ហ្វេសប៊ុក

ហ្វេសប៊ុក (ភាសាខ្មែរ Facebook ការសេសេរកាត់ ភាសាខ្មែរ) គឺជាគេហៈទំព័រមួយ ដែលកំពុងពេញនិយមនៅក្នុងពិភពលោក ដែលគេហៅថាជាប្រភេទបណ្តាញទំនាក់ទំនងសង្គម មួយយ៉ាងទំនើបនិងពេញនិយម។ មិនថាតែនៅបរទេសប៉ុណ្ណោះទេ នៅប្រទេសកម្ពុជា មានអ្នកប្រើប្រាស់ហ្វេសប៊ុក៤៩១៤៨០នាក់ នៅថ្ថៃទី៣១ខែមិនាឆ្នាំ២០១២

Facebook
History
Timeline
Acquisitions
Criticism
Features

ជារៀងរាល់ថ្ងៃមាន ប្រជាជនរាប់លានអ្នកបានលេងហ្វេសប៊ុក។ ការលេងហ្វេសប៊ុកវាមានប្រយោជន៍ដូចជា យើងនិងបានដឹងពី ព័ត៌មាន ផ្សេងៗតាមរយះការបង្ហោះពីមិត្តភក្តិរបស់អ្នក ជាពិសេសគឺធ្វើអោយយើងមានភាពសប្បាយរីករាយនៅក្នុងចិត្ត និងបំបាត់ស្ត្រេសទៀតផង។

មានមនុស្ស ជាច្រើនយល់ថា ការលេងហ្វេសប៊ុកវាមិនល្អទេហើយមានខ្លះទៀតថាហ្វេសប៊ុកល្អ។ ប៉ុន្តែហ្វេសប៊ុកល្អឬអាក្រក់គឺ អាស្រ័យទៅលើអ្នកលេងទៅវិញទេ។ ប្រសិនបើយើងយកហ្វេសប៊ុកមកលេងឬប្រើការសំរាប់អ្វី ដែលមានប្រយោជន៍ នោះគឺវាមានប្រយោជន៍។ ឥលូវនេះយើងទាំងគ្នានឹងស្វែងយល់ថាតើហ្វេសប៊ុកមាន ដើមកំណើតតាំងពីពេលណា ហើយអ្នកណាជាអ្នកបង្កើតវា។ឥលូវ យើងចាប់ផ្តើមទាំងអស់គ្នា៖

