កាតា

ប្រទេសកាតា (ភាសាអារ៉ាប់៖ قطر) ដោយមានឈ្មោះជាផ្លូវការថា រដ្ឋកាតា គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច។ ប្រទេសនេះបានគ្របដណ្តប់លើឧបទ្វីបកាតាទាំងមូលដែលមានទីតាំងនៅលើតំបន់ឆ្នេរសមុទ្រភាគឦសាននៃឧបទ្វីបអារ៉ាប់ ហើយវាមានព្រំដែនគោកតែមួយគត់ជាប់ជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅភាគខាងត្បូង​ ចំណែកឯទឹកដីទាំងប៉ុន្មានរបស់វាត្រូវបានហ៊ុំព័ទ្ធដោយឈូងសមុទ្រពែក្ស។ ប្រទេសកាតាត្រូវបានបំបែកពីប្រទេសបារ៉ែនដោយឈូងសមុទ្របារ៉ែន ដែលជាច្រកចូលនៃឈូងសមុទ្រពែក្ស។ រាជធានីរបស់កាតាគឺ ទីក្រុងដូហា ដែលត្រូវជាទីលំនៅរបស់ប្រជាជនជាង ៨០% នៃប្រទេសនេះ។

រដ្ឋកាតា
دولة قطر (អារ៉ាប់)
ទង់ជាតិ កាតា
ទង់ជាតិ
វរលញ្ឆករកាតា
វរលញ្ឆករ
បាវចនា
"الله الوطن الأمير"
"ព្រះជាម្ចាស់ ជាតិ អេមារ"
ភ្លេងជាតិ
السلام الأميري
"សុខសន្តិភាពដល់អេមារ"

ទីតាំងប្រទេសកាតា (បៃតង) នៅលើភូគោល
ទីតាំងប្រទេសកាតា (បៃតង) នៅលើភូគោល
រាជធានី
និង ទីក្រុងធំបំផុត
ដូហា
25°18′N 51°31′E / 25.300°N 51.517°E / 25.300; 51.517
ភាសាផ្លូវការភាសាអារ៉ាប់
ភាសាទូទៅភាសាអង់គ្លេស
ក្រុមជនជាតិ
(ឆ្នាំ ២០១៥)
  • ៤០% អារ៉ាប់
  • ៣៦% អាស៊ីខាងត្បូង
       — ១៨% ប៉ាគីស្ថាន
       — ១៨% ឥណ្ឌា
  • ១០% អ៊ីរ៉ង់
  • ១៤% ជនជាតិផ្សេងៗទៀត
សាសនា
(ឆ្នាំ ២០២០)
  • ៦៥.៥% ឥស្លាមសាសនា (ផ្លូវការ)
  • ១៥.១% ហិណ្ឌូសាសនា
  • ១៤.២% គ្រិស្តសាសនា
  • ៣.៣% ព្រះពុទ្ធសាសនា
  • ១.៩% សាសនាផ្សេងៗទៀត
រដ្ឋាភិបាលរាជាធិបតេយ្យអាស្រ័យពាក់កណ្ដាលរដ្ឋធម្មនុញ្ញអាស្រ័យសភាឯកភូត
- អេមារ
តាមីម ប៊ីន ហាម៉ាដ
- នាយករដ្ឋមន្ត្រី
កាលីដ ប៊ីន កាលីហ្វា
នីតិបញ្ញត្តិសភាប្រឹក្សា
និម្មិតកម្ម
- ទិវាជាតិកាតា
១៨ ធ្នូ ១៨៧៨
- ប្រកាសឯករាជ្យ

