រដ្ឋប៉ាឡេស្ទីន

ប៉ាឡេស្ទីន (ភាសាអារ៉ាប់៖ فلسطين), មានឈ្មោះជាផ្លូវការថា រដ្ឋប៉ាឡេស្ទីន គឺជារដ្ឋអធិបតេយ្យមួយស្ថិតនៅតំបន់អាស៊ីខាងលិច។ រដ្ឋនេះត្រូវបានគ្រប់គ្រងជាផ្លូវការដោយអង្គការរំដោះប៉ាឡេស្ទីន (PLO) និងមានទឹកដីទាមទារនៅវ៉េសប៊ែង និងដែនជ្រោយកាសា។ បរិពន្ធភូមិចំនួន ១៦៥ នៅតំបន់វ៉េសប៊ែង ត្រូវបានគ្រប់គ្រងដោយអាជ្ញាធរជាតិប៉ាឡេស្ទីន (PNA) ខណៈដែលតំបន់កាសាកំពុងស្ថិតនៅក្រោមក្រុមហាម៉ាស។ បើទោះបីជាប៉ាឡេស្ទីនបានអះអាងក្រុងយេរូសាឡឹមថាជារដ្ឋធានីរបស់ខ្លួនពិតក៏មែនក្តីប៉ុន្តែទីក្រុងនេះសព្វថ្ងៃគឺកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសអ៊ីស្រាអែល។ ការទាមទារអះអាងរបស់ភាគីទាំងពីរចំពោះទីក្រុងយេរូសាឡឹមគឺមិនត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិនោះទេ។ ទឹកដីទាំងប៉ុន្មាន​ដែល​រដ្ឋប៉ាឡេស្ទីន​កំពុងទាមទារ​គឺត្រូវ​បាន​អ៊ីស្រាអែល​កាន់កាប់​តាំង​ពី​បញ្ចប់សង្គ្រាមប្រាំមួយថ្ងៃនៅ​ក្នុង​ឆ្នាំ១៩៦៧ មកម្លេះ។ ប៉ាឡេស្ទីនសព្វថ្ងៃមានប្រជាជនចំនួន ៥,០៥១,៩៥៣ នាក់បើគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២០ ដែលធ្វើឱ្យវាក្លាយជាប្រទេសដែលមានប្រជាជនច្រើនបំផុតទី ១២១ នៅលើពិភពលោក។

រដ្ឋប៉ាឡេស្ទីន
دولة فلسطين (ភាសាអារ៉ាប់)
ទង់ជាតិ ប៉ាឡេស្ទីន
ទង់ជាតិ
វរលញ្ឆករប៉ាឡេស្ទីន
វរលញ្ឆករ
ភ្លេងជាតិ
"فدائي"
"អ្នកចម្បាំងហ្វេដាយ៉ី"
ទឹកដីដែលអះអាងថាជារបស់ប៉ាឡេស្ទីន (បៃតង)[២] ទឹកដីដែលអះអាងថាជារបស់អ៊ីស្រាអែល (បៃតងខ្ចី)
ទឹកដីដែលអះអាងថាជារបស់ប៉ាឡេស្ទីន (បៃតង)
ទឹកដីដែលអះអាងថាជារបស់អ៊ីស្រាអែល (បៃតងខ្ចី)
ស្ថានភាព{{#if: | |រដ្ឋទទួលស្គាល់ខ្លះៗ រដ្ឋសង្កេតការណ៍ អសប
ទទួលស្គាល់ដោយរដ្ឋសមាជិក អសប ចំនួន ១៣៨
រដ្ឋធានីយេរូសាឡឹម (ការទទួលស្គាល់មានកំណត់)
មជ្ឈមណ្ឌលរដ្ឋបាលរ៉ាំអាឡា
ទីក្រុងធំបំផុតទីក្រុងកាសា
ភាសាផ្លូវការភាសាអារ៉ាប់
រដ្ឋាភិបាលរដ្ឋឯកភូត សាធារណរដ្ឋប្រកាន់ប្រព័ន្ធពាក់កណ្តាលប្រធានាធិបតីនិយម
- ប្រធានាធិបតី
ម៉ះមូដ អាបាស់a
- នាយករដ្ឋមន្ត្រី
មហាម៉ាដ ស្តៃយ៉េ
- ប្រធានសភា
សាលីម សានូន
នីតិបញ្ញត្តិក្រុមប្រឹក្សាជាតិ
និម្មិតកម្ម
- ប្រកាសឯករាជ្យ
១៥ វិច្ឆិកា ១៩៨៨
- សេចក្តីសម្រេចក្លាយជារដ្ឋសង្កេតការណ៍ អសប
២៩ វិច្ឆិកា ២០១២
- ជម្លោះអធិបតេយ្យភាពជាមួយអ៊ីស្រាអែល
កំពុងកើតមានb
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៦,០២០ គ.ម   (ទី១៦៣)
- ផ្ទៃទឹក (%)
៣.៥
៥,៦៥៥ គម
៣៦៥ គម
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២០)
៥,១៥៩,០៧៦ (ទី១២១)
- ដង់ស៊ីតេ
៧៣១ នាក់/គ.ម  
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០១៨)
- សរុប
២៦.៤៧៨ ពាន់លានដុល្លារ (–)
- ក្នុងម្នាក់
៥,៧៩៥ ដុល្លារ (–)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០១៨)
- សរុប
១៤.៦១៦ ពាន់លានដុល្លារ (–)
- ក្នុងម្នាក់
៣,១៩៩ ដុល្លារ (–)
ជីនី (២០១៦)positive decrease 33.7
មធ្យម
HDI (២០១៩)increase 0.708
ខ្ពស់ · ទី១១៥
រូបិយវត្ថុ
  • ផោនអេហ្ស៊ីប (EGP)
  • ស៊ីគែលថ្មីអ៊ីស្រាអែល (ILS)
  • ឌីណាហ្សកដានី (JOD)
  • (សូមមើលរូបិយវត្ថុប៉ាឡេស្ទីន)
ល្វែងម៉ោងUTC+២ (ម៉ោងស្តង់ដាប៉ាឡេស្ទីន)
- រដូវក្តៅ (DST)
UTC+៣ (ម៉ោងរដូវក្តៅប៉ាឡេស្ទីន)
ទម្រង់កាលបរិច្ឆេទdd/mm/yyyy
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ+៩៧០
កូដ ISO 3166PS
ដែនកម្រិតខ្ពស់.ps
  1. ក៏ត្រូវជាមេដឹកនាំនៃរដ្ឋាភិបាលរបស់រដ្ឋផងដែរ។
  2. តំបន់ដែលបានទាមទារគឺកំពុងស្ថិតនៅក្រោមការកាន់កាប់របស់អ៊ីស្រាអែល។
  3. រ៉ាំអាឡាគឺជាមជ្ឈមណ្ឌលរដ្ឋបាលនៃអាជ្ញាធរជាតិប៉ាឡេស្ទីន។

