កាណាដា: ប្រទេសនៅទ្វីបអាមេរិកខាងជើង

ប្រទេសកាណាដា (ភាសាអង់គ្លេស៖ Canada) គឺជាប្រទេសមួយស្ថិតនៅទ្វីបអាមេរិកខាងជើង។ ប្រទេសនេះបានបែងចែកជាខេត្ត និងដែនដីចំនួនដប់ និងលាតសន្ធឹងពីមហាសមុទ្រប៉ាស៊ីហ្វិកទៅអាត្លង់ទិក និងពីមហាសមុទ្រអាកទិកទៅទិសខាងជើងដោយគ្របដណ្តប់លើផ្ទៃដី ៩.៩៨ លាន គម២ ដែលធ្វើឱ្យវាក្លាយជាប្រទេសធំជាងគេទីពីរនៅលើពិភពលោក។ វាមានព្រំដែនខាងត្បូង និងខាងលិចជាប់សហរដ្ឋអាមេរិកដោយមានប្រវែងសរុប ៨,៨៩១ គីឡូម៉ែត្រ ពោលជាព្រំដែនដែលមានចម្ងាយវែងជាងគេបង្អស់នៅលើពិភពលោក។ កាណាដាមានរាជធានីឈ្មោះអូតាវ៉ា ហើយមានតំបន់ទីប្រជុំជនធំៗបីគឺ តូរ៉ុនតូ ម៉ុងរ៉េអាល់ និងវ៉ាន់ខូវឺ។

កាណាដា
Canada
ទង់ជាតិ កាណដា
ទង់ជាតិ
វរលញ្ឆករកាណដា
វរលញ្ឆករ
បាវចនា
A Mari Usque Ad Mare (ភាសាឡាតាំង)
ខ្មែរ៖ "ពីសមុទ្រទៅសមុទ្រ"
ភ្លេងជាតិ
"O Canada"
ខ្មែរ៖ "អូ កាណាដា"

ព្រះរាជភ្លេង: "God Save the King"
ខ្មែរ៖ "ព្រះជាម្ចាស់សូមជួយព្រះមហាក្សត្រ"
ទីតាំងប្រទេសកាណាដា (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសកាណាដា (ក្រហម) នៅលើភូគោល
រាជធានីអូតាវ៉ា
45°24′N 75°40′W / 45.400°N 75.667°W / 45.400; -75.667
ទីក្រុងធំបំផុតតូរ៉ុនតូ
ភាសាផ្លូវការភាសាអង់គ្លេស និង ភាសាបារាំង
ក្រុមជនជាតិ
(ឆ្នាំ ២០១៦)
សាសនា
(ឆ្នាំ ២០១១)
រដ្ឋាភិបាលរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ សហព័ន្ធនិយមសភា
- ព្រះមហាក្សត្រ
ឆាលស៍ទី ៣
- អគ្គទេសាភិបាល
ម៉ារី សៃម៉ន
- នាយករដ្ឋមន្ត្រី
ចាស្ទីន ទ្រូដូ
នីតិបញ្ញត្តិរដ្ឋសភា
ព្រឹទ្ធសភា
- សភាជាន់ទាប
សភាតំណាងរាស្ត្រ
ទទួលឯករាជ្យពី 
- និម្មិតកម្ម
១ កក្កដា ១៨៦៧
- លក្ខន្តិកៈវេសត៍មីនស្ទើរ
១១ ធ្នូ ១៩៣១
- កំណែទម្រង់រដ្ឋធម្មនុញ្ញ
១៧ មេសា ១៩៨២
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៩,៩៨៤,៦៧០ គ.ម   (ទី២)
- ផ្ទៃទឹក (%)
១១.៧៦ (២០១៥)
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
Neutral increase ៤០,៥២៨,៣៩៦ (ទី៣៧)
- ជំរឿន (ឆ្នាំ ២០២១)
៣៦,៩៩១,៩៨១
- ដង់ស៊ីតេ
៤.២ នាក់/គ.ម   (ទី២៣៦)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
increase ២.៣៧៩ ទ្រីលានដុល្លារ (ទី១៦)
- ក្នុងម្នាក់
increase ៥៩,៨១៣ ដុល្លារ (ទី២៨)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
decrease ២.១១៨ ទ្រីលានដុល្លារ (ទី១០)
- ក្នុងម្នាក់
decrease ៥៣,២៤៧ ដុល្លារ (ទី១៨)
ជីនី (២០១៨)positive decrease ៣០.៣
មធ្យម
HDI (២០២១)increase ០.៩៣៦
ខ្ពស់ណាស់ · ទី១៦
រូបិយវត្ថុដុល្លារកាណាដា ($) (CAD)
ល្វែងម៉ោងUTC−៣.៥ ទៅ −៨
- រដូវក្តៅ (DST)
UTC−២.៥ ទៅ −៧
ទម្រង់កាលបរិច្ឆេទdd-mm-yyyy, mm-dd-yyyy, and yyyy-mm-dd (គ.ស.)
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ+១
ដែនកម្រិតខ្ពស់.ca

