​អាណានិគម​បារាំង​បាន​សង្ស័យ​ថា​ហ្លួងនរោត្តម​បាន​គាំទ្រ​ជា​សម្ងាត់​ដល់​សកម្មភាព​របស់​ព្រះអង្គម្ចាស់ស៊ីវត្ថា ហើយ​ក៏​បាន​ស្តី​បន្ទោស​ព្រះអង្គ​ផង​ដែរ​ចំពោះ​ការ​ទាក់ទង​នឹង​បដិវត្តន៍​នេះ។ បដិវត្តនត្រូវ​បាន​ផ្តាច់ផ្តិល​នៅ​ពេល​ប្រជាជន​កម្ពុជា​ត្រូវ​បានផ្តល់​​ទំនុក​ចិត្ត​ដោយ​ព្រះបាទ​នរោត្តម​ដែល​ត្រូ​បាន​បារាំង​បាន​ផ្តល់​អំណាច​អោយ។ បន្ទាប់​ពី​ការ​ត្រឡប់​មក​វិញ​នូវ​ភាព​ស្ងប់ស្ងាត់​ទាំងឡាយ​ក្រោយ​ពី​មាន​បដិវត្តន័ឆ្នាំ​១៨៨៥-១៨៨៦ ព្រះបាទ​នរោត្តម​បាន​រក្សា​តំណែង​ដែល​មាន​អំណាច​ជា​អចិន្ដ្រៃយ៍។ ដើម្បី​បង្ការ​ខ្លាច​ក្រែង​លោ​មាន​បដិវត្តន៍​ជា​ថ្មី​ណា​មួយកើត​ឡើង​ម្តង​ទៀត​​ ពួក​អាណានិគម​បារាំង​បាន​បន្ថយ​ក្នុង​ការដាក់​គំនាប​ដល់​ក្សត្រ​ហួស​ហេតុ​ពេក​នោះ​ទេ។ នៅឆ្នាំ​១៨៨៤ អាជ្ញាធរ​បារាំង​បាន​បង្ខំ​ឲ្យ​ព្រះ​បាទនរោត្តម​​ឡាយ​ព្រះ​ហស្ថលេខា​​ផ្តល់​អំណាច​ដល់​​អាណាព្យា​បាល​បារាំង​នូវ​ការ​គ្រប់​គ្រង​រដ្ឋបាល​ទាំង​មូល​​ រូម​ទាំង​ផ្នែក​សេដ្ឋកិច្ច​ដែល​ជា​ផ្លូវ​រស់​តែ​មួយ​គត់​របស់​រជ្ជកាល​ហ្លួង​នរោត្តម។ ព្រះបាទ​នរោត្តម​បាន​ប្រកែក​ ​ប៉ុន្តែ​បារាំង​បាន​យក​នាវាចម្បាំង​មក​បោះយុថ្កា​នៅពី​មុខ​ព្រះ​បរម​រាជវាំង​ ធ្វើ​ឲ្យ​ព្រះ​អង្ក​អស់​ជម្រើសហើយ​ត្រូវ​តែ​បង្ខំព្រះរាជ​ហឬទ័យ​ឡាយ​ព្រះ​ហស្តលេខា។

បន្ទាប់​ពី​សង្គ្រាម​ចិន-បារាំង​ (១៨៨៤-១៨៨៥)​ ឥណ្ឌូចិន​​​​របស់​បារាំង​លេច​រូបរាង​ឡើង​ក្នុង​ខែ​តុលា ឆ្នាំ​១៨៨៧ ដែល​រួម​មាន​ដែន​ដីអណ្ណាម តុងកឹង កូសាំងស៊ីន ដែល​សព្វថ្ងៃ​នេះ​ជា​ប្រទេស​វៀតណាម​ និង​ព្រះរាជាណាចក្រកម្ពុជា។