នៅក្រោយសង្គ្រាមលោកលើកទី២ នៅក្នុងឆ្នាំ១៩៤៧ អង្គការសហប្រជាជាតិបានអនុម័តផែនការបែងចែកទឹកដីម៉ាន់ដាតប៉ាឡេស្ទីនដោយផ្តល់អនុសាសន៍ឱ្យបង្កើតរដ្ឋអារ៉ាប់និងជ្វីហ្វឯករាជ្យពីរនិងទឹកដីអន្តរជាតិមួយនៅក្រុងយេរូសាឡឹម។ ផែនការបែងចែកទឹកដីនេះត្រូវបានទទួលស្គាល់ដោយជនជាតិយូដា (ជ្វីហ្វ) ប៉ុន្តែត្រូវបានបដិសេធដោយពួកអារ៉ាប់។ ភ្លាមៗបន្ទាប់ពីការអនុម័តសេចក្តីសម្រេចចប់ដោយមហាសន្និបាត អសប សង្រ្គាមស៊ីវិលមួយក៏បានផ្ទុះឡើង ហើយផែនការនេះក៏ត្រូវបានដកលែងអនុវត្តវិញ។ រយៈពេលមួយថ្ងៃបន្ទាប់ពីបានបង្កើតរដ្ឋអ៊ីស្រាអែលនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៤៨ កងទ័ពរួមអារ៉ាប់ជិតខាងបានសម្រុកចូលឈ្លានពានអតីតម៉ាន់ដាតរបស់អង់គ្លេស និងបានប្រឈមប្រយុទ្ធគ្នាជាមួយនឹងកងកម្លាំងអ៊ីស្រាអែល។ ក្រោយមក រដ្ឋាភិបាលប៉ាឡេស្ទីនរួមត្រូវបានបង្កើតឡើងដោយសម្ព័ន្ធអារ៉ាប់នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៤៨ ដើម្បីគ្រប់គ្រងតំបន់បរិពន្ធភូមិកាសា។ រដ្ឋាភិបាលនោះត្រូវបានទទួលស្គាល់ដោយសមាជិកសម្ព័ន្ធអារ៉ាប់ទាំងអស់ លើកលែងតែត្រង់ហ្សកដានី។ ទោះបីជាយុត្តាធិការរបស់វាត្រូវបានប្រកាសថាគ្របដណ្តប់លើម៉ាន់ដាតប៉ាឡេស្ទីនទាំងមូលមែន ប៉ុន្តែតាមការពិតយុត្តាធិការរបស់វាត្រូវបានកំណត់តែចំពោះតំបន់ដែនជ្រោយកាសាប៉ុណ្ណោះ។ អ៊ីស្រាអែលក្រោយមកបានដណ្តើមកាន់កាប់តំបន់ដែនជ្រោយកាសា និងឧបទ្វីបស៊ីណៃពីប្រទេសអេហ្ស៊ីប តំបន់វ៉េសប៊ែង (រួមទាំងក្រុងយេរូសាឡឹមខាងកើត) ពីហ្សកដានី និងកំពូលហ្កូឡានពីប្រទេសស៊ីរីនៅក្នុងខែមិថុនា ឆ្នាំ១៩៦៧ នៃអំឡុងសង្គ្រាមប្រាំមួយថ្ងៃ

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៨៨ នៅទីក្រុងអាល់ហ្សែរ លោកយ៉ាសែរ អារ៉ាហ្វាត់ ប្រធានអង្គការរំដោះប៉ាឡេស្ទីន (PLO) បានប្រកាសពីការបង្កើតរដ្ឋប៉ាឡេស្ទីនឡើង។ មួយឆ្នាំបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងអូស្លូនៅក្នុងឆ្នាំ១៩៩៣ អាជ្ញាធរជាតិប៉ាឡេស្ទីនក៏បានបង្កើតឡើងដើម្បីគ្រប់គ្រង (ក្នុងកម្រិតផ្សេងៗគ្នា) តំបន់ A និង B នៅវ៉េសប៊ែងដែលរួមមាន"កោះ"ចំនួន ១៦៥ និងដែនជ្រោយកាសាទាំងមូល។ បន្ទាប់ពីក្រុមហាម៉ាសបានក្លាយជាគណបក្សឈានមុខគេនៅក្នុងសភា PNA នៅក្នុងការបោះឆ្នោតថ្មីៗបំផុត (២០១៦) ជម្លោះថ្មីមួយក៏បានផ្ទុះឡើងរវាងខ្លួននិងគណបក្សហ្វាតា ដែលជាហេតុនាំឱ្យកាសាត្រូវធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាសនៅក្នុងឆ្នាំ២០០៧ (ពោលគឺពីរឆ្នាំបន្ទាប់ពីការផ្តាច់ខ្លួនចេញរបស់អ៊ីស្រាអែល)។

រដ្ឋប៉ាឡេស្ទីនត្រូវបានទទួលស្គាល់ដោយរដ្ឋចំនួន ១៣៨ នៅក្នុងចំណោមរដ្ឋសមាជិកសរុប ១៩៣ របស់អង្គការសហប្រជាជាតិ ហើយចាប់តាំងពីឆ្នាំ២០១២ មក វាមានស្ថានភាពជារដ្ឋអ្នកសង្កេតការណ៍ក្នុងអង្គការសហប្រជាជាតិ។ ប៉ាឡេស្ទីនជាសមាជិកនៃសម្ព័ន្ធអារ៉ាប់ អង្គការសហប្រតិបត្តិការឥស្លាម ហ្សេ ៧៧ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ក៏ដូចជាអង្គការយូណេស្កូ សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ល។

និរុត្តិសាស្ត្រ

ដូចឈ្មោះប្រទេស និងរដ្ឋភាគច្រើនផ្សេងទៀតនៅក្នុងភាសាខ្មែរយើងអញ្ចឹង ពាក្យ"ប៉ាឡេស្ទីន"គឺជាពាក្យកម្ចីពីភាសាបារាំងហៅ "Palestine" (ប្រកប ប៉ា-លេ-ស្ទីន)។ ពាក្យអង់គ្លេសគឺសរសេរទម្រង់ដូចគ្នា គ្រាន់តែការបញ្ចេញសំឡេងមានលក្ខណៈខុសគ្នាបន្តិចដោយភាសាអង់គ្លេសគេប្រកបថា "ផា-លេស-ស្តែន"។

ទឹកដីនៃតំបន់ប៉ាឡេស្ទីន និងវិសាលភាពភូមិសាស្រ្តរបស់វាមានភាពខុសៗប្លែកពីគ្នាទៅតាមសម័យកាលប្រវត្តិសាស្ត្រនីមួយៗ ហើយបច្ចុប្បន្ននេះ តំបន់ប៉ាឡេស្ទីនត្រូវបានគេចាត់ទុកថាបានគួបផ្សំឡើងពីរដ្ឋអ៊ីស្រាអែលបច្ចុប្បន្ន តំបន់វ៉េសប៊ែង និងដែនជ្រោយកាសា។ ការប្រើប្រាស់ជាទូទៅនៃពាក្យ "ប៉ាឡេស្ទីន" ឬពាក្យទាក់ទងនឹងតំបន់នៅជ្រុងភាគអាគ្នេយ៍នៃសមុទ្រមេឌីទែរ៉ានេ ក្បែរប្រទេសស៊ីរី បានកើតឡើងតាំងពីសម័យក្រិកបុរាណមកម្លេះដោយមានលោកអេរ៉ូដូតឺសដែលជាអ្នកសរសេរប្រវត្តិសាស្ត្រដំបូងគេនៅសតវត្សទីប្រាំមុន គ.ស ជាអ្នកសម្គាល់បញ្ជាក់។ លោកបានសរសេរនៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្ររបស់លោកថា "ស្រុកមួយនៃប្រទេសស៊ីរីហៅថា ប៉ាឡេស្ទីន (Palaistine)" ដែលជនជាតិព្យូនិកបានធ្វើទំនាក់ទំនងជាមួយនិងរួមទាំងប្រជាជននៅតាមដែនសមុទ្រផ្សេងៗទៀត។ ពាក្យ "ប៉ាឡេស្ទីន" (ជាភាសាឡាតាំងថា Palæstina) ត្រូវគេគិតថាជាពាក្យបង្កើតដោយជនជាតិក្រិកបុរាណសម្រាប់សម្តៅលើតំបន់ដែលកាន់កាប់ដោយពួកភីលីស្ទីន ប៉ុន្តែនេះគ្រាន់តែជាទ្រឹស្តីមួយប៉ុណ្ណោះ។

