ប្រាសាទកោះកេរ្តិ៍

សព្វថៃ្ងនេះ យ៉ាងហោចណាស់ក្នុងមួយថៃ្ង មានភ្ញៀវទេសចរណ៍បរទេស ពី២០ ទៅ៤០នាក់ ដែលបានទៅទស្សនាតំបន់ប្រវត្តិសាស្រ្តកោះកេរ្តិ៍ នៅ ភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បន្ទាប់ពីក្រុមហ៊ុនខាំសូមេធបានវិនិយោគទុនធ្វើផ្លូវល្អស្អាតរួចមក។ កំណើនភ្ញៀវទេសចរណ៍ ទៅកាន់តំបន់ប្រាសាទកោះកេរ្តិ៍ខាងលើនេះ មិនបាននិយាយពីភ្ញៀវទេសចរណ៍ក្នុងស្រុកផងទេ។ លោកខេង សុមេធ នាយកក្រុមហ៊ុនខាំសូមេធ ដែលទទួលសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជាធ្វើការអភិវឌ្ឍនៅតំបន់ប្រាសាទកោះកេរ្តិ៍ ខេត្តព្រះវិហារ នោះបាននិយាយថា ផ្លូវប្រវែង ១០៥គីឡូម៉ែត្រចេញពីរង្វង់មូល ភ្នំគូលែនទៅដល់ ប្រាសាទកោះកេរ្តិ៍ គឺបានធ្វើរួចរាល់ហើយ។ តាមរយៈផ្លូវដ៏ស្អាតនោះ ធ្វើឲ្យចំនួនភ្ញៀវទេសចរណ៍បរទេស និងភ្ញៀវទេសចរណ៍ក្នុងស្រុក មានការកើនឡើងជាលំដាប់ លោកបាននិយាយថា ទោះបីជាផ្លូវនោះល្អហើយក្តី ក៏ក្រុមហ៊ុននៅតែកែសម្រួលជារៀងរាល់ថៃ្ង ដើម្បីឲ្យបានកាន់តែប្រសើរឡើងសម្រាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ បានប្រកបដោយសុវត្ថិភាព ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់មានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ ពីតំបន់មួយទៅតំបន់មួយផងដែរ។

ប្រាសាទកោះកេរ្តិ៍

ប្រាសាទកោះកេរ្តិ៍បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីត រាជធានីកោះកេរិ៍្ដ មានទំហំផៃ្ទដី១៦X១៦គីឡូម៉ែត្រ រួមមាន៩៨ប្រាសាទ។ ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។

Tags:

ខេត្តព្រះវិហារឃុំស្រយង់ស្រុកគូលែន

🔥 Trending searches on Wiki ភាសាខ្មែរ:

សាកលវិទ្យាល័យជាតិគ្រប់គ្រងភ្នំសំពៅរឿងគង់ហ៊ានអេហ្ស៊ីបច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​យូណេស្កូភ្លេងពិណពាទ្យផលិតផលក្នុងស្រុកសរុបពិធីចូលម្លប់ជនជាតិខ្មែរគណៈរដ្ឋមន្ត្រីស្រុកអូររាំងឪដើមត្នោតម៉ុង ឫទ្ធីច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារផ្សារធំថ្មីវេយ្យាករណ៍បញ្ជីព្រះមហាក្សត្រកម្ពុជាអតិផរណាការសិក្សាអំពីសុភាវធម៌ខ្មែររបាំត្រុដិប្រាសាទបេងមាលាក្រុងច្បារមនម៉ូនីទ័រកុំព្យូទ័រភាសា និង​អក្សរ​ខ្មែរពាក្យកម្ចីស្ថានីយ៍បុរេប្រវត្តិខ្មែរចាប៉ីដងវែងចក្រភពអង្គរ គ.ស (៨០២-១៤៣១)រាជវង្សឈីងមាលាដួងចិត្តនរោត្តម សីហមុនីខេត្តព្រៃវែងតេមិយជាតកពុទ្ធជ័យមង្គលស្រុកពញាឮប្រព័ន្ធខ្នាតអន្តរជាតិខេត្តរតនគិរីព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជាថ្នាក់ពាក្យគ្រឹះ​នៃ​វប្បធម៌​ខ្មែរសហភាពសូវៀតប្រវត្តិសាស្ត្រដំបូងរបស់សិង្ហបុរីភាពលំអៀងសីល ៥ពន្ធលើប្រាក់បៀវត្សស្ពានមិត្តភាពកម្ពុជា-ជប៉ុនអ៊ីស្រាអែលបញ្ជីរាយនាមខេត្ត ក្រុង នៅប្រទេសកម្ពុជាហ៊ុន សែនភ្នំពេញប្រាសាទបក្សីចាំក្រុងរដ្ឋាភិបាលនរោត្តមផ្ការំដួលទិវាពលកម្មអន្ដរជាតិវិសាខបូជាផ្លូវជាតិលេខ៤ (កម្ពុជា)ភូមិផ្ទះខ្មោចទិញវៀតណាមខាងជើងព្រះពុទ្ធវិបត្តិក្នុងុរាជវង្សខ្មែរ​និងការជ្រៀតជ្រែករបស់យួនឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទស្រុកមេមត់ភពសុក្រវីតាមីនសង្គ្រាមត្រជាក់ប្រភេទសិលាកោះត្រល់ប្រាសាទប្រែរូបការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​សាសនានៅប្រទេសកម្ពុជារដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យសង្កាត់ស្វាយដង្គំតេជោយ៉តវិធីសាស្រ្តក្នុងការទំនាក់ទំនងបុណ្យចូលឆ្នាំចិន🡆 More