នយោបាយ

ពាក្យនយោបាយមកពាក្យផ្សំគ្នាគឺពាក្យ នយ + ឧបាយ ដែលមានន័យថាឧបាយក្នុងការណែនាំ កលល្បិច ឬមេគំនិត ដែលគេផ្តើមឡើង ដើម្បីដឹកនាំជនដទៃឱ្យប្រព្រឹត្តទៅរកទីដៅយ៉ាងនេះ ឬយ៉ាងនោះ កិច្ចការដែលទាក់ទងដោយការគ្រប់គ្រងរដ្ឋ។ ភាសាបច្ចេកទេសនយោបាយប្រែថាវិធីសាស្រ្តក្នុងការស្វែងរកអំណាចដើម្បីគ្រប់គ្រងប្រទេស។តើអ្វីទៅជាអំណាច?ក្នុងទីនេះសំដៅយកតំណែងបើក្នុងរបបគម្មុនិស្សគឺលេខាធិការឬប្រធានបក្សបើក្នុងរបបរាជានិយមគឺស្តេចឬប្រមុខរដ្ឋហើយបើក្នុងរបបប្រជាធិប្បតេយ្យបែបរដ្ដសភាគឺនាយករដ្ឋមន្រ្តីបែបប្រធានាធិបតីគឺប្រធានាធិបតីហើយបើបែបផ្សំរវាងបែបរដ្ឋសភានឹងបែបប្រធានាធិបតីគឺប្រធានាធិបតី។ក្រៅពីនោះនៅមានអំណាចបែបទាហានដែលមានមេបញ្ជាការជាដើម។ឬអាចមានអំណាចអ្វីផ្សេងទៀតដែលមានលក្ខណរៀបចំជារចនាសម្ពន្ធតាមប្រទេសនិមួយៗ។ប្រទេសកមពុជាយើងប្រើរបបប្រជាធិប្បតេយ្យបែបរដ្ឋសភា នៅក្នុងរបបរដ្ឋសភានេះដើម្បីចងអំណាចឲ្យមានតុល្យភាពស្មើគ្នានឹងអាចត្រួតពិនិត្យបាន គេបានចងជារចនាសម្ពន្ធអំណាចជា៣ឲ្យដាច់ដោយឡែកពីគ្នាគឺអំណាចនិតិបញ្ញត្តិ(រដ្ឋសភា) អំណាចនិតិប្រតិបត្តិ(រដ្ឋាភិបាល) នឹងអំណាចតុលាការ។ទាំងនេះគឺដើម្បីមិនឲ្យអំណាចប្រមូលផ្តុំទៅលើបុគ្គលឬបក្សណាមួយបាន។

បដិវត្តន៍នយោបាយ

បដិវត្តន៍ជាច្រើនកើតមាននៅក្នុងបដិវត្តបារាំងនៅក្នុងឆ្នាំ១៧៨៩ ហើយបានកើតមានបន្តរហូតដល់សតវត្សរ៍ទី១៩ ជាកត្តាបន្ទានើក្នុងការកើតឡើងទ្រឹស្តីសង្គមវិជ្ជា។ ឥទ្ធិពលបដិវត្តន៍ទៅលើសង្គមជាច្រើន ហើយនិងលទ្ធផលនិងការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន។ ទោះបីជាមានលទ្ធផលយ៉ាងណាក៏ដោយក៏ប៉ុន្តែឥទ្ធិពលអវិជ្ជមានកើតឡើងមានផងដែរ នៅក្នុងការប្រែប្រួលទាំងនោះ។ អ្នកប្រាជ្ញទាំងនោះត្រូវបានរំខានដោយលទ្ធផលនៃភាពវិកវរ និងច្របូកច្របល់ជាពិសេសនៅក្នុងប្រទេសបារាំង។ អ្នកប្រាជ្ញទាំងនោះមានការឯកភាពគ្នាក្នុងបំណងស្ថាបនារបៀបរាបរយសង្គម។ អ្នកប្រាជ្ញជាច្រើននៅអំឡុងពេលនោះចង់ឱ្យមានការត្រឡប់ទៅរកសន្តិភាព និងរបៀបរៀបរយដូចសម័យយុគ្គកណ្តាល។ អ្នកប្រាជ្ញខ្លះទៀតទទួលស្គាល់ការប្រែប្រួលសង្គមមិនអាចត្រឡប់ថយក្រោយបាឡើយ។ ដូច្នោះពួកគេចង់បានការផ្លាស់ប្តូរសង្គម ដែលមានមូលដ្ឋានលើរបៀបរៀបរយសង្គម ដែលត្រូវបានបដិសេដដោយបដិវត្តន៍នយោបាយនៅក្នុងសតវត្សរ៍ទី១៨ និងសតវត្សរ៍ទី១៩។ ការចាប់អារម្មណ៍នៅក្នុងរបៀបរៀបរយសង្គម ដែលជាបញ្ហាមួយ ដែលមានការចាប់អារម្មណ៍ខ្លាំងពីទ្រឹស្តីសង្គមវិជ្ជាបុរាណ។

