អាហ្វហ្កានីស្ថាន

ប្រទេសអាហ្វហ្កានីស្ថាន ​(ភាសាដារី/បាស្តូ៖ افغانستان) ដោយមានឈ្មោះជាផ្លូវការថា អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថាន គឺជា​ប្រទេស​មួយ​ស្ថិតនៅតំបន់​អាស៊ីកណ្ដាល។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសប៉ាគីស្ថាននៅ​ភាគ​ខាងកើតនិងត្បូង អ៊ីរ៉ង់នៅភាគខាងលិច តួកមេនីស្ថាន អ៊ូសបេគីស្ថាន និងតាជីគីស្ថាននៅភាគខាងជើង និង ប្រទេសចិននៅភាគឦសាន។ អាហ្វហ្កានីស្ថានមានផ្ទៃក្រឡាសរុប ៦៥២,៨៦៤ គីឡូម៉ែត្រការ៉េដោយគ្រប​ដណ្តប់ទៅដោយតំបន់ភ្នំ និងវាលទំនាប​នៅភាគខាង​ជើងនិងនិរតី។ កាប៊ុលគឺជារដ្ឋធានី និងទីក្រុងធំបំផុតនៅក្នុងប្រទេស។ យោងទៅតាមវិវេចនាចំនួនប្រជាជនពិភពលោកដែលគិតត្រឹមឆ្នាំ២០២១ បានបញ្ជាក់ថា ប្រជាជនអាហ្វហ្កានីស្ថានមានចំនួន ៤០.២ លាននាក់ រីឯអាជ្ញាធរព័ត៌មានស្ថិតិជាតិអាហ្វហ្កានីស្ថានវិញបានប៉ាន់ប្រមាណចំនួនប្រជាជនខ្លួនថាមានចំនួន ៣២.៩ លាននាក់គិតត្រឹមឆ្នាំ២០២០។

អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថាន
د افغانستان اسلامي امارت (ភាសាបាស្តូ)
امارت اسلامی افغانستان (ភាសាដារី)
ទង់ជាតិ អាហ្វហ្កានីស្ថាន
ទង់ជាតិ
វរលញ្ឆករអាហ្វហ្កានីស្ថាន
វរលញ្ឆករ
បាវចនា
لا إله إلا الله، محمد رسول الله
"គ្មានព្រះណាក្រៅពីអាឡោះទេ មហាម៉ាដគឺជាទេវទូតរបស់អាឡោះ" (សាហាដា)
ភ្លេងជាតិ
دا د باتورانو کور
"ទីនេះជាមាតុប្រទេសរបស់ជនក្លាហាន"
ទីតាំងប្រទេសអាហ្វហ្កានីស្ថាន (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសអាហ្វហ្កានីស្ថាន (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
កាប៊ុល
33°N 66°E / 33°N 66°E / 33; 66 66°E / 33°N 66°E / 33; 66
ភាសាផ្លូវការ
ក្រុមជនជាតិ
(ឆ្នាំ ២០១៩ (ក្រៅផ្លូវការ))
  • ៤២% ប៉ាស្តុន
  • ២៧% តាជិក
  • ៩% ហាសារ៉ា
  • ៩% អ៊ូសបេក
  • ៤% អ៊ីម៉ាក
  • ៣% តួកមែន
  • ២% បាលុក
  • ៤% ជនជាតិផ្សេងៗទៀត
សាសនា
  • ៩៩.៧% ឥស្លាមសាសនា (ផ្លូវការ)
  • ០.៣% សាសនាផ្សេងៗទៀត
រដ្ឋាភិបាលអេមីរ៉ាតបណ្ដោះអាសន្ននិយមឥស្លាម
ក្រោមអំណាចអត្ថាធិបតេយ្យ
- មេដឹកនាំកំពូល
ហៃបាទូឡា អាហ៊ុងហ្សាដា
- នាយករដ្ឋមន្ត្រី
ហាស្សាន អាឃុន (ស្តីទី)
- ប្រធានតុលាការកំពូល
អាប់ឌុល ហាឃីម ហាក់កានី
នីតិបញ្ញត្តិគ្មាន
និម្មិតកម្ម
- ចក្រភពហូតាក់
១៧០៩–១៧៣៨
- ចក្រភពឌូរ៉ានី
១៧៤៧–១៨២៣
- អេមីរ៉ាត
១៨២៣–១៨៣៩
- ទទួលឯករាជ្យ
១៩ សីហា ១៩១៩
- ព្រះរាជាណាចក្រ
៩ មិថុនា ១៩២៦
- ប្រកាសជាសាធារណរដ្ឋ
១៧ កក្កដា ១៩៧៣
- សាធារណរដ្ឋប្រជាធិបតេយ្យ
២៧–២៨ មេសា ១៩៧៨
- រដ្ឋឥស្លាម
២៨ មេសា ១៩៩២
២៧ កញ្ញា ១៩៩៦
- សាធារណរដ្ឋឥស្លាម
២៦ មករា ២០០៤
- អេមីរ៉ាតឥស្លាមបានស្តារឡើងវិញ
១៥ សីហា ២០២១
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៦៥២,៨៦៧ គ.ម   (ទី៤០)
- ផ្ទៃទឹក (%)
គ្មានទិន្នន័យ
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២២)
Neutral increase ៣៨,៣៤៦,៧២០ (ទី៣៧)
- ដង់ស៊ីតេ
៤៨.០៨ នាក់/គ.ម  
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២០)
- សរុប
៨១.០០៧ ពាន់លានដុល្លារ
- ក្នុងម្នាក់
២,៤៥៩ ដុល្លារ
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២០)
- សរុប
២០.១៣៦ ពាន់លានដុល្លារ
- ក្នុងម្នាក់
៦១១ ដុល្លារ
ជីនី (២០០៨)positive decrease ២៧.៨
ទាប
HDI (២០២១)decrease ០.៤៧៨
ទាប · ទី១៨០
រូបិយវត្ថុអាហ្វហ្កានី (افغانی) (AFN)
ល្វែងម៉ោងUTC+៤:៣០ ប្រតិទិនសុរិយគតិ (ម៉ោងអាហ្វហ្កានីស្ថាន)
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ+៩៣
កូដ ISO 3166AF
ដែនកម្រិតខ្ពស់.af
افغانستان.