ហ្វេសប៊ុក

ប្រវត្តិនៃហ្វេសប៊ុក

ហ្វេសប៊ុក 
លោក ម៉ាកហ្សុកឃឺបឺក(Markzuckerberg) ជាអ្នកបង្កើតហ្វេសប៊ុក

ហ្វេសប៊ុក ត្រូបានបង្កើតឡើងនៅថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០០៤ដោយលោក ម៉ាកហ្សុកឃឺបឺក(Markzuckerberg)និងមិត្តភក្តិរបស់លោក អាដាមឌីអែងជីឡូ​(Adam D'Angelo) និង ខលធីច(caltech)ដែលជាមិត្តភក្តិដ៏ល្អបំផុតរបស់លោក។ ដើម្បីបំពេញនូវអ្វីទាំងអស់នេះ លោក ហ្សុកឃឺបឺក​(zuckerberg)បានព្យាយាមធ្វើការយ៉ាងខ្លាំងដើម្បីការពារប្រព័ន្ធកុំព្យូទ័ររបស់​ ហាវីត(Harvard)និងធ្វើការCopyរាល់អាសយដ្ឋានផ្ទាល់ខ្លួន ដូចជាដូចជាលេខរៀងរបស់រូបភាពជាដើម។ ហារីត​(Harvard)នៅពេលនោះមិនទាន់មានសិស្សនៅឡើយ។ទំព័រមុខនៃវ៉ែបសាយ ហ្វេសប៊ុកបានទាក់ទាញអ្នកទស្សនាបានចំនួន 450នាក់​ ហើយនឹងមានរូបភាពចំនួន ២២​០០០រូបភាពដែលវាជាលើកទី១ នៃការបើកអោយដំណើរការរយះពេលបួនម៉ោងប៉ុណ្ណោះ។ គេហះទំព័រនេះត្រូវបានមានការរីកចំរើននយ៉ាងឆាប់រហ័ស នៅក្នុងចំនោមគេហះទំព័របី បួនដ៏ទៃទៀត​នៅក្នុងប្រព័ន្ធអ៊ីនធើណែត ប៉ុន្តែវាត្រូវបានបិទនៅក្នុងរយះពេលពីរ បីថ្ងៃបន្ទាប់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ហារីត(Harvard)។ហ្សុកឃឺបឺកត្រូវបានចោទប្រកាន់ នៅក្នុងវិវាទផ្ទៃក្នុង។ការប្រព្រឹត្តិបទល្មើស ត្រូវបានរក្សាសិទ្ធ ហើយនឹងសិទ្ធឯកជនរបស់ជនល្មើសនៃការប្រព្រឹត្តិបទល្មើស ហើយបានប្រឈមមុខនឹងការបណ្តេញចេញ។ជាចុងក្រោយទោះបីជាយ៉ាងណាក៏ដោយការចោទប្រកាន់ត្រូវបានបញ្ឈប់។ ហ្សុកឃឺបឺកបានពង្រីកបំនងប្រាថ្នារបស់គាត់បានសំរេចដោយវិសមធម៌ ដែលនៅក្នុងឆមាសនោះដោយបានបង្កើតឧបករណ៍ងាយស្រួលសំរាប់សិក្សានៅក្នុងសង្គមនៃប្រវិត្តិចុងក្រោយនៃសិល្បះ ដោយបានបញ្ជូលរូបភាពរបស់ប្រទេសអាកានីស្ថានជាង៥០០រូបភាពចូលទៅក្នុងគេហះទំព័រនេះជាមួយនឹងរូបភាពមួយនៅក្នុងទំព័រមួយហើយ មានការចូលរួមផ្តល់មតិយ៉ាងច្រើន។គាត់បានបើកគេហៈទំព័ររបស់គាត់អោយមិត្តភក្តិរបស់គាត់ ហើយមនុស្សជាច្រើនបានធ្វើការចែករំលែកនូវអ្វីដែលគេចាប់អារម្មណ៍អោយទៅអ្នកដ៏ទៃទៀតបានដឹង។ បន្ទាប់ពីឆមាសនោះ ហ្សុកឃឺបឺកបានសសេរកូដសំរាប់គេហៈទំព័រថ្មីមួយនៅក្នុងខែមករា ឆ្នាំ២០០៤ គាត់បានពេញចិត្តយ៉ាងខ្លាំង ហើយគាត់បាននិយាយថាដោយបទពិចារណកថានៅក្នុងការគ្រប់គ្រងពីមុនរបស់ ហាវីត (Harvard)ដែលនិយាយអំពីការប៉ះពាល់នៃក្របមុខនៃគេហៈទំព័រ។ នៅថ្ងៃទី​៤​ ខែកុម្ភះ ឆ្នាំ២០០៤ លោក ហ្សុកឃឺបឺកបានកែប្រែគេហៈទំព័រហ្វេសប៊ុក អោយមានសភាពប្លែកគួរអោយចាប់អារម្មណ៍ជាខ្លាំង។ ៦ថ្ងៃក្រោយមក គេហៈទំព័នេះមានសភាពរីកចំរើន