១ កញ្ញា ១៩៧១
- ទទួលឯករាជ្យពីសហរាជាណាចក្រ

៣ កញ្ញា ១៩៧១
ក្រឡាផ្ទៃ
- ផ្ទៃសរុប
១១,៥៨១ គ.ម   (ទី១៥៨)
- ផ្ទៃទឹក (%)
០.៨
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២០)
២,៧៩៥,៤៨៤ (ទី១៣៩)
- ជំរឿន (ឆ្នាំ ២០១០)
១,៦៩៩,៤៣៥
- ដង់ស៊ីតេ
១៧៦ នាក់/គ.ម   (ទី៧៦)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២០)
- សរុប
៣៥៧.៣៣៨ ពាន់លានដុល្លារ (ទី៥១)
- ក្នុងម្នាក់
១៣៨,៩១០ ដុល្លារ (ទី៤)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០១៨)
- សរុប
១៨៣.៨០៧ ពាន់លានដុល្លារ (ទី៥៦)
- ក្នុងម្នាក់
៦៦,២០២ ដុល្លារ (ទី៦)
ជីនី (២០០៧)៤១.១
មធ្យម
HDI (២០១៩) ០.៨៤៨
ខ្ពស់ណាស់ · ទី៤៥
រូបិយវត្ថុរៀលកាតា (QAR)
ល្វែងម៉ោងUTC+៣ (AST)
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+៩៧៤
ដែនកម្រិតខ្ពស់
  • .qa
  • قطر.

នៅដើមឆ្នាំ២០១៧ ប្រទេសកាតាមានប្រជាជនសរុបចំនួន ២.៦ លាននាក់ដោយក្នុងនោះមាន ជនជាតិអារ៉ាប់-កាតាប្រហែល ៣១៣,០០០ នាក់ និងជនបរទេសប្រមាណ ២.៣ លាននាក់។ ឥស្លាមសាសនាគឺជាសាសនាផ្លូវការរបស់រដ្ឋ។ បើ​និយាយ​ពី​ចំណូលប្រជាជនម្នាក់ៗវិញ ប្រទេស​នេះ​មាន ផសស (យអទ) ខ្ពស់​បំផុត​ទី​បួន​នៅលើពិភពលោក។ កាតាត្រូវបានអង្គការសហប្រជាជាតិចាត់ចំណាត់ថ្នាក់ជាប្រទេសដែលមានការអភិវឌ្ឍន៍មនុស្សខ្ពស់ និងមានលិបិក្រមអភិវឌ្ឍន៍មនុស្ស (HDI) ខ្ពស់បំផុតទីបីនៅក្នុងពិភពអារ៉ាប់។ វាជាប្រទេសសេដ្ឋកិច្ចប្រាក់ចំណូលខ្ពស់ ដោយមានឧស្ម័នធម្មជាតិបម្រុង និងប្រេងបម្រុងធំជាងគេទីបីនៅលើពិភពលោក។

កាតាបានស្ថិតនៅក្រោមរាជវង្សតានីចាប់តាំងពីអង្គក្សត្រមហាម៉េដ ប៊ីន តានីបានចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយអង់គ្លេសនៅក្នុងឆ្នាំ១៨៦៨ ដែលបានទទួលស្គាល់កាតាជាដែនដីដាច់ដោយឡែកពីអង្គភាពដទៃនៅក្នុងតំបន់។ បន្ទាប់ពីរួចផុតពីនឹមត្រួតត្រារបស់អូតូម៉ង់ កាតាបានក្លាយជាអាណាព្យាបាលក្រោមអង់គ្លេសនៅដើមសតវត្សទី២០ រហូតដល់ទទួលបានឯករាជ្យនៅឆ្នាំ១៩៧១។ អេមារបច្ចុប្បន្នគឺ ព្រះអង្គតាមីម ប៊ីន ហាម៉ាដ អាល់ តានីដែលទ្រង់មានអំណាចក្ដោបលើស្ថាប័ននីតិប្រតិបត្តិ និងនីតិបញ្ញត្តិស្ទើរតែទាំងអស់នៅក្រោមរដ្ឋធម្មនុញ្ញនៃរដ្ឋកាតា ក៏ដូចជាអំណាចលើស្ថាប័នតុលាការផងដែរ។ ព្រះអង្គមានសិទ្ធិតែងតាំងនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី។ សភាប្រឹក្សាមានអំណាចអាចរារាំងច្បាប់ និងសមត្ថភាពមានកំណត់ក្នុងការដកហូតរដ្ឋមន្ត្រីណាមួយចេញពីតំណែង។

