ស៊ីរី

ប្រទេសស៊ីរី (ភាសាអារ៉ាប់៖ سُورِيَا ឬ سُورِيَة ប្រកបថា ស៊ូ–រី–យ៉ា) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋអារ៉ាប់ស៊ីរី (ភាសាអារ៉ាប់៖ الجمهورية العربية السورية) គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច។ ប្រទេសស៊ីរីមានព្រំដែនខាងលិចជាប់សមុទ្រមេឌីទែរ៉ាណេ ខាងជើងជាប់ប្រទេសតួកគី ខាងកើតជាប់អ៊ីរ៉ាក់ ខាងត្បូងជាប់ហ្សកដានី និងខាងនិរតីជាប់អ៊ីស្រាអែល។ ប្រទេសស៊ីរីមានសណ្ឋានដីច្រើនលក្ខណៈដូចជា តំបន់វាលរាបដែលមានជីជាតិ តំបន់ភ្នំនិងវាលលំហខ្សាច់យ៉ាងធំទូលាយ។ ទីក្រុងដាម៉ាស់គឺជារដ្ឋធានី និងជាទីក្រុងធំបំផុតប្រចាំប្រទេសស៊ីរី។ ប្រទេសនេះមានប្រជាជនភាគច្រើនជាជនជាតិអារ៉ាប់ និងនិយមប្រកាន់ឥស្លាមសាសនានិកាយស៊ុននី។

សាធារណរដ្ឋអារ៉ាប់ស៊ីរី
الجمهورية العربية السورية (ភាសាអារ៉ាប់)
ទង់ជាតិ ស៊ីរី
ទង់ជាតិ
វរលញ្ឆករស៊ីរី
វរលញ្ឆករ
បាវចនា
وَحْدَةٌ ، حُرِّيَّةٌ ، اِشْتِرَاكِيَّةٌ
"សាមគ្គីភាព សេរីភាព សង្គមនិយម"
ភ្លេងជាតិ
Homat el Diyar
"អាណាព្យាបាលនៃមាតុភូមិ"
ទីតាំងប្រទេសស៊ីរី (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសស៊ីរី (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
ដាម៉ាស់
33°30′N 36°18′E / 33.500°N 36.300°E / 33.500; 36.300
ភាសាផ្លូវការភាសាអារ៉ាប់
ក្រុមជនជាតិ
(ឆ្នាំ ២០២១)
៩០% អារ៉ាប់/ឡេវ៉ាន
១០% ក្រុមជនជាតិផ្សេងៗ
សាសនា
៨៧% ឥស្លាមសាសនា
១០% គ្រិស្តសាសនា
៣% លទ្ធិឌ្រូស
រដ្ឋាភិបាលរដ្ឋឯកភូតប្រកាន់លទ្ធិបាស៊ីស សាធារណរដ្ឋពាក់កណ្តាលប្រធានាធិបតីនិយម
- ប្រធានាធិបតី
បាសារ អាល់-អាសាដ
- នាយករដ្ឋមន្ត្រី
ហ៊ូសេន អានូស
នីតិបញ្ញត្តិសភាប្រជាជន
និម្មិតកម្ម
- ព្រះរាជាណាចក្រអារ៉ាប់ស៊ីរី
៨ មីនា ១៩២០
- រដ្ឋស៊ីរីក្រោមម៉ាន់ដាតបារាំង
១ ធ្នូ ១៩២៤
- សាធារណរដ្ឋស៊ីរី
១៤ ឧសភា ១៩៣០
- ទទួលឯករាជ្យ (ផ្លូវច្បាប់)
២៤ តុលា ១៩៤៥
- ទទួលឯករាជ្យ (ផ្លូវការ)
១៧ មេសា ១៩៤៦
- ចុះចេញពីសាធារណរដ្ឋអារ៉ាប់រួម
២៨ កញ្ញា ១៩៦១
- គណបក្សបាដបានឡើងកាន់អំណាច
៨ មីនា ១៩៦៣
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន
១៧ កុម្ភៈ ២០១២
ក្រឡាផ្ទៃ
- ផ្ទៃសរុប
១៨៥,១៨០ គ.ម   (ទី៨៧)
- ផ្ទៃទឹក (%)
១.១
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២០)
១៧,៥០០,៦៥៧ (ទី៦៦)
- ជំរឿន (ឆ្នាំ ២០១០)
២១,០១៨,៨៣៤
- ដង់ស៊ីតេ
១១៨.៣ នាក់/គ.ម   (ទី៧០)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០១៥)
- សរុប
៥០.២៨ ពាន់លានដុល្លារ
- ក្នុងម្នាក់
២,៩០០ ដុល្លារ
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០១៤)
- សរុប
២៤.៦ ពាន់លានដុល្លារ (ទី១៦៧)
- ក្នុងម្នាក់
២,៨០៧ ដុល្លារ
ជីនី (២០១៤)៥៥.៨
ខ្ពស់
HDI (២០១៩)increase ០.៥៦៧
មធ្យម · ទី១៥១
រូបិយវត្ថុផោនស៊ីរី (SYP)
ល្វែងម៉ោងUTC+២ (EET)
- រដូវក្តៅ (DST)
UTC+៣ (EEST)
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ+៩៦៣
ដែនកម្រិតខ្ពស់.sy