បច្ចេកសព្ទសាស្ត្រ

អត្ថបទនេះបានប្រើពាក្យ "ប៉ាឡេស្ទីន" "រដ្ឋប៉ាឡេស្ទីន" "ទឹកដីកាន់កាប់ប៉ាឡេស្ទីន" ឆ្លាស់គ្នាអាស្រ័យទៅលើបរិបទ។ ជាពិសេស ពាក្យថា "ទឹកដីកាន់កាប់ប៉ាឡេស្ទីន" គឺសម្តៅទាំងស្រុងទៅលើទឹកដីភូមិសាស្ត្ររបស់ប៉ាឡេស្ទីនដែលប្រទេសអ៊ីស្រាអែលបានកាន់កាប់តាំងពីឆ្នាំ១៩៦៧។ រាល់ករណីទាំងអស់ គ្រប់ឯកសារសម្អាងទាក់ទងនឹងទឹកដីគឺចង់សម្តៅទៅលើដីដែលទាមទារដោយរដ្ឋប៉ាឡេស្ទីន។

ប្រវត្តិសាស្ត្រ

នៅឆ្នាំ១៩៤៧ អង្គការសហប្រជាជាតិ (អសប) បានអនុម័តផែនការបែងចែកសម្រាប់ដំណោះស្រាយរដ្ឋចំនួនពីរនៅលើទឹកដីម៉ាន់ដាត។ ផែនការនេះត្រូវបានទទួលស្គាល់ដោយមេដឹកនាំជនជាតិជ្វីហ្វ ប៉ុន្តែត្រូវបានបដិសេធដោយមេដឹកនាំអារ៉ាប់ ហើយចំណែកចក្រភពអង់គ្លេសវិញក៏បានបដិសេដមិនអនុវត្តផែនការនេះដែរ។ នៅមុនថ្ងៃនៃការដកខ្លួនចុងក្រោយរបស់អង់គ្លេស ទីភ្នាក់ងារជ្វីហ្វសម្រាប់អ៊ីស្រាអែលបានប្រកាសបង្កើតរដ្ឋអ៊ីស្រាអែលតាមផែនការដែលបានស្នើឡើងរបស់ អសប។ គណៈកម្មាធិការកំពូលអារ៉ាប់មិនបានប្រកាសបង្កើតរដ្ឋរបស់ខ្លួននោះទេតែផ្ទុយទៅវិញ ប្រទេសអេហ្ស៊ីបរួមជាមួយត្រង់ហ្សកដានី និងសមាជិកដទៃទៀតនៃសម្ព័ន្ធអារ៉ាប់នាពេលនោះ បានចាប់ផ្តើមធ្វើសកម្មភាពយោធាដែលជាហេតុបណ្តាលឱ្យផ្ទុះសង្រ្គាមអារ៉ាប់–អ៊ីស្រាអែលឆ្នាំ១៩៤៨។ ក្នុងអំឡុងពេលសង្រ្គាម អ៊ីស្រាអែលបានដណ្តើមយកទឹកដីបន្ថែមដែល អសប ធ្លាប់បានកំណត់ជាផ្នែកនៃរដ្ឋអារ៉ាប់។ អេហ្ស៊ីបដំបូងបានគាំទ្រការបង្កើតរដ្ឋាភិបាលប៉ាឡេស្ទីនរួម ប៉ុន្តែបានបោះបង់គំនិតនេះចោលនៅក្នុងឆ្នាំ១៩៥៩។ ត្រង់ហ្សកដានីមិនដែលទទួលស្គាល់រដ្ឋាភិបាលនេះទេ ហើយថែមទាំងបានសម្រេចចិត្តកាត់បញ្ចូលតំបន់វ៉េសប៊ែងជាទឹកដីរបស់ខ្លួនទៀតដើម្បីបង្កើតរដ្ឋហ្សកដានី។ ការកាត់បញ្ចូលទឹកដីនេះត្រូវបានផ្តល់សច្ចាប័ននៅឆ្នាំ១៩៥០ ប៉ុន្តែត្រូវបានច្រានចោលដោយសហគមន៍អន្តរជាតិ។ សង្គ្រាមប្រាំមួយថ្ងៃនៅក្នុងឆ្នាំ១៩៦៧ ដែលជាពេលអ៊ីស្រាអែលប្រយុទ្ធតបទល់ជាមួយអេហ្ស៊ីប ហ្សកដានី និងស៊ីរី បានបញ្ចប់ដោយអ៊ីស្រាអែលចូលកាន់កាប់ទឹកដីប៉ាឡេស្ទីនដូចជាតំបន់វ៉េសប៊ែង និងដែនជ្រោយកាសា។

នៅក្នុងឆ្នាំ១៩៦៤ នៅពេលដែលហ្សកដានីចូលគ្រប់គ្រងតំបន់វ៉េសប៊ែងម្តងទៀត អង្គការរំដោះប៉ាឡេស្ទីន (PLO) ក៏ត្រូវបានបង្កើតឡើងនៅទីនោះដោយមានគោលដៅប្រឆាំងនឹងអ៊ីស្រាអែល។ ធម្មនុញ្ញជាតិប៉ាឡេស្ទីននៃ PLO បានកំណត់ព្រំដែនប៉ាឡេស្ទីនជាទឹកដីទាំងមូលដែលបន្សល់ពីម៉ាន់ដាតរបស់អង់គ្លេសដែលក្នុងនោះក៏មានទាំងរដ្ឋអ៊ីស្រាអែលផងដែរ។ បន្ទាប់ពីសង្គ្រាមប្រាំមួយថ្ងៃបានបញ្ចប់ PLO បានផ្លាស់ទៅជ្រកនៅប្រទេសហ្សកដានី ប៉ុន្តែក្រោយមកបានផ្លាស់ទៅប្រទេសលីបង់វិញនៅក្នុងឆ្នាំ១៩៧១។

កិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់នៅខែតុលា ឆ្នាំ១៩៧៤ បានកំណត់ PLO ថាជា "តំណាងស្របច្បាប់តែមួយគត់របស់ប្រជាជនប៉ាឡេស្ទីន" ហើយបានបញ្ជាក់សារជាថ្មីថា "ពួកគេមានសិទ្ធិផ្ទាល់ក្នុងការបង្កើតរដ្ឋឯករាជ្យមួយជាបន្ទាន់"។ នៅខែវិច្ឆិកា ឆ្នាំ១៩៧៤ PLO ត្រូវបានទទួលស្គាល់ថាមានសមត្ថភាពលើការដោះស្រាយបញ្ហាទាក់ទងនឹងប្រធានបទប៉ាឡេស្ទីនដោយមហាសន្និបាតអង្គការសហប្រជាជាតិផ្តល់ឋានៈសង្កេតការណ៍របស់ពួកគេជា "អង្គភាពមិនមែនរដ្ឋ" នៅអង្គការសហប្រជាជាតិ។ បន្ទាប់ពីបានប្រកាសឯករាជ្យនៅក្នុងឆ្នាំ១៩៨៨ មហាសន្និបាតអង្គការសហប្រជាជាតិបានទទួលស្គាល់ជាផ្លូវការនូវសេចក្តីប្រកាសនេះ ហើយបានសម្រេចចិត្តប្រើឈ្មោះ "ប៉ាឡេស្ទីន" ជំនួសឱ្យ "អង្គការរំដោះប៉ាឡេស្ទីន" នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ ទោះបីជាមានការសម្រេចនេះក៏ដោយ PLO មិនដែលបានចូលរួមនៅអង្គការសហប្រជាជាតិក្នុងនាមជារដ្ឋាភិបាលរបស់រដ្ឋប៉ាឡេស្ទីនឡើយ។