ហើយរៀមច្បងរបស់ហារីត(Harvard)បីនាក់គឺ ខែមរូន វីនលេវវូស(Cameron Winklevoss), ធីលឺ វីនលេវវូស (Tyler Winklevoss)​ និង ឌីវយ៉ា ណារិនដ្រា(Divya Narendra) បានចោទប្រកាន់ ហ្សុកឃឺបឺកថា ហ្សុកឃឺបឺកមានចេតនាបោកបញ្ឆោតពួកគេអោយជួយធ្ចើគេហៈទំព័រ ទំនាក់ទំនងសង្គមមួយដែលមានឈ្មោះថា HarvardConnection.com ដែលគាត់បានបោកប្រាស់គេអោយធ្វើគេហៈទំព័រនេះសំរាប់ការប្រកួតប្រជែង។មានការរិះគន់បីចំពោះការគ្រប់គ្រងរបស់ ហាវីត(Harvard Crimson) ហើយអ្នកកាសែតបានចាប់ផ្តើមធ្វើការស៊ើបអង្កេត។ ហ្វេសប៊ុកបានបញ្ចូលទៅក្នុងសហគ្រិន​ សៀន ផាកឃឺ (Sean Parker)នៅក្នុងរដូវក្តៅក្នុងឆ្នាំ២០០៤ ដែលស្ថិតនៅក្រោមជាធម្មតារបស់ ហ្សុកឃឺបឺក រហូតក្លាយទៅជាប្រធានគ្រប់គ្រងក្រុមហ៊ុន។នៅក្នុងខែមិថុនា ឆ្នាំ២០០៤ ហ្វេសប៊ុកបានផ្លាស់ប្តូរទីតាំងទៅ ផាលូ​ អាល់តូ (Palo Alto) រដ្ឋកាលីហ្វកញ៉ា (California) ហើយវាបានទទួលដើមទុនគ្រាដំបូងនៅក្នុងខែនោះតាមរយះ ផាយ​ ផាល (Pay pal)ដែលបានដួលរលំ។ ក្រុមហ៊ុននោះបានបោះបង់ឈ្មោះគេហៈទំព័រនោះចោល ហើយបានទិញឈ្មោះផ្សេងមួយទៀតឈ្មោះfacebook.comនៅក្នុងឆ្នាំ២០០៥ ដែលមានតំលៃ ២០០០០០ដុល្លា។ គេហៈទំព័រហ្វេសប៊ុកបានធ្វើការកែប្រែថ្មីបានទៅជាកម្រិតមធ្យម នៅក្នុងខែកញ្ញា ឆ្នាំ២០០៥ ដែលលោកហ្សុកឃឺបឺកបានហៅថា ជំហានបន្ទាប់នៃការកែប្រែសមរម្យ។នៅខណៈពេលនោះកំរិតបណ្តាញទំនាក់ទំនងនោះត្រូវការ ការចូលរួមពីអ្នកប្រើប្រាស់។ហ្វេសប៊ុកបានជ្រើសតាំងសមាជិកបន្ថែម នៃបុគ្គលិកតាមបណ្តាក្រុមហ៊ុនផ្សេងៗ ដោយមាន ក្រុមហ៊ុន Apple Inc និង Microsoft។ហ្វេសប៊ុកត្រូវបានបើកម្ដងទៀត នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០០៦ សំរាប់អ្នកប្រើប្រាស់ដែលមានអាយុ ១៣ឆ្នាំ រឺចាស់ជាងនេះជាមួយនឹងអាសយដ្ឋានអ៊ីម៉ែល។ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៧ ក្រុមហ៊ុន Microsoft បានប្រកាសថា គេបានទិញ១,៦%នៃ គេហៈទំព័រហ្វេសប៊ុកក្នុងតំលៃ២៤០លានដុល្លា ហើយបានកំណត់តំលៃសរុបអោយ ហ្វេសប៊ុកក្នុងតំលៃ១៥លានដុល្លា។នៅក្នុងខែតុលា ឆ្នាំ២០០៨ ហ្វេសប៊ុកបានប្រកាសថា គេនឹងតំឡើង ប្រព័ន្ធបញ្ជាអន្តរជាតិមួយនៅក្នុងទីក្រុង ឌុប្លិន(Dublin)ក្នុងប្រទេស អ៊ារីលែន(Ireland)។នៅក្នុងខែកញ្ញា ឆ្នាំ២០០៩ ហ្វេសប៊ុកបាននិយាយថាគេនឹងបង្វិលលុយដែលហូរនៅគ្រាដំបូង។ បន្ទាប់ពីឆ្នាំ២០០៩ ការធ្វើពាណិជ្ជកម្មលើហ្វេសប៊ុកមានការកើនឡើងជាលំដាប់។ហើយមនុស្សភាគច្រើនបានចូលទស្សនាគេហៈទំព័រហ្វេសប៊ុកជាង ហ្គូកហ្គល(Google)នៅចុងខែមិនា ថ្ងៃទី១៣ ឆ្នាំ២០១០។