មនុស្សបានមកតាំងទីលំនៅលើទឹកដីអាហ្វហ្កានីស្ថានចាប់តាំងពីយុគសម័យប៉ាឡេអូលីទិកកណ្តាលមកម្លេះហើយវាមានទីតាំងស្ថិតនៅជាប់ផ្លូវសូត្រដែលត្រូវជាផ្លូវពាណិជ្ជកម្មបុរាណដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដោយវាបានភ្ជាប់តំបន់បជ្ឈឹមបូព៌ាជាមួយផ្នែកផ្សេងទៀតនៃទ្វីបអាស៊ី។ ទឹកដីអាហ្វហ្កានីស្ថានគឺជាទីកន្លែងកំណើតនៃជាតិសាសន៍ជាច្រើនហើយធ្លាប់បានឆ្លងកាត់ប្រតិបត្តិការយោធាប្រវត្តិសាស្ត្រធំៗរួមមាន៖ យុទ្ធនាការឈ្លានពានរបស់មហាក្សត្រអាឡិចសាន់ដឺ ចក្រភពមយូរ ជនជាតិអារ៉ាប់ ពួកម៉ុងកូល ចក្រភពអង់គ្លេស សូវៀត និងក្នុងពេលថ្មីៗនេះគឺយុទ្ធនាការរបស់សហរដ្ឋអាមេរិកនិងអង្គការណាតូ។ ចក្រភពជាច្រើនបាននិម្មិតឡើងនៅលើទឹកដីប្រទេសនេះរួមមាន៖ ចក្រភពសាណានីដ សាហ្វារីដ ហ្កាស្សនាវីដ ហូតាក់ ឌូរ៉ានី និងចក្រភពជាច្រើនៗទៀត។