នៅក្នុងឆ្នាំ១៩៧៩ តាមរយៈកិច្ចព្រមព្រៀងកាំដេវីដ អេហ្ស៊ីបបានសម្រេចចុះហត្ថលេខាបញ្ចប់ការទាមទារទឹកដីរបស់ខ្លួនលើតំបន់ដែនជ្រោយកាសា។ នៅខែកក្កដា ឆ្នាំ១៩៨៨ ហ្សកដានីបានលះបង់ការទាមទាររបស់ខ្លួននៅវ៉េសប៊ែងទៅឱ្យ PLO។ នៅអំឡុងខែវិច្ឆិកា ឆ្នាំ១៩៨៨ សភានីតិបញ្ញត្តិនិរទេសរបស់ PLO បានប្រកាសបង្កើត"រដ្ឋប៉ាឡេស្ទីន"ឡើង។ នៅខែបន្ទាប់ រដ្ឋនេះត្រូវបានទទួលស្គាល់ភ្លាមៗដោយរដ្ឋដទៃជាច្រើន រួមទាំងអេហ្ស៊ីប និងហ្សកដានីផង។ នៅក្នុងសេចក្តីប្រកាសឯករាជ្យរបស់ប៉ាឡេស្ទីន គេបានចែងថា រដ្ឋប៉ាឡេស្ទីនត្រូវបានបង្កើតឡើងនៅលើ "ទឹកដីប៉ាឡេស្ទីន" ដោយមិនមានការបញ្ជាក់ច្បាស់លាស់បន្ថែមទៀតនោះទេ។ ដោយហេតុនេះ ទើបប្រទេសមួយចំនួនដែលបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនបានសម្តៅកិច្ចទទួលស្គាល់របស់ពួកគេទៅលើ "ព្រំដែនឆ្នាំ១៩៦៧" ដូច្នេះប្រទេសទាំងអស់នោះបានទទួលស្គាល់ទឹកដីប៉ាឡេស្ទីនត្រឹមតែជាទឹកដីក្រោមការកាន់កាប់ប៉ុណ្ណោះ មិនមែនទឹកដីរបស់អ៊ីស្រាអែលនោះទេ។ ការដាក់ពាក្យសុំចូលជាសមាជិកអង្គការសហប្រជាជាតិដែលដាក់ជូនដោយរដ្ឋប៉ាឡេស្ទីនក៏បានបញ្ជាក់ផងដែរថាវាបានផ្អែកខ្លួនលើ "ព្រំដែនឆ្នាំ១៩៦៧"។ នៅអំឡុងពេលចរចាក្នុងកិច្ចព្រមព្រៀងទីក្រុងអូស្លូ PLO បានប្រកាសទទួលស្គាល់សិទ្ធិអត្ថិភាពរបស់អ៊ីស្រាអែល ហើយអ៊ីស្រាអែលក៏បានទទួលស្គាល់ PLO ថាជាអ្នកតំណាងរបស់ប្រជាជនប៉ាឡេស្ទីនវិញដែរ។ សេចក្តីប្រកាសឯករាជ្យរបស់ប៉ាឡេស្ទីនឆ្នាំ១៩៨៨ បានរួមបញ្ចូលនូវការអំពាវនាវរបស់ PNC សម្រាប់ការចរចាបែបពហុភាគីលើមូលដ្ឋាននៃដំណោះស្រាយលេខ ២៤២ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលក្រោយមកត្រូវបានគេស្គាល់ថា "កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ" ដោយវាបង្ហាញពីការទទួលយកដំណោះស្រាយរដ្ឋចំនួនពីរ ហើយលែងចោទសួរពីភាពស្របច្បាប់នៃរដ្ឋអ៊ីស្រាអែល។

បន្ទាប់ពីអ៊ីស្រាអែលបានដណ្តើម និងកាន់កាប់តំបន់វ៉េសប៊ែងពីហ្សកដានី និងដែនជ្រោយកាសាពីអេហ្ស៊ីប រដ្ឋាភិបាលអ៊ីស្រាអែលក៏ចាប់ផ្តើមបញ្ជូនប្រជាជនខ្លួនឱ្យចូលទៅរស់នៅទីនោះ។ ការគ្រប់គ្រងប្រជាជនអារ៉ាប់លើទឹកដីទាំងនេះត្រូវបានអនុវត្តដោយក្រុមសម្របសម្រួលសកម្មភាពរដ្ឋាភិបាលនៅក្នុងដែនដីនៃរដ្ឋបាលស៊ីវិលអ៊ីស្រាអែល និងដោយក្រុមប្រឹក្សាក្រុងក្នុងតំបន់ដែលមានវត្តមានតាំងពីមុនពេលការកាន់កាប់របស់អ៊ីស្រាអែល។ នៅឆ្នាំ១៩៨០ អ៊ីស្រាអែល​បាន​សម្រេច​​បញ្ឈប់​ការ​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា ហើយ​បង្កើត"សម្ព័ន្ធភូមិ"ដើម្បីជំនួសក្រុមប្រឹក្សាទាំងនោះដោយ​មន្ត្រីនៃសម្ព័ន្ធភូមិថ្មីនេះគឺសុទ្ធតែស្ថិត​ក្រោម​ឥទ្ធិពល​របស់​អ៊ីស្រាអែល។ ក្រោយបន្តិចមក គំរូថ្មីនេះក៏បាត់បង់ប្រសិទ្ធភាពសម្រាប់អ៊ីស្រាអែល និងព្រមទាំងប៉ាឡេស្ទីនផង ហើយសម្ព័ន្ធភូមិបានចាប់ផ្តើមបែកបាក់ដួលរលំដោយសម្ព័ន្ធភូមិចុងក្រោយហៅ"ហេប្រុន"បានរំលាយនៅអំឡុងខែកុម្ភៈ ឆ្នាំ១៩៨៨។

នៅឆ្នាំ១៩៩៣ នៅក្នុងកិច្ចព្រមព្រៀងទីក្រុងអូស្លូ អ៊ីស្រាអែលបានទទួលស្គាល់ក្រុមចរចារបស់ PLO ថាជា "តំណាងប្រជាជនប៉ាឡេស្ទីន" ជាថ្នូរនឹង PLO ទទួលស្គាល់សិទ្ធិរបស់អ៊ីស្រាអែលក្នុងការរក្សាសន្តិភាព ការទទួលយកដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ២៤២ និង ៣៣៨ និងការឈុំប្រកាន់"អំពើហឹង្សា និងអំពើភេរវកម្ម"លើអ៊ីស្រាអែល។ ជាលទ្ធផល នៅក្នុងឆ្នាំ១៩៩៤ PLO បានបង្កើតរដ្ឋបាលដែនដីមួយហៅអាជ្ញាធរជាតិប៉ាឡេស្ទីន (ហៅកាត់ថា PNA ឬ PA) ដោយវាមានមុខងារអនុវត្តកិច្ចការមួយចំនួនរបស់រដ្ឋាភិបាលនៅក្នុងផ្នែកខ្លះនៃតំបន់វ៉េសប៊ែងនិងដែនជ្រោយកាសា។ នៅឆ្នាំ២០០៧ ក្រុមហាម៉ាសបានឡើងកាន់កាប់តំបន់ដែនជ្រោយកាសា ហើយទឹកដីប៉ាឡេស្ទីនក៏ត្រូវបែងចែកជាពីរដោយបន្សល់ទុកគណបក្សហ្វាតារបស់លោកអាបាស់ឱ្យគ្រប់គ្រងតំបន់វ៉េសប៊ែង ខណៈក្រុមហាម៉ាសនៅគ្រប់គ្រងតំបន់ដែនជ្រោយកាសា។ នៅអំឡុងខែមេសា ឆ្នាំ២០១១ ក្រុមភាគីនយោបាយប៉ាឡេស្ទីនទាំងអស់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៃដំណើរផ្សះផ្សា ប៉ុន្តែការប្រកាសអនុវត្តជាផ្លូវការនៃសន្ធិសញ្ញានេះត្រូវផ្អាក រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៤ នៅពេលដែលរដ្ឋាភិបាលរួបរួមមួយត្រូវបានបង្កើតឡើង។