នៅ​មុន​ពេល​ដែល​ព្រះអង្គ​សោយព្រះទិវង្គត​នៅ​ឆ្នាំ​១៩០៤ ព្រះអង្គ​បាន​ចាត់​ព្រះរាជបុត្រា​ព្រះអង្គ​គឺ​ ព្រះអង្គ​ម្ចាស់យុគន្ធរ​ឲ្យ​ឡើង​ជា​ព្រះ​រាជ​ទាយាទ។ ប៉ុន្តែ​ព្រះអង្គ​ម្ចាស់​យុគន្ធរ​បាន​​បដិសេធ​ជាមួយបារាំង​ និង​មិន​បាន​ទទួល​ព្រះសិរីរាជសម្បត្តិ​នោះ​ទេ។ ពួក​អាណានិគម​បាន​ប្តូរ​រាជធានី​ពី​ឧត្តុង្គ​មក​ភ្នំពេញ ដោយ​ហ្លួង​នរោត្តម​មិន​មាន​ចំណាត់ការ​អ្វី​ទាំង​អស់​ដើម្បី​រារាំង​ទង្វើ​នេះ រួច​មក​ព្រះអង្គ​បាន​ដាក់​រាជ្យ​នៅ​ឆ្នាំ​១៩០១។ ពួក​អាណានិគម​បារាំង​បាន​ចាត់ចែង​ដំណើរការ​រដ្ឋ​មិន​ផ្លូវការ​ជាបណ្តោះ​អាសន្ន​ជំនួស​ទ្រង់ ព្រះអង្គ​ស្តេច​យាង​ទៅ​សម្រាក​ព្រះកាយ​នៅ​ស្រុក​សៀម​ និង​បាន​សោយទិវង្គត​នៅ​រាជធានីបាងកក ក្នុង​ឆ្នាំ​១៩០៤។ ព្រះបរមសព​ព្រះអង្គ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ភ្នំពេញ​វិញ និង​ត្រូវ​បាន​ប្រារព្ធ​ព្រះរាជពិធី​ថ្វាយ​ព្រះភ្លើង​តាម​បែប​ផែន​ព្រះ​ពុទ្ធសាសនា​នៅ​ក្នុង​ឆ្នាំ​១៩០៦។


បេក្ខជន​ដែល​ត្រូ​វបានជ្រើសរើស​ឲ្យ​​ឡើង​សោយ​រាជ្យ​បន្ត​​គឺ​ព្រះ​អនុជ​ព្រះ​អង្គ​ ដែល​មាន​ព្រះនាម ព្រះអង្គ​ម្ចាស់ស៊ីសុវត្ថិ។

ព្រះរាជសន្តតិវង្ស

ព្រះរាជអគ្គមហេសី ព្រះមហេសី ព្រះស្នំ ចៅចម

ព្រះបាទសម្តេចព្រះនរោត្តម បរមរាមទេវាវតារ ព្រះអង្គមានព្រះរាជអគ្គមហេសី ព្រះមហេសី និងព្រះស្នំ ចំនួនសរុប ៤៧អង្គ រូប មានដូចជា៖

មើលបន្ថែម៖ រាយព្រះនាមព្រះមហេសី និង ព្រះស្នំនៃ ព្រះបាទសម្តេចព្រះនរោត្តម ព្រហ្មបរិរក្ស បរមរាមាទេវតា

រាយព្រះនាមព្រះរាជឱរស និងព្រះរាជធីតា

ព្រះរាជឱរសនិងព្រះរាជធីតានៃព្រះបាទសម្តេចព្រះនរោត្តម ព្រហ្មបរិរក្ស បរមរាមាទេវតា

ព្រះអង្គមានព្រះរាជឱរសចំនួន ២៧ ព្រះអង្គ និង ព្រះរាជធីតា ៣៤ ព្រះអង្គ សរុប ៦១ ព្រះអង្គមានដូចជា៖

ព្រះនាម ភេទ ព្រះមាតា ប្រសូត សុគត

ព្រះអង្គម្ចាស់ នរោត្តម កម្ពុជាសុដាដួង ( អ្នក សុដាដួង )