ជនជាតិដើមភាគតិចបានរស់នៅលើទឹកដីប្រទេសកាណាដាបច្ចុប្បន្ននេះអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ មកដល់សតវត្សទី១៦ អង់គ្លេស និងបារាំងបានចាប់ផ្តើមធ្វើបេសកកម្មរុករក ហើយទីបំផុតក៏បានមកដល់ទ្វីបអាមេរិកខាងជើងដោយពួកគេបាននាំគ្នាតាំងទីលំនៅតាមឆ្នេរសមុទ្រអាត្លង់ទិក។ ជាលទ្ធផលនៃជម្លោះប្រដាប់អាវុធផ្សេងៗក្នុងតំបន់ បារាំងក៏ត្រូវប្រគល់ដែនដីអាណានិគមស្ទើរតែទាំងអស់របស់ខ្លួននៅអាមេរិកខាងជើងទៅឱ្យអង់គ្លេសនៅក្នុងឆ្នាំ១៧៦៣។ នៅឆ្នាំ១៨៦៧ បន្ទាប់ពីមានការច្របាច់បញ្ចូលនៃទឹកដីអាណានិគមអាមេរិកខាងជើងចំនួនបីរបស់ចក្រភពអង់គ្លេស កាណាដាក៏ត្រូវបានបង្កើតឡើងជាវិជិតរាជ្យសហព័ន្ធដែលមានខេត្តចំនួនបួន។ ទាំងអស់នេះបាននាំឱ្យកាណាដាដណ្តើមស្វ័យភាពកាន់តែច្រើនឡើងៗ​ពី​ចក្រភព​អង់គ្លេស។ ស្វ័យភាពនេះត្រូវបានគូសបញ្ជាក់ដោយលក្ខន្តិកៈវេសត៍មីនស្ទើរឆ្នាំ១៩៣១ និងត្រូវបានបញ្ចប់នៅក្នុងក្រមច្បាប់កាណាដាឆ្នាំ១៩៨២ ដែលបានកាត់ផ្តាច់ការពឹងពាក់ផ្នែកច្បាប់ទាំងឡាយពីសភានៃចក្រភពអង់គ្លេស។

ដោយជាប្រទេសដែលមានការអភិវឌ្ឍន៍ខ្ពស់ កាណាដាមានប្រាក់ចំណូលខ្ពស់បំផុតសម្រាប់ប្រជាពលរដ្ឋម្នាក់ៗដោយឈរនៅលេខរៀងទី ២៤ នៅលើពិភពលោក និងជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតទី ១៦ នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។ ប្រទេសកាណាដាមានសេដ្ឋកិច្ចធំបំផុតទីប្រាំបីនៅលើពិភពលោក ដោយពឹងផ្អែកជាចម្បងលើធនធានធម្មជាតិដ៏សម្បូរបែប និងបណ្តាញពាណិជ្ជកម្មអន្តរជាតិដែលមានការអភិវឌ្ឍន៍យ៉ាងល្អិតល្អន់។ កាណាដាក៏ជាផ្នែកមួយនៃស្ថាប័នអន្តរជាតិ និងអន្តររដ្ឋាភិបាលសំខាន់ៗ ឬក្រុមធំៗមួយចំនួនដូចជា៖ អង្គការសហប្រជាជាតិ អង្គការណាតូ ហ្សេ ៧ ក្រុមប្រជាជាតិទាំងដប់ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច អង្គការពាណិជ្ជកម្មពិភពលោក សមាគមប្រជាជាតិនៃសហធនរដ្ឋ ក្រុមប្រឹក្សាអាកទិក អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក និងអង្គការរដ្ឋអាមេរិកាំងជាដើម។ល។