រដ្ឋស៊ីរីសម័យថ្មីត្រូវបានបង្កើតឡើងក្រោយពីសង្គ្រាមលោកលើកទីមួយដោយជាដែនដីអាណត្តិរបស់បារាំង និងគឺជារដ្ឋអារ៉ាប់ដែលធំជាងគេដែលបង្កើតឡើងពីឡេវ៉ាន់អារ៉ាប់ដែលដើមឡើយគ្រប់គ្រងដោយចក្រភពអូតូម៉ង់។ ប្រទេសស៊ីរីទទួលបានឯករាជ្យនៅខែមេសា ១៩៤៦ ដោយជាសាធារណរដ្ឋរដ្ឋសភា។ ប្រទេសស៊ីរីមានភាពវឹកវរនៅសម័យក្រោយទទួលបានឯករាជ្យ និងក្រុមរដ្ឋប្រហារនិងការប៉ុនប៉ងធ្វើរដ្ឋប្រហារធ្វើឲ្យនយោបាយប្រទេសមិនស្ថិតស្ថេរក្នុងអំឡុងឆ្នាំ ១៩៤៩-១៩៧១។ រវាងឆ្នាំ ១៩៥៨ ដល់ ១៩៦១ ប្រទេសស៊ីរីបានចូលរួមសហភាពជារយៈពេលខ្លីៗជាមួយនឹងអេហ្ស៊ីប ដោយបានបញ្ចប់ជាមួយរដ្ឋប្រហារ។ ប្រទេសស៊ីរីស្ថិតនៅក្រោមច្បាប់គ្រាអាសន្នរវាងឆ្នាំ ១៩៦៣ ដល់ ២០១១ និងបានបង្ក្រាបការការពារប្រជាពលរដ្ឋភាគច្រើននៃរដ្ឋធម្មនុញ្ញ និងប្រព័ន្ធរដ្ឋាភិបាលត្រូវបានចាត់ទុកថាមិនមែនប្រជាធិបតេយ្យ។ បាសា អាល់-អាសាដជាប្រធានាធិបតីតាំងពីឆ្នាំ ២០០០ ដោយទទួលឥទ្ធិពលពីហាហ្វេស អាល់-អាសាដ ឪពុក​របស់​គាត់ ដែលបានកាន់តំណែងរវាងឆ្នាំ ១៩៧០ ដល់ ២០០០។