សហការី

ហ្វេសប៊ុក 
ការិយាល័យនៅ រដ្ឋកាលីហ្វូនីអា

ម្ចាស់កម្មសិទ្ធ

ម្ចាស់កម្មសិទ្ធមានអាទិភាពច្រើនចំពោះក្រុមហ៊ុនទៅតាមអ្វីដែលអាចធ្វើបាន។លោក ហ្សុកឃឺបឺកមាន២៤% លោក អាកសែល ផាតនឺ (Accel Partners)មាន ១០%, Digital Sky Technologies មាន១០% , Dustin Moskovitz ៦%, Eduardo Saverin មាន ៥% , Sean Parker ៤% ,Peter Thiel មាន៣% Greylock Partners និង Meritech Capital Partners មានចន្លោះពី១ ទៅ ២%នៃម្នាក់ៗ , ក្រុមហ៊ុនMicrosoft មាន១.៣% ,​ Li Ka-shing មាន ០.៧៥% ,​ Interpublic Group មាន តិចជាង០.៥% ហើយនឹងក្រុមតូចមួយដែលបង្កើតថ្មី និង បុគ្គលិកចូលនិវត្តន៍និងជនល្បីល្បាញរបស់ខ្លួន មានតិចជាង១% នៃម្នាក់ៗ ហើយនៅសល់៣០%ទៀតសំរាប់បុគ្គលិកផ្ទាល់ខ្លួនទាំងអស់ ហើយនឹងមិនបានបើកអោយអ្នកដែលមានកេរ្តិ៍ល្បីល្បាញនិងអ្នកចូលរួមពីខាងក្រៅទៀត។ លោក អាដាំ ឌីអែងហ្គូវ (Adam D'Angelo)គឺជាប្រធានមន្រ្តីការរិយាល័យផ្នែកបច្ចេកទេស ហើយនិងមិត្តភក្តិរបស់ ហ្សុកឃឺបឹកដែលបានលាឈប់នៅ ខែមិថុនា ឆ្នាំ២០០៨។សេចក្តីរាយការពីបទបណ្តឹងមួយបាននិយាយថារូបគាត់ហើយនឹង ហ្សុកឃឺបឺកបានឈ្លោះប្រកែកគ្នាហើយថាគាត់មានការលំអៀងទៅលើម្ចាស់កម្មសិទ្ធនៃក្រុមហ៊ុន។

ស្រឡាញ់អូន

វិធីក្នុងការគ្រប់គ្រង់បុគ្គលិកដែលប្រកបដោយជោគជ័យគឺ Sheryl Sandberg (COO), និង Donald E. Graham (Chairman)។ដូចនៅក្នុងខែមេសា ឆ្នាំ២០១១ ហ្វេសប៊ុកមានបុគ្គលិកបំរើការជាង ២០០០នាក់ ហើយមានទីតាំង១៥ប្រទេស។

ផលចំណូល

ផលចំនូលភាគច្រើនរបស់គេហទំព័រហ្វេសប៊ុកគឺបានមកពីការផ្សាយពាណិជ្ជកម្ម។ក្រុមហ៊ុនMicrosoftគឺជាដៃគូរប្រកួតប្រជែងរបស់ហ្វេសប៊ុកក្នុងការផ្សាយពាណិជ្ជកម្មលើអ៊ីនធើណែត។ហើយម្យ៉ាងវិញទៀតហ្វេសប៊ុកទទួលការផ្សាយពាណិជ្ជកម្មណាដែលមាននៅក្នុងMicrosoftដែរ។ហ្វេសប៊ុកជាទូរទៅបានធ្លាក់កំរិតការគាំទ្រនៃការផ្សាយពាណិជ្ជកម្មជាងគេហទំព័រធំៗជាច្រើនទៀត។បើយោងតាមគេហទំព័រ Week.comបានអោយដឹងថារាល់ការផ្សាយពាណិជ្ជកម្មនៅលើគេហទំព័រគឺមានចំនួន១/៥នៃការចុចចូលបើប្រៀបធៀបទៅនឹងគេហទំព័រទាំងនេះទាំងមូល។បើទោះបីជាយ៉ាងក៏ដោយការប្រៀបធៀបជាក់លាក់ដែលអាចនិយាយថាមានភាពខុសគ្នាយ៉ាងខ្លាំងចំពោះគេហទំព័រនេះ។ឧទាហរណ៍ ៖ ខណៈដែលអ្នកប្រើប្រាស់នៅលើគេហទំព័រហ្គូកហ្គលបានចុចលើការផ្សាយពាណិជ្ជកម្មណាមួយយជាលើកទីមួយដើម្បីធ្វើការស្វែងរកលទ្ធផលអ្វីមួយដែលមានភាគរយ៨%សំរាប់ការចុចម្តងជាលើកដំបូង(ចុច​ ៨០,០០០ដងស្មើរនឹងការស្វែងរក១លានដងរបស់អ្នកប្រើប្រាស់)។ឯហ្វេសប៊ុកមានភាគរយ០.០៤%សំរាប់ការចុចម្តងលើកដំបូង(ចុច៤០០ដងស្មើរនឹង១លានទំព័ររបស់អ្នកប្រើប្រាស់)។ សារ៉ាស៍ ស្ម៊ីតធ្លាប់ជាអ្នកគ្រប់គ្រងលក់តាមOnlineរបស់ហ្វេសប៊ុក។