រដ្ឋប៉ាឡេស្ទីន 
បាតុកម្មប្រឆាំងនឹងការបិទផ្លូវធ្វើដំណើរនៅក្រុងកាហ្វ្ររកាដដុំ, មីនា ២០១២

ដូចដែលបានឃើញនៅក្នុងកិច្ចព្រមព្រៀងទីក្រុងអូស្លូកន្លងមក អ៊ីស្រាអែលបានអនុញ្ញាតឱ្យ PLO បង្កើតស្ថាប័នរដ្ឋបាលបណ្តោះអាសន្ននៅក្នុងទឹកដីប៉ាឡេស្ទីនដែលមានទម្រង់ជាការគ្រប់គ្រងដោយអាជ្ញាធរជាតិប៉ាឡេស្ទីន។ អាជ្ញាធរនេះត្រូវបានផ្តល់ការគ្រប់គ្រងជាលក្ខណៈស៊ីវិលនៅក្នុងតំបន់ B និងទាំងការគ្រប់គ្រងស៊ីវិល និងសន្តិសុខនៅក្នុងតំបន់ A ប៉ុន្តែពួកគេមិនមានជាប់ពាក់ព័ន្ធអ្វីនឹងតំបន់ C នោះទេ។ នៅក្នុងឆ្នាំ២០០៥ បន្ទាប់ពីការអនុវត្តផែនការផ្តាច់ខ្លួនជាឯកតោភាគីរបស់អ៊ីស្រាអែល អាជ្ញាធរជាតិប៉ាឡេស្ទីនបានទទួលការគ្រប់គ្រងពេញលេញលើតំបន់ដែនជ្រោយកាសា លើកលែងតែនៅតាមព្រំដែន ដែនអាកាស និងដែនទឹករបស់វា។ បន្ទាប់ពីជម្លោះផ្ទៃក្នុងប៉ាឡេស្ទីនបានកន្លងផុតទៅនៅក្នុងឆ្នាំ២០០៦ ក្រុមហាម៉ាសបានឡើងកាន់កាប់តំបន់ដែនជ្រោយកាសាដោយទុកឱ្យហ្វាតារក្សាការគ្រប់គ្រងនៅតំបន់វ៉េសប៊ែង។ ចាប់ពីឆ្នាំ២០០៧ មក តំបន់ដែនជ្រោយកាសាត្រូវបានគ្រប់គ្រងដោយក្រុមហាម៉ាស និងតំបន់វ៉េសប៊ែងដោយហ្វាតា។

ការទទួលស្គាល់ជាអន្តរជាតិ

រដ្ឋប៉ាឡេស្ទីនត្រូវបានទទួលស្គាល់ដោយរដ្ឋចំនួន ១៣៨ នៅក្នុងចំណោមរដ្ឋសមាជិកសរុប ១៩៣ របស់អង្គការសហប្រជាជាតិ ហើយចាប់តាំងពីឆ្នាំ២០១២ ប៉ាឡេស្ទីនមានស្ថានភាពជារដ្ឋអ្នកសង្កេតការណ៍-មិនមែនជាសមាជិកនៅក្នុងអង្គការសហប្រជាជាតិ។

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២ ក្នុងលទ្ធផលបោះឆ្នោត ១៣៨–៩ (ដោយមានរដ្ឋអនុបវាទចំនួន ៤១ និងរដ្ឋអវត្តមានចំនួនប្រាំ) មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តដំណោះស្រាយលេខ ៦៧/១៩ ដោយតម្លើងស្ថានការណ៍ប៉ាឡេស្ទីនពី "អង្គសង្កេតការណ៍" មក "រដ្ឋសង្កេតការណ៍-មិនមែនសមាជិក" នៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ ដែលនេះត្រូវបានខ្លះចាត់ទុកថាជាការទទួលស្គាល់នូវអធិបតេយ្យភាពរបស់អង្គការរំដោះប៉ាឡេស្ទីន។ អង្គការសហប្រជាជាតិបានអនុញ្ញាតឱ្យប៉ាឡេស្ទីនដាក់ងារការិយាល័យតំណាងរបស់ខ្លួនប្រចាំអង្គការសហប្រជាជាតិជា "បេសកកម្មអ្នកសង្កេតការណ៍អចិន្ត្រៃយ៍នៃរដ្ឋប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិ" ហើយប៉ាឡេស្ទីនបានណែនាំអ្នកការទូតរបស់ខ្លួនឱ្យធ្វើជាតំណាងផ្លូវការនៃ "រដ្ឋប៉ាឡេស្ទីន" ដោយលែងតំណាងឱ្យអាជ្ញាធរជាតិប៉ាឡេស្ទីនទៀតឡើយ។ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ ប្រធានពិធីសាររបស់អង្គការសហប្រជាជាតិលោកយេអូឆេអូល យូនបានប្រកាសថា "ឈ្មោះរដ្ឋប៉ាឡេស្ទីនដែលបានកំណត់នឹងត្រូវយកមកប្រើប្រាស់ដោយលេខាធិការដ្ឋាននៅក្នុងឯកសារផ្លូវការរបស់អង្គការសហប្រជាជាតិទាំងអស់"។ គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋសមាជិកចំនួន ១៣៨ (៧១.៥%) នៃរដ្ឋសមាជិកសរុប ១៩៣ នៃអង្គការសហប្រជាជាតិបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ ប្រទេសមួយចំនួនមិនបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមែនប៉ុន្តែពួកគេបានទទួលស្គាល់ PLO ជា "តំណាងនៃប្រជាជនប៉ាឡេស្ទីន"។ គណៈកម្មាធិការប្រតិបត្តិរបស់ PLO ត្រូវបានផ្តល់សិទ្ធិអំណាចដោយក្រុមប្រឹក្សាជាតិប៉ាឡេស្ទីនដើម្បីបំពេញមុខងារជារដ្ឋាភិបាលនៃរដ្ឋប៉ាឡេស្ទីន។

ភូមិសាស្ត្រ

ទីតាំងភូមិសាស្ត្ររបស់រដ្ឋប៉ាឡេស្ទីនគឺស្ថិតនៅក្នុងតំបន់ឡេវ៉ាន។ ដែនជ្រោយកាសាមានព្រំប្រទល់ជាប់សមុទ្រមេឌីទែរ៉ានេនៅភាគខាងលិច ប្រទេសអេហ្ស៊ីបនៅភាគខាងត្បូង និងប្រទេសអ៊ីស្រាអែលនៅភាគខាងជើង និងកើត។ ចំណែកឯតំបន់វ៉េសប៊ែងវិញមានព្រំប្រទល់ជាប់នឹងប្រទេសហ្សកដានីនៅភាគខាងកើត ហើយនិងប្រទេសអ៊ីស្រាអែលនៅភាគខាងជើង ត្បូង និងលិច។ ដូចនេះ តំបន់​ទាំងពីររបស់​រដ្ឋ​ប៉ាឡេស្ទីនមិនមាន​ព្រំដែន​ភូមិសាស្ត្រ​ជាប់ជាមួយ​គ្នា​នោះទេដោយ​វាត្រូវបាន​បំបែក​ដោយទឹកដី​អ៊ីស្រាអែល។ បើរាប់ទឹកដីទាំងពីរបញ្ចូលគ្នា រដ្ឋប៉ាឡេស្ទីននឹងក្លាយជាប្រទេសធំជាងគេទី ១៦៣ នៅលើពិភពលោក។

បច្ចុប្បន្ន ប៉ាឡេស្ទីនកំពុងតែប្រឈមនឹងបញ្ហាបរិស្ថានជាច្រើន ពិសេសនៅតំបន់កាសាដែលមានបញ្ហាដូចជា៖ វាលលំហកម្ម កំណើននៃកម្រិតបរិមាណអំបិលនៅក្នុងទឹកសាប ទឹកសម្អុយ ជំងឺក្នុងទឹក គុណភាពដីធ្លាក់ចុះ តំហយ និងកំណើនជាតិពុលក្នុងធនធានទឹកក្រោមដី។ នៅតំបន់វ៉េសប៊ែងក៏ជួបបញ្ហាស្រដៀងៗគ្នានេះដែរ ហើយទោះបីជាប្រភពទឹកសាបមានច្រើនជាងនៅតំបន់កាសាក្តី ប៉ុន្តែមធ្យោបាយប្រើប្រាស់នូវមានកំណត់នៅឡើយដោយសារតែជម្លោះកំពុងតែកើតមានក្នុងតំបន់។

