ប៊ុលហ្ការី

ប្រទេសប៊ុលហ្ការី (ភាសាប៊ុលហ្ការី៖ България) ដោយមានឈ្មោះផ្លូវការថា សាធារណរដ្ឋប៊ុលហ្ការី គឺជាប្រទេសមួយស្ថិយនៅអឺរ៉ុបប៉ែកអាគ្នេយ៍។ ប្រទេសនេះមាន​ទីតាំងភូមិសាស្ត្រ​នៅ​ជាយ​ខាងកើតនៃតំបន់បាល់កង់ និងមានព្រំប្រទល់ជាប់នឹងប្រទេសរូម៉ានីនៅភាគខាងជើង ប្រទេសស៊ែប៊ីនិងម៉ាសេដ្វានខាងជើងនៅភាគខាងលិច ប្រទេសក្រិកនិងតួកគីនៅភាគខាងត្បូង និងសមុទ្រខ្មៅនៅភាគខាងកើត។ ប្រទេសប៊ុលហ្ការីគ្របដណ្តប់លើផ្ទៃដី ១១០,៩៩៤ គីឡូម៉ែត្រការ៉េ​ និងជាប្រទេសធំជាងគេទី ១៦ នៅទ្វីបអឺរ៉ុប។ ទីក្រុងសូហ្វីយ៉ាគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតនៅក្នុងប្រទេស ខណៈដែលទីក្រុងសំខាន់ៗផ្សេងទៀតមានដូចជា៖ ផ្លូហ្វឌីហ្វ វ៉ារ៍ណា និងបួរហ្កាសជាដើម។ល។

សាធារណរដ្ឋប៊ុលហ្ការី
Република България
ទង់ជាតិ ប៊ុលហ្ការី
ទង់ជាតិ
វរលញ្ឆករប៊ុលហ្ការី
វរលញ្ឆករ
បាវចនា
"Съединението прави силата"
ការរួបរួមជាកម្លាំង
ភ្លេងជាតិ
Мила Родино
"មាតុភូមិជាទីស្រឡាញ់"
ទីតាំងប្រទេសប៊ុលហ្ការី (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសប៊ុលហ្ការី (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
សូហ្វីយ៉ា
42°41′N 23°19′E / 42.683°N 23.317°E / 42.683; 23.317 23°19′E / 42.683°N 23.317°E / 42.683; 23.317
ភាសាផ្លូវការភាសាប៊ុលហ្ការី
អក្សរផ្លូវការគីរីឡុស
ក្រុមជនជាតិ
(ឆ្នាំ ២០២១)
  • ៨៤.៦% ប៊ុលហ្ការី
  • ៨.៤% តួកគី
  • ៤.៤% រ៉ូម
  • ២.៦% ជនជាតិផ្សេងៗទៀត
សាសនា
(ឆ្នាំ ២០២១)
  • ៦៤.៧% គ្រិស្តសាសនា
    –៦២.៧% អូស្សូដក់ប៊ុលហ្ការី
    –២% និកាយគ្រិស្តផ្សេងៗទៀត
  • ១៥.៩% គ្មានជំនឿសាសនា
  • ៩.៨% ឥស្លាមសាសនា
  • ០.១% សាសនាផ្សេងៗទៀត
រដ្ឋាភិបាលឯកត្តរដ្ឋ សាធារណរដ្ឋនិយមសភា
- ប្រធានាធិបតី
រូមែន រ៉ាដេហ្វ
- អនុប្រធានាធិបតី
អ៊ីលយ៉ាណា យូតូវ៉ា
- នាយករដ្ឋមន្ត្រី
ហ្កាឡាប ដូណេហ្វ
- ប្រធានរដ្ឋសភា
វេចឌី រ៉ាឈីដូហ្វ
នីតិបញ្ញត្តិរដ្ឋសភា
និម្មិតកម្ម
- ចក្រភពប៊ុលហ្ការីទីមួយ
៦៨១–១០១៨
- ចក្រភពប៊ុលហ្ការីទីពីរ
១១៨៥–១៣៩៦
- ក្សត្របុរីប៊ុលហ្ការី
៣ មីនា ១៨៧៨
- ប្រកាសឯករាជ្យពីចក្រភពអូតូម៉ង់
៥ តុលា ១៩០៨
- របបរាជានិយមត្រូវបានលុបបំបាត់
១៥ កញ្ញា ១៩៤៦
- ទម្រង់រដ្ឋបច្ចុប្បន្ន
១៥ វិច្ឆិកា ១៩៩០
- ចូលជាសមាជិកសហភាពអឺរ៉ុប
១ មករា ២០០៧
ក្រឡាផ្ទៃ
- ផ្ទៃសរុប
១១០,៩៩៣ គ.ម   (ទី១០៣)
- ផ្ទៃទឹក (%)
២.១៦
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២១)
៦,៥២០,៣១៤ (ទី១០៦)
- ដង់ស៊ីតេ
៦៣ នាក់/គ.ម   (ទី១២០)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ២០៣ ពាន់លានដុល្លារ (ទី៧៣)
- ក្នុងម្នាក់
increase ២៧,៨៩០ ដុល្លារ (ទី៥៥)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ៨៦ ពាន់លានដុល្លារ (ទី៦៨)
- ក្នុងម្នាក់
increase ១២,៣៤០ ដុល្លារ (ទី៦១)
ជីនី (២០២១)positive decrease ៣៩.៧
មធ្យម
HDI (២០២១)decrease ០.៧៩៦
ខ្ពស់ · ទី៦៨
រូបិយវត្ថុលេហ្វ (BGN)
ល្វែងម៉ោងUTC+២ (EET)
- រដូវក្តៅ (DST)
UTC+៣ (EEST)
ទម្រង់កាលបរិច្ឆេទថ្ងៃ/ខែ/ឆ្នាំ
dd/mm/yyyy
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+៣៥៩
កូដ ISO 3166BG
ដែនកម្រិតខ្ពស់.bg
.бг