រដ្ឋសម័យនៃអាហ្វហ្កានីស្ថានបានផ្តើមឡើងដំបូងចេញពីរាជវង្សហូចាក់ និងរាជវង្សឌូរ៉ានីនៅក្នុងសតវត្សទី១៨។ នៅចុងសតវត្សទី១៩ អាហ្វហ្កានីស្ថានបានក្លាយជារដ្ឋទ្រនាប់រវាងទឹកដីអាណានិគមអង់គ្លេសគឺរាជឥណ្ឌា និងចក្រភពរុស្ស៊ី។ បន្ទាប់ពីសង្គ្រាមអង់គ្លេស-អាហ្វហ្កានីស្ថានលើកទី៣ បានបញ្ចប់នៅក្នុងឆ្នាំ១៩១៩ ប្រទេសនេះក៏បានរួចផុតពីនឹមត្រួតត្រារបស់បរទេសហើយទីបំផុតបានបង្កើតចេញជារាជាណាចក្រអាហ្វហ្កានីស្ថាននៅខែមិថុនា ឆ្នាំ១៩២៦ ដោយមានការដឹកនាំពីស្តេចអាម៉ានូឡា។ របបរាជានិយមនៅអាហ្វហ្កានីស្ថានមានអត្ថិភាពជិត ៥០ ឆ្នាំមុនពេលត្រូវបានដួលរលំនៅក្នុងរជ្ជកាលស្តេចសាហ៊ែររួចក៏លេចចេញជាសាធារណរដ្ឋនៅអំឡុងខែកក្កដា ឆ្នាំ១៩៧៣។ នៅឆ្នាំ១៩៧៨ រដ្ឋប្រហារមួយទៀតបានកើតឡើងហើយប្រទេសអាហ្វហ្កានីស្ថានក៏បានក្លាយជារដ្ឋកុម្មុយនីស្ត។ នៅទស្សវត្តឆ្នាំ១៩៨០ សង្គ្រាមសូវៀត–អាហ្វហ្កានីស្ថានក៏បានផ្ទុះឡើងដោយចលនាមូចាហ៊ីឌីនចង់ផ្តួលរំលំរបបកុម្មុយនិស្តថ្មី។ នៅត្រឹមឆ្នាំ១៩៩៦ ទឹកដីអាហ្វហ្កានីស្ថានភាគច្រើនបានធ្លាក់ចូលក្នុងដៃក្រុមមូលដ្ឋាននិយមឥស្លាមមួយដែលគេតែងហៅថាតាលីបង់, ក្រុមនេះបានបង្កើតចេញជារបបផ្តាច់ការរយៈពេល ៥ ឆ្នាំមុនពេលត្រូវផ្តួលរំលំវិញនៅក្នុងឆ្នាំ២០០១។ តាលីបង់ត្រូវបានទម្លាក់ចេញពីអំណាចដោយកងកម្លាំងអាមេរិកប៉ុន្តែក្រុមនេះមិនបានរលាយសាបសូន្យឡើយ។ ដោយហេតុនេះហើយទើបមានសង្គ្រាមរយៈពេល ២០ ឆ្នាំផ្ទុះឡើងរវាងរដ្ឋាភិបាលរណបអាមេរិកនិងចលនាតាលីបង់ហើយនៅក្នុងឆ្នាំ២០២១ អាមេរិកបានប្រកាសដកទ័ពចេញខណៈដែលក្រុមតាលីបង់បានបើកប្រតិបត្តិការយោធាប្រឆាំងដ៏ធំមួយដែលនាំឱ្យពួកគេឡើងត្រឡប់កាន់អំណាចវិញ។

អាហ្វហ្កានីស្ថានមានកម្រិតភេរវកម្ម ភាពក្រីក្រ កង្វះអាហារូបត្ថម្ភសម្រាប់កុមារ និងអំពើពុករលួយខ្ពស់បំផុតនៅក្នុងចំណោមប្រទេសដទៃលើពិភពលោក។ ប្រទេសនេះសព្វថ្ងៃគឺជាសមាជិកនៃអង្គការសហប្រជាជាតិ អង្គការកិច្ចសហប្រតិបត្តិការឥស្លាម សមាគមអាស៊ីខាងត្បូងសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ហ្សេ៧៧ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងចលនាមិនចូលបក្សសម្ព័ន្ធ។ សេដ្ឋកិច្ចរបស់អាហ្វហ្កានីស្ថានគឺស្ថិតនៅលំដាប់ថ្នាក់ទី ៩៦ នៅលើពិភពលោកដោយមានផលិតផលក្នុងស្រុកសរុប (ផសស) ស្មើនឹង ៧២.៩ ពាន់លានដុល្លារបើគិតតាមយុគភាពអំណាចនៃការទិញ។ ប៉ុន្តែបើគិតជាផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗវិញ (យអទ) អាហ្វហ្កានីស្ថានគឺស្ថិតនៅក្នុងចំណោមប្រទេសក្រីក្របំផុតដោយជាប់ចំណាត់ថ្នាក់លេខ ១៦៩ នៅក្នុងចំណោមប្រទេសសរុបចំនួន ១៨៦ ប្រទេសគិតត្រឹមឆ្នាំ២០១៨។