អាកាសធាតុ

សីតុណ្ហភាពនៅប៉ាឡេស្ទីនមានការប្រែប្រួលខ្លាំង។ អាកាសធាតុនៅតំបន់វ៉េសប៊ែងភាគច្រើនមានលក្ខណៈដូចអាកាសធាតុសមុទ្រមេឌីទែរ៉ានេដោយតំបន់ខ្ពង់រាបរាងត្រជាក់ជាងតំបន់ឆ្នេរសមុទ្រភាគខាងលិចបន្តិច។ នៅភាគខាងកើត តំបន់មួយផ្នែកនៃវ៉េសប៊ែងត្រូវបានគ្របដណ្តប់ដោយវាលលំហជូឌី ឯតំបន់ភាគខាងលិចជាប់នឹងសមុទ្រមរណៈដោយមានលក្ខណៈអាកាសធាតុស្ងួតហែង និងក្តៅ។ កាសាមានអាកាសធាតុក្តៅពាក់កណ្តាលស្ងួតហែង ជាមួយនឹងរដូវរងាកម្រិតស្រាល។ និទាឃរដូវកើតមាននៅចន្លោះខែមីនា ដល់ខែមេសា ហើយខែដែលក្តៅបំផុតគឺរវាងខែកក្កដា និងខែសីហាដែលសីតុណ្ហភាពខ្ពស់ជាមធ្យមគឺ ៣៣°C ។ ខែដែលត្រជាក់បំផុតគឺខែមករាដោយមានសីតុណ្ហភាពជាធម្មតា ៧°C ។ ភ្លៀងគឺកម្រមានធ្លាក់ណាស់ ហើយជាទូទៅភ្លៀងមានធ្លាក់នៅចន្លោះខែវិច្ឆិកា និងខែមីនាជាមួយនឹងអត្រាទឹកភ្លៀងប្រចាំឆ្នាំប្រហែល ១១៦ មម។

រដ្ឋាភិបាល និងនយោបាយ

រដ្ឋប៉ាឡេស្ទីន 
អគារ​ក្រុមប្រឹក្សា​នីតិ ឯកឧត្តមទួនសុច ជួយដល់ប្រទេស ប៉ាឡេស្ទីនថវិការ១ពាន់លានដុល្លា សម្រាប់ក៏សាងប្រទេស បញ្ញត្តិប៉ាឡេស្ទីន ត្រូវបានបំផ្លាញនៅក្នុងជម្លោះកាសា–អ៊ីស្រាអែល។

រដ្ឋប៉ាឡេស្ទីនមានស្ថាប័ននយោបាយដូចខាងក្រោមដែលមានទំនាក់ទំនងខ្ពស់ជាមួយនឹងអង្គការរំដោះប៉ាឡេស្ទីន (PLO)៖

  • ប្រធានាធិបតីនៃរដ្ឋប៉ាឡេស្ទីន – តែងតាំងដោយក្រុមប្រឹក្សាកណ្តាលប៉ាឡេស្ទីន
  • ក្រុមប្រឹក្សាជាតិប៉ាឡេស្ទីន – សភាដែលបង្កើតរដ្ឋប៉ាឡេស្ទីនឡើង
  • គណៈកម្មាធិការប្រតិបត្តិនៃអង្គការរំដោះប៉ាឡេស្ទីន – អនុវត្តមុខងាររបស់រដ្ឋាភិបាលនិរទេស រក្សាបណ្តាញទំនាក់ទំនងបរទេស។

ស្ថាប័នទាំងនេះគឺមិនស្ថិតនៅក្រោមអាជ្ញាធរជាតិប៉ាឡេស្ទីននោះទេហើយជាទូទៅអាជ្ញាធរជាតិប៉ាឡេស្ទីនមានស្ថាប័នដូចជា ប្រធានអាជ្ញាធរជាតិប៉ាឡេស្ទីន ក្រុមប្រឹក្សានីតិបញ្ញត្តិប៉ាឡេស្ទីន (PLC) និងគណៈរដ្ឋមន្ត្រីអាជ្ញាធរ។

ឯកសារបង្កើតរដ្ឋប៉ាឡេស្ទីនគឺសេចក្តីប្រកាសឯករាជ្យភាពប៉ាឡេស្ទីន ហើយវាមានលក្ខណៈខុសគ្នាពីកតិកាសញ្ញាជាតិប៉ាឡេស្ទីន និងច្បាប់មូលដ្ឋានអាជ្ញាធរជាតិប៉ាឡេស្ទីន។

ផែនទីនៃអាជ្ញាធរជាតិប៉ាឡេស្ទីនដែលបង្ហាញពីទឹកដីបរិពន្ធភូមិរបស់រដ្ឋប៉ាឡេស្ទីន (ពណ៌ក្រហម) (តំបន់ A និង B)
ផែនទីរដ្ឋបាលប៉ាឡេស្ទីន (ផ្លូវការ)

បំណែងចែករដ្ឋបាល

ទំនាក់ទំនងបរទេស

អង្គការរំដោះប៉ាឡេស្ទីនគឺជាអ្នកតំណាងឱ្យរដ្ឋប៉ាឡេស្ទីននៅថ្នាក់អន្តរជាតិ។ អង្គការរំដោះប៉ាឡេស្ទីនមានលក្ខណៈជាអ្នកតំណាងរដ្ឋប៉ាឡេស្ទីនគ្រប់រូបភាពនៅក្នុងអង្គការអន្តរជាតិនានាមានដូចជា សមាជិក សហការី ឬអ្នកសង្កេតការណ៍ជាដើម។

ច្បាប់ និងសន្តិសុខ

រដ្ឋប៉ាឡេស្ទីនមានកងកម្លាំងសន្តិសុខមួយចំនួនរួមមាន កងកម្លាំងនគរបាលស៊ីវិល កងកម្លាំងសន្តិសុខជាតិ និងសេវាស៊ើបការណ៍សម្ងាត់ជាដើម ដែលស្ថាប័នទាំងនេះសុទ្ធតែមានមុខងាររក្សាសន្តិសុខ និងការពារប្រជាពលរដ្ឋប៉ាឡេស្ទីន និងរដ្ឋប៉ាឡេស្ទីនជារួម។

ប្រជាសាស្ត្រ

ចំនួនប្រជាជន
ឆ្នាំ គិតជាលាន
១៩៥០ ០.៩
២០០០ ៣.២
២០១៨ ៤.៩

យោងតាមការិយាល័យស្ថិតិកណ្តាលប៉ាឡេស្ទីនបានឱ្យដឹងថា រដ្ឋប៉ាឡេស្ទីនមានប្រជាជនចំនួន ៤,៤២០,៥៤៩ នាក់នៅក្នុងឆ្នាំ២០១៣។ នៅក្នុងទឹកដីប្រមាណ ៦,០២០ គីឡូម៉ែត្រការ៉េ ដង់ស៊ីតេប្រជាជនប៉ាឡេស្ទីនមានប្រហែល ៨២៧ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។

សុខភាព

យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា គិតត្រឹមឆ្នាំ២០១៧ រដ្ឋប៉ាឡេស្ទីនមានមជ្ឈមណ្ឌលថែទាំសុខភាពបឋមចំនួន ៧៤៣ (៥៨៣ នៅវ៉េសប៊ែង និង ១៦០ នៅកាសា) និងមន្ទីរពេទ្យចំនួន ៨១ (៥១ នៅវ៉េសប៊ែង និង ៣០ នៅកាសា)។