ក្សត្រីយ៍ ព្រះនាងទិត្យាចៅមណ្ឌា នុម ១៨៥០ ក្រោយ ១៩១៣
ព្រះអង្គម្ចាស់ នរោត្តម ភួងកម្ពុជារតនៈ ក្សត្រីយ៍ ព្រះនាងទិត្យាចៅមណ្ឌា នុម ១៨៥៥ ក្រោយ ១៩១៣
ព្រះអង្គម្ចាស់ នរោត្តម ភួងមាលី ក្សត្រីយ៍ ម៉ម ក្រាង ១៨៥៨ ក្រោយ ១៩១៣
ព្រះអង្គម្ចាស់ នរោត្តម ហស្សកណ្ឌ ក្សត្រា ម៉ម យាយ ១៨៥៨ ១៨៨៨
ព្រះអង្គម្ចាស់ នរោត្តម កុសុម៉ា ក្សត្រីយ៍ ឃុន វរ៉ា ១៨៥៨ ក្រោយ ១៩១៣
ព្រះអង្គម្ចាស់ នរោត្តម ភោគ ក្សត្រីយ៍ ព្រះនាងចៅសុកក្នានារី អេប ១៨៥៨ មុន ១៨៩០
ព្រះអង្គម្ចាស់ នរោត្តម ប៉ាក ក្សត្រា ព្រះនាងកន្ធិយា មាលី ពួក ១៨៥៩ មុន១៩១៣
សម្តេចចៅហ្វ៊ា នរោត្តម ចន្ទរក្សអម្ពរ ក្សត្រីយ៍ សម្តេចព្រះអគ្គមហេសី តារាការា ១៨៥៩ ក្រោយ ១៩៣២
សម្តេចក្រុមព្រះ នរោត្តម អរុណ​ យុគន្ធរជ័យ ព្រះរាជឱរសបុត្រច័ន្ទ​ ក្សត្រា ព្រះនាងចៅផល្លាទេវីសុទ្ធចន្រ្ទា ពោះ ១៨៦០ ២៧ មិថុនា ១៩៣៧
១០ ព្រះអង្គម្ចាស់ នរោត្តម បណ្ឌវង្ស ក្សត្រា ព្រះនាងឃុនចៅសុទ្ធាដួងបណី ដុង ផាន់ ១៨៦០ មុន ១៩០៩
១១ ព្រះអង្គម្ចាស់ នរោត្តម ដួងចក្រ ក្សត្រា ចៅចមសុជាតិបុប្ផានួន ( ឃុន ថាន់) ១៨៦១ ២៥ មីនា ១៨៩៧
១២ ព្រះអង្គម្ចាស់ នរោត្តម ល្អងនួន ក្សត្រីយ៍ អ្នកម្នាង នួន ១៨៦១ ក្រោយ ១៩៣២
១៣ ព្រះអង្គម្ចាស់ នរោត្តម កុយ ក្សត្រីយ៍ ចៅចមសុជាតិបុប្ផានួន ( ឃុន ថាន់) ១៨៦១ មុន​ ១៨៨៨
១៤ ព្រះអង្គម្ចាស់ នរោត្តម ហេមរ៉ា ក្សត្រា អ្នកមហាហង្សា យ៉េង ១៨៦៣ មុន ១៨៩០
១៥ ព្រះអង្គម្ចាស់ នរោត្តម មរចន្ទ ក្សត្រីយ៍ អ្នក អាន ១៨៦៣ ក្រោយ ១៩៣២
១៦ ព្រះអង្គម្ចាស់ នរោត្តម ករណ្ណិកាកែវ ក្សត្រីយ៍ ព្រះអង្គម្ចាស់ក្សត្រី ឧបុល ១៨៦៣ មុន ​១៩២០
១៧ ព្រះអង្គម្ចាស់ នរោត្តម វណ្ណា ក្សត្រីយ៍ ឃុន វរ៉ា ១៨៦៣ មុន ១៨៩៣
១៨ ព្រះអង្គម្ចាស់ នរោត្តម វាស្មា ក្សត្រីយ៍ គ្មានប្រភព ១៨៦៤ ក្រោយ ១៩០៤
១៩ ព្រះអង្គម្ចាស់ នរោត្តម ត្រឡុច ក្សត្រីយ៍ អ្នកព្រះម្នាងសិរីទេវី កញ្ញា ទេព កែវណារ៉ា​ ១៨៦៤ មុន ១៨៨៨
២០ ព្រះអង្គម្ចាស់ នរោត្តម មយូរ៉ា ក្សត្រា ព្រះនាងចៅសុកក្នានារី អេប ១៨៦៤ ១៩១៨
២១ ព្រះអង្គម្ចាស់ នរោត្តម ភីយ ក្សត្រា ព្រះអង្គម្ចាស់ក្សត្រី ឧបុល ១៨៦៦ ១៨៨៨