សង្គមមនុស្សមួយដែលបានផុសឡើងនៅលើទឹកដីប៊ុលហ្ការីដំបូងគឺ វប្បធម៌ការ៉ាណូវ៉ូនាសម័យយុគថ្មរំលីង ដែលមានអាយុកាល ៦,៥០០ ឆ្នាំមុនគ.ស. មកម៉្លេះ។ នៅរវាងសតវត្សទី ៦ ដល់ទី ៣ មុនគ្រឹស្តសករាជ តំបន់ទឹកដីប៊ុលហ្ការីបានក្លាយជាសមរភូមិសង្គ្រាមរបស់ពួកត្រាស៍ ពែរ្ស សេលត៍ និងម៉ាសេដ្វានជាដើម ហើយទីបំផុត តំបន់មួយនេះក៏ទទួលបាននូវស្ថេរភាពក្រោមចក្រភពរ៉ូមនៅក្នុងឆ្នាំ ៤៥ នៃគ.ស.។ បន្ទាប់ពីរដ្ឋរ៉ូម៉ាំងត្រូវបែកបាក់ ការកាប់សម្លាប់បង្ហូរឈាមនៅក្នុងតំបន់ក៏បានរុលឡើងសារជាថ្មី។ នៅក្នុងសតវត្សទី ៦ ទឹកដីប៊ុលហ្ការីបច្ចុប្បន្ននេះក៏ត្រូវបានជនជាតិស្លាវបុរាណចូលមកតាំងទីលំនៅ។ កុលសម្ព័ន្ធប៊ុលហ្ការដែលស្ថិតនៅក្រោមការដឹកនាំដោយអាស្ប៉ារុគ បានធ្វើការវាយប្រហារចេញពីទឹកដីមហាប៊ុលហ្ការីបុរាណចូលទៅក្នុងតំបន់បាល់កង់នៅចុងសតវត្សទី៧។ ក្រោយទទួលជ័យជម្នះ ពួកគេក៏បានបង្កើតចក្រភពប៊ុលហ្ការីឡើង ហើយមិនតែប៉ុណ្ណោះ ចក្រភពថ្មីនេះថែមទាំងត្រូវបានទទួលស្គាល់ដោយចក្រភពរ៉ូមខាងកើតផងដែរនៅក្នុងឆ្នាំ ៦៨១ នៃគ.ស.។ ចក្រភពប៊ុលហ្ការីបានកាន់កាប់តំបន់បាល់កង់មួយភាគធំ ហើយបានជះឥទ្ធិពលជាច្រើនដល់វប្បធម៌ស្លាវដូចជា ការបង្កើតអក្សរគីរីឡុសជាដើម។ ចក្រភពប៊ុលហ្ការីទីមួយបានបន្តរីកចម្រើនរហូតដល់ដើមសតវត្សទី ១១ នៅពេលដែលព្រះចៅអធិរាជបាស៊ីលទី២ នៃចក្រភពប៊ីហ្សង់តាំង បានវាយចូលកាន់កាប់ និងរំលាយចោល។ ការបះបោរដោយជនជាតិប៊ុលហ្ការីក្នុងឆ្នាំ ១១៨៥ បានប្រព្រឹត្តិទៅដោយរលូន ហើយចក្រភពប៊ុលហ្ការីទីពីរក៏បាននិម្មិតឡើងហើយបានឈានដល់ចំណុចកំពូលនៅក្រោមរជ្ជកាលព្រះបាទអ៊ីវ៉ាន អាស៊ែនទី២ (១២១៨–១២៤១)។ បន្ទាប់ពីសង្រ្គាមរ៉ាំរ៉ៃ និងជម្លោះសក្តិភូមិជាច្រើនមក ចក្រភពប៊ុលហ្ការីក៏បានបែកបាក់នៅក្នុងឆ្នាំ ១៣៩៦ ហើយបានធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ពួកអូតូម៉ង់អស់ជិតប្រាំសតវត្ស។

