ហាម៉ាស់

ហាម៉ាស់ (ភាសាអារ៉ាប់៖ حماس) ដោយមានឈ្មោះជាផ្លូវការថា ចលនាតស៊ូឥស្លាម (حركة المقاومة الإسلامية) គឺជាអង្គការនយោបាយ និងយោធានិយមឥស្លាមស៊ុននី ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងដែនជ្រោយហ្កាហ្សានៃទឹកដីប៉ាឡេស្ទីន។ ហាម៉ាស់មានទីស្នាក់ការកណ្តាលនៅទីក្រុងហ្កាហ្សា និងវត្តមានតូចនៅតំបន់វ៉េសប៊ែង (ទឹកដីប៉ាឡេស្ទីនធំបន្ទាប់ពីហ្កាហ្សា) ដែលជាតំបន់គ្រប់គ្រងដោយហ្វាតា។ ហាម៉ាស់​ត្រូវ​បាន​គេ​ចាត់​ទុក​យ៉ាង​ទូលំទូលាយ​ថា​ជា កម្លាំង​នយោបាយ​ដែល​មាន​ឥទ្ធិពល នៅ​លើ​ទឹកដី​ប៉ាឡេស្ទីន។ សត្រូវនយោបាយចម្បងរបស់ក្រុមនេះគឺ ជីហាដឥស្លាមប៉ាឡេស្ទីន និងហ្វាតា។

ចលនាតស៊ូឥស្លាម
حركة المقاومة الإسلامية
ប្រធានការិយាល័យនយោបាយអ៊ីស្មែល ហានីយ៉េ
អនុប្រធានសាឡេ អាល់-អារូរី
មេដឹកនាំដែនជ្រោយហ្កាហ្សាយ៉ាយ៉ា ស៊ីនវ៉ា
មេបញ្ជាការយោធាម៉ូហាម៉េដ ដេហ្វ
មេបញ្ជាការរងយោធាម៉ាវ៉ាន អ៊ីហ្សា
បង្កើត១០ ធ្នូ ១៩៨៧
ផ្ដាច់ចេញភាតរភាពឥស្លាមសាសនិក
ទីស្នាក់ការកណ្ដាលទីក្រុងហ្កាហ្សា, ដែនជ្រោយហ្កាហ្សា
សាខាយោធាកងពលតូចអ៊ីសអាដ-ឌីន អាល់-កាសាំ
សមាជិកភាព២០,០០០–២៥,០០០
មនោគមវិជ្ជា
  • ជាតិនិយមប៉ាឡេស្ទីន
  • ឥស្លាមនិយម
  • ជាតិនិយមឥស្លាម
  • លទ្ធិប្រឆាំងហ្ស៊ីយ៉ន
  • លទ្ធិប្រឆាំងចក្រពត្តិនិយម
សាសនាឥស្លាមស៊ុននី
សម្ព័ន្ធភាពនយោបាយសម្ព័ន្ធភាពនៃកម្លាំងប៉ាឡេស្ទីន
ពណ៌ផ្លូវការ     បៃតង
អាសនៈភាគច្រើននៅក្នុងក្រុមប្រឹក្សានីតិបញ្ញត្តិប៉ាឡេស្ទីន (ឆ្នាំ២០០៦)
៧៤ / ១៣២
គេហទំព័រ
hamas.ps
ទង់គណបក្ស
ហាម៉ាស់
នយោបាយនៅប៉ាឡេស្ទីន
គណបក្សនយោបាយ
ការបោះឆ្នោត
ទីស្នាក់ការកណ្តាលទីក្រុងហ្កាហ្សា, ដែនជ្រោយហ្កាហ្សា
សម្ព័ន្ធមិត្តសម្ព័ន្ធមិត្តជារដ្ឋ៖

សម្ព័ន្ធមិត្តមិនមែនជារដ្ឋ៖

  • ហេសបុលឡា
  • ហាម៉ាស់ ហ៊ូទី
  • ជីហាដឥស្លាម
  • ប្រជារណសិរ្សដើម្បីរំដោះប៉ាឡេស្ទីន (PFLP)
  • ហាម៉ាស់ រណសិរ្សប្រជាធិបតេយ្យដើម្បីរំដោះប៉ាឡេស្ទីន
សត្រូវសត្រូវជារដ្ឋ៖