ឯកសារយោង

តំណខាងក្រៅ

Tags:

ហ្វេសប៊ុក ប្រវត្តិនៃហ្វេសប៊ុក សហការីហ្វេសប៊ុក ស្រឡាញ់អូនហ្វេសប៊ុក ផលចំណូលហ្វេសប៊ុក ឯកសារយោងហ្វេសប៊ុក ការអានបន្ថែមហ្វេសប៊ុក តំណខាងក្រៅហ្វេសប៊ុកប្រទេសកម្ពុជាពិភពលោកភាសាខ្មែរ

🔥 Trending searches on Wiki ភាសាខ្មែរ:

សង្គ្រាមផ្ទៃក្នុងកម្ពុជាប្រជុំរឿងព្រេងខ្មែរព្រែកជីក(ព្រែកយួន)សតិប្បដ្ឋានគោលនយោបាយសាធារណៈអំពើហិង្សាគុណនាមព្រះព្រហ្មវត្តភ្នំដូនពេញសង្គ្រាមត្រជាក់ល្បែងបោះអង្គញ់ឃុំ សង្កាត់នៃកម្ពុជាធនាគារអេស៊ីលីដាខណ្ឌដូនពេញសហភាពសូវៀតនីវរណធម៌ផ្កាខេត្តបាត់ដំបងចលនានៅក្នុងរូបវិទ្យាស្ថាប័នក្រសួងសុខាភិបាលល្ខោនយីកេឃុនឆាង ឃុនផែនអាប្រាហាម លីនខូនប្រវត្តិដើមនៃទេសចរណ៍ក្រុងប៉ោយប៉ែតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍លទ្ធិ វេទនិយមព្រះរាជាណាចក្រកម្ពុជាភ្នំពេញរដ្ឋសភាកម្ពុជារីម គីនអេមីរ៉ាតអារ៉ាប់រួមប្រាសាទភ្នំបាសិទ្ធជនជាតិខ្មែរខណ្ឌចំការមនស្រុកអង្គស្នួលក្រុងសៀមរាបសាកលវិទ្យាល័យភូមិន្ទភ្នំពេញរឿងថៅកែចិត្តចោរអក្សរសិល្ប៍ពុទ្ធនិយមក្លាយស្រុកភ្នំស្រុករបាំប្រពៃណីសម័យកាលចតុមុខឧបករណ៏ភ្លេងខ្មែរឥណ្ឌូណេស៊ីព្រះច័ន្ទការប្រើប្រាស់ភាសាពិធីបុណ្យបច្ច័យបួនឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យបញ្ជីព្រះមហាក្សត្រកម្ពុជារឿងកម្លោះពីរនាក់ចង់បានប្រពន្ធគេសង្កាត់ជ្រោយចង្វារកាលប្បវត្តិព្រះពុទ្ធសាសនារាជានិយមនៃប្រទេសកម្ពុជាសីល៨ព្រះត្រៃបិដកវិគីភីឌាឃុំប៉ោយប៉ែតច្បាប់បទឧក្រិដ្ឋកាមេរ៉ាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិល្បែងប្រជាប្រិយខ្មែរសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្រុងសិរីសោភ័ណសម្លៀកបំពាក់ប្រពៃណីខ្មែរចិត្ត៨៩មហានិកាយវីថិចិត្តគ្រោះថា្នក់ចរាចរណ៍រស់ សេរីសុទ្ធាយសោវរ្ម័នទី១កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិការបោះឆ្នោតសកល អាណត្តិទី១ ឆ្នាំ១៩៩៣ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកម្ពុជា ឆ្នាំ១៩៥៥កាល់ ម៉ាក្សទិវានៃក្ដីស្រលាញ់ម៉ាឡេស៊ីជំងឺអេដស៍🡆 More