២២ ព្រះអង្គម្ចាស់ នរោត្តម យាយកន្ថា ក្សត្រីយ៍ ចៅចមសុជាតិបុប្ផានួន ( ឃុន ថាន់) ១៨៦៦ គ្មានប្រភព
២៣ ព្រះអង្គម្ចាស់ នរោត្តម សុដាវត្តី ក្សត្រា ឃុនព្រះអ្នក ញឹក ១៨៦៦ មុន ១៩០០
២៤ ព្រះអង្គម្ចាស់ នរោត្តម សុគន្ធបទ ក្សត្រា អ្នកម្នាងភក្សា ពក ១៨៦៧ ១៨៨៨
២៥ ព្រះអង្គម្ចាស់ នរោត្តម មគ្គវណ្ណ ក្សត្រា ចៅចមសុជាតិបុប្ផានួន ( ឃុន ថាន់) ១៨៦៧ ១៩១៤
២៦ ព្រះអង្គម្ចាស់ នរោត្តម សុម៉ាលី ក្សត្រីយ៍ ព្រះនាងចម សិរី ទេវីអប្សរី ១៨៦៧ មុន​ ១៩០៤
២៧ ព្រះអង្គម្ចាស់ នរោត្តម រយ៉ា ក្សត្រា អ្នកម្នាង សោម ១៨៦៨ ក្រោយ ១៩០៩
២៨ ព្រះអង្គម្ចាស់ នរោត្តម ចម្រើនឬទ្ធិ ក្សត្រា ព្រះនាងគន្ធររតនា នារី ១៨៦៨ ១៩១០
២៩ ព្រះអង្គម្ចាស់ នរោត្តម កញ្ចនារី ក្សត្រីយ៍ អ្នកម្នាង ជ័យ ១៨៦៨ គ្មានប្រភព
៣០ ព្រះអង្គម្ចាស់ នរោត្តម សោម៉ាវត្តី ក្សត្រីយ៍ ចៅចមសុជាតិបុប្ផានួន ( ឃុន ថាន់) ១៨៦៩ ក្រោយ​ ១៩៣២
៣១ ព្រះអង្គម្ចាស់ នរោត្តម មយូរ៉េត ក្សត្រា ព្រះនាងចៅសុកក្នានារី អេប ១៨៦៩ មុន ១៨៩០
៣២ ព្រះអង្គម្ចាស់ នរោត្តម កេតុសារ៉ា ក្សត្រា ចៅចមមាតា អៀម បុស្បា ១៨៦៩ ១៩០៩
៣៣ ព្រះអង្គម្ចាស់ នរោត្តម ម៉ារី ក្សត្រីយ៍ អ្នក នូ ១៨៧០ មុន ១៨៩០
៣៤ ព្រះអង្គម្ចាស់ នរោត្តម ប្រាថាម៉ាន ក្សត្រីយ៍ អ្នកម្នាង ម៉ម ១៨៧០ ក្រោយ​ ១៩២៦
៣៥ ព្រះអង្គម្ចាស់ នរោត្តម ផាត់ថាម៉ា ក្សត្រា ឃុនព្រះអ្នក ញឹក ១៨៧០ មុន ១៩០៩
៣៦ សម្តេចក្រុមព្រះ មហាសេនាបតី នរោត្តម ភានុវង្ស (ព្រះរាជអយ្យកោ ន. ភានុវង្ស) ក្សត្រា ចៅចមសុជាតិបុប្ផានួន ( ឃុន ថាន់) ១៨៧១ ១៩៣៤
៣៧ ព្រះអង្គម្ចាស់ នរោត្តម ក្រាក់ចាង ក្សត្រីយ៍ អ្នកម្នាង កុលាប ១៨៧១ មុន ១៩២០
៣៨ ព្រះអង្គម្ចាស់ នរោត្តម ប្រាថមម៉េត ក្សត្រីយ៍ ព្រះនាងគន្ធររតនា នារី ១៨៧១ មុន​ ១៩០៤
៣៩ ព្រះអង្គម្ចាស់ នរោត្តម ដួងសាម៉ន ក្សត្រា ព្រះនាងចាមឧរៃទេវីអប្សរី ១៨៧១ ១៨៩០
៤០ ព្រះអង្គម្ចាស់ នរោត្តម រដ្ឋានេត្រ ក្សត្រា ព្រះនាងគន្ធររតនា នារី ១៨៧១ គ្មានប្រភព
៤១ សម្តេចព្រះស្វាង្គវឌ្ឍនារាជកន្និដ្ឋាចម្រើនរដ្ឋ នរោត្តម មល្លិកា ក្សត្រីយ៍ ឃុនព្រះអ្នក ញឹក ១៨៧១ ១៨ មីនា ១៩៥១