ក្នុងប្រតិបត្តិការក្រោមការឧបត្ថម្ភពីអង្គការសុខភាពពិភពលោក (WHO) ក្រុមការងារសុខាភិបាលនៅលើទឹកដីកាន់កាប់ប៉ាឡេស្ទីន (oPt) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ និងតំណាងឱ្យភាពជាដៃគូរបស់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិជាង ៧០ និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលបានផ្តល់ក្របខ័ណ្ឌសម្រាប់បុគ្គលិកសុខភាពដែលចូលរួមក្នុងកិច្ចការមនុស្សធម៌នៅ oPt។ ក្រុមសុខាភិបាលទាំងនោះត្រូវមានក្រសួងសុខាភិបាលជាសហប្រធានដើម្បីធានាឱ្យអ្វីៗស្របទៅនឹងគោលនយោបាយ និងផែនការជាតិ។

ការអប់រំ

អត្រាអក្ខរកម្មរបស់ប៉ាឡេស្ទីនគឺ ៩៦.៣% បើយោងតាមរបាយការណ៍ពីឆ្នាំ២០១៤ របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ដែលនេះជាអត្រាដ៏ខ្ពស់តាមស្តង់ដារអន្តរជាតិ។ ប៉ាឡេស្ទីនមាអសទិសភាពខាងអក្ខរកម្មតាមភេទដោយក្នុងនោះស្ត្រីដែលមានអាយុលើសពី ១៥ ឆ្នាំប្រមាណ ៥.៩% ត្រូវបានចាត់ទុកថាមិនចេះអក្សរបើប្រៀបធៀបទៅនឹងបុរស ១.៦%។ អនក្ខរភាពក្នុងចំណោមស្ត្រីបានធ្លាក់ចុះពី ២០.៣% នៅក្នុងឆ្នាំ១៩៩៧ មកតិចជាង ៦% នៅក្នុងឆ្នាំ២០១៤។

សាសនា

៩៣% នៃប្រជាជនប៉ាឡេស្ទីនសរុបគឺជាឥស្លាមសាសនិកដែលពួកគេភាគច្រើនជាអ្នកកាន់និកាយស៊ុននីឥស្លាម ហើយបូករួមទាំងមានមនុស្សភាគតិចមួយចំនួនទៀតដែលកាន់និកាយអាម៉ាឌីស និងក្នុងនោះផងដែរមាន ១៥% ជាអ្នកកាន់សាសនាឥស្លាមគ្មាននិកាយ។ គ្រិស្តសាសនិកប៉ាឡេស្ទីនតំណាងឱ្យក្រុមសាសនា ៦% ហើយបន្ទាប់មកមានសហគមន៍សាសនាតូចៗជាច្រើន រួមទាំងឌ្រុស និងសាមារីតង់ជាដើម។

សេដ្ឋកិច្ច

ទេសចរណ៍

ទេសចរណ៍នៅ​ក្នុង​ទឹកដី​​រដ្ឋ​ប៉ាឡេស្ទីន​​គឺ​ចង់សម្តៅទៅ​លើ​ទេសចរណ៍​នៅ​ក្រុងយេរូសាឡឹម​ខាង​កើត តំបន់វ៉េសប៊ែង និងដែនជ្រោយកាសា។ នៅឆ្នាំ២០១០ មនុស្សចំនួន ៤.៦ លាននាក់បានដើរលេងកម្សាន្តលើទឹកដីប៉ាឡេស្ទីន បើទៅធៀបនឹង ២.៦ លាននាក់នៅក្នុងឆ្នាំ២០០៩។ ក្នុងនោះ មនុស្សចំនួន ២.២ លាននាក់ជាភ្ញៀវទេសចរបរទេស ខណៈដែល ២.៧ លាននាក់ជាភ្ញៀវក្នុងស្រុក។ អ្នកទេសចរភាគច្រើនបានមកកម្សាន្តត្រឹមតែពីរបីម៉ោងប៉ុណ្ណោះ ឬជាផ្នែកនៃដំណើរកម្សាន្តរយៈពេលមួយថ្ងៃ។ ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០១២ ភ្ញៀវជាង ១៥០,០០០ នាក់បានស្នាក់នៅតាមសណ្ឋាគារនៅតំបន់វ៉េសប៊ែង។ ប្រហែល ៤០% នៃភ្ញៀវទេសចរទាំងអស់ជាជនជាតិអឺរ៉ុប និង ៩% មកពីសហរដ្ឋអាមេរិក និងប្រទសកាណាដា។ នៅក្នុងឆ្នាំ២០១៣ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍របស់អាជ្ញាធរប៉ាឡេស្ទីនគឺលោកស្រី រូឡា ម៉ាអៃយ៉ា បានថ្លែងថា រដ្ឋាភិបាលរបស់លោកស្រីមានគោលបំណងលើកទឹកចិត្តនិងជម្រុញឱ្យមានដំណើរទស្សនកិច្ចអន្តរជាតិមកកាន់ប្រទេសប៉ាឡេស្ទីន ប៉ុន្តែការកាន់កាប់នេះគឺជាកត្តាចម្បងដែលរារាំងវិស័យទេសចរណ៍មិនឱ្យក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់ប៉ាឡេស្ទីន។ នៅប៉ាឡេស្ទីនគឺមិនមានលក្ខខណ្ឌទិដ្ឋាការដាក់លើជនបរទេសក្រៅពីលក្ខខណ្ឌដែលកំណត់ដោយគោលនយោបាយទិដ្ឋាការរបស់អ៊ីស្រាអែលទេ។ មធ្យោបាយចូលទៅកាន់ក្រុងយេរូសាឡឹម វ៉េសប៊ែង និងកាសាត្រូវបានស្ថិតនៅក្រោមរដ្ឋាភិបាលអ៊ីស្រាអែលទាំងស្រុង។ ការចូលទៅកាន់ទឹកដីកាន់កាប់ប៉ាឡេស្ទីនគឺតម្រូវឱ្យតែមានលិខិតឆ្លងដែនអន្តរជាតិដែលមានសុពលភាពប៉ុណ្ណោះ។

គមនាគមន៍

ការិយាល័យស្ថិតិកណ្តាលប៉ាឡេស្ទីន (PCBS) និងក្រសួងទូរគមនាគមន៍ និងព័ត៌មានវិទ្យា បានថ្លែងថា ប៉ាឡេស្ទីនមានអតិថិជនទូរស័ព្ទចល័តចំនួន ៤.២ លាននាក់បើប្រៀបធៀបទៅនឹងចំនួន ២.៦ លាននាក់នៅចុងឆ្នាំ២០១០ ខណៈដែលចំនួនអតិថិជន ADSL នៅប៉ាឡេស្ទីនបានកើនឡើងដល់ប្រហែល ៣៦៣ ពាន់នាក់នៅចុងឆ្នាំ២០១៩ បើធៀបនឹង ១១៩ ពាន់នាក់ក្នុងរយៈពេលជាមួយគ្នា។ ៩៧% នៃគ្រួសារប៉ាឡេស្ទីនទាំងអស់យ៉ាងហោចណាស់មានទូរសព្ទចល័តមួយ ខណៈពេលដែលទូរសព្ទដៃយ៉ាងតិចណាស់មួយត្រូវបានកាន់ដោយ ៨៦% នៃគ្រួសារទាំងនោះ (៩១% នៅវ៉េសប៊ែង និង ៧៨% នៅដែនជ្រោយកាសា)។ ប្រហែល ៨០% នៃគ្រួសារប៉ាឡេស្ទីនមានបណ្តាញអ៊ីនធឺណិតនៅក្នុងផ្ទះរបស់ពួកគេ ហើយប្រហែលមួយភាគបីមានកុំព្យូទ័រ។ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ធនាគារពិភពលោកបានអនុម័តផ្តល់ជំនួយថវិកាចំនួន ១៥ លានដុល្លារសម្រាប់គម្រោងបច្ចេកវិទ្យាសម្រាប់យុវជន និងការងារ (TechStart) ក្នុងគោលបំណងជួយដល់វិស័យព័ត៌មានវិទ្យានៅប៉ាឡេស្ទីន បង្កើនសមត្ថភាពរបស់ក្រុមហ៊ុន និងបង្កើតការងារដែលមានគុណភាពខ្ពស់បន្ថែមទៀត។ លោកខានថាន សាំនការដែលជានាយកធនាគារពិភពលោកប្រចាំតំបន់វ៉េសប៊ែង និងកាសា បាននិយាយថា "វិស័យព័ត៌មានវិទ្យាមានសក្តានុពលក្នុងការចូលរួមចំណែកយ៉ាងរឹងមាំដល់កំណើនសេដ្ឋកិច្ច។ វាអាចផ្តល់ឱកាសថ្មីដល់យុវជនប៉ាឡេស្ទីន ដែលស្មើនឹង ៣០% នៃចំនួនប្រជាជនសរុប និងកំពុងទទួលរងពីភាពអត់ការងារធ្វើធ្ងន់ធ្ងរ"។

