ចក្រភពរ៉ូម

ចក្រភព​រ៉ូម (ជា​ភាសាអង់គ្លេស​៖ Roman Empire, ភាសាឡាតាំង​៖ Imperium Romanum, ភាសាអ៊ីតាលី​៖ Impero Romano) គឺជា​សម័យកាល​នៃ​អរិយធម៌​រ៉ូម​បុរាណ ដែល​មាន​លក្ខណៈ​អត្តាធិបតេយ្យ​ពី​រដ្ឋអំណាច និង មាន​វិសាលភាព​ដ៏​ធំ​លាតសន្ធឹង​នៅ​អឺរ៉ុប និង​ជុំវិញ​សមុទ្រមេឌីទែរ៉ានេ​ទាំងមូល​។ ពាក្យ ចក្រភព​រ៉ូម ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ពណ៌នា​អំពី​រដ្ឋរ៉ូម​នៅក្នុង និង​ក្រោយ​រជ្ជកាល​របស់​អធិរាជ​ទី១​ព្រះនាម អូហ្គុសទុស (Augustus) ។ សាធារណរដ្ឋរ៉ូម ដែល​មាន​ចំណាស់​៥០០​ឆ្នាំ បាន​ធ្លាក់ចុះខ្សោយ​ដោយសារ​សង្គ្រាមស៊ីវិល​ជាច្រើន​។ ព្រឹត្តិការណ៍​ជាច្រើន ត្រូវ​បាន​កើតឡើង​ដោយ​ការប៉ុនប៉ង​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ពី​សាធារណរដ្ឋ​ទៅជា​ចក្រភព រួមមាន​ទាំង​ការតែងតាំង ជូលីស៍ សេសារ (Julius Caesar) ជា​អ្នកកាន់អំណាច​មួយជីវិត (ឆ្នាំ​៤៥ មុន​គ.ស) ជ័យជម្នះ​របស់ player (អូហ្គុសទុស) នៅក្នុង​ការប្រយុទ្ធ​នៅ Actium (០២ កញ្ញា ៣១ មុន​គ.ស) និង ការ​ផ្ដល់​បរមងារ​ដល់ អូហ្គុសទុស ជា​អធិរាជ​ដោយ​ព្រឹទ្ធសភា​រ៉ូម (១៦ មករា ២៧ មុន​គ.ស) ។

ចក្រភពរ៉ូម
  • Senatus Populusque Romanus (Latin)
  • Imperium Romanum (Latin)
  • Βασιλεία τῶν Ῥωμαίων (Ancient Greek)
    Basileía tôn Rhōmaíōn
27 BC–AD 395 (unified)
AD 395–476/480 (Western)
AD 395–1453 (Eastern)
ទង់ជាតិ ចក្រភពរ៉ូម
Vexillum
with the imperial aquila
Imperial aquilaចក្រភពរ៉ូម
Imperial aquila
  Roman Empire in AD 117 at its greatest extent, at the time of Trajan's death   vassals[៣][lower-alpha ២]
  Roman Empire in AD 117 at its greatest extent, at the time of Trajan's death
  vassals
The Roman Empire from the rise of the city-state of Rome to the fall of the Western Roman Empire
The Roman Empire from the rise of the city-state of Rome to the fall of the Western Roman Empire
ស្ថានភាព{{#if: | |ចក្រភព
ធានី
  • Rome
    (27 BC–AD 330)
  • Constantinople
    (330–1453)
ភាសាផ្លូវការLatin
ភាសាទូទៅRegional languages
សាសនា
  • Imperial cult-driven polytheism
    (until AD 380; with henotheistic solar cult of Sol Invictus from 274–380)
  • Nicene Christianity
    (officially from AD 380)
រដ្ឋាភិបាលSemi-elective absolute monarchy (de facto)
16 January 27 BC
- Constantinople
becomes capital
11 May 330
- Deposition of Romulus Augustus
4 September 476
- Murder of Julius Nepos
9 May 480
- Fourth Crusade
12 April 1204
- Reconquest of Constantinople
25 July 1261
ក្រឡាផ្ទៃ
25 BC2750000 គ.ម
AD 1175000000 គ.ម
AD 3903400000 គ.ម
ប្រជាជន
▪ 25 BC
56,800,000
រូបិយវត្ថុsestertius, aureus, solidus, nomisma
Preceded by
Succeeded by
ចក្រភពរ៉ូម សាធារណរដ្ឋរ៉ូម
ចក្រភពរ៉ូមខាងលិច ចក្រភពរ៉ូម
ចក្រភពរ៉ូមខាងកើត ចក្រភពរ៉ូម