សត្រូវមិនមែនជារដ្ឋ៖

សមរភូមិនិងសង្គ្រាម
  • ជម្លោះអ៊ីស្រាអែល–ប៉ាឡេស្ទីន
  • ជម្លោះហ្វាតា–ហាម៉ាស់
ត្រូវបានចោទប្រកាន់ជាក្រុមភេវរករដោយ

នៅក្នុងឆ្នាំ១៩៨៧ ភ្លាមៗបន្ទាប់ពីការបោះបោរលើកទីមួយប្រឆាំងនឹងអ៊ីស្រាអែលបានផ្ទុះឡើង ក្រុមហាម៉ាស់ក៏ត្រូវបានបង្កើតឡើងដោយអ្នកនយោបាយប៉ាឡេស្ទីនមួយរូបឈ្មោះ អាម៉េដ យ៉ាស៊ីន។ ក្រុមនេះបានផុសចេញពីមូចាម៉ា អាល់-អ៊ីស្លាមីយ៉ា (ស្ថាបនាដោយលោកយ៉ាស៊ីនដូចគ្នា) នៅទីក្រុងហ្កាហ្សាក្នុងឆ្នាំ១៩៧៣ ដែលជាអង្គការសប្បុរសធម៌សាសនាមានទំនាក់ទំនងជាមួយក្រុមភាតរភាពឥស្លាមសាសនិកដែលមានមូលដ្ឋាននៅប្រទេសអេហ្ស៊ីប។ ក្រុមហាម៉ាស់បានចូលដៃកាន់តែខ្លាំងឡើងទៅក្នុងជម្លោះអ៊ីស្រាអែល–ប៉ាឡេស្ទីននៅចុងទសវត្សរ៍ឆ្នាំ១៩៩០ ហើយបានជំទាស់ប្រឆាំងនឹងលិខិតទទួលស្គាល់អញ្ញមញ្ញរបស់អ៊ីស្រាអែល–អង្គការរំដោះប៉ាឡេស្ទីន និងក៏ដូចជាកិច្ចព្រមព្រៀងទីក្រុងអូស្លូ ដែលបានគូសបញ្ជាក់ពីការបោះបង់នូវ "បម្រើបម្រាស់អំពើភេរវកម្ម និងអំពើហឹង្សាផ្សេងៗ" ដោយក្រុមហ្វាតា និងការចាប់ដៃជាមួយអ៊ីស្រាអែលដើម្បីស្វែងរកដំណោះស្រាយផ្សះផ្សាគ្នា។ ក្រុមហាម៉ាស់បាន​បន្ត​ជ្រុមជ្រែងឱ្យមានចលនាតស៊ូប្រដាប់អាវុធដើម្បី​បញ្ចប់​ការ​កាន់កាប់​របស់​អ៊ីស្រាអែល។ ក្រុមហាម៉ាស់បានយកឈ្នះក្នុងការបោះឆ្នោតនីតិបញ្ញត្តិប៉ាឡេស្ទីននៅក្នុងឆ្នាំ២០០៦ ដោយទទួលបានសំឡេងភាគច្រើននៅក្នុងក្រុមប្រឹក្សានីតិបញ្ញត្តិប៉ាឡេស្ទីន និងក្រោយមកបានឡើងកាន់កាប់តំបន់ដែនជ្រោយហ្កាហ្សាពីក្រុមហ្វាតានៅឆ្នាំ២០០៧។