សង្គ្រាមរុស្ស៊ី–តួកគីឆ្នាំ១៨៧៧–៧៨ បានផ្តល់កំណើតឱ្យរដ្ឋប៊ុលហ្ការីទីបី។ ជនជាតិប៊ុលហ្ការីជាច្រើននាក់ត្រូវជាប់ក្រៅព្រំដែននៃប្រទេសថ្មី ដែលជាហេតុធ្វើឱ្យកើតមានចលនាបំបែករដ្ឋនៅក្នុងប្រទេសជិតខាងរបស់ប៊ុលហ្ការី ហើយវាបានបន្តវិវត្តទៅជាជម្លោះជាមួយបណ្តារដ្ឋក្នុងតំបន់ និងការសម្រេចចងសម្ព័ន្ធភាពជាមួយអាល្លឺម៉ង់នៅក្នុងសង្គ្រាមលោកទាំងពីរ។ នៅឆ្នាំ ១៩៤៦ ប៊ុលហ្ការីបានធ្លាក់ក្រោមការត្រួតត្រារបស់ប្លុកខាងកើតដែលដឹកនាំដោយសហភាពសូវៀត ហើយមិនយូរប៉ុន្មានក៏បានក្លាយជារដ្ឋសង្គមនិយម។ បក្សកុម្មុយនីស្តកាន់អំណាចបានលះបង់ចោលនូវអំណាចផ្តាច់ការរបស់ខ្លួនបន្ទាប់ពីផ្ទុះបដិវត្តន៍ឆ្នាំ១៩៨៩ ហើយបានរៀបចំការបោះឆ្នោតសេរីពហុបក្សដើម្បីកំណត់អនាគតប្រជាជាតិខ្លួន។ បន្ទាប់មក ប្រទេសប៊ុលហ្ការីក៏បានផ្លាស់ប្តូរទៅជារដ្ឋប្រកាន់លទ្ធិប្រជាធិបតេយ្យ និងសេដ្ឋកិច្ចទីផ្សារសេរី។ ចាប់តាំងពីការអនុម័តរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យនៅឆ្នាំ ១៩៩១ ប៊ុលហ្ការីគឺជាសាធារណរដ្ឋនិយមសភាដែលមានខេត្តចំនួន ២៨ ជាមួយនឹងមជ្ឈការនយោបាយ រដ្ឋបាល និងសេដ្ឋកិច្ចកម្រិតខ្ពស់។