ក្នុង​ភាសាឡាតាំង ពាក្យ Imperium Romanum (ចក្រភព​រ៉ូម) បាន​បញ្ជាក់​ឲ្យ​យើង​ដឹង​យ៉ាងច្បាស់​នូវ​ការរីកចម្រើន ដែល​ពាក្យ Imperium មានន័យ​ថា​ទឹកដី ដែល​បាន​បង្ហាញ​ពី​ផ្នែក​នៃ​ពិភពលោក​ដែល​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រ៉ូម​។ ការរីកចម្រើន​របស់​រ៉ូម​បាន​ចាប់ផ្ដើម​តាំងពី​សាធារណរដ្ឋ​មក​ម្ល៉េះ ប៉ុន្តែ​បាន​ឈាន​ឡើង​ដល់​កំពូល​នៅ​រជ្ជកាល​របស់​អធិរាជ "ត្រាហ្សាន" (Trajan) ដែល​នាពេលនោះ ចក្រភពរ៉ូម​បាន​ត្រួតត្រា​លើ​ផ្ទៃដី​ប្រមាណ ៥,៩០០,០០០ គីឡូម៉ែត្រក្រឡា​។ ដោយសារ​តែ​អាណាចក្រ​ដ៏​ធំ និង ភាព​យូរអង្វែង​របស់​ចក្រភពរ៉ូម ឥទ្ធិពល​របស់​រ៉ូម បាន​ជះ​ទៅលើ ភាសា សាសនា ស្ថាបត្យកម្ម ទស្សនវិជ្ជា ច្បាប់ និង របៀបគ្រប់គ្រង​រដ្ឋ នៃ​ប្រជាជាតិ​ជាច្រើន​លើ​សកលលោក​សព្វថ្ងៃនេះ​។

ក្រោយ​សតវត្ស​ទី៣ នៃ​គ.ស Diocletian បាន​បង្កើត​ការបែងចែក​ប្រព័ន្ធ​គ្រប់គ្រង​រវាង​អធិរាជ​ពីរ គឺ​មួយ​នៅ​ភាគខាងលិច និង មួយ​នៅ​ខាងកើត ដើម្បី​ឲ្យ​ការគ្រប់គ្រង​កាន់តែ​ប្រសើរ​នៅលើ​អាណាចក្រ​ដ៏​ធំ​នេះ​។ នៅ​សតវត្ស​ក្រោយមក​ទៀត ការ​បែងចែក​បែបនេះ​។ ក្រោយ​មរណភាព​របស់​អធិរាជ Theodosius ទី១ នៅ​គ.ស.៣៩៥ គ្មាន​អធិរាជ​ណាមួយ​អាច​គ្រប់គ្រង​លើ​អាណាចក្រ​ទាំងមូល​បាន​ទេ ដូច្នេះ​ចក្រភពរ៉ូម​ទាំងមូល ត្រូវ​បែក​ទៅជា​អាណាចក្រ​ពីរ​ដាច់ដោយឡែក​ពីគ្នា​គឺ​៖ ចក្រភព​រ៉ូម​ខាងលិច និង ចក្រភព​រ៉ូម​ខាងកើត (ចក្រភព Byzantine) ។ ចក្រភពរ៉ូម​ខាងលិច​បាន​ដួលរលំ​នៅ​គ.ស.៤៧៦ ចំណែក​ចក្រភពរ៉ូម​ខាងកើត បាន​បន្ត​រហូតដល់​ការដួលរលំ​នៃ​ក្រុង​កុងស្តង់ទីណូប នា​គ.ស.១៤៥៣ ដោយ​ពួក​អូតូម៉ង់​ទួរគី ក្រោម​ការដឹកនាំ​របស់ Mehmed II ។ មាន​ការលំបាក​ជាខ្លាំង ក្នុង​កំណត់​ឲ្យបាន​ច្បាស់​ថាតើ​ចក្រភព​រ៉ូម​ចាប់ផ្ដើម​ពី​ពេលណា និង​បញ្ចប់​ត្រឹមណា ប៉ុន្តែ​ក្នុង​ករណី​នេះ យើង​សង្កត់ធ្ងន់​តែ​ចក្រភព​ចាប់ពី ឆ្នាំ​២៧ មុន​គ.ស រហូតដល់ ការបែកបាក់​នៃ​ចក្រភព នា​គ.ស.៣៩៥ ប៉ុណ្ណោះ​។ចប់