ចាប់តាំងពីឆ្នាំ២០០៧ មក ក្រុមហាម៉ាស់បានធ្វើសង្គ្រាមជាច្រើនលើកច្រើនសាជាមួយអ៊ីស្រាអែល។ ជាយូរណាស់មកហើយ គោលបំណងចម្បងរបស់ក្រុមនេះគឺចង់បង្កើតរដ្ឋឥស្លាមប៉ាឡេស្ទីននៅលើទឹកដីរួមរបស់អ៊ីស្រាអែលពោលគឺ តំបន់វ៉េសប៊ែង និងដែនជ្រោយហ្កាហ្សា ដោយបដិសេធដំណោះស្រាយផ្សះផ្សារវាងរដ្ឋទាំងពីរ និងការចរចាទាំងឡាយជាមួយអ៊ីស្រាអែល។ នៅឆ្នាំ២០១៧ ក្រុមហាម៉ាស់បានយល់ព្រមទទួលស្គាល់ព្រំដែនរដ្ឋប៉ាឡេស្ទីនឆ្នាំ១៩៦៧ ប៉ុន្តែនៅបន្តមិនទទួលស្គាល់រដ្ឋអ៊ីស្រាអែល។ នៅក្រោមគោលគំនិតមនោគមវិជ្ជានៃសាសនាឥស្លាម ហាម៉ាស់បានលើកតម្កើនគំនិតជាតិនិយមប៉ាឡេស្ទីននៅក្នុងបរិបទឥស្លាម។ លើសពីនេះ វាបានបន្តគោលនយោបាយជីហាដ (ការតស៊ូប្រដាប់អាវុធ) ប្រឆាំងនឹងអ៊ីស្រាអែល។ រដ្ឋាភិបាលហាម៉ាស់មានសាខាសេវាកម្មសង្គមហៅថា ដាវ៉ា និងសាខាយោធាហៅ កងពលតូចអ៊ីសអាដ-ឌីន អាល់-កាសាំ។

ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ មក ក្រុមហាម៉ាស់បានទទួលនូវប្រជាប្រិយភាព និងការគាំទ្រយ៉ាងពេញទំហឹងនៅក្នុងសង្គមប៉ាឡេស្ទីន ក៏ព្រោះតែអំពើពុករលួយក្នុងក្រុមនេះមានកម្រិតទាប និងគោលជំហរយ៉ាងរឹងម៉ាំប្រឆាំងនឹងអ៊ីស្រាអែល។ ប្រទេសលោកខាងលិចជាច្រើន និងសម្ព័ន្ធមិត្តរបស់ពួកគេបានចាត់ទុកក្រុមហាម៉ាស់ជាអង្គការភេរវករ ដោយលើកឡើងពីការប្រើប្រាស់ខែលមនុស្ស វិធីចាប់ជនស៊ីវិលធ្វើជាចំណាប់ខ្មាំង និងប្រវត្តិនៃអំពើហឹង្សាលើអ្នកមិនកាន់អាវុធ រួមមានការសម្លាប់រង្គាលលើជនស៊ីវិល ការបំផ្ទុះគ្រាប់បែកអត្តឃាត និងការវាយប្រហារដោយគ្រាប់រ៉ុក្កែតមិនរើសមុខទៅលើទីកន្លែងប្រមូលផ្ដុំប្រជាជនអ៊ីស្រាអែល។ នៅឆ្នាំ២០១៨ មានគេបានព្យាយាមថ្កោលទោសក្រុមហាម៉ាស់សម្រាប់ "អំពើភេរវកម្ម" នៅឯអង្គការសហប្រជាជាតិ ប៉ុន្តែត្រូវបានបរាជ័យ។ អ្នកវិវេចនាជាច្រើនបានបដិសេធរាល់ការចោទប្រកាន់ទាំងឡាយលើក្រុមហាម៉ាស់ថាជាអង្គការភេរវករ ដោយផ្ទុយទៅវិញបានសម្ដៅលើក្រុមនេះថាជា ក្រុមសកម្មប្រយុទ្ធដើម្បីសេរីភាព ឬគ្រាន់តែជា ក្រុមសកម្មប្រយុទ្ធ។

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ហាម៉ាស់បានចាប់ផ្តើមយុទ្ធនាការប្រដាប់អាវុធដ៏ធំមួយដែលមានឈ្មោះថា "ប្រតិបត្តិការរលកអាល់-អាកសា" ប្រឆាំងនឹងអ៊ីស្រាអែល។ ក្នុងយុទ្ធនាការនេះ ហាម៉ាស់បានវាយទម្លុះរបាំងព្រំដែនហ្កាហ្សា–អ៊ីស្រាអែល ហើយបានសម្លាប់ជនស៊ីវិល វាយប្រហារមូលដ្ឋានយោធាអ៊ីស្រាអែល និងព្រមទាំងចាប់ជំរិតជនស៊ីវិល និងទាហានអ៊ីស្រាអែល។ សកម្មភាពនេះ​បាន​ជំរុញ​ឱ្យ​អ៊ីស្រាអែល​ធ្វើការប្រកាស​សង្គ្រាម ហើយ​ក៏​បង្ក​ឱ្យ​ផ្ទុះការ​ប្រយុទ្ធ​សម្លាប់គ្នា​នៅទូទាំង​រដ្ឋអ៊ីស្រាអែល និង​តំបន់​ដែនជ្រោយហ្កាហ្សា។