នៅក្នុងសតវត្សទី២១ កាតាបានលេចមុខចេញជាមហាអំណាចដ៏សំខាន់មួយនៅពិភពអារ៉ាប់តាមរយៈធនធាន-ទ្រព្យសម្បត្តិដ៏សម្បូរបែបរបស់ខ្លួន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយសកលដ៏ល្បីល្បាញមួយហៅថា Al Jazeera។ កាតាត្រូវបានគេរាយការណ៍ថាជាអ្នកផ្តល់ជំនួយហិរញ្ញវត្ថុក្នុងកិច្ខខិតខំប្រឹងប្រែងគាំទ្រក្រុមឧទ្ទាមមួយចំនួនក្នុងអំឡុងបដិវត្តន៍វស្សានរដូវអារ៉ាប់។ កាតាត្រូវគេបានកំណត់ថាជាប្រទេសមហាអំណាចកណ្តាល។ ពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២ នឹងប្រព្រឹត្តិធ្វើឡើងនៅក្នុងប្រទេសកាតា ដែលធ្វើឱ្យវាក្លាយខ្លួនជាប្រទេសឥស្លាម និងអារ៉ាប់ដំបូងគេបង្អស់ដែលទទួលធ្វើជាម្ចាស់ផ្ទះនៃមហាព្រឹត្តិការណ៍បាល់ទាត់មួយនេះ។ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមឆ្នាំ២០៣០ ក៏នឹងប្រព្រឹត្តដំណើរការឡើងនៅក្នុងប្រទេសកាតាផងដែរ។

ប្រវត្តិសាស្ត្រ

នយោបាយ

បំណែងចែករដ្ឋបាល

ចាប់តាំងពីឆ្នាំ ២០១៤ មក ប្រទេសកាតាត្រូវបានបែងចែកទៅជាក្រុងចំនួន ៨ (អារ៉ាប់: بلدية, បាឡាឌីយ៉ា).

កាតា 
ទីក្រុងរបស់ប្រទេសកាតាគិតត្រឹមឆ្នាំ ២០១៤
លេខគន្លឹះ ទីក្រុង

(បាឡាឌីយ៉ា)

ឈ្មោះជាភាសាអារ៉ាប់ ចំនួនប្រជាជន

(២០១៥)

តំបន់

(km2)

តំបន់

(mi2)

អាល់សាម៉ាល់ الشمال ៨,៧៩៤ ៨៥៩.៨ ៣៣១.៩
អាល់ខ័រ الخور ២០២,០៣១ ១,៦១៣.៣ ៦២២.៨
អាល់សាហានីយ៉ា الشحانية ១៨៧,៥៧១ ៣,៣០៩.០ ១,២៧៧.៦
អ៊ុំសាឡាល أم صلال ៩០,៨៣៥ ៣១៨.៤ ១២២.៩
អាល់ដាយ៉េន الضعاين ៥៤,៣៣៩ ២៩០.២ ១១២.០
6 អាដដូហា (ដូហា) الدوحة ៩៥៦,៤៥៧ ២០២.៧ ៧៨.៣
7 អាល់រ៉ាយ៉ាន الريان ៦០៥,៧១២ ២,៤៥០ ៩៤៦.០
8 អាល់វ៉ាក្រា الوكرة ២៩៩,០៣៧ ២,៥៧៧.៧ ៩៥៥.១
  រដ្ឋកាតា (Dawlat Qatar) دولة قطر ២,៤០៤,៧៧៦ ១១,៦២១.១ ៤,៤៨៦.៧

សម្រាប់គោលបំណងស្ថិតិ ទីក្រុងត្រូវបានបែងចែកបន្ថែមទៀតជា ៩៧ តំបន់ (as of 2015), ដែលនៅក្នុងវេនត្រូវបានបែងចែក

អតីតទីក្រុង

  • អាល់ជេម៉ៃលីយ៉ា (រហូតដល់ឆ្នាំ ២០០៤)
  • អាល់ហ្គូវ៉ារីយ៉ា (រហូតដល់ឆ្នាំ ២០០៤)
  • ចារីយ៉ាន់អាល់បាតណា (រហូតដល់ឆ្នាំ ២០០៤)
  • មេសាយអ៊ីដ (អ៊ុំសាអ៊ីដ) (រហូតដល់ឆ្នាំ ២០០៦)