៤២ ព្រះអង្គម្ចាស់ នរោត្តម សាលវណ្ណ ក្សត្រា អ្នកមហាហង្សា យ៉េង ១៨៧២ ១៩២៤
៤៣ ព្រះអង្គម្ចាស់ នរោត្តម រ៉ាយ៉ា ក្សត្រា អ្នកម្នាង ជ័យ ១៨៧២ ១៩០៧
៤៤ ព្រះអង្គម្ចាស់ នរោត្តម កេត្តដា ក្សត្រា អ្នក ផ្ទាល់ ១៨៧២ មុន​ ១៨៩០
៤៥ ព្រះអង្គម្ចាស់ នរោត្តម យផាន់ថា ក្សត្រីយ៍ ចៅចមសុជាតិបុប្ផានួន ( ឃុន ថាន់) ១៨៧២ ១៩៥៧
៤៦ សម្តេចក្រុមព្រះវរចក្ររណឬទ្ធិ នរោត្តម សុធារស (សម្តេចព្រះរាជអយ្យកោ ន. សុធារស) ក្សត្រា ចៅចមមាតា អៀម បុស្បា ១៨៧២ ១៩៤៥
៤៧ ព្រះអង្គម្ចាស់ នរោត្តម ក្រៃសុង សារីវង្ស ក្សត្រា ព្រះនាងចម សិរី ទេវីអប្សរី ១៨៧២ មុន​ ១៩០៩
៤៨ ព្រះអង្គម្ចាស់ នរោត្តម ឧម៉ា ក្សត្រីយ៍ អ្នកម្នាង នឹម រៀមឥសរ ១៨៧២ មុន ១៩១៣
៤៩ ព្រះអង្គម្ចាស់ នរោត្តម ស្រីសុម៉ា ក្សត្រីយ៍ ចៅចមសុជាតិបុប្ផានួន ( ឃុន ថាន់) ១៨៧៣ មុន ១៩០៤
៥០ ព្រះអង្គម្ចាស់ នរោត្តម វិជាវរតនា ក្សត្រីយ៍ ព្រះនាងសុទ្ធា បវរ ១៨៧៣ គ្មានប្រភព
៥១ ព្រះអង្គម្ចាស់ នរោត្តម ម័តតារី ក្សត្រា អ្នកម្នាង ជ័យ ១៨៧៤ មុន ១៩២០
៥២ ព្រះអង្គម្ចាស់ នរោត្តម នីមនង្គលក្ខណ៍ ក្សត្រីយ៍ អ្នកម្នាង នឺម ក្រុងពាន ១៨៧៤ ក្រោយ ១៩២៦
៥៣ សម្តេចព្រះរាជអយ្យិកាខត្តិយកល្យាណរាជសុដាភគវត្តី នរោត្តម ផង៉ាង៉ាម ក្សត្រីយ៍ ចៅចមសុជាតិបុប្ផានួន ( ឃុន ថាន់) វិចិ្ឆកា ១៨៧៤ ១៩៤៤
៥៤ សម្តេចក្រុមព្រះមហាសេនាបតី នរោត្តម សុត្ថាវង្ស ក្សត្រា ព្រះម្នាង កន្នរ៉ាបុស្បា ម៉ាក់ភួង ១៨៧៦ ១៩១៨
៥៥ ព្រះអង្គម្ចាស់ នរោត្តម សក្ខិរិយាវង្ស ក្សត្រា អ្នកម្នាង នឺម ក្រុងពាន ១៨៧៦ ១៩២០
៥៦ ព្រះអង្គម្ចាស់ នរោត្តម សុផាណា ក្សត្រីយ៍ អ្នកម្នាង មុត ១៨៧៩ ក្រោយ ១៩២៦
៥៧ ព្រះអង្គម្ចាស់ នរោត្តម សុម៉ាម៉ាន ក្សត្រីយ៍ ម៉ម នុម៉ាន ១៨៨៦ មុន ១៩២០
៥៨ ព្រះអង្គម្ចាស់ នរោត្តម ចន្ទលេខា ក្សត្រា ម៉ម តាត ១៨៩០ ២៨​​ ឧសភា ១០៧១
៥៩ ព្រះអង្គម្ចាស់ នរោត្តម ទេពសួង សារិកាន ក្សត្រីយ៍ ម៉ម នុម៉ុន ១៨៩៣ មុន ១៩០៤
៦០ ព្រះអង្គម្ចាស់ នរោត្តម ឆ្លើមខ្វាន់ ក្សត្រីយ៍ អ្នកម្នា​ង សោម ១៨៨៣ មុន ១៩០៩
៦១ ព្រះអង្គម្ចាស់ នរោត្តម ឆើតឆឹង ក្សត្រីយ៍ អ្នកម្នាង ចេវ ១៨៩៤ ក្រោយ ១៩២៧