និរុត្តិសាស្ត្រ

អាហ្វហ្កានីស្ថាន រួមភាគ अश्वक (អស្វកៈ) និង स्थान (ស្ថាន) ជាភាសាសំស្ក្រឹត។ अश्वक (អស្វកៈ) ផ្លាស់ប្តូរជា आश्विन (អស្វិន ៖ អ្នក​ជិះ​សេះ)។ ជាភាសាខ្មែរ នាមនៃប្រទេស​នេះ​ជា «អស្វិនស្ថាន» ។

ប្រវត្តិសាស្ត្រ

ប្រវត្តិសាស្ត្រថ្មីៗរបស់ប្រទេសអាហ្វហ្កានីស្ថានកើតឡើងដោយសារសង្គ្រាម និង ការរំជើបរំជួលផ្ទៃក្នុង ។ សហភាពសូវៀត បានចូលមក ឈ្លានពាននៅ ឆ្នាំ១៩៧៩ ប៉ុន្តែ កម្លាំងដែលមកឈ្លានពានត្រូវដកចេញទៅវិញនៅរយៈពេល១០ឆ្នាំ។ ក្រោយមក ដោយសារ កម្លាំងតស៊ូប្រឆាំងនឹងរបបកុំមុយនីស្តរបស់អាហ្វហ្កានីស្ថាន របបកុំមុយនីស្តនៅក្នុងទីក្រុង​កាប៊ុលបានរលំរលាយទាំងស្រុងនៅឆ្នាំ១៩៩២។

ការតស៊ូប្រឆាំងបានផ្ទុះឡើងជាបន្តបន្ទាប់ក្នុងចំណោមចលនាតស៊ូរបស់អាហ្វហ្កានីស្ថាន​ផ្សេងៗគ្នាបានជួយដល់ពួកតាលីបង់ជាចលនាបណ្ដាញគាំទ្រប៉ាគីស្ថានមួយ ដែលបាន​តស៊ូដើម្បីបញ្ចប់ពួកជ្រុលនិយម និង សង្គ្រាមក្នុងស្រុក ដែលបានបង្រួបបង្រួមប្រទេស ជាយថាហេតុ។ ពួកតាលីបង់បានឈ្លានរឹបអូសយកទីក្រុងកាប៊ុលបាននៅឆ្នាំ១៩៩៦ និង​អាចចាប់យកចំណែក​ដី​នៃ​ប្រទេសជាច្រើន​ដែលនៅក្រៅការ​គ្រប់គ្រង​នៃ​ពួកសម្ព័ន្ធមិត្ត ខាងជើង​ នៅភាគឦសាន។ ក្រោយ​អំពើភេរវកម្មកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ ទាហានសហរដ្ឋអាមេរិក និង ទាហានសម្ព័ន្ធមិត្ត រួមទាំង ទាហានសម្ព័ន្ធមិត្តខាងជើងបានផ្ដួលរំលំពួកតាលីបង់ដែលផ្ដល់ជម្រកដល់អូសាម៉ា ប៊ីនឡាដិន។ នៅចុងឆ្នាំ២០០១ មាន​កិច្ចប្រជុំមួយ​នៅទីក្រុងប៊ែន ប្រទេសអាល្លឺម៉ង់ ដើម្បី​បង្កើតនូវបែបបទមួយសម្រាប់​ការស្ថាបនា​នយោបាយ​ឡើងវិញ ដែលផ្ដល់ជា​ចុងក្រោយនៅក្នុងការស្ថាបនារដ្ឋធម្មនុញ្ញ និង​ ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតីនៅឆ្នាំ២០០៤។ នៅថ្ងៃទី០៩ខែតុលាឆ្នាំ២០០៤ ហាមីដ កាហ្សៃ បានក្លាយ​ជាប្រធានាធិបតីដែលឆ្លងកាត់ការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យដំបូងបំផុតក្នុងប្រទេសអាហ្វហ្កានីស្ថាន។

ភូមិសាស្ត្រ

រដ្ឋាភិបាល

សេដ្ឋកិច្ច

ប្រជាសាស្ត្រ

វប្បធម៌

កំណត់សម្គាល់

ឯកសារយោង


Tags:

អាហ្វហ្កានីស្ថាន និរុត្តិសាស្ត្រអាហ្វហ្កានីស្ថាន ប្រវត្តិសាស្ត្រអាហ្វហ្កានីស្ថាន ភូមិសាស្ត្រអាហ្វហ្កានីស្ថាន រដ្ឋាភិបាលអាហ្វហ្កានីស្ថាន សេដ្ឋកិច្ចអាហ្វហ្កានីស្ថាន ប្រជាសាស្ត្រអាហ្វហ្កានីស្ថាន វប្បធម៌អាហ្វហ្កានីស្ថាន កំណត់សម្គាល់អាហ្វហ្កានីស្ថាន ឯកសារយោងអាហ្វហ្កានីស្ថានចិនតាជីគីស្ថានតួកមេនីស្ថានប៉ាគីស្ថានភាសាដារីភាសាបាស្តូអាស៊ីកណ្ដាលអ៊ីរ៉ង់អ៊ូសបេគីស្ថាន

🔥 Trending searches on Wiki ភាសាខ្មែរ:

រដ្ឋធម្មនុញ្ញវៀតណាមសុត្តន្តបិដកជំងឺកូរ៉ូណាវីរុស២០១៩តេជោយ៉តប្រាសាទ អង្គរវត្តប្រដាប់រំលាយអាហារបារាំងស្រុកបរិបូណ៌ខេត្តព្រះវិហារអរិយធម៌ខ្មែរនៅសម័យអាណាចក្រភ្នំទង់ព្រះពុទ្ធសាសនាអេស្ប៉ាញគុយបាកីឡាអាសុីអាគ្នេយ៍ ២០២៣សព្វនាមសង្កាត់ទឹកថ្លា (ខណ្ឌសែនសុខ)ភ្លេងពិណពាទ្យឆ្នេរសមុទ្រក្រុងព្រះសីហនុបញ្ជីរាយប្រទេសរណសិរ្សរំដោះជាតិប្រជាជនខ្មែរប្រាសាទបេងមាលាការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​បញ្ជីរាយនាម ប្រាសាទខ្មែររដ្ឋបាលថ្នាក់ក្រោមជាតិសហភាពសូវៀតប្រព័ន្ធសេដ្ឋកិច្ចចលនាអក្សរសិល្ប៍ខ្មែរការថែរក្សាបរិស្ថានធម្មជាតិខ្មែរខេត្តតាកែវច្បាប់ចលនារបស់ញូតុនបក្សកុម្មុយនីស្តកម្ពុជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ហ្គូហ្គលប៊ីវ ឆៃលាងអនុគមន៍ត្រីកោណមាត្រល្បឿនប្រវត្តិសាជីវកម្មក្រុមហ៊ុន Microsoftប្រវត្តិសាស្ត្រវៀតណាមភ្នំឧដុង្គប្រាសាទព្រះខ័នគីឡូម៉ែត្រការ៉េអាហ្វ្រិកខាងត្បូងសាសនាប្រទេសកំពុងអភិវឌ្ឍសិក្ខាបទ១០ឃុំប៊ូស្រាលក្ខណៈ​នៃ​ភាសាខ្មែរប្រាសាទព្រះវិហារជំនឿប្រពៃណីក្នុងពិធីបុណ្យកាន់ បិណ្ឌ-ភ្ជុំបិណ្ឌដែនជម្រកសត្វព្រៃព្រះរកាក្រុងប៉ោយប៉ែតភ្នំជីសូរស៊ីន ស៊ីសាមុតទឹករុស្ស៊ីទ្វីបអឺរ៉ុបខេត្តបាត់ដំបងសតវត្សរឿងចចកធម្មនុញ្ញអាស៊ានជំងឺទឹកនោមផ្អែមសង្គ្រាមនៅចន្លោះសម័យចតុមុខនិងលង្វែកគោលនយោបាយសាធារណៈ (អសង្ស័យកម្ម)សម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករដ្ឋសភាកម្ពុជាជ័យវរ្ម័នទី៤គោលការណ៍នីត្យានុកូលភាពស្រុកព្រះនេត្រព្រះលិខិតឆ្លងដែនកម្ពុជាវិថីក្រមួនសសម្លៀកបំពាក់ប្រពៃណីខ្មែររបាំឆៃយ៉ាំល្ខោននិយាយដើមកំនើតជាតិខ្មែរខណ្ឌមានជ័យចង្វាក់ សារ៉ាវ៉ាន់សង្កាត់ស្រយ៉ូវ🡆 More