វ័តស៍អាប (ភាសាអង់គ្លេស: WhatsApp , ដែលមានឈ្មោះជាផ្លូវការ WhatsApp Messenger) គឺជាសេវាកម្មផ្ញើសារភ្លាមៗ(IM) និងសេវាសំឡេងតាមអ៊ីនធើណេត (VoIP) ដែលគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាមេតា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ញើសារ ,សារជាសំឡេង និងសារជាវីដេអូ, ធ្វើការហៅជាសំឡេង និងវីដេអូ និងចែករំលែករូបភាព ឯកសារ ទីតាំងអ្នកប្រើប្រាស់ និងមាតិកាផ្សេងទៀត។ កម្មវិធីអតិថិជនរបស់វ័តស៍អាប ដំណើរការលើឧបករណ៍ចល័ត ហើយអាចចូលប្រើបានពីកុំព្យូទ័រ។ សេវាកម្មនេះទាមទារលេខទូរស័ព្ទចល័តដើម្បីចុះឈ្មោះ។ នៅក្នុងខែមករា ឆ្នាំ២០១៨ វ័តស៍អាបបានចេញផ្សាយកម្មវិធីអាជីវកម្មដាច់ដោយឡែកមួយដែលមានឈ្មោះថា វ័តស៍អាបអាជីវកម្ម (WhatsApp Business) ដែលអាចទំនាក់ទំនងជាមួយអតិថិជនវ័តស៍អាបកម្រិតខ្ពស់។ សេវាកម្មនេះត្រូវបានបង្កើតឡើងដោយ វ័តស៍អាបអ៊ីន (WhatsApp Inc.) នៃរដ្ឋកាលីហ្វ័រញ៉ា ដែលត្រូវបានទិញដោយ ហ្វេសប៊ុក ក្នុងខែកុម្ភៈ ឆ្នាំ២០១៤ ក្នុងតម្លៃប្រហែល១៩.៣ ពាន់លានដុល្លារអាមេរិក។
កម្មវិធីនេះបានក្លាយជាកម្មវិធីផ្ញើសារដ៏ពេញនិយមបំផុតរបស់ពិភពលោកនៅឆ្នាំ២០១៥ និងមានអ្នកប្រើប្រាស់ច្រើនជាង ២ពាន់លាននាក់នៅទូទាំងពិភពលោកត្រឹមខែកុម្ភៈ ២០២០។ នៅឆ្នាំ២០១៦ កម្មវិធីបានក្លាយជាមធ្យោបាយចម្បងនៃការប្រាស្រ័យទាក់ទងតាមអ៊ីនធឺណិតនៅក្នុងតំបន់ រួមទាំងអាមេរិកឡាទីន ឧបទ្វីបឥណ្ឌា និងផ្នែកធំនៃទ្វីបអឺរ៉ុប និងអាហ្វ្រិក។ វ័តស៍អាប ត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០០៩ ដោយ ប្រាយ អាស្តុន និង ជេន កូម ដែលជាអតីតបុគ្គលិករបស់យ៉ាហ៊ូ! (Yahoo!) ។
• យូធូប
• ធ្វិតថឺរ
This article uses material from the Wikipedia ភាសាខ្មែរ article វ័តស៍អាប, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.