ការបះបោរ

គ្រឿង​ឥស្សរិយយស

  • គ្រឿង​ឥស្សរិយយស ថ្នាក់​មហាសេនាកងពលកិត្តិយស-១៨៧២ (មេកង​ធំ-១៨៦៩) (មេកង​សេះ-១៨៦៥) (បារាំង)
  • គ្រឿង​ឥស្សរិយយស ថ្នាក់មហាសេនា​គជេន្ទ្រស (សៀម)
  • គ្រឿង​ឥស្សរិយយស សេនាថ្នាក់មហាចក្រី (សៀម)
មុនដោយ
អង្គឌួង
ស្តេច​នៃ​ប្រទេស​កម្ពុជា
១៨៦០ - ១៩០៤
តដោយ
ស៊ីសុវត្ថិ

មើលផងដែរ

ឯកសារយោង

1. Encyclopædia Britannica.com 2. Milton E. Osborne, The French Presence in Cochinchina and Cambodia

Tags:

នរោត្តម ជីវិតដំបូងនរោត្តម ការគ្រងរាជ្យនរោត្តម ក្រោមអាណាព្យាបាលរបស់បារាំងនរោត្តម ព្រះរាជសន្តតិវង្សនរោត្តម ការបះបោរនរោត្តម គ្រឿង​ឥស្សរិយយសនរោត្តម មើលផងដែរនរោត្តម ឯកសារយោងនរោត្តមព្រះរាជាណាចក្រកម្ពុជាអង្គឌួង

🔥 Trending searches on Wiki ភាសាខ្មែរ:

មង្គល៣៨ប្រការសិទ្ធិមនុស្សធម៌នមស្សការបាងកកក្រុងដូនកែវសករាជគុយឃុំដំបូកខ្ពស់ក្រុងស្វាយរៀងដឺ ស៊ីមសុនវណ្ណដាកីឡាអាសុីអាគ្នេយ៍ ២០២៣ខេត្តកណ្ដាលរស់ សេរីសុទ្ធាក្រុងប៉ោយប៉ែតវត្តសសរ១០០ប្រាសាទភ្នំជីសូរ.khស្ពានប្រាប់ទិសក្រុងកំពង់ឆ្នាំងកិមិរាទេវីស្រុកសំរោង(ខេត្តតាកែវ)កិរិណីទេវីក្រុងបាត់ដំបងឆ្នាំ ២០២៤ព្រះច័ន្ទកម្ពុជាប្រជាធិបតេយ្យភ្នំសំពៅប្រាសាទភ្នំដាភ្នំសុពណ៌កាលីដើមត្នោតសង្គមរាស្រ្តនិយមពិធីបុណ្យការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជាខ្មែរសុរិន្ទមហាជនកជាតកស៊ីហ្គេមពោធិបក្ខិយធម៌លោកិយបដិច្ចសមុប្បាទ១២ចេនឡាអក្សរថៃល្បែងលោតអន្ទាក់២ (លេខ)ខេមរៈ សិរីមន្តគណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជាទេពមច្ឆាឆ្លងជាតិរមណីយដ្ឋានភ្នំសន្ទូចរូបថតវត្តខ្មែរនៅព្រះត្រពាំង កម្ពុជាក្រោមសង្គ្រាមលោកលើកទី១អំពី​បាលី​ស្នេហ៍រាជធានីនៃប្រទេសកម្ពុជាអញ្ជើញពពួកទេវតាអុកព្រះកែវមរកតពិធីបុណ្យចូលឆ្នាំខែ្មរសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចចន្ទរាជាកែវ សារ៉ាត់ប៉ែន រ៉នវិសមភាព AM-GMហិណ្ឌូសាសនាបុណ្យណូអែលស្រុកកណ្ដាលស្ទឹងគង្គ ប៊ុនឈឿនល្បែងចោលឈូងហ៊ុន ម៉ាណែតកម្ពុជាក្រោមហ្គូហ្គលប្រាសាទព្រះវិហារកោះស្តេចស្រុកឯកភ្នំវង្សី វិស្សុតសម័យឧដុង្គរបាំអប្សរា🡆 More