វប្បធ៌ម​និង​ភាសា

ភាសាបារាំង និងភាសាអង់គ្លេសជាភាសាផ្លូវការ។

មើលផងដែរ

ឯកសារយោង

Tags:

បញ្ជីរាយប្រទេសតាមក្រឡាផ្ទៃសរុបភាសាអង់គ្លេសមហាសមុទ្រប៉ាស៊ីហ្វិកមហាសមុទ្រអាកទិកមហាសមុទ្រអាត្លង់ទិកម៉ុងរ៉េអាល់វ៉ាន់ខូវឺសហរដ្ឋអាមេរិកអាមេរិកខាងជើង

🔥 Trending searches on Wiki ភាសាខ្មែរ:

ស ខេងជនជាតិចាម្ប៍ទសជាតកសាសនានៅប្រទេសកម្ពុជាឥទ្ធិពល​នៃ​វប្បធម៌ឥណ្ឌា​លើ​ខឿន​វប្បធម៌​ខ្មែរពិធីក្រុងពាលីសិទ្ធនារីវិសយ័កសិកម្មនិងចំណេះដឹងមហោសថជាតកប្រាសាទប្រែរូបគ្រោះថា្នក់ចរាចរណ៍ស្ថានីយ៍សំរោងសែនស្រុកបារាយណ៍ជំងឺរលាកទងសួតក្រុងកំពតខេត្តត្បូងឃ្មុំស្រុកកំពង់សៀមស៊ូកាណូញ៉ុក ថែមសាសនាតាវខេត្តកំពង់ស្ពឺច្បាប់​​ស្ដី​ពី​ឯក​ពន្ធភាព​បទព្រហ្មគីតិស្ពានមិត្តភាពកម្ពុជា-ជប៉ុនបទកាកគតិអាលុយមីញ៉ូមបាងកកឈាមប្រភេទត្រីទឹកសាបនៅកម្ពុជាល្ខោនយីកេបង់ក្លាដែសស្រុក ទាំង ១១ នៃខេត្តកណ្តាលឧទ្យានជាតិនៅកម្ពុជារឿងធនញ្ជ័យខេត្តនៃកម្ពុជាចក្រភពអង្គរ(៨០២-១២១៨)ព្រះសង្ឃមេកានិចធាតុគីមីរចនាបថនៃស្ថាបត្យកម្មខ្មែរធម៌បុរេប្រវត្តិកម្ពុជាឧដុង្គណ្វៃយូរឿងបងថ្លៃនិងប្អូនថ្លៃនយោបាយលី ក្វាន់យូខេត្តស្វាយរៀងអតិផរណាអរិយសច្ច៤ហ៊ុន សែនមហានិកាយសង្គ្រាមសៀម-កម្ពុជា (១៥៩១-១៥៩៤)គេហទំព័ររឿងស៊ឹមអ្នកបរឡានរបាំខ្មែរអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជាឥន្ទ្រទេវី (សតវត្សទី១៣)ស្ថាប័នទន្លេនៅកម្ពុជាខ្សែអេក្វាទ័រកំណត់ហេតុរបស់ ជីវ តាក្វាន់សណ្ឋានដីកម្ពុជាឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទរឿងគ្រូ និង សិស្សមហាសមុទ្រអាត្លង់ទិកចុល្លសករាជប្រាសាទអង្គរស្ពានគីហ្សូណាសូរ្យវរ្ម័ន​ទី១ស្រុកសំឡូតក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ឆ្នាំ ២០២៤ធម្មបទរឿងមហាចោរនៅទល់ដែនវគ្គទី៩៖រត់តាមប្ដីគួច ម៉េងលីអាមេរិកខាងជើងក្រុងកំពង់ចាម🡆 More