ប៊ុលហ្ការីជាប្រទេសកំពុងអភិវឌ្ឍ ដែលមានចំណូលសេដ្ឋកិច្ចមធ្យមកម្រិតខ្ពស់ដោយជាប់ចំណាត់ថ្នាក់ទី ៦៨ ក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។ សេដ្ឋកិច្ចទីផ្សារប៊ុលហ្ការីជាផ្នែកមួយនៃទីផ្សារទោលអឺរ៉ុប ហើយភាគច្រើនពឹងផ្អែកលើសេវាកម្ម និងឧស្សាហកម្មជាបន្ទាប់ (ជាពិសេសការសាងសង់ម៉ាស៊ីន និងការជីកយករ៉ែ) និងវិស័យកសិកម្ម។ អំពើពុករលួយជាបញ្ហាដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចសង្គម ដោយប្រទេសប៊ុលហ្ការីបានជាប់ចំណាត់ថ្នាក់ជាប្រទេសពុករលួយបំផុតនៅក្នុងសហភាពអឺរ៉ុប គិតត្រឹមឆ្នាំ២០១៨។ សព្វថ្ងៃ ប្រទេសនេះកំពុងប្រឈមនឹងវិបត្តិប្រជាសាស្រ្ត ដោយចំនួនប្រជាជនរបស់ខ្លួនបានធ្លាក់ចុះបន្តិចម្តងៗ ដោយថយចុះពីប្រាំបួនលាននាក់ក្នុងឆ្នាំ ១៩៨៨ មកនៅត្រឹមប្រហែល ៦.៥ លាននាក់នាពេលបច្ចុប្បន្ន។ ប៊ុលហ្ការីគឺជាសមាជិកនៃសហភាពអឺរ៉ុប អង្គការណាតូ និងក្រុមប្រឹក្សាអឺរ៉ុប ហើយ​ជា​សមាជិក​ស្ថាបនិក​នៃអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) ហើយ​បាន​កាន់កៅអី​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ចំនួនបី​ដង។

កំណត់សម្គាល់

ឯកសារយោង

Tags:

ក្រិកតួកគីរូម៉ានី

🔥 Trending searches on Wiki ភាសាខ្មែរ:

គណៈអភិបាលខេត្តរឿងភ្នំនាងកង្រីស្រីសុគន្ធបទសាវ័កព្រះពុទ្ធស៊ីសុវត្ថិ សិរីមតៈស្រុកក្រូចឆ្មារអាណាចក្រអយុធ្យារឿងខ្លាចាញ់ប្រាជ្ញាគីង្គក់និងអណ្ដើកគុណវិបត្តិនៃការជក់បារីព្រះនិព្វាន៤ថ្នាក់ទឹកសិទ្ធិកុមារអរិយសច្ចៈទាំង៤ប្រាសាទបេងមាលាមង្គលសូត្រពហូទេវាព្រហ្មវិហារធម៌សាសនា​សកលអុកទង់ព្រះពុទ្ធសាសនាឥណ្ឌាពុទ្ធសករាជក្រុងបាត់ដំបងវចនានុក្រមខ្មែរអបាយមុខត្រឹង ងារឿងមហាភារតយុទ្ធច្បាប់របស់អ្នកការសែតនិងក្រមសីលធម៌ត្រៃលក្ខណ៍តំបន់ពាណិជ្ជកម្មសេរីអាស៊ានអរិយសច្ចវីដេអូ​ កាមេរ៉ាពិធីបុណ្យមាឃបូជាប្រាសាទព្រៃគុកបញ្ជីរាយនាម ប្រទេសនៅអាស៊ីតាមចំនួនប្រជាជនដែនជម្រកសត្វព្រៃនៅកម្ពុជាការផ្សាយពាណិជ្ជកម្មពាន​រង្វាន់​ណូបែល​សន្តិភាពស្ថាប័នវត្តសិត្បូជីវិត និងសិទ្ធកុមារព្រះពុទ្ធបុណ្យភ្ជុំបិណ្ឌភាសាខ្មែរអំពី​ភិក្ខុសង្ឃនរោត្តម មុនីនាថ សីហនុផលិតផលក្នុងស្រុកសរុបចក្រភពអង្គរ(៨០២-១២១៨)ពិធីចូលម្លប់សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ័យវរ្ម័នទី៣ស្ថានីយ៍បុរេប្រវត្តិខ្មែរជយបរិត្តគាថាស្រុកអន្លង់វែងស្រុកគីរីវង់ប្រវត្តិសាស្ត្រចិនលោកិយបដិច្ចសមុប្បាទ១២ស្រុកសិរីសោភ័ណស្រុកមេមត់មជ្ឈិមបូព៌ាស្ពានប្រាប់ទិសវេយ្យាករណ៍អាដុលហ្វ៍ ហ៊ីទ្លែរកម្ពុជាក្រោមគោលនយោបាយសេដ្ឋកិច្ចអំពីប្រទេសកម្ពុជារឿងថៅកែចិត្តចោរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកម្ពុជា ឆ្នាំ១៩៥៥ហុងកុងប្រវត្តិសាស្ត្រកម្ពុជាចិត្តសាស្រ្តខេត្តព្រះវិហារហែម ចៀវសង្គមរាស្រ្តនិយមនាម🡆 More