ឯកសារយោង

Tags:

ជូលីស៍ សេសារភាសាឡាតាំងភាសាអង់គ្លេសភាសាអ៊ីតាលីអឺរ៉ុបអូហ្គុសទុស

🔥 Trending searches on Wiki ភាសាខ្មែរ:

មេត្តាធម្មយុត្តិកនិកាយអ្នកមានកេរ្តិ៍ឈ្មោះរបស់ខ្មែរក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)ម៉ែត្រការ៉េរបាំងរូបចន្ទគតិប្លាតុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញធម្មនុញ្ញនៃអង្គការសហប្រជាជាតិច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារបន្ទាយលង្វែកប្រទេសពិធីក្រុងពាលីវេយ្យាករណ៍ភាសាខ្មែរប៊ីវ ឆៃលាងប្រាសាទព្រះវិហារថ្នាក់ពាក្យស្រុកត្បូងឃ្មុំមហោសថជាតកខេត្តប៉ៃលិនវៀតណាមខាងជើងស៊ូកាណូបញ្ជីរាយនាម ភ្នំនៅកម្ពុជាបញ្ជីស្រុក ក្រុង និង ខណ្ឌកម្ពុជាលក្ខណៈសម្បត្តិនៃអ្នកដឹកនាំសង្គ្រាមប្រាំមួយថ្ងៃព្រះបរមរាជវាំងកម្ពុជាប្រវត្តិសាស្ត្រជួរភ្នំដងរែកស្រុកកណ្ដាលស្ទឹងប្រវត្តិសាស្ត្រវៀតណាមស្ពានគីហ្សូណារដ្ឋបាលថ្នាក់ក្រោមជាតិសន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤បញ្ជីរាយប្រទេសតាមចំនួនប្រជាជនគួច ម៉េងលីរុស្ស៊ីសិក្ខាបទ៥រឿងសូផាតចក្រភពអង្គរ គ.ស (៨០២-១៤៣១)កិរិយាស័ព្ទគុនខ្មែរលោកិយបដិច្ចសមុប្បាទ១២ស្រុកថាឡាបរិវ៉ាត់អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជាគុណវិបត្តិនៃការជក់បារីស្ថានភាពប្រជាជនកម្ពុជាម៉ៅ សេទុងភាពលំអៀងទិវាពលកម្មអន្ដរជាតិនយោបាយអ៊ីសាក់ ញូតុនការត្រួតត្រារបស់ជប៉ុននៅកម្ពុជាការបោះឆ្នោតនៅកម្ពុជាជ័យវរ្ម័នទី៧ល្បែងស្វាដណ្ដើមស្លឹកឈើទេវតា(ពុទ្ធសាសនា)ធ្នាក់ទំនាក់ទំនងកម្ពុជា-ចិនប្រាសាទកោះកេរសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចបរិយាកាសខេត្តសៀមរាបបំណែងចែករដ្ឋបាលនៃកម្ពុជាដីសណ្តមេគង្គចូលឆ្នាំខ្មែរធម៌ការស្រាវជ្រាវបែបវិទ្យាសាស្ត្រសេដ្ឋកិច្ចឡាវស្រុកសំរោងទងហិណ្ឌូសាសនាផលប្រយោជន៍នៃរុក្ខជាតិកុំព្យូទ័រអតិសុខុមជីវវិទ្យាស្រុកសំឡូតស្រុកជីក្រែងតំបន់អាកាសធាតុ🡆 More