ឯកសារយោង

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

បញ្ជីរាយនាម សមាសភាព រាជរដ្ឋាភិបាល អាណត្តិទី៥ (២០១៣-២០១៨)ខេត្តខ្មែរដែលបាត់បង់នៅប្រទេសថៃរូបិយវត្ថុបុរេប្រវត្តិកម្ពុជាស្រុកឯកភ្នំប្រវត្តិសាស្ត្រភូមាបទនគររាជក្រុងបាត់ដំបងសុវណ្ណសាមជាតកភ្នំពេញស្រុកពញាឮគេហទំព័របញ្ជីរាយប្រទេសតាមក្រឡាផ្ទៃសរុបហ៊្វូណនព្រះត្រៃបិដកឡាំផូស៊ីតឥណ្ឌាស្រុកបាណន់ធ្នាក់ការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជាធនាគារជាតិនៃកម្ពុជាពិធីក្រុងពាលីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចម៉ាក្រូសេដ្ឋកិច្ចអង្គការពាណិជ្ជកម្មពិភពលោកប្រាសាទភ្នំបាខែងសារមន្ទីរទួលស្លែងជីកំប៉ុសប៉ុលពតមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដើមកំនើតជាតិខ្មែរធម៌ផ្សាយមេត្តាអក្សរសាស្រ្តខ្មែរក្រុងពោធិ៍សាត់នរោត្តមសុខ ពិសីនំបញ្ចុកម៉ាឡេស៊ីវត្តបទុមវតីគណៈរដ្ឋមន្ត្រីជំងឺរលាកទងសួតភ្នំគូលែនស៊ីសុវត្ថិ កុសមៈនាងកាកីសប្ដាហ៍អេឡិចត្រូម៉ាញ៉េទិចច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈប្រមូល​ភាសិត​ខ្មែរ​ចេតិយប្លុក(វែបសាយ៍)ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ស្រីរាជារចនាបថនៃស្ថាបត្យកម្មខ្មែរផ្លូវជាតិនៅកម្ពុជាបន្លែផ្លែឈើបញ្ជីរាយនាម ប្រទេសនៅអាស៊ីតាមចំនួនប្រជាជនសង្គមរាស្រ្តនិយមអ៊ីស្រាអែលខេត្តបាត់ដំបងម៉ៃឃើល ហ្វារ៉ាដេយល្បែងស្វាដណ្ដើមស្លឹកឈើពិធីបញ្ជាប់ពាក្យការិយាល័យអរិយសច្ចក្រសួងមហាផ្ទៃប្រដាប់រំលាយអាហារបុណ្យវិសាខបូជាពិធីចូលម្លប់អភិបាលកិច្ចល្អបទពាក្យ៧កាណាដារឿងមហាភារតយុទ្ធក្រុងតាខ្មៅប្រទេសខ្មែរក្រោមអាណាព្យាបាលភាពបារាំងភាសាបាលីសហរដ្ឋអាមេរិកអរិយដ្ឋង្គិកមគ្គស្រុកពញាក្រែកព្រះច័ន្ទ🡆 More