ភូមិសាស្ត្រ

សេដ្ឋកិច្ច

ប្រជាសាស្រ្ត

វប្បធម៌

ឯកសារយោង

Tags:

កាតា ប្រវត្តិសាស្ត្រកាតា នយោបាយកាតា បំណែងចែករដ្ឋបាលកាតា ភូមិសាស្ត្រកាតា សេដ្ឋកិច្ចកាតា ប្រជាសាស្រ្តកាតា វប្បធម៌កាតា ឯកសារយោងកាតាដូហាបារ៉ែនភាសាអារ៉ាប់អារ៉ាប៊ីសាអ៊ូឌីតអាស៊ីខាងលិច

🔥 Trending searches on Wiki ភាសាខ្មែរ:

ខុងជឺប្រវត្តិសាស្ត្រទីម័រខាងកើតថ្មបាយក្រៀមប្រទេសចម្ប៉ាប្រាសាទបេងមាលាព្រះរាជាណាចក្រកម្ពុជា (១៩៥៣-១៩៧០)អភិប្រាយ​មង្គលសូត្រ ៣៨ ប្រការរង្វង់ពិភពលោកបរមរាជារាមាធិបតីមជ្ឈិមបូព៌ាគីឡូម៉ែត្រការ៉េទិវានារីអន្តរជាតិប្រាសាទប្រែរូបរឿងថៅកែចិត្តចោរថ្លើមភាសាអង់គ្លេសម៉ែក្រឡាភ្លើងជនជាតិជ្វីហ្វផ្ការំដួលនាមសាធារណរដ្ឋខ្មែរប្រជុំរឿងព្រេងខ្មែរព្រះឧទ័យរាជាអង្គចន្ទសាធារណរដ្ឋប្រជាមានិតកម្ពុជារឿងអាខ្វាក់អាខ្វិនអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជាវិស័យអប់រំនៅកម្ពុជាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាក្សត្រីអង្គម៉ីប្រវត្តិសាស្ត្រវៀតណាមខែចន្ទគតិ និង សូរិយគតិដូណាល់ ត្រាំជយបរិត្តគាថាធនាគារកណ្ដាលភពអ៊ុយរ៉ានុសកំណើនសេដ្ឋកិច្ចទុំ (តួអង្គ)ហាណូយសាកលវិទ្យាល័យជាតិគ្រប់គ្រងអនុគមន៍ត្រីកោណមាត្រប្រវត្តិនៃរបបខ្មែរក្រហមស៊ូកាណូអប្សរាអ៊ីស្រាអែលស្រុកកំពង់សៀមប្រតិកម្មគីមីសម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាជំងឺអេដស៍មេត្តាកសិកម្មបញ្ជីរាយនាម ភ្នំនៅកម្ពុជាសង្គ្រាមប្រាំមួយថ្ងៃកម្ពុជាប្រជាធិបតេយ្យចន្ទរាជាភូមិសាស្ត្រកម្ពុជារឿងកុលាបប៉ៃលិនវគ្គទី១ប៊ីវ ឆៃលាងសង្គ្រាមត្រជាក់បឹងទន្លេសាបរឿងគង់ហ៊ានព្យញ្ជនៈខ្មែរតៃវ៉ាន់ម៉ាឡេស៊ីខាងកើតរបាំប្រជាប្រិយសូរ្យវរ្ម័នទី២សេដ្ឋកិច្ចឡាវខណ្ឌចំការមនខេត្តត្បូងឃ្មុំសុត្តន្តបិដកធនាគារជាតិនៃកម្ពុជាតំបន់ទេសចរណ៍នៅកម្ពុជាឆ្កែសេរីនិយមសហភាពអឺរ៉ុបកូរ៉េប្រធានាធិបតីនៃសហរដ្ឋអាមេរិកស្រុករមាសហែក🡆 More