កំណត់សម្គាល់ និងឯកសារយោង

កំណត់សម្គាល់

អាគតដ្ឋាន

ប្រភព

សៀវភៅ

អត្ថបទសារព័ត៌មាន

តំណភ្ជាប់ក្រៅ

Tags:

ហាម៉ាស់ កំណត់សម្គាល់ និងឯកសារយោងហាម៉ាស់ តំណភ្ជាប់ក្រៅហាម៉ាស់ដែនជ្រោយកាសាភាសាអារ៉ាប់វ៉េសប៊ែង

🔥 Trending searches on Wiki ភាសាខ្មែរ:

ខណ្ឌព្រែកព្នៅស្រុកកងមាសស្រុកបរិបូណ៌បរមរាជសម្ភារអាពាហ៍ពិពាហ៍ភូមិសាស្រ្តឥណ្ឌូនេស៊ីរាមាយណៈហែម ចៀវភូមិសាស្ត្រនៅឡាវម៉ង់តេរីយើវិធីវិទ្យាសាស្ត្រសង្គ្រាមស៊ីវិលរបាំឆៃយ៉ាំហ៊ុន ម៉ាណែតប្រាសាទកោះកេរ្តិ៍រឿងបងថ្លៃនិងប្អូនថ្លៃអរិយធម៌អង្គរច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ប្រព័ន្ធទឹករងៃច្បាប់កម្ពុជាប្រជាធិបតេយ្យរដ្ឋល្បែងស្ដេចចង់ពុធ (ភព)លីប៊ីព្រះធម៌កុំព្យូទ័រព្រះបរមរាជវាំងកម្ពុជាហូ ជីមិញខណ្ឌកំបូលកូរ៉េខាងត្បូងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាល់បឺត អែងស្តែងសង្រ្កាន្ត (ថៃ)ប្រ៊ុយណេសិលាចារឹកស្រុកព្រះនេត្រព្រះព្រះបាទជ័យវរ្ម័នទី២ប្រាសាទសំបូរព្រៃគុកល្បែងលោតអន្ទាក់ទំនាក់ទំនងរវាងអរិយធម៌ខ្មែរនិងបរទេសគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពខណ្ឌមានជ័យទេព វង្សច្បាប់បទឧក្រិដ្ឋសម័យឧដុង្គក្រុងក្រចេះនិមិត្តសញ្ញាសាសនាជំនាន់ដើមនៅប្រទេសកម្ពុជាច្បាប់អូមព្រះមហាក្សត្រកម្ពុជាប្រវត្តិកុំព្យូទ័រស្រុកកោះកុងពិធីបុណ្យឯករាជ្យជាតិកម្ពុជាអាស៊ានស្រុកសៀមរាបមូលនិធិរូបិយវត្ថុអន្តរជាតិបរិយាប័ន្នសិល្បៈខ្មែរសម័យបុរេអង្គរនិងអង្គរចុងសម័យអង្គរស្រុកកំពតល្បែងទាញព្រ័ត្របញ្ជីរាយនាម ប្រាសាទខ្មែរអំពើហិង្សាក្រុមប្រឹក្សារាជសម្បត្តិចូលឆ្នាំឡាវរឿងថៅកែចិត្តចោរប្រតិកម្មគីមីជ័យវរ្ម័នទី៧ប្រទេសកំពុងអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិនគណបក្ស​ប្រជាជន​កម្ពុជាក្រុងសែនមនោរម្យសេដ្ឋកិច្ចកម្ពុជាភ្នំពេញហេដ្ឋារចនាសម្ព័ន្ធភាសា និង​អក្សរ​ខ្មែរ🡆 More