ប្រទេសស៊ីរីគឺជាសមាជិកនៃអសបនិងចលនាគ្មានតម្រឹម។ នៅបច្ចុប្បន្ន ប្រទេសស៊ីរីត្រូវបានផ្អាកសមាជិកភាពពីសម្ព័ន្ធអារ៉ាប់ និងអង្គការសហប្រតិបត្តិការឥស្លាម និងផ្អាកខ្លួនឯងពីសហភាពដើម្បីមេឌីទែរ៉ាណេ។ ចាប់តាំងពីខែមីនា ២០១១ ប្រទេសស៊ីរីបានកើតសង្គ្រាមស៊ីវិលស៊ីរីនៅក្នុងភាពរំជើបរំជួល (បានចាត់ទុកថាជាផ្នែកបន្ថែមនៃអារ៉ាប់ស្ព្រ៊ិង)។

ឯកសារយោង

Tags:

តួកគីភាសាអារ៉ាប់សមុទ្រមេឌីទែរ៉ាណេហ្សកដានីអាស៊ីខាងលិចអ៊ីរ៉ាក់អ៊ីស្រាអែល

🔥 Trending searches on Wiki ភាសាខ្មែរ:

និមិត្តសញ្ញាគីមីកូសាំងស៊ីនការផ្សាយពាណិជ្ជកម្មក្រុងកំពតខេត្តនៃកម្ពុជាអង្គការសហប្រជាជាតិលទ្ធិកុម្មុយនីស្តអរិយធម៌ខ្មែរនៅសម័យអាណាចក្រភ្នំកម្ពុជាក្រោមភូមិទិវាពលកម្មអន្ដរជាតិសំលៀកបំពាក់ខ្មែរ តំណាងថ្ងៃសង្គ្រាមនៅចន្លោះសម័យចតុមុខនិងលង្វែកអង់រីកូ ហ្វែរមីជំនឿប្រពៃណីក្នុងពិធីបុណ្យកាន់ បិណ្ឌ-ភ្ជុំបិណ្ឌខណ្ឌដូនពេញរមណីយដ្ឋានភ្នំសន្ទូចសាលាភូមិន្ទរដ្ឋបាលច្បាប់ស្រីវិសាខបូជាអារ៉ាប៊ីសាអ៊ូឌីតឃុំស្វាយរំពារភ្នំសំពៅផ្នត់គំនិតពុទ្ធជ័យមង្គលឧស្សាហកម្មគ្រីស្តុប កូឡុំភ្លេងពិណពាទ្យសង្កាត់ចំការសំរោងព្រហ្មវិហារធម៌ប្រាសាទបន្ទាយឆ្មាររឿងកុលាបប៉ៃលិនវគ្គទី៣អាពាហ៍ពិពាហ៍ល្បែងទាញព្រ័ត្រស្រុកកំរៀងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញស្រុកកំពង់ត្រាចវេស្សន្ដរជាតកពិធីក្រុងពាលីមង្គលសូត្រពហូទេវាសង្កាត់ស្វាយដង្គំក្រុមប្រឹក្សាខេត្តសង្កាត់ស្លក្រាមជប៉ុនប្រាសាទភ្នំបាណន់ល្បែងស្វាដណ្ដើមស្លឹកឈើពណ៌តាមថ្ងៃក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)ផលិតផលក្នុងស្រុកសរុបកេង វ៉ាន់សាក់ប្រព័ន្ធសេដ្ឋកិច្ចភាសាខ្មែរក្លឹបបាល់ទាត់រៀលម៉ាឌ្រីដសិទ្ធិមនុស្សរាំវង់នូវែលហ្សេឡង់ចុងសម័យអង្គរខ្មែរសុរិន្ទភូមិសាស្ត្រកម្ពុជាខេត្តព្រះសីហនុឥស្លាមសាសនាអំពើហិង្សាសម័យកាលលង្វែកស្រុកបវេលស្លាកលេខយាន្តយន្ត ទោចក្រយាន្តយន្ត របស់រដ្ឋសីល១០អ៊ីស្រាអែលជនជាតិថៃមហាសករាជប៉ុលពតបញ្ជីរាយនាម ភ្នំនៅកម្ពុជាជនជាតិជប៉ុនហោព្រះកែវព្រះភូមិ(ទេវតា)រាជវង្សហាន🡆 More