សេវាកម្មហិរញ្ញវត្ថុ

អាជ្ញាធររូបិយវត្ថុប៉ាឡេស្ទីនបានចេញសេចក្តីណែនាំសម្រាប់ប្រតិបត្តិការ និងការផ្តល់សេវាទូទាត់តាមអេឡិចត្រូនិក រួមទាំងកាបូបអេឡិចត្រូនិក និងកាតបង់ប្រាក់ជាមុន។

ដំណឹកជញ្ជូន

ការផ្គត់ផ្គង់ទឹក និងអនាម័យ

ជាទូទៅ ទឹកនៅតំបន់កាសាគឺមានគុណភាពអន់ បើប្រៀបធៀបទៅនឹងវ៉េសប៊ែង។ ប្រហែលមួយភាគបីទៅពាក់កណ្តាលនៃទឹកដែលបានចែកចាយនៅក្នុងទឹកដីប៉ាឡេស្ទីនត្រូវបានបាត់បង់នៅក្នុងបណ្តាញចែកចាយទឹក។ ការបិទផ្លូវដំណើរដ៏យូរអង្វែងនៅដែនជ្រោយកាសា បូករួមជាមួយនឹងសង្រ្គាមកាសា បានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់មួយនេះ។ ទាក់ទងនឹងទឹកសំណល់ រោងចក្រប្រព្រឹត្តិកម្មដែលមានស្រាប់មិនមានសមត្ថភាពចម្រាញ់ទឹកសំណល់ដែលបានផលិតទាំងអស់នោះឡើយ ដែលជាហេតុបណ្តាលឱ្យមានការបំពុលទឹកធ្ងន់ធ្ងរ។ ការអភិវឌ្ឍន៍វិស័យនេះគឺពឹងផ្អែកយ៉ាងខ្លាំងទៅលើហិរញ្ញប្បទានពីខាងក្រៅ។

វប្បធម៌

មើលផងដែរ

កំណត់សម្គាល់

ឯកសារយោង

អាគតដ្ឋាន

អានបន្ថែម

ជាភាសាអង់គ្លេស

តំណភ្ជាប់ក្រៅ

ជាភាសាអង់គ្លេស

Tags:

រដ្ឋប៉ាឡេស្ទីន និរុត្តិសាស្ត្ររដ្ឋប៉ាឡេស្ទីន ប្រវត្តិសាស្ត្ររដ្ឋប៉ាឡេស្ទីន ការទទួលស្គាល់ជាអន្តរជាតិរដ្ឋប៉ាឡេស្ទីន ភូមិសាស្ត្ររដ្ឋប៉ាឡេស្ទីន រដ្ឋាភិបាល និងនយោបាយរដ្ឋប៉ាឡេស្ទីន ប្រជាសាស្ត្ររដ្ឋប៉ាឡេស្ទីន សេដ្ឋកិច្ចរដ្ឋប៉ាឡេស្ទីន វប្បធម៌រដ្ឋប៉ាឡេស្ទីន មើលផងដែររដ្ឋប៉ាឡេស្ទីន កំណត់សម្គាល់រដ្ឋប៉ាឡេស្ទីន ឯកសារយោងរដ្ឋប៉ាឡេស្ទីន អានបន្ថែមរដ្ឋប៉ាឡេស្ទីន តំណភ្ជាប់ក្រៅរដ្ឋប៉ាឡេស្ទីនដែនជ្រោយកាសាភាសាអារ៉ាប់យេរូសាឡឹមវ៉េសប៊ែងសង្គ្រាមប្រាំមួយថ្ងៃអាស៊ីខាងលិច

🔥 Trending searches on Wiki ភាសាខ្មែរ:

បឹងទន្លេសាបប្រទេសចម្ប៉ាបញ្ជីរាយនាម ប្រទេសនៅអាស៊ីតាមចំនួនប្រជាជនរូបមន្តគីមីជួន ណាតចូលឆ្នាំខ្មែរជំងឺទឹកនោមផ្អែមខេត្តមណ្ឌលគិរីភពព្រហស្បតិ៍រឿង រ៉ូមេអូ និង ហ្ស៊ុយលីយេភាសាបាលីសំស្ក្រឹតទុំ (តួអង្គ)សេដ្ឋកិច្ចឡាវជីវវិទ្យានរោត្តម មុនីនាថ សីហនុព្រះសត្ថាទី២អង្គជីល្បែងចោលឈូងចង្វាក់ រាំវង់វប្បធម៌វប្បធម៌កម្ពុជាសំលៀកបំពាក់ខ្មែរ តំណាងថ្ងៃទឹកសាសនាតាវសោ ភឹមតេឡេក្រាម (កម្មវិធី)សារពាង្គកាយជនជាតិជប៉ុនសាសនាឥស្លាមនៅកម្ពុជាលក្ខណៈពិសេសរបស់ប្រាសាទអង្គរវត្តធនាគារជាតិនៃកម្ពុជារឿង ដើមកំណើតក្រុងភ្នំពេញវេយ្យាករណ៍នៃភាសាខ្មែរបញ្ញត្តិចាប៉ីដងវែងស ខេងរឿងអាខ្វាក់អាខ្វិនរឿងសូផាតដើមត្នោតរឿងមហាភារតយុទ្ធរដ្ឋសភាកម្ពុជាវប្បធម៌ថៃល្ខោនបាសាក់ស្រុកជីក្រែងការបោះឆ្នោតសកល អាណត្តិទី១ ឆ្នាំ១៩៩៣មហោសថជាតកធម្មបទធម្មយុត្តិកនិកាយរឿងបងថ្លៃនិងប្អូនថ្លៃរនាតឯករឿងគ្រូ និង សិស្សខែចន្ទគតិ និង សូរិយគតិកូរ៉េពុទ្ធជ័យមង្គលសព្វនាមអុកសិង្ហបុរីចេនឡាបទកាកគតិខេត្តព្រះវិហារបុណ្យឯករាជ្យជាតិកម្ពុជាចាម្ប៉ាខ្សែទឹកមហាសមុទ្ររឿងអាសំគមបាញ់លលកបង់ក្លាដែសមេត្តាអរិយសច្ច៤ចតុកោណកែងប្រវត្តិសាស្រ្តរបស់ប្រទេសសហរដ្ឋអាមេរិចចក្រភពអង្គរ គ.ស (៨០២-១៤៣១)វិមានឯករាជ្យស៊ីន ស៊ីសាមុតគ្រោងឆ្អឹងមនុស្សក្រមសីលធម៌ថ្មបាយក្រៀមអាណាចក្រអយុធ្យាអាស៊ីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ🡆 More